ថ្នាក់​សិក្ខាសាលា
កូល៉ុស ១–២


កូល៉ុស ១–២

« បានចាក់ឫស ហើយស្អាងឡើងក្នុងទ្រង់ »

Cutaway showing the roots of a tree growing in windy conditions.

ធម្មជាតិមានថាមពលដែលអាចរំលើងទាំងឬស ឬបំផ្លាញដើមឈើមួយ ដើម ដូចគ្នាផងដែរ វាមានថាមពលជាច្រើនដែលព្យាយាមរំលើងឬសយើងម្នាក់ៗចេញពីគ្រឹះខាងវិញ្ញាណរបស់យើងនៅក្នុងព្រះយេស៊ូវគ្រីស្ទ ( សូមមើល ហេលេមិន ៥:១២ ) ។ ប៉ុលបានសរសេរសំបុត្ររបស់លោកទៅកាន់ពួកកូល៉ុស ដោយសារសេចក្ដីជំនឿរបស់ពួកគេត្រូវបានគំរាមកំហែងដោយការបង្រៀន និងការអនុវត្តខុសឆ្គង ។ មេរៀននេះអាចជួយអ្នកឲ្យស្គាល់ពីថាមពលដែលគំរាមកំហែងសេចក្តីជំនឿរបស់អ្នក និងវិធីដែលអ្នកអាចមានភាពខ្ជាប់ខ្ជួនជាងមុននៅក្នុងព្រះយេស៊ូវគ្រីស្ទ ។

ការប្រើវត្ថុ និងរូបភាពនានា ។ វត្ថុ និងរូបភាពទាំងឡាយត្រូវបានប្រើ ដើម្បីជួយសិស្សឲ្យស្រមៃឃើញពីមនុស្ស ទីកន្លែង ព្រឹត្តិការណ៍ វត្ថុ និងនិមិត្តសញ្ញានៅក្នុងព្រះគម្ពីរ ។ វិធីមួយដើម្បីជួយសិស្សឲ្យស្រមៃឃើញគឺអញ្ជើញពួកគេឲ្យគូររូបវត្ថុដែលបានរៀបរាប់នៅក្នុងព្រះគម្ពីរ ។

ការរៀបចំសិស្ស ៖ សូមអញ្ជើញសិស្សឲ្យគូរ ឬថតរូបដើមឈើហូបផ្លែដែលពួកគេចូលចិត្ត ហើយយករូបភាពមកថ្នាក់ ។ សូមឲ្យពួកគេគិតអំពីមេរៀនខាងវិញ្ញាណ ដែលយើងអាចរៀនពីដើមឈើទាំងនោះ ។

សកម្មភាពរៀនសូត្រដែលអាចមាន

តើអ្នកដូចជាដើមឈើនោះយ៉ាងដូចម្ដេច ?

សូមពិចារណាអញ្ជើញអ្នកស្ម័គ្រចិត្តម្នាក់ឲ្យគូររូបដើមឈើមួយនៅលើក្ដារខៀន ។ សូមប្រើការឆ្លើយតបរបស់សិស្សនៅក្នុងសកម្មភាពខាងក្រោម ដើម្បីបំពេញរូបភាពនៅលើក្ដារខៀន ។ សូមអញ្ជើញសិស្សឲ្យបន្ថែមលើរូបភាពរបស់ពួកគេផ្ទាល់ ឬគំនូរពីសកម្មភាពរៀបចំរបស់សិស្សផងដែរ ។ សូមលើកទឹកចិត្តសិស្សឲ្យបន្តបន្ថែមគំនិតនានាក្នុងមេរៀនទាំងមូល ។

សូមគូររូបដើមឈើហូបផ្លែដែលអ្នកចូលចិត្ត ។ អ្នកនឹងបន្ថែមវាចូលក្នុងមេរៀនទាំងមូល ។

សូមគិតអំពីរបៀបដែលអ្នកប្រៀបដូចជាដើមឈើនេះ ។ ឧទាហរណ៍ សូមគិតអំពីឋាមពលដែលព្យាយាមរំលើងឬសឬបំផ្លាញសេចក្ដីជំនឿរបស់អ្នកទៅលើព្រះគ្រីស្ទ ។ សូមគិតអំពីមូលហេតុដែលអ្នកត្រូវការជំនួយដើម្បីឈរយ៉ាងរឹងមាំប្រឆាំងនឹងឋាមពលទាំងនោះ ដើម្បីរីករាយនឹងផលផ្លែនៃដំណឹងល្អ ។

