ថ្នាក់​សិក្ខាសាលា
ហេព្រើរ ១២


ហេព្រើរ ១២

« ព្រះអម្ចាស់ទ្រង់ផ្ចាញ់ផ្ចាលចំពោះអស់អ្នកណាដែលទ្រង់ស្រឡាញ់ »

Young family in New Zealand playing and laughing with their children outside their home. They are playing basketball, holding the children and laughing and watching a small boy ride a trike.

តើលើកចុងក្រោយបង្អស់ដែលអ្នកត្រូវបានគេវាយផ្ចាល ឬកែតម្រូវគឺនៅពេលណា ? តើអ្នកបានឆ្លើយតបយ៉ាងដូចម្ដេច ? តើអ្នកធ្លាប់ដឹងគុណចំពោះការកែតម្រូវដែលអ្នកបានទទួលដែរឬទេ ? ប៉ុលបានសរសេរទៅពួកបរិសុទ្ធហេព្រើរ ហើយបានពន្យល់ពួកគេថា ព្រះវរបិតាសួគ៌របស់យើងបង្ហាញសេចក្តីស្រឡាញ់របស់ទ្រង់ជាញឹកញាប់ដោយការកែតម្រូវយើង ។ មេរៀននេះអាចជួយអ្នករៀនពីរបៀបដែលការចុះចូលដោយបន្ទាបខ្លួនទៅនឹងការកែតម្រូវពីព្រះវរបិតាសួគ៌អាចជួយអ្នកឲ្យមានសេចក្ដីសុខសាន្ត ហើយក្លាយកាន់តែដូចជាទ្រង់ ។

ការអធិស្ឋានសម្រាប់សិស្សជាទៀងទាត់ ។ ព្រះវរបិតាសួគ៌ស្គាល់សិស្សម្នាក់ៗ ។ នៅពេលអ្នកអធិស្ឋានទៅកាន់ទ្រង់ នោះទ្រង់អាចជួយអ្នកឲ្យស្វែងយល់ពីតម្រូវការរបស់សិស្ស និងបំផុសគំនិតអ្នកនូវវិធីដើម្បីបំពេញតម្រូវការរបស់ពួកគេ ។ សូមស្តាប់តាមការបំផុសគំនិតដែលអាចកើតមានក្នុងអំឡុងមេរៀន ឬពេលអ្នករៀបចំខ្លួនបង្រៀន ។

ការរៀបចំរបស់សិស្ស ៖ សូមអញ្ជើញសិស្សឲ្យគិតអំពីគ្រានានាដែលពួកគេមានអំណរគុណចំពោះការកែតម្រូវ មិនថាមកពីព្រះ ឬអ្នកផ្សេងទៀតឡើយ ។

សកម្មភាពរៀនសូត្រដែលអាចមាន

ការរត់ប្រណាំងនៃជីវិត

ហេព្រើរ ១២:៩ ដែលជាវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ នឹងត្រូវបានសិក្សាយ៉ាងស៊ីជម្រៅនៅក្នុងមេរៀនបន្ទាប់ ។ ប្រសិនបើម៉ោងរៀនមានកំណត់ ហើយមេរៀនតែមួយស្តីពីហេព្រើរ ១២ អាចត្រូវបានបង្រៀន សូមពិចារណាពីរបៀបបញ្ចូលមេរៀនទាំងពីរជាមួយគ្នាប្រកបដោយប្រសិទ្ធភាព ។

សូមបង្ហាញរូបភាពខាងក្រោម ( ឬរូបភាពស្រដៀងគ្នា ) ។

Rio , Brazil - 9 September 2016; Jason Smyth of Ireland on his way to winning the Men's 100m
Athlete Track or Running Track with nice scenic

មុនពេលសិស្សឆ្លើយសំណួរខាងក្រោមនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់ពួកគេ សូមពិចារណាអញ្ជើញពួកគេឲ្យពិភាក្សាជាគូ ឬជាក្រុមតូចៗអំពីរបៀបដែលជីវិតគឺដូចជាការរត់ប្រណាំងមួយ ។

នៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក សូមបង្កើតបញ្ជីអំពីវិធីដែលជីវិតរមែងស្លាប់របស់អ្នកមានសភាពដូចជាការរត់ប្រណាំងចម្ងាយឆ្ងាយ ។ ឧទាហរណ៍ អ្នកអាចឆ្លើយដូចខាងក្រោម ៖

  • តើអ្វីទៅធ្វើឲ្យអ្នកមានអារម្មណ៍ថានឿយហត់ ឬអស់កម្លាំង ?

