ថ្នាក់​សិក្ខាសាលា
កូរិនថូស ទី២ ១១–១២


កូរិនថូស ទី២ ១១–១២

ការស៊ូទ្រាំ​នឹង​ការសាកល្បង​ដោយ​មាន​សេចក្តីជំនឿ​ទៅ​លើព្រះគ្រីស្ទ

យុវនារី​ម្នាក់​កំពុង​អង្គុយ ។ ស្ត្រី​ម្នាក់ ( ប្រហែល​ជាម្តាយ​របស់​នាង ) ដាក់​ដៃ​លើស្មា​របស់​ក្មេងស្រី​នោះ ។ ក្មេងស្រី​នោះ​មាន​ទឹកមុខ​ស្រពាប់ស្រពោន ។

សូម្បី​តែ​សិស្ស​ដ៏​ស្មោះត្រង់​បំផុត​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ក៏​រងទុក្ខ​នឹង​ការលំបាក​ក្នុង​ជីវិត​របស់​ពួកលោក​ផងដែរ ។ ប៉ុល​បាន​ចែកចាយ​ការ​រងទុក្ខ​មួយ​ចំនួន​ដែល​លោក​បាន​ស៊ូទ្រាំ និង​របៀប​ដែល​លោក​អាច​រក​បាន​នូវ​សេចក្ដី​អំណរ​ក្នុង​បទពិសោធន៍​ទាំងនោះ តាមរយៈ​ជំនួយ​របស់​ព្រះអង្គ​សង្គ្រោះ ។ មេរៀន​នេះ​អាច​ជួយ​អ្នក​ឲ្យ​ពឹង​ផ្អែក​ទៅ​លើ​ព្រះអម្ចាស់ នៅពេល​អ្នក​ព្យាយាម​ស៊ូទ្រាំ​នឹង​បញ្ហាប្រឈម​របស់​អ្នក​ដោយ​ស្មោះត្រង់ ។

ការសាកល្បង​នៃ​ជីវិត

គុម្ព​បន្លា​ផ្កាកុលាប​នា​និទាឃរដូវ ។
  • តើ​អ្នក​គិត​ថា អ្វី​ជា​គោលបំណង​នៃ​បន្លា​នៅលើ​ដើម​ផ្កាកុលាប ?

នៅក្នុងជីវិត​នេះ យើង​មាន​បទពិសោធន៍​ដ៏​ល្អ​អស្ចារ្យ​ជាច្រើន​ដែល​អាច​ប្រៀបធៀប​ទៅ​នឹង​ផ្កា​កុលាប​បាន ។ ទោះជា​យ៉ាងណាក៏ដោយ យើង​ក៏​ប្រឈមមុខ​នឹង​ការសាកល្បង និង​បញ្ហាប្រឈម​ដែលអាច​ប្រៀបធៀប​ជាមួយនឹង​បន្លា​បាន​ផងដែរ ។

  • តើ​ការសាកល្បង និង​បញ្ហាប្រឈម​អ្វីខ្លះ​ដែល​យើង​អាច​ប្រឈមមុខ​ក្នុងជីវិត​នេះ ?

  • តើគំនិត និង​សំណួរ​អ្វីខ្លះ​ដែល​មនុស្ស​អាច​សួរ​អំពីព្រះ នៅពេល​ពួកគេ​ឆ្លងកាត់​ការសាក​ល្បង ? តើ​ពួក​គេ​អាច​នឹង​ឆ្ងល់​អំពី​អ្វី​ខ្លះ​អំពី​ខ្លួន​ពួក​គេ ?

