ថ្នាក់​សិក្ខាសាលា
ម៉ាកុស ២:២៣–៣:៦


ម៉ាកុស ២:២៣–៣:៦

« ធ្វើការល្អនៅថ្ងៃឈប់សម្រាក »

Filipino women walking on the street while visiting teaching a sister.

ព្រះអង្គសង្គ្រោះត្រូវបានពួកផារិស៊ី និងមេដឹកនាំសាសន៍យូដាដទៃទៀតរិះគន់ជាញឹកញាប់ ទាក់ទងនឹងរបៀបដែលទ្រង់គោរពថ្ងៃឈប់សម្រាក ។ ការឆ្លើយតបរបស់ព្រះយេស៊ូវចំពោះមេដឹកនាំសាសនាទាំងនេះ នឹងជួយអ្នកឲ្យយល់កាន់តែច្បាស់អំពីគោលបំណងនៃថ្ងៃឈប់សម្រាក និងរបៀបអញ្ជើញពរជ័យរបស់ព្រះអម្ចាស់ឲ្យចូលមកក្នុងជីវិតរបស់អ្នកបានកាន់តែពេញលេញ ។

គោលបំណងនៃថ្ងៃឈប់សម្រាក

សូមស្រមៃមើលស្ថានភាពពីរខាងក្រោមនេះ ។ នៅក្នុងស្ថានភាពមួយ មាននរណាម្នាក់ប្រាប់អ្នកថា ថ្ងៃឈប់សម្រាកមានអ្វីដែលត្រូវធ្វើ និងមិនត្រូវធ្វើច្រើនណាស់ ហើយប្រសិនបើអ្នកមិនធ្វើតាមវាទាំងអស់ទេ នោះអ្នកបំពានព្រះបញ្ញត្តិរបស់ព្រះហើយ ។ នៅក្នុងស្ថានភាពមួយទៀត មាននរណាម្នាក់ប្រាប់អ្នកថា ថ្ងៃអាទិត្យមិនខុសពីថ្ងៃផ្សេងទៀតទេ ហើយអ្នកគួរតែធ្វើអ្វីដែលអ្នកចង់ធ្វើនៅថ្ងៃអាទិត្យ ។

  • តើអ្នកមានអារម្មណ៍ស្រួលប៉ុណ្ណាក្នុងការឆ្លើយតបទៅនឹងស្ថានភាពទាំងនេះ ?

  • តើអ្នកមានសំណួរអ្វីខ្លះអំពីថ្ងៃឈប់សម្រាក ?

នៅពេលអ្នកសិក្សាពីរបៀបដែលព្រះអង្គសង្គ្រោះរក្សាថ្ងៃឈប់សម្រាកឲ្យបរិសុទ្ធ សូមរកមើលចម្លើយចំពោះសំណួររបស់អ្នក ។ សូមស្វែងរកការណែនាំពីព្រះវរបិតាសួគ៌ដើម្បីជួយអ្នក ។

ក្រឹត្យវិន័យរបស់ម៉ូសេបានបង្រៀនថា ប្រជាជនអ៊ីស្រាអែលមិនគួរធ្វើការនៅថ្ងៃឈប់សម្រាកនោះទេ ( សូមមើល និក្ខមនំ ៣១:១៤–១៥ ) ។ ពួកអាចារ្យ និងពួកផារិស៊ីបានបន្ថែមការបកស្រាយផ្ទាល់របស់ពួកគេចំពោះក្រឹត្យវិន័យរបស់ម៉ូសេ ដោយផ្លាស់ប្តូរចេតនាដើមនៃក្រឹត្យវិន័យនេះ ។

សូមអានខគម្ពីរខាងក្រោមនេះ ដោយគូសចំណាំឃ្លាដែលបង្ហាញពីទស្សនៈរបស់ព្រះយេស៊ូវចំពោះថ្ងៃឈប់សម្រាក ។

  • ម៉ាកុស ២:២៣–២៨ —ពួកផារិស៊ីបានចោទសួរអំពីភាពសមរម្យនៃការរើស និងការបរិភោគគ្រាប់ធញ្ញជាតិនៅថ្ងៃឈប់សម្រាក ។

  • ម៉ាកុស ៣:១–៦ —ពួកផារិស៊ីបានចោទសួរអំពីភាពសមរម្យនៃការប្រោសមនុស្សម្នាក់នៅថ្ងៃឈប់សម្រាក ។

