ថ្នាក់​សិក្ខាសាលា
អេភេសូរ ៥:២១–៣៣; ៦:១–៤


អេភេសូរ ៥:២១–៣៣; ៦:១–៤

ទំនាក់ទំនងដូចព្រះគ្រីស្ទ

A family spends time together on the grounds in front of the Oakland Temple.

ទំនាក់ទំនងគ្រួសារគឺជារង្វាន់មួយចំនួនដ៏មានតម្លៃបំផុតដែលយើងអាចដកពិសោធនៅក្នុងជីវិតរមែងស្លាប់ ។ ទំនាក់ទំនងជាមួយឪពុកម្តាយ បងប្អូន និងស្វាមីភរិយាអាចនាំមកនូវអំណរដ៏អស្ចារ្យ ប៉ុន្តែក៏អាចនាំឲ្យមានការប្រឈមផងដែរ ។ ប៉ុលបានបង្រៀនថា យើងអាចមើលទៅព្រះយេស៊ូវគ្រីស្ទយកទ្រង់ជាគំរូសម្រាប់ទំនាក់ទំនងល្អ និងរីករាយជាមួយសមាជិកគ្រួសារ ។ មេរៀននេះអាចជួយអ្នកឲ្យធ្វើតាមគំរូរបស់ព្រះអង្គសង្គ្រោះ ដើម្បីពង្រឹងទំនាក់ទំនងរបស់អ្នកជាមួយអ្នកដទៃ ។

ការរៀបចំរបស់សិស្ស ៖ សូមអញ្ជើញសិស្សឲ្យគិតអំពីសមាជិកគ្រួសាររបស់ពួកគេ ហើយស្វែងរកអ្វីមួយដែលពួកគេស្រឡាញ់អំពីសមាជិកគ្រួសារម្នាក់ៗ ។

សកម្មភាពរៀនសូត្រដែលអាចមាន

មេរៀននេះផ្តោតទៅលើទំនាក់ទំនងគ្រួសារ ។ សូមពិចារណាពីស្ថានភាពគ្រួសាររបស់សិស្សខណៈរៀបចំ និងបង្រៀនមេរៀននេះ ។ សូមយកចិត្តទុកដាក់ចំពោះការបំផុសគំនិតនៃព្រះវិញ្ញាណបរិសុទ្ធ និងតម្រូវការរបស់សិស្ស ។

គ្រួសាររបស់អ្នក

សូមសរសេរឈ្មោះសមាជិកគ្រួសារផ្ទាល់របស់អ្នក និងអ្វីមួយដែលអ្នកចូលចិត្តអំពីពួកគេម្នាក់ៗ ។

សូមអញ្ជើញសិស្សពីរបីនាក់ឲ្យចែកចាយអ្វីមួយដែលពួកគេស្រឡាញ់អំពីសមាជិកគ្រួសាររបស់ពួកគេម្នាក់ ។

សូមពិចារណាអំពីសេចក្ដីថ្លែងការណ៍នេះសម្រាប់សមាជិកគ្រួសារម្នាក់ៗ ៖ « ខ្ញុំប្រព្រឹត្តចំពោះសមាជិកគ្រួសារនេះតាមរបៀបដែលខ្ញុំមានអារម្មណ៍ថា ព្រះអង្គសង្គ្រោះសព្វព្រះទ័យឲ្យខ្ញុំប្រព្រឹត្តចំពោះពួកគេ » ។ បន្ទាប់មកវាយតម្លៃពីរបៀបដែលអ្នកប្រព្រឹត្តចំពោះសមាជិកគ្រួសារម្នាក់ៗដោយប្រើរង្វាស់ខាងក្រោម ។

