ថ្នាក់​សិក្ខាសាលា
ការទទួលបានចំណេះដឹងខាងវិញ្ញាណ ផ្នែកទី ១


ការទទួលបានចំណេះដឹងខាងវិញ្ញាណ ផ្នែកទី ១

ធ្វើសកម្មភាពដោយសេចក្ដីជំនឿ

A young man holding scriptures and pondering.

គោលបំណងមួយនៃចំណេះចំណានខាងគោលលទ្ធិ គឺដើម្បីជួយអ្នកឲ្យរៀន និងអនុវត្តគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណ ដើម្បីប្រែក្លាយកាន់តែដូចជាព្រះយេស៊ូវគ្រីស្ទ ។ មេរៀននេះមានគោលបំណងដើម្បីជួយអ្នកឲ្យយល់ និងអនុវត្តគោលការណ៍ជាក់លាក់នៃការធ្វើសកម្មភាពដោយសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទ នៅពេលមានឧបសគ្គ និងពេលសំណួរពិបាកកើតមានឡើង ។

សូមកំណត់ល្បឿន ។ សូមជៀសវាងចំណាយពេលច្រើនពេកលើផ្នែកដំបូងនៃមេរៀន ហើយបន្ទាប់មកត្រូវប្រញាប់ប្រញាល់បញ្ចប់មេរៀនដែលនៅសល់ ។ ពេលអ្នករៀបចំមេរៀន សូមប៉ាន់ស្មានថា តើត្រូវចំណាយពេលប៉ុន្មានដើម្បីជួយសិស្សឲ្យចូលរួមក្នុងផ្នែកនីមួយៗនៃមេរៀននេះ ។

ការរៀបចំរបស់សិស្ស ៖សូមឲ្យសិស្សសញ្ជឹងគិតពីបទពិសោធន៍ដែលពួកគេបានជួបនឹងឧបសគ្គដ៏លំបាកមួយ ឬមានសំណួរដែលមិនងាយដោះស្រាយបាន ( អាចនៅក្នុងជីវិតរបស់ពួកគេផ្ទាល់ ឬក្នុងជីវិតរបស់មនុស្សដទៃ ) ។ ទាំងនេះអាចរួមបញ្ចូលនូវរឿងដូចជា សំណួរខាងវិញ្ញាណដែលមិនទាន់មានចម្លើយ ឬការសាកល្បងដ៏លំបាក ។ សូមអញ្ជើញសិស្សឲ្យពិចារណាពីរបៀបដែលពួកគេបានឆ្លើយតប ឬនឹងឆ្លើយតបក្នុងស្ថានភាពទាំងនេះ ។

កំណត់ចំណាំ ៖ វាជាការល្អបំផុតដើម្បីបង្រៀនមេរៀននេះនៅដើមឆ្នាំសិក្សា ។ ប្រសិនបើមេរៀននេះត្រូវបានបង្រៀននៅពេលខុសគ្នាក្នុងឆ្នាំនេះ សូមពិចារណាបង្រៀនមេរៀនចំណេះចំណានខាងគោលលទ្ធិវិញ ជាពេលដែលសិស្សអាចនឹងខកខាននៅពេលសាលារៀនមិនបានបើក ។

សកម្មភាពរៀនសូត្រដែលអាចមាន

នៅពេលបញ្ហាប្រឈម និងសំណួរពិបាកៗកើតមាន

បើសមរម្យ សូមអញ្ជើញសិស្សដែលបានចូលរួមក្នុងសកម្មភាពរៀបចំសិស្ស ឲ្យពិចារណាចែកចាយនូវបទពិសោធន៍ដែលពួកគេបានជួបប្រទះនឹងបញ្ហាប្រឈម និងសំណួរពិបាកៗ ។ សូមពិចារណាប្រើប្រាស់បទពិសោធន៍របស់ពួកគេជំនួសដំណើររឿងខាងក្រោម ។

