ថ្នាក់​សិក្ខាសាលា
អេភេសូរ ៦:១០–២៤


អេភេសូរ ៦:១០–២៤

« ចូរពាក់គ្រប់គ្រឿងសឹករបស់ព្រះ »

A young man dressed in New Testament era armor with a sword and shield.

យើងស្ថិតនៅក្នុងសង្រ្គាមដើម្បីព្រលឹងមនុស្សជាតិ ។ ព្រះវរបិតាសួគ៌បានបំផុសគំនិតប៉ុលឲ្យបង្រៀនអំពីរបៀបដែលយើងអាចរួចផុតពីការវាយប្រហាររបស់សាតាំង ។ គោលបំណងនៃមេរៀននេះគឺដើម្បីជួយអ្នកឲ្យយល់ពីអ្វីដែលព្រះបានប្រទានឲ្យ ដើម្បីការពារអ្នកពីអំពើអាក្រក់នៃពិភពលោកនេះ វាយតម្លៃការរៀបចំខាងវិញ្ញាណបច្ចុប្បន្នរបស់អ្នក និងរៀបចំផែនការដើម្បីកែលម្អការការពារខាងវិញ្ញាណរបស់អ្នក ។

ការរៀបចំរបស់សិស្ស ៖ សូមអញ្ជើញសិស្សឲ្យពិនិត្យឡើងវិញ និងបំពេញសកម្មភាពដែលមានចំណងជើងថា « គ្រឿងសឹករបស់ព្រះនឹងជួយការពារខ្ញុំពីអំពើអាក្រក់ » នៅក្នុង ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ហើយមករៀនដោយបានត្រៀមខ្លួន ដើម្បីចែកចាយអ្វីដែលពួកគេបានរៀនអំពីគ្រឿងសឹករបស់ព្រះ ( « ថ្ងៃទី ២–៨ ខែ តុលា ។ អេភេសូរ ៖ ‹ ប្រយោជន៍នឹងនាំឲ្យពួកបរិសុទ្ធបានគ្រប់លក្ខណ៍ឡើង › » ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ៖ ព្រះគម្ពីរសញ្ញាថ្មីឆ្នាំ ២០២៣ ) ។

សកម្មភាពរៀនសូត្រដែលអាចមាន

សាតាំងមានយុទ្ធសាស្រ្តបង្ខិតបង្ខំ

  • តើអ្នកគិតថាអ្វីជាភាពខុសគ្នាខ្លាំងបំផុតរវាងអ្វីដែលអ្នកកំពុងជួបប្រទះក្នុងវ័យជំទង់ និងអ្វីដែលឪពុកម្តាយរបស់អ្នកបានជួបកាលពួកគាត់មានអាយុស្របាលនឹងអ្នក ?

សូមអានសេចក្តីថ្លែងការណ៍ខាងក្រោមដោយអែលឌើរ រ៉ូបឺត ឌី ហែល ( ឆ្នាំ ១៩៣២–២០១៧ ) ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ហើយស្វែងរកភាពខុសគ្នាមួយដែលលោកបានលើកឡើង ៖

Official portrait of Elder Robert D. Hales of the Quorum of the Twelve Apostles, 2003

ឪពុក និងជីតារបស់អ្នក មិនដែលជួបការល្បួង ដូចអ្នកជួបនាសព្វថ្ងៃនេះទេ ។ អ្នកកំពុងរស់នៅក្នុងសម័យចុងក្រោយ ។ ប្រសិនបើឪពុកអ្នកចង់មានបញ្ហា គាត់ត្រូវទៅរកវា ។ សព្វថ្ងៃនេះមិនដូច្នេះទេ ! សព្វថ្ងៃនេះការល្បួងស្វែងរកអ្នកវិញ ! សូមចាំថា ! សាតាំងចង់បានអ្នក « អំពើបាបដេកនៅមាត់ទ្វារ » [ ម៉ូសេ ៥:២៣ ] ។ តើអ្នកអាចតទល់នឹងយុទ្ធសាស្រ្តឈ្លានពាននេះបានដោយរបៀបណា ?

