ថ្នាក់​សិក្ខាសាលា
ការរំឭកចំណេះចំណានខាងគោលលទ្ធិទី ២១


ការរំឭកចំណេះចំណានខាងគោលលទ្ធិទី ២១

អនុវត្តតាមវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ

Young adults looking at the scriptures.

គោលបំណងមួយនៃចំណេះចំណានខាងគោលលទ្ធិ គឺដើម្បីជួយអ្នកឲ្យយល់ពីការបង្រៀនរបស់ព្រះអង្គសង្គ្រោះ ហើយអាចពន្យល់វាជាពាក្យសម្ដីរបស់អ្នកបាន ហើយអនុវត្តការបង្រៀនទាំងនោះនៅក្នុងជីវិតរបស់អ្នក ។ មេរៀននេះនឹងផ្តល់ឱកាសមួយ ឲ្យអ្នកដើម្បីរៀនអនុវត្តវគ្គចំណេះចំណានខាងគោលលទ្ធិ នៃព្រះគម្ពីរសញ្ញាថ្មីចំពោះស្ថានភាពផ្សេងៗ ។

ការរៀបចំរបស់សិស្ស ៖ សូមអញ្ជើញសិស្សឲ្យជ្រើសរើសវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ នៃព្រះគម្ពីរសញ្ញាថ្មីជាក់លាក់មួយ ដែលបានជួយពួកគេ ហើយជួយឲ្យត្រៀមខ្លួនដើម្បីចែកចាយជាមួយថ្នាក់រៀនអំពីរបៀបដែលវាបានជួយដល់ពួកគេ ។

សកម្មភាពរៀនសូត្រដែលអាចមាន

រំឭកវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ

មេរៀនវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិអាចចាំបាច់ត្រូវបង្រៀនជំនួសឲ្យមេរៀនរំឭកឡើងវិញនេះបាន ។ សូមមើលកាលវិភាគមេរៀនដែលផ្តល់ដោយនាយកតំបន់ ឬអ្នកសម្របសម្រួលតំបន់ ដើម្បីធានាថា មេរៀនវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិនីមួយៗនឹងត្រូវបានបង្រៀនអំឡុងវគ្គសិក្សារបស់ថ្នាក់សិក្ខាសាលា ។

សូមពិចារណាអញ្ជើញសិស្សឲ្យសួរគ្នាទៅវិញទៅមក ឬប្រើវិធីផ្សេងទៀតដើម្បីរំឭកវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ និងឃ្លាបទគម្ពីរគន្លឹះ ។ សិស្សអាចប្រើ ឯកសារគោលនៃចំណេះចំណានខាងគោលលទ្ធិ ( ឆ្នាំ ២០២២ ) ឬកម្មវិធីចំណេះចំណានខាងគោលលទ្ធិ ដើម្បីជួយពួកគេឲ្យរំឭកវគ្គបទគម្ពីរឡើងវិញ ។ វគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិផ្សេងៗអាចត្រូវបានប្រើជំនួសវគ្គបទគម្ពីរខាងក្រោម ។

សូមពិនិត្យមើលសេចក្តីយោងបទគម្ពីរ និងឃ្លាបទគម្ពីរគន្លឹះសម្រាប់វគ្គចំណេះចំណានខាងគោលលទ្ធិខាងក្រោម ។ សូមពិចារណាអំពីរបៀបដែលគោលលទ្ធិនៅក្នុងវគ្គបទគម្ពីរនីមួយៗអាចត្រូវបានអនុវត្តក្នុងជីវិតរបស់អ្នក ។

ហេព្រើរ ១២:៩ ៖ព្រះវរបិតាសួគ៌គឺជា « ព្រះវរបិតាខាងវិញ្ញាណ » ។

យ៉ាកុប ១:៥–៦ ៖ « បើអ្នករាល់គ្នាណាមួយខ្វះប្រាជ្ញាមានតែសូមដល់ព្រះ » ។

យ៉ាកុប ២:១៧–១៨ ៖« សេចក្ដីជំនឿ បើគ្មានការប្រព្រឹត្តតាមទេ នោះក៏ស្លាប់ » ។

ពេត្រុស ទី១ ៤:៦ ៖ « ដំណឹងល្អ [ ត្រូវបាន ] ផ្សាយទៅមនុស្សដែលស្លាប់ហើយ » ។

វិវរណៈ ២០:១២ ៖ « ហើយមនុស្សស្លាប់ទាំងអស់ត្រូវជំនុំជម្រះ … តាមអំពើដែលគេបានប្រព្រឹត្តរៀងខ្លួន » ។

