នៅក្នុងការសិក្សារបស់អ្នកអំពីអេភេសូរ ២ អ្នកបានរៀនថា សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទត្រូវបានស្ថាបនាឡើងនៅលើគ្រឹះនៃពួកសាវក និងពួកព្យាការី ហើយថាព្រះយេស៊ូវគ្រីស្ទគឺជាថ្មជ្រុងយ៉ាងឯក ។ គោលបំណងនៃមេរៀននេះគឺដើម្បីបង្កើនចំណេះចំណានរបស់អ្នកលើការបង្រៀនទាំងនេះ នៅពេលអ្នកទន្ទេញសេចក្ដីយោង និងឃ្លាបទគម្ពីរគន្លឹះសម្រាប់ អេភេសូរ ២:១៩–២០ ពន្យល់ពីគោលលទ្ធិ និងអនុវត្តតាមគោលលទ្ធិ និងគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណនៅក្នុងស្ថានភាពជីវិតជាក់ស្ដែង ។
សកម្មភាពរៀនសូត្រដែលអាចមាន
ដើម្បីជួយអ្នកឲ្យទន្ទេញសេចក្ដីយោងចំណេះចំណានខាងគោលលទ្ធិនេះ និងឃ្លាបទគម្ពីរគន្លឹះ សូមសរសេរដូចខាងក្រោមយ៉ាងហោចណាស់បីដងក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ៖ « អេភេសូរ ២:១៩–២០ ។ សាសនាចក្រត្រូវបាន ‹ ស្អាងឡើងលើជើងជញ្ជាំងនៃពួកសាវក និងពួកហោរា ហើយព្រះយេស៊ូវគ្រីស្ទនោះឯង ទ្រង់ជាថ្មជ្រុងយ៉ាងឯក › » ។
អ្នកអាចសរសេរឃ្លាតាមរបៀបដែលបង្ហាញពីសេចក្ដីពិតនេះផងដែរ ។ ឧទាហរណ៍ អ្នកអាចគូររូបចតុកោណកែងជុំវិញឃ្លានេះ ដើម្បីជានិមិត្តរូបនៃគ្រឹះមួយ ហើយគូររូបព្រះវិហារនៅពីលើរូបចតុកោណកែងនោះ ។ ឬប្រសិនបើអ្នកគូរឧទាហរណ៍ពីគ្រឹះនេះសម្រាប់មេរៀនមុន នោះអ្នកអាចសរសេរឃ្លាគន្លឹះនៅលើ ឬនៅជិតគំនូរនោះ ។
ក. សូមអាន អេភេសូរ ២:១៩–២០ ហើយសញ្ជឹងគិតអំពីសារលិខិតដែលខគម្ពីរនេះមាន ។
ខ. សូមគិតអំពីសំណួរដែលនរណាម្នាក់អាចមានអំពីពួកព្យាការី និងពួកសាវក ដែល អេភេសូរ ២:១៩–២០ អាចជួយឆ្លើយបាន ។ ឧទាហរណ៍ខ្លះអាចជា « ហេតុអ្វីបានជាព្រះវិហាររបស់អ្នកមានពួកព្យាការី និងពួកសាវក ? » « តើបទគម្ពីរបង្រៀនអ្វីខ្លះអំពីពួកព្យាការី និងពួកសាវក ? ឬ « តើអ្វីទៅជាទំនាក់ទំនងរវាងព្រះអង្គសង្គ្រោះ និងពួកព្យាការី និងពួកសាវក ? សូមសរសេរសំណួររបស់អ្នក ។
គ. ដោយប្រើ អេភេសូរ ២:១៩–២០ សូមសរសេរអ្វីដែលអ្នកនឹងនិយាយ ដើម្បីឆ្លើយសំណួរ ។
សកម្មភាពខាងក្រោមអាចជួយអ្នកឲ្យពិនិត្យឡើងវិញនូវគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណ ។ សូមផ្គូផ្គងសេចក្ដីថ្លែងការណ៍នេះជាមួយនឹងគោលការណ៍ដែលត្រឹមត្រូវនៃការទទួលបានចំណេះដឹងខាងវិញ្ញាណ ។ ប្រសិនបើចាំបាច់ សូមប្រើកថាខណ្ឌទី ៥–១២ នៅក្នុងផ្នែក « ការទទួលបានចំណេះដឹងខាងវិញ្ញាណនៃ ឯកសារគោលនៃចំណេះចំណានខាងគោលលទ្ធិ ( ឆ្នាំ ២០២២ ) ដើម្បីជួយអ្នក ។
១. អ្នកស្វែងរកសេចក្ដីពិតដ៏ស្មោះត្រង់ គួរតែប្រុងប្រយត្ន័ចំពោះប្រភពព័ត៌មានដែលមិនគួរទុកចិត្តផងដែរ ។