  • តើមានវិធីណាខ្លះដែលអ្នកធ្វើបានល្អក្នុងការរត់ប្រណាំង និងវិធីដែលអ្នកអាចធ្វើបានល្អជាងនេះ ?

  • តើគោលដៅអ្វីដែលអ្នកកំពុងរត់ឆ្ពោះទៅរក ? ហេតុអ្វីវាគួរឲ្យចង់បាន ?

  • ហេតុអ្វីអ្នកត្រូវការជំនួយដើម្បីបញ្ចប់ការរត់ប្រណាំងនៃជីវិត ?

« ចូររត់ដោយមានការអត់ធ្មត់ »

សាវកប៉ុលប្រដូចជីវិតរបស់យើងទៅនឹងការរត់ប្រណាំង ។សូមអាន ហេព្រើរ ១២:១–២ ដោយរកមើលអ្វីដែលប៉ុលបានបង្រៀនអំពីរបៀបដែលយើងអាចធ្វើការរត់ប្រណាំងនៃជីវិតប្រកបដោយជោគជ័យ ។ សូមកត់ចំណាំថា « ស្មរបន្ទាល់មួយហ្វូងធំ » ដែលបានលើកឡើងនៅក្នុង ខទី ១ សំដៅលើគំរូនៃសេចក្ដីជំនឿដែលបានកត់ត្រានៅក្នុង ហេព្រើរ ១១

  • តើមានអ្វីដែលអ្នកចាប់អារម្មណ៍នៅក្នុងខគម្ពីរទាំងនេះ ?

  • តើការធ្វើតាមដំបូន្មានរបស់ប៉ុលនឹងជួយយើងឲ្យធ្វើការរត់ប្រណាំងក្នុងជីវិតដោយជោគជ័យយ៉ាងដូចម្ដេច ?

ប៉ុលបានកំណត់ចំណាំនៅក្នុង ខទី ២ ថា ព្រះអង្គសង្គ្រោះបានស៊ូទ្រាំនឹងការរងទុក្ខនៃការឆ្កាង ដោយផ្ដោតលើ « សេចក្ដីអំណរដែលនៅចំពោះទ្រង់ » ( ហេព្រើរ ១២:២ ) ។ ប្រធាន រ័សុល អិម ណិលសុន បានពន្យល់ ៖

17:1
Official portrait of President Russell M. Nelson taken January 2018

ហើយតើមានសេចក្ដីអំណរអ្វីខ្លះដែលនៅចំពោះទ្រង់នោះ ? ប្រាកដណាស់វារួមមានអំណរនៃការជ្រះស្អាត ការព្យាបាល និងការពង្រឹងដល់យើង អំណរនៃការបង់ថ្លៃចំពោះអំពើបាបនៃអស់អ្នកដែលប្រែចិត្ត អំណរនៃការធ្វើឲ្យអ្នក និងរូបខ្ញុំអាចត្រឡប់ទៅផ្ទះវិញ—ឲ្យជ្រះស្អាត និងមានភាពស័ក្តិសម—ដើម្បីរស់នៅជាមួយព្រះមាតាបិតា និងក្រុមគ្រួសារសួគ៌ា ។

( រ័សុល អិម ណិលសុន « Joy and Spiritual Survival » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១៦ ទំព័រ ៨៣ )

  • តើការផ្តោតព្រះទ័យរបស់ព្រះអង្គសង្គ្រោះអំឡុងការឆ្កាងទ្រង់ បង្រៀនអ្នកអំពីព្រះទ័យរបស់ទ្រង់ចំពោះអ្នកដូចម្តេចខ្លះ ?

