ថ្នាក់​សិក្ខាសាលា
លូកា ១:១–៣៨


លូកា ១:១–៣៨

« ការអ្វីដែលព្រះទ្រង់ធ្វើពុំបាននោះគ្មានសោះឡើយ »

The angel Gabriel (Noah) appearing to Mary and declaring to her that she would become the mother of Jesus Christ. Mary is depicted seated on a round stone ledge. The ledge borders a tree and flowers. The angel Gabriel is depicted wearing white robes. A stone wall and stairways are in the background. There are flowers in the foreground. Luke 1:26-38

ទេវតាកាព្រីយ៉ែលបានយាងមករកម៉ារា ដើម្បីប្រកាសអំពីការប្រសូតរបស់ព្រះយេស៊ូវគ្រីស្ទ ។ ទ្រង់បានថ្លែងទីបន្ទាល់ថា « ការអ្វីដែលព្រះទ្រង់ធ្វើពុំបាននោះគ្មានសោះឡើយ » ( លូកា ១:៣៧ ) ។ ចម្លើយដ៏ស្មោះត្រង់របស់ម៉ារា អាចជួយអ្នកឲ្យរៀនពីរបៀបឆ្លើយតបនឹងព្រះហឫទ័យរបស់ព្រះអម្ចាស់ ដោយមានការទុកចិត្តកាន់តែខ្លាំងទៅលើទ្រង់ ។

ការអញ្ជើញសិស្សឲ្យធ្វើសកម្មភាព ។ សិស្សរៀនចេះនៅពេលពួកគេចូលរួមយ៉ាងសកម្មនៅក្នុងដំណើរការនៃការរៀនសូត្រ ហើយរស់នៅតាមដំណឹងល្អនេះ ។ ពេលអ្នកបង្រៀន សូមស្វែងរកវិធីឲ្យសិស្សចូលរួមក្នុងបទពិសោធន៍រៀនសូត្រ ។ នៅពេលដែលពួកគេធ្វើសកម្មភាពដោយសេចក្តីជំនឿ នោះសិស្សនឹងប្រែចិត្តជឿលើព្រះអង្គសង្គ្រោះ និងដំណឹងល្អរបស់ទ្រង់កាន់តែខ្លាំងឡើង ។

ការរៀបចំរបស់សិស្ស ៖ សូមអញ្ជើញសិស្សឲ្យសញ្ជឹងគិតអំពីសំណួរខាងក្រោមនេះ ៖;

  • តើអ្នកដឹងអ្វីខ្លះអំពីព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទដែលជួយអ្នកឲ្យដាក់ការទុកចិត្តរបស់អ្នកលើទ្រង់ទាំងទ្វេ ?

សកម្មភាពការរៀនសូត្រដែលអាចមាន

សូមអញ្ជើញសិស្សឲ្យឆ្លើយសំណួរខាងក្រោមនេះ ។ សូមពិចារណាអញ្ជើញសិស្សម្នាក់ឲ្យសរសេរចម្លើយរបស់ពួកគេនៅលើក្តារខៀន ។

  • តើនរណាដែលអ្នកគិតថាជាស្ត្រីដែលមានឥទ្ធិពលបំផុតនៅក្នុងជីវិតរបស់អ្នក ?

សូមបង្ហាញរូបភាពរបស់ម៉ារា ដូចជារូបដែលមាននៅដើមមេរៀននេះ ។

នៅក្នុងមេរៀននេះ អ្នកនឹងរៀនបន្ថែមទៀតអំពីម៉ារា ដែលជាមាតារបស់ព្រះយេស៊ូវគ្រីស្ទ ។

  • ហេតុអ្វីបានជាអ្នកគិតថា ម៉ារាគួរតែត្រូវបានគេចាត់ទុកថាជាស្ត្រីម្នាក់ដែលមានឥទ្ធិពលបំផុតនៅក្នុងប្រវត្តិសាស្ត្រនៃពិភពលោកនេះ ?

