ថ្នាក់​សិក្ខាសាលា
ថែស្សាឡូនីចទី១ ៤–៥


ថែស្សាឡូនីចទី១ ៤–៥

ពេលវេលាដែលព្រះគ្រីស្ទនឹងយាងមកផែនដីវិញ ។

“He Comes Again to Rule and Reign” by Mary R. Sauer. Jesus Christ is descending to Earth at his Second Coming. There are men, women, and children surrounding him. He is wearing a red robe and is looking down at those who are gathering.

តើមានសំណួរ ឬគំនិតអ្វីខ្លះចូលមកក្នុងចិត្តរបស់អ្នក ពេលអ្នកគិតអំពីការយាងមកជាលើកទីពីររបស់ព្រះយេស៊ូវគ្រីស្ទ ? នៅក្នុងសំបុត្រទីមួយរបស់លោកទៅកាន់ក្រុងថែស្សាឡូនីច ជំពូកទី ៤–៥ សាវកប៉ុលបានបង្រៀនព័ត៌មានលម្អិតសំខាន់ៗអំពីការយាងមកជាលើកទីពីររបស់ព្រះអង្គសង្គ្រោះ និងរបៀបដែលយើងអាចរៀបចំសម្រាប់ការយាងមកជាលើកទីពីរនេះ ។ មេរៀននេះមានគោលបំណងជួយអ្នកឲ្យយល់អំពីអ្វីដែលនឹងកើតឡើង និងរបៀបដែលអ្នកអាចរៀបចំសម្រាប់ពេលវេលាដែលព្រះយេស៊ូវគ្រីស្ទយាងត្រលប់មកផែនដីវិញ ។

ការរៀបចំសិស្ស ៖សូមឲ្យសិស្សស្រមៃមើលថា តើវានឹងទៅជាយ៉ាងណា នៅពេលព្រះអង្គសង្គ្រោះយាងមកម្ដងទៀត ។ សូមអញ្ជើញពួកគេឲ្យឆ្លើយសំណួរខាងក្រោមនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់ពួកគេ ឬនៅលើក្រដាសមួយសន្លឹក ៖ តើការយាងមកជាលើកទីពីរធ្វើឲ្យអ្នករំភើបចិត្តដោយរបៀបណា ? តើអ្វីធ្វើឲ្យអ្នកភ័យខ្លាច ?

សកម្មភាពរៀនសូត្រដែលអាចមាន

សំណួរនានាអំពីការយាងមកជាលើកទីពីររបស់ព្រះយេស៊ូវគ្រីស្ទ

សូមបង្ហាញរូបភាពដែលពណ៌នាអំពីការយាងមកជាលើកទីពីររបស់ព្រះយេស៊ូវគ្រីស្ទ ដូចជារូបភាពនៅខាងដើមនៃមេរៀននេះ ។ សិស្សអាចត្រូវបានរំឭកអំពីសកម្មភាពរៀបចំសិស្សរបស់ពួកគេអំឡុងពេលដែលសំណួរខាងក្រោមត្រូវបានពិភាក្សា ។

  • តើមានរឿងអ្វីខ្លះ ដែលអ្នកដឹងថានឹងកើតឡើង អំពីការយាងមកជាលើកទីពីររបស់ព្រះយេស៊ូវគ្រីស្ទ ?

  • តើមានរឿងអ្វីខ្លះ ដែលអ្នកមិនដឹង ?

ផ្នែកនៃមេរៀននេះមិនមានបំណងគ្របដណ្តប់អ្វីគ្រប់យ៉ាងដែលសិស្សដឹង ឬឆ្លើយសំណួរទាំងអស់ដែលពួកគេមានអំពីការយាងមកជាលើកទីពីរនោះទេ ។ ផ្ទុយទៅវិញ វាគឺជាការជួយពួកគេឲ្យទំនាក់ទំនងទៅនឹងពួកបរិសុទ្ធក្រុងថែស្សាឡូនីច ដែលបានយល់អំពីរឿងមួយចំនួន ប៉ុន្តែមានសំណួរអំពីអ្នកដទៃ ។