  • តើការដឹងអំពីព្រះយេស៊ូវគ្រីស្ទនេះអាចជួយអ្នកឲ្យទទួលបាននូវសេចក្ដីអំណរយ៉ាងដូចម្ដេច សូម្បីតែក្នុងគ្រាលំបាក ?

  • តើមានសេចក្ដីអំណរអ្វីខ្លះដែលអ្នកអាចផ្តោតលើអំឡុងគ្រាលំបាកក្នុងជីវិតរបស់អ្នក ?

ការស៊ូទ្រាំនឹងការវាយផ្ចាលពីព្រះអម្ចាស់

សូមគិតអំពីគ្រាមួយដែលនរណាម្នាក់កែតម្រូវអ្នក និងរបៀបដែលអ្នកប្រតិកម្មចំពោះការកែតម្រូវនោះ ។

  • តើមានហេតុផលអ្វីខ្លះដែលមនុស្សបានកែតម្រូវអ្នក ?

  • ហេតុអ្វីពេលខ្លះវាពិបាកក្នុងការទទួលយកការកែតម្រូវពីអ្នកដទៃ ?

  • តើនៅពេលណាដែលអ្នកមានអំណរគុណចំពោះការកែតម្រូវមួយចំនួនដែលអ្នកបានទទួល ? ហេតុអ្វី ?

សូមពិចារណាបង្ហាញសេចក្ដីយោងបទគម្ពីរខាងក្រោម ហើយដាក់សិស្សជាក្រុមតូចៗដើម្បីសិក្សាវគ្គបទគម្ពីរ ហើយពិភាក្សាសំណួរដែលពាក់ព័ន្ធ ។ សូមអញ្ជើញមនុស្សម្នាក់មកពីក្រុមនីមួយៗឲ្យចែកចាយចម្លើយមួយចំនួនដែលពួកគេទទួលអារម្មណ៍ថា មានប្រយោជន៍ ឬយល់ដឹងជាពិសេស ។

សូមអាន ហេព្រើរ ១២:៥–៧, ៩–១១ ដោយរកមើលអ្វីដែលប៉ុលបានបង្រៀនអំពីការវាយផ្ចាល ឬការកែតម្រូវ ។

ប្រសិនបើសិស្សមានសំណួរអំពីពាក្យ កូនឥតខាន់ស្លា នៅក្នុង ហេព្រើរ ១២:៨ សូមពន្យល់ថា វាសំដៅទៅលើអ្នកទាំងឡាយណាដែលកើតចេញពីឪពុកម្ដាយដែលមិនរៀបអាពាហ៍ពិពាហ៍ ដែលមិនត្រូវបានគេចាត់ទុកថា ជាអ្នកទទួលមរតកស្របច្បាប់ក្នុងសម័យរបស់ប៉ុលទេ ។

  • តើខគម្ពីរទាំងនេះបង្រៀនអ្វីខ្លះអំពីគោលបំណងរបស់ព្រះវរបិតាសួគ៌ក្នុងការវាយផ្ចាលយើង ?

សូមពិនិត្យមើល ហេព្រើរ ១២:១០–១១ ម្ដងទៀត ដោយរកមើលរបៀបដែលអ្នកអាចបំពេញសេចក្ដីពិតខាងក្រោមនេះ ៖

ប្រសិនបើយើងចុះចូលនឹងការវាយផ្ចាលពីព្រះវរបិតាសួគ៌…

សូមអញ្ជើញសិស្សឲ្យចែកចាយការយល់ដឹងរបស់ពួកគេ ។ ប្រសិនបើចាំបាច់ សូមជួយពួកគេឲ្យស្គាល់សេចក្តីពិតស្រដៀងនឹងចំណុចខាងក្រោម ដោយលើកឡើងនូវឃ្លា « បានសេចក្តីបរិសុទ្ធរបស់ទ្រង់ » នៅក្នុង ខទី ១០ ហើយ « បង្កើតផលដ៏សុខសាន្តនៃសេចក្តីសុចរិតដល់អស់អ្នកណាដែលត្រូវរងទ្រាំនោះវិញ » នៅក្នុង ខទី ១១

