ថ្នាក់​សិក្ខាសាលា
ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ៖ ម៉ាថាយ ១១:២៨–៣០


ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ៖ ម៉ាថាយ ១១:២៨–៣០

« … ចូរ​មក​ឯ​ខ្ញុំ ខ្ញុំ​នឹង​ឲ្យ​អ្នករាល់គ្នា​ឈប់​សម្រាក »

រូបភាព​ស្ត្រី​កំពុង​យំ

ព្រះយេស៊ូវគ្រីស្ទបានបង្រៀនថា ប្រសិនបើ​យើង​មករកទ្រង់ នោះទ្រង់នឹងសម្រាលបន្ទុក​របស់​យើង ហើយឲ្យយើងបាន​ឈប់​សម្រាក ។ មេរៀននេះនឹងផ្តល់​ឱកាស​ឲ្យ​អ្នក​ពន្យល់ពីការយល់ដឹងរបស់អ្នក​អំពី​គោលលទ្ធិនេះ តាមរយៈ​ការអនុវត្ត​គោលការណ៍​នៃការទទួលបានចំណេះដឹងខាង​វិញ្ញាណ នៅក្នុងសាច់រឿង​មួយ​ដែល​ស្រដៀងទៅនឹងបទពិសោធន៍ ដែលអ្នក​មាន​នៅក្នុងជីវិតផ្ទាល់ខ្លួនរបស់អ្នក​ដែរ ។

ទន្ទេញ និង​ពន្យល់

សូមអនុវត្តការទន្ទេញចាំសេចក្ដីយោង និង​ឃ្លា​បទគម្ពីរ​គន្លឹះ​សម្រាប់ ម៉ាថាយ ១១:២៨–៣០ ដោយប្រើអក្សរទីមួយ​នៃ​ពាក្យនីមួយៗ​ក្នុង​ឃ្លា​នោះ ។

« ម៉ាថាយ __:២៨–__ ៖ អ_​អ្នក​ដែល​ន__ ហើយ​ផ__​អើយ ចូរ​មក​ឯ​ខ_ ខ_​នឹង​ឲ_​អ្នក​រាល់​គ្នា​ឈ_ » ។

កម្មវិធីចំណេះចំណានខាងគោលលទ្ធិក៏អាចជួយ​អ្នកឲ្យ​ទន្ទេញ​ឃ្លាបទគម្ពីរ​គន្លឹះ​នេះ​បាន​ដែរ ។

ការពន្យល់​ពី​សេចក្ដីពិត

សូមរំឭកថានឹមគឺជាអ្វី ( សូមមើល​រូបភាព​ខាងក្រោម ) ។ សូម​ពិនិត្យ​មើល ម៉ាថាយ ១១:២៨–៣០ ដោយ​ស្វែង​រក​សេចក្ដី​ពិត​ដែល​ព្រះអង្គ​សង្គ្រោះ​បានបង្រៀន ។

បុរស​កំពុង​ជិះ​រទេះ​គោ

រូបតំណាង​ទិនានុប្បវត្តិ ១. សូម​បំពេញ​ឃ្លា​ខាងក្រោម​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​របស់​អ្នក ៖

ដោយ​យោង​ទៅលើ​រូបភាព​នៃនឹម សូមពន្យល់​ពី​របៀប​ដែល​ព្រះអង្គ​សង្គ្រោះ​អាចជួយ​សម្រាល​បន្ទុក​របស់​យើង​បាន ។ សូម​ប្រាកដ​ថា​បាន​បញ្ចូលពី​តួនាទីរបស់​យើង នៅ​ពេល​យើង​ធ្វើជាដៃគូ​ជាមួយ​ព្រះគ្រីស្ទ ។

រៀន​អនុវត្ត

ប្រសិន​បើ​ចាំបាច់ សូម​ពិនិត្យ​មើល​គោលការណ៍​នៃ​ការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ​ឡើងវិញ ដោយ​សិក្សា កថាខណ្ឌ​ទី ៥–១២ នៃ​ផ្នែក « ការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ » នៅក្នុង ឯកសារ​គោល​នៃ​ចំណេះចំណាន​ខាង​គោលលទ្ធិ ( ឆ្នាំ ២០២០ ) ។ បន្ទាប់មក សូម​ផ្គូផ្គង​ប្រយោគ​ខាងក្រោម​នេះ​នីមួយៗ ទៅ​នឹង​គោលការណ៍​ត្រឹមត្រូវ​នៃ​ការ​ទទួលបាន​ចំណេះដឹង​ខាង​វិញ្ញាណ ។

