យ៉ូហាន ១៤–១៦
បេសកកម្មនៃព្រះវិញ្ញាណបរិសុទ្ធ
ក្នុងអំឡុងពេលនៃការបម្រើរបស់ព្រះអង្គសង្គ្រោះ នោះពួកសាវកបានរីករាយនឹងព្រះចេស្ដានៃព្រះវិញ្ញាណបរិសុទ្ធ ប៉ុន្តែពួកលោកមិនទាន់បានទទួលអំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធនៅឡើយទេ ដែលនឹងអនុញ្ញាតឲ្យពួកលោកមានភាពជាដៃគូនៃព្រះវិញ្ញាណបរិសុទ្ធតាមរយៈភាពសុចរិតរបស់ពួកលោក ( សូមមើល Bible Dictionary « Holy Ghost » ) ។ ព្រះយេស៊ូវគ្រីស្ទបានសន្យាថានឹងប្រទានពរដល់ពួកលោកជាមួយនឹងអំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធ បន្ទាប់ពីការយាងឡើងទៅស្ថានសួគ៌របស់ទ្រង់វិញ ។ មេរៀននេះអាចជួយអ្នកឲ្យស្គាល់ពីរបៀបដែលព្រះវិញ្ញាណបរិសុទ្ធបំពេញតួនាទីផ្សេងៗរបស់ទ្រង់នៅក្នុងជីវិតរបស់អ្នក ។
តើព្រះវិញ្ញាណបរិសុទ្ធអាចជួយអ្នកដោយរបៀបណា ?
-
តើអ្នកយល់យ៉ាងណាអំពីរបៀបដែលព្រះវិញ្ញាណបរិសុទ្ធអាចជួយអ្នក ?
-
តើបងប្អូនមានបទពិសោធន៍អ្វីខ្លះជាមួយព្រះវិញ្ញាណបរិសុទ្ធ ?
សូមមើលវីដេអូខាងក្រោម ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org ចាប់ពីកូដពេលវេលា ១:៥៨ ដល់ ៣:១០ អែលឌើរ ហ្គែរី អ៊ី ស្ទីវ៉ែនសុន ចែកចាយបទពិសោធន៍ដែលគាត់មាន កាលនៅពីក្មេង ។
-
តើអ្នកមានសំណួរអ្វីខ្លះអំពីតួនាទីនៃព្រះវិញ្ញាណបរិសុទ្ធនៅក្នុងជីវិតរបស់យើង ?
នៅពេលអ្នកសិក្សា សូមរកមើលចម្លើយចំពោះសំណួរដែលអ្នកមានអំពីព្រះវិញ្ញាណបរិសុទ្ធ និងរបៀបដែលតួនាទីនៃព្រះវិញ្ញាណបរិសុទ្ធអាចជួយអ្នកជាមួយនឹងតម្រូវការផ្ទាល់ខ្លួនរបស់អ្នក ។
ព្រះយេស៊ូវបង្រៀនពួកសាវករបស់ទ្រង់អំពីព្រះវិញ្ញាណបរិសុទ្ធ
បន្ទាប់ពីព្រះអង្គសង្គ្រោះបានចាត់ចែងសាក្រាម៉ង់ ហើយដឹងថាទ្រង់នឹងរងទុក្ខក្នុងពេលឆាប់ៗសម្រាប់ការឈឺចាប់ ការល្បួង និងអំពើបាបរបស់យើង ហើយបន្ទាប់មកត្រូវបានគេឆ្កាង ទ្រង់បានបន្តបង្រៀនពួកសាវករបស់ទ្រង់ ។
សូមអាន យ៉ូហាន ១៤:១៦–១៧ ដោយរកមើលការសន្យារបស់ព្រះអង្គសង្គ្រោះចំពោះពួកសាវករបស់ទ្រង់ ។
-
ហេតុអ្វីបានជាអ្នកគិតថា ព្រះយេស៊ូវគ្រីស្ទបានសន្យាដល់ពួកសាវកទ្រង់ថា ពួកគេនឹងទទួលបានអំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធភ្លាមៗបន្ទាប់ពីទ្រង់បានចាកចេញទៅ ?
