ថ្នាក់​សិក្ខាសាលា
ភីលីព ៣


ភីលីព ៣

« គ្រប់​ទាំង​អស់​ទុក​ដូច​ជា​ខាត​ដែរ … ប្រយោជន៍​ឲ្យ​បាន​ព្រះ​គ្រីស្ទ »

រូបភាព ទី១ ៖ រូបភាព​ដ៏​កក់ក្ដៅ​គួរ​ឲ្យ​ស្រឡាញ់​មួយ​របស់​ព្រះគ្រីស្ទ សម្លឹង​រក​អ្នក​អាន ។ រូបភាព ទី២ ៖ តារា និង​កាឡាក់ស៊ី

តើអ្នក​សុខចិត្ត​លះបង់​អ្វីខ្លះ ដើម្បី​ដើរតាម​ព្រះយេស៊ូវគ្រីស្ទ ហើយ​ក្លាយជា​សិស្ស​របស់​ទ្រង់ ? សាវក​ប៉ុល​បាន​លះបង់ជា​ច្រើន​ពេល​លោក​ជ្រើសរើស​ដើរ​តាម​ព្រះអង្គ​សង្គ្រោះ រួម​ទាំង​តំណែង​ដ៏​មាន​ឥទ្ធិពល​របស់​លោក​ក្នុង​សង្គម​សាសន៍​យូដា​ក្នុង​នាម​ជា​ពួក​ផារិស៊ី ( សូម​មើល ភីលីព ៣:៥ ) ។ មេរៀន​នេះ​អាច​ជួយ​អ្នក​ឲ្យ​យល់​ពី​សារៈសំខាន់​នៃ​ការ​លះបង់​ដើម្បី​ចូល​មក​ស្គាល់​ព្រះយេស៊ូវគ្រីស្ទ ។

តើ​អ្នក​នឹង​ផ្ដល់​ឲ្យអ្វីខ្លះ ?

សូមអាន ឬ​មើល​ដំណើររឿង​ខាងក្រោម​នេះ​ដោយ ប្រធាន ដាល្លីន អេក អូក នៃ​គណៈប្រធាន​ទីមួយ​អំពី​យុវជន​ម្នាក់​ដែល​បាន​ចែកចាយ​ជាមួយ ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី ( ឆ្នាំ ១៩១០–២០០៨ ) អំពី​ការលះបង់​ដែល​គាត់​សុខ​ចិត្ត​ធ្វើ​ដើម្បី​ក្លាយជា​សមាជិក​សាសនាចក្រ ។

16:31

ពលិកម្ម

ជីវិត​នៃ​ការបម្រើ និងការបូជា​របស់​យើង គឺជា​ការបង្ហាញ​ដ៏​សមគួរ​បំផុត ពី​ការតាំងចិត្ត​របស់​យើង ក្នុង​ការបម្រើ​លោកចៅហ្វាយ និង​អ្នក​ជិតខាង​របស់​យើង ។

រូបថត​ផ្លូវការ​ពាក់​កណ្តាល​ខ្លួន​របស់ ប្រធាន ដាល្លិន អេក អូក ដែល​បាន​ថត​នៅ ខែ មីនា ឆ្នាំ ២០១៨ ។

ជាច្រើន​ឆ្នាំ​កន្លង​មកហើយ​នៅក្នុង​សន្និសីទនេះ យើងបាន​ឮ​ពីយុវជន​ម្នាក់​ដែលបាន​រកឃើញ​ដំណឹងល្អ​ដែលបាន​ស្ដារឡើងវិញ​ពេលគាត់​កំពុង​សិក្សានៅ​សហរដ្ឋ​អាមេរិក ។ ពេល​បុរស​នេះ​ជិតត្រឡប់​ទៅ​ទឹកដី​កំណើត​វិញ ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី បាន​សួរគាត់​ថា តើ​នឹង​មាន​អ្វី​កើតឡើង​ដល់​គាត់​ពេល​ដែល​គាត់​ត្រឡប់ទៅ​ផ្ទះ​វិញ​ក្នុង​នាម​ជា​គ្រីស្ទាន​ម្នាក់ ។ យុវជន​នោះ​ឆ្លើយ​ថា ៖ « គ្រួសារ​ខ្ញុំ​នឹង​ខក​ចិត្ត » ។ « ពួកគេ​អាច​នឹង​បណ្ដេញ​ខ្ញុំ​ចេញ​ពី​ផ្ទះ ហើយ​ចាត់​ទុក​ថា​ខ្ញុំ​បាន​ស្លាប់​ហើយ ។ សម្រាប់​អនាគត និង​ការងារ​របស់ខ្ញុំ គ្រប់ឱកាស​ទាំងអស់​ប្រហែលជា​គ្មានទេ​សម្រាប់​ខ្ញុំ » ។ « តើ​អ្នក​សុខ​ចិត្ត​បង់​ថ្លៃ​ដ៏​អស្ចារ្យ​សម្រាប់​ដំណឹងល្អ​ឬទេ ? » ប្រធាន ហ៊ីងគ្លី បានសួរ ។

