អេភេសូរ
ទិដ្ឋភាពទូទៅ
នៅក្នុងសំបុត្ររបស់លោកទៅកាន់ពួកអេភេសូរ ប៉ុលបានថ្លែងទៅកាន់សមាជិកសាសន៍ដទៃក្នុងសាសនាចក្រ ( សូមមើល អេភេសូរ ២:១១ ) ដែលពួកគេប្រហែលជាអ្នកទើបតែប្រែចិត្តជឿថ្មី ( សូមមើល អេភេសូរ ១:១៥ ) ។ លោកបានបង្រៀនគោលការណ៍សង្គ្រោះផ្សេងៗ រួមទាំងរបៀបដែលព្រះអង្គសង្គ្រោះបង្រួបបង្រួមយើង សារៈសំខាន់នៃពួកព្យាការី និងពួកសាវក ការយកគំរូនៃទំនាក់ទំនងរបស់យើងតាមព្រះអង្គសង្គ្រោះ និងការស៊ូទ្រាំនឹងអំណាចនៃអំពើអាក្រក់ ។
រៀបចំខ្លួនបង្រៀន
ព័ត៌មានខាងក្រោមផ្តល់ឲ្យគ្រូបង្រៀននូវគំនិតនៃអ្វីដែលអាចត្រូវការដើម្បីរៀបចំមេរៀននីមួយៗទុកជាមុន ៖
អេភេសូរ ២–៥
គោលបំណងមេរៀន ៖ គោលបំណងនៃរៀននេះគឺដើម្បីជួយសិស្សឲ្យរៀនពីរបៀបស្វែងរកសេចក្តីពិតពីព្រះគម្ពីរ ដែលនឹងជួយពួកគេក្នុងជីវិតរបស់ពួកគេ ហើយនាំពួកគេឲ្យខិតទៅកាន់តែជិតព្រះអង្គសង្គ្រោះ ។
-
ការរៀបចំរបស់សិស្ស ៖ សូមអញ្ជើញសិស្សឲ្យសិក្សាព្រះគម្ពីរនៅចន្លោះពេលនេះ និងថ្នាក់បន្ទាប់ ដោយរកមើលសេចក្ដីពិតដែលព្រះគម្ពីរបង្រៀន ។ សូមអញ្ជើញពួកគេឲ្យសញ្ជឹងគិតពីរបៀបផ្សេងៗដែលពួកគេអាចស្គាល់សេចក្ដីពិតទាំងនេះ ។
-
វីដេអូ ៖ « Flecks of Gold » ( ៣:១៦ សូមមើលពីលេខកូដម៉ោង ០:០០ ដល់ ២:២៦ ) ។
-
យោបល់សម្រាប់ការបង្រៀនតាមសន្និសីទវីដេអូ ៖ បន្ទាប់ពីសិស្សបានបង្កើតប័ណ្ណប្រកាសរបស់ពួកគេរួចហើយ សូមអញ្ជើញពួកគេឲ្យជ្រើសរើសមុខងារបង្ហាញរូបទាំងអស់ ដើម្បីពួកគេអាចមើលឃើញមិត្តរួមថ្នាក់ទាំងអស់របស់ពួកគេ ។ សូមអញ្ជើញសិស្សទាំងអស់ឲ្យបង្ហាញប័ណ្ណប្រកាសរបស់ពួកគេ ដើម្បីឲ្យថ្នាក់ទាំងមូលអាចមើលឃើញពួកគេ ។ សូមឲ្យសិស្សជ្រើសរើសប័ណ្ណប្រកាសដែលមើលទៅគួរឲ្យចាប់អារម្មណ៍សម្រាប់ពួកគេ ហើយបន្ទាប់មកអញ្ជើញសិស្សដែលបានបង្កើតប័ណ្ណប្រកាសនោះឲ្យពន្យល់ ។ ខណៈដែលសិស្សកំពុងពន្យល់ វាអាចនឹងមានប្រយោជន៍សម្រាប់សិស្សក្នុងការជ្រើសរើសមុខងារបង្ហាញអ្នកឡើងនិយាយ ដើម្បីឲ្យពួកគេអាចមើលឃើញប័ណ្ណប្រកាសបានច្បាស់ ។ បន្ទាប់មកសូមអញ្ជើញសិស្សដែលទើបតែបានចែកចាយ ឲ្យជ្រើសរើសប័ណ្ណប្រកាសផ្សេងទៀតដែលមើលទៅគួរឲ្យចាប់អារម្មណ៍សម្រាប់ពួកគេ ហើយសូមឲ្យសិស្សដែលបានធ្វើវាចែកចាយបន្ទាប់ ។ សូមធ្វើម្តងហើយម្ដងទៀតតាមបំណងប្រាថ្នា ។
អេភេសូរ ២
គោលបំណងមេរៀន ៖ គោលបំណងនៃមេរៀននេះគឺដើម្បីជួយសិស្សឲ្យស្គាល់ និងស្វែងរកពរជ័យដែលមានដោយសារព្រះយេស៊ូវគ្រីស្ទដឹកនាំសាសនាចក្ររបស់ទ្រង់នៅសព្វថ្ងៃនេះ តាមរយៈពួកព្យាការី និងពួកពួកសាវក ។
-
ការរៀបចំរបស់សិស្ស ៖ សូមអញ្ជើញសិស្សសញ្ជឹងគិតអំពីសំណួរ « តើជីវិតរបស់ខ្ញុំនឹងទៅជាយ៉ាងណា ប្រសិនបើគ្មានពួកព្យាការី និងពួកសាវក ដែលព្រះយេស៊ូវគ្រីស្ទបានហៅឲ្យដឹកនាំសាសនាចក្ររបស់ទ្រង់ទេនោះ ?
