ថ្នាក់​សិក្ខាសាលា
កិច្ចការ ១៩:១–៧


កិច្ចការ ១៩:១–៧

ការទទួល​អំណោយទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ

ក្មេង​ស្រី​កំពុង​ទទួល​ពិធី​បញ្ជាក់ ។

អំណោយទាន​ដ៏​អស្ចារ្យ​បំផុត​មួយ ដែល​ព្រះវរបិតាសួគ៌​ប្រទាន​ដល់​សិស្ស​នៃ​សេចក្តីសញ្ញា​របស់​ព្រះយេស៊ូវគ្រីស្ទ គឺជា​អំណោយទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ។ ដូច្នេះ​ហើយ ប៉ុល​មាន​ការភ្ញាក់ផ្អើល​ពេល​លោក​បាន​ជួប​ពួកសិស្ស​នៅ​ក្រុង​អេភេសូរ ដែល​បាន​និយាយ​ថា​ពួកគេ​បាន​ទទួល​បុណ្យ​ជ្រមុជទឹក ប៉ុន្តែ​មិន​ដែល​បាន​ឮ​អំពី​ព្រះវិញ្ញាណ​បរិសុទ្ធ​ឡើយ ។ ទីបំផុត ពួកគេ​បានទទួល​បុណ្យ​ជ្រមុជទឹក ប៉ុន្តែ​មិនមែន​នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ​ទេ ។ បន្ទាប់​ពី​ពួកគេ​បាន​ទទួល​បុណ្យ​ជ្រមុជទឹក​ក្នុង « ព្រះនាម​ព្រះអម្ចាស់​យេស៊ូវ » ប៉ុល​បាន​ដាក់​ដៃ​លើ​ពួកគេ ហើយ​បាន​ផ្តល់​អំណោយ​ទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​ដល់​ពួកគេ ( កិច្ចការ ១៩:៥ ) ។ មេរៀន​នេះ​អាច​ជួយ​អ្នក​ឲ្យ​ទទួល​បាន​ពរជ័យ​ដែល​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​មាន​ព្រះទ័យ​ចង់​ប្រទាន​ដល់​អ្នក​តាមរយៈ​អំណោយទាន​នៃ​ព្រះវិញ្ញាណបរិសុទ្ធ ។

ឱវាទ​របស់ យ៉ូសែប ស្ម៊ីធ ចំពោះ​សាសនាចក្រ

បន្ទាប់ពី​ការធ្វើ​ទុក្ករកម្ម​របស់​យ៉ូសែប ស្ម៊ីធ​មក ព្រិកហាំ យ៉ង់ មាន​សំណួរ និង​កង្វល់​ជាច្រើន​ក្នុងនាម​ជា​ព្យាការី​បន្ទាប់​នៃ​សាសនាចក្រ​នេះ ។ មាន​ពេល​មួយ យ៉ូសែប ស្ម៊ីធ បាន​បង្ហាញ​ខ្លួន​ចំពោះ​ព្រិកហាំ យ៉ង់​ក្នុង​សុបិន ហើយ​បាន​ផ្ដល់​ឲ្យ​លោក​នូវ​ឱវាទ​ដូច​ខាងក្រោម​នេះ ៖ « សូម​ប្រាប់​ដល់​ប្រជាជន​ឲ្យ » ( ពួក​បរិសុទ្ធ ៖ដំណើររឿង​អំពី​សាសនាចក្រ​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃចុងក្រោយ ភាគ ២ No Unhallowed Hand ឆ្នាំ ១៨៤៦–ឆ្នាំ ១៨៩៣ [ ឆ្នាំ ២០២០ ] ទំព័រ ៤៩ ) ។

  • តើ​អ្នក​គិត​ថា យ៉ូសែប ស្ម៊ីធ អាច​នឹង​ផ្តល់​ឱវាទ​អ្វី​ខ្លះ ដើម្បី​ជួយ​សមាជិក​សាសនាចក្រ ?

