ហេព្រើរ ១–៦
ទិដ្ឋភាពទូទៅ
ក្រោមសម្ពាធនៃការបៀតបៀនផ្សេងៗ ពួកគ្រីស្ទានសាសន៍យូដាជាច្រើនបានដកខ្លួនចេញពីសាសនាចក្រ ហើយត្រឡប់ទៅរកសុវត្ថិភាពនៃការថ្វាយបង្គំបែបសាសន៍យូដានៅឯសាលាប្រជុំវិញ ។ ប៉ុលចង់បង្ហាញពួកគ្រីស្ទានសាសន៍យូដាទាំងនេះថា ព្រះយេស៊ូវអស្ចារ្យជាងម៉ូសេ ហើយថា ការងារបម្រើរបស់ទ្រង់បាននាំមកនូវសេចក្តីសញ្ញាថ្មីខ្ពង់ខ្ពស់ជាងសេចក្តីសញ្ញាចាស់នៅក្រោមក្រឹត្យវិន័យរបស់ម៉ូសេ ។ ប៉ុលបានបង្រៀនថា ព្រះយេស៊ូវគ្រីស្ទបានយាងចុះពីបល្ល័ង្កសួគ៌ារបស់ទ្រង់ដើម្បីរស់នៅក្នុងនាមជាមនុស្សរមែងស្លាប់នៅលើផែនដី ហើយធ្វើដង្វាយធួនដ៏និរន្តរ៍សម្រាប់យើង ។ តាមរយៈការលើកទឹកចិត្តពួកបរិសុទ្ធឲ្យបោះបង់ចោលអាកប្បកិរិយាមិនជឿ នោះប៉ុលបានព្យាយាមជួយពួកគេឲ្យត្រឡប់ទៅរកសេចក្ដីសញ្ញាដែលពួកគេបានធ្វើវិញ ។
រៀបចំខ្លួនបង្រៀន
ព័ត៌មានខាងក្រោមនេះផ្តល់ជាគំនិតដល់គ្រូបង្រៀន អំពីអ្វីដែលអាចត្រូវរៀបចំទុកជាមុនសម្រាប់មេរៀននីមួយៗ ។
ហេព្រើរ ១–១០
គោលបំណងមេរៀន ៖ មេរៀននេះអាចជួយពង្រឹងសេចក្តីជំនឿរបស់សិស្សលើព្រះអង្គសង្គ្រោះ នៅពេលពួកគេរៀនអំពីព្រះចេស្ដារបស់ទ្រង់លើអ្វីៗទាំងអស់ដោយសម្គាល់ និងសិក្សាពីព្រះបរមងារ និងតួនាទីមួយចំនួនរបស់ទ្រង់ ។
-
ការរៀបចំរបស់សិស្ស ៖ សូមអញ្ជើញសិស្សឲ្យរកមើលព្រះនាមព្រះយេស៊ូវគ្រីស្ទ អំឡុងពេលសិក្សាព្រះគម្ពីរផ្ទាល់ខ្លួន ឬជាគ្រួសារ ហើយមកថ្នាក់រៀនដោយបានត្រៀមខ្លួនដើម្បីចែកចាយព្រះនាមទាំងនោះដែលពួកគេបានរកឃើញ ។
-
យោបល់សម្រាប់ការបង្រៀនតាមសន្និសីទវីដេអូ ៖ សូមពិចារណាបង្ហាញរូបភាពរបស់ព្រះយេស៊ូវគ្រីស្ទ និងប្រើប្រាស់មុខងារឈែត ដើម្បីអនុញ្ញាតឲ្យសិស្សធ្វើបញ្ជីព្រះបរមងារ និងតួនាទីរបស់ព្រះគ្រីស្ទដែលពួកគេរកឃើញជាភាសាហេព្រើរ ។ សិស្សក៏អាចបង្ហោះព្រះបរមងារ ឬតួនាទីដែលពួកគេបានជ្រើសរើសសិក្សាផងដែរ ។ វាអាចជួយរកឃើញព្រះបរមងារ ឬតួនាទីដែលសិស្សភាគច្រើនបានសិក្សា ។ បន្ទាប់មក សិស្សអាចចែកចាយពីមូលហេតុដែលពួកគេគិតថា ព្រះបរមងារ ឬតួនាទីនោះត្រូវបានគេសិក្សាច្រើនបំផុត ឬមូលហេតុដែលវាមានន័យសម្រាប់ក្មេងជំទង់ ។
