មេរៀនទី ២០៥—ការធ្វើឲ្យការថ្វាយបង្គំក្នុងព្រះវិហារបរិសុទ្ធជាកិច្ចខិតខំប្រឹងប្រែងពេញមួយជីវិត ៖ ការចូលរួមព្រះវិហារបរិសុទ្ធពេញមួយជីវិតរបស់យើង សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ២០២៥ )
« ការធ្វើឲ្យការថ្វាយបង្គំក្នុងព្រះវិហារបរិសុទ្ធជាកិច្ចខិតខំប្រឹងប្រែងពេញមួយជីវិត » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
មេរៀនទី ២០៥ ៖ ការរៀបចំខ្លួនទៅព្រះវិហារបរិសុទ្ធ
ការធ្វើឲ្យការថ្វាយបង្គំក្នុងព្រះវិហារបរិសុទ្ធជាកិច្ចខិតខំប្រឹងប្រែងពេញមួយជីវិត
ការចូលរួមព្រះវិហារបរិសុទ្ធពេញមួយជីវិតរបស់យើង
យើងរស់នៅក្នុងពេលវេលាដ៏រំភើបដែលមិនធ្លាប់មានពីមុនមក នៃការសាងសង់ព្រះវិហារបរិសុទ្ធ ។ ព្រះអម្ចាស់កំពុងធ្វើឲ្យពរជ័យនៃព្រះដំណាក់ដ៏បរិសុទ្ធរបស់ទ្រង់មានកាន់តែច្រើនឡើងជាងពេលណាៗទាំងអស់ ។ មេរៀននេះអាចជួយសិស្សឲ្យយល់ពីសារៈសំខាន់នៃការថ្វាយបង្គំព្រះអម្ចាស់នៅក្នុងព្រះវិហារបរិសុទ្ធនៅពេញមួយជីវិតរបស់ពួកគេ ។
សកម្មភាពរៀនសូត្រដែលអាចមាន
បង្កើនពេលវេលានៅក្នុងព្រះវិហារបរិសុទ្ធ
( ហូសេ ) មានអាយុ ( ដប់ប្រាំមួយឆ្នាំ ) ។ គាត់បានធ្វើជាសមាជិកនៃសាសនាចក្រ ( ប្រាំឆ្នាំ ) ។ គាត់មានបទពិសោធន៍ខាងវិញ្ញាណ ប៉ុន្តែចង់បានទីបន្ទាល់រឹងមាំជាងនេះអំពីព្រះអង្គសង្គ្រោះ និងសាសនាចក្រដែលបានស្ដារឡើងវិញរបស់ទ្រង់ ។ ( ហូសេ ) ពេលខ្លះមានអារម្មណ៍ ( លើសលប់ដោយសម្ពាធរៀនឲ្យបានល្អនៅសាលា ) ។ គាត់ព្រួយបារម្ភអំពី ( អនាគតរបស់គាត់ និងរបៀបរស់នៅដោយសុចរិតនៅក្នុងពិភពលោកដ៏អាក្រក់មួយ ) ។
សូមអានសេចក្តីថ្លែងការណ៍ខាងក្រោមដោយប្រធាន រ័សុល អិម ណិលសុន ដោយស្វែងរកអ្វីដែលព្រះអម្ចាស់ប្រទានឲ្យយើង ៖
ឥឡូវនេះ សូមយើងកុំមើលរំលងអ្វីៗដែលព្រះអម្ចាស់កំពុងធ្វើសម្រាប់ពួកយើងឡើយ ។ ទ្រង់កំពុងធ្វើឲ្យព្រះវិហារបរិសុទ្ធរបស់ទ្រង់មានកាន់តែជិតបង្កើយ ។ ទ្រង់កំពុងបង្កើនល្បឿនឲ្យយើងសាងសង់ព្រះវិហារបរិសុទ្ធនានា ។ ទ្រង់កំពុងបង្កើនសមត្ថភាពរបស់យើងដើម្បីជួយប្រមូលផ្ដុំសាសន៍អ៊ីស្រាអែល ។ ទ្រង់ក៏កំពុងធ្វើឲ្យមានភាពងាយស្រួលដល់ពួកយើងម្នាក់ៗ ដើម្បីបន្សុទ្ធជីវិតខាងវិញ្ញាណរបស់យើងផងដែរ ។ ខ្ញុំសូមសន្យាថា ការចំណាយពេលកាន់តែច្រើននៅព្រះវិហារបរិសុទ្ធ នឹងផ្តល់ពរជ័យដល់ជីវិតរបស់បងប្អូន ដែលគ្មានរបៀបណាផ្សេងទៀតអាចផ្តល់ឲ្យបាននោះទេ ។ …