ព្រិកហាំ យ៉ង់​ឃើញ​យ៉ូសែប ស្ម៊ីធ នៅក្នុង​ការនិមិត្ត ។

យ៉ូសែប ស្ម៊ីធ បាន​ផ្តល់​ឱវាទ​ដល់​ព្រិកហាំ យ៉ង់ ឲ្យ « ចូរ​ប្រាប់​ដល់​ប្រជាជន​ឲ្យរក្សា​ព្រះវិញ្ញាណ​នៃ​ព្រះអម្ចាស់ ហើយ​ធ្វើតាម​ព្រះវិញ្ញាណ នោះ​ព្រះវិញ្ញាណ​នឹង​ដឹកនាំ​ពួកគេ​ឲ្យ​ធ្វើ​ត្រឹមត្រូវ​ » ( ពួក​បរិសុទ្ធ, ២:៤៩ ) ។

  • ក្នុង​ចំណោម​ឱវាទ​ទាំង​អស់​ដែល​យ៉ូសែប អាច​ផ្តល់​ដល់​ព្រិកហាំ យ៉ង់ ហេតុអ្វី​បាន​ជា​អ្នក​គិត​ថា​លោក​បាន​សង្កត់​ធ្ងន់​លើ​ការស្វែងរក​ដៃគូ​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ?

សូម​កត់ត្រា​នៅក្នុង​សៀវភៅ​កំណត់ហេតុ​របស់​អ្នក​នូវ​មូលហេតុ​ដែល​អ្នក​គិត​ថា សារលិខិត​របស់ យ៉ូសែប ស្ម៊ីធ ទៅកាន់​សាសនាចក្រ​នៅតែ​ត្រូវការ​នៅក្នុង​ជំនាន់​របស់​យើង និង​ក្នុង​ជីវិត​របស់អ្នក ។ ពេល​អ្នក​សិក្សា​មេរៀន​នេះ សូម​គិត​អំពី​របៀប​ដែល​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​អាច​ប្រទាន​ពរ​ដល់​ជីវិត​របស់​អ្នក​តាម​រយៈ​អំណោយទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ។

អំណោយទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ

កាល​ប៉ុល​បាន​ចាប់​ផ្ដើម​ដំណើរ​ទៅធ្វើ​ជាអ្នកផ្សាយ​សាសនា​ជា​លើក​ទី​បី​របស់​លោក លោក​បាន​ធ្វើ​ដំណើរ​ទូទាំង​ស្រុក​កាឡាទី និង​ស្រុក​ព្រីគា ។ បន្ទាប់​មក លោក​បាន​ធ្វើ​ដំណើរ​ទៅ​ក្រុង​អេភេសូរ ( សូមមើល ផែនទី​ព្រះគម្ពីរ​ប៊ីប ទី ១៣ ៖ « ដំណើរ​របស់​សាវក​ប៉ុល​ទៅធ្វើជាអ្នក​ផ្សព្វផ្សាយ​សាសនា » ) ។ នៅ​ទីនោះ លោក​បាន​ជួប និង​បង្រៀន​សិស្ស​ដែល​មិន​ធ្លាប់​ឮ​អំពី​ព្រះវិញ្ញាណ​បរិសុទ្ធ ។ មនុស្ស​ទាំង​នេះ​បាន​ទទួល​បុណ្យ​ជ្រមុជទឹក​ពីមុន​ដោយ​នរណា​ម្នាក់​ដែល​មិន​មាន​សិទ្ធិអំណាច​ត្រឹមត្រូវ ( សូមមើល យ៉ូសែប ស្ម៊ីធ « Baptism » Times and Seasons ថ្ងៃទី ១ ខែ កញ្ញា ឆ្នាំ ១៨៤២ ទំព័រ ៩០៤ josephsmithpapers.org ) ។

សូមអាន កិច្ចការ ១៩:១–៧ ដោយ​រក​មើល​ពី​របៀប​ដែល​ប៉ុល​បាន​ជួយ​សិស្ស​ទាំងនេះ ។

  • ហេតុអ្វី​បាន​ជា​អ្នក​គិត​ថា ប៉ុល​នឹង​ផ្ដោត​ការបង្រៀន​របស់​លោក​ទៅ​លើ​ព្រះយេស៊ូវគ្រីស្ទ មុន​នឹង​ធ្វើ​ពិធីបុណ្យ​ជ្រមុជទឹក​ជាថ្មី​ឲ្យ​សិស្ស​ទាំងឡាយ ?

  • តើ​អ្នក​អាច​ពិពណ៌នា​ដល់​មនុស្ស​ទាំងនេះ​អំពី​សារៈសំខាន់​នៃ​ការទទួល​អំណោយទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​បន្ទាប់ពី​ពិធីបុណ្យ​ជ្រមុជទឹក​ដោយ​របៀបណា ?