ប៉ុលបានប្រើនិមិត្តសញ្ញាដើមឈើមួយដើមដើម្បីជួយពួកបរិសុទ្ធនៅទីក្រុងកូល៉ុសឲ្យមើលឃើញពីសារៈសំខាន់នៃទំនាក់ទំនងរបស់ពួកគេជាមួយព្រះយេស៊ូវគ្រីស្ទកាន់តែច្បាស់ ។ ទ្រង់ក៏បានប្រើវាដើម្បីពង្រឹងពួកគេប្រឆាំងនឹងការបង្រៀន និងការអនុវត្តខុសឆ្គងដែលកំពុងគំរាមកំហែងដល់សេចក្តីជំនឿរបស់ពួកគេទៅលើព្រះយេស៊ូវគ្រីស្ទផងដែរ ។ សូមស្វែងរកការបំផុសគំនិតពីព្រះវិញ្ញាណបរិសុទ្ធ ដើម្បីយល់កាន់តែច្បាស់ពីពាក្យសំដីរបស់ប៉ុល ហើយខិតខំអនុវត្តវា ។

ផលផ្លែនៃដើមឈើ

សូមគិតអំពីផ្លែឈើដែលចេញផ្លែមកពីដើមឈើដែលអ្នកបានគូរ ហើយហេតុអ្វីបានជាអ្នកចូលចិត្តវា ។

សូមអាន កូល៉ុស ១:១០–២២ ។ សូមរកមើល « ផ្លែឈើ » ( ឬពរជ័យ ) ដែលប៉ុលពិពណ៌នា ហើយគិតអំពីមូលហេតុដែលអ្នកចង់បានផ្លែឈើទាំងនេះ ។ សូមគូរផ្លែឈើនៅលើដើមឈើរបស់អ្នក ហើយបិទស្លាកវាជាមួយនឹងការបង្រៀនរបស់ប៉ុល ។

  • តើប៉ុលរកឃើញផលផ្លែ ឬពរជ័យអ្វីខ្លះ ?

សូមពិចារណាអញ្ជើញសិស្សឲ្យឆ្លើយសំណួរខាងក្រោមនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់ពួកគេ ហើយបន្ទាប់មកអញ្ជើញអ្នកស្ម័គ្រចិត្តឲ្យចែកចាយជាមួយសិស្សក្នុងថ្នាក់នូវអ្វីដែលពួកគេបានសរសេរ ។

  • តើពេលនេះអ្នកពេញចិត្តនឹងផ្លែឈើមួយណា ?

  • តើផ្លែមួយណាដែលអ្នកចង់រីករាយជាមួយ ? ហេតុ ?

សូមសរសេរនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នកនូវសេចក្តីថ្លែងការណ៍ខាងក្រោម ហើយបញ្ចូលចម្លើយរបស់អ្នកទៅក្នុងសំណួរមុនៗនៅក្នុងចន្លោះទំនេរទីមួយ ៖ប្រសិនបើខ្ញុំចង់ _________ ខ្ញុំត្រូវតែ ________________ ។

សូមអាន កូល៉ុស ១:២៣ រកមើលអ្វីដែលប៉ុលបានមានប្រសាសន៍អំពីតម្រូវការដែលយើងត្រូវធ្វើ ដើម្បីទទួលបានផ្លែឈើទាំងនេះ ។ សូមបំពេញនៅក្នុងចន្លោះទីពីរ នូវអ្វីដែលអ្នករកឃើញ ៖

នេះគឺជាវិធីមួយដើម្បីបំពេញសេចក្តីពិតនេះ ៖ ប្រសិនបើខ្ញុំចង់បានភាពរឹងមាំនិងទទួលបាននូវការប្រោសលោះ និងសេចក្ដីសុខសាន្តតាមរយៈព្រះគ្រីស្ទ នោះខ្ញុំត្រូវតែចាក់គ្រឹះ ហើយមាំមួននៅក្នុងសេចក្ដីជំនឿបានចាក់គ្រឹះ និង មាំមួន ក៏អាចមានន័យថាបានតាំងចិត្តនិងរឹងមាំ ឬ « ខ្ជាប់ខ្ជួន ហើយនឹងនរ » ( ម៉ូសាយ ៥:១៥ ) ។

