ការរំឭកចំណេះចំណានខាងគោលលទ្ធិទី ២២
ទន្ទេញចាំសេចក្ដីយោង និងឃ្លាបទគម្ពីរគន្លឹះ
តើអ្នកធ្លាប់ឆ្ងល់ទេថាហេតុអ្វីវាសំខាន់ក្នុងការទន្ទេញចាំបទគម្ពីរ ? ការទន្ទេញចាំបទគម្ពីរអាចជួយអ្នកឲ្យទទួលបានការបំផុសគំនិត ចងចាំព្រះអង្គសង្គ្រោះ និងបង្រៀនដំណឹងល្អដល់អ្នកដទៃ ។ គោលបំណងនៃមេរៀននេះគឺដើម្បីជួយអ្នកឲ្យទន្ទេញចាំសេចក្ដីយោងបទគម្ពីរ និងឃ្លាបទគម្ពីរគន្លឹះមួយចំនួននៃវគ្គចំណេះចំណានខាងគោលលទ្ធិនៅក្នុងព្រះគម្ពីរសញ្ញាថ្មី ។
សកម្មភាពរៀនសូត្រដែលអាចមាន
ហេតុអ្វីត្រូវទន្ទេញចាំបទគម្ពីរ ?
សូមស្រមៃថា អ្នកកំពុងចូលរួមក្នុងការស្ទង់មតិសម្រាប់ទស្សនាវដ្តី ដើម្បីកម្លាំងនៃយុវជន ។ តើអ្នកនឹងឆ្លើយបែបណាប្រសិនបើអ្នកត្រូវបានសួរសំណួរដូចខាងក្រោម ?
-
តើអ្វីទៅជាមូលហេតុដ៏ធំបំផុតទាំងប្រាំសម្រាប់ការទន្ទេញចាំបទគម្ពីរ ?
មានហេតុផលល្អៗជាច្រើនដើម្បីទន្ទេញចាំបទគម្ពីរ ។ បទគម្ពីរដែលបានទន្ទេញចាំអាចដូចជាមិត្តភក្តិដែលអាចផ្តល់ការបំផុសគំនិត ការលួងលោម និងការលើកទឹកចិត្តដល់យើងក្នុងគ្រាមានតម្រូវការ ( សូមមើល រីឆាដ ជី ស្កត « The Power of Scripture » Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០១១ ទំព័រ ៦ ) ការទន្ទេញចាំបទគម្ពីរអាចជួយយើង « មើលមកឯ [ ព្រះអង្គសង្គ្រោះ ] ដោយនូវគ្រប់ទាំងគំនិត » ( គោលលទ្ធិ និងសេចក្ដីសញ្ញា ៦:៣៦ ) ។ ការទន្ទេញចាំបទគម្ពីរអាចជួយយើង « ឲ្យបានព្រះបន្ទូល [ របស់ព្រះ ] » ដូច្នេះយើងអាចបង្រៀនអ្នកដទៃ ( គោលលទ្ធិ និងសេចក្តីសញ្ញា ១១:២១ ) ។
-
តើការទន្ទេញចាំបទគម្ពីរអាចជះឥទ្ធិពលដល់ទំនាក់ទំនងរបស់អ្នកជាមួយព្រះយេស៊ូវគ្រីស្ទយ៉ាងដូចម្ដេច ?
ទន្ទេញនូវវគ្គបទគម្ពីរទាំងឡាយ
សូមចំណាយពេលពីរបីនាទីដើម្បីទន្ទេញ ឬរំឭកឡើងវិញនូវសេចក្តីយោងបទគម្ពីរ និងឃ្លាបទគម្ពីរគន្លឹះនៃវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិនៃព្រះគម្ពីរសញ្ញាថ្មីដូចតទៅនេះ ។ នៅពេលអ្នកមានទំនុកចិត្តថា អ្នកចេះពីសេចក្ដីយោង និងឃ្លាបទគម្ពីរគន្លឹះទាំងនេះ សូមជ្រើសរើសសកម្មភាពមួយ ឬច្រើនខាងក្រោមដើម្បីសាកល្បងការចងចាំរបស់អ្នក ។
ចំណេះចំណានខាងគោលលទ្ធិនៃព្រះគម្ពីរសញ្ញាថ្មី ៖ កូរិនថូស ទី១–វិវរណៈ
« រូបកាយអ្នករាល់គ្នាជាវិហារនៃព្រះវិញ្ញាណបរិសុទ្ធ » ។ | |
« ក្នុងព្រះអម្ចាស់ នោះបុរសមិនមែនជាឥតពឹងអាស្រ័យដល់ស្ត្រីឡើយ ហើយស្ត្រីក៏មិនមែនជាឥតពឹងអាស្រ័យដល់បុរសដែរ » ។ | |
