ថ្នាក់​សិក្ខាសាលា
ម៉ាថាយ ២០:១–១៦


ម៉ាថាយ ២០:១–១៦

ពាក្យប្រៀបប្រដូចអំពីជើងឈ្នួលក្នុងចម្ការទំពាំងបាយជូរ

Men and women working in a vineyard picking grapes. Outtakes include the Lord of the vineyard, hiring workers to work in the vineyard, people picking grapes, being paid for their labors and also some pictures of the surrounding countryside/landscape and people working on the film

ពេត្រុសសួរថា ៖ « យើងខ្ញុំបានលះចោលទាំងអស់មកតាមទ្រង់ហើយ ដូច្នេះ តើយើងខ្ញុំនឹងបានអ្វីខ្លះ ? » ( ម៉ាថាយ ១៩:២៧ ) ។ ព្រះអង្គសង្គ្រោះបានឆ្លើយតបដោយប្រទាននូវពាក្យប្រៀបប្រដូចអំពីជើងឈ្នួលក្នុងចម្ការទំពាំងបាយជូរ ។ ពាក្យប្រៀបប្រដូចនេះបង្រៀនថា អស់អ្នកណាដែលជ្រើសរើសលះបង់ជីវិតរបស់ពួកគេដើម្បីទ្រង់ នឹងទទួលបានរង្វាន់ដែលបានសន្យា មិនថាពួកគេបានចាប់ផ្តើមដើរលើផ្លូវនៃសេចក្ដីសញ្ញានៅពេលណាឡើយ ។ មេរៀននេះអាចជួយអ្នកឲ្យមានអារម្មណ៍ពោរពេញដោយសេចក្ដីសង្ឃឹមថា អ្នកនឹងទទួលបានពរជ័យដែលព្រះយេស៊ូវគ្រីស្ទប្រទានតាមរយៈដង្វាយធួនរបស់ទ្រង់ ។

ការគិតស្រមៃពីវគ្គបទគម្ពីរពិបាកៗ ។ សិស្សអាចយល់ពីវគ្គបទគម្ពីរពិបាកៗមួយចំនួនបានកាន់តែច្បាស់ ប្រសិនបើពួកគេអាចសម្ដែងវាចេញ ឬគិតស្រមៃពីវាតាមវិធីផ្សេងទៀត ។ ការធ្វើដូច្នេះអាចជួយសិស្សឲ្យយល់ពីព្រឹត្តិការណ៍ មនុស្ស និងព័ត៌មានលម្អិតនៅក្នុងព្រះគម្ពីរបានកាន់តែពេញលេញ ។

ការរៀបចំរបស់សិស្ស ៖ សូមអញ្ជើញសិស្សឲ្យបង្កើតបញ្ជីមួយអំពីពរជ័យ ដែលពួកគេបានទទួលពីព្រះអម្ចាស់ ដោយសារពួកគេបានរៀនពីដំណឹងល្អកាលនៅក្មេង ។ ម្យ៉ាងវិញទៀត ពួកគេអាចបង្កើតបញ្ជីមួយអំពីឱកាសនានា ដែលមនុស្សអាចនឹងខកខាន ប្រសិនបើពួកគេបានរៀនដំណឹងល្អយឺតពេលនៅក្នុងជីវិត ។ សូមឲ្យសិស្សគិតអំពីអ្វីដែលពួកគេអាចរៀនបាន ចេញពីបញ្ជីដែលពួកគេបានធ្វើ ។

សកម្មភាពរៀនសូត្រដែលអាចមាន

ជាជាងប្រើសាច់រឿងខាងក្រោមនេះ សូមពិចារណាប្រើប្រាស់សកម្មភាពនេះ ដោយសម្របវាតាមតម្រូវការ និងទំហំរបស់ថ្នាក់នីមួយៗ ៖

