ភីលីព ៤
ការស្វែងរកសេចក្តីអំណរ និងសេចក្ដីសុខសាន្តនៅក្នុងព្រះយេស៊ូវគ្រីស្ទ
តើអ្វីដែលនាំសេចក្ដីសុខសាន្ត និងការលួងលោមដល់អ្នកក្នុងអំឡុងពេលនៃភាពតានតឹង និងការសាកល្បង ? នៅក្នុងសំបុត្ររបស់លោកទៅកាន់ពួកភីលីព ប៉ុលបានមានប្រសាសន៍ជាញឹកញាប់អំពីសេចក្ដីអំណរ និងសេចក្ដីសុខសាន្ត ។ នៅក្នុងសេចក្តីបញ្ចប់នៃសំបុត្ររបស់លោក ប៉ុលបានបង្រៀនថា ព្រះយេស៊ូវគ្រីស្ទជាប្រភពនៃសេចក្ដីសុខសាន្ត និងសេចក្តីរីករាយ ហើយបានគូសបញ្ជាក់ពីអ្វីដែលពួកបរិសុទ្ធអាចធ្វើដើម្បីទទួលបាននូវសេចក្ដីអំណរ និង « សេចក្ដីសុខសាន្តរបស់ព្រះ » ( ភីលីព ៤:៧ ) ។ នៅពេលអ្នកសិក្សា សូមស្វែងរកវិធីដែលអ្នកអាចទទួលបានសេចក្ដីអំណរ និងសេចក្ដីសុខសាន្តកាន់តែច្រើនតាមរយៈព្រះយេស៊ូវគ្រីស្ទនៅក្នុងជីវិតផ្ទាល់ខ្លួនរបស់អ្នក ។
បញ្ហាប្រឈមរបស់ប៉ុល
សូមពិនិត្យមើលរូបភាពខាងក្រោមដែលតំណាងឲ្យសាវកប៉ុល និងបញ្ហាប្រឈមមួយចំនួនរបស់គាត់ និងការព្រួយបារម្ភដែលកើតមាន ។ សូមចងចាំថា ទាំងនេះគឺ បន្ថែមពីលើ ប៉ុលដែលត្រូវបានគេឃុំខ្លួនក្នុងផ្ទះ ពេលកំពុងសរសេរសំបុត្ររបស់គាត់ទៅកាន់ពួកបរិសុទ្ធភីលីព ។ សូមពិចារណាអំពីរបៀបដែលបញ្ហាទាំងនេះអាចជាឧបសគ្គចំពោះអារម្មណ៍របស់ប៉ុល ក្នុងការធ្វើឲ្យគាត់មានសេចក្ដីសុខសាន្ត និងសេចក្ដីអំណរ ។
នៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក សូមបង្កើតរង្វង់មួយដែលមានរូបមនុស្សចង្កឹះ ឬគូសបន្ទាត់ដែលតំណាងឲ្យអ្នក ដូចជារូបរបស់ប៉ុលជាដើម ។ នៅខាងក្រៅរង្វង់ ចូរសរសេរពីការព្រួយបារម្ភ ឬកង្វល់របស់អ្នកផ្ទាល់ដែលពេលខ្លះវាពិបាកនឹងធ្វើឲ្យអ្នកមានអារម្មណ៍សុខសាន្ត និងរីករាយ ។
-
តើមនុស្សសម្លឹងរកមើលសេចក្ដីសុខសាន្ត និងសេចក្តីអំណរដ៏អស្ចារ្យក្នុងជីវិតនេះនៅឯណា ? តើអ្នកស្វែងរកសេចក្ដីសុខសាន្ត និងសេចក្ដីអំណរនៅឯណា ? តើអ្នកបានជោគជ័យក្នុងការខិតខំរបស់អ្នកហើយឬនៅ ?