( ដាល្លិន អេក អូក « Sacrifice » Liahona ខែ ឧសភា ឆ្នាំ ២០១២ ទំព័រ ២១ )

  • តើ​អ្នក​គិត​ថា​យុវជន​នោះ​ឆ្លើយ​តបយ៉ាងណា ? ហេតុអ្វី ?

  • តើ​អ្វី​អាច​ជំរុញ​ចិត្ត​មនុស្ស​ម្នាក់​ឲ្យ​លះបង់​គ្រប់យ៉ាង​ដើម្បី​ដើរ​តាម​ព្រះយេស៊ូវ​គ្រីស្ទ ?

នៅពេល​អ្នក​សិក្សា ភីលីព ៣ សូម​ពិចារណា​អំពី​អ្វី​ដែល​អ្នក​បាន​លះបង់​សម្រាប់​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ និង​របៀប​ដែល​អ្នក​ត្រូវបាន​ប្រទានពរ​សម្រាប់​ការ​ធ្វើ​ដូច្នេះ ។ ម្យ៉ាងវិញទៀត ការលះបង់​ដើម្បី​នៅកាន់​តែ​ជិត​ព្រះអង្គសង្គ្រោះ​អាច​ជា​គំនិត​ដែល​មិន​អាច​ទទួល​យក​បាន​សម្រាប់អ្នក ។ មិនថាអ្នក​ស្ថិតក្នុង​កាលៈទេសៈ​ណាក៏ដោយ ព្រះអង្គ​សង្គ្រោះ​មានព្រះទ័យ​ចង់ជួយ​អ្នកឲ្យ​រីកចម្រើន ។ ពេញមួយ​មេរៀន​នេះ សូមយក​ចិត្តទុក​ដាក់លើ​គំនិត និង​អារម្មណ៍​ពីព្រះវិញ្ញាណ​បរិសុទ្ធ ដែលអាច​ជួយអ្នក​ឲ្យ​យល់អំពី​តួនាទី​ដែល​ការលះបង់​គួរតែដើរតួ​ក្នុងជីវិត​របស់អ្នក ។

ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ​មាន​តម្លៃ​គ្រប់​ការ​លះបង់ ។

សូមរំឭកថា មុន​ពេល​ដែល​ប៉ុល​បានប្រែចិត្តជឿ​ទៅលើ​ព្រះយេស៊ូវ​គ្រីស្ទ​នៅលើ​ផ្លូវ​ទៅកាន់​ទីក្រុងដាម៉ាស​( សូមមើល កិច្ចការ ៩ ) គាត់គឺជា​សាសន៍​ផារិស៊ី ជាបុគ្គល​ដែលមាន​ឋានៈ​ខ្ពង់​ខ្ពស់​ក្នុង​សាសនា និង​សង្គម​ក្នុងចំណោម​សាសន៍​យូដា ( សូមមើល ភីលីព ៣:៥ ) ។ ដោយសារ​គាត់​ជ្រើសរើស​ដើរ​តាម​ព្រះយេស៊ូវគ្រីស្ទ ហើយ​ចំណាយ​ពេល​ក្នុង​ជីវិត​ដើម្បី​ផ្សព្វផ្សាយ​ដំណឹង​ល្អ ប៉ុល​បាន​ជួប​ប្រទះ​នឹង​ការ​បៀតបៀន​ដ៏​ធ្ងន់ធ្ងរ ទុក្ខវេទនា ការឈឺចាប់​ខាង​រាងកាយ និង​ភាព​តានតឹង​ផ្លូវចិត្ត ( សូមមើល កូរិនថូស ទី២ ១១:២៣–២៨ ) ។ យើង​អាន​នៅ​ក្នុង ភីលីព ៣:៧–១៧ ពី​អារម្មណ៍​ដែល​ប៉ុល​មាន​អំពី​ការ​លះបង់​ជីវិត​កាលពីអតីត​របស់​លោក​ដើម្បី​ដើរ​តាម​ព្រះយេស៊ូវ​គ្រីស្ទ និង​លទ្ធផល​នៃ​ពរជ័យទាំង​ឡាយ​ដែល​លោក​ទទួល​បាន ។