ពួកបរិសុទ្ធក្រុងថែស្សាឡូនីចក៏មានសំណួរអំពីការយាងមកជាលើកទីពីររបស់ព្រះអង្គសង្គ្រោះដែរ ។ ដោយផ្អែកលើការបង្រៀនរបស់ប៉ុលនៅក្នុងជំពូកទាំងនេះ ពួកគេអាចនឹងសួរសំណួរដូចជា « តើនៅពេលណាដែលមនុស្សជាទីស្រឡាញ់របស់យើងដែលបានស្លាប់នឹងរស់ឡើងវិញ ? » ឬ « តើការយាងមកជាលើកទីពីររបស់ព្រះយេស៊ូវគ្រីស្ទនឹងកើតឡើងនៅពេលណា ?ឬ « តើយើងអាចរៀបចំខ្លួនសម្រាប់ការយាងមកជាលើកទីពីររបស់ព្រះយេស៊ូវគ្រីស្ទដោយរបៀបណា ? អ្នកប្រហែលជាធ្លាប់មានសំណួរស្រដៀងគ្នានេះដែរ ។ សកម្មភាពសិក្សាខាងក្រោមដោះស្រាយសំណួរទាំងនេះ ។

សកម្មភាពសិក្សាខាងក្រោមមានគោលបំណងជួយសិស្សឲ្យសិក្សា និងពន្យល់ពីការបង្រៀនរបស់ប៉ុលទៅកាន់ពួកថែស្សាឡូនីច អំពីការយាងមកជាលើកទីពីរ ។

Color Handouts Icon

របៀបមួយដើម្បីសម្រេចបំណងនេះគឺការបែងចែកថ្នាក់ជាគូ ឬក្រុមតូចៗ ហើយផ្តល់ឲ្យក្រុមនីមួយៗនូវសំណៅចែកមួយក្នុងចំណោមសំណៅចែកខាងក្រោមដើម្បីសិក្សា និងពិភាក្សាជាមួយគ្នា ។ បន្ទាប់មក បុគ្គលម្នាក់មកពីក្រុមនីមួយៗត្រូវបានស្នើសុំឲ្យចែកចាយជាមួយថ្នាក់នូវការសង្ខេបខ្លីៗអំពីអ្វីដែលក្រុមបានរៀនពីការសិក្សារបស់ពួកគេ ។

ម៉្យាងទៀត អាចចាត់តាំងសិស្សជាក្រុមដែលមានគ្នាបីនាក់ដោយបានចាត់តាំងឲ្យសិស្សម្នាក់ៗនូវសំណៅចែកផ្សេងៗគ្នា ដើម្បីបំពេញជាលក្ខណៈបុគ្គល ។ បន្ទាប់មក សិស្សម្នាក់ៗក្នុងក្រុមអាចសង្ខេបអំពីអ្វីដែលពួកគេបានរៀនសម្រាប់សមាជិកផ្សេងទៀតនៃក្រុមរបស់ពួកគេ ។

សិស្សអាចប្រើផ្នែកខាងក្រោយនៃក្រដាសដើម្បីកត់ត្រាការឆ្លើយតបរបស់ពួកគេ ។

សកម្មភាពសិក្សាទី ១ ៖ តើនឹងមានអ្វីកើតឡើងចំពោះមនុស្សរស់ និងមនុស្សស្លាប់នៅឯការយាងមកជាលើកទីពីររបស់ព្រះយេស៊ូវគ្រីស្ទ ?