នៅពេល​អ្នកសិក្សា​នៅ​ថ្ងៃនេះ សូម​រកមើល​សេចក្តីពិត​ដែល​អាច​ជួយ​អ្នក​ឲ្យ​ស៊ូទ្រាំ​ដោយ​ស្មោះត្រង់​ជាមួយ​នឹង​ការសាកល្បង​ដែល​ព្រះ​ជ្រើសរើស​មិន​ដកចេញ​ពី​ជីវិត​របស់​អ្នក ដោយសារ​តែ​សេចក្តី​ស្រឡាញ់ និង​ព្រះ​ប្រាជ្ញា​ញាណ​របស់ទ្រង់ ។ សូម​សញ្ជឹងគិត​អំពី​មូលហេតុ​ដែល​អ្នក​ត្រូវការ​ជំនួយ​ពីព្រះ នៅពេល​អ្នក​ស៊ូទ្រាំ​នឹង​ការសាកល្បង​ទាំង​នោះ ។

ការសាកល្បង​របស់​ប៉ុល

សូមអាន កូរិនថូស ទី២ ១១:២៤–២៨ ដោយ​រកមើល​ការសាកល្បង​មួយ​ចំនួន​ដែល​ប៉ុល​បានស៊ូទ្រាំ​អំឡុង​ពេល​ការងារ​បម្រើ​របស់​លោក ។

  • តើ​គំរូ​អ្វី​ផ្សេង​ទៀត​ដែល​អ្នក​អាច​គិត​ដល់ ដែល​ចេញ​ពី​បទគម្ពីរ ឬ​ពី​ប្រវត្តិ​សាសនាចក្រ​ដែល​បង្ហាញ​ថា សូម្បី​តែ​មនុស្ស​សុចរិត​ក៏​ជួប​នឹង​ការលំបាក​ដែរ ? តើ​ព្រះជន្ម​របស់​ព្រះអង្គ​សង្គ្រោះ​គឺ​ជា​ភស្ដុតាង​នៃ​រឿង​នេះ​យ៉ាង​ដូចម្ដេច ?

  • ហេតុអ្វី​បាន​ជា​អ្នក​គិត​ថា ព្រះវរបិតាសួគ៌​អនុញ្ញាត​ឲ្យ​សិស្ស​ដ៏​ស្មោះត្រង់​របស់​ព្រះយេស៊ូវគ្រីស្ទ​រងទុក្ខ​ខ្លាំង​ម្ល៉េះ ?

ទោះបីជា​ព្រះបាន​ប្រទានពរ​ដល់​ប៉ុល​នូវ​វិវរណៈ​ដ៏​អស្ចារ្យ រួម​ទាំង​ការនិមិត្ត​អំពី​នគរសេឡេស្ទាល​ក៏ដោយ ( សូមមើល កូរិនថូស ទី២ ១២:១–៤ ) ក៏​ប៉ុល​នៅតែ​ត្រូវ​ស៊ូទ្រាំ​នឹង​ការសាកល្បង និង​ការសា្កកល្បង​នៃ​សេចក្តី​ជំនឿ​របស់​លោក​ដែរ ។ សូម​អាន កូរិនថូស ទី២ ១២:៧ ដើម្បី​មើលពី​អ្វីដែល​ប៉ុល​បានប្រៀបធៀប​ការសាកល្បង​ដែល​លោក​កំពុង​មាន ។

  • តើ « បន្លា​មួយ​ចាត់​មក​ក្នុង​សាច់​ឈាម » អាច​ជា​ការ​ពិពណ៌នា​ដ៏​ល្អ​ពី​ការ​សាកល្បង​ផ្ទាល់​ខ្លួន​មួយ​ចំនួន​យ៉ាង​ដូច​ម្ដេច ?

  • តើ​ការប្រៀបធៀប​អ្វី​ដែល​អ្នក​អាច​ប្រើ​ដើម្បី​ពិពណ៌នា​អំពី​ការសាកល្បង​ជាក់លាក់​មួយ​ដែលអ្នក ឬ​មនុស្ស​ជាទីស្រឡាញ់​របស់​អ្នក​បានស៊ូទ្រាំ ? ហេតុអ្វី ?