នេះជាវិធីមួយដែលអ្នកអាចបំពេញសេចក្តីពិតនេះ ៖ ប្រសិនបើយើងចុះចូលទៅនឹងការវាយផ្ចាលមកពីព្រះវរបិតាសួគ៌ នោះយើងនឹងប្រែកាន់តែដូចជាទ្រង់ ហើយមានភាពសុខសាន្ត ដែលកើតឡើងមកពីភាពសុចរិត

អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានផ្ដល់នូវការយល់ដឹងដូចខាងក្រោម អំពីការវាយផ្ចាលដែលយើងទទួលបានពីព្រះអម្ចាស់ ៖

Portrait of Elder D. Todd Christofferson. Photographed in March 2020.

យ៉ាងហោចណាស់ការវាយផ្ចាលពីព្រះ មានគោលបំណងបីយ៉ាង ៖ ( ១ ) ដើម្បីបញ្ចុះបញ្ចូលយើងឲ្យប្រែចិត្ត ( ២ ) ដើម្បីបន្សុទ្ធ ហើយញែកយើងចេញឲ្យបរិសុទ្ធ និង ( ៣ ) នៅពេលខ្លះតម្រង់ផ្លូវយើងជាថ្មីនៅក្នុងជីវិតឲ្យត្រូវទៅតាមអ្វីដែលព្រះជ្រាបថាជាផ្លូវដ៏ប្រសើរមួយ ។ …

… ប្រសិនបើយើងបើកចិត្តចំពោះវា នោះការកែតម្រូវដែលចាំបាច់នឹងមកតាមរយៈទម្រង់ជាច្រើន និងមកពីប្រភពជាច្រើន ។ វាអាចមកតាមគន្លងនៃការអធិស្ឋានរបស់យើង នៅពេលព្រះមានព្រះបន្ទូលនៅក្នុងគំនិត និងដួងចិត្តរបស់យើងតាមរយៈព្រះវិញ្ញាណបរិសុទ្ធ [ សូមមើល គោលលទ្ធិ និងសេចក្ដីសញ្ញា ៨:២ ] ។ វាអាចមកជាទម្រង់នៃការអធិស្ឋានដែលឆ្លើយថា ទេ ឬខុសពីអ្វីដែលយើងបានសង្ឃឹម ។ ការវាយផ្ចាលអាចកើតឡើង នៅពេលយើងសិក្សាព្រះគម្ពីរ និងត្រូវបានរំឭកអំពីភាពទន់ខ្សោយ ការមិនគោរពប្រតិបត្តិ ឬបញ្ហាធ្វេសប្រហែសដោយងាយៗ ។

( ឌី ថត គ្រីស្តូហ្វឺសិន « As Many as I Love, I Rebuke and Chasten » EnsignLiahona ខែ ឧសភា ឆ្នាំ ២០១១ ទំព័រ ៩៨, ១០០ )

  • ផ្អែកលើសេចក្តីថ្លែងការណ៍របស់អែលឌើរ គ្រីស្តូហ្វឺសិន តើមានវិធីអ្វីខ្លះដែលព្រះវរបិតាសួគ៌អាចនឹងវាយផ្ចាល ឬកែតម្រូវយើង ?

ប្រសិនបើអាច សូមមើល « The Will of God » ( ៣:០១ ) ដើម្បីមើលពីរបៀបដែលប្រធាន ហ្យូ ប៊ី ប្រោន ( ឆ្នាំ ១៨៨៣–១៩៧៥ ) ក្នុងគណៈប្រធានទីមួយត្រូវបានជួយដោយការវាយផ្ចាលរបស់ព្រះ ។ វីដេអូនេះអាចរកឃើញនៅលើគេហទំព័រ ChurchofJesusChrist.org ។

3:2
  • តើអ្នកមានគំនិត ឬអារម្មណ៍អ្វីខ្លះដែលអាចជួយក្នុងជីវិតរបស់អ្នក ពេលអ្នកមើលវីដេអូនេះ ?