New Testament Seminary Teacher Manual- 2023

នៅពេលអ្នកសិក្សាថ្ងៃនេះ សូមគិតអំពីទំនាក់ទំនងដែលអ្នកមានជាមួយសមាជិកគ្រួសាររបស់អ្នក និងរបៀបដែលអ្នកអាចធ្វើតាមគំរូរបស់ព្រះអង្គសង្គ្រោះអំពីការស្រឡាញ់ និងការជួយពួកគេ ។

ប៉ុលបានផ្ដល់ការទូន្មានអំពីទំនាក់ទំនងគ្រួសារ

វាសំខាន់ដើម្បីកត់ចំណាំថា ពាក្យសម្ដីរបស់ប៉ុលនៅក្នុង អេភេសូរ ៥:២២–២៤ ត្រូវបានកត់ត្រាទុកនៅក្នុងបរិបទនៃទំនៀមទម្លាប់សង្គមនៅសម័យរបស់លោក ។ ពួកព្យាការី និងពួកសាវកនៅសព្វថ្ងៃនេះបង្រៀនថា បុរសគឺពុំមែនពូកែជាងស្ត្រីនោះទេ ហើយថាស្វាមីភរិយាគួរតែជា « ដៃគូស្មើភាពគ្នា » ( « ក្រុមគ្រួសារ ៖ ការប្រកាសដល់ពិភពលោក » នៅលើគេហទំព័រ ChurchofJesusChrist.org ) ។ ទោះជាទំនៀមទម្លាប់នៅសម័យប៉ុលខុសគ្នាក៏ដោយ អ្នកនៅតែអាចរកឃើញការទូន្មានដែលទាក់ទងគ្នាក្នុងការបង្រៀនរបស់ប៉ុលបានដែរ ។ សេចក្តីពិតមួយដែលប៉ុលបានគូសបញ្ជាក់គឺ យើងអាចធ្វើតាមគំរូរបស់ព្រះអង្គសង្គ្រោះតាមរបៀបដែលយើងប្រព្រឹត្តចំពោះសមាជិកនៃគ្រួសាររបស់យើង

វាអាចមានប្រយោជន៍ក្នុងការអានបទគម្ពីរខាងក្រោមជាថ្នាក់ ហើយឈប់ជាច្រើនដង ដើម្បីទុកឲ្យសិស្សរកមើលគំរូអំពីរបៀបដែលព្រះអង្គសង្គ្រោះបានប្រព្រឹត្តចំពោះសមាជិកសាសនាចក្ររបស់ទ្រង់ និងរបៀបដែលវាទាក់ទងនឹងទំនាក់ទំនងគ្រួសារ ។

សូមអាន អេភេសូរ ៥:២១–២៧ ; ៦:១–៤ ដោយស្វែងរកភស្តុតាងនៃសេចក្តីពិតនេះ ។ កាលអ្នកសិក្សា វាអាចនឹងមានប្រយោជន៍ក្នុងការដឹងថា « ហើយទាំងចំណុះគ្នាទៅវិញទៅមក » ( អេភេសូរ ៥:២១ ) សំដៅទៅលើឆន្ទៈក្នុងការធ្វើការជាមួយគ្នា ហើយស្រឡាញ់ និងយកចិត្តទុកដាក់ចំពោះគ្នាទៅវិញទៅមក និង « ដោយសេចក្តីកោតខ្លាចដល់ព្រះ » ( អេភេសូរ ៥:២១ ) មានន័យថាស្រឡាញ់ និងគោរពព្រះ ។

ពិភាក្សាខគម្ពីរទាំងនេះជាថ្នាក់ ។ សូមពិចារណាប្រើសំណួរពិភាក្សាខាងក្រោម ឬគិតអំពីសំណួរផ្សេងទៀតដែលអាចពង្រឹងការយល់ដឹងរបស់សិស្សអំពីការបង្រៀនរបស់ប៉ុលនៅក្នុងខគម្ពីរទាំងនេះ ។

  • តើមានវិធីអ្វីខ្លះដែលព្រះអង្គសង្គ្រោះបានបង្ហាញសេចក្តីស្រឡាញ់របស់ទ្រង់ចំពោះសាសនាចក្រនេះ ហើយបានប្រគល់អង្គទ្រង់សម្រាប់សាសនាចក្រ ?

