ម៉ាថាយ ១:១៨–២៥; លូកា ១:២៦–៣៥
ព្រះយេស៊ូវគ្រីស្ទ ៖ ព្រះរាជបុត្រានៃព្រះ និងម៉ារា
ទេវតា កាព្រីយ៉ែល បានមានបន្ទូលទៅ ម៉ារា ថា កូនដែលនាងនឹងបង្កើតបានគឺជា « ព្រះរាជបុត្រានៃព្រះដ៏ខ្ពស់បំផុត » ( លូកា ១:៣២ ) ។ មេរៀននេះនឹងជួយសិស្សឲ្យយល់ពីបុគ្គលិកលក្ខណៈដែលព្រះយេស៊ូវបានទទួលពីម្តាយដែលមានជីវិតរមែងស្លាប់ និងព្រះវរបិតាដែលមានជីវិតអមតៈ ដែលធ្វើឲ្យទ្រង់មានសមត្ថភាពពិសេសក្នុងការជួយយើងឲ្យយកឈ្នះលើបញ្ហាប្រឈមទាំងអស់នៃជីវិតរមែងស្លាប់ ។
សកម្មភាពរៀនសូត្រដែលអាចមាន
ការយកឈ្នះលើបញ្ហាប្រឈម
-
តើអ្នកគិតថាមានអ្វីខ្លះដែលជាបញ្ហាប្រឈមទូទៅបំផុត ដែលមនុស្សអាយុស្របាលអ្នកជួបប្រទះ ?
-
តើយុវវ័យងាកទៅរកអ្វី នៅពេលពួកគេព្យាយាមដោះស្រាយបញ្ហាប្រឈមទាំងនេះ ?
អែលឌើរ រ៉ូណល អេ រ៉ាសបាន នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានចែកចាយទីបន្ទាល់អំពីព្រះយេស៊ូវគ្រីស្ទដូចខាងក្រោម ៖
ព្រះយេស៊ូវគ្រីស្ទគឺជាចម្លើយជានិច្ច ។ ពេលយល់ដឹងអំពីបេសកកម្ម និងដំណឹងល្អរបស់ទ្រង់ នោះក្ដីស្រឡាញ់របស់យើងចំពោះទ្រង់ ហើយជំនឿរបស់យើង និងការពឹងផ្អែកទៅលើទ្រង់ប្រទានកម្លាំងដល់យើង ។
( រ៉ូណល អេ រ៉ាសបាន « Jesus Christ Is the Answer » [ ជំនួបពេលល្ងាចជាមួយអ្នកមានសិទ្ធិអំណាចទូទៅថ្ងៃទី ៨ ខែ កុម្ភៈ ឆ្នាំ ២០១៩ ] នៅលើគេហទំព័រ broadcasts.ChurchofJesusChrist.org )
-
ហេតុអ្វីបានជាអ្នកគិតថា ព្រះយេស៊ូវគ្រីស្ទគឺជាចម្លើយជានិច្ច នៅពេលយើងជួបឧបសគ្គ ឬសំណួរនៅក្នុងជីវិត ?
សូមចំណាយពេលបន្តិចដើម្បីគិតអំពីសេចក្ដីជំនឿ និងទំនុកចិត្តរបស់អ្នកលើព្រះយេស៊ូវគ្រីស្ទ ។ តើអ្នកពឹងផ្អែកលើទ្រង់ញឹកញាប់ប៉ុណ្ណាដើម្បីទទួលបានកម្លាំង និងការគាំទ្រ ?នៅពេលអ្នកសិក្សានៅថ្ងៃនេះ សូមស្វែងរកការបំផុសគំនិតពីព្រះវិញ្ញាណបរិសុទ្ធ ដើម្បីជួយអ្នកឲ្យរៀនសូត្រសេចក្តីពិតអំពីព្រះយេស៊ូវគ្រីស្ទដែលនឹងជួយបង្កើនសេចក្ដីជំនឿរបស់អ្នកលើទ្រង់ ហើយនាំអ្នកទៅរកទ្រង់ដើម្បីទទួលបានសេចក្តី សុខសាន្ត និងកម្លាំងកាន់តែញឹកញាប់ថែមទៀត ។
មាតា និងព្រះវរបិតារបស់ព្រះយេស៊ូវគ្រីស្ទ
ព្រះយេស៊ូវគ្រីស្ទមានសមត្ថភាពពិសេសក្នុងការជួយយើងនូវរាល់បញ្ហាប្រឈម ឬសំណួរដែលយើងប្រឈមមុខក្នុងជីវិតរមែងស្លាប់នេះ ដោយសារតែលក្ខណៈដែលទ្រង់បានទទួលពីមាតាលើផែនដី និងព្រះវរបិតារបស់ទ្រង់ ។
សូមសិក្សាបទគម្ពីរខាងក្រោម ដោយរកមើលការបង្រៀនថានរណាជាមាតា និងព្រះវរបិតារបស់ព្រះអង្គសង្រ្គោះ ៖
-
តើអ្នកបានរៀនអ្វីខ្លះអំពីព្រះវរបិតា និងមាតារបស់ព្រះយេស៊ូវគ្រីស្ទ ?