សូម​អាន កូរិនថូស ទី២ ១២:៨–១០ ដើម្បី​មើល​បទពិសោធន៍​របស់​ប៉ុល​ដែល​អធិស្ឋាន​ទូលសូម​ឲ្យ « បន្លា​មួយ​ចាត់​មក​ក្នុង​សាច់​ឈាម » របស់​លោក​ត្រូវ​បាន​ដក​ចេញ ។ នៅពេល​អ្នក​អាន សូម​ចាំ​ពាក្យ​នោះ​ថា ព្រះគុណ គឺ មាន​ន័យ​ថា « ជំនួយ ឬ​កម្លាំង​ពី​ព្រះ … ដែល​ត្រូវ​ប្រទាន​ឲ្យ​ដោយ​សេចក្តី មេត្តា​ករុណា និង​សេចក្តី ស្រឡាញ់​នៃ​ព្រះ » ( សេចក្ដី​ណែនាំ​ដល់​បទគម្ពីរទាំងឡាយ « ព្រះគុណ » scriptures.ChurchofJesusChrist.orgសូមមើល​ផងដែរ អេធើរ ១២:២៧ ) ។

សេចក្តីពិត​មួយ ដែល​យើង​អាច​រៀន​ចេញពី​បទពិសោធន៍​របស់ប៉ុល គឺថា ព្រះអម្ចាស់​ប្រហែលជា​មិន​ដកចេញ​នូវ​បញ្ហាប្រឈម​របស់​យើង​ជានិច្ច​នោះទេ ប៉ុន្តែ​យើង​អាច​ត្រូវ​បានពង្រឹង​ដោយ​ព្រះគុណ​របស់ទ្រង់ នៅពេល​ដែលយើង​ស៊ូទ្រាំ​នឹង​ការសាកល្បង​ដោយ​ស្មោះត្រង់ ។

  • តើ​អ្នក​បាន​ឃើញ​សេចក្ដីពិត​នេះ​កើតឡើង​ជាក់ស្ដែង​នៅក្នុង​ព្រះជន្ម​របស់​ព្រះអង្គ​សង្គ្រោះ​យ៉ាង​ដូចម្ដេច ? ( សូមមើល លូកា ២២:៤១–៤៤ ) ។

សូម​ស្វែងរក និង​អាន​យ៉ាងហោច​ណាស់​ដំណើររឿង​ព្រះគម្ពីរ​មួយ​ដែល​បង្ហាញពី​របៀប​ដែល​ព្រះអម្ចាស់​អាច​ប្រទានពរ​ដល់​អ្នក​ដែល​ស៊ូទ្រាំ​នឹង​ការសាកល្បង​ដោយ​សេចក្តីជំនឿ​ទៅ​លើទ្រង់ ។ ( ខាងក្រោម​នេះ​គឺជាការណែនាំ​អំពី​ដំណើររឿង​ដែល​អ្នកអាច​ជ្រើសរើស​បាន ) ។

សូម​សរសេរ​នៅ​លើ​ក្រដាស​មួយ​សន្លឹក​ដោយ​ប្រើ​ប៊ិច ឬ​ខ្មៅដៃ ។ ១. សូម​ឆ្លើយ​សំណួរ​ខាង​ក្រោម​នេះ​យ៉ាងហោច​ណាស់​បី​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​អ្នក ៖

  • តើ​អ្នក​បាន​រៀន​អ្វី​ខ្លះ​អំពី​ព្រះអម្ចាស់ និង​អ្វី​ដែល​ទ្រង់​ប្រទាន​ដល់​អ្នក​ដែល​ស៊ូទ្រាំ​នឹង​ការសាកល្បង​ដោយ​ស្មោះត្រង់ ?

  • តើ​ពរជ័យ​មួយណា​ដែល​អ្នក​ត្រូវការ​ជាងគេ នៅពេល​អ្នក​ស៊ូទ្រាំ​នឹង​ការសាកល្បង​របស់អ្នក ? ហេតុអ្វី ?

