ភីលីព; កូល៉ុស
ទិដ្ឋភាពទូទៅ
ក្នុងអំឡុងពេលគាត់ជាប់ឃុំឃាំងនៅទីក្រុងរ៉ូម ប៉ុលបានសរសេរសំបុត្រទៅពួកបរិសុទ្ធនៅក្រុងភីលីព និងក្រុងកូល៉ុស ហើយបានបង្រៀនពួកគេឲ្យងាកមករកព្រះយេស៊ូវគ្រីស្ទដើម្បី ភាពរឹងមាំ ។ លោកបានបង្រៀនថា ព្រះគ្រីស្ទជាប្រភពនៃ សេចក្ដីសុខសាន្ត និងភាពរីករាយ ហើយលោកបានគូសបញ្ជាក់ពីអ្វីដែលពួកបរិសុទ្ធអាចធ្វើដើម្បីទទួលបានសេចក្ដីអំណរ និង « សេចក្ដីសុខសាន្តរបស់ព្រះ » ( ភីលីព ៤:៧ ) ។ លោកក៏បានរំឭកពួកគេឲ្យ « បានតាំងនៅ ជាប់លាប់ ហើយមាំមួននៅក្នុងសេចក្ដីជំនឿ » ( កូល៉ុស ១:២៣ ) ហើយត្រូវ « បានចាក់ឫស ហើយស្អាងឡើង » ( កូល៉ុស ២:៧ ) នៅក្នុងព្រះគ្រីស្ទ ។
រៀបចំខ្លួនបង្រៀន
ព័ត៌មានខាងក្រោមនេះផ្តល់ ជាគំនិតដល់គ្រូបង្រៀន អំពីអ្វីដែលអាចត្រូវរៀបចំទុកជាមុនសម្រាប់មេរៀននីមួយៗ ។
ភីលីព និងកូល៉ុស
គោលបំណងមេរៀន ៖ មេរៀននេះអាចជួយសិស្ស ឲ្យទទួលស្គាល់ថា តាមរយៈព្រះយេស៊ូវគ្រីស្ទ ពួកគេអាចស្វែងរកកម្លាំងដើម្បីប្រឈមមុខនឹងបញ្ហារបស់ ពួកគេ ។
-
ការរៀបចំសិស្ស ៖ សូមអញ្ជើញសិស្សឲ្យទន្ទេញ ភីលីព ៤:១៣ ។
-
មាតិកាដែលត្រូវបង្ហាញ ៖ សេចក្ដីណែនាំសម្រាប់សិស្សបំពេញមេរៀនរបស់ពួកគេក្នុងរយៈពេលប្រាំនាទី ( រួមទាំងឧទាហរណ៍ )
-
យោបល់សម្រាប់ការបង្រៀនតាមសន្និសីទវីដេអូ ៖ សូមអញ្ជើញសិស្សឲ្យបិទសំឡេង និងវីដេអូរបស់ពួកគេ នៅពេលពួកគេរៀបចំមេរៀនរបស់ ពួកគេ ។ បន្ទាប់ពីដល់ពេល សូមឲ្យពួកគេ បើក វីដេអូ និងសំឡេងឡើងវិញ ហើយដាក់សិស្ស នៅក្នុងមុខងារបំបែកក្រុម ។ សូមអញ្ជើញសិស្សម្នាក់ ឬពីរនាក់ដែលស្ម័គ្រចិត្តឲ្យបង្រៀនមេរៀនរបស់ពួកគេដល់ក្រុមដែលតូចជាង ។
ភីលីព ៣
គោលបំណងមេរៀន ៖ មេរៀននេះអាចជួយសិស្សឲ្យយល់អំពីសារៈសំខាន់នៃការលះបង់ដើម្បីមកស្គាល់ព្រះយេស៊ូវគ្រីស្ទ ។
-
ការរៀបចំសិស្ស ៖ ប្រសិនបើអាចធ្វើបាន សូមអញ្ជើញសិស្សឲ្យប្រមូលដំណើររឿងពីសមាជិកគ្រួសារ ឬបុព្វការីជនដែលបានធ្វើការលះបង់ដើម្បីដើរតាមព្រះយេស៊ូវគ្រីស្ទ ។ សូមលើកទឹកចិត្តពួកគេឲ្យមករៀនដោយបានត្រៀមខ្លួនដើម្បីចែកចាយបទពិសោធន៍ទាំងនេះជាមួយថ្នាក់រៀន ។
ភីលីព ៤
គោលបំណងមេរៀន ៖ សិស្សនឹងស្វែងរកវិធីដែលពួកគេអាចទទួលបានសេចក្តីអំណរ និងសន្តិភាពកាន់តែច្រើនឡើងតាមរយៈព្រះយេស៊ូវគ្រីស្ទនៅក្នុងជីវិតរបស់ពួកគេផ្ទាល់ ។
-
ការរៀបចំរបស់សិស្ស ៖ សូមអញ្ជើញសិស្សឲ្យសួរមិត្តភក្តិ ឬសមាជិកគ្រួសារពីរបីនាក់អំពីរបៀបដែលព្រះយេស៊ូវគ្រីស្ទនាំសេចក្ដីសុខសាន្ត និងអំណរចូលមកក្នុងជីវិតរបស់ពួកគេ ។