  • តើឃ្លា « បានចាក់គ្រឹះហើយមាំមួននៅក្នុងសេចក្ដីជំនឿ »មានន័យយ៉ាងណា ? ( កូល៉ុស ១:២៣ ) ។

  • តើអ្នកដឹងអ្វីខ្លះអំពីព្រះយេស៊ូវគ្រីស្ទ ដែលលើកទឹកចិត្តអ្នកឲ្យចាក់គ្រឹះ ហើយមាំមួននៅក្នុងទ្រង់ ?

  • តើសេចក្ដីពិតបន្ថែមអ្វីខ្លះអំពីទ្រង់ដែលអ្នកបានរកឃើញនៅក្នុងខគម្ពីរទាំងនេះ ដែលបង្កើនទំនុកចិត្ត ឬបំណងប្រាថ្នារបស់អ្នកដើម្បីបានចាក់គ្រឹះហើយមាំមួននៅក្នុងទ្រង់ ?

សូមអាន កូល៉ុស ២:៦–៧ ដោយរកមើលអ្វីដែលប៉ុលបានបង្រៀនអំពីឫសនៃដើមឈើរបស់យើង ។ សូមដាក់ស្លាកលើបរិវេណជុំវិញដើមឈើរបស់អ្នកដោយផ្អែកលើអ្វីដែលលោកបានមានប្រសាសន៍ ។

  • តើនៅកន្លែងណាដែលប៉ុលបង្រៀនថាយើងត្រូវតែចាក់ឫសរបស់យើង ?

  • តើអ្នកគិតថា « បាន ចាក់ឫស » នៅក្នុងព្រះគ្រីស្ទ មានន័យដូចម្ដេច ?

  • តើការចាក់ឫសរបស់យើងទៅក្នុងព្រះយេស៊ូវគ្រីស្ទជួយយើងឲ្យបានចាក់គ្រឹះហើយមាំមួនដោយរបៀបណា ? តើវាមានលក្ខណៈបែបណា ?

សូមគិតអំពីនរណាម្នាក់ដែលអ្នកស្គាល់ថាជាអ្នកដែលបង្ហាញពីការបានចាក់គ្រះយ៉ាងមាំមួន និងចាក់ឫសនៅក្នុងព្រះគ្រីស្ទ ។

ប្រសិនបើសិស្សទទួលបានអត្ថប្រយោជន៍ពីឧទាហរណ៍មួយ សូមពិចារណាចែកចាយឧទាហរណ៍មួយ ឬទាំងពីរខាងក្រោម ។

ឧទាហរណ៍ទាំងពីរខាងក្រោមរបស់មនុស្សពីរនាក់ដែលបានចាក់ឫសនៅក្នុងព្រះគ្រីស្ទ ។ ប្រធានយុវជនទូទៅ ស្ទីវិន ចេ ឡាន់ បានចែកចាយឧទាហរណ៍មួយអំពីកូនប្រុសរបស់គាត់ដែលឈឺយ៉ាងខ្លាំង ប៉ុន្តែនៅតែ បន្តបំពេញកាតព្វកិច្ចបព្វជិតភាពរបស់គាត់ដោយស្មោះត្រង់ ។ ប្រសិនបើអាចសូមមើលវីដេអូ « Finding Joy in Christ » ចាប់ពីលេខកូដម៉ោង ០:០៩ ដល់ ៣:៥៧ ដើម្បីស្តាប់ដំណើររឿងនេះ ។

9:56

បងប្រុស អិម យ៉ូសែប ប្រ៊ូ ដែលបានបម្រើនៅក្នុងគណៈប្រធានយុវជនទូទៅ បានចែកចាយដំណើររឿងមួយអំពីកូនស្រីវ័យជំទង់របស់គាត់ ដែលស្មោះត្រង់ក្នុងការស៊ូទ្រាំនឹងបញ្ហាប្រឈមនៃការផ្លាស់ទៅតំបន់ថ្មីហើយជ្រើសរើសបម្រើបេសកកម្ម ។ ប្រសិនបើអាច សូមមើលវីដេអូ « Lift Up Your Head and Rejoice »ចាប់ពីលេខកូដម៉ោង ៥:៤៨ ដល់ ៧:៤៨ ដើម្បីស្តាប់ដំណើររឿងនេះ ។

