« តំហែទាំសាលាប្រជុំ » ការផ្តល់សាលាប្រជុំ និងកន្លែងថ្វាយបង្គំផ្សេៗទៀត ( ឆ្នាំ ២០២១ )
« តំហែទាំសាលាប្រជុំ » ការផ្តល់សាលាប្រជុំ និងកន្លែងថ្វាយបង្គំផ្សេៗទៀត
តំហែទាំសាលាប្រជុំ
ការសម្អាតសាលាប្រជុំ
សាលាប្រជុំរបស់សាសនាចក្រគួរតែត្រូវបានថែទាំតាមរបៀបមួយដែលបង្ហាញពីនិស្ស័យ និងគោលបំណងដ៏ពិសិដ្ឋរបស់សាលាប្រជុំ ។ អ្នកដឹកនាំក្នុងមូលដ្ឋាន សមាជិក និងក្រុមអ្នកគ្រប់គ្រងផ្នែកអគារចែកចាយទំនួលខុសត្រូវគ្នានៅក្នុងថែរក្សាសាលាប្រជុំ និងទីធ្លាឲ្យបានស្អាត និងមានសណ្តាប់ធ្នាប់ ។
ការចូលរួមរបស់សមាជិក
សមាជិកត្រូវបានស្នើសុំឲ្យទទួលខុសត្រូវ សម្រាប់ការសម្អាត និងតំហែទំសាលាប្រជុំរួមជាមួយនឹងក្រុមអ្នកគ្រប់គ្រងអគារជាមួយគ្នា ។ គោលបំណងចម្បងនៃការចូលរួមរបស់សមាជិកគឺដើម្បីផ្តល់ជាប្រយោជន៍ និងពរជ័យដល់សមាជិកទាំងឡាយ—រួមទាំងយុវវ័យ និងអ្នកមិនសូវសកម្ម—ដោយការផ្ដល់ឱកាសឲ្យបម្រើ ។ វាក៏ធ្វើឲ្យការគោរពចំពោះដំណាក់នៃការថ្វាយបង្គំរបស់ព្រះអម្ចាស់ បានរឹងមាំ និង ជ្រាលជ្រៅឡើង ។
ការចូលរួមរបស់សមាជិកត្រូវបានរៀបចំ និងអនុវត្ត ក្រោមការដឹកនាំរបស់គណៈប្រធានស្តេក ។ អ្នកតំណាងអគារស្តេក និងវួដអាចត្រូវបានហៅដើម្បីជួយបង្រៀន និងសម្របសម្រួលទំនួលខុសត្រូវទាំងនេះ ។ ( សូមមើលព័ត៌មានអំពី កម្មវិធីរបស់អង្គភាព ) ។
តម្រូវការសម្រាប់ការសម្អាតជាច្រើន និងការងារផ្សេងទៀតត្រូវបានកាត់បន្ថយនៅពេលអ្នកប្រើប្រាស់អគារសម្អាតបន្ទាប់ពីខ្លួនប្រើប្រាស់រួច ហើយអនុវត្តការប្រើប្រាស់ដោយប្រាជ្ញា ការយកចិត្តទុកដាក់ និងការគោរពគ្រប់ពេលវេលាទាំងអស់នោះ ។
អ្នកតំណាងអគារវួដអាចរៀបចំ និងបើអាចធ្វើទៅបាន ត្រូវត្រួតពិនិត្យមើលការសម្អាតជារៀងរាល់សប្តាហ៍ ។ សមាជិកទាំងអស់គួរតែទទួលបានឱកាសដើម្បីចូលរួមនៅក្នុងការសម្អាត ។ យុវជន និងយុនារីត្រូវបានអញ្ជើញឲ្យចូលរួមជាមួយក្រុមគ្រួសារ កូរ៉ុម ឬថ្នាក់របស់ពួកគេ ។
សមាជិកវ័យក្មេងមិនគួរមានទំនួលខុសត្រូវក្នុងការចាក់សោអគារនៅពេលយប់ ឬបើកឧបករណ៍អគ្គីសនីនោះទេ ។
ទូសម្រាប់សមាជិក
សាលាប្រជុំអាចមានទូសម្រាប់សមាជិកមួយ ដែលមានឧបករណ៍ និងគ្រឿងបរិក្ខារសម្អាតដែលសមាជិកអាចយកប្រើប្រាស់បាន ។ អ្នកតំណាងអគារស្តេក និងវួដអាចសម្របសម្រួលជាមួយក្រុមអ្នកគ្រប់គ្រងអគារដើម្បីបំពាក់ ស្តុក និងថែទាំទូរនេះ ។
នីតិវិធីសង្រ្គោះបន្ទាន់
ថ្នាក់ដឹកនាំបព្វជិតភាពក្នុងមូលដ្ឋានបង្កើតផែនការដើម្បីឆ្លើយតបនឹងភាពបន្ទាន់ដែលអាចកើតឡើងនៅក្នុងសាលាប្រជុំ ។ ពួកគាត់ប្រើផែនការទាំងនេះដើម្បីបំពាក់បំប៉នសមាជិក និងពឹងពាក់ពួកគេនៅអំឡុងពេលគ្រាអាសន្ន ។ វាត្រូវបានផ្ដល់អនុសាសន៍ឲ្យដាក់បង្ហាញព័ត៌មានទំនាក់ទំនងប៉ូលិសក្នុងតំបន់ អគ្គីភ័យ និងសេវាវេជ្ជសាស្រ្តសង្គ្រោះបន្ទាន់នៅកន្លែងណាមួយដែលសមស្រប ។
