ថ្នាក់​សិក្ខាសាលា
ថែស្សាឡូនីច ទី២ ២


ថែស្សាឡូនីច ទី២ ២

ការក្បត់សាសនាដ៏ធំ

A group of New Testament era people gathered around a man. The people are listening to the man speak. The image illustrates the development of false beliefs and apostasy occuring in the early Christian church following the deaths of the original apostles of Jesus Christ.

តើជីវិតរបស់អ្នកនឹងទៅជាយ៉ាងណា ប្រសិនបើអ្នកមិនមានភាពពេញលេញនៃដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ ? ប៉ុលបានបង្រៀនពួកបរិសុទ្ធនៅក្រុងថែស្សាឡូនីចថា នៅទីបំផុតអំពើទុច្ចរិតរបស់ប្រជាជននឹងនាំឲ្យមានការបែកចេញពីដំណឹងល្អ ( សូមមើល ថែស្សាឡូនីច ទី២ ២:១–៧ ) ។ មេរៀននេះអាចជួយអ្នកឲ្យយល់ពីរបៀបដែលការក្បត់សាសនានៃព្រះគម្ពីរសញ្ញាថ្មីនៃសាសនាចក្របានកើតឡើង និងមូលហេតុដែលសាសនាចក្ររបស់ព្រះអង្គសង្គ្រោះចាំបាច់ត្រូវស្ដារឡើងវិញនៅថ្ងៃចុងក្រោយ ។

កាប្រើសេចក្តីយោងឆ្លង ។ សេចក្តីយោងបទគម្ពីរគឺជាបទគម្ពីរមួយ ដែលអាចផ្ដល់ព័ត៌មានបន្ថែម និងផ្ដល់ការយល់ដឹងអំពីអ្វីដែលកំពុងសិក្សា ។ វាអាចមានប្រយោជន៍ក្នុងការអញ្ជើញសិស្សឲ្យយោងទៅលើអ្វីដែលពួកគេកំពុងអានជាមួយនឹងខគម្ពីរផ្សេងទៀត ដើម្បីពង្រឹងការយល់ដឹងរបស់ពួកគេអំពីដំណឹងល្អកាន់តែស៊ីជម្រៅ ។

ការរៀបចំរបស់សិស្ស ៖ សូមអញ្ជើញសិស្សឲ្យរកមើល « Apostasy » នៅក្នុងប្រធានបទដំណឹងល្អដែលមាន នៅលើគេហទំព័រChurchofJesusChrist.org ។ សូមឲ្យពួកគេមករៀនដោយបានត្រៀមខ្លួនដើម្បីចែកចាយពីអ្វីដែលពួកគេបានរៀន ឬសួរសំណួរណាមួយដែលពួកគេមាន ។

សកម្មភាពរៀនសូត្រដែលអាចមាន

ការក្បត់សាសនាដ៏ធំ

សូមរំព្ញកសិស្សឲ្យសញ្ជឹងគិតលើការរៀបចំរបស់ពួកគេសម្រាប់ថ្នាក់ នៅពេលពួកគេឆ្លើយតបសាច់រឿងខាងក្រោមនេះ ។

សូមបង្ហាញ ឬពន្យល់សាច់រឿងនិងសំណួរនានា ហើយអញ្ជើញសិស្សឲ្យឆ្លើយនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់ពួកគេ មុនពេលពួកគេចែកចាយចម្លើយរបស់ពួកគេជាមួយសិស្សក្នុងថ្នាក់ ។

ម៉្យាងទៀត អាចចាត់តាំងសិស្សជាក្រុមដែលមានគ្នាពីរ ឬ បីនាក់ដែលសិស្សម្នាក់កំពុងបង្រៀន និងម្នាក់ ឬពីរនាក់ទៀតដើរតួសម្ដែងជាអ្នកផ្សព្វផ្សាយសាសនា ។ អ្នកដែលដើរតួជាអ្នកផ្សព្វផ្សាយសាសនាអាចព្យាយាមពន្យល់អំពីការក្បត់សាសនាដ៏ធំ ។

សូមស្រមៃថាអ្នកគឺជាអ្នកផ្សព្វផ្សាយសាសនានៅថ្ងៃដំបូងនៃបេសកកម្មរបស់អ្នក ។ អ្នកត្រូវបង្រៀននរណាម្នាក់អំពីការក្បត់សាសនាដ៏ធំ ។

  • តើអ្នកនឹងពន្យល់រឿងនេះទៅពួកគេដោយរបៀបណា ?