នៅក្នុងជីវិតរមែងស្លាប់ ពួកយើងគ្រប់រូបជួបនឹងបញ្ហាប្រឈម និងសំណួរពិបាកៗដែលមិនងាយដោះស្រាយបានឡើយ ។ សូមស្ថានភាពខាងក្រោមនេះ នៅពេលគិតពីបទពិសោធន៍ស្រដៀងគ្នាដែលអ្នក ឬមនុស្សម្នាក់ដែលអ្នកស្គាល់បានជួបប្រទះ ។

យុវជនម្នាក់់មានសំណួរច្រើនអំពីគោលនយោបាយរបស់សាសនាចក្រ ហើយចាប់ផ្ដើមងឿងឆ្ងល់ថា តើសាសនាចក្រពិតជាសាសនាចក្រពិតដែរឬទេ ។

យុវនារីម្នាក់មើលឃើញការចុះផ្សាយមួយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលចោទសួរអំពីគោលលទ្ធិរបស់សាសនាចក្រ ។ ឥឡូវនេះ នាងចាប់ផ្តើមឆ្ងល់អំពីគោលលទ្ធិនោះខ្លួនឯងដែរ ។

យុវនារីម្នាក់ងឿងឆ្ងល់ថា តើការអធិស្ឋានពិតទទួលបានចម្លើយតបមែនឬ បន្ទាប់ពីបងប្រុសរបស់នាងបានរងទុក្ខ ហើយស្លាប់ដោយសារជំងឺដ៏ធ្ងន់ធ្ងរមួយ ទោះជាមានការអធិស្ឋាន និងការប្រសិទ្ធពរសម្រាប់គាត់យ៉ាងណាក្ដី ។

  • តើមានវិធីឆ្លើយតបខុសៗគ្នាអ្វីខ្លះ ដែលមនុស្សអាចជ្រើសរើសអនុវត្តតាមបាន នៅពេលពួកគេជួបបញ្ហាប្រឈម និងសំណួរពិបាកៗបែបនេះ ?

សិស្សអាចទទួលបានអត្ថប្រយោជន៍ពីការធ្វើការវាយតម្លៃខ្លួនឯងដូចខាងក្រោម ដែលជាលំហាត់សរសេរនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់ពួកគេ ។ សូមពិចារណាបង្ហាញកថាខណ្ឌខាងក្រោមនេះឲ្យសិស្សឃើញ ។

សូមចំណាយពេលបន្តិចដើម្បីសញ្ជឹងគិតពីបទពិសោធន៍របស់អ្នក ពេលដែលជួបនឹងបញ្ហាប្រឈម និងសំណួរពិបាកៗ ។ វាអាចមានប្រយោជន៍ក្នុងការគិតអំពីសំណួរដូចតទៅនេះ ៖ តើអ្នកទទួលបានជោគជ័យក្នុងការស្វែងរកចម្លើយដែរឬទេ ? តើអ្វីទៅដែលធ្លាប់ជួយអ្នកឲ្យស្វែងរកសេចក្តីសុខសាន្ត ? តើអ្វីដែលមិនបានជួយអ្នក ?

សូមពិចារណាកត់ចំណាំ ហើយថែមទាំងបង្ហាញចម្លើយរបស់សិស្សចំពោះសំណួរបន្ទាប់ផងដែរ ។ ប្រសិនបើសិស្សបានចែករំលែករឿងទាំងនេះពីការរៀបចំរបស់សិស្សរួចហើយ សូមពិចារណារំលងសំណួរនេះ ។ ចម្លើយទាំងនេះនឹងត្រូវបានពិនិត្យម្តងទៀតនៅចុងបញ្ចប់នៃមេរៀន ។

  • តើមានសំណួរ ឬបញ្ហាប្រឈមមួយចំនួនដែលអ្នកបានជួប ( ឬមនុស្សផ្សេងទៀតដែលអ្នកស្គាល់បានជួប ) ដែលមិនងាយដោះស្រាយបានមានអ្វីខ្លះ ?

  • ហេតុអ្វីបានជាអ្នកគិតថា ព្រះវរបិតាសួគ៌អនុញ្ញាតឲ្យយើងមានសំណួរដែលមិនអាចដោះស្រាយបាន ជាជាងផ្ដល់ចម្លើយឲ្យយើងជានិច្ចនោះ ?