ជីវិត និងបេសកកម្មរបស់ម៉ារា ត្រូវបានគេព្យាករណ៍ទុកជាច្រើនឆ្នាំមុនពេលនាងចាប់កំណើត ។ សូមសិក្សាការព្យាករខាងក្រោមអំពីម៉ារា ដោយរកមើលអ្វីដែលការព្យាករនេះបង្រៀនអ្នកអំពីនាង ។

  • តើអ្នកបានរៀនអ្វីខ្លះអំពីម៉ារានៅក្នុងខគម្ពីរទាំងនេះ ?

សេចក្ដីណែនាំស្តីពីដំណឹងល្អលូកា

ដំណើររឿងរបស់ម៉ារាបន្ទាប់ពីដឹងថា នាងនឹងក្លាយជាមាតារបស់ព្រះយេស៊ូវគ្រីស្ទត្រូវបានកត់ទុកក្នុងគម្ពីរដំណឹងល្អលូកា ។

សូមណែនាំសិស្សឲ្យស្គាល់ដំណឹងល្អលូកា ។ វិធីមួយដើម្បីធ្វើកិច្ចការនេះគឺតាមរយៈការសង្ខេបកថាខណ្ឌខាងក្រោម ។

វាក៏អាចមានអត្ថប្រយោជន៍ផងដែរ ដើម្បីចែកចាយព័ត៌មានខ្លះៗនៅក្នុងផ្នែក « វិចារណកថា និង ព័ត៌មានសាច់រឿង » ក្រោមចំណងជើងថា « ហេតុអ្វីត្រូវសិក្សាដំណឹងល្អលូកា ? »

លូកាគឺជាគ្រូពេទ្យ ( សូមមើល កូល៉ុស ៤:១៤ ) និងជា « អ្នកនាំសាររបស់ព្រះយេស៊ូវគ្រីស្ទ » ( ការបកប្រែដោយយ៉ូសែប ស្ម៊ីធ, យ៉ូហាន ១:១ [ នៅក្នុងលូកា ១:១ ] ) ។ ព្រឹត្តិការណ៍ជាច្រើនចេញពីព្រះជន្មរបស់ព្រះអង្គសង្រ្គោះមានតែនៅក្នុងដំណឹងល្អលូកាប៉ុណ្ណោះ រួមទាំងការប្រកាសរបស់ទេវតាដល់ម៉ារាថា នាងនឹងក្លាយជាមាតារបស់ព្រះរាជបុត្រានៃព្រះ ។ ព្រឹត្តិការណ៍នេះត្រូវបានគេស្គាល់ថាជា សេចក្តីប្រកាសរបស់ទេវតាទៅកាន់ម៉ារា ។

នៅពេលអ្នកសិក្សាដំណើររឿងនេះ និងគំរូដ៏ស្មោះត្រង់របស់ម៉ារា សូមយកចិត្តទុកដាក់ចំពោះអ្វីដែលអ្នកបានរៀន និងការបំផុសគំនិតខាងវិញ្ញាណដែលអ្នកទទួលបាន ។

ទេវតាកាព្រីយ៉ែលបានបង្ហាញព្រះកាយដល់ម៉ារា

សូមអាន លូកា ១:២៦–៣៧ ដោយរកមើលព័ត៌មានលម្អិតជុំវិញការប្រកាសរបស់ទេវតាទៅកាន់ម៉ារា ។

អ្នកក៏គួរមើលវីដេអូ « An Angel Foretells Christ’s Birth to Mary » ( ៤:០៧ ) ផងដែរ ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org នៅពេលអ្នកអានតាមនៅក្នុងព្រះគម្ពីររបស់អ្នក ។

4:13
  • តើព័ត៌មានលម្អិតណាមួយមកពីការប្រកាសនោះដែលអ្នកចាប់អារម្មណ៍ ?

  • តើអ្នកមានសំណួរអ្វីខ្លះអំពីអ្វីដែលអ្នកបានអាន ?