សូមអញ្ជើញសិស្សស្ម័គ្រចិត្តពីរបីនាក់ឲ្យក្រោកឈរ ហើយកាន់ព្រះគម្ពីររបស់ពួកគេ ឬសៀវភៅផ្សេងទៀតដោយដៃទាំងពីរ ហើយលាតដៃពួកគេទៅមុខរយៈពេល ២ នាទី ។ សូមសន្យានឹងពួកគេថា ពួកគេនឹងទទួលបានរង្វាន់ ( ដូចជាស្ករគ្រាប់តូចៗ ) ប្រសិនបើពួកគេអាចទប់ការលាតដៃនោះបានពេញ ២ នាទី ។ រៀងរាល់ ៣០ វិនាទីម្ដង សូមអញ្ជើញសិស្សផ្សេងទៀតឲ្យក្រោកឡើងលាតដៃដែរ ប៉ុន្តែកុំសន្យានឹងពួកគេថា អ្នកនឹងផ្ដល់រង្វាន់ជាក់លាក់ណាមួយឡើយ ។ នៅពេលសល់តែ ៣០ វិនាទីនៃ ២ នាទីនោះ សូមអញ្ជើញសិស្សដែលនៅសល់ទាំងប៉ុន្មានឲ្យឡើងឈរលាតដៃដូចគ្នាទាំងអស់ ។ នៅពេលចប់ ២ នាទី សូមប្រាប់សិស្សទាំងអស់ឲ្យដាក់ដៃចុះ ។ ដោយចាប់ផ្តើមពីអ្នកចុងក្រោយដែលចូលរួម សូមផ្តល់រង្វាន់ពេញលេញដែលបានសន្យាដល់អ្នកដែលចូលរួមទាំងអស់ ដូចគ្នានឹងរង្វាន់របស់អ្នកស្ម័គ្រចិត្តដំបូងដែរ ។

សូមសួរសិស្សថា តើពួកគេមានអារម្មណ៍យ៉ាងណាអំពីសកម្មភាពនេះ ។ ប្រសិនបើសិស្សដំបូងត្អូញត្អែរថាមិនយុត្តិធម៌ចំពោះខ្លួន សូមសួរពួកគេថាហេតុអ្វីបានជាពួកគេមានអារម្មណ៍បែបនេះ ។

សូមស្រមៃពីសាច់រឿងខាងក្រោមនេះ ៖

ថ្មីៗនេះ ម៉ារីសូល បានចូលរួមនឹងសាសនាចក្រ រួមជាមួយម្តាយ និងជីដូនជីតារបស់នាង ។ មិនយូរប៉ុន្មាន ជីតារបស់នាងក៏បានលាចាកលោកទៅ ។ ម៉ារីសូល ងឿងឆ្ងល់ថា តើជីតារបស់នាងនឹងទទួលបានពរជ័យដូចដែលនាងនឹងទទួលបានដែរឬទេ បើទោះបីជាគាត់បានទទួលយកដំណឹងល្អនៅពេលក្រោយខ្លាំងក្នុងជីវិតក៏ដោយនោះ ។

  • តើអ្នកនឹងនិយាយអ្វីខ្លះទៅកាន់ ម៉ារីសូល ?

ព្រះអង្គសង្គ្រោះបានបង្រៀនពួកសាវករបស់ទ្រង់នូវពាក្យប្រៀបប្រដូចមួយ ដែលបង្ហាញពីព្រះទ័យខ្វាយខ្វល់របស់ទ្រង់ចំពោះអស់អ្នកដែលជ្រើសរើសធ្វើតាមទ្រង់ ។ ពេញមួយមេរៀននេះ សូមស្វែងរកការបំផុសគំនិតពីព្រះវិញ្ញាណបរិសុទ្ធ នៅពេលអ្នកស្វែងរកសេចក្តីពិត ដែលនឹងជួយអ្នកឲ្យយល់កាន់តែច្បាស់អំពីបំណងប្រាថ្នារបស់ព្រះអង្គសង្គ្រោះសម្រាប់ពួកយើង ។