  • តើ​សេចក្ដីពិត​អ្វី​ខ្លះ​ពី​ដំណើរ​រឿង​នេះ​ដែល​អ្នក​អាច​ចែកចាយ​ជាមួយ​នរណា​ម្នាក់ ​ដែល​បាន​ទទួល​បុណ្យ​ជ្រមុជទឹក​ពី​មុន​រួចទៅ​ហើយ​នៅ​សាសនា​ផ្សេង ?

សេចក្តីពិត​មួយ​ដែល​យើង​អាច​រៀន​ចេញ​ពី​ដំណើររឿង​នេះ​គឺ​ថា ដើម្បី​ឲ្យ​ពិធី​បុណ្យ​ជ្រមុជទឹក​បាន​ពេញលេញ វា​ត្រូវ​តែ​អមដោយ​ការបញ្ជាក់ និង​ការទទួល​ព្រះវិញ្ញាណបរិសុទ្ធ ។

សូម​ចំណាយ​ពេល​ពីរបី​នាទី​ដើម្បី​សញ្ជឹងគិត​ពី​មូលហេតុ​ដែល​អ្នក​គិតថា ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​ចង់​ឲ្យ​អ្នក​មាន​ព្រះវិញ្ញាណបរិសុទ្ធ​ជា​ដៃ​គូ​របស់​អ្នក ។ សូម​សញ្ជឹង​គិត​ពី​ចំណុច​នេះ ពេល​អ្នក​អាន​ខគម្ពីរ​ខាងក្រោម ៖

សូម​សរសេរ​នៅលើ​ក្រដាស​មួយ​សន្លឹក​ដោយប្រើ​ប៊ិច ឬ​ខ្មៅដៃ ។ ១. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​របស់​អ្នក ៖

  • ហេតុអ្វី​បាន​ជា​អ្នក​គិត​ថា ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​ចង់​ឲ្យ​ព្រះវិញ្ញាណ​បរិសុទ្ធ​ធ្វើជា​ដៃគូ​ដ៏​ខ្ជាប់ខ្ជួន​របស់​អ្នក ?

  • តើ​តាម​របៀប​ណា​ខ្លះ​ដែល​ព្រះវិញ្ញាណ​បរិសុទ្ធ​មាន​សារៈប្រយោជន៍​ចំពោះ​អ្នក​ជាពិសេស​នៅក្នុង​ជីវិត​របស់​អ្នក ? ហេតុអ្វី ?

ដើម្បី​ជួយ​អ្នក​មើលឃើញ និង​យល់​អំពី​តម្រូវការ​ក្នុងការ​រៀបចំខ្លួន​អ្នក ដើម្បី​ទទួល​ការណែនាំ​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ សូម​បំពេញ ឬ​ស្រមៃមើល​សកម្មភាព​ដូច​ខាង​ក្រោម​នេះ ។

សូម​ដាក់ពែង​ទទេ​ចំនួន​បី​នៅក្នុង​កន្លែង​លាង​ចាន ឬ​នៅលើ​ថាស​ដែល​អាច​ផ្ទុក​ទឹក​បាន ។ សូម​គ្របក្រដាស ឬ​គម្រប​ពីលើ​ពែងទឹក​ឲ្យ​បាន​ជិត ។ សូម​ដាក់​វត្ថុមួយ ( ដូចជា​ដុំ​ថ្ម​មួយ​ដុំ ) នៅក្នុង​ពែងទឹក​មួយ​ផ្សេង​ទៀត​ដែល​ដុំ​ថ្ម​នេះ​បំពេញ​ផ្នែក​ភាគច្រើន​របស់​ពែងទឹក​នេះ ។ បន្ទាប់មក​ព្យាយាម​ចាក់ទឹក​ចូល​ពែង​ទាំង​បី ។

  • ប្រសិន​បើ​ពែងទឹក​ជា​តំណាង​ឲ្យ​យើង ហើយ​ទឹក​តំណាង​ឲ្យ​ព្រះវិញ្ញាណ​បរិសុទ្ធ តើ​ក្រដាស ( ឬគម្រប ) និង​ដុំថ្ម ( ឬវត្ថុ​ផ្សេងទៀត ) តំណាង​ឲ្យ​អ្វីទៅ​នៅក្នុង​ជីវិត​នរណា​ម្នាក់​នោះ ?

