ថ្នាក់​សិក្ខាសាលា
គោលលទ្ធិ និង​សេចក្តី​សញ្ញា ១៣៣–១៣៤⁠ ៖ ទិដ្ឋភាព​ទូទៅ⁠


« គោលលទ្ធិ និង​សេចក្ដីសញ្ញា ១៣៣–១៣៤⁠ ៖ ទិដ្ឋភាព​ទូទៅ⁠ » សៀវភៅ​សិក្សា​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា ( ឆ្នាំ ២០២៥ )

« គោលលទ្ធិ និង​សេចក្ដីសញ្ញា ១៣៣–១៣៤ » សៀវភៅ​សិក្សា​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដី​សញ្ញា សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា

គោលលទ្ធិ និង​សេចក្តី​សញ្ញា ១៣៣–១៣៤

គោលលទ្ធិ និង​សេចក្តី​សញ្ញា ១៣៣–១៣៤

ទិដ្ឋភាព​ទូទៅ

នៅ​ក្នុង គោលលទ្ធិ និង​សេចក្ដី​សញ្ញា ១៣៣ ព្រះអម្ចាស់​បានបើក​សម្តែង​នូវ​ព្រឹត្តិការណ៍​នានា​ដែល​នឹង​កើត​ឡើង​មុន​ការ​យាងជា​មក​លើក​ទី​ពីរ​របស់​ទ្រង់ និង​របៀប​ដែល​ពួក​បរិសុទ្ធ​របស់​ទ្រង់​អាច​រៀបចំ​ខ្លួន​សម្រាប់​ព្រឹត្តិការណ៍​ទាំង​នោះ ទ្រង់​ក៏​បាន​បង្ហាញ​បន្ថែម​ទៀត​អំពី​ចរិក​លក្ខណៈ និង​គុណលក្ខណៈ​ទាំងឡាយ​របស់​ទ្រង់​ផងដែរ ។ នៅ​ក្នុង គោលលទ្ធិ និង​សេចក្ដី​សញ្ញា ១៣៤ ថ្នាក់​ដឹកនាំ​សាសនាចក្រ​បាន​បង្ហាញ​ពី​ជំនឿ​របស់​សាសនាចក្រ​ទៅ​លើ​រដ្ឋាភិបាល និង​សាសនា ។

រូបតំណាង​ការបំពាក់បំប៉នផ្ដោត​លើ​ព្រះយេស៊ូវ​គ្រីស្ទ​នៅ​ពេល​អ្នក​បង្រៀន​បទគម្ពីរ​ទាំងឡាយ ៖ សូម​ចំណាយ​ពេល​ដើម្បី​ជួយ​សិស្ស​ឲ្យ​ស្គាល់​សេចក្ដី​ពិត​នេះ​អំពី​ព្រះអង្គ​សង្រ្គោះ និង​ព្រះចេស្តា​ប្រោសលោះ​របស់​ទ្រង់ ។ សូម​ចង្អុល​បង្ហាញ​វគ្គបទគម្ពីរ​ដែល​អាច​បង្កើន​សេចក្ដី​ជំនឿ​របស់​ពួកគេ​លើ​ទ្រង់ ។ សូម​ពិចារណា​សួរ​សំណួរ​ដែល​នឹង​អញ្ជើញ​សិស្ស​ឲ្យ​ជញ្ជឹងគិត​អំពី​របៀប​ដែល​ព្រះយេស៊ូវ​គ្រីស្ទ​អាច​ប្រទាន​ពរ ពង្រឹង និង​ដឹកនាំ​ពួកគេ ។ សម្រាប់​ព័ត៌មាន​បន្ថែម​ទៀត​អំពី​របៀប​ធ្វើ​ការណ៍​នេះ សូម​មើល​ផ្នែក « បង្រៀន​អំពី​ព្រះបរមងារ តួនាទី និង​គុណលក្ខណៈ​របស់​ព្រះយេស៊ូវ​គ្រីស្ទ » នៅក្នុង ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ ។ អ្នក​អាច​ក៏​មើល​ឧទាហរណ៍​មួយ​អំពី​របៀប​ធ្វើ​កិច្ចការ​នេះ​ក្នុង​មេរៀន​នៅ​សប្ដាហ៍​នេះ​ដែល​មាន​ចំណងជើង​ថា « គោលលទ្ធិ និង​សេចក្តីសញ្ញា ១៣៣:៤១–៥៦ » ផងដែរ ។

