ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ៩១—គោលលទ្ធិ និង​សេចក្តី​សញ្ញា ៨២:១–៧ ៖ « អ្នក​ណា​ដែល​ត្រូវ​បាន​ប្រទាន​ឲ្យ​ច្រើន នោះ​ក៏​មាន​តម្រូវការ​ជា​ច្រើន​វិញ »


« មេរៀន​ទី ៩១—គោលលទ្ធិ និង​សេចក្ដីសញ្ញា ៨២:១–៧ ៖ ‹ អ្នក​ណា​ដែល​ត្រូវ​បាន​ប្រទាន​ឲ្យ​ច្រើន នោះ​ក៏​មាន​តម្រូវការ​ជា​ច្រើន​វិញ › » សៀវភៅសិក្សា​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា ( ឆ្នាំ ២០២៥ )

« គោលលទ្ធិ និង​សេចក្ដីសញ្ញា ៨២:១–៧ » សៀវភៅសិក្សា​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា

មេរៀន​ទី ៩១ ៖ គោលលទ្ធិ និង​សេចក្តីសញ្ញា ៨១–៨៣

គោលលទ្ធិ និង​សេចក្ដីសញ្ញា ៨២:១–៧

« អ្នក​ណា​ដែល​ត្រូវ​បាន​ប្រទាន​ឲ្យ​ច្រើន នោះ​ក៏​មាន​តម្រូវការ​ជា​ច្រើន​វិញ »

យុវវ័យ​កំពុង​ពិចារណា

នៅ​ខែ មេសា ឆ្នាំ ១៨៣២ ព្យាការី យ៉ូសែប ស៊្មីធ និង​អ្នក​ដទៃ​ទៀត​បាន​ធ្វើ​ដំណើរ​ទៅ​ទីក្រុង អ៊ិនឌីប៉ែនដែនស៍ រដ្ឋ​មិសសួរី ។ ពួកលោក​កំពុង​ធ្វើ​តាម​ការបញ្ជា​របស់​ព្រះអម្ចាស់​ក្នុងការ​បង្កើត​អង្គការ​មួយ​ដើម្បី​កសាង​ស៊ីយ៉ូន និង​មើល​ថែ​ដល់​ជន​ខ្វះខាត ( សូមមើល គោលលទ្ធិ និង​សេចក្តី​សញ្ញា ៧៨ ) ។ បន្ទាប់ពី​បាន​ជួយ​ដោះស្រាយ​ជម្លោះ​មួយ​ចំនួន​រវាង​សមាជិក ព្យាការី​បាន​ទទួល​វិវរណៈ​នេះ​ដែល​ពិពណ៌នា​អំពី​ការរំពឹងទុក​របស់​ព្រះអម្ចាស់​ចំពោះ​ប្រជារាស្រ្ត​របស់​ទ្រង់ ។ មេរៀន​នេះ​អាច​ជួយ​សិស្ស​ឲ្យ​យល់​ពី​របៀប​ដែល​ព្រះអម្ចាស់​ប្រទានពរ​ដល់​ពួកគេ និង​របៀប​ដែល​ទ្រង់​រំពឹង​ពីពួកគេ​ឲ្យ​ប្រើប្រាស់​ពរជ័យ​ទាំងនោះ ។

សកម្មភាព​រៀនសូត្រ​ដែលអាច​មាន

អ្វី​ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ដល់​អ្នក

ដើម្បី​ជួយ​​សិស្សរៀបចំ​មេរៀន​នេះ សូម​ពិចារណា​ច្រៀង​ទំនុក​តម្កើង​អំពី​ពរជ័យ​ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ឲ្យ ។ ឧទាហរណ៍​មួយ​គឺ « ព្រោះ​ខ្ញុំ​ត្រូវ​បាន​ផ្ដល់​ពរ​ច្រើន » ( ទំនុក​តម្កើង ល.រ. ១៣៤ ) ។ ទំនុក​តម្កើង​នេះ​អាច​ជា​ផ្នែក​មួយ​នៃ​ការប្រជុំ​ធម្មនិដ្ឋាន ។