នៅពេលមានសំណួរ នោះវាជាការសំខាន់ដែលត្រូវចងចាំថា ព្រះអម្ចាស់ជំរុញយើងឲ្យសួរសំណួរ និងរកចម្លើយ ( សូមមើល ម៉ាថាយ ៧:៧–៨ ; យ៉ាកុប ១:៥–៦ ; គោលលទ្ធិ និង សេចក្តីសញ្ញា ៤២:៦១ ) ។, ការសួរសំណួរ និងការស្វែងរកចម្លើយ គឺជាផ្នែកសំខាន់មួយនៃការខិតខំរបស់យើងដើម្បីរៀនពីសេចក្ដីពិត ហើយអនុវត្តតាមអ្វីដែលយើងបានរៀននៅក្នុងដំណើរស្វែងរករបស់យើងដើម្បីប្រែក្លាយដូចជាព្រះអង្គសង្គ្រោះ និងព្រះវរបិតាសួគ៌របស់យើង ។

គោលការណ៍ចំនួនបីដែលអាចណែនាំយើង ពេលយើងស្វែងរកដំណោះស្រាយចំពោះសំណួរ ឬបញ្ហា ហើយពង្រីកការយល់ដឹងរបស់យើងអំពីសេចក្ដីពិតដ៏អស់កល្បជានិច្ចរួមមាន ៖

  • ធ្វើសកម្មភាពដោយសេចក្ដីជំនឿ ។

  • ពិនិត្យមើលគោលគំនិត និងសំណួរទាំងឡាយដោយទស្សនវិស័យដ៏អស់កល្បជានិច្ចមួយ ។

  • ស្វែងរកការយល់ដឹងបន្ថែមតាមរយៈប្រភពដែលបានតែងតាំងមកពីព្រះ ។

គោលការណ៍ទាំងបីនេះអាចមានសារៈសំខាន់ដើម្បីប្រើ នៅពេលអ្នកប្រឈមមុខនឹងសំណួរ និងកង្វល់នានាដែលមិនងាយដោះស្រាយ ឬពេលអ្នកឆ្លងកាត់ការសាកល្បងនានា ។

ធ្វើសកម្មភាពដោយសេចក្ដីជំនឿ

មេរៀននេះមានគោលបំណងជួយអ្នកឲ្យយល់ពីគោលការណ៍ដូចតទៅនេះ ៖ នៅពេលយើងធ្វើសកម្មភាពដោយសេចក្តីជំនឿ នោះព្រះអម្ចាស់ប្រទានដល់យើងនូវសេចក្តី សុខសាន្ត និងកម្លាំង នៅពេលដែលយើងស្វែងរកចម្លើយចំពោះសំណួរ និងកង្វល់របស់យើង

សូមឆ្លើយសំណួរខាងក្រោមនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ។

  • តើអ្នកគិតថា ការធ្វើសកម្មភាពដោយសេចក្ដីជំនឿមានន័យយ៉ាងណា?

សូមពង្រីកការយល់ដឹងរបស់អ្នកអំពីអត្ថន័យនៃការធ្វើសកម្មភាពដោយសេចក្តីជំនឿ តាមរយៈការបំពេញសកម្មភាពរៀនសូត្រដូចខាងក្រោម ។ ការសិក្សាជាមួយនរណាម្នាក់ទៀតគឺមានអត្ថប្រយោជន៍ណាស់ ដើម្បីអ្នកអាចអនុវត្តការពន្យល់ពីការយល់ដឹងរបស់អ្នក និងរៀនពីគ្នាទៅវិញទៅមក ។

Color Handouts Icon

សូមឲ្យសិស្សម្នាក់នូវសំណៅចែកដូចខាងក្រោមដើម្បីសិក្សាជាគូៗ ឬក្រុមតូចៗ ។ សូមឲ្យសិស្សសិក្សារួមគ្នា ស្តាប់យ៉ាងយកចិត្តទុកដាក់ចំពោះអ្វីដែលពួកគេកំពុងធ្វើ ។ សូមជួយពង្រឹងការរៀនសូត្ររបស់ពួកគេ បង្រៀន និងបកស្រាយការយល់ច្រឡំ និងជួយពួកគេឲ្យធ្វើអ្វីដែលពួកគេត្រូវធ្វើ ។

តើការធ្វើសកម្មភាពដោយសេចក្ដីជំនឿមានន័យដូចម្ដេច ?