2:3

សូមអញ្ជើញសិស្សឲ្យចែកចាយគំនិតរបស់ពួកគេអំពីមនុស្សដែលពួកគេយកចិត្តទុកដាក់ ។ សូមឲ្យពួកគេពន្យល់ជាគូ ឬជាក្រុមតូចៗអំពីអ្វីដែលពួកគេគូរនៅក្នុងសកម្មភាពខាងក្រោម ។

សូមគូរឫសដែលជ្រៅ និងរឹងមាំសម្រាប់ដើមឈើរបស់អ្នក ។ សូមដាក់ស្លាកឫសមួយចំនួនជាមួយនឹងគុណលក្ខណៈដែលមនុស្សទាំងនេះមាន ឬអំពើដែលពួកគេធ្វើ ដែលអ្នកមានអារម្មណ៍ថាភ្ជាប់ពួកគេយ៉ាងរឹងមាំទៅនឹងព្រះយេស៊ូវគ្រីស្ទ ។

សូមរំឭក កូល៉ុស ១:២៣ ; ២:៦–៧ ។ បន្ទាប់មក សូមអាន កូល៉ុស ២:៨, ១២ និងសេចក្ដីថ្លែងការណ៍ខាងក្រោមដោយ ប្រធាន ដាល្លិន អេក អូក ក្នុងគណៈប្រធានទីមួយ ។ សូមដាក់ស្លាកឫសនៃមែកធាងរបស់អ្នកជាមួយនឹងវិធីបន្ថែមដែលយើងអាចភ្ជាប់ខ្លួនយើងទៅនឹងព្រះអង្គសង្គ្រោះកាន់តែរឹងមាំ ។

Official Portrait of President Dallin H. Oaks taken March 2018.

យើងត្រូវតែព្យាយាមចាក់ឫសដ៏រឹងមាំ ហើយប្រែចិត្តជឿដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ ( សូមមើល កូល៉ុស ២:៦–៧ ) ។ យើងត្រូវសម្រេចឲ្យបាននូវការប្រែចិត្តជឿនេះ ដោយការអធិស្ឋាន ការអានព្រះគម្ពីរ ការបម្រើ និងដោយការទទួលទានសាក្រាម៉ង់ជាប្រចាំ ដើម្បីមានព្រះវិញ្ញាណរបស់ទ្រង់នៅជាមួយនឹងយើងជានិច្ច ។ យើងក៏ត្រូវស្វែងរកនូវការផ្លាស់ប្តូរយ៉ាងធំនៃដួងចិត្ត ( សូមមើល អាលម៉ា ៥:១២–១៤ ) ដែលជំនួសឲ្យសេចក្តីប្រាថ្នាដែលអាក្រក់ និងសេចក្តីកង្វល់ដែលគិតតែពីខ្លួនឯង ជាមួយនឹងសេចក្តីស្រឡាញ់របស់ព្រះ និងសេចក្តីប្រាថ្នា ដើម្បីបម្រើទ្រង់និងកូនចៅរបស់ទ្រង់វិញ ។

( ដាល្លិន អេក អូក « The Parable of the Sower » EnsignLiahona ខែ ឧសភា ឆ្នាំ ២០១៥ ទំព័រ ៣៥ )

សូមអញ្ជើញសិស្សឲ្យចែកចាយ « ឫស »ដែលពួកគេបានរកឃើញ ។ ប្រសិនបើចាំបាច់ សូមពិភាក្សាសំណួរខ្លះ ឬទាំងអស់ខាងក្រោមនេះ ៖

  • តើអ្នកមានអារម្មណ៍ថាមានទំនាក់ទំនងកាន់តែខ្លាំងជាមួយព្រះអង្គសង្គ្រោះយ៉ាងដូចម្ដេច នៅពេលអ្នកបានធ្វើតាមគំរូនៃអ្នកទាំងឡាយណាដែលបានចាក់គ្រឹះ ហើយមាំមួននៅក្នុងព្រះគ្រីស្ទ ?