  • តើការដឹងពីរបៀបដែលព្រះគ្រីស្ទបានប្រទានអង្គទ្រង់សម្រាប់សាសនាចក្រនេះ ធ្វើឲ្យអ្នកមានអារម្មណ៍ដូចម្តេចចំពោះទ្រង់ ?

  • តើស្វាមីគួរមានអារម្មណ៍យ៉ាងណាចំពោះភរិយារបស់ខ្លួន ប្រសិនបើគាត់ធ្វើតាមគំរូដែលព្រះអង្គសង្គ្រោះមានព្រះទ័យចំពោះសាសនាចក្ររបស់ទ្រង់ ?

  • តើប៉ុលបានផ្ដល់ការទូន្មានអ្វីដែលអាចអនុវត្តដោយស្មើភាពចំពោះទាំងស្វាមី និងភរិយា ? ឬសមាជិកផ្សេងទៀតក្នុងក្រុមគ្រួសារ ?

  • តើឥឡូវនេះអ្នកអាចធ្វើអ្វីបានខ្លះ ដើម្បីត្រៀមពេលនេះ ដើម្បីប្រព្រឹត្តចំពោះស្វាមីភរិយារបស់អ្នកតាមរបៀបដែលព្រះអង្គសង្គ្រោះនឹងប្រព្រឹត្តចំពោះពួកគេដែរ ?

  • តើការប្រតិបត្តិ និងការគោរពតាមឪពុកម្តាយរបស់អ្នកអាចជួយអ្នកឲ្យកាន់តែដូចជាព្រះយេស៊ូវគ្រីស្ទយ៉ាងដូចម្ដេច ?

សូមមើលរូបភាពខាងក្រោម ហើយផ្គូផ្គងវាទៅនឹងដំណើររឿងក្នុងព្រះគម្ពីរទាំងនេះ ៖ លូកា ២:៥១–៥២ , យ៉ូហាន ២:១–១១ និង លូកា ២២:៣៩–៤២ ។ សូមគិតអំពីរបៀបដែលព្រះអង្គសង្គ្រោះគឺជាគំរូនៃការពេញដោយក្តីស្រឡាញ់ ការប្រតិបត្តិ និងការគោរពតាមឪពុកម្តាយនៅលើផែនដី និងព្រះមាតាបិតាសួគ៌របស់ទ្រង់ ។

សូមបង្ហាញរូបភាពខាងក្រោម ហើយអញ្ជើញសិស្សឲ្យប្រើដំណើររឿងក្នុងព្រះគម្ពីរ ដើម្បីពន្យល់ពីរបៀបដែលព្រះអង្គសង្គ្រោះ បានប្រព្រឹត្តចំពោះឪពុកម្តាយរបស់ទ្រង់នៅលើផែនដី និងព្រះមាតាបិតាសួគ៌ ។

Jesus says to His mother, Mary, “Wist ye not that I must be about my Father’s business?”
Jesus talking to Mary at a wedding feast.
Christ kneeling in Gethsemane. Outtakes include the back of the savior shown kneeling in the tall grass, close-up of his face looking afraid, in a distance with blood on his face and hands near a river, an angel comforting him, profile portrait, and a glowing angel coming toward Christ who is huddled on the ground.
  • តើព្រះអង្គសង្គ្រោះស្រឡាញ់ ប្រតិបត្តិ និងគោរពដល់ឪពុកម្តាយរបស់ទ្រង់តាមរបៀបណាខ្លះ ? តើអ្នកគិតថាទង្វើរបស់ទ្រង់ជះឥទ្ធិពលដល់ទំនាក់ទំនងរបស់ទ្រង់ ជាមួយឪពុកម្ដាយរបស់ទ្រង់យ៉ាងដូចម្ដេច ?