សូមអាន ឯកសារគោលនៃចំណេះចំណានខាងគោលលទ្ធិ ( ឆ្នាំ ២០២២ ) « ការទទួលបានចំណេះខាងវិញ្ញាណ » កថាខណ្ឌ ១–២ និង ៥–៧ និងសេចក្ដីថ្លែងការណ៍ខាងក្រោមដោយ អែលឌើរ នែល អិល អាន់ឌើរសិន នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ។ នៅពេលអ្នកសិក្សា សូមរកមើលអត្ថន័យនៃការធ្វើសកម្មភាពដោយសេចក្តីជំនឿ និងអ្វីដែលអាចជួយអ្នកឲ្យអនុវត្តគោលការណ៍នេះ នៅពេលអ្នកមានសំណួរ ។

Official portrait of Elder Neil L. Andersen of the Quorum of the Twelve Apostles, 2010, August.

សេចក្តីជំនឿនឹងពុំកើតមានដល់យើងដោយចៃដន្យឡើយ ហើយសេចក្តីជំនឿក៏មិននៅជាប់ជាមួយយើងដោយសារតែមរតករបស់បងច្បងដែរ ។… សេចក្តីជំនឿលើព្រះយេស៊ូវគ្រីស្ទគឺជាអំណោយមួយដែលប្រទានមកពីស្ថានសួគ៌ នៅពេលយើងជ្រើសរើសដើម្បីជឿ និងនៅពេលយើងស្វះស្វែងរកវា ហើយតោងជាប់នឹងវា ។… អនាគតនៃសេចក្តីជំនឿរបស់អ្នក គឺពុំមែនកើតមកពីភាពចៃដន្យនោះទេ ប៉ុន្តែមកពីជម្រើសវិញ ។…

សេចក្តីជំនឿពុំទាមទារនូវចម្លើយចំពោះគ្រប់សំណួរនោះទេ ប៉ុន្តែវាស្វែងរកការបញ្ជាក់ និងការលើកទឹកចិត្តឲ្យឈានឆ្ពោះទៅមុខ ទោះបីជាពេលខ្លះយើងអាចទទួលស្គាល់ថា « ខ្ញុំពុំចេះគ្រប់យ៉ាងនោះទេ ប៉ុន្តែខ្ញុំដឹងគ្រប់គ្រាន់ដើម្បីបន្តដើរនៅលើផ្លូវនៃភាពជាសិស្ស » ។

ការមុជខ្លួនឯងនៅក្នុងភាពមន្ទិលសង្ស័យ នោះនឹងធ្វើឲ្យសេចក្តីជំនឿរបស់មនុស្សម្នាក់លើព្រះយេស៊ូវគ្រីស្ទ និងការស្តារឡើងវិញចុះទន់ខ្សោយ ដោយសារចម្លើយមកពីមនុស្សដែលមានជំនឿតិច និងមនុស្សដែលគ្មានជំនឿ ។ « មនុស្សខាងសាច់ឈាមគេមិនទទួលសេចក្តីខាងឯព្រះវិញ្ញាណនៃព្រះទេ ពីព្រោះជាសេចក្តីល្ងង់ល្ងើដល់គេ » [ កូរិនថូស ទី១ ២:១៤ ] ។…

ទោះបីជាភ្លើងនៃសេចក្តីជំនឿដំបូងរបស់អ្នកអាចមានតិចតួចក្តី ក៏ជម្រើសសុចរិតនាំមកទំនុកចិត្តកាន់តែច្រើនឡើងលើព្រះ ហើយសេចក្តីជំនឿបស់អ្នករីកចម្រើនទៅមុខដែរ ។

( នែល អិល អាន់ឌើរសិន « Faith Is Not by Chance, but by Choice » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១៥ ទំព័រ ៦៥–៦៧ )

  • ហេតុអ្វីបានជាអ្នកគិតថា វាសំខាន់ដើម្បីធ្វើសកម្មភាពដោយសេចក្ដីជំនឿនៅពេលយើងមានសំណួរ និងកង្វល់នោះ ?

