ថ្នាក់​សិក្ខាសាលា
ការរំឭក​ចំណេះចំណាន​ខាង​គោលលទ្ធិ ទី ១៥

ការរំឭក​ចំណេះចំណាន​ខាង​គោលលទ្ធិ ទី ១៥

អនុវត្ត​វគ្គ​បទគម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ

យុវវ័យ​ផ្សេងៗ​ជួបជុំ​គ្នា ។ ពួកគេ​មក​ព្រះវិហារ​ចូលរួម​ថ្នាក់​សាលា​ថ្ងៃ​អាទិត្យ ។ ពួកគេ​មាន​ព្រះគម្ពីរ និង​ស្នាម​ញញឹម ។ ការណ៍នេះ​គឺ​នៅ​ប្រទេស​សាម័រ ។

គោលបំណង​មួយ​នៃ​ចំណេះចំណាន​ខាង​គោលលទ្ធិ​គឺ​ដើម្បី​ជួយ​អ្នក​ឲ្យ​រៀន​ពី​របៀប​អនុវត្ត​វគ្គ​ចំណេះចំណាន​ខាង​គោលលទ្ធិ​ឲ្យ​បាន​ត្រឹមត្រូវ នៅពេល​អ្នក​បង្រៀន​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ​ដល់​អ្នក​ដទៃ ។ មេរៀន​នេះ​នឹង​ផ្តល់​ឲ្យ​អ្នក​នូវ​ឱកាស​ដើម្បី​រៀន​អនុវត្ត​វគ្គ​ចំណេះចំណាន​ខាង​គោលលទ្ធិ​មួយ​ចំនួន​ចំពោះ​ស្ថានភាព​បង្រៀន​ផ្សេងៗ ។  

គម្ពីរបមាណី​មានផ្ទុក​ដំណើររឿង​ជាច្រើន​របស់​មនុស្ស​ដែល​ប្រើ​ព្រះគម្ពីរ​ដើម្បី​បង្រៀន​អ្នកដទៃ ។ ឧទាហរណ៍​ខ្លះ​រួម​មាន ព្រះយេស៊ូវគ្រីស្ទ​បង្រៀន​សិស្ស​ទ្រង់​ពីរ​នាក់​នៅ​តាម​ផ្លូវ​ទៅ​កាន់​ភូមិ​អេម៉ោស ( លូកា ២៤:២៧ ) នីហ្វៃ​បាន​លើក​ទឹកចិត្ត​បងប្អូន​របស់​លោក​ឲ្យ​ទៅ​យក​ផ្ទាំង​លង្ហិន ( សូមមើល នីហ្វៃ ទី១ ៤:២ ) និង​ មរ៉ូណៃ​កំពុង​ណែនាំ​ដល់​អ្នក​កំលោះ​យ៉ូសែប ស្ម៊ីធ ( យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៣៦–៤១ ) ។

  • តើ​នៅ​ពេល​ណា​អ្នក ឬ​នរណា​ម្នាក់​ដែល​អ្នក​ស្គាល់​បានប្រើប្រាស់​ព្រះ​គម្ពីរ​ដើម្បី​បង្រៀន​អ្នក​ដទៃ ?

  • ហេតុអ្វី​បាន​ជា​អ្នក​គិត​ថា​វា​សំខាន់​ក្នុង​ការប្រើ​ព្រះគម្ពីរ​បន្ថែម​លើ​ការ​ពន្យល់​ផ្ទាល់​ខ្លួន​របស់​យើង​នៅពេល​យើង​បង្រៀន​អ្នក​ដទៃ ?

សូម​ពិនិត្យ​មើល​បញ្ជី​នៃ​សេចក្ដី​យោង​ចំណេះចំណាន​ខាង​គោលលទ្ធិ និង​ឃ្លា​បទគម្ពីរ​គន្លឹះ​ដូច​ខាងក្រោម​នេះ ។ សូម​សញ្ជឹងគិត​ពី​ស្ថានភាព​ផ្សេងៗ​ដែល​អ្នក​ប្រហែលជា​ប្រឈមមុខ ជា​ពេល​មួយ​ដែល​អ្នក​អាច​ប្រើ​វគ្គ​បទគម្ពីរ​ទាំងនេះ​ដើម្បី​បង្រៀន​នរណាម្នាក់ ។

ចំណេះចំណាន​ខាង​គោលលទ្ធិ​នៃ​ព្រះគម្ពីរ​សញ្ញា​ថ្មី ៖ កូរិនថូស ទី១–វិវរណៈ

កូរិនថូស ទី១ ៦:១៩–២០

« រូបកាយ​អ្នករាល់គ្នា​ជា​វិហារ​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​ » ។