  • តើអ្នកគោរព និងប្រតិបត្តិឪពុកម្តាយរបស់អ្នកតាមរបៀបណាខ្លះ ?

  • តើការធ្វើតាមគំរូរបស់ព្រះអង្គសង្គ្រោះបានផ្តល់ពរដល់អ្នក និងជួយអ្នកពង្រឹងទំនាក់ទំនងគ្រួសារយ៉ាងដូចម្ដេច ឬតើអ្នកគិតថាវាអាចជួយដោយរបៀបណា ?

អនុវត្តការធ្វើដូចព្រះអង្គសង្គ្រោះ

សូមជួយសិស្សឲ្យពិចារណាអំពីឧទាហរណ៍ក្នុងជីវិតជាក់ស្ដែងអំពីរបៀបធ្វើតាមគំរូរបស់ព្រះអង្គសង្គ្រោះ ។ សកម្មភាពខាងក្រោមគឺជារបៀបមួយដើម្បីធ្វើការណ៍នេះ ។

ម៉្យាងទៀត វីដេអូមួយក្នុងចំណោមវីដេអូនៅក្នុងផ្នែក « វិចារណកថា និងព័ត៌មានសាច់រឿង » ក្រោមចំណងជើង « តើខ្ញុំអាចធ្វើអ្វីដើម្បីពង្រឹងទំនាក់ទំនងគ្រួសាររបស់ខ្ញុំ ? » ក៏អាចផ្តល់នូវឧទាហរណ៍សម័យទំនើបផងដែរ ។

សូមសរសេរទំនាក់ទំនងជាធម្មតារវាងក្មេងជំទង់ និងសមាជិកគ្រួសារ ដែលវាអាចពិបាកក្នុងការប្រព្រឹត្តិចំពោះសមាជិកគ្រួសារផ្សេងទៀត ដូចដែលព្រះអង្គសង្គ្រោះនឹងប្រព្រឹត្តចំពោះពួកគេដែរ ។ កាលណាអ្នកបានបង្កើតទំនាក់ទំនងមួយ សូមសរសេរពីរបៀបដែលអ្នកគិតថាព្រះអង្គសង្គ្រោះអាចនឹងឆ្លើយតបបែបណា និងមូលហេតុ ។ សូមចងចាំពីរបៀបដែលព្រះអង្គសង្គ្រោះមានអារម្មណ៍ និងប្រព្រឹត្តចំពោះអ្នកដទៃ ។

ឧទាហរណ៍ អាចរួមមាន ៖

  • ឪពុក ឬម្ដាយតឹងតែងចំពោះរបៀបដែលកូនចំណាយពេលទំនេររបស់ពួកគេ ។

  • បងប្អូនបានយករបស់របរគ្នា ដោយមិនបានសួរ ហើយកុហកទៀត ។

សូមអញ្ជើញសិស្សឲ្យចែកចាយស្ថានភាពដែលពួកគេបានសរសេរ និងរបៀបដែលព្រះអង្គសង្គ្រោះអាចប្រព្រឹត្តចំពោះមនុស្សនៅក្នុងស្ថានភាពនោះ ប្រសិនបើទ្រង់មានវត្តមាននៅទីនោះ ។

សូមធ្វើតាមគំរូរបស់ព្រះអង្គសង្គ្រោះ

សូមគិតពិចារណាពីទំនាក់ទំនងរបស់អ្នកជាមួយសមាជិកគ្រួសាររបស់អ្នក ។ សូមគិតអំពីគ្រាដែលអ្នកបានធ្វើតាមគំរូរបស់ព្រះអង្គសង្គ្រោះ ហើយបានប្រព្រឹត្តចំពោះអ្នកដទៃតាមរបៀបដូចព្រះគ្រីស្ទ ។ ដូចគ្នានេះផងដែរ សូមអនុញ្ញាតឲ្យព្រះវិញ្ញាណបរិសុទ្ធជួយអ្នកឲ្យដឹងពីអ្វីដែលអ្នកអាចធ្វើបាន ដើម្បីធ្វើតាមគំរូរបស់ព្រះអង្គសង្គ្រោះក្នុងការស្រឡាញ់អ្នកដទៃ ។