ការការពារពីអគ្គីសភ័យ
ហានិភ័យពីអគ្គីភ័យនឹងត្រូវកាត់បន្ថយ នៅពេលមនុស្សគ្រប់គ្នាដែលប្រើប្រាស់សាលាប្រជុំមានការប្រុងប្រយ័ត្នខ្ពស់ ។ ខាងក្រោមនេះគឺជាការផ្តល់យោបល់ពីវិធានការការពារពីគ្រោះអគ្គីភ័យ ៖
-
សូមទុកសម្ភារដែលអាចបង្កឲ្យមានភ្លើងឆេះឆេះទាំងអស់—រួមទាំងឈើ ផលិតផលក្រដាស សារធាតុគីមី និងកម្ទេចកំទី—នៅក្រៅបន្ទប់ ទូ ទូដាក់ឥវ៉ាន និងកន្លែងដែលមានធុងទឹកក្តៅ ឡសម្រាប់ដុតកម្ដៅផ្ទះ ឧបករណ៍មេកានិច និងឧបរណ៍ប្រើប្រាស់ផ្សេងៗ ។
-
សូមចៀងវាងពីការប្រើប្រាស់ម៉ាស៊ីនកម្តៅ ។
-
នៅពេលកម្តៅអាហារ ឬដាំទឹក សូមកុំទុកចង្ក្រានហ្គាស ឬចង្កានដុតនំឬ សាច់ចោលដោយមិនយកចិត្តទុកដាក់ឡើយ ។
ចិញ្ចើមផ្លូវ និងផ្លូវខាងក្រៅ
គឺដូចជាថ្នាក់ដឹកនាំរក្សាច្រកដើរ និងផ្លូវចូលប្រើប្រាស់ផ្សេងទៀតឲ្យទូលាយ នោះវាមានសារៈសំខាន់ណាស់ដែលត្រូវរក្សាចិញ្ចើមផ្លូវ ឬផ្លូវខាងក្រៅឲ្យនៅទូលាយសម្រាប់ការចេញចូលដោយសុវត្ថិភាព ។
កូនសោសាលាប្រជុំ
ក្រុមអ្នកគ្រប់គ្រងអគារឲ្យសោសាលាប្រជុំទៅថ្នាក់ ដឹកនាំស្តេក ។ គណៈប៊ីស្សពចែកកូនសោឲ្យទៅថ្នាក់ដឹកនាំវួដ តាមការណែនាំរបស់ស្តេក ។ គណៈប៊ីស្សពនីមួយៗរក្សាបញ្ជីនៃអ្នកដែលមានកូនសោ ហើយអាចឲ្យសំណៅកំណត់ត្រានោះទៅអ្នកតំណាងអគារស្តេកមួយច្បាប់ ។ សមាជិកប្រគល់កូនសោទាំងអស់នៅពេលដែលពួកគាត់ត្រូវបានដោះលែងពីទំនួលខុសត្រូវដែលទាក់ទង ។
ប្រាក់
ប្រាក់មិនត្រូវទុកចោលនៅក្នុងសាលាប្រជុំនៅពេលយប់ ឬគ្មានអ្នកមើលថែនៅពេលណាមួយនោះទេ ។
នីតិវិធីសុវត្ថិភាព និងការចាក់សោ
ថ្នាក់ដឹកនាំស្តេក ឬភ្នាក់ងាររបស់ប៊ីស្សពពិចារណាដោយប្រើកាលវិភាគសម្រាប់ម៉ោងបិទ និងនីតិវិធីចាក់សោសាលាប្រជុំ ។ នីតិវិធីទាំងនេះត្រូវអនុវត្តតាមជារៀងរាល់យប់ភ្លាមៗបន្ទាប់ពីដល់ម៉ោងបិទដែលបានបង្កើតឡើងនេះ ។
ថ្នាក់ដឹកនាំបព្វជិតភាពអាចចាត់តាំងបុគ្គលឲ្យចាក់សោអគារជាគូៗ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ផ្ទាល់ខ្លួន ។ នីតិវិធីនៃការចាក់សោរួមមានការពិនិត្យមើលថាគ្មានមនុស្សដែលគ្មានការអនុញ្ញាតនៅក្នុងអគារនោះទេ ការបិទភ្លើងទាំងអស់ និងម៉ាស៊ីនកម្តៅបណ្តោះអាសន្ន ឬម៉ាស៊ីនត្រជាក់ និងការចាក់សោទ្វារ និងបង្អួច ។
សមាជិកសាសនាចក្រដែលមានសោចូលទៅក្នុងសាលាប្រជុំ តម្រូវឲ្យបិទ និងចាក់សោទ្វារខាងក្រៅ និងបង្អួច នៅពេលដែលពួកគេចាកចេញទៅ ។
ថ្នាក់ដឹកនាំក្នុងមូលដ្ឋានមើលថាកុំព្យូទ័រ ម៉ាស៊ីនថតចម្លង អ័កដែលអាចចល័តបាន និងឧបករណ៍សោតទស្សន៍ត្រូវបានរក្សាទុកនៅក្នុងបន្ទប់ដែលមានចាក់សោ ឬកន្លែងស្តុកទុក ។ លើសពីនេះកុំព្យូទ័រ និងឧបករណ៍អេឡិចត្រូនិកត្រូវបានដាក់សម្គាល់ថាជាទ្រព្យសម្បត្តិរបស់សាសនាចក្រ ហើយបញ្ជីនៃម៉ូដែល និងលេខស៊េរីត្រូវបានរក្សាទុក ។