សេចក្ដីពិតមួយដែលអ្នកបានកត់សម្គាល់ឃើញនៅក្នុងដំណើររឿងនេះគឺថា ការអ្វីដែលព្រះទ្រង់ធ្វើពុំបាននោះគ្មានសោះឡើយ ។ប្រធាន រ័សុល អិម ណិលសុន បានចែកចាយរបៀបមួយដែលសេចក្តីពិតនេះអនុវត្តចំពោះអ្នក ៖

Official portrait of President Russell M. Nelson taken January 2018

អ្នកនឹងត្រូវបានស្នើសុំឲ្យទទួលយកកិច្ចការលំបាកៗ ហើយក្លាយជាឧបករណ៍មួយនៅក្នុងព្រះហស្តរបស់ព្រះអម្ចាស់ ។ ហើយទ្រង់នឹងធ្វើឲ្យអ្នកមានលទ្ធភាពសម្រេចបាននូវកិច្ចការលំបាកទាំងនោះ ។

( រ័សុល អិម ណិលសុន « Becoming True Millennials » [ ការប្រជុំធម្មនិដ្ឋានទូទាំងពិភពលោកសម្រាប់ពួកយុវមជ្ឈិមវ័យ ថ្ងៃទី ១០ ខែ មករា ឆ្នាំ ២០១៦ ] នៅលើគេហទំព័រ broadcasts.ChurchofJesusChrist.org ) ។

សូមពិចារណាសរសេរចម្លើយរបស់សិស្សចំពោះសំណួរដំបូងនៃសំណួរខាងក្រោម ។ បើចាំបាច់ សូមជួយពួកគេឲ្យគិតពីវិធីផ្សេងៗជាច្រើនដើម្បីឆ្លើយនឹងសំណួរនេះ រួមមានការយកឈ្នះទម្លាប់អាក្រក់ ឬអំពើបាប ការមានចិត្តល្អ ការចែកចាយដំណឹងល្អជាមួយអ្នកដទៃ ការបំពេញទំនួលខុសត្រូវក្នុងសាសនាចក្រ ការបម្រើបេសកកម្ម និងរបៀបផ្សេងៗជាច្រើនទៀត ។

  • តើព្រះអម្ចាស់អាចបង្គាប់អ្នកឲ្យធ្វើអ្វីខ្លះដែលហាក់ដូចជាមិនអាចទៅរួច ?

  • ហេតុអ្វីពេលខ្លះអ្វីៗទាំងនេះមានអារម្មណ៍ថាមិនអាចសម្រេចបាន ?

ពេលខ្លះ នៅពេលយើងប្រឈមមុខនឹងកិច្ចការដែលគិតថាមិនអាចសម្រេចបាន វាអាចមានអត្ថប្រយោជន៍ដើម្បីមើលគំរូរបស់អ្នកដទៃ ដែលបានឆ្លើយតបដោយភាពស្មោះត្រង់ទៅនឹងកាលៈទេសៈលំបាកផ្ទាល់ខ្លួនរបស់ពួកគេ ។

សូមអាន លូកា ១:៣៨ ហើយរកមើលពីរបៀបដែលម៉ារាបានឆ្លើយតបបន្ទាប់ពីបានដឹងថា នាងនឹងក្លាយជាមាតារបស់ព្រះយេស៊ូវ ។

  • តើការឆ្លើយតបរបស់ម៉ារាជួយអ្នកឲ្យយល់អ្វីខ្លះអំពីនាង ?

  • តើសេចក្តីពិតអ្វីខ្លះ ដែលអ្នកគិតថាអាចជួយមនុស្សម្នាក់ឲ្យទុកចិត្តលើព្រះអម្ចាស់ដូចជាម៉ារា សូម្បីតែនៅពេលដែលព្រះអម្ចាស់បង្គាប់អ្នកឲ្យធ្វើអ្វីដែលហាក់ដូចជាមិនអាចធ្វើទៅបាននោះ ?