  • តើអ្នកបានរៀនអ្វីខ្លះពីអត្ថបទអំណានទាំងនេះ អំពីអត្ថន័យនៃការធ្វើសកម្មភាពដោយសេចក្តីជំនឿ ?

Act in faith handout

ពីមុនធ្វើសកម្មភាពបន្ទាប់ សូមពិចារណាអនុញ្ញាតផ្តល់ឱកាសឲ្យសិស្សពិភាក្សា និងបង្រៀនគ្នាទៅវិញទៅមកនូវអ្វីដែលពួកគេបានសិក្សា អ្វីដែលទាក់ទាញចំណាប់អារម្មណ៍របស់ពួកគេ និងសំណួរអ្វីដែលពួកគេមាន ។ ពួកគេអាចពិចារណាអំពី ៖

  • តើបុគ្គលិកលក្ខណៈ និងគុណលក្ខណៈរបស់ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទអ្វីខ្លះដែលបង្កើនទំនុកចិត្ត និងការទុកចិត្តរបស់អ្នកទៅលើទ្រង់ទាំងទ្វេ ? តើការដឹង ឬការជឿលើដំណើររឿងទាំងនេះអំពីព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទអាចជួយអ្នកឲ្យ ធ្វើសកម្មភាពដោយសេចក្ដីជំនឿបានយ៉ាងដូចម្តេច ?

  • តើសកម្មភាពអ្វីខ្លះដែលអ្នកអាចធ្វើបាន នៅពេលអ្នកព្យាយាមធ្វើសកម្មភាពដោយសេចក្តីជំនឿ ពេលប្រឈមនឹងសំណួរ ឬឧបសគ្គពិបាកៗ ?

  • តើមានធនធានផ្សេងទៀត ណាខ្លះដែលអ្នកស្គាល់ ដែលអាចជួយនរណាម្នាក់ឲ្យរៀនពីរបៀបដើម្បីធ្វើសកម្មភាពដោយសេចក្តីជំនឿដែរឬទេ ?

សូមរំឭកសំណួរ និងបញ្ហាប្រឈមដែលលំបាកៗដែលអ្នកកំពុងជួបប្រទះឡើងវិញ ឬពិនិត្យមើលស្ថានភាពនៅដើមមេរៀន ។ ដោយមានគំនិតមួយក្នុងចំណោមគំនិតទាំងនេះ សូមអនុវត្តអ្វីដែលអ្នកបានរៀនអំពីការធ្វើសកម្មភាពដោយសេចក្តីជំនឿ តាមរយៈការឆ្លើយតបយ៉ាងលម្អិតបំផុតតាមដែលអាចធ្វើទៅបានចំពោះសំណួរខាងក្រោម ។

  • តើអ្វីទៅជាបញ្ហាប្រឈម ឬសំណួរដែលអ្នកបានជ្រើសរើសដើម្បីអនុវត្តការធ្វើសកម្មភាពដោយសេចក្តីជំនឿ ?

  • តើមានរបៀបពីរយ៉ាង ឬរបៀបបីយ៉ាងអ្វីខ្លះដែលនរណាម្នាក់អាចធ្វើសកម្មភាពដោយសេចក្តីជំនឿនៅក្នុងស្ថានភាពនេះ ?

  • ចុះស្ថានភាពនេះវិញ តើអ្វីខ្លះដែលអាចធ្វើឲ្យការធ្វើសកម្មភាពដោយសេចក្តីជំនឿលើព្រះយេស៊ូវគ្រីស្ទពិបាក ? តើអ្នកអាចយកឈ្នះលើឧបសគ្គទាំងនេះបានយ៉ាងដូចម្តេច ?