  • តើការចុះចូលនឹងការវាយផ្ចាលពីព្រះវរបិតាសួគ៌អាចនាំមកនូវសេចក្ដីសុខសាន្ត និងជួយអ្នកឲ្យកាន់តែដូចទ្រង់ដោយរបៀបណា ?

  • តើអ្នកមានបទពិសោធន៍អ្វីខ្លះ ដែលការវាយផ្ចាលរបស់ព្រះវរបិតាសួគ៌បានជួយអ្នកឲ្យរកឃើញសេចក្ដីសុខសាន្ត ឬប្រែក្លាយកាន់តែដូចជាទ្រង់ ?

  • តើបទពិសោធន៍នេះជះឥទ្ធិពលលើអារម្មណ៍របស់អ្នកចំពោះទ្រង់យ៉ាងដូចម្តេច ?

សូមពិចារណាចែកចាយគំរូមួយនៃការត្រូវបានវាយផ្ចាលពីព្រះ ដើម្បីជួយសិស្សឲ្យគិតអំពីបទពិសោធន៍របស់ពួកគេផ្ទាល់ ។ សូមប្រយ័ត្នប្រយែង កុំចែកចាយអ្វីដែលផ្ទាល់ខ្លួន ឬឯកជនពេក ។

សូមផ្ដល់ពេលវេលាគ្រប់គ្រាន់ឲ្យសិស្សពិចារណា និងបំពេញសកម្មភាពខាងក្រោមនេះ ហើយលើកទឹកចិត្តពួកគេឲ្យធ្វើសកម្មភាពតាមចំណាប់អារម្មណ៍នានា ដែលពួកគេទទួលបាន ។

សូមគិតអំពីអ្វីដែលអ្នកបានរៀន និងទទួលអារម្មណ៍នៅថ្ងៃនេះ ដែលអាចជួយក្នុងជីវិតរបស់អ្នក ។ សូមកត់ត្រាគំនិត និងចំណាប់អារម្មណ៍របស់អ្នក រួមទាំងសកម្មភាពដែលអ្នកគ្រោងនឹងធ្វើ ដោយផ្អែកលើអ្វីដែលអ្នកបានរៀន និងទទួលអារម្មណ៍ ។

វិចារណកថា និងព័ត៌មានសាច់រឿង

តើមានអ្វីកើតឡើងប្រសិនបើខ្ញុំមានអារម្មណ៍ថា ខ្ញុំរត់យឺតជាងអ្នកដទៃនៅក្នុងការរត់ប្រណាំងនៃជីវិត ?

អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានពន្យល់ ៖

Official Portrait of Elder Jeffrey R. Holland. Photographed January 2018.

យើងពុំស្ថិតនៅក្នុងការរត់ប្រណាំងគ្នា ដើម្បីនឹងមើលឃើញថា តើនរណាមានជាងគេ ឬមានទេពកោសល្យជាងគេបំផុត ឬស្អាតជាងគេបំផុត ឬបានពរជ័យជាងគេបំផុតនោះឡើយ ។ ការរត់ប្រណាំងដែលយើងកំពុងធ្វើនោះ តាមពិតទៅ គឺជាការរត់ប្រណាំងទាស់នឹងអំពើបាប ។

( ជែហ្វ្រី អ័រ ហូឡិន « The Laborers in the Vineyard » EnsignLiahona ខែ ឧសភា ឆ្នាំ ២០១២ ទំព័រ ៣១ )

តើការវាយផ្ចាលរបស់ព្រះវបិតាសួគ៌ បង្ហាញសេចក្ដីស្រឡាញ់របស់ទ្រង់ចំពោះយើងយ៉ាងដូចម្ដេច ?