សូម​អញ្ជើញ​សិស្ស​បី​នាក់​ឲ្យ​ឈរ​នៅ​ខាង​មុខ​ថ្នាក់ ។ ឲ្យ​ព្រះគម្ពីរ​មរមន​មួយ​ក្បាល​ទៅ​សិស្ស​ម្នាក់ ស្រោម​សំបុត្រ​ដែល​មាន​សរសេរ​នៅ​លើ​នោះ​នូវ​ចំនួន​លុយ​យ៉ាងច្រើន​នៅលើ​ខ្នង​សំបុត្រ ( ឧទាហរណ៍ $១,០០០,០០០ ) ទៅ​សិស្ស​ម្នាក់​ទៀត និង​ស្ករគ្រាប់​ជាច្រើន​គ្រាប់​ទៅ​សិស្ស​ម្នាក់​ទៀត ។

  • ផ្អែក​លើ​អ្វី​ដែល​ពួកគេ​បាន​ទទួល តើ​អ្នក​សង្ឃឹម​ថា​សិស្ស​ទាំងនេះ​នឹង​ធ្វើ​អ្វី​ខ្លះ ?

សូម​ពិចារណា​អញ្ជើញ​សិស្ស​ដែល​នៅ​មុខ​ថ្នាក់​ឲ្យ​ចែកចាយ​គំនិត​មួយ ឬ​ពីរ​នូវ​របៀប​ដែល​ពួកគេ​អាច​ផ្ដល់​ពរ​ដល់​អ្នក​ដទៃ​ជាមួយ​នឹង​អ្វី​ដែល​ពួកគេ​បាន​ទទួល ។

សូម​ចង្អុល​បង្ហាញ​ថា យើង​នឹង​មិន​មាន​ការរំពឹងទុក​ដូច​គ្នា​សម្រាប់​អ្នក​ដែល​មិន​បាន​ទទួល​អ្វី​ដូច​គ្នា​នោះ​ទេ ។

ក្នុងនាម​ជា​បុត្រាបត្រី​របស់​ព្រះវរបិតាសួគ៌ និង​ជា​សមាជិក​នៃ​សាសនាចក្រ​របស់​ទ្រង់ យើង​បាន​ទទួល​ពរ​ជាច្រើន ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​ចំណាយពេល​ខ្លះៗ​ដើម្បី​សរសេរ​ពី​ពរជ័យ​ដែល​ពួកគេ​បាន​ទទួល​ពី​ព្រះអម្ចាស់ ។ វា​អាច​មាន​ប្រយោជន៍​ក្នុង​ការបង្កើត​ប្រភេទ​មួយ​ចំនួន​សម្រាប់​សិស្ស​ឲ្យ​គិត​អំពីចំណុចផ្សេងៗ​នៅពេល​ពួកគេ​ធ្វើ​បញ្ជី​របស់​ពួកគេ ( ឧទាហរណ៍ ពរជ័យ​នៃ​ការនៅ​ក្នុង​សាសនាចក្រ បទពិសោធន៍​ខាងវិញ្ញាណ​ដែល​ពួកគេ​មាន មនុស្ស​ដែល​ប្រទានពរ​ដល់​ជីវិត​របស់​ពួកគេ ទ្រព្យសម្បត្តិ និង​ឱកាស​នៅលើ​ផែនដី​ដែល​ពួកគេ​មាន ។ល។ ) ។

សូម​ដាក់​បង្ហាញ​សំណួរ​ខាងក្រោម​ដើម្បី​ឲ្យ​សិស្ស​ជញ្ជឹង​គិត ។

សូម​ជញ្ជឹងគិត​អំពី​សំណួរ​ខាង​ក្រោម​នេះ ៖

  • តើ​ពរជ័យ​ទាំងនេះ​បានជះ​ឥទ្ធិពល​ដល់​អ្នក​យ៉ាង​ដូចម្ដេច ?

  • តើ​វា​អាច​បង្រៀន​យើង​អ្វី​ខ្លះ​អំពី​ព្រះអម្ចាស់ ?

  • តើ​ព្រះអម្ចាស់​អាច​រំពឹង​ឲ្យ​អ្នក​ធ្វើ​ទង្វើខុសពី​អ្នក​ដែល​មិន​បាន​ទទួល​ពរជ័យ​ទាំងនេះ​ដោយ​របៀបណា ?