  • តើ​អ្នក​ស្គាល់​នរណា​ម្នាក់​ដោយ​ផ្ទាល់​ដែល​បាន​ស៊ូទ្រាំ​នឹង​បញ្ហាប្រឈម​ដោយ​ស្មោះត្រង់​ដែរ​ឬទេ ? តើ​ពួកគេ​បាន​ធ្វើ​អ្វីខ្លះ​ដើម្បី​ស៊ូទ្រាំ​ដោយភាព​ស្មោះ​ត្រង់ ? តើ​អ្នក​បានឃើញ​ព្រះគុណ​របស់​ព្រះអម្ចាស់​ជួយ​ដល់​ពួកគេ​ដោយ​របៀបណា ?

  • តើ​អ្នក​គិត​ថា​ព្រះអង្គ​សង្គ្រោះ​នឹង​ឲ្យ​អ្នក​ធ្វើ​អ្វី​ខ្លះ ដើម្បី​ស៊ូទ្រាំ​នឹង​ការសាកល្បង​របស់​អ្នក​ដោយ​ស្មោះត្រង់ ?

សូមមើល​វីដេអូ « Mountains to Climb » ( ៥:០៥ ) ដែល​មាន​នៅលើ​គេហទំព័រ ChurchofJesusChrist.org ដោយ​រកមើល​អ្វី​ដែល​យើង​អាច​ធ្វើ​ដើម្បី​ស៊ូទ្រាំ​នឹង​សាកល្បង​របស់​យើង​ដោយ​ស្មោះត្រង់ ។

5:5

Mountains to Climb

Finding faith in the Lord Jesus Christ will help us have the power to endure and overcome even the hardest trials in life.

  • តើ​អ្នក​បាន​រៀន​អ្វីខ្លះ​អំពី​ការ​ស៊ូទ្រាំ​នឹង​ការ​សាកល្បង​ដោយ​សេចក្ដី​ជំនឿ​ទៅ​លើ​ព្រះយេស៊ូវគ្រីស្ទ ?

សូម​សរសេរ​នៅ​លើ​ក្រដាស​មួយ​សន្លឹក​ដោយ​ប្រើ​ប៊ិច ឬ​ខ្មៅដៃ ។ ២. សូម​បំពេញ​ឃ្លា​ខាងក្រោម​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​របស់​អ្នក ៖

ដោយ​ផ្អែកលើ​អ្វី​ដែល​អ្នក​បានរៀន និង​ទទួល​អារម្មណ៍​នៅពេល​អ្នក​បានសិក្សា កូរិនថូស ទី២ ១២ នៅ​ថ្ងៃនេះ សូម​បន្ថែម ឬ​សរសេរ​សេចក្តី​ថ្លែងការណ៍​ខាងក្រោម​នេះ​ឡើងវិញ ដើម្បី​ធ្វើឲ្យ​វា​កាន់​តែ​មាន​លក្ខណៈ​ត្រឹមត្រូវ ។

« ប្រសិនបើ​យើង​អធិស្ឋាន​ដោយ​មាន​សេចក្ដី​ជំនឿ​គ្រប់គ្រាន់​ទៅ​លើ​ព្រះយេស៊ូវ​គ្រីស្ទ នោះ​ព្រះវរបិតាសួគ៌​នឹង​ដក​ការ​សាកល្បង​ណា​មួយ​ដែល​យើង​កំពុង​ឆ្លងកាត់​ចេញ » ។

ជម្រើស ៖ តើ​ចង់​រៀនសូត្រ​បន្ថែម​ទៀត​ទេ ?

តើ​ព្រះអង្គ​សង្គ្រោះ​គឺជា​គំរូ​នៃ​សេចក្ដីពិត​ដែល​បាន​បង្រៀន​នៅក្នុង​មេរៀន​នេះ​យ៉ាង​ដូចម្ដេច ?