ប្រធាន រ័សុល អិម ណិលសុន បានផ្តល់នូវការយល់ដឹងដូចខាងក្រោមនេះអំពីគោលបំណងនៃថ្ងៃឈប់សម្រាក ៖

Official portrait of President Russell M. Nelson taken January 2018

តើព្រះអង្គសង្គ្រោះមានន័យដូចម្ដេច កាលទ្រង់មានបន្ទូលថា « ថ្ងៃឈប់សម្រាកបានតាំងសម្រាប់ឲ្យមនុស្ស មិនមែនជាមនុស្សសម្រាប់ថ្ងៃឈប់សម្រាកទេ » ? [ ម៉ាកុស ២:២៧ ] ។ ខ្ញុំជឿថា ទ្រង់មានព្រះទ័យឲ្យយើងយល់ថា ថ្ងៃឈប់សម្រាកគឺជាអំណោយមកពីទ្រង់ បានប្រទានដល់យើង ដើម្បីសម្រាក [ ឬបានធូរស្បើយ ] ពីអស់ទាំងការតានតឹងក្នុងជីវិតប្រចាំថ្ងៃ និងឱកាសដើម្បីធ្វើឲ្យស្រស់ស្រាយខាងវិញ្ញាណ និងសាច់ឈាមឡើងវិញ ។ ព្រះបានប្រទានថ្ងៃពិសេសនេះដល់យើង មិនមែនសម្រាប់ការកម្សាន្ត ឬប្រកបការងារប្រចាំថ្ងៃនោះទេ ប៉ុន្តែដើម្បីសម្រាកពីកិច្ចការ ដោយមានធូរស្រាលខាងសាច់ឈាម និងវិញ្ញាណ ។

( រ័សុល អិម ណិលសុន « The Sabbath Is a Delight » Ensign Liahona ខែ ឧសភា ឆ្នាំ ២០១៥ ទំព័រ ១២៩ )

Writing on a piece of paper with a pen or pencil. ១ . ដោយគិតអំពីអ្វីដែលព្រះអង្គសង្គ្រោះ និងប្រធាន ណិលសុន បានបង្រៀនអំពីថ្ងៃឈប់សម្រាក សូមឆ្លើយសំណួរខាងក្រោមនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ។

  • តើអ្នកបានរៀនអ្វីខ្លះអំពីគោលបំណងរបស់ព្រះអម្ចាស់សម្រាប់ថ្ងៃឈប់សម្រាក ?

  • តើយើងអាចរៀនអ្វីខ្លះអំពីព្រះអង្គសង្គ្រោះ ចេញពីសកម្មភាព និងអាកប្បកិរិយារបស់ទ្រង់នៅថ្ងៃឈប់សម្រាក ?

  • តើអ្នកគិតថា ព្រះបញ្ញត្តិរបស់ព្រះឲ្យរក្សាថ្ងៃឈប់សម្រាកទុកជាបរិសុទ្ធ បង្ហាញពីសេចក្តីស្រឡាញ់របស់ទ្រង់ចំពោះយើងយ៉ាងដូចម្តេច ?

តើអ្នកអាចគោរពថ្ងៃឈប់សម្រាកដោយរបៀបណា ?

ការយល់ដឹងអំពីគោលបំណងនៃថ្ងៃឈប់សម្រាក និងពរជ័យដែលព្រះមានសម្រាប់អ្នក អាចជំរុញអ្នកឲ្យរក្សាថ្ងៃឈប់សម្រាកទុកជាបរិសុទ្ធបាន ។ តាមរយៈការរៀនពីរបៀបគោរពថ្ងៃឈប់សម្រាកឲ្យបានប្រសើរឡើង នោះអ្នករៀនដើម្បីអញ្ជើញឲ្យមានការប្រោស និងការសម្រាលទុក្ខរបស់ព្រះអង្គសង្គ្រោះចូលក្នុងជីវិតរបស់អ្នក ។

សូមសិក្សាប្រភពខាងក្រោមនេះដើម្បីស្វែងយល់បន្ថែមអំពីថ្ងៃឈប់សម្រាក និងពរជ័យដែលយើងអាចទទួលបាន តាមរយៈការគោរពដល់ថ្ងៃឈប់សម្រាក ។

