« វាយតម្លៃការរៀនសូត្ររបស់អ្នក ផ្នែកទី ២ » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ២០២៥ )
« វាយតម្លៃការរៀនសូត្ររបស់អ្នក » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
ឧបសម្ព័ន្ធ
វាយតម្លៃការរៀនសូត្ររបស់អ្នក ផ្នែកទី ២
សូមចំណាយពេលដើម្បីដឹងពីការរីកចម្រើន និងការអភិវឌ្ឍខាងវិញ្ញាណ ដែលអាចពង្រឹងទំនាក់ទំនងរបស់យើងជាមួយព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ហើយជំរុញចិត្តយើងឲ្យបន្តនៅលើផ្លូវនៃសេចក្ដីសញ្ញា ។ មេរៀននេះអាចជួយអ្នកវាយតម្លៃការរីកចម្រើនខាងវិញ្ញាណរបស់អ្នកពីការសិក្សារបស់អ្នកនូវ គោលលទ្ធិ និងសេចក្តីសញ្ញា ៧៦; ៨៤; ៩៣; ១១០; ១២១–១២៣ ។ សូមរកមើលឱកាសចែកចាយចម្លើយរបស់អ្នកមួយចំនួនជាមួយសិស្សផ្សេងទៀត ឬជាមួយសមាជិកគ្រួសារ ។
ចំណាំ ៖ ពីមុនបំពេញការវាយតម្លៃនេះ ត្រូវប្រាកដថា ត្រូវបំពេញអំណាននេះ ប្រសិនបើអ្នកមិនទាន់ពេញ ៖ គោលលទ្ធិ និងសេចក្តីសញ្ញា ៧៦; ៨៤; ៩៣; ១១០; ១២១–១២៣ ។
មានសេចក្តីរីករាយទទួលយកការលូតលាស់ និងការរីកចម្រើន
សូមគិតអំពីការរត់ ការឡើងភ្នំ ឬការជិះកង់ដែលមានរយៈចម្ងាយឆ្ងាយ ឬពិបាកខ្លាំង ។
-
តើអ្នកអាចធ្វើអ្វីខ្លះដើម្បីរីករាយនឹងការធ្វើដំណើរនេះ ?
-
តើយើងអាចប្រៀបធៀបដំណើរបែបនោះទៅនឹងដំណើរនៃការប្រែក្លាយកាន់តែដូចជាព្រះយេស៊ូវគ្រីស្ទដោយរបៀបណា ?
-
តើមានរបៀបណាខ្លះដែលយើងអាចរីករាយ និងពេញចិត្តចំពោះដំណើរការនៃការរីកចម្រើនខាងវិញ្ញាណបន្ថែមទៀត ?
-
តើអ្នកមានអារម្មណ៍ថាអ្នកកំពុងរីកចម្រើន និងកាន់តែខិតទៅជិតព្រះអម្ចាស់យ៉ាងដូចម្ដេច ?
-
តើព្រះអម្ចាស់ជួយអ្នកដោយរបៀបណា ?
ការពន្យល់ពីកម្រិតនៃសិរីល្អទាំងបី
សូមស្រមៃថា អ្នកមានមិត្តជិតស្និទ្ធម្នាក់ឈ្មោះ អូលីវៀ ដែលមិនមែនជាសមាជិកនៃសាសនាចក្រទេ ប៉ុន្តែជឿយ៉ាងមុតមាំលើព្រះយេស៊ូវគ្រីស្ទ ។ ថ្ងៃមួយ នាងមកជិតអ្នក ហើយសួរថា ៖ « តើសមាជិកសាសនាចក្ររបស់អ្នកជឿអ្វីខ្លះអំពីជីវិតបន្ទាប់ពីសេចក្ដីស្លាប់ ? ខ្ញុំបានទទួលការបង្រៀនថា មនុស្សគ្រប់គ្នានឹងទៅស្ថានសួគ៌ ឬឋាននរក ប៉ុន្តែខ្ញុំបានឮថាសមាជិកនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយជឿលើស្ថានសួគ៌ជាច្រើន ។ តើនោះមានន័យយ៉ាងណា ? »