-
មាតិកាដែលត្រូវបង្ហាញ ៖ រូបភាពឧបសគ្គ និងការរារាំង ដែលអាចមានចំពោះសេចក្ដីសុខសាន្ត និង សុភមង្គល របស់ប៉ុល ។
-
យោបល់សម្រាប់ការសម្របមាតិកាតាមអនឡាញ ៖សូមពិចារណាអនុញ្ញាតឲ្យសិស្សប្រើមុខងារក្តារខៀន ដើម្បីបន្ថែមគំនិតរបស់ពួកគេនៅលើអេក្រង់ នៅពេលពួកគេសរសេរពីវិធីស្វែងរកសេចក្តីអំណរ និងសេចក្ដីសុខសាន្តដែលកើនឡើងតាមរយៈព្រះគ្រីស្ទ ។
កូល៉ុស ១–២
គោលបំណងមេរៀន ៖ មេរៀននេះអាចជួយសិស្សឲ្យស្គាល់ពីកម្លាំងដែលគំរាមកំហែងដល់សេចក្តីជំនឿរបស់ពួកគេនិងវិធីដែលពួកគេអាចមានភាពខ្ជាប់ខ្ជួនជាងមុននៅក្នុងព្រះយេស៊ូវគ្រីស្ទ ។
-
ការរៀបចំរបស់សិស្ស ៖សូមអញ្ជើញសិស្សឲ្យគូរ ឬថតរូបដើមឈើហូបផ្លែដែលពួកគេចូលចិត្ត ហើយយករូបភាពមកថ្នាក់ ។ សូមឲ្យពួកគេគិតអំពីមេរៀនខាងវិញ្ញាណ ដែលយើងអាចរៀនពីដើមឈើ ។
-
វីដេអូ ៖ « Finding Joy in Christ » ( ៩:៥៦; មើលពីលេខកូដម៉ោង ០:០៩ ដល់ ៣:៥៦); « Lift Up Your Head and Rejoice » ( ៩:៥១; មើលពីលេខកូដម៉ោង ៥:៤៨ ដល់ ៧:៤៨ ) « Spiritual Whirlwinds » ( ២:២៤ )
-
យោបល់សម្រាប់ការបង្រៀនតាមសន្និសីទវីដេអូ ៖ សូមពិចារណាប្រើមុខងារគំនូរ ឬក្តារខៀន ហើយអញ្ជើញសិស្សឲ្យជួយគូរដើមឈើដ៏រឹងមាំមួយដែលបានចាក់ឫសនៅក្នុងព្រះគ្រីស្ទ ហើយបិទស្លាកសញ្ញាពេញមេរៀន ។
ការរំឭកចំណេះចំណានខាងគោលលទ្ធិទី ២១
គោលបំណងមេរៀន ៖ មេរៀននេះនឹងផ្តល់ឲ្យសិស្សនូវឱកាសដើម្បីរៀនអនុវត្តវគ្គបទ គម្ពីរចំណេះចំណានខាងគោលលទ្ធិនៃព្រះគម្ពីរសញ្ញាថ្មីមួយចំនួនទៅនឹងកាលៈទេសៈបង្រៀនផ្សេងៗ ។
-
ការរៀបចំរបស់សិស្ស ៖ សូមអញ្ជើញសិស្សឲ្យជ្រើសរើសវគ្គចំណេះចំណានខាងគោលលទ្ធិនៃព្រះគម្ពីរសញ្ញាថ្មីជាក់លាក់មួយ ដែលបានជួយពួកគេ ហើយត្រៀមខ្លួនដើម្បីចែកចាយជាមួយសិស្សក្នុងថ្នាក់ពីរបៀបដែលវាបានជួយពួកគេ ។
-
សម្ភារសម្រាប់សិស្ស ៖ ក្រដាសមួយសន្លឹក និងឧបករណ៍សម្រាប់សរសេរសម្រាប់សិស្សម្នាក់ៗ
-
យោបល់សម្រាប់ការបង្រៀនតាមសន្និសីទវីដេអូ ៖ សិស្សអាចត្រូវបានដាក់ឲ្យប្រើមុខងារបំបែកជាក្រុមដើម្បីពិភាក្សាអំពីជំហានទី ១ ដល់ទី ៤ នៅក្នុងសកម្មភាពកត់ត្រាអំពីចំណេះចំណានខាងគោលលទ្ធិ ។ ដើម្បីផ្តល់ឲ្យសិស្សនូវឱកាសមួយដើម្បីធ្វើការជាមួយមិត្តរួមថ្នាក់ផ្សេងៗគ្នា សូមពិចារណាដាក់ពួកគេនៅក្នុងមុខងារបំបែកក្រុមផ្សេងគ្នាសម្រាប់សំណួរនីមួយៗ ។