សារលិខិតនៃសេចក្ដីអំណរ និងសេចក្ដីសុខសាន្ត
ថ្វីបើស្ថិតនៅក្រោមការឃុំខ្លួនក្នុងផ្ទះ និងប្រឈមមុខនឹងបញ្ហាផ្សេងៗក៏ដោយ ក៏ប៉ុលបាននិយាយអំពីសេចក្តីអំណរ និងសេចក្ដីសុខសាន្តជាញឹកញាប់នៅក្នុងសំបុត្ររបស់លោកទៅកាន់សាសន៍ភីលីព ។ ខណៈដែលប៉ុលបានប្រាប់សាសន៍ភីលីពថា លោកបានរកឃើញសេចក្តីអំណរនៅក្នុងសេចក្តីសប្បុរស និងការយកចិត្តទុកដាក់ដ៏អស្ចារ្យ ចំពោះរូបលោក ( សូមមើល ភីលីព ៤:១, ១០, ១៤–១៦ ) លោកបានរំឭកពួកគេជាប់ជានិច្ចអំពីប្រភពនៃសេចក្តីអំណរដ៏គ្មានទីបញ្ចប់របស់លោក ។
សូមអាន ភីលីព ៤:៤, ១០, ១៣ ហើយពិចារណាគូសចំណាំថាតើនរណាដែលប៉ុលបានចាត់ទុកថាជាគុណលក្ខណៈនៃសេចក្ដីអំណរ និងកម្លាំងរបស់លោក ។
-
ហេតុអ្វីបានជាអ្នកគិតថា ប៉ុលបាននិយាយជាទៀងទាត់អំពីព្រះយេស៊ូវគ្រីស្ទជាប្រភពនៃកម្លាំង អំណរ និងសេចក្ដីសុខសាន្តរបស់គាត់ ?
ប្រធាន រ័សុល អិម ណិលសុន បានបង្រៀនពីមូលហេតុដែលព្រះយេស៊ូវគ្រីស្ទគឺជាប្រភពនៃសេចក្ដីសុខសាន្ត និងសេចក្តីអំណរ ។
អំណរ និង ការរស់រានខាងវិញ្ញាណ
ប្រធាន ណិលសុន បង្រៀនថាយើងអាចមានអំណរទោះនៅក្នុងកាលៈទេសៈណាក្តី ប្រសិនបើយើងផ្តោលលើព្រះយេស៊ូវគ្រីស្ទ និង ផែនការនៃសេចក្ដីសង្គ្រោះ ។
បងប្អូនប្រុសស្រីជាទីស្រឡាញ់របស់ខ្ញុំ សេចក្តីអំណរដែលយើងមានមិនសូវទាក់ទងនឹងកាលៈទេសៈនៃជីវិតរបស់យើងទេ ប៉ុន្តែវាទាក់ទងយ៉ាងខ្លាំងទៅនឹងអ្វីដែលជីវិតរបស់យើងផ្តោតលើ ។
ពេលជីវិតរបស់យើងផ្តោតលើផែនការនៃសេចក្តីសង្គ្រោះរបស់ព្រះ … និង ព្រះយេស៊ូវគ្រីស្ទ ព្រមទាំងដំណឹងល្អរបស់ទ្រង់ នោះយើងអាចមានអំណរ មិនថាមានអ្វីកំពុងកើតឡើង—ឬមិនកើតឡើង—នៅក្នុងជីវិតយើងនោះទេ ។ អំណរកើតមានឡើង ហើយដោយសារតែទ្រង់ ។ ទ្រង់គឺជាប្រភពនៃអំណរទាំងអស់ ។ …
ដូចជាព្រះអង្គសង្គ្រោះប្រទានភាពសុខសាន្តដែល « ហួសលើសពីអស់ទាំងគំនិត » ដែរ [ ភីលីព ៤:៧ ] នោះទ្រង់ក៏ប្រទានអំណរដ៏ខ្លាំងក្លា ជ្រាលជ្រៅ និង ច្រើនអនេក ដែលផ្ទុយពីហេតុផល ឬ ការយល់ដឹងរបស់មនុស្ស ។ ឧទាហរណ៍ វាទំនងជាមិនអាចមានអំណរបានឡើយ ពេលកូនរបស់បងប្អូនរងទុក្ខដោយសារជំងឺដែលពុំអាចព្យាបាលបាន ឬពេលបងប្អូនបាត់បង់ការងារ ឬ ពេលស្វាមី ឬភរិយាបងប្អូនក្បត់ចិត្តបងប្អូននោះ ។ ប៉ុន្តែនោះគឺជាអំណរពិតប្រាកដដែលព្រះអង្គសង្គ្រោះប្រទានឲ្យ ។ សេចក្តីអំណររបស់ទ្រង់គឺស្ថិតស្ថេរ ដោយធានាដល់យើងថា « សេចក្ដីទុក្ខលំបាករបស់យើងនោះគ្រាន់តែមួយភ្លែតប៉ុណ្ណោះទេ » [ គោលលទ្ធិ និងសេចក្ដីសញ្ញា ១២១:៧ ] ហើយត្រូវបានញែកជាប្រយោជន៍ដល់យើង [ សូមមើល នីហ្វៃទី២ ២:២ ] ។
( រ័សុល អិម ណិលសុន « Joy and Spiritual Survival » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៦ ទំព័រ ៨២ )
-
តើ ប្រធាន ណិលសុន បានបង្រៀនអ្វីដែលមានអត្ថន័យបំផុតចំពោះអ្នក ? ហេតុអ្វី ?