សូមអាន ថែស្សាឡូនីចទី១ ៤:១៣–១៨ ដោយស្វែងរកការយល់ដឹងអំពីអ្វីដែលនឹងកើតឡើងចំពោះមនុស្សសុចរិត នៅពេលព្រះយេស៊ូវយាងមកម្តងទៀត ។ ចូរកំណត់ចំណាំពីភាពខុសគ្នារវាងអ្វីដែលនឹងកើតឡើងចំពោះអស់អ្នកដែលបានស្លាប់ និងអ្នកដែលនៅរស់ នៅឯការយាងមកជាលើកទីពីរ ។ ( ពាក្យ « ដេកលក់ » និង « ដេក » នៅក្នុងខគម្ពីរទាំងនេះសំដៅទៅលើអ្នកដែលបានស្លាប់ ) ។ វាអាចនឹងមានប្រយោជន៍ក្នុងការអានការបកប្រែរបស់យ៉ូសែប ស្ម៊ីធ នៃ ថែស្សាឡូនីចទី១ ៤:១៥, ១៧ ។ ( នៅក្នុងខ១៥, លេខយោង ក, និង ខ ១៧, លេខយោង ក )

  • តើនៅក្នុងខគម្ពីរទាំងនេះមានអ្វីដែលសំខាន់ចំពោះអ្នក ?

បន្ទាប់មក សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ៨៨:៩៦–៩៨ ដោយស្វែងរកការយល់ដឹងបន្ថែមអំពីព្រឹត្តិការណ៍ទាំងនេះ ។ ( អ្នកក៏ប្រហែលជាចង់អាន ខទី ៩៩–១០១ ដើម្បីរៀនអំពីអ្វីដែលនឹងកើតឡើងចំពោះអស់អ្នកដែលមិនទទួលយកព្រះយេស៊ូវគ្រីស្ទនៅក្នុងជីវិតនេះទេ ) ។

  • តើបងប្អូនបានទទួលការយល់ដឹងបន្ថែមទៀតអ្វីខ្លះ ?

សេចក្តីពិតមួយដែលអ្នកអាចរកឃើញនោះគឺ ពួកបរិសុទ្ធដ៏ស្មោះត្រង់ដែលបានស្លាប់មុនការយាងមកជាលើកទីពីរនឹងបានរស់ឡើងវិញនៅពេលដែលព្រះគ្រីស្ទយាងមកម្តងទៀត

ពាក្យ « បានជួបជុំ » ( ថែស្សាឡូនីច ទី១ ៤:១៧ ) សំដៅលើមនុស្សសុចរិតដែលរួមគ្នាដើម្បីទៅជួបព្រះអង្គសង្គ្រោះនៅពេលទ្រង់យាងមក ។ ពួកគ្រីស្ទានជាច្រើនប្រើពាក្យ អណ្ដែតឡើង ( មកពីពាក្យឡាតាំងមានន័យថា « បានជួបជុំ » ) នៅពេលសំដៅទៅលើពេលវេលានេះ ។

អែលឌើរ នែល អិល អាន់ឌើរសិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានចែកចាយដូចខាងក្រោមអំពីព្រឹត្តិការណ៍ដ៏ពិសិដ្ឋនេះ ៖

15:1
Official portrait of Elder Neil L. Andersen of the Quorum of the Twelve Apostles, 2010, August.

គ្មានអ្វីដែលជំរុញបំណងខ្ញុំក្នុងការនិយាយអំពីព្រះគ្រីស្ទ ច្រើនជាងការស្រមៃគិតអំពីការយាងត្រឡប់មកវិញរបស់ទ្រង់នោះឡើយ ។ ខណៈដែលយើងមិនដឹងថាទ្រង់នឹងយាងមកនៅពេលណា តែព្រឹត្តិការណ៍នៃការយាងត្រឡប់របស់ទ្រង់នឹងមានភាពអស្ចារ្យ ! ទ្រង់នឹងយាងមកលើពពកនៅលើមេឃដ៏មហស្ចារ្យ និងសិរីរុងរឿងជាមួយពួកទេវតាបរិសុទ្ធរបស់ទ្រង់ទាំងអស់ ។ មិនត្រឹមតែទេវតាពីរបីអង្គប៉ុណ្ណោះទេ ប៉ុន្តែជាទេវតាបរិសុទ្ធរបស់ទ្រង់ ទាំងអស់ ។ គ្មានរូបចេរូប៊ីនពណ៌ក្រហមដែលគូរដោយវិចិត្រកររ៉ាហ្វ៊ែល ដែលយើងទាំងអស់គ្នាបានឃើញនៅលើកាតនៃក្តីស្រឡាញ់របស់យើងនោះទេ ។ ទាំងនេះគឺជាពួកទេវតានៃសតវត្សរ៍ជាពួកទេវតាដែលបានបញ្ជូនឲ្យមកបិទមាត់សិង្ហទាំងអស់ បើកទ្វារគុក ដើម្បីប្រកាសកំណើតដែលរង់ចាំជាយូរមក ដើម្បីលួងលោមទ្រង់នៅសួនច្បារគែតសេម៉ានីដើម្បីធានាដល់ពួកសិស្សនៅការយាងឡើងរបស់ទ្រង់ និងដើម្បីបើកការស្តារឡើងវិញនៃដំណឹងល្អ ។

