ថ្នាក់​សិក្ខាសាលា
ការរំឭក​ចំណេះចំណាន​ខាង​គោលលទ្ធិ​ទី ២១


ការរំឭក​ចំណេះចំណាន​ខាង​គោលលទ្ធិ​ទី ២១

អនុវត្ត​តាម​វគ្គ​បទគម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ

យុវមជ្ឈិមវ័យ​កំពុង​មើល​ព្រះគម្ពីរ ។

គោលបំណង​មួយ​នៃ​ចំណេះ​ចំណាន​ខាង​គោល​លទ្ធិ គឺដើម្បី​ជួយអ្នក​ឲ្យ​យល់ពី​ការបង្រៀន​របស់​ព្រះអង្គ​សង្គ្រោះ ហើយ​អាច​ពន្យល់​វា​ជា​ពាក្យ​សម្ដី​របស់អ្នក​បាន ហើយ​អនុវត្ត​ការបង្រៀន​ទាំង​នោះ​នៅ​ក្នុង​ជីវិត​របស់​អ្នក ។ មេរៀននេះ​នឹងផ្តល់​ឱកាស​មួយ ឲ្យ​អ្នក​ដើម្បី​រៀន​អនុវត្ត​វគ្គចំណេះ​ចំណាន​ខាង​គោលលទ្ធិ នៃ​ព្រះគម្ពីរ​សញ្ញាថ្មី​ចំពោះ​ស្ថានភាព​ផ្សេងៗ ។

រំឭក​វគ្គ​បទគម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ

សូម​ពិនិត្យ​មើល​​សេចក្តី​យោង​បទគម្ពីរ និង​ឃ្លា​បទគម្ពីរ​គន្លឹះ​សម្រាប់​វគ្គ​ចំណេះចំណាន​ខាង​គោលលទ្ធិ​ខាង​ក្រោម ។ សូម​ពិចារណា​អំពី​របៀប​ដែល​គោលលទ្ធិ​នៅក្នុង​វគ្គ​បទគម្ពីរ​នីមួយៗ​អាចត្រូវ​បាន​អនុវត្ត​ក្នុង​ជីវិត​របស់អ្នក ។

សូម​ផ្គូផ្គង​សេចក្ដីយោង​វគ្គ​បទគម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ​និមួយៗ​ជាមួយ​នឹងឃ្លា​បទគម្ពីរ​គន្លឹះ​ត្រឹមត្រូវ ។ ចម្លើយ​ដែល​ត្រឹម​ត្រូវ​គឺ​មាន​នៅ​ខាង​ចុង​នៃ​មេរៀន​នេះ ។

  1. ហេព្រើរ ១២:៩ 

  2. យ៉ាកុប ១:៥–៦

  3. យ៉ាកុប ២:១៧–១៨

  4. ពេត្រុស ទី​១ ៤:៦

  5. វិវរណៈ ២០:១២

  1. « សេចក្ដីជំនឿ បើ​គ្មាន​ការប្រព្រឹត្ត​តាម​ទេ នោះ​ក៏​ស្លាប់ » ។

  2. ព្រះវរបិតាសួគ៌​គឺជា « ព្រះវរបិតា​ខាង​វិញ្ញាណ » ។

  3. « ហើយ​មនុស្ស​ស្លាប់​ទាំងអស់​ត្រូវ​ជំនុំជម្រះ … តាម​អំពើ​ដែល​គេ​បាន​ប្រព្រឹត្ត​រៀងខ្លួន » ។

  4. « តែ​បើ​អ្នករាល់គ្នា​ណា​មួយ​ខ្វះ​ប្រាជ្ញា​មាន​តែ​សូម​ដល់​ព្រះ » ។

  5. « ដំណឹងល្អ [ ត្រូវ​បាន ] ផ្សាយ​ទៅ​មនុស្ស​ដែល​ស្លាប់​ហើយ » ។

អនុវត្ត​គោលលទ្ធិ​ដែល​បាន​បង្រៀន​នៅក្នុង​វគ្គ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ។

កូនសៀវភៅ ដើម្បី​កម្លាំង​នៃ​យុវជន ផ្ដល់​ដំបូន្មាន​ដូច​តទៅ​នេះ ៖ « សិក្សា​ព្រះគម្ពីរ​ជា​រៀងរាល់ថ្ងៃ ហើយ​អនុវត្ត​អ្វី​ដែល​អ្នក​បាន​អាន​នៅ​ក្នុង​ជីវិត​របស់​អ្នក ។ ព្រះគម្ពីរ​ទាំងឡាយ​គឺជា​ធនធាន​មួយ​ដ៏​មាន​ព្រះចេស្តា​នៃ​វិវរណៈ​ផ្ទាល់ខ្លួន ជា​ការណែនាំ និង​ជាកម្លាំង​មួយ​ដ៏​ខ្ជាប់ខ្ជួន​ចំពោះ​ទីបន្ទាល់​របស់អ្នក » ( [ ឆ្នាំ ២០១១ ] ទំព័រ ៤២ ) ។

  • តើ​អ្វី​ខ្លះ​ដែល​អ្នក​ធ្វើ​ដែល​ជួយ​អ្នក​ឲ្យ​អនុវត្ត​នូវ​អ្វី​ដែល​អ្នក​រៀន​នៅ​ក្នុង​ព្រះគម្ពីរ​ក្នុង​ជីវិត​របស់​អ្នក ?