-
ឯកសារសម្រាប់ថ្នាក់ ៖ សម្រាប់សកម្មភាព ឃ មានច្បាប់ចម្លងមួយចំនួនពីកូនសៀវភៅ ដើម្បីកម្លាំងនៃយុវជន ( ឆ្នាំ ២០១១ ) ដែលមានសម្រាប់សិស្សដែលមិនអាចចូលប្រើកំណែជាឌីជីថលនៅក្នុងបណ្ណាល័យដំណឹងល្អបាន ។
-
វីដេអូ ៖ « Excerpts from The Living Christ: The Testimony of the Apostles » ( ២:៤៥ ) ; « He Lives: Testimonies of Jesus Christ » ( ២:១០ )
-
យោបល់សម្រាប់ការបង្រៀនតាមសន្និសីទវីដេអូ ៖ សិស្សអាចប្រើកម្មវិធីលើទូរសព្ទ ឬកម្មវិធីនៅលើកុំព្យូទ័ររបស់ពួកគេដែលមានស្រាប់ដើម្បីបង្កើតតំណាងមួយនៃ អេភេសូរ ២:១៩–២១ ជាឌីជីថល ។ បន្ទាប់មក ពួកគេអាចចែកចាយអេក្រង់របស់ពួកគេដើម្បីបង្ហាញ និងពន្យល់ពីអ្វីដែលពួកគេបានបង្កើត ហើយចែកចាយនូវអ្វីដែលការតំណាងរបស់ពួកគេជួយពួកគេឲ្យយល់អំពីព្រះយេស៊ូវគ្រីស្ទ និងសាសនាចក្ររបស់ទ្រង់ ។
ចំណេះចំណានខាងគោលលទ្ធិ ៖ អេភេសូរ ២:១៩–២០
គោលបំណងមេរៀន ៖ គោលបំណងនៃមេរៀននេះគឺដើម្បីបង្កើនចំណេះចំណានរបស់សិស្សលើការបង្រៀននៅក្នុង អេភេសូរ ២ កាលពួកគេទន្ទេញសេចក្ដីយោង និងឃ្លាបទគម្ពីរគន្លឹះសម្រាប់ អេភេសូរ ២:១៩–២០ ដោយពន្យល់ពីគោលលទ្ធិ និងអនុវត្តតាមគោលលទ្ធិ និងគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណនៅក្នុងស្ថានភាពជីវិតជាក់ស្ដែង ។
-
ការរៀបចំរបស់សិស្ស ៖ សូមពិចារណាប្រាប់សិស្សអំពីការរៀនអនុវត្តស្ថានភាពពីមេរៀននេះ ហើយអញ្ជើញពួកគេឲ្យពិចារណាពីរបៀប ដែលពួកគេអាចប្រើគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណ ដើម្បីជួយមិត្តរបស់ពួកគេ ។
-
មាតិកាដែលត្រូវបង្ហាញ ៖ តារាងនៅក្នុងការរៀនអនុវត្ត ឬផ្តល់ក្រដាសមួយសន្លឹកដែលមានសំណួរចេញពីតារាងនេះទៅឲ្យសិស្ស ។
-
យោបល់សម្រាប់ការបង្រៀនតាមសន្និសីទវីដេអូ ៖ ដើម្បីជួយសិស្សពន្យល់ អេភេសូរ ២:១៩–២០ សូមធ្វើតាមជំហាន ក និង ខ ពីមេរៀននេះ ។ ជំនួសឲ្យសិស្សសរសេរចម្លើយនៅក្នុងជំហាន គ សូមពិចារណាបែងចែកថ្នាក់ទៅជាក្រុមតូចៗក្នុងមុខងារបំបែកក្រុម ហើយដាក់កិច្ចការឲ្យក្រុមនីមួយៗនូវសំណួរជាក់លាក់មួយពីជំហាន គ ។ សូមអញ្ជើញក្រុមនីមួយៗឲ្យពិភាក្សាអំពីរបៀបដែលពួកគេអាចឆ្លើយសំណួរ និងសម្តែងតាមស្ថានភាពនេះ ដើម្បីបង្ហាញដល់ថ្នាក់ទាំងមូល ។ សូមលើកទឹកចិត្តក្រុមនីមួយៗឲ្យបញ្ចូលសិស្សម្នាក់ៗក្នុងការសម្តែងនេះ ។
អេភេសូរ ៥:២១–៣៣; ៦:១–៤