សូម​អាន ភីលីព ៣:៧–១៤ ដោយ​រកមើល​អ្វី​ដែល​ប៉ុល​សុខចិត្ត​លះបង់​ដើម្បី​ស្គាល់ ហើយ​ដើរតាម​ព្រះយេស៊ូវគ្រីស្ទ ។ សូម​កត់ចំណាំ​ថា ពាក្យ​ ត្រឡប់​ទៅ​ដូច​ នៅក្នុង ខទី ១០ មាន​ន័យ​ថា​អាច​យល់​ស្រប​ឃ្លា « ដេញ​តាម » នៅក្នុង ខទី ១២ មាន​ន័យ​ថា​ត្រូវ​ទៅ​មុខ ហើយ​ពាក្យ ចាប់​ឲ្យ​បាន នៅ​ក្នុង ខទី ១២ មាន​ន័យ​ថា​ទទួល​បាន ។

សូម​សរសេរ​នៅលើ​ក្រដាស​មួយ​សន្លឹក​ដោយប្រើ​ប៊ិច ឬ​ខ្មៅដៃ ។ ១. សូម​បំពេញ​ឃ្លា​ខាងក្រោម​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​របស់​អ្នក ៖

សូម​ជ្រើសរើស​វគ្គ​បទគម្ពីរ ឬ​ឃ្លា​ពីរ​ពី ភីលីព ៣:៧–១៤ ហើយ​សរសេរ​សារ​របស់​ប៉ុល​ឡើង​វិញ​តាម​ពាក្យ​សម្ដី​របស់​អ្នកផ្ទាល់ ។ ឧទាហរណ៍ វិធីមួយ​ដើម្បី​រំឭកឡើង​វិញពី​សាររបស់ ភីលីព ៣:៧ គឺ « សេចក្តី​អ្វី​ដែល​មាន​ប្រយោជន៍​ដល់​ខ្ញុំ​ពី​មុន នោះ​ខ្ញុំ​បាន​រាប់​ជា​ខាត​វិញ ដោយ​ព្រោះ​ព្រះគ្រីស្ទ » ។ នៅពេល​អ្នក​បញ្ចប់ សូម​ឆ្លើយ​សំណួរ​ខាងក្រោម ។

  • តើ​ប៉ុល​បាន​ទទួល​ពរជ័យ​អ្វីខ្លះ ដោយព្រោះ​លោក​បាន​លះបង់​សម្រាប់​ព្រះអម្ចាស់ ?

  • តើ​ពរជ័យ​អ្វីខ្លះ​ដែល​លោក​នៅតែ​ព្យាយាម​ទទួលបាន​តាមរយៈ​ការលះបង់​របស់​លោក ?

  • តើ​គោលការណ៍​អ្វីខ្លះ​ដែល​យើង​អាច​រៀន​ពីគំរូ​នៃការ​លះបង់​របស់​ប៉ុល ?

គោលការណ៍​មួយ​ដែល​យើង​អាច​រៀន​ពី​គំរូ​របស់​ប៉ុល​គឺ​ថា ប្រសិនបើ​យើង​លះបង់​អ្វីៗ​ទាំងអស់​ដែល​តម្រូវ​ឲ្យ​យើង​លះបង់​ដើម្បី​ដើរ​តាម​ព្រះយេស៊ូវគ្រីស្ទ ហើយ​បន្ត​ទៅមុខ​ដោយ​សេចក្ដីជំនឿ នោះ​យើង​អាច​មក​ស្គាល់​ទ្រង់ ហើយ​ទទួល​បាន​ជីវិត​ដ៏នៅ​អស់កល្ប​ជានិច្ច ។ សូម​គិត​អំពី​ការសរសេរ​គោលការណ៍​នេះ​នៅ​ក្នុង​ព្រះគម្ពីរ​របស់​អ្នក ឬ ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​អ្នក ។

សូម​ចំណាយ​ពេល​មួយ​ភ្លែត​ដើម្បី​សញ្ជឹង​គិត​អំពី​របៀប​ដែល​គោលការណ៍​នេះ​អាច​ទាក់ទង​នឹង​អ្នក ។

  • តើ​គំនិត សំណួរ ឬ​អារម្មណ៍​អ្វី​ខ្លះ​ដែល​អ្នកមាន ?