សូមគូរតារាងខាងក្រោមនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ។ សូមទុកកន្លែងទំនេរសម្រាប់ជួរឈរទីបី ដែលអ្នកនឹងបន្ថែមនៅពេលក្រោយ ។ សូមបំពេញតារាងពីអ្វីដែលអ្នករកឃើញក្នុងខគម្ពីរដែលបានរាយបញ្ជី ។
ខគម្ពីរ ( ច្រើន ) |
ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទបញ្ជូនព្រះវិញ្ញាណបរិសុទ្ធមកកាន់យើងដើម្បី … |
---|---|
ខគម្ពីរ ( ច្រើន ) | ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទបញ្ជូនព្រះវិញ្ញាណបរិសុទ្ធមកកាន់យើងដើម្បី … |
ខគម្ពីរ ( ច្រើន ) | ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទបញ្ជូនព្រះវិញ្ញាណបរិសុទ្ធមកកាន់យើងដើម្បី … |
ខគម្ពីរ ( ច្រើន ) | ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទបញ្ជូនព្រះវិញ្ញាណបរិសុទ្ធមកកាន់យើងដើម្បី … |
ខគម្ពីរ ( ច្រើន ) | ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទបញ្ជូនព្រះវិញ្ញាណបរិសុទ្ធមកកាន់យើងដើម្បី … |
ខគម្ពីរ ( ច្រើន ) | ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទបញ្ជូនព្រះវិញ្ញាណបរិសុទ្ធមកកាន់យើងដើម្បី … |
ខគម្ពីរ ( ច្រើន ) | ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទបញ្ជូនព្រះវិញ្ញាណបរិសុទ្ធមកកាន់យើងដើម្បី … |
ទីបន្ទាល់មួយមកពីព្រះវិញ្ញាណបរិសុទ្ធ
ព្រះអង្គសង្គ្រោះបានបង្រៀនថា ព្រះវិញ្ញាណបរិសុទ្ធនឹងថ្លែងទីបន្ទាល់អំពី និងលើកតម្កើងទ្រង់ ( សូមមើល យ៉ូហាន ១៥:២៦; ១៦:១៣–១៤ ) ។
ប្រធាន រ័សុល អិម ណិលសុន បានសង្កេត ៖
សេចក្ដីពិតដ៏សំខាន់បំផុតដែលព្រះវិញ្ញាណបរិសុទ្ធនឹងធ្វើជាសាក្សីដល់អ្នកគឺថា ព្រះយេស៊ូវ គឺជា ព្រះគ្រីស្ទ ជាព្រះរាជបុត្រានៃព្រះដ៏មានព្រះជន្មរស់ ។
( រ័សុល អិម ណិលសុន « Revelation for the Church, Revelation for Our Lives » Liahona ខែ ឧសភា ឆ្នាំ ២០១៨ ទំព័រ ៩៦ )
បទពិសោធន៍ផ្ទាល់ខ្លួនជាមួយព្រះវិញ្ញាណបរិសុទ្ធ
សូមបន្ថែមជួរឈរទីបីទៅក្នុងតារាងរបស់អ្នក ហើយដាក់ស្លាកវាថា « របៀបដែលព្រះវិញ្ញាណបរិសុទ្ធបានធ្វើការណ៍នេះសម្រាប់ខ្ញុំ ឬនរណាម្នាក់ដែលខ្ញុំស្គាល់ » ។ សម្រាប់វគ្គបទគម្ពីរនីមួយៗនៅក្នុងតារាង សូមគិត និងសរសេរអំពីបទពិសោធន៍ទាំងឡាយដែលអ្នក សមាជិកគ្រួសារ ឬនរណាម្នាក់នៅក្នុងព្រះគម្ពីរមានជាមួយព្រះវិញ្ញាណបរិសុទ្ធ ដែលបំពេញតួនាទីនោះ ។ ប្រសិនបើអ្នកមិនដឹង ឬចងចាំបទពិសោធន៍ផ្ទាល់ខ្លួនសម្រាប់តួនាទីនៃព្រះវិញ្ញាណបរិសុទ្ធនីមួយៗដែលព្រះអង្គសង្គ្រោះបានគូសបញ្ជាក់នៅក្នុងខគម្ពីរទាំងនេះទេ នោះមិនអីទេ ។ នៅពេលអ្នកព្យាយាមស្មោះត្រង់ ហើយស្វែងរកបទពិសោធន៍ទាំងនេះនៅក្នុងជីវិតរបស់អ្នក នោះ ព្រះវរបិតាសួគ៌នឹងជួយអ្នកឲ្យស្គាល់ពួកគេ ។
ជម្រើស ៖ តើចង់រៀនសូត្របន្ថែមទៀតដែរឬទេ ?
តើព្រះវិញ្ញាណបរិសុទ្ធធ្វើអ្វីខ្លះ ?
