ថ្នាក់​សិក្ខាសាលា
ការរំឭកចំណេះចំណានខាងគោលលទ្ធិ ៨


ការរំឭកចំណេះចំណានខាងគោលលទ្ធិ ៨

ទន្ទេញចាំសេចក្ដីយោង និងឃ្លាបទគម្ពីរគន្លឹះ

A Bolivian boy reading scriptures.

ការចងចាំវគ្គបទគម្ពីរ និងសេចក្ដីពិតដែលបានបង្រៀននៅក្នុងវគ្គបទគម្ពីរ និងសេចក្ដីពិតទាំងនោះ អាចជួយដល់អ្នកតាមវិធីជាច្រើន ។ ពេញមួយឆ្នាំ អ្នកនឹងត្រូវបានលើកទឹកចិត្តឲ្យទន្ទេញចាំសេចក្ដីយោងបទគម្ពីរ និងឃ្លាបទគម្ពីរគន្លឹះសម្រាប់វគ្គបទគម្ពីរនីមួយៗនៃវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិក្នុងព្រះគម្ពីរសញ្ញាថ្មីទាំង ២៤ ។ មេរៀននេះមានគោលបំណងជួយអ្នកឲ្យទន្ទេញចាំសេចក្ដីយោងបទគម្ពីរ និងឃ្លាបទគម្ពីរគន្លឹះមួយចំនួន ចេញពីវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិទាំង ១១ ដំបូងនៅក្នុងព្រះគម្ពីរសញ្ញាថ្មី ។

ការរៀបចំរបស់សិស្ស ៖ សូមអញ្ជើញសិស្សឲ្យយកច្បាប់ចម្លងទស្សនាវដ្ដីសាសនាចក្រចាស់ៗណា ដែលពួកគេអាចកាត់ចេញដើម្បីបង្កើតជារូបភាពសម្រាប់ទន្ទេញវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិបាន ។

សកម្មភាពរៀនសូត្រដែលអាចមាន

មេរៀនវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ ប្រហែលជាត្រូវបង្រៀនជំនួសឲ្យមេរៀនរំឭកឡើងវិញនេះ ។ សូមមើលកាលវិភាគតារាងមេរៀនដែលផ្តល់ដោយនាយកតំបន់ ឬអ្នកសម្របសម្រួលតំបន់ ដើម្បីធានាថា មេរៀនវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិនីមួយៗនឹងត្រូវបានបង្រៀនអំឡុងវគ្គសិក្សារបស់ថ្នាក់សិក្ខាសាលា ។

សម្រាប់សកម្មភាពមេរៀននេះ សូមយកវត្ថុដូចតទៅនេះមកក្នុងថ្នាក់ ៖ ច្បាប់ចម្លងទស្សនាវដ្ដីសាសនាចក្របោះពុម្ពចាស់ៗមួយចំនួន កន្ត្រៃពីរបីគូ កាវ ក្រដាសពណ៌ ហ្វឺត និងគូល័រទាន ។ សិស្សក៏អាចប្រើឧបករណ៍ផ្ទាល់ខ្លួនរបស់ពួកគេ ដើម្បីស្រាវជ្រាវក្នុងបណ្ណាល័យប្រព័ន្ធផ្សព្វផ្សាយរបស់សាសនាចក្ររកមើលរូបភាព ឬរូបថតនានាផងដែរ ។

ការប្រើប្រាស់រូបភាពដើម្បីជួយក្នុងការទន្ទេញចាំ

សូមពិចារណាប្រើប្រាស់មេរៀនវត្ថុដើម្បីជួយបង្ហាញអំពីអត្ថប្រយោជន៍នៃការប្រើប្រាស់រូបភាព ដើម្បីជួយក្នុងការទន្ទេញចាំ ។

វិធីមួយដើម្បីធ្វើរឿងនេះ គឺត្រូវពិពណ៌នាអំពីសាច់រឿងមួយ ឬរាយបញ្ជីវត្ថុមួយឈុត ហើយបន្ទាប់មកសុំឲ្យសិស្សថាព័ត៌មានលម្អិតទាំងនោះឡើងវិញ ។ បន្ទាប់មក សូមប្រើរូបភាព ដូចជារូបថត ឬគំនូរ ដើម្បីពិពណ៌នាអំពីសាច់រឿងផ្សេងមួយ ឬដើម្បីរាយបញ្ជីឈុតវត្ថុផ្សេងៗ ហើយសុំឲ្យសិស្សថាព័ត៌មានលម្អិតទាំងនោះឡើងវិញ ។ សូមសួរសិស្សថា តើវិធីសាស្ត្រមួយណាក្នុងចំណោមវិធីសាស្រ្តទាំងពីរ ដែលធ្វើឲ្យពួកគេកាន់តែងាយចងចាំព័ត៌មានលម្អិតទាំងនេះជាងមុន ។