-
តើអ្នកគិតថា ការយល់ដឹងពិតប្រាកដ និងការអនុវត្តតាមការបង្រៀនរបស់ ប្រធាន ណិលសុន អាចមានឥទ្ធិពលដល់ជីវិតរបស់អ្នកយ៉ាងដូចម្ដេច ?
-
តើព្រះយេស៊ូវគ្រីស្ទបាននាំមកនូវសេចក្ដីសុខសាន្ត និងសេចក្តីអំណរនៅក្នុងជីវិតរបស់អ្នកដោយរបៀបណា ?
ការអះអាងពីសេចក្តីអំណរដែលបានប្រទានឲ្យដោយព្រះយេស៊ូវគ្រីស្ទ
ទាំងប្រធាន ណិលសុន និងសាវកប៉ុល បានផ្តល់ដំបូន្មានជាក់លាក់អំពីអ្វីដែលយើងអាចធ្វើ ដើម្បីទាមទារសេចក្ដីសុខសាន្ត និងសេចក្តីអំណរដែលអាចកើតមានដោយសារព្រះយេស៊ូវគ្រីស្ទ ។
សូមអាន ភីលីព ៤:៦–៩, ១១ និងសេចក្ដីថ្លែងការណ៍ខាងក្រោមដោយ ប្រធាន ណិលសុន ដោយរកមើលរបៀបដែលយើងអាចស្វែងរកសេចក្ដីសុខសាន្ត និងសេចក្ដីអំណរនៅក្នុងព្រះយេស៊ូវគ្រីស្ទ ។ អ្នកអាចនឹងចង់គូសចំណាំនៅក្នុងព្រះគម្ពីររបស់អ្នក ឬសរសេរនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នកនូវអ្វីដែលអ្នករកឃើញ ។ សូមកំណត់ចំណាំថា យ៉ូសែប ស្ម៊ីធ បានយោងទៅ ភីលីព ៤:៨ ថាជា « សេចក្ដីដាស់តឿនរបស់ប៉ុល » ហើយបានបញ្ចូលវាជាផ្នែកមួយក្នុងមាត្រាទីដប់បីនៃសេចក្ដីជំនឿ ។
អំណរ និង ការរស់រានខាងវិញ្ញាណ
ប្រធាន ណិលសុន បង្រៀនថាយើងអាចមានអំណរទោះនៅក្នុងកាលៈទេសៈណាក្តី ប្រសិនបើយើងផ្តោលលើព្រះយេស៊ូវគ្រីស្ទ និង ផែនការនៃសេចក្ដីសង្គ្រោះ ។
អញ្ចឹងតើយើងអាចទទួលអំណរនោះដោយរបៀបណា ? យើងអាចចាប់ផ្តើមដោយ « រំពឹងមើលដល់ព្រះយេស៊ូវដ៏ជាមេផ្តើម ហើយជាមេសម្រេចសេចក្តីជំនឿរបស់យើង » [ ហេព្រើរ ១២:២ ] « នូវគ្រប់ទាំងគំនិតរបស់យើង » [ គោលលទ្ធិ និងសេចក្ដីសញ្ញា ៦:៣៦ ] ។ យើងអាចថ្លែងអំណរគុណដល់ទ្រង់ក្នុងការអធិស្ឋានរបស់យើង និងដោយការរក្សាសេចក្តីសញ្ញាដែលយើងបានចុះជាមួយទ្រង់ និងព្រះវរបិតាសួគ៌យើង ។ នៅពេលព្រះអង្គសង្គ្រោះប្រែកាន់តែពិតខ្លាំងឡើងចំពោះយើង ហើយនៅពេលយើងទូលអង្វរសូមឲ្យទ្រង់ប្រទានសេចក្ដីអំណរដល់យើង នោះសេចក្ដីអំណរយើងនឹងកើនឡើង ។
( រ័សុល អិម ណិលសុន « Joy and Spiritual Survival » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៦ ទំព័រ ៨២ )