  • ហេតុអ្វីបានជាការណ៍នេះជា កិច្ចការដ៏លំបាក ?

  • តើអ្នកគិតថា ហេតុអ្វីបានជាវាសំខាន់ដើម្បីយល់ដឹងអំពី ការក្បត់សាសនាដ៏ធំនេះ ?

នៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក សូមសរសេរសំណួរដែលអ្នកមានអំពីការក្បត់សាសនាដ៏ធំ ឬសំណួរដែលអ្នកសាសនាគន់ការី អាចសួរ ។ នៅពេលអ្នកសិក្សា សូមស្វែងរកជំនួយពីព្រះវរបិតាសួគ៌ ដើម្បីស្វែងរកចម្លើយចំពោះសំណួរទាំងនេះ ។

សូមអញ្ជើញអ្នកស្ម័គ្រចិត្តឲ្យសរសេរសំណួរនៅលើក្ដារខៀនដែលពួកគេ ឬអ្នកផ្សេងទៀតអាចមានអំពីការក្បត់សាសនាដ៏ធំ ។ សូមអញ្ជើញសិស្សឲ្យយោងទៅសំណួរទាំងនេះពេញមួយមេរៀន ។

ប៉ុលព្យាករអំពីការបែកចេញពីសាសនាចក្រ

ពួកបរិសុទ្ធក្រុងថែស្សាឡូនីចមានកង្វល់ជាច្រើនអំពីការយាងមកជាលើកទីពីររបស់ព្រះយេស៊ូវគ្រីស្ទ ហើយបានគិតថាវាអាចនឹងកើតឡើងក្នុងពេលឆាប់ៗនេះ ។ ប៉ុលបានបកស្រាយអំពីកង្វល់របស់ពួកគេក្នុងសំបុត្ររបស់លោក ហើយបានពន្យល់ថាមានអ្វីផ្សេងទៀតនឹងកើតឡើងមុនព្រះគ្រីស្ទនឹងយាងមកម្ដងទៀត ។

សូមអាន ថែស្សាឡូនីច ទី២ ២:១–៣ ដោយស្វែងរកអ្វីដែលប៉ុលបានបង្រៀនថានឹងកើតឡើងមុនការយាងមកជាលើកទីពីររបស់ព្រះគ្រីស្ទ ។ សូមប្រើលេខយោងដើម្បីជួយអ្នកឲ្យយល់កាន់តែច្បាស់ពីប្រសាសន៍របស់ប៉ុល ។

  • តើអ្វីដែលប៉ុលបានបង្រៀនថានឹងកើតឡើងពីមុនការយាងមកជាលើកទីពីររបស់ព្រះគ្រីស្ទ ?

« ការធ្លាក់ » នេះដែលបានពិពណ៌នាដោយប៉ុលគឺជាសេចក្ដីក្បត់សាសនាដ៏ធំដែលបានកើតឡើងបន្ទាប់ពីការសុគតរបស់ពួកសាវករបស់ព្រះយេស៊ូវគ្រីស្ទ ។ ការក្បត់សាសនាដ៏ធំនេះខុសពីការក្បត់សាសនាផ្ទាល់ខ្លួន ដែលជាពេលដែលបុគ្គលបះបោរ ឬធ្លាក់ទៅឆ្ងាយពីសេចក្តីពិត ( សូមមើល សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ « Apostasy » ដែលមាននៅលើគេហទំព័រ scriptures.ChurchofJesusChrist.org ) ។

  • តើពាក្យរបស់ប៉ុលបង្ហាញពីការយកចិត្តទុកដាក់ និងការបារម្មណ៍របស់ព្រះចំពោះពួកបរិសុទ្ធថែស្សាឡូនីចយ៉ាងដូចម្ដេច ?