ប្រសិនបើសិស្សនឹងទទួលបានអត្ថប្រយោជន៍ពីការសិក្សាឧទាហរណ៍របស់បុគ្គល ដែលបានឆ្លើយតបដោយសេចក្តីជំនឿទៅនឹងកាលៈទេសៈដែលមិនអាចទៅរួចរបស់ពួកគេនោះ សូមពិចារណាផ្តល់ពេលវេលាឲ្យសិស្សរកមើលឧទាហរណ៍បែបនេះនៅក្នុងព្រះគម្ពីរ ។ វាអាចមានអត្ថប្រយោជន៍ដើម្បីណែនាំពួកគេទៅកាន់ដំណើររឿងដូចជានីហ្វៃទៅយកផ្ទាំងលង្ហិន ( សូមមើល នីហ្វៃទី១ ៣–៤ ) ម៉ូសេញែកទឹកសមុទ្រក្រហម ( សូមមើល និក្ខមនំ ១៤:១០–៣១ ) ឬដំណើររឿងផ្សេងទៀតនៅក្នុងព្រះគម្ពីរទាំងឡាយ ។

សូមបង្ហាញ ឬផ្តល់ឲ្យសិស្សនូវច្បាប់ចម្លងផ្នែកបន្ទាប់ទៀតនៃសេចក្តីថ្លែងការណ៍របស់ប្រធានណិលសុន ។

សូមគិតអំពីអ្វីមួយដែលព្រះអម្ចាស់បង្គាប់អ្នកឲ្យធ្វើ ដែលហាក់ដូចជាមិនអាចធ្វើទៅបាន ។ នៅពេលអ្នកអានបន្ថែមទៀតចញពីសេចក្តីថ្លែងការណ៍របស់ប្រធាន ណិលសុន សូមរកមើលអ្វីមួយជាក់លាក់ដែលអ្នកអាចធ្វើបាន ដើម្បីជួយអ្នកឲ្យសម្រេចបាននូវអ្វីដែលមិនអាចធ្វើទៅរួចនោះ ៖

Official portrait of President Russell M. Nelson taken January 2018

តើអ្នកនឹងសម្រេចបាននូវកិច្ចការលំបាកទាំងនោះ បានយ៉ាងដូចម្ដេច ? តាមរយៈការធ្វើអ្វីគ្រប់យ៉ាងដើម្បីពង្រឹងសេចក្ដីជំនឿរបស់អ្នកលើព្រះយេស៊ូវគ្រីស្ទ តាមរយៈការបង្កើនការយល់ដឹងអំពីគោលលទ្ធិ ដែលបានបង្រៀននៅក្នុងសាសនាចក្រទ្រង់ដែលបានស្ដារឡើងវិញ និងការស្វែងរកសេចក្ដីពិតដោយឥតស្រាកស្រាន្ត ។… នៅពេលដែលអ្នកត្រូវបានបង្គាប់ឲ្យធ្វើនូវរឿងដែលមិនអាចធ្វើទៅរួច នោះអ្នកនឹងអាចឈានឆ្ពោះទៅមុខជាមួយនឹងសេចក្ដីជំនឿ ហើយតស៊ូស្វិតស្វាញ ព្រមទាំងធ្វើអ្វីៗទាំងអស់ដោយរីករាយនៅក្នុងអំណាចរបស់អ្នក ដើម្បីបំពេញព្រះរាជបំណងរបស់ព្រះអម្ចាស់ ។

អ្នកនឹងមានគ្រាដែលអ្នកនឹងបាក់ទឹកចិត្តទាំងស្រុង ។ ដូច្នេះ សូមអធិស្ឋានសូមភាពក្លាហានដើម្បីកុំចុះចាញ់ឡើយ !

( រ័សុល អិម ណិលសុន « Becoming True Millennials » [ ការប្រជុំធម្មនិដ្ឋានទូទាំងពិភពលោកសម្រាប់ពួកយុវមជ្ឈិមវ័យ ថ្ងៃទី ១០ ខែ មករា ឆ្នាំ ២០១៦ ] នៅលើគេហទំព័រ broadcasts.ChurchofJesusChrist.org ) ។

សូមអញ្ជើញសិស្សឲ្យកត់ត្រាចម្លើយរបស់ពួកគេចំពោះសំណួរដូចតទៅនេះ ចូលក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់ពួកគេ ។ សូមបន្ដបង្ហាញសម្តីដកស្រង់របស់ប្រធានណិលសុន នៅពេលពួកគេសរសេរ ដើម្បីពួកគេអាចយោងទៅសម្តីដកស្រង់នោះបាន ។ ក្រោយពីសិស្សមានពេលគ្រប់គ្រាន់ដើម្បីសរសេរហើយ សូមអញ្ជើញសិស្សពីរបីនាក់ដែលស្ម័គ្រចិត្តឲ្យចែកចាយចម្លើយរបស់ពួកគេជាមួយសិស្សក្នុងថ្នាក់ ។

  • តើអ្វីទៅជាសកម្មភាពមួយចេញពីសេចក្តីថ្លែងការណ៍របស់ប្រធានណិលសុន ដែលអ្នកចង់ធ្វើបានល្អជាងនេះ ?