នៅពេល​អ្នក​សិក្សា​មេរៀន​នេះ សូម​រកមើល​ការយល់ដឹង​ចំពោះ​សំណួរ​ទាំងនេះ ។

គោលលទ្ធិ និង​សេចក្ដីសញ្ញា ៨២

សូម​ពិចារណា​ការសង្ខេប​ពី​ព័ត៌មាន​ខាង​ក្រោម​នេះ ៖

ពួកបរិសុទ្ធ​នៅ​ពេល​នេះ​បាន​ទទួល​ពរជ័យ​ដ៏​អស្ចារ្យ​ពី​ព្រះអម្ចាស់ ។ ពរជ័យ​ទាំង​នេះ​រួម​មាន​សាសនាចក្រ​ដែល​បាន​ស្ដារឡើងវិញ ព្រះគម្ពីរ​មរមន និង​ព្យាការី​ដែល​មាន​ជីវិត​ម្នាក់​ដែល​បើក​សម្ដែង​ព្រះបន្ទូល​របស់​ព្រះអម្ចាស់ ។ ទោះជា​យ៉ាងណា​ក៏​ដោយ ពួកគេ​នៅតែ​ពុះពារ​ដើម្បី​រស់នៅ​តាម​របៀប​ដែល​ព្រះអម្ចាស់​មាន​ព្រះទ័យ​ចង់​បាន ។ ខាងក្រោម​នេះ​គឺជា​ឧទាហរណ៍​ខ្លះៗ ៖

  • អស់​រយៈ​ពេល​បី​បួន​ខែ អារម្មណ៍​គ្រោតគ្រាត​កើតឡើង​រវាង ស៊ីឌនី រិកដុន នៅ​រដ្ឋ​អូហៃអូ និង ប៊ីស្សព អែតវឺត ប៉ាទ្រិច នៅ​រដ្ឋ​មិសសួរី ។ ថ្មីៗ​នេះ​ពួកគេ​បាន​ផ្សះផ្សា​គ្នា ។

  • សមាជិក​ខ្លះ​នៃ​សាសនាចក្រ​នៅ​រដ្ឋ​មិសសួរី បាន​រិះគន់​យ៉ូសែប ស្ម៊ីធ ។

  • នៅពេល​សមាជិក​សាសនាចក្រ​ប្តូរ​ទៅ​រដ្ឋ​មិសសួរី ពួកគេ​ជាច្រើន​បាន​បរាជ័យ​ក្នុងការ​គោរព​តាម​ការប្រឹក្សា និង​បញ្ជា​របស់​ព្រះអម្ចាស់ រួមទាំង​ការ​រស់នៅ​តាម​ក្រឹត្យវិន័យ​នៃ​ការថ្វាយ​ផងដែរ ។

ព្យាការី យ៉ូសែប ស៊្មីធ និង​ថ្នាក់​ដឹកនាំ​សាសនាចក្រ​ផ្សេង​ទៀត​បាន​ធ្វើ​ដំណើរ​ទៅ​រដ្ឋ​មិសសួរី ហើយ​មាន​ក្រុមប្រឹក្សា​សង្ឃ​ជាន់ខ្ពស់​នៃ​សាសនាចក្រ ។ វិវរណៈ​នៅ​ក្នុង គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៨២ ត្រូវបាន​ទទួល​នៅ​អំឡុង​សម័យ​ប្រជុំ​ពេល​រសៀល ។

សូម​អាន គោលលទ្ធិ និង​សេចក្តី​សញ្ញា ៨២:១–៧ ដោយ​ស្វែងរក​អ្វី​ដែល​ព្រះអម្ចាស់​បាន​រំពឹង​ទុក​ពី​ពួកបរិសុទ្ធ ដោយសារ​ពួកគេ​បាន​ទទួល​ពរជ័យ​ជាច្រើន ។

  • តើ​អ្នក​រៀន​អ្វី​ខ្លះ​ពី​ខគម្ពីរ​ទាំងនេះ ?

    សិស្ស​អាច​ចែកចាយ​សេចក្តីពិត​ផ្សេងៗ​គ្នា ។ សូម​សួរ​ពួកគេ​ថា​ហេតុអ្វី​បាន​ជា​សេចក្តីពិត​ដែល​ពួកគេ​ចែកចាយ​មាន​សារៈសំខាន់​ដើម្បី​យល់ ។

    សិស្ស​អាច​ចែកចាយ ឬ​មិន​ចែកចាយ​ក៏​បាន​នូវ​គោលការណ៍​ដែល ព្រះអម្ចាស់​តម្រូវ​ច្រើន​ពី​អស់​អ្នក​ដែល​ទ្រង់​បាន​ប្រទាន​ឲ្យ​ច្រើន ។ ប្រសិនបើ​សិស្ស​មិន​ធ្វើ​ទេ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​រៀន​ពី ខទី ៣ ។