( រ៉ូបឺត ឌី ហែល « Stand Strong in Holy Places » EnsignLiahona ខែ ឧសភា ឆ្នាំ ២០១៣ ទំព័រ ៤៨–៤៩ )

  • តើមានវិធីណាខ្លះដែលការល្បួងស្វែងរកយើងសព្វថ្ងៃនេះ ជាជាងដែលយើងត្រូវទៅស្វែងរកវា ?

សូមពិចារណាបង្ហាញការណែនាំ និងសំណួរខាងក្រោម ដែលសិស្សអាចមើលឃើញ ។ សូមឲ្យសិស្សសញ្ជឹងគិតពីចម្លើយរបស់ពួកគេដោយស្ងាត់ស្ងៀម ។

សូមសញ្ជឹងគិតពីសំណួរខាងក្រោមនេះ ឬសរសេរចម្លើយរបស់អ្នកនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ៖

  • តើមានវិធីណាខ្លះដែលសាតាំងកំពុងព្យាយាមល្បួងអ្នកផ្ទាល់ ?

  • តើអ្នកកំពុងធ្វើអ្វីខ្លះដើម្បីស្វែងរកជំនួយពីព្រះអម្ចាស់ ដើម្បីទប់ទល់នឹងការល្បួងរបស់សាតាំង ? តើអ្វីខ្លះដែលអ្នកធ្វើបានល្អ ? តើអ្នកគួរធ្វើអ្វីដើម្បីកែលម្អ ?

នៅពេលអ្នកសិក្សាមេរៀននេះ សូមស្វែងរកការណែនាំពីព្រះវិញ្ញាណបរិសុទ្ធ ដើម្បីជួយអ្នកឲ្យដឹងពីរបៀបដែលអ្នកអាចស្វែងរក ហើយកាន់តែទទួលបានការការពាររបស់ព្រះអង្គសង្គ្រោះយ៉ាងពេញលេញក្នុងជីវិតអ្នកពីការវាយប្រហាររបស់សាតាំង ។

ការការពាររបស់ព្រះអម្ចាស់

សូមអាន អេភេសូរ ៦:១០–១៣ ដោយរកមើលនូវអ្វីដែលប៉ុលបាននិយាយថា ពួកបរិសុទ្ធនៅក្នុងជំនាន់របស់លោកកំពុងច្បាំងទាស់នឹងអ្វី ។

  • តើអ្នកឃើញភាពស្រដៀងគ្នាអ្វីខ្លះរវាងអ្វីដែលពួកបរិសុទ្ធនៅក្រុងអេភេសូរកំពុងតទល់នឹងសម័យកាលរបស់ពួកគេ និងអ្វីដែលយើងតទល់នឹងពេលបច្ចុប្បន្ននេះ ?

  • ហេតុអ្វីព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទសព្វព្រះទ័យឲ្យយើងត្រូវបានការពារពីអំពើអាក្រក់ ? តើបំណងប្រាថ្នានេះបង្រៀនយើងអ្វីខ្លះអំពីទ្រង់ទាំងទ្វេ ?

  • តើប៉ុលបានអញ្ជើញពួកអេភេសូរឲ្យធ្វើអ្វីដើម្បីអាចទប់ទល់នឹងអំពើអាក្រក់ទាំងនេះ ?

ចេញពី អេភេសូរ ៦:១០–១៣ យើងរៀនថា ប្រសិនបើយើងពាក់គ្រប់គ្រឿងសឹករបស់ព្រះ នោះយើងនឹងអាចទប់ទល់នឹងអំពើអាក្រក់បាន

គ្រឿងសឹករបស់ព្រះ គឺជាពាក្យប្រៀបធៀប ឬនិមិត្តសញ្ញាការការពារដែលព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទប្រទានដល់យើង ។ នៅក្នុងសមរភូមិដែលយើងប្រឈមមុខ គ្រឿងសឹករបស់ព្រះត្រូវបានរចនាឡើងជាពិសេសសម្រាប់អ្នក និងគ្រោះថ្នាក់នៅក្នុងជីវិតរបស់អ្នក ។ ដើម្បីជួយអ្នកឲ្យយល់ពីការការពារដ៏ទេវភាពនេះ អ្នកប្រហែលជាចង់ចម្លងរូបភាពខាងក្រោមដាក់នៅក្នុងសៀវភៅកំណត់ហេតុសិក្សារបស់អ្នក ឬបោះពុម្ពវាចេញមក ។ សូមកត់ត្រានៅលើដ្យាក្រាមនេះនូវការឆ្លើយតបរបស់អ្នកចំពោះសកម្មភាពខាងក្រោម ៖