អែលឌើរ ថានែលឡា ប៊ី វ៉ាកូឡូ ក្នុងពួកចិតសិបនាក់បានពិពណ៌នាឧទាហរណ៍ពីជីវិតផ្ទាល់ខ្លួនរបស់លោក និងរបស់ យ៉ូសែប ស្ម៊ីធ ដែលបង្ហាញសេចក្ដីស្រឡាញ់របស់ព្រះដោយការវាយផ្ចាល ។

សូមមើល « God Loves His Children » ចាប់ពីលេខកូដម៉ោង ៥:២៣ ដល់ ៨:០៤ ដើម្បីមើលឧទាហរណ៍ទាំងនេះ ។

8:40

បទគម្ពីរបញ្ជាក់ពីគោលបំណងជាច្រើនសម្រាប់ការវាយផ្ចាលរបស់ព្រះអម្ចាស់ ។ នៅក្នុង ហេព្រើរ ១២:១០ ប៉ុលបានបង្រៀនថា ព្រះអម្ចាស់កែតម្រូវយើង « សម្រាប់ជាប្រយោជន៍ដល់យើងវិញ ដើម្បីឲ្យយើងបានសេចក្តីបរិសុទ្ធរបស់ទ្រង់ » ។ ការកែតម្រូវរបស់ទ្រង់ « បង្កើតផលដ៏សុខសាន្ត នៃសេចក្តីសុចរិតដល់អស់អ្នកណាដែលត្រូវរងទ្រាំនោះវិញ » ( ហេព្រើរ ១២:១១ ) ។ ការកែតម្រូវរបស់ព្រះអម្ចាស់អាចមានទម្រង់ជាច្រើន ហើយវាតែងតែជួយបង្រៀនបុគ្គលម្នាក់ៗ ក៏ដូចជាផ្តល់នូវការកែតម្រូវចាំបាច់ផងដែរ ។ ការវាយផ្ចាលជួយមនុស្សឲ្យចងចាំព្រះអម្ចាស់ ប្រែចិត្ត ទទួលបានការអភ័យទោស និងការរំដោះ រៀនស្តាប់បង្គាប់ ហើយចម្រាញ់ប្រែក្លាយជាមាស ( សូមមើល ហេលេមិន ១២:៣ ; គោលលទ្ធិ និងសេចក្តីសញ្ញា ១:២៧ ; ៩៥:១ ; ១០៥:៦ ; យ៉ូប ២៣:១០ ) ។

អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានមានប្រសាសន៍អំពីការវាយផ្ចាលរបស់ព្រះអម្ចាស់ ៖

Portrait of Elder D. Todd Christofferson. Photographed in March 2020.

ការកែតម្រូវគឺជារឿងដ៏សំខាន់ ប្រសិនបើយើងអនុលោមជីវិតរបស់យើងឲ្យ « ដល់បានពេញជាមនុស្ស [ នោះគឺបាន ] ដល់ខ្នាតកម្ពស់នៃសេចក្តីពោរពេញផងព្រះគ្រីស្ទ » ( អេភេសូរ ៤:១៣ ) ។ ប៉ុលបាននិយាយអំពីការកែតម្រូវ ឬការវាយផ្ចាលរបស់ព្រះថា « ដ្បិតព្រះអម្ចាស់ទ្រង់ផ្ចាញ់ផ្ចាលចំពោះអស់អ្នកណាដែលទ្រង់ស្រឡាញ់ » ( ហេព្រើរ ១២:៦ ) ។ ទោះបីជារឿយៗវាពិបាកស៊ូទ្រាំ តែជាការពិតយើងគួរតែរីករាយដែលព្រះចាត់ទុកថា យើងមានតម្លៃសមនឹងពេលវេលា និងបញ្ហាដែលត្រូវកែតម្រូវ ។

( ឌី ថត គ្រីស្តូហ្វឺសិន « As Many as I Love, I Rebuke and Chasten » EnsignLiahona ខែ ឧសភា ឆ្នាំ ២០១១ ទំព័រ ៩៧–៩៨ )