    ប្រសិនបើ​សិស្ស​សួរ​អំពី​ការវិលមក​វិញ​នៃ​អំពើបាប​ពី​អតីតកាល ( សូមមើល ខទី ៧ ) សូម​ជួយ​ពួកគេ​ឲ្យ​យល់​ថា ប្រសិនបើ​យើង​បន្ត​ប្រព្រឹត្ត​អំពើ​បាប​ដដែលៗ យើង​ត្រូវ​បន្ត​ការប្រែចិត្ត​របស់​យើង ។ យើង​អាច​ពឹង​ផ្អែក​លើ​ព្រះអង្គ​សង្គ្រោះ​ដោយ​អត់ធ្មត់ ហើយ​បន្ត​ខិតខំ​កែលម្អ ដោយ​ដឹង​ថា​ទ្រង់​នឹង​ជួយ​យើង ។ ( សូមមើល នែល អិល អាន់ឌើរសិន « Repent … That I May Heal You » Liahona ខែ វិច្ឆិកា ឆ្នាំ ២០០៩ ទំព័រ ៤០ )

  • ហេតុអ្វី​បាន​ជា​អ្នក​គិត​ថា ព្រះអម្ចាស់​មាន​ការរំពឹង​ទុក​ទាំងនេះ ?

  • ហេតុ​អ្វី​បាន​ជា​វា​សំខាន់​សម្រាប់​យើង​ដើម្បី​យល់​ពី​វា ?

សម្រាប់​ការយល់ដឹង​បន្ថែម សូម​អាន​សេចក្ដីថ្លែងការណ៍​ខាងក្រោម​ដោយ អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់​ពីរ​នាក់ ៖

អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន

ព្រះវរបិតាសួគ៌​របស់​យើង​គឺ​ជា​ព្រះ​ដែល​មាន​ការរំពឹង​ទុក​ខ្ពស់ ។ …

… ព្រះរាជ​បំណង​របស់​ព្រះ​គឺ​ដើម្បី​ឲ្យ​យើង ដែល​ជា​បុត្រា​បុត្រី​របស់​ទ្រង់​អាច​មាន​លទ្ធភាព​ដក​ពិសោធន៍​នូវ​អំណរ​ដ៏​គ្មាន​ទី​បញ្ចប់ រស់់​នៅ​ជាមួយ​នឹង​ទ្រង់​ដ៏​នៅ​អស់កល្ប​ជានិច្ច ហើយ​ថែម​ទាំង​ក្លាយ​ដូចជា​ទ្រង់ ។ …

ប្រសិនបើ​យើង​ប្រាថ្នា​ដោយ​ស្មោះ ហើយ​ខិតខំ​ធ្វើ​តាម​ការរំពឹង​ទុក​ដ៏​ខ្ពស់​របស់​ព្រះវរបិតាសួគ៌​យើង នោះ​ទ្រង់​នឹង​ធានា​ថា​យើង​ទទួល​បាន​ជំនួយ​ទាំងអស់​ដែល​យើង​ត្រូវការ មិន​ថា​ជាការ​សម្រាល​ទុក្ខ ការពង្រឹង ឬ​ការវាយផ្ចាល​ឡើយ ។ ( ឌី ថត គ្រីស្តូហ្វឺសិន « As Many as I Love, I Rebuke and Chasten » Liahona ខែ ឧសភា ឆ្នាំ ២០១១ ៩៧, ៩៩ )

  • ហេតុអ្វី​ក៏​វា​មាន​ប្រយោជន៍​ផងដែរ​ក្នុង​ការចងចាំ​អំពី​ការយល់ដឹង និង​និស្ស័យ​ដ៏​មេត្តាករុណា​របស់​ព្រះអម្ចាស់ ? ( សូមមើល ខ​ទី ១–៧ ) ។

ការចងចាំ​ពី​អ្វី​ដែល​ព្រះអម្ចាស់​បានប្រទាន​ឲ្យ​យើង

រូបតំណាង​សំណៅ​ចែកខាងក្រោម​នេះ​គឺជា​វិធី​មួយ​ដើម្បី​ជួយ​សិស្ស​យល់​ពី​មូលហេតុ​ដែល​ព្រះ​រំពឹង​ចង់​បាន​បន្ថែម​ទៀត​ពី​អស់​អ្នក « ដែល​ត្រូវ​បាន​ប្រទាន​ឲ្យ​ច្រើន » ( គោលលទ្ធិ និង​សេចក្តី​សញ្ញា ៨២:៣ ) ។ សិស្ស​អាច​ធ្វើ​សកម្មភាព​ជា​ក្រុមតូចៗ ឬ​ជា​បុគ្គល ។