  • តើអ្នកគិតថា ការកែលម្អនៅក្នុងផ្នែកនេះអាចជួយអ្នកឲ្យសម្រេចបាននូវអ្វី ដែលហាក់ដូចជាមិនអាចធ្វើទៅបាននៅក្នុងជីវិតរបស់អ្នកយ៉ាងដូចម្តេច ?

វិចារណកថា និង ព័ត៌មានសាច់រឿង

ហេតុអ្វីត្រូវសិក្សាដំណឹងល្អលូកា ?

ដំណើររឿងល្បីៗមួយចំនួនរបស់ពិភពគ្រិស្ដសាសនាមានលក្ខណៈពិសេសនៅក្នុងដំណឹងល្អលូកា ៖ កាលៈទេសៈជុំវិញកំណើតរបស់ យ៉ូហាន បាទីស្ទ ( សូមមើល លូកា ១:៥–២៥, ៥៧–៨០ ) និទានកថាអំពីប្រពៃណីបុណ្យគ្រីស្ទម៉ាស់ ( សូមមើល លូកា ២:១–២០ ) ដំណើររឿងរបស់ព្រះយេស៊ូវកាលពីនៅជាក្មេងប្រុសអាយុ ១២ ឆ្នាំនៅក្នុងព្រះវិហារបរិសុទ្ធ ( សូមមើល លូកា ២:៤១–៥២ ) រឿងប្រៀបធៀបដូចជាសាសន៍សាម៉ារីដែលមានចិត្តល្អ ( សូមមើល លូកា ១០:៣០–៣៧ ) កូនប្រុសខ្ជះខ្ជាយ ( សូមមើល លូកា ១៥:១១–៣២ ) និងបុរសអ្នកមាន និងឡាសារ ( សូមមើល លូកា ១៦:១៩–៣១ ) ដំណើររឿងរបស់មនុស្សឃ្លង់ដប់នាក់ ( សូមមើល លូកា ១៧:១១–១៩ ) និងដំណើររឿងរបស់ព្រះអម្ចាស់ដែលបានមានព្រះជន្មឡើងវិញយាងនៅក្បែរពួកសិស្សរបស់ទ្រង់តាមផ្លូវទៅអេម៉ោស ( សូមមើល លូកា ២៤:១៣–៣២ ) ។;

លក្ខណៈពិសេសផ្សេងទៀតគឺ លូកាបញ្ចូលការបង្រៀនរបស់ យ៉ូហាន បាទីស្ទ ដែលមិនមាននៅក្នុងដំណឹងល្អផ្សេងទៀតទេ ( សូមមើល លូកា ៣:១០–១៤ ) ការសង្កត់ធ្ងន់របស់លោកទៅលើការអធិស្ឋានរបស់ព្រះយេស៊ូវគ្រីស្ទ ( សូមមើល លូកា ៣:២១ ; ៥:១៦ ; ៩:១៨, ២៨–២៩ ; ១១:១ ) និងការដាក់បញ្ចូលរបស់លោកទាក់ទងនឹងការហៅបម្រើ ការបណ្តុះបណ្តាល និងការងារផ្សព្វផ្សាយសាសនារបស់ពួកចិតសិបនាក់ ( សូមមើល លូកា ១០:១–២២ ) ។; លើលពីនោះទៀត លូកាគឺជាអ្នកសរសេរដំណឹងល្អតែម្នាក់គត់ ដែលបានកត់ត្រាថា ព្រះអង្គសង្គ្រោះបានបង្ហូរព្រះលោហិតនៅក្នុងសួនច្បារគែតសេម៉ានី ហើយថាមានទេវតាមួយអង្គបានមកបម្រើទ្រង់ ( សូមមើល លូកា ២២:៤៣–៤៤ ) ។;

លូកា ១:២៦ ។

តើទេវតាកាព្រីយ៉ែលជាអ្នកណា ?