សូមសរសេរនូវអ្វីដែលអ្នកមានអារម្មណ៍ថា អ្នកអាចធ្វើបានដើម្បីធ្វើតាមព្រះអង្គសង្គ្រោះនៅក្នុងទំនាក់ទំនងគ្រួសាររបស់អ្នក ។ សូមពិចារណាចែកចាយអ្វីដែលអ្នកបានសរសេរជាមួយគ្រូរបស់អ្នក ឬឪពុកម្តាយរបស់អ្នក ដើម្បីជួយអ្នកតាមដាននូវអ្វីដែលអ្នកមានអារម្មណ៍ថាបានទទួលការបំផុសគំនិតឲ្យធ្វើ ។

សមាជិកគ្រួសាររបស់សិស្សមួយចំនួនប្រហែលជាមិនឆ្លើយតបចំពោះសកម្មភាពរបស់ពួកគេដោយក្ដីស្រឡាញ់នោះទេ ។ សូមប្រាកដថា ត្រូវលើកទឹកចិត្តសិស្ស ហើយថ្លែងទីបន្ទាល់ថា នៅពេលពួកគេធ្វើតាមគំរូរបស់ព្រះអង្គសង្គ្រោះ នោះព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទនឹងសព្វព្រះទ័យចំពោះទង្វើរបស់ពួកគេ ។

វិចារណកថា និងព័ត៌មានសាច់រឿង

អេភេសូរ ៥:២២–២៤ ។ តើយើងគួរស្វែងយល់យ៉ាងណាអំពីការបង្រៀនរបស់ប៉ុលនៅក្នុងខគម្ពីរទាំងនេះ ?

ប៉ុលបានបង្រៀនថា សមាជិកទាំងអស់នៃសាសនាចក្រគួរតែចំណុះគ្នាទៅវិញទៅមក ឬនិយាយម្យ៉ាងទៀត គិតពីអ្នកដទៃពីមុនគិតពីខ្លួនពួកគេ ( សូមមើល អេភេសូរ ៥:២១ ) ។ បន្ទាប់មក លោកបានពន្យល់ពីរបៀបដែលគោលការណ៍នៃការចំណុះគ្នាអនុវត្តក្នុងទំនាក់ទំនងគ្រួសារ និងអ្នកដែលរស់នៅក្នុងផ្ទះ ។ ខទី ២២–២៤ អាចត្រូវបានគេយល់ខុសយ៉ាងងាយ ហើយប្រើខុសនៅសម័យយើង ។ ពួកព្យាការីថ្ងៃចុងក្រោយបានបង្រៀនយ៉ាងច្បាស់ថា ស្វាមី និងភរិយា ហើយម្ដាយនិងឪពុកគួរបំពេញកាតព្វកិច្ចពិសិដ្ឋរបស់ខ្លួនជា « ដៃគូស្មើភាពគ្នា » ( « ក្រុមគ្រួសារ ៖ ការប្រកាសដល់ពិភពលោក » គេហទំព័រ ChurchofJesusChrist.org ) ។ ប្រសិនបើគូស្វាមីភរិយាមានការរួបរួមគ្នាយ៉ាងពិតប្រាកដ នោះការលះបង់ណាមួយដែលធ្វើឡើងក្នុងនាមគូស្វាមីភរិយានោះ ប្រាកដជានាំមកនូវពរជ័យដល់ខ្លួនឯង ហេតុដូច្នោះហើយ « អ្នកណាដែលស្រឡាញ់ប្រពន្ធខ្លួន នោះក៏ឈ្មោះថាស្រឡាញ់ដល់ខ្លួនឯង » ( អេភេសូរ ៥:២៨ ) ។

តើប្ដី ឬប្រពន្ធអាចប្រព្រឹត្តចំពោះស្វាមីភរិយារបស់ខ្លួន ដូចជាព្រះអង្គសង្គ្រោះយ៉ាងដូចម្ដេច ?

ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី ( ឆ្នាំ ១៩១០–២០០៨ ) បានថ្លែង ៖

Frontal half-length portrait of President Gordon B. Hinckley. President Hinckley’s hands are resting on the back of a chair. The image is the official Church portrait of President Hinckley as of 1995. This was President Hinckley’s last official portrait. President Hinckley died 27 January 2008.

ភាពសង់ទីម៉ង់ពុំមែនជារឿងសំខាន់ក្នុងសុភមង្គលនៃចំណងអាពាហ៍ពិពាហ៍ ដូចទៅនឹងការខ្វល់ខ្វាយយ៉ាងអន្ទះសារចំពោះការលួងលោម និងសុខុមាលភាពរបស់ដៃគូខ្លួននោះទេ ។ បុរសណាដែលយកការលួងលោមភរិយារបស់ខ្លួន ទុកជាកង្វល់ចម្បងរបស់គាត់ នោះនឹងនៅតែស្រឡាញ់នាងពេញមួយជីវិតរបស់ខ្លួននិងឆ្លងកាត់ភាពដ៏នៅអស់កល្បជានិច្ចនាពេលខាងមុខ ។ ( ទីក្រុងអ៊ែងគើរិច រដ្ឋអាឡាស្កា សន្និសីទថ្នាក់តំបន់ ថ្ងៃទី ១៨ ខែ មិថុនា ឆ្នាំ ១៩៩៥ )

( « Speaking Today: Excerpts from Recent Addresses of President Gordon B. Hinckley » Ensign ខែ មេសា ឆ្នាំ ១៩៩៦ ទំព័រ ៧២ )

អែលឌើរ អិល វិតនី ក្លេតុន ក្នុងកូរ៉ុមនៃពួកចិតសិបនាក់បានថ្លែងថា ៖

Official Portrait of Elder L. Whitney Clayton. Photographed March 2017.

ខ្ញុំបានសង្កេតឃើញថា នៅក្នុងអាពាហ៍ពិពាហ៍ដ៏មានសុភមង្គលបំផុតទាំងស្វាមី និងភរិយា គិតថាទំនាក់ទំនងរបស់ពួកគេគឺ មានតម្លៃថ្លៃជាងគុជ ជារតនៈសម្បត្តិដ៏មានតម្លៃ ។ ពួកគេទាំងពីរនាក់បានចាកចេញពីឪពុកម្ដាយ ហើយបានរៀបចំផែនការជាមួយគ្នាដើម្បីស្ថាបនាអាពាហ៍ពិពាហ៍មួយ ដែលនឹងរីកចម្រើនដ៏អស់កល្បជានិច្ច ។ ពួកគេយល់ថា ពួកគេដើរលើផ្លូវដែលបានតែងតាំងដ៏ទេវភាពមួយ ។ ពួកគេដឹងថា គ្មានទំនាក់ទំនងណាផ្សេងទៀត អាចនាំមកនូវក្ដីអំណរដ៏ច្រើន បង្កើតសេចក្ដីល្អ ឬបង្កើតឲ្យមានការរីកចម្រើនផ្ទាល់ខ្លួនច្រើននោះទេ ។ មើល ហើយរៀន ៖ ដៃគូអាពាហ៍ពិពាហ៍ដ៏ល្អបំផុត គោរពអាពាហ៍ពិពាហ៍របស់ពួកគេថា មានតម្លៃពុំអាចកាត់ថ្លៃបាន ។

( អិល វិតនី ក្លេតុន « Marriage: Watch and Learn » EnsignLiahona ខែ ឧសភា ឆ្នាំ ២០១៣ ទំព័រ ៨៣ )

តើខ្ញុំអាចធ្វើអ្វីដើម្បីពង្រឹងទំនាក់ទំនងគ្រួសាររបស់ខ្ញុំ ?