ជើងឈ្នួលក្នុងចម្ការទំពាំងបាយជូរ

សូមពិចារណាគូសតារាងមួយនៅលើក្តារខៀន ដែលមានចន្លោះទទេសម្រាប់ព័ត៌មានខាងក្រោមអំពីក្រុមជើងឈ្នួលនីមួយៗ ៖ ពេលវេលាចាប់ផ្តើម ប្រាក់ខែដែលបានសន្យា រយៈពេលធ្វើការ និងចំនួនប្រាក់ដែលបានបង់ ។ សូមអញ្ជើញសិស្សឲ្យបំពេញតារាងនេះ ។

នៅពេលអ្នកសិក្សាពាក្យប្រៀបប្រដូចនេះ វាមានប្រយោជន៍ក្នុងការដឹងថា ថ្ងៃធ្វើការធម្មតានៅក្នុងសម័យព្រះគម្ពីរសញ្ញាថ្មីទំនងជាមានរយៈពេលប្រហែល ១២ ម៉ោង ដោយចាប់ផ្តើមពីព្រឹកព្រលឹម និងបញ្ចប់នៅពេលល្ងាច ។ ពាក្យថា កាក់ នៅក្នុងខគម្ពីរទាំងនេះសំដៅលើប្រាក់ឌឺណារីស ដែលជាកាក់របស់រ៉ូម៉ាំង ជាធម្មតាប្រើដើម្បីផ្តល់ប្រាក់ឈ្នួលដល់ជើងឈ្នួលសម្រាប់ការងារពេញមួយថ្ងៃ ។

សូមអាន ម៉ាថាយ ២០:១–៧ ដោយរកមើលពីរបៀបដែលម្ចាស់ចម្ការបានជួលជើងឈ្នួល ។អ្នកគួរតែមើលវីដេអូ « Laborers in the Vineyard » ចាប់ពីលេខកូដម៉ោង ០:០០ ដល់ ១:៣៣ ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org ។

3:0

អែលឌើរ ជេហ្វ្រី អ័រ ហូឡិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានពន្យល់ ៖

Official Portrait of Elder Jeffrey R. Holland. Photographed January 2018.

នៅក្នុងជំនាន់របស់ព្រះអង្គសង្រ្គោះ បុរសម្នាក់ និងគ្រួសាររបស់គាត់ជាមធ្យមមិនអាចធ្វើបានច្រើនជាងអ្វីដែលគេបានរកនៅថ្ងៃនោះទេ ។ ប្រសិនបើអ្នកមិនធ្វើការ ធ្វើចម្ការ នេសាទត្រី ឬ លក់ដូរទេ អ្នកប្រហែលគ្មានអ្វីបរិភោគនោះទេ ។

( ជែហ្វ្រី អ័រ ហូឡិន « The Laborers in the Vineyard » EnsignLiahona ខែ ឧសភា ឆ្នាំ ២០១២ ទំព័រ ៣១ )

សូមជួយសិស្សឲ្យវិភាគពាក្យប្រៀបប្រដូច ចេញពីទស្សនៈខុសៗគ្នានៃក្រុមជើងឈ្នួលនីមួយៗ ។

  • តើអ្នកគិតថាម្ចាស់ចម្ការទំពាំង‌បាយជូរ និងជើងឈ្នួលតំណាងឲ្យនរណា ?

  • តើអ្នកគិតថា វានឹងមានអារម្មណ៍យ៉ាងណាក្នុងការក្លាយជាជើងឈ្នួលដំបូងគេដែលបានជួលសម្រាប់ថ្ងៃនោះ ?

  • តើអ្នកគិតថា ជើងឈ្នួលដែលរង់ចាំការជួលមានអារម្មណ៍បែបណាអំឡុងពេលកំពុងរង់ចាំនោះ ?