កូរិនថូស ទី១ ១១:១១

« ក្នុង​ព្រះអម្ចាស់ នោះ​បុរស​មិនមែន​ជា​ឥត​ពឹង​អាស្រ័យ​ដល់​ស្ត្រី​ឡើយ ហើយ​ស្ត្រី​ក៏​មិនមែន​ជា​ឥត​ពឹង​អាស្រ័យ​ដល់​បុរស​ដែរ » ។

កូរិនថូស ទី១ ១៥:២០–២២

« ព្រោះ​ដូចជា​គ្រប់​មនុស្ស​ទាំងអស់​បាន​ត្រូវ​ស្លាប់​ក្នុង​លោក​អ័ដាម​ជា​យ៉ាង​ណា នោះ​គ្រប់គ្នា​ក៏​នឹង​បាន​ប្រោស​ឲ្យ​រស់​ក្នុង​ព្រះគ្រីស្ទ​យ៉ាង​នោះ​ដែរ » ។

កូរិនថូស ទី១ ១៥:៤០–៤២

នៅក្នុង​ដំណើរ​រស់​ឡើងវិញ មាន​នគរ​នៃ​សិរីល្អ​ចំនួន​បី ។

អេភេសូរ ១:១០

« សម្រាប់​ការកាន់កាប់​ត្រួតត្រា ក្នុង​កាល​ដែល​ពេលពេញ​កំណត់​បាន​មក​ដល់ ដើម្បី​នឹង​បំព្រួម​គ្រប់​ទាំងអស់​ក្នុង​ព្រះគ្រីស្ទ » ។

អេភេសូរ ២:១៩–២០

សាសនាចក្រ​ត្រូវបាន « ស្អាង​ឡើង​លើ​ជើង​ជញ្ជាំង​នៃ​ពួកសាវក និង​ពួកហោរា ហើយ​ព្រះយេស៊ូវគ្រីស្ទ​នោះ​ឯង ទ្រង់​ជា​ថ្ម​ជ្រុង​យ៉ាង​ឯក » ។

ថែស្សាឡូនីច ទី២ ២:១–៣

« ថ្ងៃ​នៃ​ព្រះអម្ចាស់ … មិន​មក​ឡើយ ទាល់​តែ​មាន​សេចក្ដី​ក្បត់​សាសនា​មក​ជា​មុន​សិន » ។

ធីម៉ូថេ ទី២ ៣:១៥–១៧

« បទគម្ពីរ​ទាំង​ប៉ុន្មាន … អាច​នឹង​នាំ​ឲ្យ​អ្នក​មាន​ប្រាជ្ញា​ដល់​ទី​សង្គ្រោះ » ។

ហេព្រើរ ១២:៩

ព្រះវរបិតាសួគ៌​គឺជា « ព្រះវរបិតា​ខាង​វិញ្ញាណ » ។

យ៉ាកុប ១:៥–៦

« តែ​បើ​អ្នករាល់គ្នា​ណា​មួយ​ខ្វះ​ប្រាជ្ញា​មាន​តែ​សូម​ដល់​ព្រះ » ។

យ៉ាកុប ២:១៧–១៨

« សេចក្ដីជំនឿ បើ​គ្មាន​ការប្រព្រឹត្ត​តាម​ទេ នោះ​ក៏​ស្លាប់ » ។

ពេត្រុស ទី១ ៤:៦

« ដំណឹងល្អ [ ត្រូវ​បាន ] ផ្សាយ​ទៅ​មនុស្ស​ដែល​ស្លាប់​ហើយ » ។

វិវរណៈ ២០:១២

« រួច​មនុស្ស​ស្លាប់​ទាំងអស់​ត្រូវ​ជំនុំ​ជម្រះ … តាម​អំពើ​ដែល​គេ​បាន​ប្រព្រឹត្ត​រៀង​ខ្លួន » ។

សូម​សរសេរ​នៅលើ​ក្រដាស​មួយ​សន្លឹក​ដោយប្រើ​ប៊ិច ឬ​ខ្មៅដៃ ។ ១. សូម​ជ្រើស​យក​សាច់រឿង​ពីរ​នៃ​សាច់រឿង​ទាំង​អស់​ដូច​ខាងក្រោម​នេះ ហើយ​ឆ្លើយ​សំណួរ​ដែល​ត្រូវគ្នា​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​អ្នក ៖

ពិធីបុណ្យ​សព

សូម​ស្រមៃថា​អ្នក​ត្រូវ​បាន​គេ​សុំឲ្យ​និយាយ​នៅ​ឯ​ពិធីបុណ្យសព​របស់​មនុស្ស​ជាទី​ស្រឡាញ់ ។

  • តើ​វគ្គ​ចំណេះចំណាន​ខាង​គោលលទ្ធិ​ចំនួន​បី​ដែល​អ្នក​អាច​ចែកចាយ​មាន​អ្វីខ្លះ ?