  • តើការចូលរួមក្នុងពិធីបរិសុទ្ធនៃដំណឹងល្អ ដូចជាពិធីបុណ្យជ្រមុជទឹក ( សូមមើល កូល៉ុស ២:១២ ) អាចភ្ជាប់អ្នកកាន់តែរឹងមាំទៅនឹងព្រះគ្រីស្ទយ៉ាងដូចម្ដេច ?

  • តើជីវិតរបស់អ្នកនឹងខុសគ្នាយ៉ាងណា ប្រសិនបើអ្នកចាក់ គ្រឹះកាន់តែរឹងមាំ ហើយមាំមួនក្នុងព្រះគ្រីស្ទ ?

មនុស្សជាច្រើនអាចនឹងធ្វើការជ្រើសរើសយកការចាក់ឫសរបស់ពួកគេយ៉ាងជ្រៅទៅក្នុងព្រះគ្រីស្ទ ប៉ុន្តែវិធីដែលពួកគេធ្វើតាមការជ្រើសរើសទាំងនោះពិតជាមិនបានទទួលលទ្ធផលដ៏មានអត្ថន័យនោះទេ ។ ឧទាហរណ៍ មនុស្សម្នាក់អាចអានព្រះគម្ពីររបស់ពួកគេជារៀងរាល់ថ្ងៃ ប៉ុន្តែមិនចំណាយពេលស្វែងយល់ពិចារណា និងអនុវត្តសេចក្តីពិតនៃព្រះគម្ពីរនោះទេ ។សូមពិចារណាពីរបៀបដែលអ្នកបានធ្វើតាមជម្រើសរបស់អ្នក ហើយប្រសិនបើជម្រើសទាំងនោះត្រូវការធ្វើការផ្លាស់ប្តូរ ។

ការទប់ទល់នឹងឋាមពលដែលរំលើងឬស

គឺដូចជាមានថាមពលធម្មជាតិដែលអាចរំលើងឬស ឬបំផ្លិចបំផ្លាញដើមឈើដែរ ទន្ទឹមនឹងនោះក៏មានថាមពលដែលព្យាយាមរំលើងឬសយើងចេញពីគ្រឹះខាងវិញ្ញាណរបស់យើងនៅក្នុងព្រះយេស៊ូវគ្រីស្ទផងដែរ ។

នៅជុំវិញដើមឈើរបស់អ្នក សូមគូររូបខ្យល់ ឬព្យុះដែលអាចរំលើងឬសដើមឈើរបស់អ្នក ។ សូមដាក់ស្លាកខ្យល់ និងព្យុះទាំងនេះជាមួយនឹងថាមពលដែលអាចរំលើងឬសអ្នកចេញពីការចាក់គ្រឹះហើយមាំមួននៅក្នុងព្រះយេស៊ូវគ្រីស្ទ ។ អ្នកអាចនឹងចង់អាន កូល៉ុស ២:៤, ៨ ដើម្បីមើលឃើញពីឋាមពលមួយចំនួនដែលពួកបរិសុទ្ធនៅកូល៉ុសកំពុងជួបប្រទះ ។

  • តើឫសដែលអ្នកបានរកឃើញនៅថ្ងៃនេះអាចជួយអ្នកទទួលបានព្រះចេស្តារបស់ព្រះអង្គសង្គ្រោះដើម្បីឈរយ៉ាងរឹងមាំប្រឆាំងនឹងថាមពលដែលអ្នកបានជួបដោយរបៀបណា ?