ប្រធាន រ័សុល អិម ណិលសុន បានបង្រៀនដូចតទៅនេះ អំពីការបង្ហាញសេចក្តីស្រឡាញ់របស់យើងចំពោះព្រះនៅថ្ងៃឈប់សម្រាក ៖

Official portrait of President Russell M. Nelson taken January 2018

កាលខ្ញុំនៅក្មេង ខ្ញុំបានរៀនពីបញ្ជីមួយ ដែលគេចុះអំពីកិច្ចការដែលត្រូវធ្វើ និងកិច្ចការដែល មិន ត្រូវធ្វើនៅថ្ងៃឈប់សម្រាក ។ ទាល់តែក្រោយមកទៀត ទើបខ្ញុំបានរៀនចេញពីព្រះគម្ពីរថា ទង្វើ និងឥរិយាបថខ្ញុំនៅថ្ងៃឈប់សម្រាកគឺជា ទីសម្គាល់ រវាងខ្ញុំ និងព្រះវរបិតាសួគ៌ [ សូមមើល និក្ខមនំ ៣១:១៣ ; អេសេគាល ២០:១២, ២០ ] ។ ដោយមានការយល់ដឹងបែបនោះ ខ្ញុំពុំត្រូវការបញ្ជីនៃកិច្ចការដែលត្រូវធ្វើ និងមិនត្រូវធ្វើទៀតឡើយ ។ ពេលខ្ញុំសម្រេចចិត្តថាតើសកម្មភាពណា ដែលសមស្របនៅថ្ងៃឈប់សម្រាក ខ្ញុំសួរខ្លួនឯងថា « តើ ទីសម្គាល់ ណាដែលខ្ញុំចង់បង្ហាញដល់ព្រះ ? » សំណួរនេះបានធ្វើឲ្យជម្រើសខ្ញុំ នៅថ្ងៃឈប់សម្រាកមានភាពច្បាស់លាស់ឡើង ។

( រ័សុល អិម ណិលសុន « The Sabbath Is a Delight » Ensign Liahona ខែ ឧសភា ឆ្នាំ ២០១៥ ទំព័រ ១៣០ )

  • តើអ្នកបានរៀនអ្វីខ្លះអំពីគោលបំណង និងពរជ័យនៃថ្ងៃឈប់សម្រាក ?

សូមមើលវីដេអូ « Share Your Sabbath » ( ០:៥៣ ) ដែលចែកចាយពីវិធីជាច្រើនដើម្បី « ធ្វើល្អ » នៅថ្ងៃឈប់សម្រាក ។

0:53

Share Your Sabbath

Each week He gives us a day for the most important things. Share what you do with it.

  • តើមានរបៀបណាខ្លះដែលអ្នកចូលចិត្ត ដើម្បីចូលទៅកាន់តែជិតព្រះយេស៊ូវគ្រីស្ទនៅថ្ងៃអាទិត្យ ?

សូមឆ្លើយសំណួរ ជាមួយនិងសំណួរ

ក. តើអ្វីដែលអ្នកបានរៀននៅក្នុងមេរៀននេះ ជួយឆ្លើយសំណួររបស់អ្នកអំពីថ្ងៃឈប់សម្រាកយ៉ាងដូចម្តេច ?

ខ. ប្រសិនបើអ្នករកមិនឃើញចម្លើយចំពោះសំណួររបស់អ្នកទេ តើអ្នកអាចធ្វើអ្វីខ្លះ ដើម្បីបន្តស្វែងរកចម្លើយទាំងនោះបាន ?

គ. តើអ្នកទទួលបានចំណាប់អារម្មណ៍អ្វីខ្លះ អំពីអ្វីដែលអ្នកអាចធ្វើបាន ដើម្បីរីករាយនឹងពរជ័យនៃការគោរពថ្ងៃឈប់សម្រាកឲ្យបានកាន់តែពេញលេញ ?

ជម្រើស ៖ ចង់រៀនសូត្របន្ថែមទៀតទេ ?

ហេតុអ្វីបានជាពួកផារិស៊ីរិះគន់ពួកសិស្សចំពោះ « [ ការ ] បេះផ្លែពោត » នៅថ្ងៃឈប់សម្រាក ?