សូមអាន ម៉ាថាយ ២០:៨–១៦ ដោយរកមើលរបៀបដែលមួយថ្ងៃៗបញ្ចប់សម្រាប់ជើងឈ្នួលទាំងអស់ ។អ្នកគួរតែមើលវីដេអូ « Laborers in the Vineyard » ចាប់ពីលេខកូដម៉ោង ១:៣៤ ដល់ ៣:០០ ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org ។

3:0

វាប្រហែលជាមានប្រយោជន៍ក្នុងការដឹងថា ការត្រូវបានជួលដោយម្ចាស់ចម្ការនៅក្នុងពាក្យប្រៀបប្រដូចនេះ អាចបង្ហាញពីការចូលទៅក្នុងសេចក្តីសញ្ញាជាមួយព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។ ប្រាក់បៀវត្សរ៍អាចតំណាងឲ្យពរជ័យនៃជីវិតដ៏នៅអស់កល្បជានិច្ច ។

សូមសួរសំណួរខាងក្រោមមួយចំនួន ឬទាំងអស់ ( ឬសំណួរផ្សេងទៀត ) ដើម្បីជួយសិស្សឲ្យស្គាល់គុណលក្ខណៈដ៏ទេវភាពដែលបានបង្ហាញដោយម្ចាស់ចម្ការ ។

  • តើអ្នកនឹងមានអារម្មណ៍យ៉ាងណាចំពោះម្ចាស់ចម្ការទំពាំងបាយជូរ ប្រសិនបើអ្នកជាអ្នកត្រូវបានជួលដំបូងគេ ? ចុងក្រោយគេ ?

  • តើម្ចាស់ចម្ការបានបង្ហាញសេចក្ដីស្រឡាញ់ និងការយកចិត្តទុកដាក់ចំពោះជើងឈ្នួលទាំងអស់តាមរបៀបណា ?

  • នៅពេលអ្នកយល់ថា ម្ចាស់ចម្ការអាចតំណាងឲ្យព្រះវរបិតាសួគ៌ ឬព្រះយេស៊ូវគ្រីស្ទ តើអ្នកឃើញគុណលក្ខណៈដ៏ទេវភាពអ្វីខ្លះនៅក្នុងទ្រង់ ?

  • តើមេរៀនអ្វីខ្លះដែលយើងអាចរៀនមកពីពាក្យប្រៀបប្រដូចនេះ ?

សេចក្តីមេត្តាករុណារបស់ព្រះអម្ចាស់

អែលឌើរ ជេហ្វ្រី អ័រ ហូឡិន បានចែកចាយសេចក្តីពិតសំខាន់ៗ ដែលយើងអាចរៀនអំពីព្រះអម្ចាស់នៅក្នុងពាក្យប្រៀបប្រដូចនេះ ។ អ្នកអាចចង់មើលវីដេអូ « The Laborers in the Vineyard » ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org ចាប់ពីលេខកូដម៉ោង ១០:០២ ដល់ម៉ោង ១១:៤២ ឬអានអត្ថបទខាងក្រោមនេះ ។

15:23
Official Portrait of Elder Jeffrey R. Holland. Photographed January 2018.

ពាក្យប្រៀបធៀបនេះ—ដូចជាពាក្យប្រៀបធៀបផ្សេងទៀតទាំងអស់—គឺមិនមែនអំពីជើងឈ្នួល ឬប្រាក់ឈ្នួលទៀតទេ ពាក្យប្រៀបធៀបផ្សេងទៀតគឺអំពីចៀម និង ពពែ ។ នេះគឺជារឿងអំពីភាពល្អរបស់ព្រះ ការអត់ធ្មត់ និង ការអភ័យទោសរបស់ទ្រង់ និងដង្វាយធួនរបស់ព្រះអម្ចាស់យេស៊ូវគ្រីស្ទ ។ វាជារឿងអំពីសប្បុរសធម៌ និងចិត្តមេត្តាករុណា ។ វាជារឿងអំពីព្រះគុណ ។ វាសង្កត់ធ្ងន់លើគំនិតដែលខ្ញុំបានឮជាច្រើនឆ្នាំកន្លងទៅ ដែលប្រាកដជារឿងដែលព្រះរីករាយបំផុតក្នុងការជាព្រះ គឺជាការរំភើបក្នុងការមានចិត្តមេត្តាករុណា ជាពិសេសចំពោះអ្នកដែលមិនសង្ឃឹមដល់ ហើយជាញឹកញាប់មានអារម្មណ៍ថាពួកគេមិនស័ក្តិសមនឹងទទួលវា ។