ប្រធាន ដាល្លិនអេក អូក បានបង្រៀនថា
សមាជិកទីបីនៃក្រុមព្រះគឺព្រះវិញ្ញាណបរិសុទ្ធ ក៏ហៅបានថាជា ព្រះវិញ្ញាណបរិសុទ្ធ ព្រះវិញ្ញាណនៃព្រះអម្ចាស់ និង ព្រះដ៏ជាជំនួយ ។ ទ្រង់ជាសមាជិកនៃក្រុមព្រះ ដែលជាភ្នាក់ងារនៃវិវរណៈផ្ទាល់ខ្លួន ។ ដោយមានរូបជាព្រះវិញ្ញាណ ( សូមមើល គ&ស ១៣០:២២ ) នោះទ្រង់អាចគង់នៅក្នុងយើង ហើយសម្តែងតួនាទីចាំបាច់ជាអ្នកទាក់ទងរវាងព្រះវរបិតា និងព្រះរាជបុត្រា ជាមួយកូនចៅរបស់ព្រះនៅលើផែនដី ។ បទគម្ពីរជាច្រើនបង្រៀនថា បេសកកម្មរបស់ទ្រង់គឺដើម្បីថ្លែងទីបន្ទាល់អំពីព្រះវរបិតា និងព្រះរាជបុត្រា ( សូមមើល យ៉ូហាន ១៥:២៦; នីហ្វៃទី៣ ២៨:១១; គ&ស ៤២:១៧ ) ។ ព្រះអង្គសង្គ្រោះបានសន្យាថា ព្រះដ៏ជាជំនួយនឹងបង្រៀនយើងពីគ្រប់សេចក្តីទាំងអស់ រំឭកពីគ្រប់ទាំងសេចក្តី ហើយនាំយើងចូលក្នុងគ្រប់ទាំងសេចក្តីពិត ( សូមមើល យ៉ូហាន ១៤:២៦; ១៦:១៣ ) ។ ហេតុដូច្នោះហើយ ព្រះវិញ្ញាណបរិសុទ្ធជួយយើងញែកដឹងរវាងសេចក្តីពិត និងការក្លែងក្លាយដឹកនាំយើងក្នុងការសម្រេចចិត្តសំខាន់ៗរបស់យើង ហើយជួយយើងឆ្លងកាត់ឧបសគ្គនានានៃជីវិតរមែងស្លាប់នេះ ។ ទ្រង់ក៏ជាមធ្យោបាយមួយដែលធ្វើឲ្យយើងបរិសុទ្ធ ដែលលាងជម្រះ និងបន្សុទ្ធយើងចេញពីអំពើបាប ( សូមមើល នីហ្វៃទី២ ៣១:១៧; នីហ្វៃទី៣ ២៧:២០; មរ៉ូណៃ ៦:៤ )
( ដាល្លិន អេក អូក « The Godhead and the Plan of Salvation » Liahona ខែ ឧសភា ឆ្នាំ ២០១៧ ទំព័រ ១០២ )
ហេតុអ្វីបានជាវាសំខាន់ដែលយើងត្រូវស្គាល់ព្រះវិញ្ញាណបរិសុទ្ធដែលមានព្រះបន្ទូលមកយើង ?
ប្រធាន ដាល្លិន អេក អូក ក្នុងគណៈប្រធានទីមួយបានបង្រៀន ៖
ទំនាក់ទំនងផ្ទាល់ខ្លួនជាមួយព្រះវរបិតាសួគ៌របស់យើងតាមរយៈព្រះវិញ្ញាណបរិសុទ្ធរបស់ទ្រង់នេះ គឺជាប្រភពនៃទីបន្ទាល់អំពីសេចក្តីពិត ចំណេះដឹងរបស់យើង និងជាប្រភពនៃការណែនាំផ្ទាល់ខ្លួនរបស់យើងពីព្រះវរបិតាសួគ៌ជាទីស្រឡាញ់ ។ វាជាលក្ខណៈសំខាន់មួយនៃផែនការនៃដំណឹងល្អដ៏អស្ចារ្យរបស់ទ្រង់ ដែលអនុញ្ញាតឲ្យបុត្រាបុត្រីរបស់ទ្រង់ម្នាក់ៗទទួលបានសាក្សីផ្ទាល់ខ្លួនអំពីសេចក្ដីពិតរបស់ទ្រង់ ។
( ដាល្លិន អេក អូក « Two Lines of Communication » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១០ ទំព័រ ៨៣ )
យ៉ូហាន ១៤:២៧ ។ តើខ្ញុំអាចមានអារម្មណ៍សុខសាន្តពីព្រះវិញ្ញាណបរិសុទ្ធដោយរបៀបណា ប្រសិនបើខ្ញុំកំពុងតស៊ូជាមួយនឹងសុខភាពផ្លូវចិត្ត ?
