« ការរៀបចំខ្លួនទៅព្រះវិហារបរិសុទ្ធ ៖ ទិដ្ឋភាពទូទៅ » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ២០២៥ )
« ការរៀបចំខ្លួនចូលព្រះវិហារបរិសុទ្ធ » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
ការរៀបចំខ្លួនទៅព្រះវិហារបរិសុទ្ធ
ការរៀបចំខ្លួនទៅព្រះវិហារបរិសុទ្ធ
ទិដ្ឋភាពទូទៅ
នៅទូទាំងសម័យកាល ព្រះអម្ចាស់បានត្រាស់បង្គាប់រាស្ត្ររបស់ទ្រង់ឲ្យសាងសង់ព្រះវិហារបរិសុទ្ធ ។ នៅក្នុងព្រះវិហារបរិសុទ្ធ យើងរៀនអំពីព្រះយេស៊ូវគ្រីស្ទ ហើយធ្វើសេចក្តីសញ្ញាដ៏ពិសិដ្ឋ ។ សេចក្ដីសញ្ញាមួយដែលយើងធ្វើគឺដើម្បីរស់នៅតាមក្រឹត្យវិន័យនៃការថ្វាយ ។ យើងអាចបម្រើ និងថ្វាយបង្គំព្រះអម្ចាស់ពេញមួយជីវិតរបស់យើង ដោយការចូលរួមធ្វើកិច្ចការព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិ ។
រៀបចំខ្លួនបង្រៀន
ព័ត៌មានខាងក្រោមផ្តល់ឲ្យអ្នកនូវគំនិតខ្លះៗអំពីអ្វីដែលអ្នកអាចត្រូវរៀបចំទុកជាមុនសម្រាប់មេរៀននីមួយៗ ។
ព្រះយេស៊ូវគ្រីស្ទគឺជាចំណុចសំខាន់នៅក្នុងការថ្វាយបង្គំនៅព្រះវិហារបរិសុទ្ធទាំងអស់
គោលបំណងមេរៀន ៖ ដើម្បីជួយសិស្សឲ្យទទួលអារម្មណ៍ចង់ថ្វាយបង្គំព្រះយេស៊ូវគ្រីស្ទនៅក្នុងព្រះដំណាក់របស់ទ្រង់កាន់តែខ្លាំងឡើង ។
-
ការរៀបចំសិស្ស ៖ សូមលើកទឹកចិត្តសិស្សឲ្យពិចារណាអំពីសារៈសំខាន់នៃឃ្លាពីរ ដែលត្រូវបានសរសេរនៅលើព្រះវិហារបរិសុទ្ធនីមួយៗ ៖ « បរិសុទ្ធភាពថ្វាយព្រះអម្ចាស់ » និង « ព្រះដំណាក់ព្រះអម្ចាស់ » ។
-
រូបភាពដែលត្រូវបង្ហាញ ៖ យុវវ័យទទួលទានសាក្រាម៉ង់ យុវវ័យចូលរួមព្រះវិហារ ពួកអ្នកផ្សព្វផ្សាយសាសនាពេញម៉ោង រោងឧបោសថនៅសម័យម៉ូសេ ព្រះវិហារបរិសុទ្ធរបស់សាឡូម៉ូន ព្រះវិហារបរិសុទ្ធសាសន៍នីហ្វៃនៅដែនដីបរិបូរណ៍
-
វីដេអូ ៖ « ព្រះវិហារបរិសុទ្ធ និងគ្រឹះខាងវិញ្ញាណរបស់បងប្អូន » ( ១៨:៥៩ សូមមើលពីនាទីទី ៤:២៧ ដល់ ៥:០៣ ) « In That Holy Place » ( ៤:៣៦ )
ការធ្វើឲ្យការថ្វាយបង្គំក្នុងព្រះវិហារបរិសុទ្ធជាកិច្ចខិតខំប្រឹងប្រែងពេញមួយជីវិត