សេចក្តីពិតមួយដែលយើងអាចរៀនពីខគម្ពីរទាំងនេះគឺថា វាត្រូវបានព្យាករតំាងពីបុរាណថា មុនការយាងមកជាលើកទីពីររបស់ព្រះយេស៊ូវគ្រីស្ទ នឹងកើតមានសេចក្ដីក្បត់សាសនាពីសាសនាចក្ររបស់ទ្រង់

  • ហេតុអ្វីក៏អ្នកគិតថា សេចក្ដីពិតនេះសំខាន់ដើម្បីយល់ដឹង ?

ប្រធាន អិម រ័សុល បាឡាដ ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានពន្យល់ពីមូលហេតុដែលអំឡុងពេលនៃការក្បត់សាសនាកើតឡើង ។

Official portrait of President M. Russell Ballard of the Quorum of the Twelve Apostles, 2004.

ព្រះវរបិតាសួគ៌យើងស្រឡាញ់កូនចៅរបស់ទ្រង់ទាំងអស់ ហើយទ្រង់ចង់ឲ្យពួកគេទាំងអស់ទទួលបានពរជ័យនៃដំណឹងល្អក្នុងជីវិតរបស់ពួកគេ ។ ពន្លឺខាងវិញ្ញាណពុំបាត់បង់ ដោយសារព្រះបែរខ្នងដាក់បុត្រាបុត្រីទ្រង់នោះឡើយ ។ តែភាពល្ងិតល្ងង់ខាងវិញ្ញាណកើតមកពីគ្រាដែលបុត្រាបុត្រីរបស់ទ្រង់បែរខ្នងពួកគេដាក់ទ្រង់ទៅវិញទេ ។ វាជាលទ្ធផលតាមធម្មជាតិមួយនៃការជ្រើសរើសមិនល្អ ដែលបុគ្គលម្នាក់ៗសហគមន៍ ប្រទេស និងអារ្យធម៌ទាំងមូលបានធ្វើ ។

( អិម រ័សុល បាឡឺដ « Learning the Lessons of the Past » EnsignLiahona ខែ ឧសភា ឆ្នាំ ២០០៩ ទំព័រ ៣២ )

  • តើបងប្អូនចាប់អារម្មណ៍អ្វីខ្លះក្នុងសេចក្ដីថ្លែងការណ៍នេះ ? ហេតុអ្វី ?

ដោយសារព្រះវរបិតាសួគ៌ជ្រាបគ្រប់ការណ៍ទាំងអស់ ( សូមមើល នីហ្វៃទី ២ ៩:២០ ) សេចក្ដីក្បត់សាសនាដ៏ធំមិនបានកើតឡើងជាការភ្ញាក់ផ្អើលដល់ទ្រង់ទេ ។ ទ្រង់ស្រឡាញ់កូនចៅទាំងអស់របស់ទ្រង់ ( សូមមើល យ៉ូហាន ៣:១៦ ) ដូច្នេះទ្រង់បានប្រទានវិធីមួយដើម្បីយកឈ្នះលើការក្បត់សាសនាដ៏ធំនេះ តាមរយៈការស្ដារឡើងវិញនៃសាសនាចក្រ និងដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ ( សូមមើល កិច្ចការ ៣:១៩–២១ ; អេភេសូរ ១:១០ ) ។

ពង្រឹងការយល់ដឹងរបស់អ្នកអំពីការក្បត់សាសនាដ៏ធំ

សកម្មភាពខាងក្រោមអាចជួយអ្នកឲ្យយល់កាន់តែច្បាស់អំពីរបៀបដែលការក្បត់សាសនាដ៏ធំបានកើតឡើង និងមូលហេតុដែលសាសនាចក្ររបស់ព្រះអង្គសង្គ្រោះចាំបាច់ត្រូវស្ដារឡើងវិញនៅថ្ងៃចុងក្រោយ ។