រៀបចំ​ខ្លួន​បង្រៀន

ព័ត៌មាន​ខាងក្រោម​ផ្តល់​ឲ្យ​អ្នក​នូវ​គំនិត​ខ្លះៗ​អំពី​អ្វី​ដែល​អ្នក​អាច​ត្រូវ​រៀបចំ​ទុកជាមុន​សម្រាប់​មេរៀន​នីមួយៗ ។

គោលលទ្ធិ និង​សេចក្តី​សញ្ញា ១៣៣:១–៤០

គោលបំណង​មេរៀន ៖ ដើម្បី​ជួយ​សិស្ស​ឲ្យ​រៀបចំ​ខ្លួន​សម្រាប់​ការយាង​មក​ជា​លើក​ទី​ពីរ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។

គោលលទ្ធិ និង​សេចក្ដី​សញ្ញា ១៣៣:៤១–៥៦

គោលបំណង​មេរៀន ៖ ដើម្បី​ជួយ​សិស្ស​ឲ្យ​រៀបចំ​ខ្លួន​សម្រាប់​ការយាង​មក​ជា​លើក​ទី​ពីរ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។

  • ការរៀបចំ​របស់​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​ស្វែងរក​រូបភាព​ដែល​បង្ហាញ​អំពី​ការយាងមកជា​លើក​ទី​ពីរ​របស់​ព្រះអង្គ​សង្គ្រោះ ។ សូម​លើក​ទឹក​ចិត្ត​ពួកគេ​ឲ្យ​ពិភាក្សា​ជាមួយ​គ្រួសារ ឬ​មិត្ត​ភក្តិ​របស់​ពួកគេ​អំពី​គុណ​លក្ខណៈ​របស់​ព្រះអង្គ​សង្គ្រោះ​ដែល​បានពិពណ៌នា​នៅ​ក្នុង​គំនូរ​នេះ ។

  • រូបភាព​ដែល​ត្រូវ​បង្ហាញ ៖ ការយាងមក​ជាលើក​ទីពីរ​របស់​ព្រះយេស៊ូវ​គ្រីស្ទ

  • សម្ភារ ៖ ចម្រៀក​ក្រដាស​សម្រាប់​ក្រុម​សិស្ស​តូចៗ​ដើម្បី​ចែកចាយ

គោលលទ្ធិ និង​សេចក្តី​សញ្ញា ១៣៤

គោលបំណង​មេរៀន ៖ ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​អំពី​សារៈសំខាន់​នៃ​សេរីភាព​ខាង​សាសនា និង​ការគោរព​តាម​ច្បាប់​របស់​រដ្ឋាភិបាល​ដែល​ពួកគេ​រស់​នៅ ។

វាយតម្លៃ​ការរៀនសូត្រ​របស់​អ្នក​ទី ៩

គោលបំណង​មេរៀន ៖ ដើម្បី​ជួយ​សិស្ស​ឲ្យ​វាយតម្លៃ​នូវ​របៀប​ដែល​ការសិក្សា​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្តីសញ្ញា​បាន​ជួយ​ពួកគេ​ឲ្យ​រីកចម្រើន​ខាង​វិញ្ញាណ ។

  • ការរៀបចំ​របស់​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​ជញ្ជឹងគិត​អំពី​របៀប​ដែល​ចំណេះដឹង និង​ទីបន្ទាល់​ដំណឹងល្អ​របស់​ពួកគេ​បាន​រីកចម្រើន និង​កាន់​តែ​ស៊ី​ជម្រៅ​ក្នុង​ឆ្នាំ​មុន ឬ​ពីរ​ឆ្នាំ​កន្លង​ទៅ​នេះ ។ ពួកគេ​ក៏​អាច​គិតពិចារណា​អំពី​អ្វី​ដែល​ពួកគេ​ទទួល​អារម្មណ៍​ថា​បាន​ធ្វើ​ឲ្យ​មាន​ភាព​ខុស​គ្នា​ធំ​បំផុត​នៅ​ក្នុង​ការរីកចម្រើន​ខាង​វិញ្ញាណ​របស់​ពួកគេ​ផង​ដែរ ។

  • រូបភាព​ដើម្បី​បង្ហាញ ៖ ដំណាក់កាល​ផ្សេងគ្នា​នៃ​ការសាងសង់​ព្រះវិហារ​បរិសុទ្ធ សលត៍ លេក អាង​ជ្រមុជទឹក​នៅ​ព្រះវិហារ​បរិសុទ្ធ

  • មាតិកា​ដើម្បី​បង្ហាញ ៖ ដុំថ្ម​គ្រើម និង​រលោង ឬ​រូបភាព​នៃ​ដុំថ្ម​គ្រើម និង​រលោង