តើបងប្អូនអាចស្រម៉ៃថាត្រូវបានទៅជួបទ្រង់ មិនថានៅខាងនេះឬខាងនោះទៀតនៃវាំងននដែរឬទេ ? នេះជាការសន្យារបស់ទ្រង់ចំពោះពួកសុចរិត ។ បទពិសោធន៍ដ៏អស្ចារ្យនេះគូសសម្គាល់ដល់ព្រលឹងយើងជារៀងរហូត ។

( នែល អិល អាន់ឌើរសិន « We Talk of Christ » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០២០ ទំព័រ ៩១ ) ។

សូមចំណាយពេលខ្លះដើម្បី ស្រមៃមើលថា តើវាមានសភាពបែបណាក្នុងការរាប់ចូលក្នុងចំណោមមនុស្សសុចរិតនៅពេល ព្រះអង្គ សង្គ្រោះយាងមក ។

  • តើអ្នកអាចមានគំនិត ឬអារម្មណ៍បែបណានៅថ្ងៃនោះ ? តើអ្នកមានអារម្មណ៍យ៉ាងណាដែលដឹងថា ព្រះអង្គសង្គ្រោះចង់ឲ្យអ្នកចូលរួមជាមួយទ្រង់ នៅពេលទ្រង់យាងមក ? តើការស្រមៃឃើញពីថ្ងៃអនាគតនោះវាមានឥទ្ធិពលយ៉ាងណាចំពោះអ្នកនៅថ្ងៃនេះ ?

នៅក្នុង ថែស្សាឡូនីច ទី១ ៤:១៨ ប៉ុលបានលើកទឹកចិត្តពួកបរិសុទ្ធឲ្យ « ចូរកំសាន្តចិត្តគ្នាទៅវិញទៅមក ដោយដំណើរនេះចុះ » ។

  • តើការបង្រៀនរបស់ប៉ុលផ្ដល់ការកំសាន្តចិត្តដល់អ្នកយ៉ាងដូចម្ដេច ? តើពួកគេអាចផ្ដល់ការកំសាន្តចិត្តក្នុងកាលៈទេសៈដែលអ្នកអាចប្រឈមមុខនាពេលអនាគតដោយរបៀបណា ?

New Testament Seminary Teacher Manaul - 2023

សកម្មភាពសិក្សាទី ២ ៖ តើការយាងមកជាលើកទីពីររបស់ព្រះយេស៊ូវគ្រីស្ទនឹងកើតឡើងនៅពេលណា ?

តើអ្នកធ្លាប់ឆ្ងល់ទេថា តើពេលណាដែលការយាងមកជាលើកទីពីររបស់ព្រះយេស៊ូវគ្រីស្ទនឹងកើតឡើង ឬតើអ្នកនឹងត្រូវរៀបចំខ្លួនរួចរាល់ដែរឬទេ ? ពួកបរិសុទ្ធនៅថែស្សាឡូនីច ទំនងជាមានសំណួរដូចគ្នានេះដែរ ។

សូមអាន ថែស្សាឡូនីច ទី១ ៥:១–៣ ហើយរកមើលពាក្យប្រៀបធៀបដែលប៉ុលបានប្រើដើម្បីពិពណ៌នាអំពីពេលវេលាដែលព្រះយេស៊ូវនឹងយាងមកផែនដីវិញ ។

  • តើអ្នកបានរកឃើញអ្វីខ្លះ ?