Color Handouts Icon

ប្រសិនបើសិស្សមានសិទ្ធិចូលទៅ ប្រកាសដំណឹងល្អរបស់យើង មគ្គុទ្ទេសក៍សម្រាប់ការបម្រើជាអ្នកផ្សព្វផ្សាយសាសនា ( ឆ្នាំ ២០១៩ ) សូមពិចារណាឲ្យពួកគេសិក្សាផ្នែក « ការក្បត់សាសនាដ៏ធំ » នៅក្នុង « មេរៀនទី ១ ៖ សារដំណឹងនៃការស្តារឡើងវិញនៃដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ » ( ទំព័រ ៣១–៣២ ) ។ វាអាចត្រូវបានធ្វើឡើងជំនួសឲ្យការសិក្សាសំណៅចែក ។

សូមបង្ហាញសំណៅចែកខាងក្រោម ឬបោះពុម្ពវា ហើយចែកវាទៅសិស្ស ។

សូមសិក្សាវគ្គបទគម្ពីរខាងក្រោម និងសេចក្ដីថ្លែងការណ៍ដោយប្រធាន រ័សុល អិម ណិលសុន ហើយបន្ទាប់មកឆ្លើយសំណួរខាងក្រោម ។

  1. នីហ្វៃទី ១ ១៣:២៤–២៨ ៖ នីហ្វៃបានឃើញក្នុងការនិមិត្តអំពីអ្វីដែលនឹងកើតឡើងចំពោះសេចក្ដីពិតសំខាន់ៗនៅក្នុងព្រះគម្ពីរប៊ីប ។

  2. អេម៉ុស ៨:១១–១២ ៖ អេម៉ុសព្យាករណ៍អំពីអំណត់អត់ខាងវិញ្ញាណ ។

  3. កិច្ចការ ២០:២៩–៣០ ៖ ប៉ុលព្រមានថា សមាជិកនៃសាសនាចក្ររបស់ព្រះអង្គសង្គ្រោះនឹងត្រូវបានដឹកនាំឲ្យវង្វេងចេញពីដំណឹងល្អ ។

  4. ប្រធាន រ័សុល អិម ណិលសុន បានបង្រៀន ៖

    The official portrait of Russell M. Nelson.

    « ដោយសារព្រះដ៏មានព្រះជន្មរស់របស់យើង ជាព្រះជាទីស្រឡាញ់ ! ទ្រង់ចង់ឲ្យកូនចៅរបស់ទ្រង់ស្គាល់ទ្រង់ និងព្រះយេស៊ូវគ្រីស្ទ ដែលទ្រង់បានបញ្ជូនមក ! ហើយទ្រង់ចង់ឲ្យកូនចៅរបស់ទ្រង់ទទួលបានជីវិតអមតៈ និង ជីវិតអស់កល្បជានិច្ច !

    « ដោយសារគោលបំណងដ៏រុងរឿងរបស់ទ្រង់ អ្នកផ្សព្វផ្សាយសាសនារបស់យើង បង្រៀនអំពីការស្ដារឡើងវិញ ។ ពួកគេដឹងថា ប្រហែលជា២០០០ ឆ្នាំកន្លងទៅ ព្រះអម្ចាស់បានស្ថាបនាសាសនាចក្ររបស់ទ្រង់ ។ បន្ទាប់ពីការឆ្កាងរបស់ទ្រង់ និងការស្លាប់របស់ពួកសាវកទ្រង់ មនុស្សបានផ្លាស់ប្ដូរសាសនាចក្រ និងគោលលទ្ធិសាសនាចក្រ ។ ហើយបន្ទាប់ពីអស់រយៈពេលជាច្រើនជំនាន់នៃភាពងងឹតខាងវិញ្ញាណ ហើយដូចបានព្យាករដោយព្យាការីកាលពីមុនៗ ព្រះវរបិតាសួគ៌ និង ព្រះយេស៊ូវគ្រីស្ទ បានស្ដារសាសនាចក្រ គោលលទ្ធិ ហើយនឹងសិទ្ធិអំណាចបព្វជិតភាពឡើងវិញ ។ ដោយសារតែការស្ដារឡើងវិញនោះ ចំណេះដឹង និង ពិធីបរិសុទ្ធសំខាន់ៗសម្រាប់សេចក្ដីសង្គ្រោះ និងការលើកតម្កើង គឺមានជាថ្មីម្ដងទៀតសម្រាប់មនុស្សទាំងអស់ ។ ទីបំផុតការលើកតម្កើងនោះ អនុញ្ញាតឲ្យយើងម្នាក់ៗរស់នៅជាមួយក្រុមគ្រួសាររបស់យើងនៅក្នុងវត្តមានរបស់ព្រះ និងព្រះយេស៊ូវគ្រីស្ទជារៀងរហូត ! »

