កូល៉ុស ១–២
« បានចាក់ឫស ហើយស្អាងឡើងក្នុងទ្រង់ »
ធម្មជាតិមានថាមពលដែលអាចរំលើងទាំងឫស ឬបំផ្លាញទាំងដើម ដូចគ្នាផងដែរ មានថាមពលជាច្រើនដែលព្យាយាមរំលើងឫសយើងម្នាក់ៗចេញពីគ្រឹះខាងវិញ្ញាណរបស់យើងនៅក្នុងព្រះយេស៊ូវគ្រីស្ទ ( សូមមើល ហេលេមិន ៥:១២ ) ។ ប៉ុលបានសរសេរសំបុត្ររបស់លោកទៅកាន់ពួកកូល៉ុស ដោយសារសេចក្ដីជំនឿរបស់ពួកគេត្រូវបានគំរាមកំហែងដោយការបង្រៀន និងការអនុវត្តខុសឆ្គង ។ មេរៀននេះអាចជួយអ្នកឲ្យស្គាល់ពីថាមពលដែលគំរាមកំហែងសេចក្តីជំនឿរបស់អ្នក និងវិធីដែលអ្នកអាចមានភាពខ្ជាប់ខ្ជួនជាងមុននៅក្នុងព្រះយេស៊ូវគ្រីស្ទ ។
តើអ្នកដូចជាដើមឈើនោះយ៉ាងដូចម្ដេច ?
ប៉ុលបានប្រើនិមិត្តសញ្ញាដើមឈើមួយដើមដើម្បីជួយពួកបរិសុទ្ធនៅទីក្រុងកូល៉ុសឲ្យមើលឃើញពីសារៈសំខាន់នៃទំនាក់ទំនងរបស់ពួកគេជាមួយព្រះយេស៊ូវគ្រីស្ទកាន់តែច្បាស់ ។ ទ្រង់ក៏បានប្រើវាដើម្បីពង្រឹងពួកគេប្រឆាំងនឹងការបង្រៀន និងការអនុវត្តខុសឆ្គងដែលកំពុងគំរាមកំហែងដល់សេចក្តីជំនឿរបស់ពួកគេទៅលើព្រះយេស៊ូវគ្រីស្ទផងដែរ ។ សូមស្វែងរកការបំផុសគំនិតពីព្រះវិញ្ញាណបរិសុទ្ធ ដើម្បីយល់កាន់តែច្បាស់ពីពាក្យសំដីរបស់ប៉ុល ហើយខិតខំអនុវត្តវា ។
ផលផ្លែនៃដើមឈើ
សូមគិតអំពីផ្លែឈើដែលចេញផ្លែមកពីដើមឈើដែលអ្នកបានគូរ ហើយហេតុអ្វីបានជាអ្នកចូលចិត្តវា ។
សូមអាន កូល៉ុស ១:១០–២២ ។ សូមរកមើល « ផ្លែឈើ » ( ឬពរជ័យ ) ដែលប៉ុលពិពណ៌នា ហើយគិតអំពីមូលហេតុដែលអ្នកចង់បានផ្លែឈើទាំងនេះ ។ សូមគូរផ្លែឈើនៅលើដើមឈើរបស់អ្នក ហើយបិទស្លាកវាជាមួយនឹងការបង្រៀនរបស់ប៉ុល ។
-
តើប៉ុលរកឃើញផលផ្លែ ឬពរជ័យអ្វីខ្លះ ?
-
តើពេលនេះអ្នកពេញចិត្តនឹងផ្លែឈើមួយណា ?
-
តើផ្លែមួយណាដែលអ្នកចង់រីករាយជាមួយ ? ហេតុអ្វី ?
សូមសរសេរនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នកនូវសេចក្តីថ្លែងការណ៍ខាងក្រោម ហើយបញ្ចូលចម្លើយរបស់អ្នកទៅក្នុងសំណួរមុនៗនៅក្នុងចន្លោះទំនេរទីមួយ ៖
-
ប្រសិនបើខ្ញុំចង់ ខ្ញុំត្រូវតែ។
សូមអាន កូល៉ុស ១:២៣ រកមើលអ្វីដែលប៉ុលបានមានប្រសាសន៍អំពីតម្រូវការដែលយើងត្រូវធ្វើ ដើម្បីទទួលបានផ្លែឈើទាំងនេះ ។ សូមបំពេញនៅក្នុងចន្លោះទីពីរ នូវអ្វីដែលអ្នករកឃើញ ៖
-
តើឃ្លា « បានចាក់គ្រឹះហើយមាំមួននៅក្នុងសេចក្ដីជំនឿ » មានន័យយ៉ាងណា ? ( កូល៉ុស ១:២៣ ) ។
-
តើអ្នកដឹងអ្វីខ្លះអំពីព្រះយេស៊ូវគ្រីស្ទ ដែលលើកទឹកចិត្តអ្នកឲ្យចាក់គ្រឹះ ហើយមាំមួននៅក្នុងទ្រង់ ?
-
តើសេចក្ដីពិតបន្ថែមអ្វីខ្លះអំពីទ្រង់ដែលអ្នកបានរកឃើញនៅក្នុងខគម្ពីរទាំងនេះ ដែលបង្កើនទំនុកចិត្ត ឬបំណងប្រាថ្នារបស់អ្នកដើម្បីបានចាក់គ្រឹះហើយមាំមួននៅក្នុងទ្រង់ ?
សូមអាន កូល៉ុស ២:៦–៧ ដោយរកមើលអ្វីដែលប៉ុលបានបង្រៀនអំពីឫសនៃដើមឈើរបស់យើង ។ សូមដាក់ស្លាកលើបរិវេណជុំវិញដើមឈើរបស់អ្នកដោយផ្អែកលើអ្វីដែលលោកបានមានប្រសាសន៍ ។
-
តើនៅកន្លែងណាដែលប៉ុលបង្រៀនថាយើងត្រូវតែចាក់ឫសរបស់យើង ?
-
តើអ្នកគិតថា « បាន ចាក់ឫស » នៅក្នុងព្រះគ្រីស្ទ មានន័យដូចម្ដេច ?
-
តើការចាក់ឫសរបស់យើងទៅក្នុងព្រះយេស៊ូវគ្រីស្ទជួយយើងឲ្យបានចាក់គ្រឹះហើយមាំមួនដោយរបៀបណា ? តើវាមានលក្ខណៈបែបណា ?
សូមគិតអំពីនរណាម្នាក់ដែលអ្នកស្គាល់ថាជាអ្នកដែលបង្ហាញពីការបានចាក់គ្រឹះយ៉ាងមាំមួន និងចាក់ឫសនៅក្នុងព្រះគ្រីស្ទ ។
ឧទាហរណ៍ទាំងពីរខាងក្រោមរបស់មនុស្សពីរនាក់ដែលបានចាក់ឫសនៅក្នុងព្រះគ្រីស្ទ ។ ស្ទីវីន ជេ ឡាន់ ជាប្រធានយុវជនទូទៅបានចែកចាយឧទាហរណ៍មួយអំពីកូនប្រុសរបស់គាត់ដែលឈឺយ៉ាងខ្លាំង ប៉ុន្តែនៅតែ បន្តបំពេញកាតព្វកិច្ចបព្វជិតភាពរបស់គាត់ដោយស្មោះត្រង់ ។ ប្រសិនបើអាចសូមមើលវីដេអូ « Finding Joy in Christ » ចាប់ពីនាទីទី ០:០៩ ដល់នាទីទី ៣:៥៧ ដើម្បីស្តាប់ដំណើររឿងនេះ ។