ខ្ញុំមិនដឹងថានរណាខ្លះក្នុងចំណោមអ្នកដ៏ច្រើននាថ្ងៃនេះ អាចត្រូវការឮសារលិខិតនៃការអភ័យទោសដែលជាផ្នែកដ៏ធម្មតាមួយនៅក្នុងពាក្យប្រៀបធៀបនេះ ប៉ុន្ដែមិនថាអ្នកគិតថាអ្នកយឺតយ៉ាងណាទេ មិនថាឱកាសប៉ុន្មានដែលអ្នកគិតថាអ្នកបានរំលង មិនថាកំហុសច្រើនប៉ុណ្ណាដែលអ្នកមានអារម្មណ៍ថាអ្នកបានធ្វើ ឬទេពកោសល្យដែលអ្នកគិតថាអ្នកមិនមាន ឬការឃ្លាតឆ្ងាយពីផ្ទះ និងគ្រួសារ និងព្រះដែលអ្នកមានអារម្មណ៍ថាអ្នកបានធ្វើដំណើរមកឆ្ងាយយ៉ាងណានោះទេ ខ្ញុំសូមថ្លែងទីបន្ទាល់ថា អ្នក មិនបាន ធ្វើដំណើរឆ្ងាយផុតពីទំហំនៃសេចក្ដីស្រឡាញ់របស់ព្រះនោះទេ ។ វាមិនអាចទៅរួចសម្រាប់អ្នកដើម្បីលិចទៅជ្រៅជាងពន្លឺនៃដង្វាយធួនរបស់ព្រះគ្រីស្ទដ៏និរន្ដរដែលអាចចែងចាំងដល់បានទេ ។

( ជែហ្វ្រី អ័រ ហូឡិន « The Laborers in the Vineyard » EnsignLiahona ខែ ឧសភា ឆ្នាំ ២០១២ ទំព័រ ៣២–៣៣ )

  • សូមគិតអំពីអ្វីដែលអែលឌើរ ហូឡិន បានបង្រៀន ដែលអ្នកបានដឹងរួចហើយថាពិតអំពីព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។ តើអ្នកបានដឹងថា វាជាការពិតដោយរបៀបណា ?

  • តើអ្នកមានគំនិត ឬអារម្មណ៍អ្វីខ្លះបន្ថែមទៀតអំពីព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ដោយសារអ្វីដែលអ្នកបានរៀននៅថ្ងៃនេះ ?

  • តើអ្វីដែលអ្នកបានរៀន អាចមានឥទ្ធិពលលើជីវិតប្រចាំថ្ងៃរបស់អ្នកយ៉ាងដូចម្ដេច ?

សូមថ្លែងទីបន្ទាល់អំពីសេចក្តីមេត្តាករុណារបស់ព្រះយេស៊ូវគ្រីស្ទ និងបំណងប្រាថ្នារបស់ទ្រង់ដើម្បីប្រទានពរដល់អស់អ្នកដែលមករកទ្រង់ ។ សូមពិចារណាចែកចាយបទពិសោធន៍ផ្ទាល់ខ្លួន ឬសូមឲ្យសិស្សចែកចាយដោយសមរម្យពីរបៀបដែលពួកគេមានអារម្មណ៍ថាទទួលបានសេចក្ដីមេត្តាករុណា និងព្រះគុណរបស់ទ្រង់ ។

វិចារណកថា និង ព័ត៌មានសាច់រឿង

តើអ្វីជាគោលបំណងនៃការធ្វើការនៅក្នុងចម្ការទំពាំងបាយជូររបស់ព្រះអម្ចាស់ ?