« គោរពឪពុកម្តាយរបស់អ្នកដោយការបង្ហាញសេចក្តីស្រឡាញ់ និងការគោរពចំពោះពួកលោក ។ ចូរគោរពដល់ពួកគាត់ នៅពេលដែលពួកគាត់ដឹកនាំអ្នកដោយសេចក្តីសុចរិត ។ ចូរមានឆន្ទៈជួយនៅក្នុងផ្ទះរបស់អ្នក ។ ចូរចូលរួមនៅក្នុងសកម្មភាពកម្សាន្ត និងទំនៀមទម្លាប់របស់គ្រួសារ ។ ចូរចូលរួមជាមួយនឹងគ្រួសាររបស់អ្នកនៅក្នុងការអធិស្ឋាន ការសិក្សាព្រះគម្ពីរ និងរាត្រីជួបជុំក្រុមគ្រួសារ ។ ការគោរពតាមបទបញ្ញត្តិទាំងនេះជួយពង្រឹង និងបង្រួបបង្រួមក្រុមគ្រួសារទាំងពួង » ( ដើម្បីកម្លាំងនៃយុវជន [ កូនសៀវភៅ ឆ្នាំ ២០១១ ] ទំព័រ ១៤–១៥ ) ។

អ្នកអាចអានអត្ថបទខាងក្រោមនេះ ដែលណែនាំពីរបៀបដើម្បីស្ថាបនា និងពង្រឹងទំនាក់ទំនង ៖ « Ministering Principles: Building Meaningful Relationships » Ensign ខែ សីហា ឆ្នាំ ២០១៨ ទំព័រ ៦–៩ ។

សូមពិចារណាមើលវីដេអូមួយ ឬច្រើនខាងក្រោម វីដេអូទាំងអស់មាននៅលើគេហទំព័រ ChurchofJesusChrist.org ដែលបង្ហាញពីគំរូរបស់មនុស្សដែលព្យាយាមធ្វើតាមគំរូរបស់ព្រះអង្គសង្គ្រោះ តាមរបៀបដែលពួកគេប្រព្រឹត្តចំពោះអ្នកដទៃ ។

នៅក្នុងវីដេអូ « You Are My Hands » ( ពីលេខកូដម៉ោង ១០:២៦ ដល់ ១២:៣៩ ) ប្រធាន ឌៀថើរ អេហ្វ អុជដូហ្វ ដែលកាល‏នោះជាគណៈប្រធានទីមួយ ថ្លែងអំពីរបៀបដែលយើងអាចធ្វើជាព្រះហស្ដរបស់ព្រះអង្គសង្គ្រោះ ។

2:3

នៅក្នុង « Enduring Love » ( ៤:១៦ ) ស្វាមីភរិយាមួយគូស្រឡាញ់ និងបម្រើគ្នាទៅវិញទៅមក ទោះជាពួកគេត្រូវស៊ូទ្រាំនឹងទុក្ខលំបាកខាងផ្លូវកាយក៏ដោយ ។

2:3

នៅក្នុង « Home and Family—Through Small Things » ( ៣:៣៣ ) ប៊ីស្សពម្នាក់បានអញ្ជើញយុវជនបីនាក់រៀនពីអ្វីដែលត្រូវធ្វើ ដើម្បីធ្វើឲ្យផ្ទះរបស់ពួកគេក្លាយជាកន្លែងបរិសុទ្ធ ។

2:3

នៅក្នុង « Mothers and Daughters » ( ៥:០៦ ) យុវនារីនៅ អាល់ប៊ើតា ប្រទេសកាណាដា និយាយអំពីមូលហេតុដែលម្តាយរបស់ពួកគេធ្វើជាគំរូដ៏ល្អសម្រាប់ពួកគេ ។