១. សូមបំពេញសកម្មភាពខាងក្រោមនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ៖
សូមពិនិត្យមើលបញ្ជី ឬកំណត់ចំណាំពីការសិក្សារបស់អ្នកអំពី ភីលីព និងប្រសាសន៍របស់ ប្រធាន ណិលសុន ដោយការពិចារណាអំពីអ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងគេសម្រាប់អ្នក និងមូលហេតុអ្វី ។ សូមស្វែងយល់ពីគោលការណ៍ ហើយសរសេរវានៅក្នុងសៀវភៅកំណត់ហេតុរបស់អ្នក រួមជាមួយនឹងសេចក្ដីយោងបទគម្ពីរដែលនៅក្នុងនោះ ។ សេចក្ដីពិតដ៏ក្លាហានរបស់អ្នកអាចចាប់ផ្តើមដូចនេះ ៖
-
ខ្ញុំអាចរីករាយ និងទទួលបានសេចក្ដីសុខសាន្តរបស់ព្រះកាន់តែច្រើននៅពេលខ្ញុំ …
សូមស្វែងរកការបំផុសគំនិតពីព្រះវិញ្ញាណ ដើម្បីពង្រឹងការយល់ដឹងរបស់អ្នកអំពីសេចក្តីពិតដែលអ្នកបានរកឃើញតាមរយៈការសិក្សាបន្ថែម ។ វិធីខ្លះៗដែលអ្នកអាចធ្វើបានរួមមាន ៖
-
សូមរកមើលពាក្យគន្លឹះពីគោលការណ៍ដែលអ្នកបានរកឃើញនៅក្នុង សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ, Topical GuideChurchofJesusChrist.orgឬ Gospel Topicsមាននៅលើគេហទំព័រ ។
-
សូមស្វែងរកសេចក្តីយោងបទគម្ពីរដែលពាក់ព័ន្ធនឹងព្រះគម្ពីរ ។ ទាំងនេះអាចជាវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ ឬបទគម្ពីរដែលមាននៅក្នុងលេខយោង ។ សូមពិចារណាសរសេរសេចក្ដីយោងបទគម្ពីរទាំងនេះនៅជិតខគម្ពីរដែលអ្នកបានរកឃើញគោលការណ៍នេះ ។
-
ការរំឭក ដើម្បីកម្លាំងនៃយុវជន ( កូនសៀវភៅ ឆ្នាំ ២០១១ ) ឡើងវិញ ដោយផ្តោតលើ « ការដឹងគុណ » « ភាពស្មោះត្រង់ និងសុចរិតភាព » ឬបទដ្ឋានផ្សេងទៀតដែលទាក់ទងនឹងគោលការណ៍ដែលអ្នកបានរកឃើញ ។
សូមចែកចាយអ្វីដែលអ្នកបានរៀនរួមមាន ៖
-
គោលការណ៍ដែលអ្នកបានរកឃើញ និងសេចក្ដីយោងបទគម្ពីរដែលបង្រៀនវា ។
-
តើអ្នកបានរកឃើញ ( សេចក្តីយោងបទគម្ពីរ ជំនួយនៃការសិក្សានិងផ្សេងៗទៀត ) ដែលធ្វើឲ្យការយល់ដឹងរបស់អ្នកកាន់តែស៊ីជម្រៅ និងមានការយល់ដឹងបន្ថែមទៀតដែលអ្នកបានមកពីធនធាននេះឬទេ ។
-
របៀបដែលការអនុវត្តគោលការណ៍នេះនឹងជួយអ្នកឲ្យរកឃើញសេចក្ដីអំណរ និងសេចក្ដីសុខសាន្តដ៏មហិមានៅក្នុងព្រះ ។
ជម្រើស ៖ តើចង់រៀនសូត្របន្ថែមទៀតទេ ?