ការ​លះបង់​ផ្ទាល់ខ្លួន

សូមនឹកចាំ​ពីសំណួរ​ដែលចោទ​ឡើង​ដោយ ប្រធាន ហ៊ិងគ្លី នៅដើម​មេរៀន​អំពី​ឆន្ទៈ​របស់​យុវជន​ម្នាក់​ក្នុង​ការលះបង់​គ្រប់​យ៉ាងដើម្បី​ដំណឹងល្អ ។ សូមអាន​ដំណើរ​រឿង​ដែលនៅ​សល់​ដែល​ចែកចាយ​ដោយ ប្រធាន ដាល្លិន អេក អូក ។

រូបថត​ផ្លូវការ​ពាក់​កណ្តាល​ខ្លួន​របស់ ប្រធាន ដាល្លិន អេក អូក ដែល​បាន​ថត​នៅ ខែ មីនា ឆ្នាំ ២០១៨ ។

យុវជន​នោះ​ឆ្លើយ​ទាំង​ទឹក​ភ្នែក​ថា « តើវា​ជាការ​ពិត​មែន​ទេ ? » ។ នៅ​ពេល​គ្រាប់យ៉ាង​ត្រូវ​បាន​បញ្ជាក់​ហើយ គាត់​ក៏​ឆ្លើយ​ថា « ចុះ​មាន​បញ្ហា​អី​ទៀត ? » នោះគឺជាស្មារតី​នៃការលះបង់​ក្នុង​ចំណោម​សមាជិកថ្មី​ជាច្រើន​របស់យើង ។

( ដាល្លិន ​អេក ​អូក ​« Sacrifice » Liahona ខែ ឧសភា ឆ្នាំ ​២០១២ ទំព័រ ២១ )

  • តើ​មានអ្វីខ្លះ​ដែល​ធ្វើ​ឲ្យ​អ្នក​ចាប់​អារម្មណ៍​អំពីយុវជន​នេះ ?

  • តើ​ជីវិត ការបម្រើ និង​ដង្វាយធួន​របស់​ព្រះអង្គ​សង្គ្រោះ​ជា​គំរូ​ដ៏គ្មាន​ទីបញ្ចប់​នៃ​ការលះបង់​យ៉ាង​ដូចម្ដេច ?

  • តើ​អ្នក​មាន​គំនិត ឬ​អារម្មណ៍​បែបណា ពេល​អ្នក​សញ្ជឹង​គិត​អំពី​អ្វី​ដែល​ព្រះយេស៊ូវ​គ្រីស្ទ​មាន​ព្រះទ័យ​លះបង់​សម្រាប់​អ្នក ?

សូម​សរសេរ​នៅលើ​ក្រដាស​មួយ​សន្លឹក​ដោយប្រើ​ប៊ិច ឬ​ខ្មៅដៃ ។ ២. សូម​បំពេញ​ឃ្លា​ខាងក្រោម​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​របស់​អ្នក ៖

សូម​គិតអំពី​រយៈពេល​ប្រាំឆ្នាំខាង​មុខ​នៃជីវិត​របស់អ្នក ហើយ​សរសេរ​សំបុត្រ​ទៅកាន់​អនាគត​ខ្លួនឯង ។ សូម​បញ្ចូល​ព័ត៌មាន​លម្អិត​ខាង​ក្រោម​នេះ​នៅក្នុង​សំបុត្រ​របស់​អ្នក ៖

  1. អ្វី​ដែល​អ្នក​ប្រហែល​ជា​ត្រូវ​លះបង់​ក្នុង​រយៈពេល​ប្រាំ​ឆ្នាំ​ខាង​មុខ ដើម្បី​ស្គាល់​ព្រះអម្ចាស់​កាន់​តែ​ច្បាស់ និង​រៀបចំ​សម្រាប់​ជីវិត​ដ៏នៅ​អស់កល្ប​ជានិច្ច ។

  2. ឧបសគ្គ​ដែល​អ្នក​អាច​នឹង​ជួប​ប្រទះ​នៅ​ពេល​អ្នក​ធ្វើ​ការ​លះបង់ ហើយ « រត់​ដំរង់​ទៅ​… រង្វាន់ » ( ភីលីព ៣:១៤ ) ។

