« វាយតម្លៃការរៀនសូត្ររបស់អ្នក ផ្នែកទី ១ » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ២០២៥ )
« វាយតម្លៃការរៀនសូត្ររបស់អ្នក » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
ឧបសម្ព័ន្ធ
វាយតម្លៃការរៀនសូត្ររបស់អ្នក ផ្នែកទី ១
យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១; គោលលទ្ធិ និងសេចក្តី សញ្ញា ១–៤, ៨–១០
ការពិចារណា និងការវាយតម្លៃពីការរៀនសូត្រខាងវិញ្ញាណរបស់យើង អាចជួយយើងឲ្យខិតទៅកាន់តែជិតព្រះអង្គសង្គ្រោះ ។ មេរៀននេះអាចជួយអ្នកឲ្យចងចាំ និងវាយតម្លៃពីរបៀបដែលបទពិសោធន៍ការសិក្សារបស់អ្នកអំពី គោលលទ្ធិ និងសេចក្តីសញ្ញា ១–៤, ៨–១០ និង យ៉ូសែប ស្ម៊ីធ—ប្រវត្តិ បានជួយអ្នកឲ្យរីកចម្រើនខាងវិញ្ញាណ ហើយចូលទៅកាន់តែជិតព្រះយេស៊ូវគ្រីស្ទ ។ សូមរកមើលឱកាសចែកចាយចម្លើយរបស់អ្នកមួយចំនួនជាមួយសិស្សផ្សេងទៀត ឬជាមួយសមាជិកគ្រួសារ ។
ចំណាំ ៖ ពីមុនបំពេញការវាយតម្លៃនេះ ត្រូវប្រាកដថា ត្រូវបំពេញអំណាននេះ ប្រសិនបើអ្នកមិនទាន់ពេញ ៖ យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១; គោលលទ្ធិ និងសេចក្តីសញ្ញា ១–៤, ៨–១០ នៅឡើយទេ ។
តើអ្នកកំពុងតែរៀនអ្វីខ្លះ ? តើអ្នកកំពុងតែរីកចម្រើនឈានទៅមុខយ៉ាងដូចម្ដេច ?
សូមចំណាយពេលពីរបីនាទីសរសេរនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក អំពីការរីកចម្រើនដែលអ្នកបានទទួល ដើម្បីខិតចូលកាន់តែជិតព្រះអង្គសង្គ្រោះ នៅពេលអ្នកសិក្សា យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១ និង គោលលទ្ធិ និងសេចក្តីសញ្ញា ១–៤, ៨–១០ ។ ការណ៍នេះអាចរួមមានគោលលទ្ធិ និងសេចក្ដីពិតដែលអ្នកកំពុងរៀនសូត្រ របៀបដែលទីបន្ទាល់របស់អ្នកអំពីព្រះយេស៊ូវគ្រីស្ទកំពុងកើនឡើង ទម្លាប់ថ្មីៗដែលអ្នកកំពុងបង្កើតឡើង និងរបៀបនានាដែលអ្នកកំពុងព្យាយាមផ្លាស់ប្តូរ ។
វាយតម្លៃការសិក្សាព្រះគម្ពីរ
-
តើការសិក្សាព្រះគម្ពីរបានជួយដល់ព្យាការី យ៉ូសែប ស្ម៊ីធ យ៉ាងដូចម្ដេច ?
សូមពិចារណាពីគោលដៅសិក្សាព្រះគម្ពីរផ្ទាល់ខ្លួនរបស់អ្នក ។
-
តើកិច្ចខិតខំប្រឹងប្រែងរបស់អ្នកមានឥទ្ធិពលលើអ្នកយ៉ាងដូចម្ដេចខ្លះ ?
-
តើអ្វីជាវិធីមួយដែលអ្នកមានអារម្មណ៍ថា អ្នកបានទទួលជោគជ័យនៅក្នុងការសិក្សាព្រះគម្ពីររបស់អ្នក ?
-
តើអ្វីជាការពិបាកមួយដែលអ្នកកំពុងមានក្នុងដំណើរការការសិក្សាព្រះគម្ពីររបស់អ្នក ?