បងប្អូនប្រុសស្រីជាទីស្រឡាញ់របស់ខ្ញុំ សូមបងប្អូនផ្តោតចិត្តលើព្រះវិហារបរិសុទ្ធ តាមរបៀបដែលបងប្អូនមិនធ្លាប់បានធ្វើពីមុនមក ។ ខ្ញុំសូមផ្តល់ពរជ័យឲ្យបងប្អូនខិតកាន់តែជិតព្រះ និងព្រះយេស៊ូវគ្រីស្ទជារៀងរាល់ថ្ងៃ ។ ( រ័សុល អិម ណិលសុន « ចូរផ្តោតចិត្តលើព្រះវិហារបរិសុទ្ធ » លីអាហូណា ខែវិច្ឆិកា ឆ្នាំ២០២២ ទំព័រ ១២១ )
-
តើអ្វីដែលធ្វើឲ្យអ្នកចាប់អារម្មណ៍ចេញពីសេចក្តីថ្លែងការណ៍នេះ ?
-
តើព្រះអម្ចាស់បានសន្យាអ្វីតាមរយៈព្យាការីរបស់ទ្រង់ ?
-
តើអ្នកគិតថាការចំណាយពេលច្រើននៅក្នុងព្រះវិហារបរិសុទ្ធរបស់ព្រះអម្ចាស់អាចផ្ដល់ពរដល់យើងតាមរបៀបណាដែលគ្មានអ្វីផ្សេងទៀតអាចធ្វើបានឡើយ ?
-
តើអ្នកគិតថា អ្នកនឹងចូលរួមព្រះវិហារបរិសុទ្ធពេញមួយជីវិតជាប់លាប់ប៉ុនណា ? ហេតុអ្វី ?
-
តើឧបសគ្គអ្វីខ្លះដែលអ្នកអាចត្រូវយកឈ្នះដើម្បីចូលរួមព្រះវិហារបរិសុទ្ធពេញមួយជីវិតរបស់អ្នកបាន ?
សូមអានបទគម្ពីរ និងសេចក្ដីថ្លែងការណ៍ខាងក្រោម ដោយរកមើលពរជ័យដែលព្រះអម្ចាស់សន្យាដល់អស់អ្នកដែលថ្វាយបង្គំទ្រង់នៅក្នុងដំណាក់របស់ទ្រង់ ៖
ប្រធាន រ័សុល អិម ណិលសុន បានប្រកាស ៖
សូមមានពេលវេលាសម្រាប់ព្រះអម្ចាស់នៅក្នុងដំណាក់ដ៏បរិសុទ្ធរបស់ទ្រង់ ។ គ្មានអ្វីដែលនឹងពង្រឹងដល់គ្រឹះខាងវិញ្ញាណរបស់បងប្អូន ដូចជាការបម្រើនៅក្នុងព្រះវិហារបរិសុទ្ធ និងការថ្វាយបង្គំនៅក្នុងព្រះវិហារបរិសុទ្ធនោះឡើយ ។ ( រ័សុល អិម ណិលសុន « មានពេលវេលាសម្រាប់ព្រះអម្ចាស់ » លីអាហូណា ខែវិច្ឆិកា ឆ្នាំ២០២១ ទំព័រ ១២១ )