ហេព្រើរ ២–៤
គោលបំណងមេរៀន ៖ គោលបំណងនៃមេរៀននេះគឺដើម្បីបង្កើនទំនុកចិត្តដល់សិស្សថា ព្រះយេស៊ូវគ្រីស្ទអាចជួយពួកគេនៅពេលមានតម្រូវការ ។
-
ការរៀបចំរបស់សិស្ស ៖ សូមអញ្ជើញសិស្សឲ្យរំឭកវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ អាលម៉ា ៧:១១–១៣ ហើយមកថ្នាក់រៀនដោយបានត្រៀមខ្លួន ដើម្បីចែកចាយអំពីមូលហេតុដែលពួកគេទទួលអារម្មណ៍ថា នេះជាវគ្គបទគម្ពីរដ៏មានតម្លៃដើម្បីស្វែងយល់ ។
-
វីដេអូ ៖ « Where Can I Turn for Peace? » ( ៤:០៣ ) « Reach Up to Him in Faith » ( ៣:៥៤ )
-
មាតិកាដែលត្រូវបង្ហាញ ៖ តារាងសម្រាប់សិស្សបំពេញ
-
យោបល់សម្រាប់ការបង្រៀនតាមសន្និសីទវីដេអូ ៖ សម្រាប់សកម្មភាពតារាង សូមពិចារណាប្រើមុខងារក្តារខៀន ឬបញ្ជីអនឡាញ ដើម្បីបង្កើតតារាង ហើយចែកចាយវាជាមួយសិស្សក្នុងថ្នាក់ ។ សូមអញ្ជើញសិស្សឲ្យបំពេញតារាងនៅលើអេក្រង់ជាមួយនឹងអ្វីដែលពួកគេរកឃើញ បន្ថែមពីលើការបំពេញវានៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់ពួកគេ ។
ហេព្រើរ ៣–៤
គោលបំណងមេរៀន ៖ គោលបំណងនៃមេរៀននេះគឺដើម្បីជួយសិស្សឲ្យយកឈ្នះលើការឥតជឿ ដូច្នេះពួកគេអាចទទួលបានពរជ័យនៃសេចក្ដីសន្យារបស់ព្រះអង្គសង្គ្រោះ ។
-
ការរៀបចំរបស់សិស្ស ៖ សូមអញ្ជើញសិស្សឲ្យគិតអំពីហេតុផលដែលពួកគេជឿលើព្រះយេស៊ូវគ្រីស្ទ និងរបៀបដែលពួកគេត្រូវបានប្រទានពរសម្រាប់ការជឿលើទ្រង់ ។
-
យោបល់សម្រាប់ការបង្រៀនតាមសន្និសីទវីដេអូ ៖ នៅពេលចែកចាយព័ត៌មានបរិបទអំពីកូនចៅអ៊ីស្រាអែល វាអាចមានប្រយោជន៍ក្នុងការចែកចាយអេក្រង់ដែលមានរូបភាពរបស់ម៉ូសេ និងកូនចៅអ៊ីស្រាអែលនៅទីរហោស្ថាន ។
ហេព្រើរ ៧–១០
គោលបំណងមេរៀន ៖ គោលបំណងនៃមេរៀននេះគឺដើម្បីជួយពង្រឹងសេចក្ដីជំនឿរបស់សិស្សលើព្រះយេស៊ូវគ្រីស្ទជាព្រះអង្គសង្គ្រោះ និងជាព្រះប្រោសលោះរបស់ពួកគេ ដោយជួយពួកគេឲ្យយល់អំពីនិមិត្តសញ្ញាបុរាណនៅក្នុងក្រឹត្យវិន័យរបស់ម៉ូសេ ។