វាយតម្លៃថាតើអ្នកមានអារម្មណ៍យ៉ាងណាចំពោះព្យាការី យ៉ូសែប ស្ម៊ីធ ( សូមមើល យ៉ូសែប ស៊្មីធ—ប្រវត្តិ ១ )
សូមសរសេរចំណុចទាំងនោះឲ្យបានច្រើនតាមដែលអ្នកអាចគិតឃើញ ដែលអ្នកបានរៀនអំពីព្យាការី យ៉ូសែប ស្ម៊ីធ ក្នុងរយៈពេលពីរបីសប្តាហ៍ចុងក្រោយនេះនៅថ្នាក់សិក្ខាសាលា ។
សូមគូសបន្ទាត់ពីក្រោម ឬគូសរង្វង់ជុំវិញអ្វីមួយនៅក្នុងបញ្ជីរបស់អ្នក ដែលសំដៅទៅលើរបៀបដែលលោកបានជួយឲ្យអ្នកបានចូលទៅកាន់តែជិតព្រះយេស៊ូវគ្រីស្ទផងដែរ ។
សូមវាយតម្លៃថាតើពួកគេជឿខ្លាំងប៉ុនណាដែរទៅលើចំណុចដែលអ្នកបានរាយបញ្ជីនៅលើរង្វាស់ពី ១ ដល់ ៥ ( ១=មិនជឿ និង ៥=ជឿយ៉ាងមុតមាំ ) ។ អ្នកគួរកត់ត្រាបទពិសោធន៍ដែលបានជួយបង្កើនជំនឿរបស់អ្នកថា ព្រះបានហៅ យ៉ូសែប ស្ម៊ីធ ឲ្យធ្វើជាព្យាការី ដើម្បីជួយយើងឲ្យខិតចូលកាន់តែជិតព្រះយេស៊ូវគ្រីស្ទ ។
-
បើមាននរណាម្នាក់ដែលពុះពារនឹងជឿថា ព្រះបានហៅ យ៉ូសែប ស្ម៊ីធ ឲ្យធ្វើជាព្យាការី តើអ្នកអាចណែនាំពួកគេឲ្យធ្វើអ្វីខ្លះ ដើម្បីពង្រឹងជំនឿរបស់ពួកគេ ?
ការទទួលវិវរណៈផ្ទាល់ខ្លួន ( គោលលទ្ធិ និងសេចក្ដីសញ្ញា ៨ )
សូមជ្រើសរើសសេចក្តីថ្លែងការណ៍ពីរបីដូចខាងក្រោមនេះ ហើយបំពេញវានៅក្នុងសៀវភៅកំណត់ហេតុរបស់អ្នក ។ បញ្ចូលរាល់គំនិត និងចំណាប់អារម្មណ៍ផ្សេងទៀត ដែលអ្នកមានចំណាប់អារម្មណ៍ដើម្បីកត់ត្រា ។
-
រឿងដ៏សំខាន់បំផុតដែលខ្ញុំបានរៀនសូត្រអំពីវិវរណៈមកពីព្រះវរបិតាសួគ៌នាពេលថ្មីៗនេះគឺ …
-
អំពីកិច្ចការមួយចំនួនដែលខ្ញុំបានព្យាយាមនាពេលថ្មីៗនេះដើម្បីទទួលវិវរណៈ រួមមាន …
-
កិច្ចការមួយចំនួនដែលអាចមានឥទ្ធិពលលើសមត្ថភាពរបស់ខ្ញុំដើម្បីទទួលវិវរណៈគឺ …
-
បទពិសោធន៍មួយដែលខ្ញុំមាននាពេលថ្មីៗនេះ ដែលខ្ញុំមិនអាចបំភ្លេចបានគឺ …
-
ខ្ញុំចង់បន្តបង្កើនលទ្ធភាពរបស់ខ្ញុំដើម្បីទទួលវិវរណៈមកពីព្រះដោយសារ …
-
ដើម្បីបង្កើនលទ្ធភាពរបស់ខ្ញុំបន្ថែមទៀតក្នុងការទទួលវិវរណៈមកពីព្រះ ខ្ញុំតាំងចិត្តដើម្បី …
សូមចែកចាយអ្វីមួយដែលអ្នកបានកត់ត្រាជាមួយសមាជិកគ្រួសារ មិត្តភក្តិ ឬនរណាម្នាក់នៅក្នុងថ្នាក់របស់អ្នក ។