សូម​អាន​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​ដោយ​អែលឌើរ ដេវីឌ អេ បែដណា ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់​ពីរ​នាក់ ៖

រូបថត​ពាក់​កណ្តាល​ខ្លួន​ផ្លូវការ​របស់​អែលឌើរ ដាវីឌ អេ បែដណា ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់​ពីរ ។ ឆ្នាំ ២០២០ ។

ព្រះវិញ្ញាណ​បរិសុទ្ធ​មិន​ដំណើរការណ៍​នៅក្នុង​ជីវិត​របស់​យើង ដោយ​គ្រាន់តែ​ការដាក់​ដៃ​លើ​ក្បាល​របស់​យើង ហើយ​ពាក្យ​សំខាន់​ទាំងបួន [ « ទទួល​ព្រះវិញ្ញាណ​បរិសុទ្ធ » ] ដែល​និយាយ​ចេញ​មក​នោះ​ទេ ។

( ដេវីឌ អេ បែដណា « Receive the Holy Ghost » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១០ ទំព័រ ៩៥ )

រូបថត​ពាក់​កណ្តាល​ខ្លួន​ផ្លូវការ​របស់​អែលឌើរ ដាវីឌ អេ បែដណា ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់​ពីរ ។ ឆ្នាំ ២០២០ ។

ប្រសិនបើ​មាន​អ្វីមួយ​ដែល​យើង​គិត មើល ស្ដាប់ ឬ​ធ្វើ​ឲ្យ​ខ្លួន​យើង​មាន​គម្លាត​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ នោះ​យើង​គួរ​បញ្ឈប់​ការគិត ការមើល ការស្ដាប់ ឬ​ការធ្វើ​រឿង​នោះ ។ ឧទាហរណ៍ ប្រសិន​បើអ្វី​ដែល​មាន​បំណង​សម្រាប់​ការកម្សាន្ត​ធ្វើ​ឲ្យ​យើង​លែង​ជិតសិ្នទ្ធ​នឹង​ព្រះវិញ្ញាណ​បរិសុទ្ធ នោះ​វា​ប្រាកដ​ណាស់​ថា ការកម្សាន្ត​បែប​នោះ​គឺ​មិនមែន​សម្រាប់​យើង​នោះ​ទេ ។ ដោយសារ​ព្រះវិញ្ញាណ​មិន​អាច​គង់នៅ​ជាមួយ​នឹង​អ្វី​ដែល​គ្រោតគ្រាត អាសអាភាស ឬ​មិន​សមរម្យ​នោះ​ទេ នោះ​វា​ច្បាស់​ណាស់​ថា​រឿង​បែបនោះ​គឺ​មិនមែន​សម្រាប់​យើង​នោះទេ ។

( ដេវីឌ អេ បែដណា « T“That We May Always Have His Spirit to Be with Us » Liahona ខែ ឧសភា ឆ្នាំ ២០០៦ ទំព័រ ៣០ )

សូម​សរសេរ​នៅលើ​ក្រដាស​មួយ​សន្លឹក​ដោយប្រើ​ប៊ិច ឬ​ខ្មៅដៃ ។ ២. សូម​ឆ្លើយ​សំណួរ​ខាង​ក្រោម​នេះ​យ៉ាង​ហោច​ណាស់​មួយ នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​អ្នក ៖

  • តើ​អែលឌើរ បែដណា បាន​បង្រៀន​អ្វី​ខ្លះ ដែល​អ្នក​គិត​ថា​មាន​សារៈសំខាន់​ជាពិសេស​សម្រាប់​យុវវ័យ​សម័យ​នេះ​ដើម្បី​យល់ ? ហេតុអ្វី ?

  • តើ​អ្នក​ទទួល​ស្គាល់​ភាព​ជា​ដៃគូ​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​ក្នុង​ជីវិត​អ្នក​ដោយ​របៀបណា ? តើ​ក្នុងពេល​ថ្មីៗនេះ អ្នក​បាន​ស្គាល់​ឥទ្ធិពល​របស់​ទ្រង់​នៅពេលណា ?

  • តើ​ការសម្រេចចិត្ត​អ្វីខ្លះ​ដែល​អ្នក​បាន​ធ្វើ​ដែល​បាន​ជួយ​អ្នក​ឲ្យ​មាន​ព្រះវិញ្ញាណ​បរិសុទ្ធ​គង់នៅ​ជាមួយ​អ្នក​កាន់តែ​ញឹកញាប់ ? តើ​ព្រះវរបិតាសួគ៌​បាន​ប្រទានពរ​ដល់​អ្នក​តាមរយៈ​អំណោយ​ទាន​នេះ​ដោយ​របៀបណា ?