ការទន្ទេញវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិអាចជួយអ្នកឲ្យចងចាំព្រះបន្ទូលរបស់ព្រះអង្គសង្គ្រោះ ហើយរំឭកវាឡើងវិញនៅពេលចាំបាច់ ។ មានយុទ្ធសាស្ត្រផ្សេងៗគ្នាជាច្រើនដែលអ្នកអាចប្រើបាន ដើម្បីជួយអ្នកឲ្យទន្ទេញបទគម្ពីរចាំ ។ មេរៀននេះនឹងផ្តោតលើការប្រើប្រាស់រូបភាព ដើម្បីជួយអ្នកឲ្យពង្រឹងការទន្ទេញចាំឃ្លាបទគម្ពីរគន្លឹះមួយចំនួន ចេញពីវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិនៃព្រះគម្ពីរសញ្ញាថ្មី ។

ខាងក្រោមនេះគឺជាបញ្ជីនៃវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិនៃព្រះគម្ពីរសញ្ញាថ្មីទាំង ១១ ដំបូង ។ សូមពិចារណាគូសចំណាំវគ្គបទគម្ពីរទាំងនេះជាមួយនឹងឃ្លាបទគម្ពីរគន្លឹះនៅក្នុងវគ្គបទគម្ពីរនេះ ប្រសិនបើអ្នកពុំទាន់បានធ្វើដូច្នោះនៅឡើយទេ ។

Color Handouts Icon

សូមបង្ហាញសំណៅចែកខាងក្រោម ដូច្នេះសិស្សអាចយោងទៅវារហូតដល់ពួកគេបានបញ្ចប់ការគូសចំណាំការមើលឃើញរបស់ពួកគេក្នុងអំឡុងពេលសកម្មភាពបន្ទាប់ ។

Doctrinal Master - Matthew - John

សេចក្ដីយោងបទគម្ពីរ

ឃ្លាបទគម្ពីរគន្លឹះ

លូកា ២:១០–១២

« ដ្បិតនៅថ្ងៃនេះ មានព្រះអង្គសង្គ្រោះ ១ អង្គ ប្រសូតដល់អ្នករាល់គ្នានៅក្រុងហ្លួងដាវីឌ គឺជាព្រះគ្រីស្ទដ៏ជាព្រះអម្ចាស់ » ។

យ៉ូហាន ៣:៥

« បើមិនបានកើតអំពីទឹក ហើយអំពីព្រះវិញ្ញាណ នោះគ្មានអ្នកណាអាចនឹងចូលទៅក្នុងនគរព្រះបានទេ » ។

យ៉ូហាន ៣:១៦

« ដ្បិតព្រះទ្រង់ស្រឡាញ់មនុស្សលោកដល់ម្ល៉េះ បានជាទ្រង់ប្រទានព្រះរាជបុត្រាទ្រង់តែ ១ » ។

ម៉ាថាយ ៥:១៤–១៦

« ចូរឲ្យពន្លឺរបស់អ្នករាល់គ្នា បានភ្លឺនៅមុខមនុស្សលោក » ។

ម៉ាថាយ ១១:២៨–៣០

« អស់អ្នកដែលនឿយព្រួយ ហើយផ្ទុកធ្ងន់អើយ ចូរមកឯខ្ញុំ ខ្ញុំនឹងឲ្យអ្នករាល់គ្នាឈប់សម្រាក » ។

ម៉ាថាយ ១៦:១៥–១៩

ព្រះយេស៊ូវបានមានបន្ទូលថា « ខ្ញុំនឹងឲ្យកូនសោនៃនគរស្ថានសួគ៌ដល់អ្នក » ។

យ៉ូហាន ៧:១៧

« បើអ្នកណាចង់ធ្វើតាមព្រះហឫទ័យទ្រង់ នោះនឹងបានដឹងជាសេចក្តីបង្រៀននេះមកពីព្រះ » ។

ម៉ាថាយ ២២:៣៦–៣៩

« ត្រូវឲ្យស្រឡាញ់ព្រះអម្ចាស់ ជាព្រះនៃឯង ។… ត្រូវឲ្យស្រឡាញ់អ្នកជិតខាងដូចខ្លួនឯង » ។

លូកា ២២:១៩–២០

ព្រះយេស៊ូវគ្រីស្ទបានបង្គាប់ថា ចូរទទួលទានសាក្រាម៉ង់ « ដើម្បីរំឭកពីខ្ញុំចុះ » ។

យ៉ូហាន ១៧:៣

« នេះជាជីវិតដ៏អស់កល្បជានិច្ច គឺឲ្យគេបានស្គាល់ដល់ទ្រង់ដ៏ជាព្រះពិតតែ ១ និងព្រះយេស៊ូវគ្រីស្ទ » ។