សេចក្ដីពិតមួយដែលយើងអាចរៀនពីខគម្ពីរទាំងនេះគឺថា ព្រះយេស៊ូវគ្រីស្ទគឺជាព្រះរាជបុត្រាដ៏ទេវភាពនៃព្រះជាព្រះវរបិតា និងម៉ារា ។
សូមអានសេចក្ដីថ្លែងការណ៍ខាងក្រោមដោយប្រធាន រ័សុល អិម ណិលសុន ដោយរកមើលលក្ខណៈដែលព្រះយេស៊ូវគ្រីស្ទបានទទួលមកពីព្រះវរបិតាសួគ៌ និងពីម៉ារា ។
ចេញពីព្រះវរបិតាដែលមានព្រះកាយអមតៈរបស់ទ្រង់ ព្រះយេស៊ូវបានទទួលនូវព្រះចេស្តាដើម្បីមានព្រះជន្មជារៀងរហូត ។ ចេញពីមាតាដែលមានជីវិតរមែងស្លាប់របស់ទ្រង់ ទ្រង់បានទទួលនូវសេចក្តីស្លាប់ខាងរូបកាយ ។លក្ខណៈពិសេសទាំងនោះមានសារៈសំខាន់សម្រាប់បេសកកម្មរបស់ទ្រង់ ដើម្បីធ្វើឲ្យធួននឹងអំពើបាបរបស់មនុស្សលោកទាំងអស់ ។ ដូច្នេះព្រះយេស៊ូវគ្រីស្ទបានប្រសូតមកដើម្បីសុគត ( សូមមើល នីហ្វៃទី៣ ២៧:១៣–១៥ ) ។ ទ្រង់បានសុគតដើម្បីយើងអាចរស់បាន ។ ទ្រង់បានប្រសូតមកដើម្បីមនុស្សលោកទាំងអស់អាចរស់នៅហួសពីសេចក្តីស្លាប់ ។
( រ័សុល អិម ណិលសុន « Christ the Savior Is Born » New Era ខែ ធ្នូ ឆ្នាំ ២០០៦ ទំព័រ ៥ )
-
តើអ្នកបានរៀនអ្វីខ្លះអំពីព្រះយេស៊ូវគ្រីស្ទចេញមកពីសេចក្ដីថ្លែងការណ៍នេះ ?
ចេញពីមាតារបស់ទ្រង់ ម៉ារា ដែលមានជីវិតរមែងស្លាប់ នោះព្រះយេស៊ូវទទួលបានជីវិតរមែងស្លាប់ ដែលរួមមានការស្លាប់ខាងរូបកាយ ។ ចេញពីព្រះ ដែលជាព្រះវរបិតាសួគ៌របស់យើង ព្រះយេស៊ូវបានគ្រងមរតកអមតភាព ដែលជាសមត្ថភាពដើម្បីមានព្រះជន្មជារៀងរហូតតាមរយៈការរស់ឡើងវិញ ។ ទ្រង់ក៏អាចដកពិសោធន៍ការឈឺចាប់ ការល្បួង និងទុក្ខព្រួយដែលទាក់ទងនឹងជីវិតរមែងស្លាប់ ហើយស៊ូទ្រាំនឹងការឈឺចាប់ និងការរងទុក្ខនៃដង្វាយធួន ដែលគ្មានមនុស្សណាអាចស៊ូទ្រាំបានឡើយ ( សូមមើល ម៉ូសាយ ៣:៧ ) ។
សូមអាន ម៉ូសាយ ៧:៣៣ ដោយស្វែងរកការយល់ដឹងអំពីរបៀបដែលយើងអាចទទួលបានជំនួយរបស់ព្រះអង្គសង្គ្រោះ ជាមួយនឹងបញ្ហាប្រឈមក្នុងជីវិតរមែងស្លាប់របស់យើង ។
-
តើអ្នកបានរៀនអ្វីខ្លះមកពីខគម្ពីរនេះ អំពីរបៀបទទួលបានជំនួយរបស់ព្រះអង្គសង្គ្រោះ ?