សូម​ដាក់​ផែនការ​មួយ​ដើម្បី​ទទួល​ឥទ្ធិពល​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​ឲ្យ​កាន់តែ​ពេញលេញ និង​ញឹកញាប់​ជាង​មុន​នៅក្នុង​ជីវិត​របស់អ្នក ។ សូម​ទូល​សុំ​ព្រះវរបិតាសួគ៌​ឲ្យ​ជួយ​អ្នក​ក្នុង​ផែនការ​របស់​អ្នក ហើយ​ប្រទានពរ​អ្នក​ឲ្យ​ស្គាល់​ពី​ឥទ្ធិពល​របស់​ទ្រង់​តាមរយៈ​ព្រះវិញ្ញាណបរិសុទ្ធ នៅពេល​អ្នក​ធ្វើ​ការ​ដើម្បី​សម្រេច​ផែនការ​នេះ ។

ជម្រើស ៖ តើ​ចង់​រៀនសូត្រ​បន្ថែម​ទៀត​ទេ ?

ហេតុអ្វី​បាន​ជា​វា​សំខាន់ ដែល​ខ្ញុំ​ត្រូវ​ទទួល​ឥទ្ធិពល​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​ក្នុង​ជីវិត​របស់​ខ្ញុំ ?

ប្រធាន រ័សុលអិម ណិលសុន បាន​ផ្តល់​ការអញ្ជើញ​ដូច​តទៅ​នេះ​ដល់យើង​ម្នាក់ៗ ។

រូបថត​ផ្លូវការ​ពាក់កណ្តាល​ខ្លួន​របស់​ប្រធាន រ័សុល អិម ណិលសុន ដែល​បានថត​នៅ​ខែ មករា ឆ្នាំ ២០១៨

នៅ​ពេល​ខាង​មុខ វា​នឹង​មិន​អាច​រស់​រាន​ខាង​វិញ្ញាណ​បាន​ឡើយ បើ​គ្មាន​ការណែនាំ ការដឹកនាំ និង​លួង​លោម​ចិត្ត​ជាប់​ជានិច្ច​មក​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ​នោះ​ទេ ។

បងប្អូន​ប្រុស​ស្រី​ជា​ទីស្រឡាញ់​របស់​ខ្ញុំ​អើយ ខ្ញុំ​សូម​អង្វរ​បងប្អូន​ឲ្យ​បង្កើន​សមត្ថភាព​ខាង​វិញ្ញាណ​របស់​បងប្អូន​ដើម្បី​ទទួល​បាន​វិវរណៈ ។ ចូរ​ឲ្យ [ ថ្ងៃ ] នេះ​ក្លាយ​ជា​គ្រា​ដ៏​មាន​ន័យ​មួយ​នៅ​ក្នុង​ជីវិត​របស់​អ្នក ។ សូម​ជ្រើស​ធ្វើ​កិច្ចការ​ខាង​វិញ្ញាណ​ដែល​បាន​តម្រូវ​ឲ្យ​ធ្វើ ដើម្បី​រីករាយ​នឹង​អំណោយទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ហើយ​ស្ដាប់​ឮ​ព្រះសូរសៀង​នៃ​ព្រះវិញ្ញាណ​ឲ្យ​បាន​ញឹកញាប់ ហើយ​កាន់​តែ​ច្បាស់ ។

( រ័សុល អិម ណិលសុន « Revelation for the Church, Revelation for Our Lives » Liahona ខែ ឧសភា ឆ្នាំ ២០១៨ ទំព័រ ៩៦ )

នៅក្នុង​វីដេអូ « Enemy Territory » ( ៣:៣៨ ) ប្រធាន ប៊យដ៏ ឃេ ផាកកឺ ( ឆ្នាំ ១៩២៤–ឆ្នាំ ២០១៥ ) ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បាន​ចែកចាយ​បទពិសោធន៍​មួយ​ពី​យុវវ័យ​របស់​លោក ដែល​អធិប្បាយ​បន្ថែម​ទៀត​អំពី​សារៈសំខាន់​នៃ​ការស្តាប់​តាម​ព្រះវិញ្ញាណ ។ វីដេអូ​នេះ​មាន​នៅគេហទំព័រ ChurchofJesusChrist.org ។

3:38

Enemy Territory

President Boyd K. Packer shares an experience in which he was protected during World War II by listening to a prompting from the Spirit and promises youth that they will be protected if they "heed the promptings that come from the Holy Ghost."

តើ​ខ្ញុំ​អាច​មក​កាន់តែ​ជិត​ដើម្បី​មាន​ដៃគូ​ដ៏​ខ្ជាប់ខ្ជួន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​ដោយ​របៀបណា ?