បងប្រុស អិម យ៉ូសែប ប្រ៊ូ ដែលបានបម្រើនៅក្នុងគណៈប្រធានយុវជនទូទៅ បានចែកចាយដំណើររឿងមួយអំពីកូនស្រីវ័យជំទង់របស់គាត់ ដែលស្មោះត្រង់ក្នុងការស៊ូទ្រាំនឹងបញ្ហាប្រឈមនៃការផ្លាស់ទៅតំបន់ថ្មីហើយជ្រើសរើសបម្រើបេសកកម្ម ។ ប្រសិនបើអាច សូមមើលវីដេអូ « Lift Up Your Head and Rejoice » ចាប់ពីនាទីទី ៥:៤៨ ដល់នាទីទី ៧:៤៨ ដើម្បីស្តាប់ដំណើររឿងនេះ ។
សូមគូរឫសដែលជ្រៅ និងរឹងមាំសម្រាប់ដើមឈើរបស់អ្នក ។ សូមដាក់ស្លាកឫសមួយចំនួនជាមួយនឹងគុណលក្ខណៈដែលមនុស្សទាំងនេះមាន ឬអំពើដែលពួកគេធ្វើ ដែលអ្នកមានអារម្មណ៍ថាភ្ជាប់ពួកគេយ៉ាងរឹងមាំទៅនឹងព្រះយេស៊ូវគ្រីស្ទ ។
សូមរំឭក កូល៉ុស ១:២៣; ២:៦–៧ ។ បន្ទាប់មក សូមអាន កូល៉ុស ២:៨, ១២ និងសេចក្ដីថ្លែងការណ៍ខាងក្រោមដោយ ប្រធាន ដាល្លិន អេក អូក នៃគណៈប្រធានទីមួយ ។ សូមដាក់ស្លាកឫសនៃមែកធាងរបស់អ្នកជាមួយនឹងវិធីបន្ថែមដែលយើងអាចភ្ជាប់ខ្លួនយើងទៅនឹងព្រះអង្គសង្គ្រោះកាន់តែរឹងមាំ ។
យើងត្រូវតែព្យាយាមចាក់ឫសដ៏រឹងមាំ ហើយប្រែចិត្តជឿលើដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ ( សូមមើល កូល៉ុស ២:៦–៧ ) ។ យើងត្រូវសម្រេចឲ្យបាននូវការប្រែចិត្តជឿនេះ ដោយការអធិស្ឋាន ការអានព្រះគម្ពីរ ការបម្រើ និងដោយការទទួលទានសាក្រាម៉ង់ជាប្រចាំ ដើម្បីមានព្រះវិញ្ញាណរបស់ទ្រង់នៅជាមួយនឹងយើងជានិច្ច ។ យើងក៏ត្រូវស្វែងរកនូវការផ្លាស់ប្តូរយ៉ាងធំនៃដួងចិត្ត ( សូមមើល អាលម៉ា ៥:១២–១៤ ) ដែលជំនួសឲ្យសេចក្តីប្រាថ្នាដែលអាក្រក់ និងសេចក្តីកង្វល់ដែលគិតតែពីខ្លួនឯង ជាមួយនឹងសេចក្តីស្រឡាញ់របស់ព្រះ និងសេចក្តីប្រាថ្នា ដើម្បីបម្រើទ្រង់និងកូនចៅរបស់ទ្រង់វិញ ។
( ដាល្លិន អេក អូក « The Parable of the Sower » Liahona ខែ ឧសភា ឆ្នាំ ២០១៥ ទំព័រ ៣៥ )
-
តើជីវិតរបស់អ្នកនឹងខុសគ្នាយ៉ាងណា ប្រសិនបើអ្នកចាក់ គ្រឹះកាន់តែរឹងមាំ ហើយមាំមួនក្នុងព្រះគ្រីស្ទ ?