Color Handouts Icon

សូមផ្ដល់សំណៅចែកខាងក្រោមនេះដល់សិស្ស ។ ឬសិស្សអាចបង្កើតសំណៅចែកឡើងវិញនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់ពួកគេ ។ សូមមបង្ហាញសំណួរដែលសិស្សនឹងឆ្លើយសម្រាប់គ្រឿងសឹកនីមួយៗ ។

New Testament Seminary Teacher Manaul - 2023

សូមអាន អេភេសូរ ៦:១៤–១៨ ដើម្បីស្វែងយល់ពីផ្នែកនីមួយៗនៃគ្រឿងសឹករបស់ព្រះ ឬមើល « The Armor of God » ( ២:០១ ) ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org ។ សូមសរសេរពីអ្វីដែលគ្រឿងសឹកនីមួយៗតំណាងឲ្យនៅលើដ្យាក្រាមរបស់អ្នក ។ វាប្រហែលជាមានប្រយោជន៍ក្នុងការដឹងថា « ស្បែកជើង » ( អេភេសូរ ៦:១៥ ) សំដៅលើការពាក់ប្រដាប់ការពារជើង ។

2:1

ជាជម្រើសផ្សេងមួយពីវីដេអូដែលបានផ្តល់ឲ្យខាងលើ សូមពិចារណាបង្ហាញវីដេអូពីសុន្ទរកថារបស់អែលឌើរ ហែល « Stand Strong in Holy Places » ចាប់ពីលេខកូដម៉ោង០:៤០ ដល់ ២:៣៧ ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org ។

16:12

សូមពិចារណាបែងចែកសិស្សទៅជាក្រុមៗ ។ សូមចាត់ក្រុមនីមួយៗនូវគ្រឿងសឹកមួយផ្នែក ។ ប្រសិនបើសិស្សមានចំនួនតិច គ្រឿងសឹកលើសពីមួយគប្បីត្រូវបានចាត់ទៅឲ្យក្រុមនីមួយៗ ។

  1. តើប៉ុលមានគោលគំនិតខាងវិញ្ញាណអ្វីពាក់ព័ន្ធនឹងផ្នែកនៃគ្រឿងសឹកនេះ ?

  2. តើសេរីរាងណាមួយនៃរូបកាយដែលអាចបានការពារដោយគ្រឿងសឹក តំណាងឲ្យខាងវិញ្ញាណ ?

  3. តើយើងពាក់គ្រឿងសឹករបស់ព្រះអម្ចាស់ដោយរបៀបណា ដើម្បីទទួលបានការការពាររបស់ទ្រង់ប្រឆាំងនឹងអំពើអាក្រក់ ?

ដើម្បីបង្ហាញដល់សិស្សពីរបៀបបំពេញសំណៅចែកនេះ សូមពិចារណាបង្ហាញនូវជំហាននីមួយៗដោយប្រើឧទាហរណ៍ខាងក្រោមពីគ្រឿងសឹកមួយ ។ សូមឲ្យសិស្សម្នាក់អាន អេភេសូរ ៦:១៤ ឲ្យឮៗ ។ សូមពិភាក្សាចម្លើយដែលអាចមានចំពោះសំណួរនីមួយៗជាមួយសិស្ស ។ សិស្សអាចឆ្លើយសំណួរទី ២ និងទី ៣ តាមវិធីផ្សេងៗគ្នា ។ សូមមើលអត្ថបទ « The Armor of God » ( New Era ខែ មករា ឆ្នាំ ២០០៩ ទំព័រ ២២–២៣ ) សម្រាប់ការយល់ដឹងបន្ថែមអំពីរបៀបដែលសិស្សអាចឆ្លើយសំណួរទាំងនេះ ។