  • តើអ្នកចងចាំអ្វីជាពិសេសអំពីព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ពេលអ្នកស្ថិតក្នុងស្ថានភាពនេះ ? តើការចងចាំរឿងទាំងនោះអាចជួយអ្នកបានយ៉ាងដូចម្តេច ?

សូមពិចារណាអនុញ្ញាតឲ្យសិស្សចែកចាយចម្លើយរបស់ពួកគេនៅក្នុងថ្នាក់ ដោយរួមបញ្ចូលទីបន្ទាល់របស់ពួកគេពីអ្វីដែលព្រះវិញ្ញាណបរិសុទ្ធបានបង្រៀនពួកគេនៅអំឡុងមេរៀននេះ អំពីការធ្វើសកម្មភាពដោយសេចក្តីជំនឿ ។ សូមជូនដំណឹងទៅសិស្សថា នៅអំឡុងពេលសិក្សារបស់ពួកគេនៅក្នុងថ្នាក់សិក្ខាសាលា ពួកគេនឹងបន្តមានឱកាសដើម្បីអនុវត្តការធ្វើតាមគោលការណ៍នេះ ។ សូមអញ្ជើញពួកគេឲ្យចាប់ផ្តើម ឬបន្តអនុវត្តដោយប្រើគោលការណ៍នេះនៅក្នុងជីវិតផ្ទាល់ខ្លួនរបស់ពួកគេ ។

វិចារណកថា និង ព័ត៌មានសាច់រឿង

តើវាខុសទេដែលមានសំណួរអំពីដំណឹងល្អ ?

ប្រធាន ឌៀថើរ អេហ្វ អុជដូហ្វ អតីតទីប្រឹក្សាទីមួយនៅគ្នុងគណៈប្រធានបានបង្រៀនអំពីតម្លៃនៃសំណួរដែលស្មោះត្រង់ ៖

Official portrait of Elder Dieter F. Uchtdorf of the Quorum of the Twelve Apostles, 2006. Called as Second Counselor in the First Presidency, 3 February 2008. Made official portrait in 2008 replacing portrait taken in 2004.

វាធម្មតាទេដែលមានសំណួរនោះ—គ្រាប់ពូជនៃសំណួរស្មោះត្រង់តែងលេចពន្លកឡើង និងលូតលាស់ជាដើមឈើយល់ដឹងមួយដ៏ធំ ។ មានសមាជិកសាសនាចក្រខ្លះពុំស្វិតស្វាញនឹងសំណួរប្រាកដប្រជា ឬធ្វើឲ្យអន់ចិត្តឡើយនៅពេលមួយ ឬផ្សេងទៀត ។ គោលបំណងចម្បងនៃសាសនាចក្រគឺបីបាច់ និងបណ្ដុះគ្រាប់ពូជនៃសេចក្ដីជំនឿ—សូម្បីពេលខ្លះជាគ្រាប់ខ្សាច់នៃមន្ទិលសង្ស័យ និងភាពមិនប្រាកដក្ដី ។ សេចក្ដីជំនឿគឺត្រូវសង្ឃឹមលើការណ៍ដែលមើលពុំឃើញ តែពិត ។

ដូច្នេះ បងប្អូនប្រុសស្រីជាទីស្រឡាញ់របស់ខ្ញុំ—ជាមិត្តជាទីស្រឡាញ់ខ្ញុំអើយ—សូមសង្ស័យមន្ទិលរបស់អ្នកពីមុនសង្ស័យសេចក្ដីជំនឿរបស់អ្នក ។ យើងពុំត្រូវអនុញ្ញាតឲ្យមន្ទិលចាប់យើងជាចំណាត់ខ្មាំង ហើយរារាំងយើងពីក្ដីស្រឡាញ់នៃព្រះ ពីភាពសុខសាន្ត និងអំណោយទាន ដែលបានមកពីសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទជាដាច់ខាត ។

( ឌៀថើរ អេហ្វ អុជដូហ្វ « Come, Join with Us » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១៣ ទំព័រ ២៣ )

តើខ្ញុំអាចបង្កើនសមត្ថភាពរបស់ខ្ញុំក្នុងការធ្វើសកម្មភាពដោយសេចក្តីជំនឿយ៉ាងដូចម្តេច ?