អនុវត្តគោលលទ្ធិដែលបានបង្រៀននៅក្នុងវគ្គចំណេះចំណានខាងគោលលទ្ធិ ។

កូនសៀវភៅ ដើម្បីកម្លាំងនៃយុវជនសូមផ្ដល់ដំបូន្មានដូចខាងក្រោម ៖« សិក្សាព្រះគម្ពីរជារៀងរាល់ថ្ងៃ ហើយអនុវត្តអ្វីដែលអ្នកបានអាននៅក្នុងជីវិតរបស់អ្នក ។ ព្រះគម្ពីរទាំងឡាយគឺជាធនធានមួយដ៏មានព្រះចេស្តា នៃវិវរណៈផ្ទាល់ខ្លួន ជាការណែនាំ និងជាកម្លាំងមួយដ៏ខ្ជាប់ខ្ជួនចំពោះទីបន្ទាល់របស់អ្នក ។

  • តើអ្វីខ្លះដែលអ្នកធ្វើដែលជួយអ្នកឲ្យអនុវត្តនូវអ្វីដែលអ្នករៀននៅក្នុងព្រះគម្ពីរក្នុងជីវិតរបស់អ្នក ?

សិស្សអាចផ្អែកលើការរៀបចំរបស់ពួកគេសម្រាប់ថ្នាក់ នៅពេលពួកគេឆ្លើយនឹងសំណួរខាងក្រោមនេះ ។

  • តើវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ អ្វីដែលបានជួយអ្នកក្នុងជីវិតរបស់អ្នក ? តើវាជួយដល់អ្នកយ៉ាងដូចម្ដេច ?

លំហាត់ខាងក្រោមនឹងជួយអ្នកឲ្យរៀនអនុវត្តវគ្គចំណេះចំណានខាងគោលលទ្ធិជាក់លាក់ចំពោះជីវិតផ្ទាល់ខ្លួនរបស់អ្នក ។ នៅពេលអ្នកបញ្ចប់លំហាត់ សូមបើកដួងចិត្តក្នុងការទទួលវិវរណៈផ្ទាល់ខ្លួន ។ ព្រះវិញ្ញាណបរិសុទ្ធអាចបំផុសគំនិតអ្នកជាមួយនឹងចិត្ត ឬគំនិតអំពីរបៀបដែលអ្នកអាចអនុវត្តបទគម្ពីរក្នុងជីវិតរបសអ្នកផ្ទាល់ ។ សូមត្រៀមខ្លួនដើម្បីសរសេរការបំផុសគំនិតណាមួយដែលអ្នកទទួល ។

សូមផ្តល់ក្រដាសមួយសន្លឹកដល់សិស្ស ហើយអញ្ជើញពួកគេឲ្យបំពេញជំហានទីមួយខាងក្រោម ។ បន្ទាប់មក សូមអញ្ជើញសិស្សឲ្យហុចក្រដាសរបស់ពួកគេទៅសមាជិកផ្សេងទៀតក្នុងថ្នាក់ ជាអ្នកដែលនឹងត្រូវបំពេញជំហានទីពីរ ។ សូមបន្តហុចក្រដាសដល់សិស្សផ្សេងទៀតសម្រាប់ជំហានទី ៣ និងទី ៤ ។ សិស្សក៏អាចបំពេញសកម្មភាពនេះនៅលើឧបករណ៍ឌីជីថល ដោយប្រើកម្មវិធីផ្ញើសារផងដែរ ។