សម្រាប់ « ក្រវាត់សេចក្តីពិតនៅចង្កេះ » ( អេភេសូរ ៦:១៤ ) ខាងក្រោមនេះអាចជាចម្លើយចំពោះសំណួរខាងលើ ៖ ( ១ ) សេចក្ដីពិត; ( ២ ) វាតំណាងឲ្យព្រហ្មចារីភាព ឬភាពបរិសុទ្ធខាងសីលធម៌របស់យើង និង ( ៣ ) យើងអាចរៀនសេចក្ដីពិតអំពីព្រះវរបិតាសួគ៌ និងផែនការនៃសេចក្ដីសង្គ្រោះរបស់ទ្រង់ ដែលអាចជំរុញយើងឲ្យរក្សាភាពបរិសុទ្ធខាងសីលធម៌ ។

បន្ទាប់ពីផ្ដល់ពេលគ្រប់គ្រាន់ហើយ សូមអញ្ជើញអ្នកតំណាងម្នាក់មកពីក្រុមនីមួយៗឲ្យរាយការណ៍អំពីផ្នែកគ្រឿងសឹកដែលពួកគេទទួលបាន ។ នៅពេលក្រុមនីមួយៗរាយការណ៍ពីអ្វីដែលពួកគេបានរៀនហើយ សូមអញ្ជើញសិស្សឲ្យកត់ត្រាការរកឃើញរបស់ក្រុមនោះនៅក្នុងសំណៅចែករបស់ពួកគេ ។ សូមពិចារណាការសួរសិស្សនូវសំណួរអ្វីដែលពួកគេមាន ឬការយល់ដឹងអ្វីដែលពួកគេទទួលបានអំពីការបង្រៀនរបស់ប៉ុលអំពីគ្រឿងសឹករបស់ព្រះ ។

ការពាក់គ្រប់គ្រឿងសឹករបស់ព្រះអង្គសង្គ្រោះ

ប៉ុល និងព្រះអង្គសង្គ្រោះបានសង្កត់ធ្ងន់លើការពាក់គ្រប់គ្រឿងសឹករបស់ព្រះ ( សូមមើល អេភេសូរ ៦:១១, ១៣ ; គោលលទ្ធិ និង សេចក្តីសញ្ញា ២៧:១៥ ) ។

  • តើគ្រោះថ្នាក់អ្វីខ្លះដែលអ្នកមើលឃើញដោយការពាក់គ្រឿងសឹករបស់ព្រះអម្ចាស់តែមួយផ្នែកនោះ ? តើអ្នកគិតថា ហេតុអ្វីព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទសព្វព្រះទ័យឲ្យយើងទទួលបានការពារទាំងស្រុង ?

  • តើអ្នកនឹងធ្វើអ្វីជារៀងរាល់ថ្ងៃ ដើម្បីពាក់គ្រប់គ្រឿងសឹករបស់ព្រះឲ្យបានកាន់តែពេញលេញបន្ថែមទៀត ដើម្បីការពារពីសេចក្ដីល្បួងដែលអ្នកប្រឈមមុខ ?

  • តើការងាកទៅរកព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទដើម្បីទទួលបានជំនួយក្នុងវិធីបែបនេះជាការបង្ហាញពីសេចក្តីស្រឡាញ់របស់អ្នក និងការទុកចិត្តលើទ្រង់ទាំងទ្វេដោយរបៀបណា ?

សូមថ្លែងទីបន្ទាល់អំពីព្រះវរបិតាសួគ៌ និងព្រះរាជបំណងរបស់ព្រះយេស៊ូវគ្រីស្ទក្នុងការការពារយើងពីសេចក្ដីល្បួង ហើយបង្ហាញទំនុកចិត្តថាសិស្សអាចទទួលបានកម្លាំង និងការការពារនេះពីទ្រង់ទាំងទ្វេនៅពេលពួកគេធ្វើតាមការបំផុសគំនិតដែលពួកគេបានទទួល ។

វិចារណកថា និងព័ត៌មានសាច់រឿង

តើផ្នែកសំខាន់នៃសេរីរាងកាយដែលត្រូវបានការពារដោយគ្រឿងសឹករបស់ព្រះអង្គសង្គ្រោះមានអ្វីខ្លះ ?

ប្រធាន ហារ៉ូល ប៊ី លី ( ឆ្នាំ ១៨៩៩–១៩៧៣ ) បានមានប្រសាសន៍ថា ៖

Head and shoulders portrait of LDS Church President Harold B. Lee.