សកម្មភាពរៀនសូត្របន្ថែម

ហេព្រើរ ១២:១ ។ « ស្មរបន្ទាល់មួយហ្វូងធំ »

ដើម្បីជួយសិស្សឲ្យយល់កាន់តែច្បាស់អំពីអ្វីដែលប៉ុលចង់មានន័យដោយឃ្លាថា « ស្មរបន្ទាល់មួយហ្វូងធំ » វាអាចនឹងមានប្រយោជន៍ក្នុងការចង្អុលបង្ហាញថា ហ្វូងអាចសំដៅទៅ « ហ្វូងមនុស្សដ៏ច្រើនសន្ធឹកសន្ធាប់មួយហ្វូង » ( ចេម ស៉្រ្តង, The New Strong’s Expanded Exhaustive Concordance of the Bible [ ឆ្នាំ ២០១០ ] ផ្នែកវចនានុក្រមក្រិក សិលាចារិក ៣៥០៩ ) ។

សូមអញ្ជើញសិស្សឲ្យធ្វើបញ្ជីអំពីអ្នកដែលពួកគេនឹងពិចារណាឲ្យធ្វើជាសាក្សីដល់ពួកគេថា ដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទគឺពិត ។ ពួកគេអាចចាប់ផ្តើមជាមួយមនុស្សដែលកំពុងរស់នៅ ហើយបន្ទាប់មកផ្លាស់ទៅអ្នកដែលបានចែកឋានទៅហើយ ។ សូមពិចារណាអញ្ជើញសិស្សពីរបីនាក់ឲ្យចែកចាយពីរបៀបដែល « ស្មរបន្ទាល់មួយហ្វូងធំ » អាចលើកទឹកចិត្ត ឬអាចបានលើកទឹកចិត្តពួកគេ នៅពេលពួកគេបានរីកចម្រើនក្នុងជីវិត ។

ហេព្រើរ ១២:៥–៧, ៩–១១ ។ របៀបទទួលការកែតម្រូវ

ប្រសិនបើសិស្សនឹងទទួលបានអត្ថប្រយោជន៍ពីការពិភាក្សាអំពីរបៀបទទួលការកែតម្រូវ នោះពួកគេអាចអាន ហេព្រើរ ១២:៥–៧, ៩–១១ ដោយរកមើលរបៀបដែលប៉ុលបានផ្តល់យោបល់ ដែលយើងអាចទទួលការកែតម្រូវពីព្រះអម្ចាស់ ។ សូមពិចារណាអញ្ជើញសិស្សឲ្យគិតអំពីពាក្យ ឬឃ្លាខាងក្រោមដែលបន្ថែមដល់ការយល់ដឹងរបស់ពួកគេអំពីរបៀបដែលយើងអាចទទួលយកការវាយផ្ចាលរបស់ព្រះអម្ចាស់ ៖ « កុំឲ្យមើលងាយ … ក៏កុំឲ្យរសាយចិត្ត » ( ខទី ៥ ) « ត្រូវសេចក្តីផ្ចាញ់ផ្ចាល » ( ខទី ៧ ) « កោតខ្លាច » និង ត្រូវចុះចូល ( ខទី ៩ ) ហើយរងទ្រាំ ឬធ្វើតាមការវាយផ្ចាល ( សូមមើល ខទី ១១ ) ។

សូមអញ្ជើញសិស្សឲ្យរកមើលគុណលក្ខណៈដូចព្រះគ្រីស្ទ ដែលតម្រូវឲ្យយើងមាន ប្រសិនបើយើងទទួលយកការកែតម្រូវរបស់ព្រះតាមវិធីទាំងនេះ ។ ពួកគេអាចជ្រើសរើសគុណលក្ខណៈដូចព្រះគ្រីស្ទ ដែលពួកគេចង់អភិវឌ្ឍ និងបង្កើតផែនការដើម្បីធ្វើដូច្នេះ ។