« មេរៀនវាយតម្លៃការរៀនសូត្ររបស់អ្នក សម្រាប់កិច្ចការរៀនបំពេញបន្ថែម » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ២០២៥ )
« មេរៀនវាយតម្លៃការរៀនសូត្ររបស់អ្នក » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
ឧបសម្ព័ន្ធ
មេរៀនវាយតម្លៃការរៀនសូត្ររបស់អ្នក សម្រាប់កិច្ចការរៀនបំពេញបន្ថែម
ដើម្បីទទួលបានក្រេឌីតសម្រាប់វគ្គសិក្សា សិស្សត្រូវតែចូលរៀនយ៉ាងហោចណាស់ឲ្យបានមួយមេរៀននៃមេរៀនវាយតម្លៃការរៀនសូត្ររបស់អ្នកនៅពាក់កណ្តាលនៃវគ្គសិក្សានីមួយៗ ។ ប្រសិនបើសិស្សខកខានរៀននូវមេរៀនវាយតម្លៃការសិក្សារបស់អ្នក នៅពាក់កណ្តាលនៃវគ្គសិក្សាទាំងអស់ នោះពួកគេនៅតែអាចទទួលបានក្រេឌីតវគ្គសិក្សា ដោយបំពេញសំណៅចែកមួយនៃ វាយតម្លៃការរៀនសូត្ររបស់អ្នកដូចខាងក្រោមនេះ ។ ( ពួកគេអាចបំពេញទាំងពីរ ប្រសិនបើចាំបាច់ ) ។ សិស្សដែលបានចូលរៀននៅក្នុងមេរៀន វាយតម្លៃការរៀនសូត្ររបស់អ្នក យ៉ាងហោចណាស់មួយមេរៀននៅពាក់កណ្ដាលវគ្គសិក្សានីមួយៗ នោះពុំចាំបាច់បំពេញអ្វីៗទាំងនេះទេ ។
ប្រសិនបើសិស្សត្រូវការបំពេញការវាយតម្លៃសម្រាប់វគ្គសិក្សាពាក់កណ្ដាលដំបូង នោះសូមផ្ដល់សំណៅចែកដែលមានចំណងជើងថា « វាយតម្លៃការរៀនសូត្ររបស់អ្នក ផ្នែកទី ១ » ដល់ពួកគេ ។ ប្រសិនបើសិស្សត្រូវការបំពេញការវាយតម្លៃសម្រាប់វគ្គសិក្សាពាក់កណ្តាលទីពីរ នោះសូមផ្តល់ឲ្យឯកសារដែលមានចំណងជើងថា « វាយតម្លៃការរៀនសូត្ររបស់អ្នក ផ្នែកទី ២ » ដល់ពួកគេ ។ សូមលើកទឹកចិត្តសិស្សឲ្យបំពេញតម្រូវការអំណាន ពីមុនបំពេញការវាយតម្លៃនេះ ។ ពួកគេគួរតែរាយការណ៍មកអ្នកវិញ នៅពេលពួកគេបានបំពេញការវាយតម្លៃនេះ ។ នៅពេលពួកគេបានរាយការណ៍មកវិញ សូមឲ្យពួកគេចែកចាយអ្វីដែលពួកគេបានរៀនពីបទពិសោធន៍នេះ ។