មនុស្សជាច្រើនអាចនឹងធ្វើការជ្រើសរើសដែលអាចចាក់ឫសរបស់ពួកគេយ៉ាងជ្រៅទៅក្នុងព្រះគ្រីស្ទ ប៉ុន្តែវិធីដែលពួកគេធ្វើតាមការជ្រើសរើសទាំងនោះពិតជាមិនបានបង្កើតលទ្ធផលដ៏មានអត្ថន័យនោះទេ ។ ឧទាហរណ៍ មនុស្សម្នាក់អាចអានព្រះគម្ពីររបស់ពួកគេជារៀងរាល់ថ្ងៃ ប៉ុន្តែមិនចំណាយពេលស្វែងយល់ពិចារណា និងអនុវត្តសេចក្តីពិតនៃព្រះគម្ពីរនោះទេ ។ សូមពិចារណាពីរបៀបដែលអ្នកបានធ្វើតាមជម្រើសរបស់អ្នក ហើយពិចារណាប្រសិនបើជម្រើសទាំងនោះត្រូវការការផ្លាស់ប្តូរ ។
ការទប់ទល់នឹងឋាមពលដែលរំលើងឫស
គឺដូចជាមានថាមពលធម្មជាតិដែលអាចរំលើងឫស ឬបំផ្លិចបំផ្លាញដើមឈើដែរ ទន្ទឹមនឹងនោះក៏មានថាមពលដែលព្យាយាមរំលើងឫសយើងចេញពីគ្រឹះខាងវិញ្ញាណរបស់យើងនៅក្នុងព្រះយេស៊ូវគ្រីស្ទផងដែរ ។
នៅជុំវិញដើមឈើរបស់អ្នក សូមគូររូបខ្យល់ ឬព្យុះដែលអាចរំលើងឫសដើមឈើរបស់អ្នក ។ សូមដាក់ស្លាកខ្យល់ និងព្យុះទាំងនេះជាមួយនឹងថាមពលដែលអាចរំលើងឫសអ្នកចេញពីការចាក់គ្រឹះហើយមាំមួននៅក្នុងព្រះយេស៊ូវគ្រីស្ទ ។ អ្នកអាចនឹងចង់អាន កូល៉ុស ២:៤, ៨ ដើម្បីមើលឃើញពីឋាមពលមួយចំនួនដែលពួកបរិសុទ្ធនៅកូល៉ុសកំពុងជួបប្រទះ ។
-
តើឫសដែលអ្នកបានរកឃើញនៅថ្ងៃនេះអាចជួយអ្នកទទួលបានព្រះចេស្តារបស់ព្រះអង្គសង្គ្រោះដើម្បីឈរយ៉ាងរឹងមាំប្រឆាំងនឹងថាមពលដែលអ្នកបានជួបដោយរបៀបណា ?
បើអាច សូមមើលវីដេអូ « Spiritual Whirlwinds » ( ២:២៤ ) ។ សូមស្វែងយល់ពីរបៀបដែលការចាក់គ្រឹះហើយមាំមួននៅក្នុងព្រះគ្រីស្ទអាចជួយអ្នកបាន ។
សូមស្វែងរកជំនួយពីព្រះវរបិតាសួគ៌ តាមរយៈព្រះវិញ្ញាណបរិសុទ្ធ ដើម្បីដឹងពីអ្វីដែលអ្នកកំពុងតែធ្វើបានល្អ និងអ្វីដែលអ្នកអាចធ្វើបានកាន់តែប្រសើរ ដើម្បីកាន់តែអាចចាក់គ្រឹះមាំមួននៅក្នុងព្រះយេស៊ូវគ្រីស្ទ ។ សូមសរសេរគំនិត និងចំណាប់អារម្មណ៍របស់អ្នកនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ហើយប្តេជ្ញាចិត្តដើម្បីតាមដានវា ។
ជម្រើស ៖ តើចង់រៀនសូត្របន្ថែមទៀតទេ ?
ហេតុអ្វីយើងចាំបាច់ត្រូវចាក់ឫសនៅក្នុងព្រះគ្រីស្ទ ?