ប្រធាន ដាល្លិន អេក អូក នៃ​គណៈប្រធាន​ទីមួយ បាន​ចែកចាយ​ដូច​ខាងក្រោម​នេះ​អំពី លូកា ២២:៤១–៤៤ ៖

រូបថត​ផ្លូវការ​​របស់​ប្រធាន ដាល្លិន អេក អូក ដែល​បាន​ថត​នៅ ខែ មីនា ឆ្នាំ ២០១៨ ។

នៅ​ត្រង់នេះ យើង​មើលឃើញ​ពី​សេចក្តីជំនឿ និង​ការទុក​ព្រះទ័យ​ទាំងស្រុង​របស់​ព្រះអង្គ​សង្គ្រោះ​លើ​ព្រះវរបិតា ។ ទ្រង់​បាន​មាន​ព្រះបន្ទូល​ថា « ប៉ុន្តែ កុំ​តាម​ចិត្ត​ទូលបង្គំ​ឡើយ សូម​តាម​តែ​ព្រះហឬទ័យ​ទ្រង់​វិញ » ។ ចម្លើយ​របស់​ព្រះវបិតា​គឺ​ដើម្បី​បដិសេធ​ការអង្វរ​របស់​ព្រះរាជបុត្រា​ទ្រង់​តែមួយ ។ ដង្វាយធួន​ត្រូវតែ​បានបំពេញ​ដោយ​កូនចៀម​ដែល​គ្មានបាប​ទាល់​តែ​សោះ​នោះ ។ ប៉ុន្តែ ទោះ​ជា​សំណើ​របស់​ព្រះរាជបុត្រា​ត្រូវ​បាន​បដិសេធ​ក៏​ដោយ ក៏​ការ​អធិស្ឋាន​របស់​ទ្រង់​ត្រូវ​បាន​ឆ្លើយ​តប​ដែរ ។ បទគម្ពីរ​កត់ត្រា ៖ « នោះ​មាន​ទេវតា​បាន​លេច​មក​ឯ​ទ្រង់​អំពី​ស្ថានសួគ៌​មក​ចម្រើន​កម្លាំងថ្វាយ​ទ្រង់ » ( ក.យ.ស. លូកា ២២:៤៣ ) ។

( ដាល្លិន អេក អូក « Faith in the Lord Jesus Christ » Ensign ខែ ឧសភា ឆ្នាំ ១៩៩៤ ទំព័រ ១០០ )

តើ​ព្រះអង្គ​សង្គ្រោះ​ផ្ដល់​អ្វីខ្លះ​ដល់​យើង​ក្នុង​អំឡុង​ពេល​នៃ​ការសាកល្បង​របស់​យើង ?

ប្រធាន ដាល្លិន អេក អូក នៃ​គណៈប្រធាន​ទីមួយ​បាន​ចែក​ចាយ ៖

រូបថត​ផ្លូវការ​​របស់​ប្រធាន ដាល្លិន អេក អូក ដែល​បាន​ថត​នៅ ខែ មីនា ឆ្នាំ ២០១៨ ។

ព្រះចេស្តា​នៃ​ការ​ព្យាបាល​របស់​ព្រះអម្ចាស់​ព្រះយេស៊ូវ​គ្រីស្ទ—មិន​ថា​វា​បាន​ដក​យក​បន្ទុក​យើង​ចេញ ឬ​ពង្រឹង​យើង​ឲ្យ​ស៊ូទ្រាំ ហើយ​រស់​នៅ​ជាមួយ​នឹង​វា​ដូចជា​សាវក​ប៉ុល​នោះទេ—គឺ​មាន​សម្រាប់​រាល់​ការរង​ទុក្ខ​នៅ​ក្នុង​ជីវិត​រមែង​ស្លាប់​នេះ ។

( ដាល្លិន អេក អូក « He Heals the Heavy Laden » Liahona ខែ វិច្ឆិកា ឆ្នាំ ២០០៦ ទំព័រ ៨ )

តើ​ការ​តស៊ូ​របស់​យើង​អាច​ជួយ​យើង​ឲ្យ​ផ្តល់​ពរជ័យ​ដល់​អ្នក​នៅ​ជុំវិញ​យើង​ដោយ​របៀប​ណា ?