សូមជឿខ្ញុំចុះពេលខ្ញុំនិយាយថា ពេលគ្រឹះខាងវិញ្ញាណរបស់បងប្អូនត្រូវបានសង់យ៉ាងរឹងមាំលើព្រះយេស៊ូវគ្រីស្ទ នោះបងប្អូន មិនត្រូវភ័យខ្លាចឡើយ ។ នៅពេលបងប្អូនមានភក្ដីភាពចំពោះសេចក្ដីសញ្ញា ដែលបងប្អូនបានធ្វើនៅក្នុងព្រះវិហារបរិសុទ្ធ នោះព្រះចេស្ដារបស់ទ្រង់នឹងពង្រឹងដល់បងប្អូន ។ បន្ទាប់មក ពេលការរញ្ជួយដីខាងវិញ្ញាណកើតឡើង នោះបងប្អូននឹងអាចឈរ យ៉ាងរឹងមាំ ដោយសារគ្រឹះខាងវិញ្ញាណរបស់បងប្អូនរឹងមាំ ហើយនឹងន ។ ( រ័សុល អិម ណិលសុន « ព្រះវិហារបរិសុទ្ធ និងគ្រឹះខាងវិញ្ញាណរបស់បងប្អូន » លីអាហូណា ខែវិច្ឆិកា ឆ្នាំ២០២១ ទំព័រ ៩៦ )
ប្រធាន ហែនរី ប៊ី អាវរិង បានបង្រៀន ៖
18:1
យុវវ័យជាច្រើនបានរកឃើញថា ការលះបង់ពេលវេលារបស់ពួកគេដើម្បីស្រាវជ្រាវពង្សប្រវត្តិ និង កិច្ចការព្រះវិហារបរិសុទ្ធបានពង្រឹងទីបន្ទាល់របស់ពួកគេអំពីផែនការនៃសេចក្ដីសង្គ្រោះ ។ វាបានបង្កើនអានុភាពព្រះវិញ្ញាណនៅក្នុងជីវិតរបស់ពួកគេ ហើយកាត់បន្ថយឥទ្ធិពលរបស់បច្ចាមិត្ត ។ វាបានជួយពួកគេឲ្យមានអារម្មណ៍ កាន់តែជិតគ្រួសាររបស់ខ្លួន និងកាន់តែជិតព្រះអម្ចាស់ ព្រះយេស៊ូវគ្រីស្ទ ។ ពួកគេបានដឹងថា កិច្ចការនេះមិនគ្រាន់តែសង្គ្រោះដល់មនុស្សស្លាប់នោះទេ វាក៏សង្គ្រោះយើងទាំងអស់គ្នាដែរ ( សូមមើល គ&ស ១២៨:១៨ ) ។ ( ហែនរី ប៊ី អាវរិង « Gathering the Family of God » Liahona ខែឧសភា ឆ្នាំ២០១៧ ទំព័រ ២២ )
-
តើពរជ័យទាំងនេះបង្រៀនអ្នកអ្វីខ្លះអំពីព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ?
-
តើព្រះអម្ចាស់បានប្រទានពរអ្នកសម្រាប់ការចូលរួមក្នុងកិច្ចការព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិយ៉ាងដូចម្ដេច ?
-
តើពរជ័យទាំងនេះអាចជំរុញចិត្តអ្នកឲ្យថ្វាយបង្គំព្រះអម្ចាស់នៅក្នុងព្រះវិហារបរិសុទ្ធឥឡូវនេះដោយរបៀបណា ? នៅពេញមួយជីវិតរបស់អ្នក ?
ការថ្វាយបង្គំនៅព្រះវិហារបរិសុទ្ធពេញមួយជីវិតរបស់យើង
បន្ទាប់ពីផ្នែកនីមួយៗ សូមផ្អាកដើម្បីពិភាក្សាសំណួរខាងក្រោម ៖
-
តើអ្វីខ្លះដែល ( ហូសេ ) និង ( អ៊ីសាប៊ែល ) ដោះសាមិនចាត់ទុកការថ្វាយបង្គំនៅព្រះវិហារបរិសុទ្ធជាអាទិភាព ?
-
តើពរជ័យអ្វីខ្លះពីការថ្វាយបង្គំព្រះអម្ចាស់នៅក្នុងដំណាក់របស់ទ្រង់អាចជួយដល់ ( ហូសេ ) និង ( អ៊ីសាប៊ែល ) ?