ពរជ័យ​នានា​មក​ពី​ព្រះអម្ចាស់

សូម​ជ្រើសរើស​យ៉ាង​ហោច​ណាស់​ពរជ័យ​ពីរ​ខាងក្រោម ឬ​ជ្រើសរើស​ពរជ័យ​ផ្សេង​ទៀត​ដែល​មិន​បាន​រៀបរាប់ ។

  • ព្រះគម្ពីរ

  • ពួក​ព្យាការីដែល​រស់​នៅ​​

  • ការអភ័យទោស​ចំពោះ​អំពើបាប

  • អំណោយទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ

  • ចំណេះដឹង​អំពី​ព្រះយេស៊ូវ​គ្រីស្ទ និង​ដង្វាយធួន​របស់​ទ្រង់​សម្រាប់​យើង

  • ព្រះវិហារ​បរិសុទ្ធ

សម្រាប់​រយៈពេល​ពីរបី​នាទី សូម​សិក្សា​អំពី​ពរជ័យ​ដែល​អ្នក​បាន​ជ្រើសរើស ។ សូម​ប្រើ​ព្រះគម្ពីរ សុន្ទរកថា​ពី​សន្និសីទ​ទូទៅ និង​ធនធាន​សាសនាចក្រ​ផ្សេងទៀត​ដូចជា ដើម្បី​កម្លាំង​នៃ​យុវជន ៖ សេចក្តីណែនាំ​សម្រាប់​ធ្វើ​ការជ្រើសរើស ( ឆ្នាំ ២០២២ ) ។ សូម​ស្វែងរក ៖

  1. របៀប​ដែល​ព្រះអម្ចាស់​កែលម្អ​ជីវិត​របស់​យើង​តាមរយៈ​ពរជ័យ​ទាំងនេះ ។

  2. អ្វី​ដែល​ព្រះអម្ចាស់​ទន្ទឹង​រង់ចាំ​ពី​អ្នក​ដែល​ពរជ័យ​ទាំងនេះ​ត្រូវ​បាន​ប្រទាន​ឲ្យ ។

បន្ថែម​គំនិត ឬ​ការយល់ដឹង​ផ្ទាល់ខ្លួន​របស់​អ្នក​ណាមួយ​ពី​បទពិសោធន៍​ផ្ទាល់ខ្លួន ។ អ្នក​អាច​រួមបញ្ចូល​របៀប​ដែល​មនុស្ស​ដែល​មាន​ពរជ័យ​ទាំងនេះ​អាច​ជួយ ឬ​ធ្វើ​ជា​គំរូ​ដល់​អ្នក​ដែល​មិន​បាន​ទទួល​បទពិសោធន៍ និង​ចំណេះដឹង​ដូច​គ្នា ។

សូម​ឲ្យ​សិស្ស​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​រៀន ។ របៀប​មួយ​ក្នុង​ការធ្វើ​បែប​នេះ​គឺ​សុំ​ឲ្យ​អ្នក​ស្ម័គ្រចិត្ត​ម្នាក់​ចែកចាយ ហើយ​បន្ទាប់មក​ហៅ​ឈ្មោះ​សិស្ស​ម្នាក់​ទៀត​ដែល​ពួកគេ​មាន​អារម្មណ៍​ថា​ជា​ពរជ័យ​ដ៏​អស្ចារ្យ​ដល់​ថ្នាក់ ។ បន្ទាប់មក​សូម​សួរ​សិស្ស​ដែល​បានណែនាំ​ថា​តើ​ពួកគេ​ស្ម័គ្រចិត្ត​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​រៀន​ដែរ​ឬ​ទេ ។ សូម​ធានា​ឲ្យ​បាន​ថា ពួកគេ​ដឹង​ថា​ពួកគេ​មិន​មាន​កាតព្វកិច្ច​ចែកចាយ​នោះ​ទេ ។ សូម​ធ្វើ​សកម្មភាព​នេះ​ឡើងវិញ​ពីរ​បី​ដង ។

