ថ្នាក់​សិក្ខាសាលា
ថែស្សាឡូនីច ទី១–២


ថែស្សាឡូនីច ទី១–២

ទិដ្ឋភាពទូទៅ

នៅក្នុងសំបុត្ររបស់លោកទៅកាន់ថែស្សាឡូនីច ប៉ុលបានសរសើរពួកបរិសុទ្ធចំពោះភាពស្មោះត្រង់ និងភាពជោគជ័យរបស់ពួកគេក្នុងការជួយអ្នកដទៃឲ្យមករកព្រះយេស៊ូវគ្រីស្ទ តាមរយៈគំរូដ៏ល្អរបស់ពួកគេ ។ លោកបានឆ្លើយសំណួរជាច្រើនរបស់ពួកគេអំពីការយាងមកជាលើកទីពីររបស់ព្រះយេស៊ូវគ្រីស្ទ ហើយបានបញ្ជាក់ពីការយល់ខុសមួយចំនួនរបស់ពួកគេ ។ លោកបានព្យាករថា ការយាងមកជាលើកទីពីររបស់ព្រះយេស៊ូវគ្រីស្ទនឹងមិនកើតឡើងទេ លុះត្រាតែមានសេចក្តីក្បត់សាសនា ឬការក្បត់សាសនាបានកើតឡើងជាមុនសិន ។

រៀបចំខ្លួនបង្រៀន

ព័ត៌មានខាងក្រោមនេះផ្តល់ជាគំនិតដល់គ្រូបង្រៀន អំពីអ្វីដែលអាចត្រូវរៀបចំទុកជាមុនសម្រាប់មេរៀននីមួយៗ ៖

ថែស្សាឡូនីច ទី១ ១–៣

គោលបំណងមេរៀន ៖ មេរៀននេះមានគោលបំណងជួយសិស្សឲ្យទទួលពរជ័យ និងជះឥទ្ធិពលលើអ្នកដទៃ នៅពេលពួកគេខិតខំបម្រើដូចដែលព្រះអង្គសង្គ្រោះយេស៊ូវគ្រីស្ទរបស់យើងបានធ្វើ ។

  • ការរៀបចំរបស់សិស្ស ៖ សូមអញ្ជើញសិស្សឲ្យគិតអំពីគ្រាមួយដែលពួកគេទទួលបានសេចក្ដីស្រឡាញ់របស់ព្រះអង្គសង្គ្រោះ ដោយសារមាននរណាម្នាក់បានបម្រើពួកគេ ។ សូមលើកទឹកចិត្តពួកគេឲ្យត្រៀមខ្លួនដើម្បីចែកចាយពីរបៀបដែលការបម្រើរបស់បុគ្គលនេះបានជួយពួកគេឲ្យចង់ដើរតាមព្រះយេស៊ូវគ្រីស្ទ ។

  • រូបភាព ៖ សូមបង្ហាញរូបភាពបីបួនដែលពណ៌នាអំពីការងារបម្រើរបស់ ព្រះយេស៊ូវគ្រីស្ទដល់អ្នកដទៃ ។

  • វីដេអូ ៖ « Ministering as the Savior Does » ( ១៣:០៤, សូមមើលចាប់ពីលេខកូដម៉ោង ០:៤៥ ដល់ ១:៥៤ )

ថែស្សាឡូនីចទី១ ៤–៥

គោលបំណងមេរៀន ៖ មេរៀននេះមានគោលបំណងជួយសិស្សឲ្យយល់ពីរបៀបដែលពួកគេអាចរស់នៅដែលនឹងជួយពួកគេឲ្យត្រៀមខ្លួនសម្រាប់ពេលវេលាដែលព្រះយេស៊ូវគ្រីស្ទយាងមកផែនដីវិញ ។

  • ការរៀបចំរបស់សិស្ស ៖ សូមឲ្យសិស្សស្រមៃមើលថា តើវានឹងទៅជាយ៉ាងណា នៅពេលព្រះអង្គសង្គ្រោះយាងមកម្ដងទៀត ។ សូមអញ្ជើញពួកគេឲ្យឆ្លើយសំណួរខាងក្រោមនៅក្នុងសៀវភៅសិក្សារបស់ពួកគេ ឬនៅលើក្រដាសមួយសន្លឹក ៖តើអ្វីធ្វើឲ្យអ្នករំភើបចំពោះការយាងមកជាលើកទីពីរ ? តើអ្វីធ្វើឲ្យអ្នកភ័យខ្លាច ?