ព្យាការី យ៉ូសែប ស្ម៊ីធ ( ឆ្នាំ ១៨០៥–៤៤ ) បានបង្រៀនអំពីអត្តសញ្ញាណរបស់ទេវតាកាព្រីយ៉ែល ៖

Half-length frontal portrait of the Prophet Joseph Smith, Jr. Joseph’s head is turned to the side in a three-quarter view, right hand on hip and his left hand holds sheets of papers. He is depicted wearing a dark brown suit and a white shirt and tie.

ណូអេ…គឺជាកាព្រីយ៉ែល ។ លោកមានសិទ្ធិអំណាចបព្វជិតភាពជិតស្មើនឹងអ័ដាម លោកត្រូវបានហៅដោយព្រះឲ្យមានតំណែងនេះ ហើយជាឪពុកនៃមនុស្សទាំងអស់ដែលរស់នៅក្នុងសម័យរបស់លោក ហើយលោកទទួលបានសិទ្ធិអំណាចត្រួតត្រា ។

( Teachings of Presidents of the Church: Joseph Smith [ ឆ្នាំ ២០០៧ ] ទំព័រ ១០៤ )

លូកា ១:២៧ ។

តើវាមានន័យយ៉ាងណា ដែលម៉ារាត្រូវបាន « បានបម្រុងទុកឲ្យ … យ៉ូសែប » ?

នៅអ៊ីស្រាអែលពីបុរាណ នៅពេលដែលអាពាហ៍ពិពាហ៍ត្រូវបានព្រមព្រៀងគ្នា នោះពិធីមង្គលការមានពីរដំណាក់កាលគឺ ៖ យក ( ហៅម្យ៉ាងទៀតថា បម្រុងទុក; សូមមើល ម៉ាថាយ ១:១៨ ) និងពិធីរៀបអាពាហ៍ពិពាហ៍ ។ ទោះបីជាដៃគូដែលបានបម្រុងទុកឲ្យគ្នាគឺចាត់ទុកថាជាស្វាមី និងភរិយាស្របច្បាប់ក្តី ( សូមមើល ចោទិយកថា ២២:២៣–២៤ ) នៅចន្លោះពេលបម្រុងទុក និងពិធីមង្គលការ នោះក្រមព្រហ្មចារីភាពដ៏តឹងរឹងមួយត្រូវបានអនុវត្ត ( សូមមើល ម៉ាថាយ ១:១៨–២៥ ; សូមមើលផងដែរ New Testament Student Manual[ ឆ្នាំ ២០១៤ ] ទំព័រ ១៣ ) ។;

លូកា ១:៣០–៣៥ ។

តើយើងដឹងអ្វីខ្លះអំពីការមានគភ៌ដ៏អស្ចារ្យរបស់ម៉ារា ?

នៅពេលម៉ារាបានសួរពីរបៀបដែលនាងអាចក្លាយជាមាតារបស់ព្រះយេស៊ូវ « ខ្ញុំមិនស្គាល់ប្រុសណាផង » ( លូកា ១:៣៤ ) នោះកាព្រីយ៉ែលបានមានបន្ទូលទៅនាងយ៉ាងសាមញ្ញថា នាងនឹងត្រូវបានការពារដោយព្រះវិញ្ញាណបរិសុទ្ធ ហើយថាកូនរបស់នាងនឹងក្លាយជាព្រះរាជបុត្រានៃព្រះ ( សូមមើល លូកា ១:៣៥ ) ។; បទគម្ពីរផ្សេងទៀតដែលនិយាយពីការចាប់កំណើតរបស់ព្រះយេស៊ូវគ្រីស្ទបានបញ្ជាក់ដូចគ្នាដែរថា ទ្រង់ជាព្រះរាជបុត្រានៃព្រះ ប៉ុន្តែមិនបានបង្ហាញពីរបៀបដែលអព្ភូតហេតុនេះបានកើតឡើងឡើយ ( សូមមើល ម៉ាថាយ ១:១៨–២០ ; នីហ្វៃទី១ ១១:១៤–១៥, ១៨–២១ ; អាលម៉ា ៧:១០ ) ។;