    រ័សុល អិម ណិលសុន « Catch the Wave » EnsignLiahona ខែ ឧសភា ឆ្នាំ ២០១៣ ទំព័រ ៤៦

  • តើអ្នកបានរៀនអ្វីខ្លះអំពីការក្បត់សាសនាដ៏ធំ ?

  • តើយើងបានរៀនអ្វីខ្លះអំពីព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទតាមរយៈការបង្រៀនទាំងនេះ ?

  • ផ្អែកលើអ្វីដែលអ្នកបានរៀន ហេតុអ្វីបានជាការស្ដារឡើងវិញចាំបាច់ ?

New Testament Seminary Teacher Manaul - 2023

ធនធានផ្សេងទៀតដែលសិស្សអាចសិក្សារួមមានផ្នែក « ការក្បត់សាសនាដ៏ធំ » នៅក្នុង « មេរៀនទី ១ ៖ សារដំណឹងនៃការស្តារឡើងវិញនៃដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ » នៅក្នុង ប្រកាសដំណឹងល្អរបស់យើង ៖ មគ្គុទ្ទេសក៍សម្រាប់ការបម្រើជាអ្នកផ្សព្វផ្សាយសាសនា ( ឆ្នាំ ២០១៩ ) ឬវីដេអូ « What Is the Restoration? ( ៥:១៣ ) ឬ « Jesus Christ’s Church » ( ១:២៧ ) ដែលអាចស្វែងរកនៅលើគេហទំព័រ ChurchofJesusChrist.org ។ ទាំងនេះអាចត្រូវបានប្រើប្រាស់ដើម្បីជួយបង្កើនការយល់ដឹងរបស់សិស្សប្រសិនបើចង់ ។

5:13
1:27

បន្ទាប់ពីផ្តល់ពេលគ្រប់គ្រាន់ដល់សិស្សក្នុងការសិក្សា សូមអញ្ជើញពួកគេឲ្យចែកចាយចម្លើយរបស់ពួកគេចំពោះសំណួរនៅលើសំណៅចែក ។ សុំឲ្យពួកគេចែកចាយសំណួររបស់ពួកគេមួយណាដែលត្រូវបានឆ្លើយ និងអ្វីដែលពួកគេនៅតែមាន ។ សូមអញ្ជើញសិស្សផ្សេងទៀតឲ្យចែកចាយការយល់ដឹងដែលអាចជួយឆ្លើយសំណួរទាំងនោះ ។

សូមបញ្ចប់ថ្នាក់ជាមួយនឹងសកម្មភាព និងសំណួរខាងក្រោម ។

អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានចែកចាយសំណួរដែលលោក និងភរិយារបស់លោកអាចមាន ប្រសិនបើពួកលោករស់នៅក្នុងអំឡុងពេលនៃការក្បត់សាសនាដ៏ធំ ៖ « តើមានអ្វីកំពុងបាត់នៅទីនេះ ? តើយើងប្រាថ្នាថា យើងនឹងមានអ្វី ? តើយើងសង្ឃឹម ថាព្រះនឹងប្រទានអ្វីជាចម្លើយចំពោះការចង់បានខាងវិញ្ញាណរបស់យើង ? » ( «A Perfect Brightness of Hope » EnsignLiahona ខែ ឧសភា ឆ្នាំ ២០២០ ទំព័រ ៨១ ) សូមពិចារណាពីគំនិត និងអារម្មណ៍ស្រដៀងគ្នាដែលអ្នកអាចមាន ប្រសិនបើអ្នកបានរស់នៅពេលនោះ ។

  • តើជីវិតរបស់អ្នកនឹងទៅជាយ៉ាងណា ប្រសិនបើអ្នកមិនមានភាពពេញលេញនៃដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ ?