ប្រធាន ហិនរី ប៊ី អាវរិង នៃ​គណៈប្រធាន​ទីមួយ​បាន​មាន​ប្រសាសន៍ ៖

រូបថត​ផ្លូវការ​ពាក់កណ្តាល​ខ្លួន​របស់​ប្រធាន​ហិនរី ប៊ី អាវរិង ដែល​បាន​ថត​នៅ​ឆ្នាំ ២០១៨ ។

មានហេតុផល​ជាច្រើន​ដែល​យើង​ត្រូវការ​ភាព​ជា​ដៃគូដ៏​ខ្ជាប់ខ្ជួន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ។ យើង​មាន​បំណងចង់​បាន ប៉ុន្តែ​យោងតាម​បទពិសោធន៍​គឺ​វា​ពុំ​ងាយ​ថែរក្សា​ទេ ។ យើង​ម្នាក់ៗ​គិត និយាយ ហើយ​ធ្វើ​រឿង​ផ្សេងៗ​នៅ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​របស់​ខ្លួន​ដែល​អាច​ប៉ះពាល់​ដល់​ព្រះវិញ្ញាណ ។ ព្រះអម្ចាស់​បាន​បង្រៀន​យើង​ថា ព្រះវិញ្ញាណ​បរិសុទ្ធ​នឹង​ក្លាយ​ជា​ដៃ​គូ​ដ៏​ខ្ជាប់ខ្ជួន​របស់​យើង នៅ​ពេល​ដួងចិត្ត​យើង​ពេញ​ដោយ​សេចក្ដី​សប្បុរស និង​ពេល​ដែល​គុណធម៌​បាន​តុបតែង​គំនិត​របស់​យើង​ដោយ​ឥត​ឈប់ឈរ [ សូម​មើល គោលលទ្ធិ និង​សេចក្ដីសញ្ញា ១២១:៤៥ ] ។…

… ការបំផុស​គំនិត​ដ៏មាន​តម្លៃ​បំផុត​នឹង​ជា​អ្វី​ដែល​អ្នក​ត្រូវ​ដឹង​ថា​ព្រះ​នឹង​ឲ្យ​អ្នក​ធ្វើ ។ ប្រសិនបើ​ត្រូវ​បង់​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ ឬ​ទៅ​សួរសុខទុក្ខ​មិត្តភក្តិ​ដែល​សោកសៅ នោះ​អ្នក​គួរតែ​ធ្វើ​វា ។ ទោះ​នោះ​ជា​អ្វី​ក៏​ដោយ ត្រូវ​តែ​ធ្វើ​វា ។ នៅពេល​បងប្អូន​បាន​បង្ហាញ​ឆន្ទៈ​ដើម្បី​គោរពតាម នោះ​ព្រះវិញ្ញាណ​នឹង​បញ្ជូន​ការបំផុស​គំនិត បន្ថែម​ទៀត​ដល់​បងប្អូន​នូវ​អ្វី​ដែល​ព្រះសព្វ​ព្រះទ័យ​ឲ្យ​បងប្អូន​ធ្វើ​សម្រាប់​ទ្រង់ ។

នៅពេល​បងប្អូន​គោរពតាម នោះការបំផុស​គំនិត​មកពី​ព្រះវិញ្ញាណ​នឹង​មាន​កាន់តែ​ញឹកញាប់ ហើយ​កាន់តែ​ខិតជិត​នឹង​ភាពជា​ដៃគូ​ដ៏​ខ្ជាប់ខ្ជួន ។

( ហិនរី ប៊ី អាវរិង « The Holy Ghost as Your Companion » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៥ ទំព័រ ១០៥ )

នៅក្នុង​ប្រសាសន៍​របស់​លោក « Receive the Holy Ghost » ( Liahona ខែ វិចិ្ឆកា ឆ្នាំ ២០១០ ទំព័រ ៩៥–៩៧ ) អែលឌើរ ដាវីឌ អេ បែដណា ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​ក៏បាន​ចែកចាយ​ការយល់ដឹង​របស់លោក​ផងដែរ​អំពី​របៀប​ដែល​យើង​យាងអញ្ជើញ​ភាពជា​ដៃគូ​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ។

15:29

Receive the Holy Ghost

These four words—“Receive the Holy Ghost"—are not a passive pronouncement; rather, they constitute a priesthood injunction—an authoritative admonition to act and not simply to be acted upon.