សូមចំណាយពេលពីរបីនាទីក្នុងការសរសេរការឆ្លើយតបទៅកាន់ អូលីវៀ ដោយពន្យល់ពីការយល់ដឹង និងចំណេះដឹងរបស់អ្នកអំពីកម្រិតនៃសិរីល្អទាំងបី ។ ប្រសិនបើអ្នកចង់បាន អ្នកអាចបញ្ចូលគំនូរដើម្បីជួយ អូលីវៀ បង្ហាញអ្វីដែលអ្នកកំពុងពន្យល់ ។ សូមស្វែងរកនរណាម្នាក់ ហើយអនុវត្តការពន្យល់ពីការឆ្លើយតបរបស់អ្នកចំពោះពួកគេ ដូចជាពួកគេជា អូលីវៀ នោះដែរ ។
ពន្យល់ពីព្រះបរមងារ តួនាទី និងបុគ្គលិកលក្ខណៈរបស់ព្រះយេស៊ូវគ្រីស្ទ
ការអញ្ជើញមួយរបស់ព្រះអង្គសង្គ្រោះនៅក្នុងគោលលទ្ធិ និងសេចក្តីសញ្ញាគឺដើម្បី « រៀនអំពី [ ទ្រង់ ] ហើយស្ដាប់តាមព្រះបន្ទូលទាំងឡាយ [ របស់ទ្រង់ ] ( គោលលទ្ធិ និងសេចក្តីសញ្ញា ១៩:២៣ ) ។ សូមរៀបចំចែកចាយជាមួយនរណាម្នាក់ទៀត នូវអ្វីដែលអ្នកបានរៀនអំពីតួនាទី ព្រះបរមងារ ឬបុគ្គលិកលក្ខណៈរបស់ព្រះអង្គសង្គ្រោះ ដោយធ្វើសកម្មភាពមួយក្នុងចំណោមសកម្មភាពខាងក្រោមនេះ ៖
-
សូមចងក្រងបញ្ជីនៃតួនាទី ព្រះបរមងារ ឬបុគ្គលិកលក្ខណៈមួយចំនួនរបស់ព្រះយេស៊ូវគ្រីស្ទ ដែលអ្នកបានសិក្សានាពេលថ្មីៗនេះនៅក្នុង គោលលទ្ធិ និងសេចក្តីសញ្ញា ៧៦:១–៧, ២២–២៤; ៩៣:១–១០ ។ បន្ទាប់មកជ្រើសរើសវាមួយ ឬច្រើន ហើយឆ្លើយសំណួរខាងក្រោមនេះ ៖ ( ១ ) តើព្រះនាម ឬព្រះបរមងារឬបុគ្គលិកលក្ខណៈនេះបង្រៀនអ្នកអ្វីខ្លះអំពីព្រះយេស៊ូវគ្រីស្ទ ? ( ២ ) តើព្រះនាម ឬព្រះបរមងារ ឬបុគ្គលិកលក្ខណៈនេះជួយអ្នកឲ្យយល់អំពីរបៀបដែលទ្រង់អាចជួយអ្នកបានអ្វីខ្លះ ?
-
បង្កើតការតំណាងដែលមើលឃើញនៃតួនាទី ឬព្រះបរមងារ ឬបុគ្គលិកលក្ខណៈមួយ ឬច្រើនទៀតពីព្រះយេស៊ូវគ្រីស្ទ ។ ការណ៍នេះអាចជា រូបភាពនៃបណ្តុំវាក្យសព្ទ ឬគំនូរ ។ រួមបញ្ចូលសេចក្តីយោងបទគម្ពីរដែលអាចអនុវត្តបាន ជាផ្នែកនៃការបង្កើតរបស់អ្នក ។
-
សរសេរកំណាព្យ ឬអត្ថបទចម្រៀង ដែលរួមបញ្ចូលនូវតួនាទី ឬព្រះបរមងារ ឬបុគ្គលិកលក្ខណៈមួយចំនួនរបស់ព្រះយេស៊ូវគ្រីស្ទ ដែលអ្នកចូលចិត្ត ។
-
ស្រមៃថាអ្នកមានឱកាសបង្រៀននរណាម្នាក់អំពីថាតើព្រះយេស៊ូវគ្រីស្ទ ជានរណា និងអ្វីដែលទ្រង់អាចធ្វើសម្រាប់យើង ។ សរសេរការពិពណ៌នាយ៉ាងហោចណាស់មួយកថាខណ្ឌ ដែលរួមបញ្ចូលយ៉ាងហោចណាស់តួនាទី ឬព្រះបរមងារ ឬបុគ្គលិកលក្ខណៈចំនួនបីរបស់ព្រះគ្រីស្ទ ។