តើខ្ញុំអាចធ្វើអ្វី នៅពេលដែលពិបាកក្នុងការស្វែងរកសេចក្ដីសុខសាន្ត និងសេចក្តីសង្ឃឹមនោះ ?
Find Hope and Strength in Heavenly Father and Jesus Christ
A discussion about moral agency and how to reach out to Heavenly Father and Jesus Christ for help.
Peace in Christ
When there’s no peace on earth, there is peace in Christ.
តើខ្ញុំអាចរកឃើញសេចក្ដីសុខសាន្តនៅក្នុងព្រះយេស៊ូវគ្រីស្ទដោយរបៀបណា ?
អែលឌើរ អូលីសេស សូរ៉េស ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀន ៖
ស្វែងរកព្រះគ្រីស្ទគ្រប់ទាំងគំនិត
អែលឌើរ អូលីសេស បង្រៀនថា ការរក្សាគំនិត និងបំណងប្រាថ្នារបស់យើងមានគុណធម៌ជួយយើងឲ្យទប់ទល់នឹងការល្បួងបាន ។
ការស្វែងរកព្រះគ្រីស្ទនៅគ្រប់ទាំងគំនិត ហើយធ្វើតាមទ្រង់ឲ្យអស់ពីដួងចិត្តរបស់យើងតម្រូវឲ្យយើងធ្វើឲ្យគំនិត និងបំណងប្រាថ្នារបស់យើងស្របទៅនឹងព្រះតម្រិះ និងព្រះទ័យរបស់ទ្រង់ ។ បទគម្ពីរសំដៅទៅលើការធ្វើស្របនេះថាជា ការ« [ កំពុង ] ឈរឲ្យមាំមួនក្នុងព្រះអម្ចាស់ » [ ភីលីព ៤:១ ] ។ ដំណើរនៃសកម្មភាពនេះបញ្ជាក់ថា យើងត្រូវធ្វើឲ្យជីវិតរបស់យើងមានភាពសុខដុមនឹងដំណឹងល្អរបស់ព្រះគ្រីស្ទជានិច្ចហើយផ្ដោតលើអ្វីដែលជារឿងល្អៗជាប្រចាំ ។ ធ្វើដូច្នេះយើងអាចសម្រេចបាននូវ « សេចក្តីសុខសាន្តរបស់ព្រះដែលហួសលើស ពីអស់ទាំងគំនិត » ហើយដែលនឹង « ជួយការពារចិត្ត ហើយនិងគំនិត [ របស់យើង ] នៅក្នុងព្រះគ្រីស្ទព្រះយេស៊ូវ » [ ភីលីព ៤:៧ ] ។
( អូលីសេស សូរ៉េស « Seek Christ in Every Thought » Liahona ខែ វិច្ឆិកា ឆ្នាំ ២០២០ ទំព័រ ៨២–៨៣ )
ស៊ីស្ទើរ ជីន ប៊ី ប៊ីងហាំ ប្រធានសមាគមសង្គ្រោះទូទៅបានបង្រៀន ៖
ដើម្បីឲ្យអំណរបងប្អូនបានពេញលេញ
ស៊ិស្ទើរ ប៊ីងហាំ បង្រៀនថា ទោះជាមានការលំបាកនៅក្នុងជីវិតរមែងស្លាប់នេះក្ដី ក៏យើងអាចងាកទៅរកព្រះយេស៊ូវគ្រីស្ទជាប្រភពនៃរាល់ការព្យាបាល សេចក្ដីសុខសាន្ត និងការរីកចម្រើនដ៏អស់កល្បបានដែរ ។
