ហេព្រើរ ៧–១៣
ទិដ្ឋភាពទូទៅ
នៅពាក់កណ្តាលនៃសំបុត្រទីពីររបស់លោកទៅកាន់សាសន៍ហេព្រើរ ប៉ុលបានសង្កត់ធ្ងន់លើសារៈសំខាន់នៃសេចក្តីជំនឿលើព្រះយេស៊ូវគ្រីស្ទ ។ លោកបានលើកឡើងពីគំរូព្រះគម្ពីរជាច្រើននៃបុគ្គលដែលធ្វើសកម្មភាពដោយសេចក្តីជំនឿលើព្រះគ្រីស្ទ ហើយបានទទួលពរ ។ លោកក៏បានបង្រៀនអំពីលក្ខណៈរបស់ព្រះ ដោយសំដៅទៅលើព្រះថា « ទ្រង់ប្រទានរង្វាន់ ដល់អស់អ្នកដែលស្វែងរកទ្រង់ » ( ហេព្រើរ ១១:៦ ) និងជា « ព្រះវរបិតាខាងវិញ្ញាណ » ( ហេព្រើរ ១២:៩ ) ។ លោកបានលើកទឹកចិត្តយើង « កុំឲ្យមើលងាយ … សេចក្តីផ្ចាញ់ផ្ចាលរបស់ព្រះអម្ចាស់ … ដ្បិតព្រះអម្ចាស់ទ្រង់ផ្ចាញ់ផ្ចាលចំពោះអស់អ្នកណាដែលទ្រង់ស្រឡាញ់ » ( ហេព្រើរ ១២:៥–៦ ) ។
រៀបចំខ្លួនបង្រៀន
ព័ត៌មានខាងក្រោមនេះផ្តល់ឲ្យគ្រូបង្រៀន នូវគំនិតនៃអ្វីដែលអាចត្រូវការដើម្បីរៀបចំមេរៀននីមួយៗទុកជាមុន ៖
ហេព្រើរ ១១ ផ្នែកទី ១
គោលបំណងមេរៀន ៖ មេរៀននេះនឹងជួយសិស្សឲ្យយល់ថា តើសេចក្ដីជំនឿទៅលើព្រះយេស៊ូវគ្រីស្ទជាអ្វី ហើយហេតុអ្វីវាសំខាន់នៅក្នុងជីវិតផ្ទាល់ខ្លួនរបស់ពួកគេ ។
-
ការរៀបចំសិស្ស ៖ សូមអញ្ជើញសិស្សឲ្យបំពេញសេចក្ដីថ្លែងការណ៍ « សេចក្ដីជំនឿគឺ________ » ហើយត្រូវត្រៀមខ្លួន ដើម្បីចែកចាយចម្លើយរបស់ពួកគេនៅក្នុងថ្នាក់ ។
-
មាតិកាដែលត្រូវបង្ហាញ ៖ សូមរៀបចំបង្ហាញធនធាន និងសំណួរសម្រាប់សកម្មភាពសិក្សារបស់សិស្សនៅចុងបញ្ចប់នៃមេរៀន ។
-
យោបល់សម្រាប់ការបង្រៀនតាមសន្និសីទវីដេអូ ៖ សូមប្រើមុខងារក្តារខៀននៃកម្មវិធីសន្និសីទវីដេអូរបស់អ្នក ដើម្បីអនុញ្ញាតឲ្យសិស្សសរសេរនិយមន័យនៃសេចក្តីជំនឿរបស់ពួកគេសម្រាប់សិស្សក្នុងថ្នាក់ឲ្យមើលឃើញ ឬសរសេរនិយមន័យតែមួយរួមគ្នាជាថ្នាក់ ។ សិស្សអាចត្រូវបានលើកទឹកចិត្តពេញមួយមេរៀន ដើម្បីកែសម្រួលនិយមន័យរបស់ពួកគេ ឬនិយមន័យដែលពួកគេសរសេរជាមួយគ្នា ។
ហេព្រើរ ១១ ផ្នែកទី ២