« ព្រោះដូចជាគ្រប់មនុស្សទាំងអស់បានត្រូវស្លាប់ក្នុងលោកអ័ដាមជាយ៉ាងណា នោះគ្រប់គ្នាក៏នឹងបានប្រោសឲ្យរស់ក្នុងព្រះគ្រីស្ទយ៉ាងនោះដែរ » ។ | |
នៅក្នុងដំណើររស់ឡើងវិញ នោះមាននគរនៃសិរីល្អចំនួនបី ។ | |
« សម្រាប់ការកាន់កាប់ត្រួតត្រា ក្នុងកាលដែលពេលពេញកំណត់បានមកដល់ ដើម្បីនឹងបំព្រួមគ្រប់ទាំងអស់ក្នុងព្រះគ្រីស្ទ » ។ | |
សាសនាចក្រត្រូវបាន « ស្អាងឡើងលើជើងជញ្ជាំងនៃពួកសាវក និងពួកហោរា ហើយព្រះយេស៊ូវគ្រីស្ទនោះឯង ទ្រង់ជាថ្មជ្រុងយ៉ាងឯក » ។ | |
« ថ្ងៃនៃព្រះអម្ចាស់ … មិនមកឡើយ ទាល់តែមានសេចក្ដីក្បត់សាសនាមកជាមុនសិន » ។ | |
« បទគម្ពីរទាំងប៉ុន្មាន … អាចនឹងនាំឲ្យអ្នកមានប្រាជ្ញាដល់ទីសង្គ្រោះ » ។ | |
ព្រះវរបិតាសួគ៌គឺជា « ព្រះវរបិតាខាងវិញ្ញាណ » ។ | |
« តែបើអ្នករាល់គ្នាណាមួយខ្វះប្រាជ្ញា មានតែសូមដល់ព្រះ » ។ | |
« សេចក្ដីជំនឿ បើគ្មានការប្រព្រឹត្តតាមទេ នោះក៏ស្លាប់ » ។ | |
« ដំណឹងល្អ [ ត្រូវបាន ] ផ្សាយទៅមនុស្សដែលស្លាប់ហើយ » ។ | |
« រួចមនុស្សស្លាប់ទាំងអស់ត្រូវជំនុំជម្រះ … តាមអំពើដែលគេបានប្រព្រឹត្តរៀងខ្លួន » ។ |
ជម្រើសទី ១ ៖ គូររូបភាព
-
តើអ្នកគិតថា បទគម្ពីរមួយដែលបានទន្ទេញចាំអាចប្រៀបដូចជាមិត្តម្នាក់ដែលអាចផ្តល់ការបំផុសគំនិត ការលួងលោម និងការលើកទឹកចិត្តដល់អ្នកក្នុងគ្រាមានតម្រូវការយ៉ាងដូចម្ដេច ?
ជម្រើសទី ២ ៖ សូមសរសេរ
-
តើអ្នកគិតថា ការទន្ទេញចាំបទគម្ពីរអាចជួយអ្នក « មើលមកឯ [ ព្រះអង្គសង្គ្រោះ ] ដោយនូវគ្រប់ទាំងគំនិត » យ៉ាងដូចម្ដេច ? ( គោលលទ្ធិ និងសេចក្ដីសញ្ញា ៦:៣៦ ) ។
ជម្រើសទី ៣ ៖ សូមដាក់ឈ្មោះឲ្យសេចក្ដីយោងបទគម្ពីរ
-
តើអ្នកគិតថា ការទន្ទេញបទគម្ពីរអាចជួយអ្នកឲ្យត្រៀមខ្លួនដើម្បីចែកចាយដំណឹងល្អជាមួយអ្នកដទៃយ៉ាងដូចម្ដេច ?
សូមសញ្ជឹងគិតពីបទពិសោធន៍របស់អ្នក ។
-
តើលំហាត់អ្វីខ្លះដែលអ្នកបានប្រើដើម្បីជួយអ្នកឲ្យទន្ទេញចាំសេចក្ដីយោងបទគម្ពីរ និងឃ្លាបទគម្ពីរគន្លឹះនានា ?
-
តើអ្នកកំពុងទន្ទេញសេចក្ដីយោង និងឃ្លាបទគម្ពីរគន្លឹះសម្រាប់វគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិព្រះគម្ពីរសញ្ញាថ្មីបានចាំល្អប៉ុណ្ណាហើយ ? តើអ្នកមានគម្រោងអ្វីខ្លះក្នុងការទន្ទេញចាំអ្វីដែលអ្នកកំពុងតែទន្ទេញនេះ ?
-
តើអ្នកគិតថា ការទន្ទេញចាំព្រះគម្ពីរអាចផ្តល់ពរជ័យដល់ជីវិតអ្នកដោយរបៀបណា ?