  • តើពាក្យប្រៀបធៀបរបស់ប៉ុលអំពីចោរនៅពេលយប់ និងស្ត្រីដែលមានផ្ទៃពោះបង្រៀនអ្នកអ្វីខ្លះអំពីការយាងមកជាលើកទីពីររបស់ព្រះអង្គសង្គ្រោះ ?

សូមអាន ថែស្សាឡូនីច ទី១ ៥:៤–៦ ហើយរកមើល សេចក្ដីពិតដែលប៉ុលបានបង្រៀនអំពីការត្រៀមខ្លួនសម្រាប់ការយាងមកជាលើកទីពីរ ។ សូមប្រៀបធៀបការបង្រៀនទាំងនេះជាមួយ គោលលទ្ធិ និង សេចក្តីសញ្ញា ១០៦:៤–៥

  • តើបងប្អូនបានកើនចំណេះដឹងអ្វីខ្លះ ?

សេចក្ដីពិតមួយដែលយើងអាចរៀនចេញពីការបង្រៀនរបស់ប៉ុលគឺថាប្រសិនបើយើងខិតខំធ្វើជា « កូនចៅនៃពន្លឺ » ដោយការធ្វើតាមព្រះយេស៊ូវគ្រីស្ទ នោះយើងនឹងត្រូវបានត្រៀមខ្លួនរួចនៅពេលទ្រង់យាងមកម្ដងទៀត

ដើម្បីរៀនបន្ថែមទៀតអំពីវិធីផ្សេងៗដែលព្រះអម្ចាស់អញ្ជើញយើងឲ្យក្លាយជាកូនចៅនៃពន្លឺ សូមអាន នីហ្វៃទី៣ ១៨:២៤ ; គោលលទ្ធិ និង សេចក្តីសញ្ញា ៥០:២៣–២៥ ; ៨៨:៦៧–៦៨ ។ សូមសរសេរនៅក្នុងសៀវភៅសិក្សារបស់អ្នកនូវអ្វីដែលអ្នករកឃើញ ដែលជួយអ្នកឲ្យយល់ពីរបៀបក្លាយជាកូនចៅនៃពន្លឺ ។

  • តើបងប្អូនអញ្ជើញពន្លឺរបស់ព្រះអម្ចាស់ឲ្យចូលក្នុងជីវិតរបស់បងប្អូនដោយរបៀបណា ? តើអ្នកអាចអញ្ជើញពន្លឺរបស់ទ្រង់បន្ថែមទៀតមកក្នុងជីវិតអ្នកដោយរបៀបណា ?

New Testament Seminary Teacher Manaul - 2023

សកម្មភាពសិក្សាទី ៣ ៖ តើយើងអាចរៀបចំខ្លួនយើងសម្រាប់ការយាងមកជាលើកទីពីររបស់ព្រះយេស៊ូវគ្រីស្ទដោយរបៀបណា ?

ប៉ុលបានបញ្ចប់សំបុត្រទីមួយរបស់លោកដល់ពួកថែស្សាឡូនីចដោយការចែកចាយការទូន្មានអំពីរបៀបដែលពួកបរិសុទ្ធអាចរៀបចំខ្លួនឲ្យបានកាន់តែប្រសើរដើម្បីទៅជួបព្រះអង្គសង្គ្រោះនៅឯការយាងមកជាលើកទីពីររបស់ទ្រង់ ។

សូមអាន ថែស្សាឡូនីច ទី១ ៥:១៤–២២ ហើយស្វែងយល់ថាតើអ្នកទទួលបានការយល់ដឹងអ្វីខ្លះអំពីការត្រៀមខ្លួននេះ ។ សូមបើកចិត្តឲ្យទូលាយចំពោះគំនិតអំពីការបង្រៀនណាមួយដែលអាចមានប្រយោជន៍ជាពិសេសសម្រាប់អ្នក ។

  • តើការបង្រៀនទាំងនេះមួយណាដែលមានអត្ថន័យបំផុតចំពោះអ្នក ? ហេតុអ្វី ?