មុនពេលសិស្សចាប់ផ្តើម ពួកគេអាចទទួលបានអត្ថប្រយោជន៍ពីឧទាហរណ៍ខាងក្រោម ៖ ១. សិស្សម្នាក់ឆ្ងល់ថាតើព្រះវរបិតាសួគ៌ដឹងថាពួកគេជានរណាដែរឬទេ ។ ២ ហេព្រើរ ១២:៩ អាចជួយបាន ដោយសារវាបង្រៀនថា ព្រះគឺជាព្រះវរបិតាខាងវិញ្ញាណរបស់យើង ។ ៣ សិស្សម្នាក់អាចចែកចាយបទពិសោធន៍មួយដែលពួកគេមានអារម្មណ៍ថាព្រះស្គាល់ពួកគេ ។ ៤ ពេលខ្ញុំធ្លាក់ទឹកចិត្ត ខ្ញុំអាចចងចាំថាខ្ញុំជាកូនរបស់ព្រះ ។

ប្រសិនបើសិស្សត្រូវការជំនួយក្នុងការគិតពីសាច់រឿងជាក់ស្តែង សូមពិចារណាផ្តល់ឧទាហរណ៍មួយចំនួនដែលសិស្សអាចប្រើបាន ។

  1. សូមពិពណ៌នាអំពីសាច់រឿងជាក់ស្តែង ឬសួរសំណួរដែលទាក់ទងនឹងវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិមួយ ឬច្រើននៅក្នុងមេរៀននេះ ( ហេព្រើរ ១២:៩ ; យ៉ាកុប ១:៥–៦ ; យ៉ាកុប ២:១៧–១៨ ; ពេត្រុសទី ១ ៤:៦ ; វិវរណៈ ២០:១២ ) ។

  2. សូមសម្គាល់វគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ នៃព្រះគម្ពីរសញ្ញាថ្មី ហើយពន្យល់ពីរបៀបដែលវាអាចជួយអ្នកឲ្យឆ្លើយតបទៅនឹងសាច់រឿងឬសំណួរ ។

  3. សូមចែកចាយបទពិសោធន៍មួយដែលទាក់ទងនឹងគោលលទ្ធិដែលបានបង្រៀននៅក្នុងវគ្គបទគម្ពីរ ។ វាអាចជាបទពិសោធន៍ផ្ទាល់ខ្លួន ជាបទពិសោធន៍របស់នរណាម្នាក់ដែលអ្នកស្គាល់ ឬជាបទពិសោធន៍ដែលបានកត់ត្រានៅក្នុងព្រះគម្ពីរ ។

  4. សូមចែកចាយពីរបៀបដែលអ្នកអាចអនុវត្តគោលលទ្ធិនៅក្នុងជីវិតផ្ទាល់របស់អ្នក ឬអ្វីដែលវាជួយអ្នកឲ្យយល់អំពីព្រះវរបិតាសួគ៌ ឬព្រះយេស៊ូវគ្រីស្ទ ។

នៅពេលសិស្សរៀនចប់ សូមអញ្ជើញពួកគេឲ្យអានចម្លើយនៅលើក្រដាសរបស់ពួកគេទៅកាន់សិស្សក្នុងថ្នាក់ ។ បន្ទាប់មក សិស្សអាចចែកចាយអ្វីដែលពួកគេបានរៀនពីការស្តាប់ទស្សនៈរបស់សិស្សផ្សេងទៀត ។ ប្រសិនបើមានពេល សិស្សអាចធ្វើលំហាត់នេះឡើងវិញ ដោយប្រើវគ្គចំណេះចំណានខាងគោលលទ្ធិផ្សេងៗ ។

  • តើអ្នកអាចធ្វើអ្វីខ្លះក្នុងសប្តាហ៍នេះ ដើម្បីជួយអ្នកឲ្យអនុវត្តបទគម្ពីរក្នុងជីវិតរបស់អ្នក ?

  • តើការយល់ដឹងពីសេចក្ដីពិតនេះ អាចជួយអ្នកឲ្យខិតទៅកាន់តែជិតព្រះអង្គសង្គ្រោះដោយរបៀបណា ?

សូមលើកទឹកចិត្តសិស្សឲ្យអានព្រះគម្ពីរជារៀងរាល់ថ្ងៃ ហើយអនុវត្តអ្វីដែលពួកគេកំពុងរៀននៅក្នុងជីវិតរបស់ពួកគេ ។ ចូរថ្លែងទីបន្ទាល់អំពីពរជ័យនៃការសិក្សាព្រះគម្ពីរប្រចាំថ្ងៃ ។