Because of Him
សូមមើលវីដេអូ « Because of Him » ( ២:៣៦ ) ដោយរកមើលរឿងខ្លះៗដែលព្រះអង្គសង្គ្រោះអាចធ្វើបាន ពីព្រោះទ្រង់បានយាងមកផែនដី ដកពិសោធន៍ព្រះជន្មរមែងស្លាប់ និងបានឈ្នះអ្វីៗទាំងអស់ ។ វីដេអូនេះមាននៅលើគេហទំព័រ ChurchofJesusChrist.org ។
សូមបង្កើតសារលិខិតផ្ទាល់ខ្លួនរបស់អ្នកអំពីព្រះអង្គសង្រ្គោះដែលចាប់ផ្តើមដោយពាក្យ « ដោយសារតែទ្រង់ » ។ អ្នកអាចបំពេញឃ្លាមួយ ឬច្រើនជាមួយសេចក្ដីថ្លែងការណ៍នេះ អំពីអ្វីដែលព្រះអង្គសង្គ្រោះមានសមត្ថភាពពិសេសក្នុងការជួយអ្នក ឬបានជួយអ្នកក្នុងជីវិតរបស់អ្នក ។ សូមពិចារណាប្រើសម្ភារសិល្បៈដើម្បីបង្កើនសមត្ថភាពច្នៃប្រឌិតរបស់អ្នក ប្រសិនបើអ្នកមានពេលវេលា និងសម្ភារគ្រប់គ្រាន់ ។
វិចារណកថា និង ព័ត៌មានសាច់រឿង
ម៉ាថាយ ១:១៨
។; តើវាមានន័យយ៉ាងណាដែលថា ម៉ារា « មានគភ៌ដោយព្រះវិញ្ញាណបរិសុទ្ធ » នោះ ?
ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន ( ឆ្នាំ ១៨៩៩–១៩៩៤ ) បានបង្រៀន ៖
ទីបន្ទាល់របស់សាក្សីដែលបានតែងតាំង ពុំបានធ្វើឲ្យមានចម្ងល់ពីភាពជាបិតារបស់ព្រះយេស៊ូវគ្រីស្ទទេ ។ ព្រះគឺជាព្រះវរបិតានៃរោងឧបោសថខាងសាច់ឈាមរបស់ទ្រង់ ហើយម៉ារា ដែលជាស្ត្រីរមែងស្លាប់ គឺជាម្តាយរបស់ទ្រង់ ។…
… ទ្រង់មិនមែនជាកូនរបស់ យ៉ូសែប ទេ ហើយក៏មិនឲ្យកំណើតដោយព្រះវិញ្ញាណបរិសុទ្ធដែរ ។ ទ្រង់គឺជាព្រះរាជបុត្រានៃព្រះវរបិតាដ៏អស់កល្បជានិច្ច !
( អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន « Five Marks of the Divinity of Jesus Christ » Ensign ខែ ធ្នូ ឆ្នាំ ២០០១ ទំព័រ ១០, ១១ )
ប្រធាន ហារ៉ូល ប៊ី លី ( ឆ្នាំ ១៨៩៩–១៩៧៣ ) បានព្រមានអំពីការព្យាយាមពន្យល់រាល់សេចក្តីលម្អិតជុំវិញការចាប់កំណើតដោយអព្ភូតហេតុរបស់ព្រះអង្គសង្គ្រោះ ។
ប្រសិនបើគ្រូមានភាពឆ្លាតវៃក្នុងការនិយាយដល់ [ ការចាប់ទុំផ្ទៃរបស់ព្រះយេស៊ូវគ្រីស្ទ ] ដែលព្រះអម្ចាស់បានមានបន្ទូលតែតិចតួចប៉ុណ្ណោះ នោះពួកគេនឹងដាក់កំហិតការពិភាក្សារបស់ពួកគេទៅលើប្រធានបទនេះ ដោយលើកយកតែពាក្យដែលបានកត់ត្រាពីប្រធានបទនេះនៅក្នុង លូកា ១:៣៤–៣៥ ប៉ុណ្ណោះ ។ … សូមឲ្យព្រះអម្ចាស់បញ្ចប់ដំណើររឿងរបស់ទ្រង់ជាមួយការប្រកាសនេះ ហើយរង់ចាំរហូតដល់ទ្រង់ឃើញថាសមនឹងប្រាប់យើងបន្ថែមទៀត ។
( The Teachings of Harold B. Lee កំណែ Clyde J. Williams [ ឆ្នាំ ១៩៩៦ ] ទំព័រ ១៤ )
តើលក្ខណៈដែលព្រះយេស៊ូវបានទទួលពីព្រះវរបិតា និងមាតារបស់ទ្រង់បានជួយឲ្យទ្រង់អាចធ្វើអ្វីខ្លះ ?
ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន ( ឆ្នាំ ១៨៩៩–១៩៩៤ ) បានបង្រៀន ៖
នៅពេលព្រះដ៏អស្ចារ្យនៃសកលលោកយាងចុះមកប្រសូតពីស្ត្រីរមែងស្លាប់ នោះទ្រង់បានប្រគល់អង្គទ្រង់ទៅនឹងភាពទន់ខ្សោយនៃជីវិតរមែងស្លាប់ដើម្បី « ស៊ូទ្រាំនូវការល្បួង និងការឈឺចាប់នៃរាងកាយ សេចក្ដីស្រេកឃ្លាន និងការនឿយហត់ច្រើនជាងមនុស្សលោកអាចស៊ូទ្រាំបានទៅទៀត លើកលែងតែសេចក្ដីស្លាប់ប៉ុណ្ណោះ » ( ម៉ូសាយ ៣:៧ ) ។ ទ្រង់បានទទួលភាពទន់ខ្សោយទាំងនេះពីមាតារមែងស្លាប់របស់ទ្រង់ ។ ប៉ុន្តែដោយសារតែព្រះវរបិតារបស់ទ្រង់ជាព្រះ នោះព្រះយេស៊ូវគ្រីស្ទមានព្រះចេស្តាដែលគ្មានមនុស្សណាម្នាក់មានពីមុនមក ឬតាំងពីពេលនោះមកទេ ។ ទ្រង់ជាព្រះនៅក្នុងសាច់ឈាម—ជាព្រះរាជបុត្រានៃព្រះ ។ ព្រះចេស្តាទាំងនេះបានជួយឲ្យទ្រង់អាចធ្វើអព្ភូតហេតុ ទីសម្គាល់ ការអស្ចារ្យ ដង្វាយធួនដ៏អស្ចារ្យ និងការរស់ឡើងវិញ—អ្វីៗទាំងអស់នេះគឺជាការបង្ហាញបន្ថែមលើភាពជាព្រះរបស់ទ្រង់ ។
( អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន « Five Marks of the Divinity of Jesus Christ » Ensign ខែ ធ្នូ ឆ្នាំ ២០០១ ទំព័រ ១០ )
ម៉ាថាយ ១:២៥
។; តើវាមានន័យយ៉ាងណាដែលយ៉ូសែប « មិនបានរួមរស់នឹងនាងសោះ » ?
ពាក្យដែល រួមរស់ ឬ បានរួមរស់ នៅក្នុងព្រះគម្ពីរប៊ីបអាចសំដៅទៅលើទំនាក់ទំនងផ្លូវភេទ ( សូមមើល លោកុប្បត្តិ ៤:១ ) ។ យ៉ូសែបមិនមានទំនាក់ទំនងផ្លូវភេទជាមួយ ម៉ារា មុនពេលព្រះយេស៊ូវប្រសូតមកទេ ។ ព័ត៌មានលម្អិតនេះបញ្ជាក់ពីការពិតដែលថា យ៉ូសែប មិនអាចជាឪពុករបស់ព្រះយេស៊ូវបានទេ ហើយការចាប់ទុំផ្ទៃរបស់ព្រះយេស៊ូវគ្រីស្ទគឺជាអព្ភូតហេតុ ។
សកម្មភាពរៀនសូត្របន្ថែម
ព្រះបរមងាររបស់ព្រះអង្គសង្គ្រោះ
សូមពិចារណាសិក្សាពីព្រះនាម និងព្រះបរមងាររបស់ព្រះអង្គសង្គ្រោះដែលបានកត់ត្រានៅក្នុង ម៉ាថាយ ១ និង លូកា ១ ។ ( អ្នកអាចរកមើលព័ត៌មាននៅក្នុង Bible Dictionary, Topical Guide ឬសេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយបាន ) ។ តើយើងរៀនអ្វីខ្លះអំពីព្រះយេស៊ូវគ្រីស្ទចេញមកពីព្រះបរមងារទាំងនេះ ?ព្រះយេស៊ូវ ( ម៉ាថាយ ១:២១ ; លូកា ១:៣១ )អេម៉ាញូអែល ( ម៉ាថាយ ១:២៣ )ព្រះរាជបុត្រានៃព្រះដ៏ខ្ពស់បំផុត ( លូកា ១:៣២ )ព្រះរាជបុត្រានៃព្រះ ( លូកា ១:៣៥ )