បើអាច សូមមើលវីដេអូ « Spiritual Whirlwinds » ( ២:២៤ ) ។ សូមស្វែងយល់ពីរបៀបដែលការចាក់គ្រឹះហើយមាំមួននៅក្នុងព្រះគ្រីស្ទអាចជួយអ្នកបាន ។

2:24

សូមស្វែងរកជំនួយពីព្រះវរបិតាសួគ៌ តាមរយៈព្រះវិញ្ញាណបរិសុទ្ធ ដើម្បីដឹងពីអ្វីដែលអ្នកកំពុងតែធ្វើបានល្អ និងអ្វីដែលអ្នកអាចធ្វើបានកាន់តែប្រសើរ ដើម្បីកាន់តែអាចចាក់គ្រឹះមាំមួននៅក្នុងព្រះយេស៊ូវគ្រីស្ទ ។ សូមសរសេរគំនិត និងចំណាប់អារម្មណ៍របស់អ្នកនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ហើយប្តេជ្ញាចិត្តដើម្បីតាមដានវា ។

វិចារណកថា និង ព័ត៌មានសាច់រឿង

ហេតុអ្វីយើងចាំបាច់ត្រូវចាក់ឫសនៅក្នុងព្រះគ្រីស្ទ ?

អែលឌើរ នែល អេ ម៉ាក់ស្វែល ( ឆ្នាំ ១៩២៦–២០០៤ ) ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានពន្យល់ ៖

Last official portrait of Elder Neal A. Maxwell, 1992.

ព្រឹត្តិការណ៍ និងកាលៈទេសៈនាថ្ងៃចុងក្រោយនេះ វាចាំបាច់ណាស់សម្រាប់យើងក្នុងនាមជាសមាជិកនៃសាសនាចក្រ ដើម្បីចាក់គ្រឹះ ចាក់ឫស បង្កើត និងមាំមួនកាន់តែខ្លាំង ( សូមមើល កូល៉ុស ១:២៣ ; ២:៧ ; ពេត្រុសទី ២ ១:១២ ) ។ ព្រះយេស៊ូវមានបន្ទូលទៅកាន់សិស្សទ្រង់ថា « ចូរមាំមួននៅក្នុងដួងចិត្តរបស់អ្នក ដើម្បីអ្នកនឹងធ្វើនូវរឿងទាំងឡាយ ដែលយើងនឹងបង្រៀន ហើយបង្គាប់ដល់អ្នក » [ Joseph Smith Translation Luke 14:28 ] ។ បើមិនមាំមួនទេ ភាពចលាចលនឹងធ្ងន់ធ្ងរ ។ ប្រសិនបើមាំមួននោះយើងនឹងមិនត្រូវបាន « បោក ហើយផាត់ចុះឡើង » [ អេភេសូរ ៤:១៤ ] មិនថាដោយពាក្យចចាមអារ៉ាម គោលលទ្ធិខុសឆ្គងឬដោយឥរិយាបថ និងដោយបញ្ញារបស់លោកិយ៍នោះទេ ។…

ទោះជាយ៉ាងណាយើងមិនអាចមាំមួន ដោយធ្វើតាមអ្វីដែលព្រះយេស៊ូវបានបង្គាប់ឡើយ លុះត្រាតែ យើងមាំមួននៅក្នុងទ្រង់ជាមុនសិន ។… ដូច្នេះ ភារកិច្ចរបស់យើងគឺ « សម្រុះសម្រួល[ ខ្លួនយើង ] ទៅតាមបំណងនៃព្រះ មិនមែនតាមបំណងនៃ អារក្ស… និងរបស់ខាងសាច់ឈាមទេ » ( នីហ្វៃទី ២ ១០:២៤ ) ។

( នែល អេ ម៉ាក់ស្វែល « Overcome … Even As I Also Overcame, » EnsignLiahona ខែ ឧសភា ឆ្នាំ ១៩៨៧ ទំព័រ ៧០ )

អ្នកក៏ប្រហែលជាចង់មើល « Finding Refuge from the Storms of Life » ចាប់ពីលេខកូដម៉ោង ០:០០ ដល់ ៣:៤៩ ដើម្បីមើលអែលឌើរ រីកាដូ ភី ហ្គីមេណេស្ស ផ្តល់ការយល់ដឹងបន្ថែម ។

11:5

កូល៉ុស ២:១៣–១៥ ។ តើប៉ុលបានបង្រៀនពួកបរិសុទ្ធនៅក្រុងកូល៉ុសអ្វីខ្លះអំពីនិមិត្តរូបនៃការឆ្កាងរបស់ព្រះអង្គសង្គ្រោះ ?