ព្រះយេស៊ូវគ្រីស្ទក៏ជាប្រភពនៃ សេចក្ដីសុខសាន្ត ផងដែរ ។ ទ្រង់អញ្ជើញយើងឲ្យ « ពឹងផ្អែកលើព្រះហស្ដ [ ទ្រង់ ] » [ « Lean on My Ample Arm » Hymns ល.រ. ១២០ ] ហើយសន្យានូវ « សេចក្ដីសុខសាន្ត … ដែលហួសលើសពីអស់ទាំងគំនិត » [ ភីលីព ៤:៧ ] ជាអារម្មណ៍មួយដែលកើតមានពេលព្រះវិញ្ញាណទ្រង់ « មានព្រះបន្ទូលនូវសេចក្ដីសុខសាន្តដល់ព្រលឹងរបស់យើង » [ អាលម៉ា ៥៨:១១ ] មិនថាបញ្ហាជុំវិញខ្លួនយើងជាអ្វីឡើយ ។ មិនថាវាជាបញ្ហាផ្ទាល់ខ្លួន ឧបសគ្គក្នុងគ្រួសារ ឬវិបត្តិក្នុងសហគមន៍នោះទេ សេចក្ដីសុខសាន្តនឹងកើតមានពេលយើងទុកចិត្តថា ព្រះរាជបុត្រាស្ងួនភ្ញារបស់ព្រះមានព្រះចេស្ដាដើម្បីរម្ងាប់ព្រលឹងឈឺចាប់របស់យើងបាន ។
( ជីន ប៊ី ប៊ីងហាំ « That Your Joy Might Be Full » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៧ ទំព័រ ៨៦ )
តើពរជ័យអ្វីខ្លះនឹងកើតមាន នៅពេលខ្ញុំស្វែងរកសេចក្ដីសុខសាន្តនៅក្នុងព្រះយេស៊ូវគ្រីស្ទ ?
ប្រធាន រ័សុល អិម ណិលសុន បានបង្រៀន ៖
ស្ថានភាពធម្មតាជាថ្មី
ប្រធាន ណិលសុន បង្រៀនយើងឲ្យបង្វែរដួងចិត្តរបស់យើងទៅកាន់ព្រះវរបិតាសួគ៌ និងព្រះអង្គសង្គ្រោះដើម្បីសម្រេចបានសក្ដានុពលដ៏ទេវភាព និងអារម្មណ៍សុខសាន្ដរបស់យើង ។ លោកប្រកាសព្រះវិហារបរិសុទ្ធថ្មីចំនួនប្រាំមួយ ។
ឥឡូវ បងប្អូនប្រុសស្រីជាទីស្រឡាញ់អើយ ខ្ញុំសូមប្រទានពរឲ្យបងប្អូនត្រូវបានពេញទៅដោយសេចក្ដីសុខសាន្ដនៃព្រះអម្ចាស់យេស៊ូវគ្រីស្ទ ។ សេចក្ដីសុខសាន្ដរបស់ទ្រង់ គឺមានហួសពីការយល់ដឹងនៃជីវិតរមែងស្លាប់ទាំងអស់ ។ ខ្ញុំសូមប្រទានពរដល់បងប្អូនឲ្យមានបំណងប្រាថ្នា និងសមត្ថភាពកាន់តែខ្លាំងដើម្បីគោរពតាមព្រះបញ្ញត្តិនៃព្រះ ។ ខ្ញុំសូមសន្យាថា នៅពេលបងប្អូនធ្វើដូច្នោះ នោះបងប្អូននឹងត្រូវបានចាក់ស្រោចដោយពរជ័យទាំងឡាយ រួមទាំងការមានភាពក្លាហានកាន់តែខ្លាំង និងចម្រើនវិវរណៈផ្ទាល់ខ្លួន មានក្ដីសុខុដុមកាន់តែផ្អែមល្ហែមនៅក្នុងគេហដ្ឋាន និងមានសេចក្ដីអំណរនៅកណ្ដាលនៃភាពមិនប្រាកដប្រជា ។
( រ័សុល អិម ណិលសុន « A New Normal » Liahona ខែ វិច្ឆិកា ឆ្នាំ ២០២០ ទំព័រ ១១៩ )