( សូម​មើល​ចម្លើយ​គន្លឹះ​ចំពោះ​លំហាត់​នេះ នៅចុង​បញ្ចប់​នៃមេរៀន​សម្រាប់​ចម្លើយ​ដែល​ត្រឹមត្រូវ ) ។

  1. ការ​រៀន​ស្គាល់ និង​ចៀសចេញ​ពី​ប្រភព​មិន​គួរ​ឲ្យទុកចិត្ត អាច​ការពារ​យើង​កុំ​ឲ្យ​ភាន់​ច្រឡំ និង​ការ​ពារ​យើង​ពី​អ្នកទាំង​ឡាយ​ដែល​ព្យាយាម​បំផ្លាញ​សេចក្ដីជំនឿ​យើង ។

  2. នៅពេល​យើង​ព្យាយាម​អភិវឌ្ឍ​ការយល់​ដឹង​របស់​យើង ហើយ​ដោះស្រាយ​កង្វល់​នានា នោះ​វា​សំខាន់​ណាស់​ដែល​យើង​ត្រូវ​ពឹងផ្អែក​ទៅលើ​ទីបន្ទាល់ ដែល​យើង​មាន​រួច​ទៅហើយ​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ការស្ដារ​ឡើងវិញ​នៃ​ដំណឹងល្អ​របស់​ទ្រង់ និង​ការបង្រៀន​របស់​ពួក​ព្យាការី​ដែល​បាន​តែងតាំង​ដោយ​ទ្រង់ ។

  3. យើង​ស្វែងរក​ជំនួយ​មកពី​ព្រះវិញ្ញាណ​បរិសុទ្ធ ដើម្បី​មើលឃើញ​នូវ​រឿង​ទាំងឡាយ​ដូចជា​ព្រះអម្ចាស់​ទត​ឃើញ​វា ។

  1. ធ្វើ​សកម្មភាព​ដោយ​សេចក្ដី​ជំនឿ

  2. ពិនិត្យ​មើល​គោលគំនិត និង​សំណួរ​ទាំងឡាយ​ដោយ​ទស្សនវិស័យ​ដ៏​នៅ​អស់កល្ប​ជានិច្ច

  3. ស្វែងរក​ការយល់ដឹង​បន្ថែម​តាមរយៈ​ប្រភព​ដែល​បាន​តែងតាំង​ដ៏​ទេវភាព

សាច់រឿង

រូបតំណាង​ទិនានុប្បវត្តិ ២. សូម​បំពេញ​ឃ្លា​ខាងក្រោម​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​របស់​អ្នក ៖

សូម​សរសេរ​ពីរ ឬ​បី​ប្រយោគ ដើម្បី​បង្កើត​ជា​សាច់រឿង​សម្មតិកម្ម​មួយ​ដែល​មាន​តួអង្គ​ប្រឌិត ដែល​មាន​អាយុ​ប្រហាក់​ប្រហែល​នឹង​អ្នក ដែល​បច្ចុប្បន្ន​កំពុង​មាន​បន្ទុក​យ៉ាង​ធ្ងន់ ។ សូម​ដាក់​ឈ្មោះ បន្ទុក​ជាក់លាក់​មួយ និងព័ត៌មាន​លម្អិត​មួយ ឬពីរ អំពីអារម្មណ៍​របស់បុគ្គលនោះ ។

ការ​ទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ

សូមគិត​អំពី​របៀប​ដែលអ្នក​អាច​ប្រើ​គោលការណ៍​នៃការ​ទទួល​បាន​ចំណេះដឹង​ខាងវិញ្ញាណ ដើម្បី​ជួយបុគ្គល​នៅក្នុង​សាច់​រឿងនោះ ។ សូម​ឆ្លើយ​សំណួរ​ខាង​ក្រោមនេះ​ដើម្បីជួយ​ដល់អ្នក ។

ធ្វើ​សកម្មភាព​ដោយ​សេចក្ដី​ជំនឿ

  • តើអ្នក​បាន​ធ្វើអ្វីខ្លះ​ដើម្បី​ទុកចិត្ត​លើព្រះ ហើយ​ងាក​មក​រកទ្រង់ នៅ​ពេល​អ្នក​ប្រឈម​មុខ​នឹង​បញ្ហា​ទាំងឡាយ ?