គោលបំណងមេរៀន ៖ មេរៀននេះមានបំណងជួយសិស្សឲ្យធ្វើតាមគំរូរបស់ព្រះអង្គសង្គ្រោះដើម្បីកែលម្អទំនាក់ទំនងរបស់ពួកគេជាមួយអ្នកដទៃ ។
-
ការរៀបចំរបស់សិស្ស ៖ សូមអញ្ជើញសិស្សឲ្យគិតអំពីសមាជិកគ្រួសាររបស់ពួកគេ ហើយស្វែងរកអ្វីមួយដែលពួកគេស្រឡាញ់អំពីសមាជិកគ្រួសារម្នាក់ៗ ។
-
មាតិកាដែលត្រូវបង្ហាញ ៖ រូបភាពរបស់ព្រះអង្គសង្គ្រោះ ដែលបង្ហាញទ្រង់ប្រព្រឹត្តចំពោះសមាជិកគ្រួសាររបស់ទ្រង់ដោយក្ដីស្រឡាញ់ និងការគោរព ។
-
យោបល់សម្រាប់ការបង្រៀនតាមសន្និសីទវីដេអូ ៖ ដើម្បីជួយសិស្សបំពេញសកម្មភាពការរៀបចំរបស់សិស្ស នោះអាចអញ្ជើញពួកគេឲ្យនាំសមាជិកគ្រួសារចូលរួមក្នុងសន្និសីទវីដេអូ ឬបង្ហាញរូបភាពសមាជិកគ្រួសាររបស់ពួកគេអំឡុងពេលទូរសព្ទ ហើយចែកចាយនូវអ្វីមួយដែលពួកគេស្រឡាញ់អំពីសមាជិកគ្រួសារនោះ ។
អេភេសូរ ៦:១០–២៤
គោលបំណងមេរៀន ៖ គោលបំណងនៃមេរៀននេះគឺដើម្បីជួយសិស្សឲ្យយល់ពីអ្វីដែលព្រះបានប្រទាន ដើម្បីការពារពួកគេពីអំពើអាក្រក់នៃពិភពលោក វាយតម្លៃការរៀបចំខ្លួនខាងវិញ្ញាណបច្ចុប្បន្នរបស់ពួកគេ និងដាក់ផែនការដើម្បីកែលម្អការការពារខាងវិញ្ញាណរបស់ពួកគេ ។
-
ការរៀបចំរបស់សិស្ស ៖ សូមអញ្ជើញសិស្សឲ្យពិនិត្យឡើងវិញ និងបំពេញសកម្មភាពដែលមានចំណងជើងថា « គ្រឿងសឹករបស់ព្រះនឹងជួយការពារខ្ញុំពីអំពើអាក្រក់ » នៅក្នុង ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ហើយមករៀនដោយបានត្រៀមខ្លួន ដើម្បីចែកចាយអ្វីដែលពួកគេបានរៀនអំពីគ្រឿងសឹករបស់ព្រះ ( សូមមើល « ថ្ងៃទី ២–៨ ខែ តុលា ។ អេភេសូរ ៖ ‹ ប្រយោជន៍នឹងនាំឲ្យពួកបរិសុទ្ធបានគ្រប់លក្ខណ៍ឡើង › » ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ៖ ព្រះគម្ពីរសញ្ញាថ្មីឆ្នាំ ២០២៣ ) ។
-
សំណៅចែក ៖ រូបភាពមនុស្សពាក់គ្រឿងសឹក
-
វីដេអូ ៖ « The Armor of God » ( ២:០២ ) ឬ « Put on the Whole Armor of God » ( ៣:១០; សូមមើលពីលេខកូដម៉ោង ០:២៨ ដល់ ២:២៤ ) ។
-
យោបល់សម្រាប់ការបង្រៀនតាមសន្និសីទវីដេអូ ៖ សូមពិចារណាផ្ញើសារ ឬផ្ញើអ៊ីម៉ែលច្បាប់ចម្លងនៃសំណៅចែកទៅឲ្យសិស្សជាមុន ។ ប្រសិនបើអ្នកដឹងថាសិស្សនៅក្នុងថ្នាក់ចូលចិត្តគំនូរ សូមពិចារណាសួរគាត់ជាមុន ឲ្យគូររូគ្រឿងសឹក ។ បន្ទាប់មកប្រើគំនូររបស់ពួកគេដើម្បីធ្វើជាសំណៅចែកសម្រាប់ថ្នាក់ ។ ជាជម្រើស សូមពិចារណាបង្ហាញសំណៅចែកនៅលើអេក្រង់ ។ បន្ទាប់មក ក្រោយពីសិស្សអាន អេភេសូរ ៦:១៤–១៨ សូមអញ្ជើញពួកគេឲ្យប្រើមុខងារកំណត់ចំណាំដើម្បី ស្វែងយល់ពីគ្រឿងសឹកផ្សេងៗ ។