  • តើ​អ្នក​គិតថា​វគ្គ​បទគម្ពីរ​ទាំងនេះ​អាច​ជួយ​បាន​ដោយ​របៀបណា ?

សូម​ជ្រើសយក​បទគម្ពីរ​មួយ​ដែល​អ្នក​បាន​ជ្រើសរើស​សម្រាប់​សាច់រឿង​នេះ ហើយ​អាន​វគ្គ​បទគម្ពីរ​ទាំងមូល ។

  • តើ​អ្នក​បាន​រៀន​អ្វីខ្លះ​បន្ថែម​លើ​ឃ្លា​បទគម្ពីរ​គន្លឹះ​នេះ ?

បេសកកម្ម

សូម​ស្រមៃ​ថា​អ្នក និង​ដៃគូ​ផ្សព្វផ្សាយ​សាសនា​របស់​អ្នក​កំពុង​បង្រៀន​នរណា​ម្នាក់​ដែល​ឆ្ងល់​ថា​ហេតុអ្វី​បានជា​យើង​ត្រូវការ​ព្រះវិហារ​ដែល​បាន​ស្ដារ​ឡើង​វិញ ។

  • តើ​វគ្គ​ចំណេះចំណាន​ខាង​គោលលទ្ធិ​ចំនួន​បី​ដែល​អ្នក​អាច​ចែកចាយ​មាន​អ្វីខ្លះ ?

  • តើ​អ្នក​គិតថា​វគ្គ​បទគម្ពីរ​ទាំងនេះ​អាច​ជួយ​បាន​ដោយ​របៀបណា ?

សូម​ជ្រើសយក​បទគម្ពីរ​មួយ​ដែល​អ្នក​បាន​ជ្រើសរើស​សម្រាប់​សាច់រឿង​នេះ ហើយ​អាន​វគ្គ​បទគម្ពីរ​ទាំងមូល ។

  • តើ​អ្នក​បាន​រៀន​អ្វីខ្លះ​បន្ថែម​លើ​ឃ្លា​បទគម្ពីរ​គន្លឹះ​នេះ ?

ការប្រជុំ​ធម្មនិដ្ឋាន​យុវវ័យ

សូម​ស្រមៃ​ថា​អ្នក​គឺជា​ផ្នែក​មួយ​នៃ​គណៈ​កម្មការ​យុវវ័យ​ដែល​បាន​ចាត់តាំង​ឲ្យ​ជ្រើសរើស​ប្រធាន​បទ​សម្រាប់​ការប្រជុំ​ធម្មនិដ្ឋាន​យុវវ័យ​នា​ពេលខាង​មុខ​នៅ​ក្នុងស្តេក ឬ​មណ្ឌល​របស់​អ្នក ។

  • តើ​វគ្គ​ចំណេះចំណាន​ខាង​គោលលទ្ធិ​ចំនួន​បី​ដែល​អ្នក​អាច​ចែកចាយ​មាន​អ្វីខ្លះ ?

  • តើ​អ្នក​គិតថា​វគ្គ​បទគម្ពីរ​ទាំងនេះ​អាច​ជួយ​បាន​ដោយ​របៀបណា ?

សូម​ជ្រើសយក​បទគម្ពីរ​មួយ​ដែល​អ្នក​បាន​ជ្រើសរើស​សម្រាប់​សាច់រឿង​នេះ ហើយ​អាន​វគ្គ​បទគម្ពីរ​ទាំងមូល ។

  • តើ​អ្នក​បាន​រៀន​អ្វីខ្លះ​បន្ថែម​លើ​ឃ្លា​បទគម្ពីរ​គន្លឹះ​នេះ ?

មិត្ត

សូម​ស្រមៃ​ថា​អ្នក​មាន​មិត្ត​ម្នាក់​ដែល​ពុះពារ ក្នុង​ការមាន​អារម្មណ៍​ស្និទ្ធស្នាល​នឹង​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ ។ ពួកគេ​សុំ​ដំបូន្មាន​ពី​អ្នក ។