  • តើអ្វីដែលធ្វើឲ្យអ្នកមានអំណរគុណបំផុតចំពោះសាសនាចក្រដែលបានស្ដារឡើងវិញរបស់ព្រះអង្គសង្គ្រោះ ? ហេតុអ្វី ?

  • តើអ្នកមានអារម្មណ៍ថាព្រះវរបិតាសួគ៌សព្វព្រះទ័យចង់ឲ្យអ្នកដឹង ទទួលអារម្មណ៍ ឬធ្វើអ្វីដោយសារមេរៀននេះ ?

វិចារណកថា និង ព័ត៌មានសាច់រឿង

តើពួកគ្រីស្ទានដែលរស់នៅមុនការស្ដារឡើងវិញបានកត់សម្គាល់អំពីការក្បត់សាសនានេះឬទេ ?

អ្នកកែទម្រង់ ម៉ាទីន លូទើ ( ឆ្នាំ ១៤៨៣–១៥៤៦ ) បានបង្រៀន ៖

ខ្ញុំពុំបានព្យាយាមធ្វើអ្វីក្រៅពីកែទម្រង់សាសនាចក្រឲ្យស្របតាមព្រះគម្ពីរបរិសុទ្ធនោះទេ ។… ខ្ញុំនិយាយយ៉ាងសាមញ្ញថាមិនមានសាសនាគ្រឹស្តនៅ ក្នុងចំណោមអ្នកដែលអភិរក្សវានោះទេ ។

( នៅក្នុង អ៊ី ជី ឈ្វីប៊ឹត Luther and His Times: The Reformation from a New Perspective [ ឆ្នាំ ១៩៥០ ] ទំព័រ ៥០៩ )

អ្នកដឹកនាំគ្រីស្ទានអាមេរិកាំងដើមដំបូង លោក រ៉ូជើរ វិល្លាម ( ឆ្នាំ ១៦០៣–៨៣ ) បានពន្យល់ ៖

ការក្បត់សាសនា…រហូតមកដល់ពេលនេះបានបង្ខូចអ្វីៗទាំងអស់ ដែលមិនអាចមានលទ្ធភាពស្តារឡើងវិញពីការក្បត់សាសនានោះ រហូតដល់ព្រះគ្រីស្ទបញ្ជូនសាវកថ្មីមក បណ្តុះបណ្តាលព្រះវិហារជាថ្មី ។

( នៅក្នុង ហ្វីលីព ស្ហាហ្វ The Creeds of Christendom វ៉ុល ៣ [ ឆ្នាំ ១៨៧៧ ] ១:៨៥១ )

ទស្សនវិទូជនជាតិហូឡង់ អេរ៉ាស់ស្មឹះ ( ឆ្នាំ ១៤៦៦–១៥៣៦ ) បានបង្រៀន ៖

ឥឡូវនេះ អ្វីគ្រប់យ៉ាងគឺជាប់ពាក់ព័ន្ធជាមួយនឹងសំណួរទាំងនេះ [ នៃគោលលទ្ធិ ] និងរាជក្រឹត្យនានា ដែលយើងមិនហ៊ានសូម្បីតែសង្ឃឹមថានឹងហៅពិភពលោកឲ្យត្រឡប់ទៅរកសាសនាគ្រឹស្តពិត ឡើងវិញ ។

( The Praise of Folly, បកប្រែដោយ ឃ្លែរិន អេច មីលឺ កំំណែទី ២ [ ឆ្នាំ ២០០៣ ] ទំព័រ ១៥៥–៥៦ )

តើធ្លាប់មានការក្បត់សាសនាតែម្តងមែនទេ ?