ប្រធាន ដាល្លិន អេក អូក ក្នុងគណៈប្រធានទីមួយបានបង្រៀន ៖

Official Portrait of President Dallin H. Oaks taken March 2018.

រង្វាន់របស់លោកចៅហ្វាយនៅក្នុងសេចក្តីជំនុំជម្រះចុងក្រោយនឹងមិនផ្អែកទៅលើរយៈពេល ដែលយើងបានធ្វើការនៅក្នុងចម្ការទំពាំងបាយជូរបានយូរប៉ុណ្ណានោះទេ ។ យើងពុំទទួលបានរង្វាន់សួគ៌ារបស់យើងដោយកំណត់ពេលធ្វើការនោះឡើយ ។ អ្វីដែលសំខាន់គឺថា ការធ្វើការរបស់យើងនៅក្នុងកន្លែងធ្វើការរបស់ព្រះអម្ចាស់បានបណ្ដាលឲ្យយើង ក្លាយទៅជា អ្វីមួយ ។ ចំពោះពួកយើងមួយចំនួន ការណ៍នេះតម្រូវឲ្យធ្វើច្រើនជាងមនុស្សដទៃទៀត ។ អ្វីដែលសំខាន់នៅទីបញ្ចប់គឺអ្វីដែលយើងបានប្រែក្លាយ ដោយសារកម្លាំងពលកម្មរបស់យើង ។

( ដាល្លិន អេក អូក « The Challenge to Become » Ensign ខែ វិច្ឆិកា ឆ្នាំ ២០០០ ទំព័រ ៣៤ )

អែលឌើរ ជេហ្វ្រី អ័រ ហូឡិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀន ៖

Official Portrait of Elder Jeffrey R. Holland. Photographed January 2018.

ខ្ញុំថ្លែងទីបន្ទាល់អំពីការរំឭកជាថ្មីនៃអំណាចនៃសេចក្ដីស្រឡាញ់របស់ព្រះ និងអព្ភូតហេតុនៃព្រះគុណរបស់ទ្រង់ ។ ទ្រង់បារម្ភអំពីសេចក្ដីជំនឿដែលអ្នកទទួលបាន មិនមែនអំពីចំនួនម៉ោងក្នុងមួយថ្ងៃ ដែលអ្នកទទួលសេចក្ដីជំនឿនោះទេ ។

ដូច្នេះបើអ្នកបានធ្វើសេចក្ដីសញ្ញាហើយ សូមរក្សាវាទុក ។ បើអ្នកមិនទាន់បានធ្វើទេ សូមធ្វើវា ។ បើអ្នកបានធ្វើវា ហើយមិនបានរក្សាវានោះទេ សូមប្រែចិត្ត និងធ្វើជាថ្មី ។ វា មិនដែល យឺតពេលនោះទេ ដរាបណាម្ចាស់ចម្ការមិនទាន់និយាយថា ដល់ពេលនោះ ។ … សូមកុំពន្យារពេល ។ វាជិតយឺតពេលហើយ ។

( ជែហ្វ្រី អ័រ ហូឡិន « The Laborers in the Vineyard » EnsignLiahona ខែ ឧសភា ឆ្នាំ ២០១២ ទំព័រ ៣៣ )

សកម្មភាពរៀនសូត្របន្ថែម

សុន្ទរកថារបស់អែលឌើរ ហូឡិន « ជើងឈ្នួលក្នុងចម្ការទំពាំងបាយជូរ »

អាស្រ័យលើតម្រូវការរបស់សិស្ស សុន្ទរកថារបស់អែលឌើរ ហូឡិន « ជើងឈ្នួលក្នុងចម្ការទំពាំងបាយជូរ » ( EnsignLiahona ខែ ឧសភា ឆ្នាំ ២០១២ ទំព័រ ៣១–៣៣ ) អាចត្រូវបានប្រើដើម្បីបង្រៀនអំពីរឿងដូចខាងក្រោម ៖