លូកា ២៤:៣៦–៣៩

« ដ្បិតខ្មោចគ្មានសាច់ ឬឆ្អឹង ដូចជាឃើញខ្ញុំនេះទេ » ។

ការបង្កើតរូបភាពមួយ

អាស្រ័យលើទំហំនៃថ្នាក់ សកម្មភាពខាងក្រោមអាចធ្វើឡើងជាលក្ខណៈបុគ្គល ជាគូ ឬជាក្រុមតូចៗបាន ។ ប្រសិនបើអាច សូមយកទស្សនាវដ្ដីសាសនាចក្រចាស់ៗមកក្នុងថ្នាក់ ដើម្បីឲ្យសិស្សប្រើប្រាស់ ។ ប្រសិនបើមិនមានរូបភាពបោះពុម្ពទេ សូមឲ្យសិស្សគូររូបរបស់ពួកគេនៅលើក្រដាស ។ សូមពិចារណាបង្កើតរូបភាពមួយរួមគ្នាជាមួយសិស្ស ។ សូមអញ្ជើញសិស្សឲ្យចែកចាយរូបភាពរបស់ពួកគេនៅចុងបញ្ចប់នៃសកម្មភាពនេះ ។

សូមស្វែងរក ឬគូររូបភាពដែលអាចជួយអ្នកឲ្យចងចាំសេចក្ដីយោងបទគម្ពីរ និងឃ្លាបទគម្ពីរគន្លឹះមួយ ពីក្នុងចំណោមវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិនៃព្រះគម្ពីរសញ្ញាថ្មីទាំង ១១ ដំបូងនេះ ។ ការបង្កើតរបស់អ្នកអាចមានរូបភាពមួយ ឬពីរដែលជួយអ្នកឲ្យចងចាំឃ្លាបទគម្ពីរគន្លឹះមួយទាំងមូល ឬវាអាចមានរូបភាពផ្សេងៗគ្នាសម្រាប់ពាក្យនីមួយៗនៅក្នុងឃ្លាបទគម្ពីរគន្លឹះនោះ ។ នៅពេលអ្នកកំពុងធ្វើការលើការបង្កើតរបស់អ្នក សូមគិតអំពីរបៀបដែលវគ្គបទគម្ពីរដែលអ្នកកំពុងផ្តោតទៅលើនេះ ទាក់ទងនឹងព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អរបស់ទ្រង់ ។

នៅពេលសិស្សបានបញ្ចប់ហើយ សូមអញ្ជើញពួកគេឲ្យចែកចាយការបង្កើតរបស់ពួកគេជាមួយនឹងសិស្សដទៃទៀនៅក្នុងថ្នាក់រៀន ។

ប្រសិនបើមានពេល សិស្សក៏អាចរៀបចំមេរៀនសង្ខេបអំពីវគ្គបទគម្ពីរដែលពួកគេបានជ្រើសរើសនេះ ដែលអាចប្រើនៅក្នុងរាត្រីជួបជុំក្រុមគ្រួសារ ឬការសិក្សាព្រះគម្ពីរជាគ្រួសារបានផងដែរ ។ សូមអញ្ជើញសិស្សឲ្យស្វែងរកវិធីប្រើរូបភាពដែលពួកគេបានបង្កើតនោះ ជាផ្នែកមួយនៃមេរៀនរបស់ពួកគេ ។ សំណួរខាងក្រោមអាចណែនាំសិស្សបាន នៅពេលពួកគេរៀបចំមេរៀនរបស់ពួកគេ ៖

  • តើវគ្គបទគម្ពីរនេះជួយយើងឲ្យយល់អ្វីខ្លះអំពីព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អរបស់ទ្រង់ ?

  • តើសេចក្ដីពិតពីវគ្គបទគម្ពីរនេះអាចជះឥទ្ធិពលដល់ជីវិតអ្នកយ៉ាងដូចម្ដេច ?

  • តើអ្នកមានបទពិសោធន៍អ្វីខ្លះ ដែលទាក់ទងនឹងសេចក្ដីពិតដែលបានបង្រៀននៅក្នុងវគ្គបទគម្ពីរនេះ ?

សូមពិចារណាលើកទឹកចិត្តសិស្សឲ្យអនុវត្តការទន្ទេញចាំសេចក្ដីយោងបទគម្ពីរ និងឃ្លាបទគម្ពីរគន្លឹះដោយខ្លួនឯង ។ ពួកគេថែមទាំងអាចពិចារណាជ្រើសរើសវគ្គបទគម្ពីរទាំងមូលមួយចំនួនដើម្បីទន្ទេញឲ្យចាំផងដែរ ។