តាមក្រឹត្យវិន័យរបស់ម៉ូសេ មនុស្សម្នាក់អាចរើសគ្រាប់ធញ្ញជាតិដោយដៃបាន ដរាបណាគាត់ ឬនាងមិនប្រើឯកសិទ្ធិនេះហួសហេតុពេក ដោយការប្រើកណ្ដៀវទៅច្រូតកាត់វិញ ( សូមមើល ចោទិយកថា ២៣:២៥ ) ។ ទោះជាយ៉ាងណា ច្បាប់ផ្ទាល់មាត់របស់ពួកផារិស៊ីមានកំហិតហួសពីច្បាប់ម៉ូសេ ហើយនិយាយថា ការរើសគ្រាប់ស្រូវដោយដៃនៅថ្ងៃឈប់សម្រាកត្រូវបានហាមឃាត់ ។

តើការដឹងគុណអាចប្រទានពរដល់បទពិសោធន៍របស់អ្នកជាមួយពិធីសាក្រាម៉ង់ និងថ្ងៃឈប់សម្រាកយ៉ាងដូចម្តេច ?

នៅក្នុងវីដេអូ « Gratitude on the Sabbath Day » ( ៣:៣៨ ) ប្រធាន ហិនរី ប៊ី អាវរិង អញ្ជើញមនុស្សឲ្យអនុញ្ញាតឲ្យអំណាចនៃការដឹងគុណចូលក្នុងបទពិសោធន៍នៃថ្ងៃឈប់សម្រាករបស់ពួកគេ ។ វីដេអូនេះមាននៅលើគេហទំព័រ ChurchofJesusChrist.org ។

3:39

Gratitude on the Sabbath Day

President Henry B. Eyring teaches us what we can do to live and worship on the Sabbath day to demonstrate gratitude and to strengthen ourselves and others for trials that lie ahead.

តើមានអ្វីទៀតដែលខ្ញុំអាចធ្វើបាន ដើម្បីអញ្ជើញឲ្យមានពរជ័យនៃថ្ងៃឈប់សម្រាក ?

ប្រធាន រ័សុល អិម ណិលសុន បានផ្តល់ការយល់ដឹងជាច្រើនអំពីវិធីដ៏មានប្រសិទ្ធភាព ដើម្បីអញ្ជើញឲ្យមានវិញ្ញាណនៃថ្ងៃឈប់សម្រាកនៅក្នុងសុន្ទរកថារបស់លោក « The Sabbath Is a Delight » ( Ensign Liahona ខែ ឧសភា ឆ្នាំ ២០១៥ ទំព័រ ១២៩–១៣២ ) ។វីដេអូ « Make the Sabbath a Delight by Finding Your Ancestors » ( ២:៥៧ ) បង្ហាញពីរបៀបដែលការចំណាយពេលវេលានៅថ្ងៃអាទិត្យ ដើម្បីធ្វើកិច្ចការពង្សប្រវត្តិអាចជះឥទ្ធិពលយ៉ាងខ្លាំងទៅលើថ្ងៃរបស់អ្នក និងលើជីវិតរបស់អ្នក ។ វីដេអូនេះមាននៅលើគេហទំព័រ ChurchofJesusChrist.org ។

2:3

Make the Sabbath a Delight by Finding Your Ancestors

Family History is one of the many things we can do to observe and find delight on the Sabbath day.

តើការគោរពថ្ងៃឈប់សម្រាកអាចប្រទានពរដល់គ្រួសារខ្ញុំតាមរបៀបណា ?

វីដេអូ « How We Have Changed—Saisopa Family and the Sabbath Day » ( ៥:០៣ ) ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org ចែកចាយបទពិសោធន៍របស់គ្រួសារមួយ ដែលជីវិតដ៏រវល់របស់ពួកគេបានផ្លាស់ប្តូរ តាមរយៈការទទួលយកដំណឹងល្អ និងការគោរពដល់ថ្ងៃឈប់សម្រាក ។

14:50

ការ​ទាញ​យក​ព្រះចេស្ដានៃ​ព្រះ​យេស៊ូវ​គ្រីស្ទ​មក​ក្នុង​ជីវិត​របស់​យើង

អែលឌើរ ណិលសុន បង្រៀន​ថា យើងអាច​ទាញ​យក​ព្រះចេស្ដា​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​មក​​ក្នុង​ជីវិត​របស់​យើង នៅពេល​យើង​រៀន​អំពី​ទ្រង់ មាន​សេចក្ដីជំនឿ​ទៅ​លើទ្រង់ ឈោង​ទៅ​រក​ទ្រង់ ហើយ​រក្សា​សេចក្ដីសញ្ញា​របស់​យើង។