  • ការយកឈ្នះលើការច្រណែន និងការច្រណែនឈ្នានីស ( សូមមើល កថាខណ្ឌទី ២–៨ នៃសុន្ទរកថារបស់លោក ឬលេខកូដម៉ោង ០:២៣–៧:០៨ នៃវីដេអូ )

  • ការដាក់ការខកចិត្តពីអតីតកាលនៅពីក្រោយយើង ហើយឈានទៅមុខដោយសេចក្ដីជំនឿ ( សូមមើល កថាខណ្ឌទី ៩–១១ ឬលេខកូដម៉ោង ៧:០៨–៩:៥៧ )

លូកា ១៨:១–៨, ៣៥–៤៣ ។ ពាក្យប្រៀបប្រដូចអំពីចៅក្រមមិនយុត្តិធម៌ និងការប្រោសអ្នកសុំទានពិការភ្នែកឲ្យជា

ដំណើររឿងទាំងពីរនេះអាចត្រូវបានបង្រៀនរួមគ្នា ឬដាច់ដោយឡែកពីគ្នា ។ ដំណើររឿងទាំងពីរនេះបង្ហាញពីគោលការណ៍ថា ប្រសិនបើយើងស្មោះត្រង់ និងខ្ជាប់ខ្ជួនក្នុងការអធិស្ឋានប្រចាំថ្ងៃរបស់យើងទៅកាន់ព្រះវរបិតាសួគ៌ ហើយនៅពេលយើងអនុវត្តសេចក្តីជំនឿទៅលើព្រះយេស៊ូវគ្រីស្ទ នោះយើងអាចទទួលបានសេចក្ដីមេត្តាករុណារបស់ទ្រង់

នៅក្នុងពាក្យប្រៀបប្រដូវអំពីចៅក្រមមិនយុត្តិធម៌ ( សូមមើល លូកា ១៨:១–៨ ) មានចៅក្រមម្នាក់ដែលព្រងើយកន្ដើយចំពោះស្ត្រីមេម៉ាយម្នាក់ បានសម្រេចចិត្តជួយនាង ដោយសារគាត់ធុញទ្រាន់នឹងការអង្វររបស់នាង ។ ព្រះអង្គសង្គ្រោះបានបង្រៀនពាក្យប្រៀបប្រដូចនេះដើម្បីបញ្ជាក់ថា ព្រះនឹងស្តាប់ឮ ហើយឆ្លើយតបនឹង « ពួករើសតាំងរបស់ទ្រង់ ដែលគេអំពាវនាវរកទ្រង់ទាំងយប់ទាំងថ្ងៃ » ( លូកា ១៨:៧ ) ។

តើសេចក្ដីពិតដូចគ្នានេះត្រូវបានបង្ហាញយ៉ាងដូចម្ដេចនៅក្នុងជីវិតរបស់អ្នកសុំទានពិការភ្នែកម្នាក់ ដែលបានស្រែកសូមជំនួយពីព្រះអម្ចាស់ ? ( សូមមើល លូកា ១៨:៣៥–៤៣ ) ។

  • តើការរស់នៅតាមគោលការណ៍នេះអាចជួយអ្នកក្នុងជីវិតប្រចាំថ្ងៃរបស់អ្នកតាមរបៀបណាខ្លះ ?

  • តើព្រះវរបិតាសួគ៌បានបង្ហាញពីព្រះហឫទ័យរបស់ទ្រង់ក្នុងការឆ្លើយតបអ្នកយ៉ាងដូចម្ដេច ទោះបីជានៅពេលដែលចម្លើយទាំងនោះមិនបានមកតាមពេលវេលា ឬវិធីដែលយើងសង្ឃឹមថាវានឹងមកក៏ដោយនោះ ?