សូមស្វែងរកខគម្ពីរមួយ ឬពីរដែលជួយបង្កើនការយល់ដឹងរបស់អ្នកអំពីការបង្រៀនដែលអ្នកបានជ្រើសរើស ។ ( អ្នកអាចនឹងប្រើលេខយោង ឬរកមើលប្រធានបទនៅក្នុងសេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ ឬ Topical Guide ដើម្បីជួយអ្នកឲ្យស្វែងរកបទគម្ពីរដែលទាក់ទងគ្នា ) ។

  • តើព្រះយេស៊ូវគ្រីស្ទបានជួយអ្នកដោយរបៀបណា ឬតើទ្រង់នឹងជួយអ្នកដោយរបៀបណា ដើម្បីត្រៀមខ្លួនសម្រាប់ការយាងមកជាលើកទីពីររបស់ទ្រង់ ? តើអ្នកអាចរៀនអ្វីខ្លះអំពីទ្រង់មកពីការណ៍នេះ ?

New Testament Seminary Teacher Manaul - 2023

ពិចារណាលើសេចក្តីពិតដែលអ្នកបានរៀននៅថ្ងៃនេះ ហើយទង្វើដែលអ្នកមានអារម្មណ៍ថាត្រូវបានបំផុសគំនិតឲ្យធ្វើ ដែលនឹងជួយអ្នកឲ្យត្រៀមខ្លួន និងរំភើបចិត្តក្នុងការជួបព្រះអង្គសង្គ្រោះម្តងទៀត ។ សូមកត់ត្រាគំនិតរបស់អ្នកនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ។

សូមថ្លែងទីបន្ទាល់អំពីពរជ័យដែលកើតឡើងនៅពេលយើងចាត់វិធានការសាមញ្ញ ប៉ុន្តែមានអត្ថន័យឆ្ពោះទៅរកការរៀបចំសម្រាប់ពេលដែលព្រះគ្រីស្ទយាងមកផែនដីម្តងទៀត ។

វិចារណកថា និង ព័ត៌មានសាច់រឿង

ថែស្សាឡូនីច ទី១ ៥:២ ។ តើពេលវេលានៃការយាងមកជាលើកទីពីររបស់ព្រះអង្គសង្គ្រោះអាចប្រៀបធៀបនឹងចោរនៅពេលយប់យ៉ាងដូចម្ដេច ?

អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី ( ឆ្នាំ ១៩១៥–៨៥ ) ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានពន្យល់ថា ធម្មតាចោរតែងមកនៅពេលយប់ « ដោយមិននឹកស្មានដល់ ហើយដោយគ្មានការព្រមានទុកជាមុន » ( Doctrinal New Testament Commentary [ ឆ្នាំ ១៩៧៣ ] ៣:៥៤ ) ។ ការប្រៀបធៀបនេះបង្ហាញថា ការយាងមកជាលើកទីពីររបស់ព្រះអង្គសង្គ្រោះនឹងមានការភ្ញាក់ផ្អើលដល់មនុស្សមួយចំនួន ។

ថែស្សាឡូនីច ទី១ ៥:២១ ។ តើប៉ុលចង់មានន័យយ៉ាងណាដោយថា « ចូរលមើលគ្រប់ទាំងអស់ ហើយកាន់ខ្ជាប់តាមសេចក្តីដែលត្រឹមត្រូវ » ?