ប៉ុលបានរំឭកពួកបរិសុទ្ធនៅទីក្រុងកូល៉ុសថា ព្រះបានអត់ទោសដល់ពួកគេ ( សូមមើល កូល៉ុស ១:១៤, ២០, ២២ ) ។ រូបភាពដែលប៉ុលបានប្រើក្នុង កូល៉ុស ២:១៤–១៥ បញ្ជាក់ពីរបៀបដែលដង្វាយធួន របស់ព្រះគ្រីស្ទធ្វើឲ្យយើងបានលើកលែងទោសពីអំពើបាបរបស់យើង ។ នៅសម័យរបស់ប៉ុល វាជាទម្លាប់សម្រាប់ជនជាតិរ៉ូម ក្នុងការសរសេរនៅលើផ្ទាំងបដាអំពីបទឧក្រិដ្ឋរបស់មនុស្សដែលត្រូវកាត់ទោសបានប្រព្រឹត្ត ។ នៅពេលអ្នកប្រព្រឹត្តខុសត្រូវបានគេឆ្កាង នោះបដាក៏ត្រូវបានដោតជាប់នឹងឈើឆ្កាងសម្រាប់អ្នកធ្វើដំណើរឆ្លងកាត់មើលឃើញ ( សូមមើល យ៉ូហាន ១៩:១៩–២២ ) ។ ប៉ុលបានប្រើរូបភាពនេះនៅក្នុង ខទី ១៣–១៥ ដើម្បីបង្រៀនពួកកូល៉ុសថាពួកគេបានទទួលការលើកលែងទោស ។ វាហាក់ដូចជាបញ្ជីនៃការកាត់ទោស និងការចោទប្រកាន់ខាងវិញ្ញាណទាំងអស់ប្រឆាំងនឹងពួកបរិសុទ្ធក្រុងកូល៉ុស ត្រូវបានដាក់នៅលើផ្ទាំងបដាមួយ ហើយបានដោតជាប់នឹងឈើឆ្កាង ។ តាមរយៈការឆ្កាងព្រះយេស៊ូវគ្រីស្ទ នោះគ្រប់យ៉ាងត្រូវបានលុបចេញ ឬបំភ្លេចចោល ។

សកម្មភាពរៀនសូត្របន្ថែម

កូល៉ុស ៣:១២–២៤ ។ គុណលក្ខណៈដូចព្រះគ្រីស្ទ

សូមអញ្ជើញសិស្សឲ្យចែកចាយដំណើររឿងដែលពួកគេចូលចិត្តមួយចំនួនចេញពីជីវិតរបស់ព្រះអង្គសង្គ្រោះ ។ សុំឲ្យពួកគេស្វែងរកគុណលក្ខណៈដែលព្រះអង្គសង្គ្រោះបានបង្ហាញក្នុងដំណើររឿងទាំងនោះ ។ បន្ទាប់មក សូមអញ្ជើញពួកគេឲ្យគិតអំពីមនុស្សដែលពួកគេស្គាល់ដែលមានគំរូនៃបុគ្គលិកលក្ខណៈទាំងនេះ ។ សុំឲ្យពួកគេចែកចាយហេតុផលដែលពួកគេពេញចិត្តនឹងការនៅក្បែរមនុស្សទាំងនេះ ។ សូមអញ្ជើញសិស្សឲ្យសិក្សា កូល៉ុស ៣:១២–២៤ ដោយរកមើលគុណលក្ខណៈ ឬចរិតលក្ខណៈដូចព្រះគ្រីស្ទ ។ ពួកគេក៏អាចស្វែងរកវិធីដែលពួកគេអាចអភិវឌ្ឍគុណលក្ខណៈទាំងនេះផងដែរ ។ សូមអញ្ជើញសិស្សឲ្យស្វែងរកជំនួយពីព្រះវរបិតាសួគ៌តាមរយៈព្រះវិញ្ញាណបរិសុទ្ធ ដើម្បីជ្រើសរើសគុណលក្ខណៈមួយដែលពួកគេចង់ធ្វើសម្រាប់មួយខែឬពីរខែខាងមុខ ។ បន្ទាប់មក ពួកគេអាចបង្កើតផែនការមួយអំពីរបៀបដែលពួកគេអាចស្វែងរកជំនួយពីព្រះវរបិតាសួគ៌ដើម្បីអភិវឌ្ឍគុណលក្ខណៈនោះ ។