គោលបំណងមេរៀន ៖ មេរៀននេះអាចជួយសិស្សឲ្យបង្កើនបំណងប្រាថ្នារបស់ពួកគេ ដើម្បីរស់នៅដោយសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទ ហើយទទួលស្គាល់ពរជ័យដែលព្រះប្រទានដល់ពួកគេដោយសារសេចក្ដីជំនឿរបស់ខ្លួន ។
-
ការរៀបចំសិស្ស ៖ សូមអញ្ជើញសិស្សឲ្យគិតអំពីរបៀបដែលពួកគេ ឬនរណាម្នាក់ដែលពួកគេស្គាល់បានទទួលពរពីព្រះ ដោយសារពួកគេធ្វើសកម្មភាពដោយសេចក្ដីជំនឿ ។ សូមលើកទឹកចិត្តពួកគេឲ្យរៀបចំដើម្បីចែកចាយបទពិសោធន៍មួយជាមួយសិស្សក្នុងថ្នាក់ ។
-
រូបភាព ៖ សូមរៀបចំដើម្បីបង្ហាញរូបភាពនៃបុគ្គលនៅក្នុងបទគម្ពីរ ឬពីប្រវត្តិសាសនាចក្រដែលបង្ហាញសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទ ។
-
វីដេអូ ៖ « Pure and Simple Faith » ( ៥:២១ )
-
យោបល់សម្រាប់ការបង្រៀនតាមសន្និសីទវីដេអូ ៖ សូមពិចារណាចាត់តាំងសិស្សឲ្យសិក្សាខគម្ពីរផ្សេងៗមកពី ហេព្រើរ ១១ អំពីឧទាហរណ៍នៃសេចក្ដីជំនឿ ។ បន្ទាប់មក សិស្សអាចត្រូវបានដាក់នៅក្នុងមុខងារបំបែកក្រុមជាមួយសិស្សផ្សេងទៀតដែលបានសិក្សាខគម្ពីរផ្សេងគ្នានោះ ហើយពួកគេទាំងអស់គ្នាអាចចែកចាយនូវអ្វីដែលពួកគេបានរៀនពីខគម្ពីរដែលពួកគេបានសិក្សា ។
ហេព្រើរ ១២
គោលបំណងមេរៀន ៖ មេរៀននេះអាចជួយសិស្សឲ្យរៀនពីរបៀបដែលការចុះចូលដោយបន្ទាបខ្លួន ចំពោះការកែតម្រូវពីព្រះវរបិតាសួគ៌ អាចជួយពួកគេឲ្យមានសេចក្ដីសុខសាន្ត ហើយប្រែក្លាយកាន់តែដូចទ្រង់ ។
-
ការរៀបចំសិស្ស ៖ សូមអញ្ជើញសិស្សឲ្យគិតអំពីគ្រាដែលពួកគេមានអំណរគុណចំពោះការត្រូវបានកែតម្រូវ មិនថាមកពីព្រះ ឬអ្នកផ្សេងទៀតឡើយ ។
-
រូបភាព ៖ សូមរៀបចំបង្ហាញរូបភាពអ្នករត់ប្រណាំងដែលមើលទៅហត់នឿយ និងរូបភាពទីលានរត់ប្រណាំង ។
-
វីដេអូ ៖ « The Will of God » ( ៣:០១ )
-
យោបល់សម្រាប់ការបង្រៀនតាមសន្និសីទវីដេអូ ៖ ដើម្បីចាប់ផ្តើមថ្នាក់ សូមពិចារណាបង្កើតការស្ទង់មតិលើអ៊ីនធឺណិត និងអញ្ជើញសិស្សឲ្យចែកចាយដោយ អនាមិកនូវរបៀបដែលជីវិតរបស់ពួកគេបច្ចុប្បន្ននេះ មានអារម្មណ៍ថាដូចជាការរត់ប្រណាំងចម្ងាយដ៏ឆ្ងាយមួយ ។