សកម្មភាពរៀនសូត្របន្ថែម

លូកា ១:៥–២៥

។; ព្រះពររបស់ព្រះកើតមានតាមពេលវេលារបស់ទ្រង់ផ្ទាល់ និងតាមរបៀបរបស់ទ្រង់ផ្ទាល់

សូមឲ្យសិស្សពិចារណាអំពីពរជ័យ ឬចម្លើយមួយមកពីព្រះ ដែលពួកគេកំពុងរង់ចាំ ឬសង្ឃឹមចង់បាននោះ ។

សូមអញ្ជើញសិស្សឲ្យសិក្សាអំពីដំណើររឿងរបស់សាការី និង អេលីសាបិត នៅក្នុង លូកា ១:៥–២៥ ដោយស្វែងរកមេរៀនដែលពួកគេអាចរៀនអំពីពេលវេលារបស់ព្រះអម្ចាស់ ។

បន្ទាប់ពីសិស្សបានសិក្សាខគម្ពីរទាំងនេះហើយ សូមអញ្ជើញពួកគេឲ្យចែករំលែកអ្វីដែលពួកគេបានរៀន ។ សូមពិចារណាប្រើសំណួរដូចខាងក្រោមដើម្បីបង្កើនការពិភាក្សានេះ ៖

  • តើអ្នកគិតថា សាការី និងអេលីសាបិត បានដឹងអ្វីខ្លះអំពីព្រះអម្ចាស់តាមរយៈបទពិសោធន៍របស់ពួកលោក ដែលបានពិពណ៌នានៅក្នុងខគម្ពីរទាំងនេះ ?

  • តើអ្នករៀនអ្វីខ្លះពីដំណើររឿងនេះ អំពីអ្វីដែលអ្នកអាចធ្វើបាននៅពេលអ្នកកំពុងរង់ចាំទទួលព្រះពរ ឬចម្លើយពីព្រះ ?

  • តើមានឧទាហរណ៍ណាទៀតអំពីការទុកចិត្តលើព្រះទ័យ និងពេលវេលារបស់ព្រះអម្ចាស់ ដែលអ្នកអាចគិតដល់ ដែលចេញពីជីវិតផ្ទាល់ខ្លួនរបស់អ្នក ឬពីដំណើររឿងក្នុងព្រះគម្ពីរ ?

  • តើមានពេលណាខ្លះនៅក្នុងជីវិតរបស់អ្នក នៅពេលដែលព្រះអម្ចាស់បានឆ្លើយតបការអធិស្ឋានមួយ ប៉ុន្តែមិនមែនឆ្លើយតបតាមរបៀប ឬពេលវេលាដែលអ្នកបានរំពឹងទុកដែរឬទេ ?

គំរូរបស់ព្រះនៅសម័យទំនើបដែលជួយនរណាម្នាក់ឲ្យសម្រេចបាននូវអ្វីដែលមិនអាចធ្វើទៅរួច

ដើម្បីជួយសិស្សឲ្យមើលឃើញការបង្ហាញនៅសម័យទំនើបដែលថា ការអ្វីដែលព្រះទ្រង់ធ្វើពុំបាននោះគ្មានសោះឡើយ សូមពិចារណាបង្ហាញវីដេអូ « Sweet Power of Prayer » ( លេខកូដម៉ោង ៤:១៤ ដល់ ៨:៣៨ ) ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org ។ នៅក្នុងវីដេអូនេះប្រធាន រ័សុល អិម ណិលសុន រៀបរាប់ពីបទពិសោធន៍មួយ នៅពេលដែលព្រះបានបង្ហាញពីរបៀបព្យាបាលបេះដូងរបស់អ្នកជំងឺក្នុងពេលវះកាត់ ។

2:3