  3. អ្វី​ដែល​អ្នក​បាន​រៀន​អំពី​សារៈសំខាន់​នៃ​ការលះបង់ ហើយ​ជា​លទ្វផល​អ្នក​ក៏​ទទួល​បាន​ពរជ័យ ។

  4. តើ​ការ​លះបង់​អាចជួយអ្នកឲ្យ​ក្លាយ​ដូចជា​ព្រះអង្គ​សង្គ្រោះ​កាន់តែខ្លាំង​បាន​ដោយ​របៀបណា ។

ជម្រើស ៖ ចង់​រៀន​បន្ថែម​ទៀត​ទេ ?

ភីលីព ៣:១៤ ។ តើ​ប៉ុល​ចង់​មាន​ន័យ​យ៉ាង​ណា ពេល​លោក​និយាយ​ថា ៖ « ខ្ញុំ​រត់​តម្រង់​ទៅ​ឯ​ទី » ?

អែលឌើរ អេដវឺដ ឌូប នៃពួកចិត​សិបនាក់ បាន​បង្រៀន​ដូច​ខាងក្រោម ៖

រូបភាព​ផ្លូវការ​ពាក់​កណ្តាល​ខ្លួន​របស់ អែលឌើរ អេដវឺដ ឌូប ។ បាន​ថត​នៅ​ខែ មីនា ឆ្នាំ ២០១៧ ។

ដើម្បី​រត់តម្រង់​ទៅ​ឯ​ទី គឺ​ត្រូវ​បន្ត​ស្មោះត្រង់​នៅលើ « ផ្លូវ​តូច ហើយ​ចង្អៀត​នោះ​ដែល​នាំ​ទៅឯ​ជីវិត​ដ៏នៅ​អស់កល្ប​ជានិច្ច » [ នីហ្វៃទី២ ៣១:១៨ ] ជាមួយ​ព្រះអង្គ​សង្រ្គោះ​និង​ព្រះ​វរបិតា​ដែល​គង់​នៅ​ស្ថានសួគ៌​របស់​យើង ។ ប៉ុល​បាន​ចាត់​ទុក​សេចក្តី​ទុក្ខ​លំបាក​របស់​លោក​ថា​ជា « សេចក្តី​មិន​គួរ​ប្រៀបផ្ទឹម​នឹង​សិរីល្អ ដែល​នឹង​បើក​សម្តែង​មក​ឲ្យ​យើង​រាល់​គ្នា​ឃើញនោះទេ » [ រ៉ូម ៨:១៨សូមមើល កូរិនថូស ទី២ ១:៣–៧ ផងដែរ ] ។ សំបុត្រ​របស់​ប៉ុល​ទៅកាន់ពួក​ភីលីព ដែល​លោក​បាន​សរសេរ​ពេល​លោក​ជាប់​គុក គឺ​ជា​សំបុត្រ​នៃ​អំណរ និង​ក្តី​រីករាយ​ដ៏​លើស​លប់ និង​ជា​ការ​លើក​ទឹក​ចិត្ត​ដល់​យើង​ទាំង​អស់​គ្នា ជា​ពិសេស​នៅ​ក្នុង​គ្រា​លំបាកនៃ​ភាព​មិន​ច្បាស់លាស់​នេះ ។ …

អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​នោះគឺ ប៉ុល កំពុង​ដាស់​តឿន​យើង​ឲ្យ​ឈាន​ទៅ​មុខ ខណៈ​ដែល​កំពុងហៅ​យើង​ឲ្យ​បំភ្លេច​ពី​អ្វី​ដែល​បាន​កន្លង​ហួស​ទៅ—ការ​ភ័យខ្លាច​ពី​អតីត​កាល ការ​ផ្តោត​អារម្មណ៍​ពី​អតីត​កាល ការបរាជ័យ​ពី​អតីត​កាល និង​ភាព​សោកសៅ​ពី​អតីតកាលរបស់​យើង ។ …

( អេដវឺដ ឌូប « Pressing toward the Mark » Liahona ខែ ឧសភា ឆ្នាំ ២០២១ ទំព័រ ៩០, ៩១ )

តើ​ខ្ញុំ​អាច​ដឹង​ដោយ​របៀបណា​នូវ​អ្វី​ដែល​ត្រូវ​លះបង់​ដើម្បី​ចូលទៅ​កាន់តែ​ជិត​ព្រះយេស៊ូវគ្រីស្ទ ?