គោលបំណងមេរៀន ៖ មេរៀននេះអាចជួយសិស្សឲ្យយល់ពីសារៈសំខាន់នៃការថ្វាយបង្គំព្រះអម្ចាស់នៅក្នុងព្រះវិហារបរិសុទ្ធនៅពេញមួយជីវិតរបស់ពួកគេ ។
-
ការរៀបចំសិស្ស ៖ អ្នកអាចអញ្ជើញសិស្សឲ្យសួរសមាជិកគ្រួសារ ឬថ្នាក់ដឹកនាំសាសនាចក្រពីរបៀបដែលពួកគាត់បានទទួលពរជ័យដោយការចូលរួមនៅក្នុងព្រះវិហារបរិសុទ្ធ ។
-
វីដេអូ ៖ « ការប្រមូលផ្ដុំគ្រួសាររបស់ព្រះ » ( ១៨:០១ សូមមើលចាប់ពីនាទីទី ០៥:១៦ ដល់ ១៥:៤៤ )
នៅក្នុងព្រះវិហារបរិសុទ្ធ យើងធ្វើសេចក្តីសញ្ញាដើម្បីគោរពតាមក្រឹត្យវិន័យនៃការថ្វាយ
គោលបំណងមេរៀន ៖ ដើម្បីជួយសិស្សយល់ពីក្រឹត្យវិន័យពិសិដ្ឋនៃការថ្វាយ ដែលយើងធ្វើសេចក្ដីសញ្ញាគោរពប្រតិបត្តិក្នុងព្រះវិហារបរិសុទ្ធជាមួយនឹងព្រះ ។
-
ការរៀបចំសិស្ស ៖ សូមអញ្ជើញសិស្សឲ្យសរសេរពីរបៀបដែលពួកគេប្រើពេលវេលា ទេពកោសល្យ ឬធនធានរបស់ពួកគេដើម្បីរួមចំណែកដល់សាសនាចក្រ និងនគររបស់ព្រះអម្ចាស់ ។
-
រូបភាពដែលត្រូវបង្ហាញ ៖ នំដែលមានដាក់គ្រឿងលំអខាងលើ
-
សំណៅចែក ៖ « ក្រឹត្យវិន័យនៃការថ្វាយរបស់ព្រះអម្ចាស់ »
កិច្ចការពង្សប្រវត្តិ និងការបម្រើក្នុងព្រះវិហារបរិសុទ្ធ
គោលបំណងមេរៀន ៖ ដើម្បីជួយសិស្សស្វែងរកឈ្មោះបុព្វការីជនដែលបានស្លាប់របស់ពួកគេ ហើយធ្វើពិធីបរិសុទ្ធសម្រាប់ពួកគាត់នៅក្នុងព្រះវិហារបរិសុទ្ធរបស់ព្រះអម្ចាស់ ។
-
ការរៀបចំសិស្ស ៖ អញ្ជើញសិស្សឲ្យរៀបចំខ្លួនមានព័ត៌មានចូលទៅក្នុងកម្មវិធីស្រាវជ្រាវក្រុមគ្រួសារ ។ សូមលើកទឹកចិត្តពួកគេឲ្យបោះពុម្ព និងយកប័ណ្ណឈ្មោះគ្រួសារធ្វើពិធីបរិសុទ្ធចេញពីកម្មវិធីស្រាវជ្រាវក្រុមគ្រួសារ ។
-
វីដេអូ ៖ « Improve Your Temple Experience; Change Your Life » ( ៣:២១ សូមមើលចាប់ពីនាទីទី ១:៤២ ដល់ ៣:២១ ) « ចូរផ្ដោតចិត្តលើព្រះវិហារបរិសុទ្ធ » ( ៧:១៨ សូមមើលចាប់ពីនាទីទី ៣:៥០ ដល់ ៤:៣៦ ) « Spiritual Dynamite » ( ២:៤០ ) « ការប្រមូលផ្ដុំគ្រួសាររបស់ព្រះ » ( ៤:១៨ )