យើងមានបួនផ្នែកនៃរាងកាយដែលសាវក ប៉ុល បានមានប្រសាសន៍ថា [ គឺជា ] ផ្នែកដ៏ទន់ខ្សោយបំផុតចំពោះអំណាចនៃសេចក្ដីងងឹត ។ ចង្កេះជាតួយ៉ាងនៃគុណធម៌ ព្រហ្មចារីភាព ។ បេះដូងជាតួយ៉ាងនៃទង្វើរបស់យើង ។ ជើងរបស់យើងជាតួយ៉ាងនៃគោលដៅ ឬគោលបំណងរបស់យើងក្នុងជីវិត ហើយជាចុងក្រោយក្បាលរបស់យើងគឺជាគំនិតរបស់យើង ។

( ហារ៉ូល ប៊ី លី Feet Shod with the Preparation of the Gospel of Peace សុន្ទរកថាសាកលវិទ្យាល័យ ព្រិកហាំ យ៉ង់ ប្រចាំឆ្នាំ [ ថ្ងៃទី ៩ ខែ វិច្ឆិកា ឆ្នាំ ១៩៥៥ ] ទំព័រ ២ )

តើខ្ញុំអាចធ្វើអ្វីខ្លះដើម្បីពាក់គ្រប់គ្រឿងសឹករបស់ព្រះ ?

អែលឌើរ នែល អេ ម៉ាកស្វែល ( ១៩២៦–២០០៤ ) ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀន ៖

Last official portrait of Elder Neal A. Maxwell, 1992.

ការសម្រាតចោល ភាពជាមនុស្សខាងសាច់ឈាមអាចធ្វើឲ្យយើងអាចពាក់ គ្រប់គ្រឿងសឹករបស់ព្រះ ដែលកាលពីមុនវាពាក់ពុំត្រូវ ! ( សូមមើល អេភេសូរ ៦:១១, ១៣ ) ។

( នែល អេ ម៉ាក់ស្វែ « Plow in Hope » Ensign ខែ ឧសភា ឆ្នាំ ២០០១ ទំព័រ ៦០ )

ប្រធាន អិម រ័សុល បាឡឺដ ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀន ៖

Official portrait of President M. Russell Ballard of the Quorum of the Twelve Apostles, 2004.

ខ្ញុំចូលចិត្តគិតអំពីគ្រឿងសឹកខាងវិញ្ញាណនេះ ដែលវាពុំដូចជាផ្នែកនៃការសូន្យលោហៈធាតុមួយដុំឡើង ដើម្បីពាក់ឲ្យត្រូវរូបកាយទេ ប៉ុន្តែវាដូចជាច្រវ៉ាក់ប្រទាក់គ្នាវិញ ។ ច្រវ៉ាក់ប្រទាក់គ្នាមានជាផ្នែកតូចៗជាច្រើនផែនតភ្ជាប់នឹងគ្នា ដើម្បីអនុញ្ញាតឲ្យអ្នកប្រើអាចបត់បែនបានកាន់តែងាយស្រួលដោយមិនបាត់បង់នូវការការពារ ។ ខ្ញុំនិយាយដូច្នោះ ដោយសារវាជាបទពិសោធន៍របស់ខ្ញុំ ថាគ្មានអ្វីតែមួយដ៏ធំ ហើយអស្ចារ្យដែលយើងអាចធ្វើ ដើម្បីការពារខ្លួនយើងខាងវិញ្ញាណបាននោះឡើយ ។ អានុភាពពិតខាងវិញ្ញាណ ស្ថិតនៅក្នុងទង្វើតូចៗជាច្រើន ត្បាញចូលគ្នានៅក្នុងក្រណាត់នៃរបាំងខាងវិញ្ញាណដែលការពារ និងគ្របបាំងពីអំពើអាក្រក់ទាំងពួង ។

( បាឡឺដ អិម. រ័សុល « Be Strong in the Lord » Ensign ខែ កក្កដា ឆ្នាំ ២០០៤ ទំព័រ ៨ )

តើសម្លៀកបំពាក់បរិសុទ្ធនៃព្រះវិហារបរិសុទ្ធទាក់ទងនឹងគ្រឿងសឹករបស់ព្រះយ៉ាងណា ?