អែលឌើរ នែល អេ ម៉ាក់ស្វែល ( ឆ្នាំ ១៩២៦–២០០៤ ) ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានពន្យល់ដូចនេះ ៖
ព្រឹត្តិការណ៍ និងកាលៈទេសៈនាថ្ងៃចុងក្រោយនេះ ធ្វើឲ្យមានភាពចាំបាច់សម្រាប់យើងក្នុងនាមជាសមាជិកនៃសាសនាចក្រ ដើម្បីចាក់គ្រឹះ ចាក់ឫស បង្កើត និងមាំមួនកាន់តែខ្លាំង ( សូមមើល កូល៉ុស ១:២៣; ២:៧; ពេត្រុស ទី២ ១:១២ ) ។ ព្រះយេស៊ូវមានបន្ទូលទៅកាន់សិស្សទ្រង់ថា « ចូរមាំមួននៅក្នុងដួងចិត្តរបស់អ្នក ដើម្បីអ្នកនឹងធ្វើនូវរឿងទាំងឡាយ ដែលយើងនឹងបង្រៀន ហើយបង្គាប់ដល់អ្នក » [ Joseph Smith Translation Luke 14:28 ] ។ បើមិនមាំមួនទេ ភាពចលាចលនឹងធ្ងន់ធ្ងរ ។ ប្រសិនបើមាំមួននោះយើងនឹងមិនត្រូវបាន « បោក ហើយផាត់ចុះឡើង » [ អេភេសូរ ៤:១៤ ] មិនថាដោយពាក្យចចាមអារ៉ាម គោលលទ្ធិខុសឆ្គង ឬដោយឥរិយាបថ និងដោយបញ្ញារបស់លោកិយ៍នោះទេ ។ …
ទោះជាយ៉ាងណាយើងមិនអាចមាំមួន ដោយធ្វើតាមអ្វីដែលព្រះយេស៊ូវបានបង្គាប់ឡើយ លុះត្រាតែ យើងមាំមួននៅក្នុងទ្រង់ជាមុនសិន ។ … ដូច្នេះ ភារកិច្ចរបស់យើងគឺ « សម្រុះសម្រួល [ ខ្លួនយើង ] ទៅតាមបំណងនៃព្រះ មិនមែនតាមបំណងនៃ … ខាងសាច់ឈាមទេ » ( នីហ្វៃទី២ ១០:២៤ ) ។
( នែល អេ ម៉ាក់ស្វែល « Overcome … Even As I Also Overcame » Liahona ខែ ឧសភា ឆ្នាំ ១៩៨៧ ទំព័រ ៧០ )
អ្នកក៏ប្រហែលជាចង់មើល « Finding Refuge from the Storms of Life » ចាប់ពីនាទីទី ០:០០ ដល់នាទីទី ៣:៤៩ ដើម្បីមើល អែលឌើរ រីកាដូ ភី ហ្គីមីណេស ផ្ដល់ការយល់ដឹងបន្ថែមទៀត ។
កូល៉ុស ២:១៣–១៥ ។ តើប៉ុលបានបង្រៀនពួកបរិសុទ្ធនៅក្រុងកូល៉ុសអ្វីខ្លះអំពីនិមិត្តរូបនៃការឆ្កាងរបស់ព្រះអង្គសង្គ្រោះ ?
ប៉ុលបានរំឭកពួកបរិសុទ្ធនៅទីក្រុងកូល៉ុសថា ព្រះបានអត់ទោសដល់ពួកគេ ( សូមមើល កូល៉ុស ១:១៤, ២០, ២២ ) ។ រូបភាពដែលប៉ុលបានប្រើក្នុង កូល៉ុស ២:១៤–១៥ បញ្ជាក់ពីរបៀបដែលដង្វាយធួនរបស់ព្រះគ្រីស្ទធ្វើឲ្យយើងបានលើកលែងទោសពីអំពើបាបរបស់យើង ។ នៅសម័យរបស់ប៉ុល វាជាទម្លាប់សម្រាប់ជនជាតិរ៉ូមក្នុងការសរសេរនៅលើផ្ទាំងបដានូវបទឧក្រិដ្ឋដែលបុគ្គលជាប់ទោសបានប្រព្រឹត្ត ។ នៅពេលអ្នកប្រព្រឹត្តខុសត្រូវបានគេឆ្កាង នោះបដាក៏ត្រូវបានដោតជាប់នឹងឈើឆ្កាងសម្រាប់អ្នកធ្វើដំណើរឆ្លងកាត់មើលឃើញ ( សូមមើល យ៉ូហាន ១៩:១៩–២២ ) ។ ប៉ុលបានប្រើរូបភាពនេះនៅក្នុង ខទី ១៣–១៥ ដើម្បីបង្រៀនពួកកូល៉ុសថាពួកគេបានទទួលការលើកលែងទោស ។ វាហាក់ដូចជាបញ្ជីនៃការកាត់ទោស និងការចោទប្រកាន់ខាងវិញ្ញាណទាំងអស់ប្រឆាំងនឹងពួកបរិសុទ្ធក្រុងកូល៉ុស ត្រូវបានដាក់នៅលើផ្ទាំងបដាមួយ ហើយបានដោតជាប់នឹងឈើឆ្កាង ។ តាមរយៈការឆ្កាងព្រះយេស៊ូវគ្រីស្ទ នោះគ្រប់យ៉ាងត្រូវបានលុបចេញ ឬបំភ្លេចចោល ។