សូមចែកចាយនូវអ្វីដែលអ្នកសម្រេចចិត្តធ្វើជាមួយសមាជិកគ្រួសារ មិត្តភក្តិ ឬនរណាម្នាក់នៅក្នុងថ្នាក់របស់អ្នក ។
រៀបចំខ្លួនថ្វាយបង្គំព្រះអម្ចាស់នៅក្នុងព្រះវិហារបរិសុទ្ធ
នៅក្នុង គោលលទ្ធិ និងសេចក្តីសញ្ញា ១១០:៥–១០ អ្នកប្រហែលជាបានសង្កេតឃើញពីរបៀបដែលភាពស័ក្ដិសមអាចជួយយើងឲ្យមានអារម្មណ៍ជិតស្និទ្ធនឹងព្រះអម្ចាស់នៅក្នុងព្រះវិហារបរិសុទ្ធរបស់ទ្រង់ ។
ស្វែងរកវិវរណៈផ្ទាល់ខ្លួនដើម្បីណែនាំអ្នកនៅពេលអ្នកឆ្លើយសំណួរមួយ ឬច្រើនដូចខាងក្រោមនេះ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ៖
-
តើអ្នកបានពលិកម្ម ឬស្ម័គ្រចិត្តពលិកម្មអ្វីខ្លះដើម្បីដាក់អាទិភាពការថ្វាយបង្គំព្រះអម្ចាស់នៅក្នុងព្រះវិហារបរិសុទ្ធ ?
-
តើពរជ័យអ្វីខ្លះដែលអ្នកបានទទួល នៅពេលអ្នកបានជញ្ជឹងគិតអំពីសំណួរសម្ភាសទទួលប័ណ្ណចូលព្រះវិហារបរិសុទ្ធ ?
-
តើអ្នកបានធ្វើអ្វីខ្លះដើម្បីព្យាយាមមានភាពស័ក្ដិសមក្នុងការថ្វាយបង្គំព្រះអម្ចាស់នៅក្នុងព្រះវិហារបរិសុទ្ធ ?
សូមគិតអំពីរបៀបដែលអ្នកបានទទួលពរចំពោះការខិតខំរបស់អ្នក ។ តើអ្នកនឹងបន្តធ្វើ ឬចាប់ផ្ដើមធ្វើអ្វីខ្លះដើម្បីរៀបចំខ្លួនថ្វាយបង្គំនៅក្នុងព្រះវិហារបរិសុទ្ធរបស់ទ្រង់ ?
មានអារម្មណ៍ថា ការទុកចិត្តលើព្រះអម្ចាស់បានកើនឡើងនៅអំឡុងពេលជួបនឹងការសាកល្បងទាំងឡាយ
ចេញពី គោលលទ្ធិ និងសេចក្តីសញ្ញា ១២១–១២២ យើងអាចរៀនសេចក្ដីពិតសំខាន់ៗអំពីការសាកល្បងទាំងឡាយ ។
-
តើអ្នកបានរៀនអ្វីខ្លះពីជំពូកទាំងនេះអំពីការសាកល្បងទាំងឡាយ ?
-
តើសេចក្ដីពិតទាំងនេះបានជួយអ្នកឲ្យមានអារម្មណ៍ខុសប្លែកពីការសាកល្បងរបស់អ្នកដែរឬទេ ? តាមរបៀបណា ?
-
តើអ្នកបានរៀនអ្វីខ្លះអំពីព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទនៅពេលអ្នកបានឆ្លងកាត់គ្រាលំបាកទាំងនោះ ?
សូមសរសេរនៅក្នុងសៀវភៅកំណត់ហេតុនូវអារម្មណ៍របស់អ្នកអំពីរបៀបដែលព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទបានគាំទ្រអ្នក នៅពេលអ្នកជួបការសាកល្បងទាំងឡាយ ។ សូមពិចារណាពីរបៀបដែលសេចក្តីជំនឿរបស់អ្នកលើព្រះយេស៊ូវគ្រីស្ទ បានទទួលឥទ្ធិពលដោយសារអ្វីដែលពួកគេបានរៀន និងដកពិសោធន៍ ។