  • រូបភាព ៖ សូមបង្ហាញរូបភាពដែលពិពណ៌នាអំពីការយាងមកជាលើកទីពីររបស់ព្រះយេស៊ូវគ្រីស្ទ ។

  • សំណៅចែក ៖ សូមរៀបចំច្បាប់ចម្លងសំណៅចែកនៃមេរៀននេះឲ្យគ្រប់គ្រាន់សម្រាប់សិស្សម្នាក់ៗ ដើម្បីឲ្យមានសំណៅចែកយ៉ាងតិចមួយក្នុងចំណោមបី ។

  • យោបល់សម្រាប់ការបង្រៀនតាមសន្និសីទវីដេអូ ៖ របៀបមួយដើម្បីអនុវត្តសកម្មភាពសិក្សាទាំងបីរបស់សិស្សគឺត្រូវប្រើមុខងារឈែតជាវីដេអូដើម្បីបែងចែកសិស្សទៅជាបីក្រុមដោយប្រើមុខងារបំបែកក្រុម ។ សូមចាត់តាំងអ្នកដឹកនាំក្រុមសម្រាប់បន្ទប់នីមួយៗ ហើយបញ្ជូនមាតិកានៃសំណៅចែកដល់អ្នកដឹកនាំក្រុម ។ សូមឲ្យក្រុមនីមួយៗ ធ្វើតាមសេចក្ដីណែនាំនៅលើសំណៅចែក ។ នៅពេលពួកគេបញ្ចប់ សូមឲ្យអ្នកដឹកនាំក្រុមចាត់តាំងអ្នកនាំពាក្យដើម្បីចែកចាយជាមួយថ្នាក់រៀន នូវអ្វីដែលក្រុមបានពិភាក្សា ។

ថែស្សាឡូនីច ទី២ ២

គោលបំណងមេរៀន ៖ មេរៀននេះអាចជួយសិស្សឲ្យយល់អំពីការពិតនៃការក្បត់សាសនា របស់សាសនាចក្រនៃព្រះគម្ពីរសញ្ញាថ្មីនិងភាពចាំបាច់នៃការស្ដារឡើងវិញនៃសាសនាចក្ររបស់ព្រះអង្គសង្គ្រោះនៅថ្ងៃចុងក្រោយ ។

  • ការរៀបចំរបស់សិស្ស ៖ សូមអញ្ជើញសិស្សឲ្យរកមើល « ការក្បត់សាសនា » នៅក្នុងសេចក្តីណែនាំដល់បទគម្ពីរទាំងឡាយ នៅលើគេហទំព័រChurchofJesusChrist.org ។ សូមឲ្យពួកគេមករៀនដោយបានត្រៀមខ្លួនដើម្បីចែកចាយអ្វីដែលពួកគេបានរៀន ឬសួរសំណួរដែលពួកគេមាន ។

  • សំណៅចែក ៖ សូមរៀបចំច្បាប់ចម្លងនៃ « ការស្វែងយល់ពីការក្បត់សាសនា និងតម្រូវការសម្រាប់ការស្ដារឡើងវិញ » សម្រាប់សិស្សម្នាក់ៗ ឬរៀបចំវិធី ដើម្បីបង្ហាញពីមាតិកានៃសំណៅចែកនោះ ។

  • វីដេអូ ៖ « What Is the Restoration? » ( ៥:១៣ ) « Jesus Christ’s Church » ( ១:២៧ )

  • យោបល់សម្រាប់ការបង្រៀនតាមសន្និសីទវីដេអូ ៖ សូមពិចារណាអញ្ជើញនរណាម្នាក់ដែលមិនបាននៅក្នុងថ្នាក់មក ហើយសម្តែងជាអ្នក ស៊ើបអង្កេតនៅដើមមេរៀននេះ ។ សូមអនុញ្ញាតឲ្យសិស្សបង្រៀន បុគ្គលនេះអំពីការក្បត់សាសនាដ៏ធំ និង ការស្ដារឡើងវិញ ។

