ថ្នាក់​សិក្ខាសាលា
វាយតម្លៃការរៀនសូត្ររបស់អ្នក ៥


វាយតម្លៃការរៀនសូត្ររបស់អ្នក ៥

ម៉ាថាយ ២១–២៦; ម៉ាកុស ១១–១៤; លូកា ១៩–២១; យ៉ូហាន ១២–១៣

Young woman sitting on a bed reading scriptures.

មេរៀននេះមានគោលបំណងជួយអ្នកឲ្យវាយតម្លៃគោលដៅទាំងឡាយដែលអ្នកបានដាក់ និងការរីកចម្រើនផ្ទាល់ខ្លួនដែលអ្នកបានដកពិសោធន៍ អំឡុងការសិក្សាព្រះគម្ពីរសញ្ញាថ្មីរបស់អ្នក ។

តើអ្នកបានរៀនអ្វីខ្លះ ?

សូមចំណាយពេលមួយនាទីដើម្បីសញ្ជឹងគិតអំពីអ្វីដែលអ្នកបានរៀនថ្មីៗនេះ ចេញពីការសិក្សារបស់អ្នកអំពីព្រះគម្ពីរសញ្ញាថ្មី ។ រូបភាពខាងក្រោមនេះអាចជួយអ្នកបាន ។ វាក៏អាចមានប្រយោជន៍ផងដែរក្នុងការយោងទៅលើកំណត់ចំណាំថ្មីៗរបស់អ្នកនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ។ សកម្មភាពខាងក្រោមនេះអាចជួយអ្នកឲ្យវាយតម្លៃការរីកចម្រើនរបស់អ្នកជាលទ្ធផលបានមកពីអ្វីដែលអ្នកកំពុងរៀន ។

Jesus turning over a table of a money changer in the temple. Outtakes include images of Christ alone and with the crowd of merchants and buyers fleeing, people buying goods, and people looking.
Jesus washing Peter’s feet. Outtakes show similar scenes.
The resurrected Jesus Christ (wearing white robes with a magenta sash) standing above a large gathering of clouds. Christ has His arms partially extended. The wounds in the hands of Christ are visible. Numerous angels (each blowing a trumpet) are gathered on both sides of Christ. A desert landscape is visible below the clouds. The painting depicts the Second coming of Christ. (Acts 1:11)

Writing on a piece of paper with a pen or pencil. ១. សូមសញ្ជឹងគិត និងឆ្លើយសំណួរខាងក្រោមនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ៖

  • តើថ្មីៗនេះអ្នកបានរៀនអ្វីខ្លះអំពីព្រះយេស៊ូវគ្រីស្ទ ដែលមានអត្ថន័យបំផុតចំពោះអ្នក ? តើដំណើររឿងក្នុងបទគម្ពីរណាខ្លះដែលបានជួយអ្នកឲ្យមានការយល់ដឹងបែបនេះអំពីទ្រង់ ?

  • តើអ្នកបានធ្វើសកម្មភាពអ្វីខ្លះ ដើម្បីធ្វើជាសិស្សដ៏មានភក្តីភាពរបស់ព្រះយេស៊ូវគ្រីស្ទ ?

  • តើជំហានបន្ទាប់អ្វី ( ខ្លះ ) ដែលអ្នកអាចធ្វើបាន ដើម្បីកែលម្អក្នុងនាមជាអ្នកដើរតាមព្រះអង្គសង្គ្រោះ ?

ស្រឡាញ់ព្រះ និងស្រឡាញ់អ្នកជិតខាងរបស់អ្នក

ថ្មីៗនេះ អ្នកបានសិក្សាអំពីការបង្រៀនរបស់ព្រះយេស៊ូវថា បទបញ្ញត្តិធំបំផុតពីរគឺត្រូវស្រឡាញ់ព្រះឲ្យអស់អំពីចិត្ត អស់អំពីព្រលឹង និងអស់អំពីគំនិតយើង ហើយត្រូវឲ្យស្រឡាញ់អ្នកជិតខាងដូចខ្លួនយើង ( សូមមើល ម៉ាថាយ ២២:៣៦–៣៩ ) ។

ប្រសិនបើអ្នកមានឱកាសនិយាយជាមួយអ្នកដែលអង្គុយក្បែរគ្នា សូមសួរពួកគេឲ្យឆ្លើយសំណួរខាងក្រោម ដើម្បីអ្នកអាចទទួលបានការយល់ដឹងបន្ថែមទៀត ។ ប្រសិនបើអ្នកនៅម្នាក់ឯង សូមគិតអំពីរបៀបដែលអ្នកនឹងឆ្លើយសំណួរនេះ ។

  • ហេតុអ្វីអ្នកគិតថា បទបញ្ញត្តិទាំងនេះចាត់ទុកថាជាបទបញ្ញត្តិពីរធំជាងគេបំផុត ?

ថ្មីៗនេះ អ្នកក៏បានរៀនផងដែរអំពីព្រះយេស៊ូវដែលបានលាងជើងឲ្យពួកសិស្សទ្រង់ ហើយប្រទានបទបញ្ញត្តិថ្មីមួយដល់ពួកគេឲ្យស្រឡាញ់គ្នាទៅវិញទៅមកដូចជាទ្រង់ស្រឡាញ់ពួកគេដែរ ( សូមមើល យ៉ូហាន ១៣ ) ។

នៅក្នុងបទពិសោធន៍សិក្សាទាំងពីរនេះ អ្នកអាចនឹងត្រូវស្នើសុំឲ្យធ្វើផែនការដើម្បីធ្វើតាមការបង្រៀនរបស់ព្រះអង្គសង្គ្រោះ ហើយធ្វើតាមគំរូរបស់ទ្រង់ ។

Writing on a piece of paper with a pen or pencil. ២. សូមឆ្លើយយ៉ាងហោចណាស់ពីរសំណួរក្នុងចំណោមសំណួរខាងក្រោមនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ៖

  • តើបទពិសោធន៍របស់អ្នកពីការធ្វើតាមការបង្រៀនរបស់ព្រះអង្គសង្គ្រោះយ៉ាងដូចម្ដេចដែរ ?

  • តើអ្នកមានអារម្មណ៍យ៉ាងណាចំពោះសេចក្ដីស្រឡាញ់របស់ព្រះយេស៊ូវគ្រីស្ទចំពោះអ្នក និងចំពោះអ្នកដទៃ នៅពេលអ្នកបានឆ្លើយតបនឹងការអញ្ជើញដែលបានផ្ដល់ឲ្យក្នុងថ្នាក់ ?

  • តើអ្នកចង់ធ្វើអ្វី ឬបន្តធ្វើដែលជាលទ្ធផលនៃការបង្រៀនរបស់ព្រះអង្គសង្គ្រោះ ?

ការយាងមកជាលើកទីពីររបស់ព្រះយេស៊ូវគ្រីស្ទ

វិធីដ៏ល្អមួយដើម្បីបង្រៀនដំណឹងល្អដោយសម្រាយគឺ ត្រូវពន្យល់ដល់ពួកគេឲ្យត្រឹមកម្រិតយល់ដឹងរបស់កុមារ ។ ដើម្បីជួយអ្នកពន្យល់ពីទិដ្ឋភាពសំខាន់ៗនៃការយាងមកជាលើកទីពីររបស់ព្រះអង្គសង្គ្រោះតាមពាក្យសម្ដីរបស់អ្នកផ្ទាល់ សូមសរសេរសេចក្ដីសង្ខេបមួយដែលហាក់ដូចជាអ្នកកំពុងសរសេរសេចក្តីសង្ខេបនេះទៅកុមារម្នាក់ដូច្នោះដែរ ។

គោលបំណងនៃសេចក្តីសង្ខេបរបស់អ្នកគឺដើម្បីឆ្លើយសំណួរពីរ ៖

  • តើយើងអាចធ្វើអ្វីខ្លះ ដើម្បីត្រៀមខ្លួនសម្រាប់ការយាងមកជាលើកទីពីររបស់ព្រះយេស៊ូវគ្រីស្ទ ?

  • ហេតុអ្វីបានជាការយាងមកជាលើកទីពីររបស់ព្រះអង្គសង្គ្រោះគឺជាសេចក្តីរុងរឿង ? ( សូមចាំថានៅក្នុងមេរៀនពីមុន អ្នកប្រហែលជាបានអានការអញ្ជើញរបស់អែលឌើរ នែល អិល អាន់ឌើរសិន ឲ្យនឹកស្រមៃ និងហាត់សមអំពីព្រឹត្តិការណ៍ដ៏រុងរឿងជុំវិញការយាងមកជាលើកទីពីរហើយ [ សូមមើល « Thy Kingdom Come » Ensign Liahona ខែ ឧសភា ឆ្នាំ ២០១៥ ទំព័រ ១២២ ] ) ។

ធនធានខាងក្រោមអាចជួយអ្នកឲ្យពិនិត្យមើលឡើងវិញនូវអ្វីដែលអ្នកបានរៀន ។

Writing on a piece of paper with a pen or pencil. ៣. សូមកត់ត្រាសេចក្ដីសង្ខេបរបស់អ្នកនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ។ សូមប្រាកដថា សេចក្តីសង្ខេបរបស់អ្នកឆ្លើយតបសំណួរទាំងពីរដែលបានរៀបរាប់នៅដើមដំបូងនៃសកម្មភាពនេះ ។