-
តើការលះបង់អ្វីខ្លះដែល ( ហូសេ ) និង ( អ៊ីសាប៊ែល ) ត្រូវធ្វើ ដើម្បីថ្វាយបង្គំព្រះអម្ចាស់នៅក្នុងព្រះវិហារបរិសុទ្ធជានិច្ច ?
បន្ទាប់ពីត្រឡប់មកផ្ទះពីការបម្រើបេសកកម្មពេញម៉ោងវិញ ( ហូសេ ) ស្វែងរកការអប់រំបន្ថែមទៀតនៅ ( សាលាពាណិជ្ជកម្មក្នុងមូលដ្ឋានមួយ ) ។ ពេល ( ចូលរៀននៅថ្នាក់វិទ្យាស្ថាន ) គាត់បានជួបនឹងយុវនារីម្នាក់ឈ្មោះ ( អ៊ីសាប៊ែល ) ហើយពួកគេបានរៀបការ ។ បន្ទាប់ពីបញ្ចប់ការសិក្សា ( ហូសេ ) ( ចាប់ផ្តើមអាជីវកម្មផ្ទាល់ខ្លួនរបស់គាត់ ) ។ គាត់ព្រួយបារម្ភ ( អំពីការផ្គត់ផ្គង់សម្រាប់គ្រួសាររបស់គាត់ ) ។ គាត់ និង ( អ៊ីសាប៊ែល ) ចាប់ផ្តើមក្រុមគ្រួសាររបស់ពួកគេ ហើយបានទទួលពរដោយមានកូនដ៏ស្រស់ស្អាត ( បីនាក់ ) ។ ( ហូសេ ) និង ( អ៊ីសាប៊ែល ) ប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីចំណាយពេលជាមួយក្រុមគ្រួសាររបស់ពួកគេ ( អាជីវកម្មរបស់ពួកគេ ) និងការហៅនៅក្នុងសាសនាចក្រ ។ នៅអាយុ ( បួនឆ្នាំ ) កូនរបស់ពួកគេម្នាក់ ( រងរបួសធ្ងន់ធ្ងរពីគ្រោះថ្នាក់មួយ ) ។
( ហូសេ ) និង ( អ៊ីសាប៊ែល ) ខិតខំធ្វើការដើម្បីផ្គត់ផ្គង់គ្រួសាររបស់ពួកគេដោយ ( ដំណើរការអាជីវកម្មរបស់ពួកគេ ) ។ ពួកគេប្រឈមមុខនឹងឧបសគ្គជាច្រើនក្នុងការចិញ្ចឹមកូនរបស់ពួកគេ និងជួយពួកគេ ( ទទួលបានទីបន្ទាល់ផ្ទាល់ខ្លួនរបស់ពួកគេអំពីព្រះយេស៊ូវគ្រីស្ទ ) ។ ( ហូសេ ) ព្យាយាមចំណាយជាមួយក្រុមគ្រួសាររបស់គាត់ឲ្យមានតុល្យភាព ( អាជីវកម្មរបស់គាត់ ) និងការហៅរបស់គាត់ក្នុងនាមជា ( ទីប្រឹក្សានៃកូរ៉ុមគ្រូ ) ។ អ៊ីសាប៊ែល បម្រើជា ( ប្រធានអង្គការបឋមសិក្សា ) ព្យាយាមជួយ ( អាជីវកម្មគ្រួសារ ) ហើយព្យាយាមជួយកូនៗរបស់នាង ។
( ហូសេ ) និងកូនៗរបស់ អ៊ីសាប៊ែល ( មានគ្រួសាររបស់ពួកគេ ) ។ ( ហូសេ ) និង ( អ៊ីសាប៊ែល ) ស្រឡាញ់គ្រួសាររបស់ពួកគេ ប៉ុន្តែនៅតែបារម្ភអំពី ( ចៅៗរបស់ពួកគេក្នុងការដើរតាមព្រះយេស៊ូវគ្រីស្ទ ហើយធ្វើការសម្រេចចិត្តល្អៗ ) ។ នៅពេលពួកគេចាស់ ( សុខភាពរបស់ ហូសេ កាន់តែចុះខ្សោយ ) ។
សរសេរសំបុត្រមកកាន់ខ្លួនឯង