២. កាលយើងស្មោះត្រង់ចំពោះសេចក្ដីពិត និងពន្លឺ ដែលយើងបានទទួល នោះយើងនឹងទទួលបានវាបន្ថែមទៀត ។
៣. នៅពេលយើងបន្តរឹងមាំលើទំនុកចិត្តរបស់យើងទៅលើព្រះវរបិតាសួគ៌ និងផែនការនៃសេចក្ដីសង្គ្រោះរបស់ទ្រង់ នោះយើងអាចយល់ឃើញបញ្ហានានាកាន់តែច្បាស់ ។
|
ក. ធ្វើសកម្មភាពដោយសេចក្ដីជំនឿ ។
ខ. សូមពិនិត្យមើលគោលគំនិត និងសំណួរទាំងឡាយដោយទស្សនវិស័យដ៏នៅអស់កល្បជានិច្ច ។
គ. សូមស្វែងរកការយល់ដឹងបន្ថែមតាមរយៈប្រភពដែលបានតែងតាំងដ៏ទេវភាព ។
|
សូមស្រមៃថាមិត្តជិតស្និទ្ធរបស់អ្នកឈ្មោះ អេស្ទែល មានអារម្មណ៍ជំទាស់ ។ នាងមានទីបន្ទាល់អំពីពួកព្យាការី និងពួកសាវក ប៉ុន្តែនាងប្រឆាំងនឹងការបង្រៀនរបស់សាសនាចក្របច្ចុប្បន្ន ។ តាមពិត នាងមានអារម្មណ៏ប្រឆាំងនឹងការបង្រៀនបច្ចុប្បន្នរបស់សាសនាចក្រយ៉ាងខ្លាំង ។ នាងសុំជំនួយដើម្បីដឹងពីអ្វីដែលត្រូវធ្វើ ។ នៅពេលនោះ អ្នកមិនដឹងថាត្រូវនិយាយអ្វីនោះទេ ប៉ុន្តែអ្នកសម្រេចចិត្តធ្វើតាមគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណ ដែលអ្នកបានប្រើនៅក្នុងថ្នាក់សិក្ខាសាលា ដើម្បីរៀបចំជួយមិត្តរបស់អ្នក ។
សូមប្រើតារាងខាងក្រោមដើម្បីគិតពិចារណាពីគំនិត និងអារម្មណ៍ផ្ទាល់ខ្លួនរបស់អ្នកអំពីពួកព្យាការី និងពួកសាវក និងរបៀបដែលអ្នកអាចជួយ អេស្ទែល ។
តើខ្ញុំបានរៀនទុកចិត្ត ហើយដើរតាមពួកសាវក និងពួកព្យាការីដោយរបៀបណា ?
|
តើខ្ញុំអាចជួយមិត្តរបស់ខ្ញុំដោយរបៀបណា ?
|
តើខ្ញុំមានបទពិសោធន៍អ្វីខ្លះ នៅពេលខ្ញុំធ្វើសកម្មភាពដោយសេចក្តីជំនឿទៅលើព្រះយេស៊ូវគ្រីស្ទ ដើម្បីធ្វើតាមពួកសាវក និងពួកព្យាការីរបស់ទ្រង់ ? តើបទពិសោធន៍មួយណាអាចមានប្រយោជន៍ក្នុងការចែកចាយជាមួយ អេស្ទែល ?
|
តើសំណួរអ្វីខ្លះដែលខ្ញុំអាចសួរ អេស្ទែល ដើម្បីជួយនាងឲ្យពិចារណាអំពីរបៀបដែលព្រះអម្ចាស់អាចនឹងសព្វព្រះទ័យឲ្យនាងធ្វើសកម្មភាពដោយសេចក្ដីជំនឿ ?
|
តើខ្ញុំបានដឹងអ្វីខ្លះអំពីព្រះវរបិតាសួគ៌ ផែនការរបស់ទ្រង់ និងរបៀបដែលទ្រង់ប្រាស្រ័យទាក់ទងជាមួយនឹងកូនចៅរបស់ទ្រង់ ដែលអាចជួយ អេស្ទែល ក្នុងស្ថានភាពនេះ ?
|
តើសំណួរអ្វីខ្លះដែលខ្ញុំអាចសួរ អេស្ទែល ដើម្បីជួយនាងឲ្យមើលឃើញកង្វល់របស់នាងជាមួយនឹងទស្សនវិស័យដ៏នៅអស់កល្បជានិច្ច ?
|
តើប្រភពដែលបានតែងតាំងដ៏ទេវភាពណាបានជួយខ្ញុំឲ្យទុកចិត្តលើពួកសាវក និងពួកព្យាការី ? តើវាបានជួយខ្ញុំដោយរបៀបណា ?
|
តើប្រភពដែលបានតែងតាំងដ៏ទេវភាពអ្វីខ្លះដែលខ្ញុំនឹងណែនាំឲ្យ អេស្ទែល ងាកទៅរក ?
|
ការរំឭកចំណេះចំណានខាងគោលលទ្ធិ