អែលឌើរ ខាឡុស អ៊ី អាសេ ( ឆ្នាំ ១៩២៦–១៩៩៩ ) ក្នុងពួកចិតសិបនាក់ បានពន្យល់ ៖

Portrait of Carlos E. Asay

ទោះយ៉ាងណាក៏ដោយ មានគ្រឿងសឹកមួយទៀត ដែលស័ក្តិសមឲ្យយើងពិចារណា ។ វាជាសម្លៀកបំពាក់ទ្រនាប់ពិសេសដែលគេស្គាល់ថាជាសម្លៀកបំពាក់បរិសុទ្ធនៃព្រះវិហារបរិសុទ្ធ ឬសម្លៀកបំពាក់នៃបព្វជិតភាពបរិសុទ្ធ ដែលពាក់ដោយសមាជិកនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ដែលបានទទួលអំណោយទានពិសិដ្ឋនៃព្រះវិហារបរិសុទ្ធរបស់ពួកគេ ។ សម្លៀកបំពាក់នេះពាក់ទាំងយប់ទាំងថ្ងៃ ដែលបម្រើឲ្យគោលបំណងសំខាន់ៗបី ៖ វាគឺជាការរំឭកអំពីសេចក្ដីសញ្ញាដ៏ពិសិដ្ឋដែលបានធ្វើជាមួយនឹងព្រះអម្ចាស់ក្នុងដំណាក់ដ៏បរិសុទ្ធរបស់ទ្រង់ បិទបាំងការពាររាងកាយ និងជានិមិត្តរូបនៃភាពថ្លៃថ្នូរនៃការស្លៀកពាក់ និងការរស់នៅដែលគួរមានលក្ខណៈជាជីវិតរបស់អ្នកដើរតាមព្រះគ្រីស្ទដ៏រាបទាបទាំងអស់ ។

( ខាឡុស អ៊ី អាសេ « The Temple Garment: ‘An Outward Expression of an Inward Commitment » Ensign ខែ សីហា ឆ្នាំ ១៩៩៧ ទំព័រ ២០ )

សកម្មភាពរៀនសូត្របន្ថែម

មេរៀនដែលមានប្រើវត្ថុ

ខាងក្រោមនេះគឺជាវិធីផ្សេងទៀតដែលអាចចាប់ផ្តើមមេរៀននេះ ៖

  1. សូមពិចារណាយកឧបករណ៍ការពារមួយចំនួនដែលប្រើក្នុងព្រឹត្តិការណ៍កីឡា ឬសកម្មភាពផ្សេងទៀត ហើយពិភាក្សាអំពីរបៀបដែលឧបករណ៍ទាំងនោះការពារអ្នកចូលរួម ។

  2. សូមបង្ហាញរូបភាពរុក្ខជាតិជាច្រើន ( ដូចជា រុក្ខជាតិដែលមានបន្លា ) ឬសត្វ ( ដូចជាសត្វដែលមានស្នែង ក្រញ៉ាំជើង ធ្មេញ ឬស្រោមការពារ ) ហើយពិភាក្សាអំពីរបៀបដែលរុក្ខជាតិទាំងនោះការពារខ្លួន ។

ព្រះយេស៊ូវគ្រីស្ទគឺជាគ្រឿងសឹក

សិស្សអាចត្រូវបានអញ្ជើញឲ្យសិក្សាខគម្ពីរខាងក្រោមនេះ ដើម្បីស្វែងយល់បន្ថែមអំពីផ្នែកនៃគ្រឿងសឹកដែលមាននៅក្នុង អេភេសូរ ៦:១៤–១៧ និងរបៀបដែលផ្នែកនីមួយៗតំណាងឲ្យព្រះយេស៊ូវគ្រីស្ទ ៖

នៅពេលសិស្សបញ្ចប់ សូមឲ្យពួកគេចែកចាយការយល់ដឹងណាមួយដែលពួកគេទទួលបានអំពីរបៀបដែលព្រះយេស៊ូវគ្រីស្ទអាចការពារពួកគេពីគ្រោះថ្នាក់ខាងវិញ្ញាណដែលពួកគេប្រឈមមុខ ។