ពេញមួយសម័យកាល មានគ្រាកាន់កាប់ត្រួតត្រាជាច្រើន ដែលបានបញ្ចប់ដោយការក្បត់សាសនានោះ ។ ដោយសេចក្ដីមេត្តាករុណារបស់ទ្រង់ ព្រះអម្ចាស់បានស្តារដំណឹងល្អ របស់ទ្រង់នៅលើផែនដីតាមរយៈការហៅព្យាការី ។ ដើម្បីរៀនសូត្របន្ថែមអំពីគំរូនេះ សូមមើល « Dispensations: The Pattern of Apostasy and Restoration » ( ៦:៥២ ) ដែលមាននៅគេហទំព័រ ChurchofJesusChrist.org ។

6:55

តើយើងគួរមានទស្សនៈយ៉ាងណាចំពោះមនុស្សល្អៗដែលមានជំនឿផ្សេង ?

ប្រធាន ដាល្លិន អេក អូក នៃគណៈប្រធានទីមួយបានពន្យល់ ៖

Official Portrait of President Dallin H. Oaks taken March 2018.

យើងជឿថាថ្នាក់ដឹកនាំ និងអ្នកកាន់តាមសាសនាភាគច្រើនគឺជាអ្នកជឿដោយស្មោះដែលស្រឡាញ់ព្រះ ហើយមានការយល់ដឹង និងបម្រើទ្រង់អស់ពីសមត្ថភាពរបស់ពួកគេ ។ យើងជំពាក់គុណបុរស និងស្ត្រី ដែលបានរក្សាពន្លឺនៃសេចក្តីជំនឿ និងការរៀនសូត្រដែលបន្តរស់នៅអស់ជាច្រើនសតវត្សរហូតមកដល់សព្វថ្ងៃនេះ ។ យើងផ្ទុយពីមនុស្សដែលមិនបានដឹងពីពន្លឺនៃដំណឹងល្អ នៅក្នុងចំណោមពួកយើង ដែលមិនធ្លាប់ស្គាល់ព្រះនាមរបស់ព្រះ និងព្រះយេស៊ូវគ្រីស្ទដើម្បីដឹងពីការរួមចំណែកដ៏អស្ចារ្យដែលធ្វើឡើងដោយគ្រូគង្វាលគ្រីស្ទានគ្រប់សម័យកាល ។ យើងគោរពពួកគេក្នុងនាមជាអ្នកបម្រើរបស់ព្រះ ។

( ដាល្លិន អេក អូក « Apostasy and Restoration » Ensign ខែ ឧសភា ឆ្នាំ ១៩៩៥ ទំព័រ ៨៥ )

សកម្មភាពរៀនសូត្របន្ថែម

ជម្រើសចាប់ផ្តើមមេរៀន

សូមបង្ហាញរុក្ខជាតិមានជីវិតមួយ និងរុក្ខជាតិងាប់ ឬជិតងាប់មួយ ( ឬ មែកឈើងាប់មួយដែលប្រឡាក់ដីបន្ដិច ) ។ សូមសញ្ជឹងគិតនិងឆ្លើយសំណួរខាងក្រោមនេះ ៖

  • ហេតុអ្វីបងប្អូនគិតថា រុក្ខជាតិទាំងនេះមើលទៅខុសគ្នា ?

  • តើរុក្ខជាតិទាំងនេះអាចតំណាងឲ្យលក្ខខណ្ឌខាងវិញ្ញាណខុសគ្នាយ៉ាងដូចម្ដេច ?

បន្ទាប់មក សូមអញ្ជើញសិស្សឲ្យពិចារណាអំពីរបៀបដែលការប្រៀបប្រដូចនេះទាក់ទងនឹងការក្បត់សាសនាដ៏ធំ ។ បើចាំបាច់ សូមអញ្ជើញពួកគេឲ្យសិក្សា អេម៉ុស ៨:១១–១២ ដើម្បីភ្ជាប់ទំនាក់ទំនងមុនពេលសិក្សា ថែស្សាឡូនីចទី ២ ២:១–៤