ស៊ីស្ទើរ រ៉េណា អ៊ី អាប៊ើតូ ទីប្រឹក្សា​ទីពីរ​នៅក្នុង​គណៈប្រធាន​សមាគម​សង្គ្រោះ​ទូទៅ បានបង្រៀន ៖

រូបភាព​ផ្លូវការ​​របស់ ស៊ីស្ទើរ​ រ៉េណា អ៊ី អាប៊ើតូ ។ បានថត​នៅ ឆ្នាំ ២០១៧ ។

ភាព​ស្មុគ​ស្មាញ​នានា​របស់​បងប្អូន​ពុំកំណត់​ពី​បុគ្គលិក​លក្ខណៈ​របស់​បងប្អូន​បាន​ទេ ប៉ុន្តែ​វា​អាច កែលម្អ បងប្អូន​បាន ។ ដោយសារ​តែ « បន្លា​មួយ​ចាត់​មក​ក្នុង​សាច់​ឈាម » នោះ​បងប្អូន​អាច​មាន​លទ្ធភាព​ដើម្បី​មាន​ចិត្ត​មេត្តា​ចំពោះ​មនុស្ស​ដទៃ​បាន ។

( រ៉េណា អ៊ី អាប៊ើតូ « Thru Cloud and Sunshine, Lord, Abide with Me! » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៩ ទំព័រ ៥៩ )

តើ​អ្នក​ដែល​កាន់​បព្វជិតភាព​អាច​ព្យាបាល​អស់​អ្នក​ដែល​មាន​សេចក្ដី​ជំនឿ​ឲ្យ​បាន​ជា​សះស្បើយ​ដែរ​ឬ​ទេ ?

ប្រធាន ដាល្លិន អេក អូក ក្នុង​គណៈប្រធាន​ទីមួយ​បាន​ពន្យល់ ៖

2:3

He Heals the Heavy Laden

The healing power of the Lord Jesus Christ … is available for every affliction in mortality.

រូបថត​ផ្លូវការ​​របស់​ប្រធាន ដាល្លិន អេក អូក ដែល​បាន​ថត​នៅ ខែ មីនា ឆ្នាំ ២០១៨ ។

ទោះបីជា​ព្រះអង្គ​សង្គ្រោះ​អាចព្យាបាល​អស់​អ្នក​ដែល​ទ្រង់​នឹង​ព្យាបាល​បាន​ក៏ដោយ ប៉ុន្តែ​ចំពោះអ្នក​ដែល​មាន​សិទ្ធិ​អំណាច​បព្វជិតភាព​មិន​អាច​ធ្វើ​ដូច​ទ្រង់​បានទេ ។ ការអនុវត្ត​សិទ្ធិ​អំណាច​នោះ​នៅក្នុង​ជីវិត​រមែងស្លាប់​ត្រូវបាន​កំណត់​ដោយ​ព្រះរាជបំណង​របស់ទ្រង់​ដែល​ជា​ម្ចាស់​នៃ​បព្វជិតភាព​នេះ ។ ហេតុដូច្នេះហើយ យើង​ត្រូវ​បាន​គេ​ប្រាប់​ថា អ្នក​ខ្លះ​ដែល​អែលឌើរ​ផ្តល់ពរ​មិន​បាន​ជា​សះស្បើយ​ទេ ដោយសារ​ពួកគាត់​ត្រូវ​បាន « កំណត់​ឲ្យ​ស្លាប់ » [ គោលលទ្ធិ និង សេចក្ដី​សញ្ញា ៤២:៤៨ ] ។ ស្រដៀង​គ្នា​ដែរ នៅ​ពេល​ដែល​សាវក​ប៉ុល​បាន​ស្វែងរក​ការ​ព្យាបាល​ពី « បន្លា​ចាត់មក​ក្នុង​សាច់ឈាម » ដែល​បាន​ធ្វើទុក្ខ​លោក ( កូរិនថូស ទី២ ១២:៧ ) នោះ​ព្រះអម្ចាស់​បាន​បដិសេធ​មិន​ព្យាបាល​លោក​ទេ ។

( ដាល្លិន អេក អូក « He Heals the Heavy Laden » Liahona ខែ វិច្ឆិកា ឆ្នាំ ២០០៦ ទំព័រ ៧ )