2:3

នៅក្នុង « Fathers and Sons » ( ៦:០២ ) យុវជនម្នាក់ចែកចាយពីរបៀបដែលគាត់បានខិតខំកែលម្អទំនាក់ទំនងរបស់គាត់ជាមួយឪពុករបស់គាត់ ។

2:3

សកម្មភាពរៀនសូត្របន្ថែម

ជម្រើសផ្សេងទៀតដើម្បីចាប់ផ្តើមមេរៀន

ដើម្បីជួយសិស្សគិតអំពីរបៀបដែលព្រះយេស៊ូវគ្រីស្ទបានប្រទានគំរូដល់យើង ដើម្បីធ្វើតាមនៅក្នុងទំនាក់ទំនងគ្រួសាររបស់យើង សូមពិចារណាប្រើសកម្មភាពជំនួសមួយខាងក្រោមដើម្បីចាប់ផ្តើមមេរៀន ។

សម្រង់សម្តី និងសំណួរ

សូមអញ្ជើញសិស្សម្នាក់ឲ្យអានសេចក្ដីថ្លែងការណ៍ខាងក្រោមដោយអែលឌើរ ម៉ាវីន ជេ អាស្តុន ( ឆ្នាំ ១៩១៥–១៩៩៤ ) ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ៖

Portrait of Marvin J. Ashton.

ថ្ងៃមួយ ខ្ញុំកំពុងស្ងើចសរសើរភួយដេរដោយដៃដ៏ស្រស់ស្អាតមួយដែលផលិតដោយជាងដេរដ៏ចំណាន ។ កាលដែលយើងទៅលេងជាមួយគ្នា ខ្ញុំបានដឹងថាគាត់បានដេរភួយជាច្រើនឆ្នាំមកហើយ ហើយស្នាដៃដ៏ចំណានរបស់គាត់ត្រូវបានគេឯងស្គាល់គ្រប់គ្នា ។ ចំពោះសំណួររបស់ខ្ញុំ « តើអ្នកធ្លាប់ដេរភួយមួយក្នុងចំណោមភួយទាំងនេះដោយគ្មានគំរូដែរឬទេ ? » គាត់បានឆ្លើយថា « តើខ្ញុំអាចដឹងថាតើវាអាចនឹងលេចរូបរាងមកដោយរបៀបណា ប្រសិនបើខ្ញុំគ្មានគំរូដើម្បីធ្វើតាមនោះ ? »

( ម៉ាវីន ជេ អាស្តុន « A Pattern in All Things » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៩០ ទំព័រ ២០ )

សូមពិចារណាសួរសំណួរដូចជា « តើអ្នកធ្លាប់ធ្វើតាមគំរូនៅពេលណា ? » ឬ « តើអ្វីជាអត្ថប្រយោជន៍នៃការធ្វើតាមគំរូ ? »

ការបង្ហាញ និងវគ្គបទគម្ពីរ

សូមបង្ហាញ ឬអញ្ជើញសិស្សឲ្យធ្វើបទបង្ហាញ ខណៈដែលថ្នាក់រៀនធ្វើតាម ( ដូចជាការរកអ្វីមួយនៅលើកម្មវិធីមែកធាងគ្រួសារ ឬការបត់ក្រដាសជាក្បាច់ ) ។ សូមពិចារណាសួរសំណួរតាមដានដូចជា « តើវាបានជួយដោយរបៀបណានៅពេលមានអ្វីមួយដើម្បីធ្វើតាម ? »

សូមអញ្ជើញសិស្សឲ្យអាន អេភេសូរ ៥:២១–៣៣ ដោយរកមើលថា តើអ្នកណាដែលប៉ុលបានផ្តល់យោបល់ឲ្យយើងយកគំរូតាមក្នុងទំនាក់ទំនងរបស់យើង ។