អែលឌើរ លែរី អរ ឡរិនស៍ នៃពួកចិតសិបនាក់​បាន​បង្រៀនថា ពេលវេលា​ដ៏​ល្អ​មួយ​ដើម្បី​ពិចារណា​ដោយ​ការគោរព​នូវ​អ្វី​ដែល​យើង​អាច​លះបង់​សម្រាប់​ព្រះអម្ចាស់​គឺ​អំឡុង​ពេល​ពិធីបរិសុទ្ធ​នៃ​សាក្រាម៉ង់ ។

រូបភាព​ផ្លូវការ​ពាក់​កណ្តាល​ខ្លួន​របស់ អែលឌើរ លែរី អរ ឡរិនស៍ ។ បាន​ថត​នៅ​ខែ មីនា ឆ្នាំ ២០១៧ ។

ក្នុង​បរិយាកាស​ដ៏​គារវភាព​នេះ កាល​គំនិត​យើង​បែរ​ទៅ​រក​ស្ថានសួគ៌ នោះ​ព្រះអម្ចាស់​អាច​មាន​បន្ទូល​ប្រាប់​យើង​ដោយ​ស្រទន់​អំពី​អ្វី​យើង​ត្រូវ​ធ្វើ​បន្ទាប់​ទៀត ។ ដូចជា​អ្នកដែរ ខ្ញុំបាន​ទទួល​សារលិខិត​ជាច្រើន​ពីព្រះវិញ្ញាណ​ជាច្រើនឆ្នាំ​មកនេះ ដែល បង្ហាញ​ពីរបៀប​ដែលខ្ញុំ​អាច​រីក​ចម្រើន ។ …

ប្រហែល​ព្រះវិញ្ញាណ​នឹង​មាន​បន្ទូល​ប្រាប់​អ្នក​ថា អ្នក​ត្រូវ​អត់ទោស​ឲ្យ​នរណា​ម្នាក់ ។ ឬ​អ្នក​អាច​ទទួល​សារលិខិត​ឲ្យ​សម្រាំង​ភាពយន្ត​ដែល​អ្នក​មើល ឬ​តន្ត្រី​ដែល​អ្នក​ស្ដាប់ ។ អ្នក​អាច​នឹង​មាន​អារម្មណ៍​បំផុស​ឲ្យ​មាន​ចិត្ត​ស្មោះត្រង់​ក្នុង​របរ​រកស៊ី​របស់​អ្នក ឬ​ថ្វាយ​ដង្វាយ​តមអាហារ​ដោយ​មាន​ចិត្ត​ទូលាយ​ជាងមុន ។ សក្ដានុពល​គ្មាន​ទីបញ្ចប់​ឡើយ ។

( លែរី អរ ឡរិនស៍ « What Lack I Yet? » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៥ ទំព័រ ៣៤–៣៥ )

តើ​ការលះបង់​អ្វីខ្លះ​ដែល​សមាជិក​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​ធ្វើ​ដើម្បី​ដើរតាម​ព្រះអង្គ​សង្គ្រោះ ?

ប្រធាន ដាល្លិន អេក អូក នៃ​គណៈប្រធានទីមួយ​បាន​រាយបញ្ជី​ពី​ការលះបង់​ជាច្រើន​ដែល​សមាជិក​នៃ​សាសនាចក្រ​ដែល​បាន​ស្ដារឡើង​វិញ​របស់​ព្រះអម្ចាស់​បាន​ធ្វើ ។ អ្នកអាច​អាន​សុន្ទរកថា​របស់​លោក « Sacrifice » Liahona ខែ ឧសភា ឆ្នាំ ២០១២ ទំព័រ ១៩–២២ ឬមើលវីដេអូ « Sacrifice » ( ១៦:៣០ ) ដែលមាន​នៅ​គេហទំព័រ ChurchofJesusChrist.org ។

16:31

ពលិកម្ម

ជីវិត​នៃ​ការបម្រើ និងការបូជា​របស់​យើង គឺជា​ការបង្ហាញ​ដ៏​សមគួរ​បំផុត ពី​ការតាំងចិត្ត​របស់​យើង ក្នុង​ការបម្រើ​លោកចៅហ្វាយ និង​អ្នក​ជិតខាង​របស់​យើង ។