  • តើវគ្គ​បទគម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិអ្វី​ដែលបាន​ជួយអ្នក​ក្នុងជីវិត​របស់​អ្នក ? តើ​វា​ជួយ​ដល់​អ្នក​យ៉ាង​ដូចម្ដេច ?

លំហាត់​ខាងក្រោម​នឹង​ជួយ​អ្នក​ឲ្យ​រៀនអនុវត្ត​វគ្គ​ចំណេះចំណាន​ខាង​គោលលទ្ធិ​ជាក់លាក់​ចំពោះ​ជីវិត​ផ្ទាល់ខ្លួន​របស់​អ្នក ។ នៅពេល​អ្នក​បញ្ចប់​លំហាត់ សូម​បើក​ដួង​ចិត្ត​ក្នុង​ការ​ទទួល​វិវរណៈ​ផ្ទាល់ខ្លួន ។ ព្រះវិញ្ញាណបរិសុទ្ធ​អាច​បំផុស​គំនិត​អ្នក​ជាមួយ​នឹង​ចិត្ត ឬ​គំនិត​អំពី​របៀប​ដែល​អ្នក​អាច​អនុវត្ត​បទគម្ពីរ​ក្នុង​ជីវិត​របស់​អ្នក​ផ្ទាល់ ។ សូម​ត្រៀម​ខ្លួន​ដើម្បី​សរសេរ​ការបំផុស​គំនិត​ណាមួយ​ដែលអ្នក​ទទួល ។

សូម​សរសេរ​នៅលើ​ក្រដាស​មួយ​សន្លឹក​ដោយប្រើ​ប៊ិច ឬ​ខ្មៅដៃ ។ ១. សូម​បំពេញ​ឃ្លា​ខាងក្រោម​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​របស់​អ្នក ៖

  1. សូម​ពិពណ៌នា​អំពី​សាច់​រឿង​ជាក់ស្តែង ឬ​សួរ​សំណួរ​ដែល​ទាក់ទង​នឹង​វគ្គ​បទគម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ​មួយ ឬ​ច្រើន​នៅ​ក្នុង​មេរៀន​នេះ ( ហេព្រើរ ១២:៩; យ៉ាកុប ១:៥–៦; យ៉ាកុប ២:១៧–១៨; ពេត្រុស ទី១ ៤:៦; វិវរណៈ ២០:១២ ) ។

  2. សូម​ចែកចាយ​បទពិសោធន៍​មួយ​ដែល​ទាក់ទង​នឹង​គោលលទ្ធិ​ដែល​បាន​បង្រៀន​នៅក្នុង​វគ្គ​បទគម្ពីរ ។ វា​អាច​ជា​បទពិសោធន៍​ផ្ទាល់ខ្លួន ជា​បទ​ពិសោធន៍​របស់​នរណាម្នាក់​ដែល​អ្នកស្គាល់ ឬជា​បទពិសោធន៍​ដែល​បាន​កត់ត្រា​នៅក្នុង​ព្រះគម្ពីរ ។

  3. សូម​ចែកចាយ​ពី​របៀប​ដែល​អ្នក​អាច​អនុវត្ត​គោលលទ្ធិ​នៅ​ក្នុង​ជីវិត​ផ្ទាល់​របស់​អ្នក ឬ​អ្វី​ដែល​វា​ជួយ​អ្នក​ឲ្យ​យល់​អំពី​ព្រះវរ​បិតាសួគ៌ ឬ​ព្រះយេស៊ូវ​គ្រីស្ទ ។

សូម​សរសេរ​នៅលើ​ក្រដាស​មួយ​សន្លឹក​ដោយប្រើ​ប៊ិច ឬ​ខ្មៅដៃ ។ ២. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​របស់​អ្នក ៖

  • តើ​អ្នក​អាច​ធ្វើ​អ្វី​ខ្លះ​ក្នុង​សប្តាហ៍​នេះ ដើម្បី​ជួយ​អ្នក​ឲ្យ​អនុវត្ត​តាមបទគម្ពីរ​នៅក្នុង​ជីវិត​របស់​អ្នក ?

  • តើ​ការ​យល់​ដឹង​ពី​សេចក្ដីពិត​នេះ អាច​ជួយ​អ្នកឲ្យ​ខិត​ទៅ​កាន់​តែ​ជិត​ព្រះអង្គ​សង្គ្រោះ​ដោយ​របៀបណា ?

ចម្លើយ ៖ ១-ខ, ២-ឃ, ៣-ក, ៤-ង, ៥-គ