ប្រសិនបើអ្នកជួបប្រទះនឹងបញ្ហាសុខភាពផ្លូវចិត្ត ដូចជាការថប់បារម្ភ ឬការបាក់ទឹកចិត្ត អ្នកប្រហែលជាមានអារម្មណ៍ថាវាពិបាកណាស់ក្នុងការទទួលអារម្មណ៍ពីព្រះវិញ្ញាណបរិសុទ្ធ ។ នេះមិនមែនជាកំហុសរបស់អ្នកទេ ។ ព្រះវរបិតាសួគ៌របស់យើង និងព្រះរាជបុត្រាទ្រង់ ព្រះយេស៊ូវគ្រីស្ទ ដឹងពីការលំបាកទាំងនេះ ហើយទ្រង់ទាំងទ្វេចង់ជួយអ្នក ។ សូមពិចារណាពិនិត្យមើលធនធានមួយ ឬពីរខាងក្រោមនេះសម្រាប់ជាព័ត៌មានបន្ថែមអំពីរបៀបដើម្បីទទួលអារម្មណ៍នៃសេចក្តីសុខសាន្តពីព្រះវិញ្ញាណបរិសុទ្ធ នៅពេលអ្នកពុះពារជាមួយបញ្ហាសុខភាពផ្លូវចិត្ត ។
-
វីដេអូ ៖ « Like a Broken Vessel » ( ១១:៣៦ មាននៅលើគេហទំព័រ ChurchofJesusChrist.org )
-
រ៉េណា អ៊ី អាប៊ើតូ « Thru Cloud and Sunshine, Lord, Abide with Me! » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៩ ទំព័រ ៥៧–៦០
-
ដេប្រា ទីប៊ុល ម៉េកឃ្លិនឌិន « Discerning Your Feelings: Anxiety or the Spirit? » Ensign ខែ មេសា ឆ្នាំ ២០១៩ ChurchofJesusChrist.org
-
Lyle J. Burrup « Anxiety and Anxiety Disorders » Ensign ខែ មីនា ឆ្នាំ ២០១៧ ទំព័រ ៥៤–៦១
យ៉ូហាន ១៦:៧ ។ តើព្រះអង្គសង្គ្រោះមានន័យយ៉ាងណា នៅពេលទ្រង់មានព្រះបន្ទូលថា « បើខ្ញុំមិនទៅទេ នោះព្រះដ៏ជាជំនួយនឹងមិនមកឯអ្នករាល់គ្នាដែរ » ?
ដោយហេតុផលមួយចំនួនពុំបានពន្យល់ពេញលេញនៅក្នុងព្រះគម្ពីរ នោះព្រះវិញ្ញាណបរិសុទ្ធពុំធ្វើការពេញលេញនៅក្នុងចំណោមពួកសាសន៍យូដាឡើយ នៅអំឡុងឆ្នាំ នៃព្រះជន្មរមែងស្លាប់របស់ព្រះយេស៊ូវ ( យ៉ូហាន ៧:៣៩; ១៦:៧ ) ។ សេចក្តីថ្លែងការណ៍អំពីឥទ្ធិលដែលថាព្រះវិញ្ញាណបរិសុទ្ធពុំយាងមក រហូតទាល់តែ បន្ទាប់ពីព្រះយេស៊ូវបានមានព្រះជន្មរស់ឡើងវិញនោះ គឺគ្រាន់តែសំដៅលើសម័យកាន់កាប់ត្រួតត្រានោះតែប៉ុណ្ណោះ ព្រោះវាច្បាស់ណាស់ថា ព្រះវិញ្ញាណបរិសុទ្ធបានធ្វើការតាំងតែពីសម័យកាន់កាប់ត្រួតត្រាពីមុនៗមកម្ល៉េះ ។ លើសពីនេះទៀត វាសំដៅទៅលើតែ អំណោយទាន នៃព្រះវិញ្ញាណបរិសុទ្ធប៉ុណ្ណោះដែលពុំមានវត្តមាន ព្រោះ ព្រះចេស្តា នៃព្រះវិញ្ញាណបរិសុទ្ធបានធ្វើការអំឡុងពេលនៃការបម្រើរបស់យ៉ូហាន បាទីស្ទ និងព្រះយេស៊ូវ បើមិនដូច្នោះទេ គ្មាននរណាម្នាក់អាចទទួលទីបន្ទាល់នៃសេចក្តីពិតដែលបុរសទាំងនេះបានបង្រៀនឡើយ ( ម៉ាថាយ ១៦:១៦–១៧ សូមមើលផងដែរ កូរិន. ទី១. ១២:៣ ) ។
( Bible Dictionary, « Holy Ghost » )