  • តើមេរៀនអ្វីខ្លះដែលអ្នកបានរៀន ចេញ ពី​ការ​អនុវត្ត​សេចក្តី​ជំនឿ​ទៅលើ​ព្រះយេស៊ូវគ្រីស្ទ​កាលពី​អតីតកាល ដែលអាចជួយ​នៅក្នុង​ស្ថាន​ភាព​នេះ​បាន ? ដោយ​របៀប​ណា ?

ពិនិត្យ​មើល​គោលគំនិត និង​សំណួរ​ទាំងឡាយ​ដោយ​ទស្សនវិស័យ​ដ៏​នៅ​អស់កល្ប​ជានិច្ច

  • តើអ្នក​ដឹង​អ្វីខ្លះ​អំពី​ព្រះយេ​ស៊ូវគ្រីស្ទ ដែលធ្វើឲ្យ​ទ្រង់​អាច​ជួយ​សម្រាល​បន្ទុក​ទាំងឡាយ​បាន ?

  • តើការសម្រាលបន្ទុក និង​ការដោះ​ស្រាយ​បញ្ហាប្រឈម​នៅក្នុងជីវិតរបស់យើង គឺជា​ផ្នែកដ៏សំខាន់​មួយ​នៃផែនការរបស់​ព្រះវរបិតា​សួគ៌​យើង​យ៉ាង​ដូចម្តេច ?

ស្វែងរក​ការយល់ដឹង​បន្ថែម​តាមរយៈ​ប្រភព​ដែល​បាន​តែងតាំង​ដ៏​ទេវភាព

  • តើការដឹង​អំពី​គោលលទ្ធិ​ដែល​មាន​នៅក្នុង ម៉ាថាយ ១១:២៨–៣០ អាច​ជួយ​ដោះបន្ទុក ឬ​បញ្ហា​ប្រឈម​នេះ​ដោយ​របៀបណា ?

  • តើបទគម្ពីរ ឬសេចក្តី​ថ្លែង​ការណ៍របស់​ព្យាការី​អ្វី​ផ្សេងទៀត​ដែល​អាច​ជួយ​បាន ? ដោយ​របៀប​ណា ?

ការសម្រាល​បន្ទុក

រូបតំណាង​ទិនានុប្បវត្តិ ៣. សូម​ធ្វើ​សកម្មភាព​ខាងក្រោម​នេះ​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​អ្នក ៖

ដោយប្រើអ្វីដែលអ្នកបានរកឃើញ សូម​សរសេរ​សំបុត្រទៅកាន់​បុគ្គល​ដែល​នៅក្នុង​សាច់រឿង​របស់អ្នក​នោះ ។ សូម​ដាក់​បញ្ចូល​សេចក្ដី​ពិតចេញពី ម៉ាថាយ ១១:២៨–៣០ និង​ប្រភព​ផ្សេង​ទៀត​ដើម្បី​ផ្តល់​ការលួង​លោម និង​ការលើក​ទឹកចិត្ត ។

  • តើ​គោលការណ៍​មួយណា​នៃការទទួល​បាន​ចំណេះដឹង​ខាងវិញ្ញាណ ដែល​អ្នក​គិត​ថា​មាន​គុណប្រយោជន៍​បំផុត ក្នុង​ការរៀបចំ​អ្នក​ឲ្យ​ឆ្លើយតប​ទៅនឹង​សាច់រឿង​នេះ​បាន ? ហេតុអ្វី​ទៅ ?

ចម្លើយ​គន្លឹះ​លំហាត់ ៖ ១. គ; ២. ក; ៣. ខ