កំណត់ចំណាំ ៖ មេរៀននេះមានមាតិកាដែលមិនត្រូវបានដាក់បញ្ចូលក្នុងសប្តាហ៍នេះនៃល្បឿនបង្រៀនសម្រាប់ ចូរមកតាមខ្ញុំ ។ ដើម្បីផ្តល់ឱកាសថ្លែងពីចំណេះចំណានខាងគោលលទ្ធិ និងមាតិកាពាក់ព័ន្ធផ្សេងទៀតនៅក្នុងសប្តាហ៍បន្ទាប់នៃ ចូរមកតាមខ្ញុំ មេរៀននេះត្រូវបានផ្លាស់ប្តូរមកទីនេះ ។ សិស្សអាចសិក្សាមាតិកាមេរៀននេះក្នុងអំឡុងពេលសប្តាហ៍ណាមួយ។
-
ការរៀបចំរបស់សិស្ស ៖ សូមអញ្ជើញសិស្សឲ្យយកវត្ថុមួយមកក្នុងថ្នាក់ ហើយពន្យល់ពីរបៀបដែលវាថ្លែងទីបន្ទាល់ ឬរំឭកពួកគេអំពីព្រះយេស៊ូវគ្រីស្ទ ។ ឧទាហរណ៍ សិស្សម្នាក់អាចយកជ័រលុបមួយមក ហើយពន្យល់ថា វារំឭកពួកគេអំពីព្រះយេស៊ូវគ្រីស្ទ ដោយសារទ្រង់អាចលុប ឬអត់ទោសឲ្យអំពើបាបរបស់យើង ។
-
វីដេអូ ៖ « The Tabernacle » ( ៧:១៨ )
-
យោបល់សម្រាប់ការបង្រៀនតាមសន្និសីទវីដេអូ ៖ សូមពិចារណាបង្កើត PowerPoint ឬបទបង្ហាញជារូបភាពផ្សេងទៀត ដែលរូបភាព និងនិយមន័យនៃពាក្យនោះអាចត្រូវបានបង្ហាញនៅពេលសមស្របណាមួយនៅក្នុងមេរៀន ។
ការរំឭកចំណេះចំណានខាងគោលលទ្ធិទី ២២
គោលបំណងមេរៀន ៖ គោលបំណងនៃមេរៀននេះគឺដើម្បីជួយសិស្សឲ្យទន្ទេញចាំនូវសេចក្ដីយោងបទគម្ពីរមួយចំនួន និងឃ្លាខគម្ពីរគន្លឹះពីវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិនៅក្នុងព្រះគម្ពីរសញ្ញាថ្មី ។
-
ការរៀបចំរបស់សិស្ស ៖ សូមអញ្ជើញសិស្សឲ្យនិយាយជាមួយសមាជិកគ្រួសារ ឬមិត្តភក្តិ អំពីរបៀបដែលការទន្ទេញចាំបទគម្ពីរបានបំផុសគំនិតសមាជិកគ្រួសារ ឬមិត្តភក្តិនោះ ឬជួយពួកគេឲ្យចូលមកកាន់តែជិតព្រះអង្គសង្គ្រោះ ។
-
សម្ភារៈ ៖ ក្រដាសមួយសន្លឹក និងឧបករណ៍សរសេរសម្រាប់សិស្សម្នាក់ៗ
-
យោបល់សម្រាប់ការបង្រៀនតាមសន្និសីទវីដេអូ ៖ សូមពិចារណាអនុញ្ញាតឲ្យសិស្សគូររូបភាពដោយប្រើមុខងារចំណារពន្យល់ ។ សិស្សអាចប្ដូរវេនគូរតម្រុយ និងទាយវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ ។