ថ្នាក់​សិក្ខាសាលា
ចំណេះចំណាន​ខាង​គោលលទ្ធិ ៖ ហេព្រើរ ១២:៩


ចំណេះចំណាន​ខាង​គោលលទ្ធិ ៖ ហេព្រើរ ១២:៩

ព្រះ​វរបិតា​សួគ៌​គឺ​ជា « ព្រះវរបិតា​ខាង​វិញ្ញាណ »

យុវជន​ម្នាក់​កំពុង​អាន​ព្រះគម្ពីរ

នៅក្នុង​ការសិក្សា​របស់​អ្នក​អំពី ហេព្រើរ ១២:៩ អ្នក​បាន​រៀន​អំពី​ទំនាក់ទំនង​របស់​អ្នក​ជាមួយ​ព្រះ​ដែល​ជា « ព្រះវរបិតា​ខាង​វិញ្ញាណ » និង​របៀប​ដែល​ការណ៍​នេះ​អាច​ជះ​ឥទ្ធិពល​ដល់​ជីវិត​របស់​អ្នក ។ មេរៀន​នេះ​អាច​ជួយ​អ្នក​ឲ្យ​ទន្ទេញ​សេចក្ដីយោង​ចំណេះចំណាន​ខាង​គោលលទ្ធិ​នេះ និង​ឃ្លាបទ​គម្ពីរ​គន្លឹះ​សម្រាប់ ហេព្រើរ ១២:៩ ពន្យល់​គោលលទ្ធិ និង​អនុវត្ត​គោលការណ៍​នៃ​ការ​ទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ​នៅក្នុង​ស្ថានភាព​ជីវិត​ជាក់ស្តែង ។

ពន្យល់ និង​ទន្ទេញ

នៅក្នុង​មេរៀន​មុន អ្នក​បាន​រៀន​ថា ព្រះ​គឺ​ជា​ព្រះវរបិតា​ខាង​វិញ្ញាណ​របស់​យើង ។ សូម​ស្រមៃ​ថា​អ្នក​កំពុង​និយាយ​ជាមួយ​មិត្ត​ម្នាក់​ដែល​សួរ​ថា តើ​ខ្លួន​ពួកគេ​ជា​នរណា ។ សូម​ប្រើ ហេព្រើរ ១២:៩ ដើម្បី​ជួយ​ពួកគេ ។ នៅពេល​អ្នក​ឆ្លើយ​សំណួរ ឬ​ដោះស្រាយ​កង្វល់​របស់​ពួកគេ សូម​ពិចារណា​រួម​បញ្ចូល​ចំណុច​ដូច​ខាង​ក្រោម ៖

  • តើ​វា​មាន​ន័យ​យ៉ាង​ណា​ដែល​ថា យើង​ជា​បុត្រាបុត្រី​របស់​ព្រះ ហើយ​ហេតុអ្វី​វា​សំខាន់​ដើម្បី​ដឹង​រឿង​នេះ

  • តើ​ការយល់ ឬ​មិន​យល់​សេចក្ដី​ពិត​នេះ​អាច​ជះ​ឥទ្ធិពល​ដល់​អត្តសញ្ញាណ និង​តម្លៃ​ខ្លួន​យើង​យ៉ាង​ដូចម្តេច​

  • របៀប​ដែល​លោកីយ៍​ព្យាយាម​ជះ​ឥទ្ធិពល​លើ​ចំណេះដឹង​របស់​យើង​ថា យើង​ជា​នរណា និង​ទំនាក់ទំនង​របស់​យើង​ជាមួយ​ព្រះ និងមូលហេតុ​យើង​ចង់​ទប់ទល់​នឹង​ឥទ្ធិពល​ទាំង​នេះ

នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​អ្នក សូម​សរសេរ​អក្សរ​ទីមួយ​នៃ​ពាក្យ​នីមួយៗ​នៅក្នុង​វគ្គ​បទគម្ពីរ ហេព្រើរ ១២:៩ និង​ឃ្លា​បទគម្ពីរ​គន្លឹះ​របស់​វា « ព្រះវរបិតាសួគ៌​គឺ​ជា ‹ ព្រះវរបិតា​ខាង​វិញ្ញាណ › » ។ សូម​ថា​វគ្គ និង​ឃ្លា​នោះ​ឡើង​វិញ​ម្ដង​ទៀត ដោយ​ប្រើ​តែ​អក្សរ​ដំបូង​នៃ​ពាក្យ​នីមួយៗ​ជា​តម្រុយ ។ សូម​រាប់​ចំនួន​ដង​ដែល​អ្នក​បាន​សូត្រ មុន​ពេល​អ្នក​មាន​អារម្មណ៍​ថា​អ្នក​បាន​ទន្ទេញ​ចាំ​វា ។

រៀន​អនុវត្ត

ដើម្បី​ជួយ​អ្នក​ឲ្យ​ពិនិត្យ​មើល​គោលការណ៍​បី​នៃ​ការទទួល​បាន​ចំណេះ​ដឹង​ខាង​វិញ្ញាណ សូម​ពិចារណា​ពាក្យ​គន្លឹះ​ខាង​ក្រោម ៖

  • សេចក្តី​ជំនឿ

  • ទស្សនៈវិស័យ

  • ប្រភព​នានា

សូម​សរសេរ​នៅលើ​ក្រដាស​មួយ​សន្លឹក​ដោយប្រើ​ប៊ិច ឬ​ខ្មៅដៃ ។ ១. សូម​បំពេញ​ឃ្លា​ខាងក្រោម​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​របស់​អ្នក ៖

សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ ។ ប្រសិន​បើ​ចាំបាច់ សូម​មើល​​ផ្នែក កថាខណ្ឌ​ទី ៥–១២ នៃ​ផ្នែក « ការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ » នៃ ឯកសារគោល​នៃ​ចំណេះចំណាន​ខាង​គោលលទ្ធិ ( ឆ្នាំ ២០២២ ) ។

  • តើ​ពាក្យ​នីមួយៗ​ទាំង​នេះ​ទាក់ទង​នឹង​គោលការណ៍​បី​យ៉ាង​នៃ​ការ​ទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ​យ៉ាង​ដូចម្ដេច ?

  • ហេតុអ្វី​វា​សំខាន់​ដើម្បី​យល់ និង​អនុវត្ត​គោលការណ៍​ទាំងនេះ ?

សូម​សរសេរ​នៅលើ​ក្រដាស​មួយ​សន្លឹក​ដោយប្រើ​ប៊ិច ឬ​ខ្មៅដៃ ។ ២. សូម​បង្កើត​ស្ថានភាព​មួយ ដើម្បី​អនុវត្ត​គោលការណ៍​នៃ​ការ​ទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ ដោយ​បំពេញ​សំណួរ​ខាងក្រោម​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​អ្នក ។

( ឈ្មោះ ) គឺជា​មនុស្ស​ដែល​មាន​វ័យ​ក្មេង ដែល ( ស្ថានភាព ឬ​ជម្លោះ ) ។ ការណ៍​នេះ​ធ្វើ​ឲ្យ​គាត់​មាន​អារម្មណ៍​ថា  ។ ទាក់ទង​នឹង​ទំនាក់ទំនង​របស់​គាត់​ចំពោះ​ព្រះ គាត់​គិត​ថា  ។

ឧទាហរណ៍ ស្ថានភាព​ដែល​បាន​បំពេញ​ចប់​មួយ​អាច​មើល​ទៅ​មាន​លក្ខណៈ​ដូច​នេះ ៖

ឡេសស្លី​គឺ​ជា​យុវនារី​ម្នាក់​ដែល​ពូកែ​ក្នុង​សកម្មភាព​ក្រៅ​កម្មវិធី​សិក្សា​ជា​ច្រើន ហើយ​ជា​អ្នកដឹកនាំ​ក្នុង​ចំណោម​មិត្តភក្តិ​របស់​នាង ។ ការណ៍​នេះ​ធ្វើ​ឲ្យ​នាង​មាន​អារម្មណ៍​សប្បាយ​រីករាយ ។ ទាក់ទង​នឹង​ទំនាក់ទំនង​របស់​នាង​ជាមួយ​ព្រះ នាង​គិត​ថា​ជីវិត​របស់​នាង​ដំណើរការ​ទៅ​យ៉ាង​ល្អ ដែល​នាង​ពិតជា​មិន​ឃើញ​មាន​តម្រូវការ​ក្នុង​ការផ្តោត​ទៅ​លើ​ទ្រង់​ខ្លាំង​ពេក​នោះ​ទេ ។

សូម​សរសេរ​នៅលើ​ក្រដាស​មួយ​សន្លឹក​ដោយប្រើ​ប៊ិច ឬ​ខ្មៅដៃ ។ ៣. ដោយ​ប្រើ​ស្ថានភាព​ដែល​អ្នក​បាន​បង្កើត សូម​ឆ្លើយ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​របស់​អ្នក​យ៉ាង​ហោច​ណាស់ មួយ​សំណួរ​ពី​ផ្នែក​នីមួយៗ​ខាង​ក្រោម ។

ពិនិត្យមើល​គោលគំនិត និង​សំណួរ​ទាំងឡាយ​ដោយ​ទស្សនវិស័យ​ដ៏​អស់កល្ប​មួយ

  • តើ​អ្នក​គិត​ថា ព្រះវរបិតា​សួគ៌​ទត​ឃើញ​ពី​បុគ្គល​នេះ​ដោយ​របៀប​ណា ? ហេតុអ្វី​វា​សំខាន់​សម្រាប់​បុគ្គល​នេះ​ដើម្បី​ដឹង​ពី​របៀប​ដែល​ព្រះវរបិតាសួគ៌​ទត​ឃើញ​ពួកគេ ?

  • តើ​ការយល់​ដឹង​កាន់តែ​ប្រសើរ​ឡើង​អំពី​អត្តសញ្ញាណ​ដ៏​ទេវភាព​របស់​ពួកគេ​ក្នុង​នាម​ជា​បុត្រ​របស់​ព្រះ អាច​ជះ​ឥទ្ធិពល​លើ​បុគ្គល​ក្នុង​ស្ថានភាព​នេះ​យ៉ាង​ដូចម្ដេច ?

ស្វែងរក​ការយល់ដឹង​បន្ថែម​តាមរយៈ​ប្រភព​ដែល​បាន​តែងតាំង​ដ៏​ទេវភាព

  • តើ​អ្នក​បាន​រៀន​អ្វី​ខ្លះ​ពី​ការ​សិក្សា ហេព្រើរ ១២:៩ ដែល​អាច​ជួយ​ក្នុង​ស្ថានភាព​នេះ​បាន ?

  • តើ​ប្រភព​អ្វី​ផ្សេង​ទៀត​ដែល​បុគ្គល​នៅក្នុង​ស្ថានភាព​របស់​អ្នក​អាច​សិក្សា​ដោយ​ខ្លួន​ឯង ដើម្បី​ស្វែងរក​ការយល់​ដឹង​បន្ថែម ?

ធ្វើ​សកម្មភាព​ដោយ​សេចក្ដី​ជំនឿ

  • តើ​បទពិសោធន៍​អ្វី​ខ្លះ ទោះ​ជា​ផ្ទាល់ខ្លួន ឬ​តាម​របៀប​ផ្សេង​ទៀត ដែល​ផុស​ចូល​ក្នុង​គំនិត ពេល​អ្នក​គិត​អំពី​ការ​ធ្វើ​សកម្មភាព​ដោយ​សេចក្ដី​ជំនឿ ? តើ​អ្នក​អាច​ប្រើ​វិធី​ទាំងនេះ​ដើម្បី​ជួយ​មនុស្ស​ក្នុង​ស្ថានភាព​របស់​អ្នក​ដោយ​របៀប​ណា ?

  • តើ​អនុសាសន៍​អ្វី​ខ្លះ​ដែល​អ្នក​អាច​ផ្តល់​ដល់​បុគ្គល​នៅក្នុង​ស្ថានភាព​របស់​អ្នក ដើម្បី​ជួយ​ពួកគេ​ឲ្យ​ធ្វើ​សកម្មភាព​ដោយ​សេចក្ដី​ជំនឿ ?