ចំណេះចំណានខាងគោលលទ្ធិ ៖ ថែស្សាឡូនីច ទី២ ២:១–៣

គោលបំណងមេរៀន ៖ មេរៀននេះនឹងជួយសិស្សឲ្យទន្ទេញសេចក្ដីយោងចំណេះចំណានខាងគោលលទ្ធិ និងឃ្លាបទគម្ពីរគន្លឹះសម្រាប់ ថែស្សាឡូនីច ទី២ ២:១–៣ ពន្យល់ពីគោលលទ្ធិ និងអនុវត្តគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណនៅក្នុងស្ថានភាពជីវិតជាក់ស្ដែង ។

  • ការរៀបចំរបស់សិស្ស ៖ សូមអញ្ជើញសិស្សឲ្យសញ្ជឹងគិតអំពីសំណួរខាងក្រោម ហើយមករៀនដោយបានត្រៀមខ្លួនដើម្បីពន្យល់ពីរបៀបដែលពួកគេនឹងឆ្លើយវា ៖ « ហេតុអ្វីបានជាព្រះចាំបាច់ត្រូវលេចឡើងចំពោះយ៉ូសែប ស្ម៊ីធ ដើម្បីឲ្យគាត់ស្ដារសាសនាចក្ររបស់ទ្រង់ឡើងវិញ នៅពេលដែលសាសនាគ្រិស្តត្រូវបានបង្កើតឡើងរួចហើយ ហើយមនុស្សជាច្រើនបានជឿលើព្រះគម្ពីរប៊ីបរួចហើយនោះ ? »

  • យោបល់សម្រាប់ការបង្រៀនតាមសន្និសីទវីដេអូ ៖ សម្រាប់សកម្មភាពរៀនអនុវត្ត សូមពិចារណាបែងចែកសិស្សជាបីក្រុម ហើយដាក់ក្រុមនីមួយៗនៅក្នុងមុខងារបំបែកក្រុម ។ ក្រុមនីមួយៗអាចរៀបចំការឆ្លើយតបទៅនឹងគោលការណ៍មួយនៃការទទួលបានចំណេះដឹងខាងវិញ្ញាណ ហើយបន្ទាប់មកក្រុមទាំងបីអាចត្រឡប់មកជុំគ្នាវិញ ហើយចែកចាយ ។

វាយតម្លៃការរៀនសូត្ររបស់អ្នក ១០

គោលបំណងមរៀន ៖ មេរៀននេះមានគោលបំណងជួយអ្នកឲ្យវាយតម្លៃគោលដៅទាំងឡាយដែលអ្នកបានដាក់ និងការរីកចម្រើនផ្ទាល់ខ្លួនដែលអ្នកបានដកពិសោធន៍ អំឡុងការសិក្សាព្រះគម្ពីរសញ្ញាថ្មីរបស់អ្នក ។

  • ការរៀបចំរបស់សិស្ស ៖ សូមអញ្ជើញសិស្សឲ្យគិតអំពីគោលដៅដែល ពួកគេដាក់នៅពេលពួកគេសិក្សាកាឡាទី រហូតដល់ថែស្សាឡូនីច ទី២ ។ សូមឲ្យពួកគេត្រៀមខ្លួនដើម្បីចែកចាយការរីកចម្រើនដែលពួកគេបានធ្វើ និងឧបសគ្គដែលពួកគេបានជួបប្រទះខណៈដែលពួកគេបានខិតខំធ្វើការដើម្បីសម្រេចបាននូវគោលដៅទាំងនោះ ។

  • មាតិកាដែលត្រូវបង្ហាញ៖ រូបភាពមុន និងក្រោយនៃវត្ថុមួយដែលត្រូវស្ដារឡើងវិញ ដូចជាឡានជាដើម ។ រូបភាពរបស់នរណាម្នាក់ពាក់គ្រឿងសឹក ។ ទាំងនេះក៏អាចគូរនៅលើក្តារខៀនផងដែរ ។