ប្រសិនបើ​វា​មាន​ប្រយោជន៍​ក្នុង​ការបង្ហាញ​ឧទាហរណ៍​អំពី​នរណា​ម្នាក់​ដែល​បាន​រស់នៅ​តាម​គោលការណ៍​នេះ សូម​បង្ហាញ « Treasures in Heaven: The John Tanner Story » ចាប់ពី​នាទី​ទី ៨:២១ ដល់​នាទី​ទី ១២:២៤ ។ សូម​ពន្យល់​ថា ចន ថានណឺ គឺជា​បុរស​ម្នាក់​ដែល​ព្រះអម្ចាស់​បាន​ប្រទានពរ​ឲ្យ​មាន​ទ្រព្យសម្បត្តិ​ដ៏​ច្រើន មុនពេល​គាត់​បាន​ប្រែចិត្ត​ជឿលើ​ដំណឹងល្អ ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​រកមើល​របៀប​ដែល ចន បាន​ប្រើ​ទ្រព្យសម្បត្តិ​របស់គាត់ ។

2:3

Treasure in Heaven: The John Tanner Story

John Tanner freely gave all he had, giving us an example of generosity and consecration in serving the Lord.

ការរំពឹងទុក និង​សេចក្តី​ស្រឡាញ់​របស់​ព្រះ ។

នៅពេល​សិស្ស​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ សូម​វាយតម្លៃ​ថាតើ​ពួកគេ​បាន​យល់​ច្បាស់​ពី​គោលការណ៍​ដែល​មាន​ចែង​នៅក្នុង​មេរៀន​នេះ​យ៉ាងណា ។ សូម​រក​មើល​របៀប​ដើម្បី​បញ្ជាក់​ពីសេចក្ដី​ស្រឡាញ់​របស់​ព្រះអម្ចាស់ និង​ពី​របៀប​ដែល​យើង​អាច​ផ្ដល់​ពរ​ដល់​កូនចៅ​របស់​ទ្រង់​កាន់តែ​ច្រើន នៅពេល​យើង​រស់នៅ​ស្របតាម​អ្វី​ដែល​ទ្រង់​បាន​ប្រទាន​ដល់​យើង ។

រូបតំណាង​ការបំពាក់បំប៉នសូម​ណែនាំ​ដល់​អ្នក​សិក្សា​ឲ្យ​ស្គាល់​ពី​ឥទ្ធិពល​របស់​ព្រះអម្ចាស់​នៅក្នុង​ជីវិត​របស់​ពួកគេ ៖ សម្រាប់​ការបំពាក់បំប៉ន​បន្ថែម​ពី​របៀប​ដើម្បី​ធ្វើ​ការណ៍​នេះ សូមមើល​ការបំពាក់បំប៉ន​ដែល​មាន​ចំណងជើង « ជួយ​សិស្ស​ឲ្យ​ស្គាល់​ក្តីស្រឡាញ់ ព្រះចេស្តា និង​ក្តីមេត្តា​របស់​ព្រះអម្ចាស់​ក្នុង​ជីវិត​ពួកគេ » ដែល​មាន​នៅក្នុង ជំនាញ​ការអភិវឌ្ឍ​គ្រូបង្រៀន ៖ ផ្តោតលើ​ព្រះយេស៊ូវ​គ្រីស្ទ ។ សូម​ពិចារណា​ពី​ការរៀន​អនុវត្ត​ជំនាញ ។ អ្នក​អាច​សួរ​សំណួរ​សិស្ស​ដែល​ផ្តោតលើ​ការភ្ជាប់​សេចក្តី​ស្រឡាញ់ ព្រះចេស្តា និង​សេចក្តី​មេត្តាករុណា​របស់​ព្រះអម្ចាស់​នៅក្នុង​ជីវិត​របស់​ពួកគេ ។

  • ហេតុអ្វី​បាន​ជា​អ្នក​មាន​អំណរគុណ​ចំពោះ​ការរំពឹងទុក​របស់​ព្រះអម្ចាស់ ?

  • តើ​ការរំពឹងទុក​របស់​ព្រះអម្ចាស់​បង្ហាញ​សេចក្តី​ស្រឡាញ់​របស់​ទ្រង់​ដោយ​របៀប​ណា ?

សូម​អញ្ជើញ​សិស្ស​ឲ្យ​មើល​បញ្ជី​របស់​ពួកគេ​អំពី​អ្វី​ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ដល់​ពួកគេ ។ ពួកគេ​អាច​បន្ថែម​ពរជ័យ​បន្ថែម​ណាមួយ​ដែល​ពួកគេ​បាន​គិត​ឃើញ​នៅ​ពេញ​មួយ​មេរៀន​នេះ ។ សូម​ឲ្យ​ពួកគេ​កត់ត្រា​នូវ​អ្វី​ដែល​ពួកគេ​ចង់​ចងចាំ ឬ​ធ្វើ ដោយសារ​អ្វី​ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ដល់​ពួកគេ ។