ប៉ុលបានអញ្ជើញពួកបរិសុទ្ធក្រុងថែស្សាឡូនីចឲ្យ « ចូរលមើលគ្រប់ទាំងអស់ »—មានន័យថាដើម្បីពិនិត្យ ឬសាកល្បងពួកគេឲ្យយល់ថាតើពួកគេល្អ ឬអាក្រក់—ហើយដើម្បី « កាន់ខ្ជាប់តាមសេចក្តីដែលត្រឹមត្រូវ » ។ ក្នុងនាមជាសមាជិកនៃសាសនាចក្រ យើងត្រូវបានបង្រៀនមិនត្រឹមតែរៀនពីដំណឹងល្អប៉ុណ្ណោះទេ ប៉ុន្តែដើម្បីសញ្ជឹងគិត អធិស្ឋាន ហើយទីបំផុតយល់ពីវា ( សូមមើល នីហ្វៃទី៣ ១៧:១–៣ ; គោលលទ្ធិ និង សេចក្តីសញ្ញា ៦៨:២៥–២៦ ) ។ បន្ទាប់មក យើងត្រូវប្រកាន់ខ្ជាប់យ៉ាងរឹងមាំ និងស្មោះត្រង់ចំពោះសេចក្តីល្អដែលយើងយល់ ។

សកម្មភាពរៀនសូត្របន្ថែម

ថែស្សាឡូនីច ទី១ ៤:១១–១២ ; ថែស្សាឡូនីច ទី២ ៣:១០–១១ ។ សារៈសំខាន់នៃកិច្ចការ

ប្រសិនបើសិស្សនឹងទទួលបានអត្ថប្រយោជន៍ពីការពិភាក្សាអំពីសារៈសំខាន់នៃកិច្ចការសូមពិចារណាប្រើសំណួរដូចខាងក្រោម ៖

សូមឲ្យសិស្សពណ៌នាអំពីកិច្ចការដ៏លំបាកបំផុតដែលពួកគេបានធ្វើ ។ ហេតុអ្វីបានជាវាពិបាក ? តើតម្លៃអ្វីដែលបានមកពីការធ្វើវា ?

សូមអញ្ជើញសិស្សឲ្យអាន ថែស្សាឡូនីច ទី១ ៤:១១–១២ និង ថែស្សាឡូនីច ទី២ ៣:១០–១១ ដោយរកមើលអ្វីដែលប៉ុលបានបង្រៀនអំពីកិច្ចការ ។ សូមអនុញ្ញាតឲ្យសិស្សចែកចាយគំនិតរបស់ពួកគេ ។ សូមពិចារណាឲ្យសិស្សចែកចាយពីរបៀបដែលពួកគេដឹងគុណចំពោះតម្លៃនៃកិច្ចការ ។

សិស្សក៏អាចត្រូវបានអញ្ជើញឲ្យអាន និងពិភាក្សាអំពីផ្នែក « Work and Self-Reliance » នៃកូនសៀវភៅ ដើម្បីកម្លាំងនៃយុវជន ( [ ឆ្នាំ២០១១ ] ទំព័រ ៤០–៤១ ) ។

សូមសួរសិស្សអំពីរបៀបដែលការធ្វើជាមនុស្សឧស្សាហ៍ព្យាយាមអាចជួយពួកគេឲ្យក្លាយដូចជាព្រះអង្គសង្គ្រោះ ។

ថែស្សាឡូនីច ទី១ ៥:១១–២២ ។ យោបល់ជាច្រើនសម្រាប់ការបង្រៀន

សូមអញ្ជើញសិស្សឲ្យជ្រើសរើសឃ្លាមួយពីខគម្ពីរទាំងនេះ ( ឧទាហរណ៍ « ចូរអរសប្បាយជានិច្ច » [ ខទី ១៦ ] ) ហើយសរសេរសារចុះផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយសង្គម ឬបង្កើតរឿងល្បងប្រាជ្ញាខ្លីៗ ។ សិស្សអាចបញ្ចូលគំនិតរបស់ពួកគេអំពីមូលហេតុដែលឃ្លានេះមានសារៈសំខាន់ចំពោះពួកគេ និងពីរបៀបដែលវាអាចជួយនរណាម្នាក់ឲ្យខិតទៅជិតព្រះយេស៊ូវគ្រីស្ទ ហើយបានត្រៀមខ្លួនកាន់តែប្រសើរសម្រាប់ការយាងមករបស់ទ្រង់ ។