ហេព្រើរ ១២:៩
គោលបំណងមេរៀន ៖ គោលបំណងនៃមេរៀននេះជួយសិស្សឲ្យស្គាល់ព្រះវរបិតាសួគ៌កាន់តែច្បាស់ និងយល់ពីរបៀបដែលចំណេះដឹង និងទំនាក់ទំនងរបស់ពួកគេជាមួយទ្រង់អាចជះឥទ្ធិពលវិជ្ជមានដល់ជីវិតរបស់ពួកគេ ។
-
ការរៀបចំសិស្ស ៖ សូមអញ្ជើញសិស្សឲ្យអានអត្ថបទចម្រៀងនៃ « ខ្ញុំជាកូនរបស់ព្រះ » ( ទំនុកតម្កើង លេខ ១៨៨ ) ហើយគិតអំពីរបៀបដែលចំណេះដឹងអំពីអត្តសញ្ញាណរបស់ពួកគេជះឥទ្ធិពលលើជីវិតរបស់ពួកគេ ។
-
វីដេអូ ៖ « A Regal Identity » ( ៧:១៣ សូមមើលចាប់ពីនាទីទី ១:២២ ដល់ ៣:២៥ )
-
យោបល់សម្រាប់ការបង្រៀនតាមសន្និសីទវីដេអូ ៖ សូមពិចារណាចែកចាយចំណាប់អារម្មណ៍ និងការយល់ដឹងផ្ទាល់ខ្លួនណាមួយ ដែលអ្នកមានអំពីភាពស្រដៀងគ្នាដែលបានចែកចាយដោយ ស៊ីស្ទើរ ក្លេតុន ដែលត្រូវបានរួមបញ្ចូលនៅដើមមេរៀននេះ ។ សូមថ្លែងទីបន្ទាល់អំពីរបៀបដែលការមកស្គាល់ព្រះ និងទំនាក់ទំនងដ៏ទេវភាពរបស់យើងចំពោះទ្រង់ អាចជះឥទ្ធិពលដល់ឥរិយាបថ និងអាកប្បកិរិយារបស់យើង ។
ចំណេះចំណានខាងគោលលទ្ធិ ៖ ហេព្រើរ ១២:៩
គោលបំណងមេរៀន ៖ មេរៀននេះនឹងជួយសិស្សឲ្យទន្ទេញសេចក្ដីយោងចំណេះចំណានខាងគោលលទ្ធិ និងឃ្លាបទគម្ពីរគន្លឹះសម្រាប់ ហេព្រើរ ១២:៩ ពន្យល់គោលលទ្ធិ និងអនុវត្តគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណនៅក្នុងស្ថានភាពជីវិតជាក់ស្តែង ។
-
ការរៀបចំសិស្ស ៖ សូមអញ្ជើញសិស្សឲ្យគិតអំពីស្ថានភាពនានាដែលក្មេងវ័យជំទង់ជួបប្រទះ ដែលវានឹងមានប្រយោជន៍សម្រាប់ពួកគេក្នុងការឈ្វេងយល់ ឬចងចាំថាពួកគេជាបុត្ររបស់ព្រះវរបិតាសួគ៌ ។
-
យោបល់សម្រាប់ការបង្រៀនតាមសន្និសីទវីដេអូ ៖ សូមពិចារណាដាក់សិស្សក្នុងមុខងារបំបែកក្រុម ដែលពួកគេអាចធ្វើការជាគូ ឬជាក្រុមតូចៗ ដើម្បីព្រាងគំនិតរួមគ្នា នូវវិធីមួយចំនួនដែលពួកគេអាចបំពេញចន្លោះ សម្រាប់សកម្មភាពរៀនអនុវត្តស្ថានភាព ។ សូមអនុញ្ញាតឲ្យសិស្សចែកចាយជាមួយថ្នាក់អំពីស្ថានភាពដែលពួកគេបានបង្កើត ។