ប្រធាន រ័សុល អិម ណិលសុន បានបង្រៀនអំពីដំណើរការមួយ ដែលយើងអាចបង្កើនសេចក្ដីជំនឿរបស់យើងបាន ។

Official portrait of Elder Dieter F. Uchtdorf of the Quorum of the Twelve Apostles, 2006. Called as Second Counselor in the First Presidency, 3 February 2008. Made official portrait in 2008 replacing portrait taken in 2004.

សេចក្ដីជំនឿរបស់យើងលើទ្រង់ ។សេចក្តីជំនឿរបស់យើងកើនឡើងរាល់ពេលដែលយើង ldschurch-rte-paragraphid-AnnotatedParagraphRichTextElement សេចក្តីជំនឿរបស់យើងលើទ្រង់ ។ នោះគឺជាអត្ថន័យនៃការរៀនសូត្រដោយសារសេចក្ដីជំនឿ ។

ឧទាហរណ៍ រាល់ពេលដែលយើងមានសេចក្ដីជំនឿគោរពតាមក្រឹត្យវិន័យរបស់ទ្រង់—ទោះជាពេលដែលគំនិតលោកិយមិនឲ្យតម្លៃយើងក្ដី—ឬរាល់ពេលដែលយើងមិនព្រមធ្វើតាមការកម្សាន្ដ ឬជំនឿដែលធ្វើឡើងដើម្បីបំបាក់សេចក្ដីសញ្ញា នោះយើងកំពុង ldschurch-rte-paragraphid-AnnotatedParagraphRichTextElementសេចក្ដីជំនឿរបស់យើង ដែលនឹងនាំឲ្យ ចម្រើន សេចក្ដីជំនឿរបស់យើងហើយ ។

( រ័សុល អិម ណិលសុន « Embrace the Future with Faith » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០២០ ទំព័រ ៧៥ )

ស្ថានភាពជីវិតពិតរបស់បុគ្គលម្នាក់ៗ ដែលធ្វើសកម្មភាពដោយសេចក្តីជំនឿ

សូមពិចារណាមើលវីដេអូមួយ ឬទាំងពីរវីដេអូខាងក្រោម ដោយរកមើលអ្វីដែលអ្នកអាចរៀនពីបុគ្គលទាំងនេះ ដែលអាចជួយអ្នកឲ្យធ្វើសកម្មភាពដោយសេចក្តីជំនឿ នៅពេលអ្នកមានសំណួរ ឬបញ្ហាប្រឈមដែលពិបាក ។

10:11
3:12

Why shouldn’t I be afraid of unresolved questions?

1:9

សកម្មភាពរៀនសូត្របន្ថែម

ការស្វែងរកចម្លើយចំពោះសំណួរទាំងឡាយ

ដើម្បីជួយសិស្សឲ្យយល់កាន់តែច្បាស់ពីមូលហេតុដែលព្រះវរបិតាសួគ៌ទុកឲ្យយើងរីកចម្រើន តាមរយៈការបណ្តោយឲ្យយើងរកចម្លើយចំពោះសំណួររបស់យើង សូមពិចារណាបង្ហាញឧទាហរណ៍ពីគេហទំព័រដែលមានទំព័រ « សំណួរដែលចោទសួរញឹកញាប់ » ( ស.ស.ញ ) ។ សូមជួយសិស្សឲ្យយល់ថា គោលបំណងនៃទំព័រ ស.ស.ញ គឺដើម្បីផ្តល់ចម្លើយឆាប់រហ័ស និងងាយរកចំពោះបញ្ហាដែលអាចកើតមាន ។

  • ហេតុអ្វីអ្នកគិតថា ព្រះវរបិតាសួគ៌មិនប្រទានចម្លើយចំពោះសំណួររបស់យើងទាំងអស់ភ្លាមៗ ដូចជាទំព័រស.ស.ញ បានឆ្លើយ ?