យ៉ាកុប
ទិដ្ឋភាពទូទៅ
តើអ្នកអាចធ្វើអ្វីបានពេលអ្នកប្រឈមមុខនឹងសំណួរពិបាក ? តើវាសំខាន់ប៉ុនណាដើម្បីធ្វើតាមសេចក្ដីជំនឿរបស់អ្នក ? តើព្រះអម្ចាស់មានព្រះទ័យឲ្យអ្នកនិយាយ និងប្រើពាក្យសម្តីរបស់អ្នកយ៉ាងដូចម្ដេច ? នៅក្នុងមេរៀនសប្តាហ៍នេះ អ្នកនឹងសិក្សាពាក្យសម្តីរបស់សាវកយ៉ាកុប ដែលជួយឆ្លើយសំណួរទាំងនេះ និងសំណួរជាច្រើនទៀត ។
រៀបចំខ្លួនបង្រៀន
ព័ត៌មានខាងក្រោមនេះផ្តល់ជាគំនិតដល់គ្រូបង្រៀន អំពីអ្វីដែលអាចត្រូវរៀបចំទុកជាមុនសម្រាប់មេរៀននីមួយៗ ។
យោបល់សម្រាប់គ្រូបង្រៀនតាមអនឡាញ
យ៉ាកុប ១
គោលបំណងមេរៀន ៖ គោលបំណងនៃមេរៀននេះគឺដើម្បីពង្រឹងទីបន្ទាល់របស់សិស្សថា ព្រះវរបិតាសួគ៌នឹងប្រទានប្រាជ្ញាដល់ពួកគេក្នុងការឆ្លើយតបទៅនឹងការអធិស្ឋានរបស់ពួកគេ ។
-
ការរៀបចំសិស្ស ៖ សូមអញ្ជើញសិស្សឲ្យអាន យ៉ាកុប ១:៥–៦ ហើយគិតអំពីផ្នែកនានាក្នុងជីវិតរបស់ពួកគេ ដែលពួកគេត្រូវការប្រាជ្ញា ឬការណែនាំពីព្រះ ។
-
វីដេអូ ៖ « Joseph Smith: The Prophet of the Restoration » ( ១:០២:០៤ សូមមើលចាប់ពីនាទីទី ៥:០៧ ដល់ ៨:៤២ ) ។
-
យោបល់សម្រាប់ការបង្រៀនតាមសន្និសីទវីដេអូ ៖ សូមពិចារណាសួរឪពុកម្តាយរបស់សិស្សមួយចំនួន មួយ ឬពីរថ្ងៃជាមុន ដើម្បីចូលថ្នាក់រៀន ហើយចែកចាយបទពិសោធន៍ដែលពួកគេបានទទួលប្រាជ្ញាពីព្រះក្នុងការឆ្លើយតបនឹងការអធិស្ឋាន ។ ឪពុកម្តាយទាំងនេះក៏អាចផ្ញើការកត់ត្រាអំពីបទពិសោធន៍របស់ពួកគាត់ ដែលអាចត្រូវបានបង្ហាញក្នុងអំឡុងពេលរៀនក្នុងថ្នាក់ផងដែរ ។
ចំណេះចំណានខាងគោលលទ្ធិ ៖ យ៉ាកុប ១:៥–៦
គោលបំណងមេរៀន ៖ មេរៀននេះនឹងជួយសិស្សឲ្យទន្ទេញសេចក្ដីយោងចំណេះចំណានខាងគោលលទ្ធិ និងឃ្លាបទគម្ពីរគន្លឹះសម្រាប់ យ៉ាកុប ១:៥–៦ ពន្យល់គោលលទ្ធិ និងអនុវត្តគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណនៅក្នុងស្ថានភាពជីវិតជាក់ស្តែង ។
-
ការរៀបចំសិស្ស ៖ សូមអញ្ជើញសិស្សឲ្យអាន យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:១០–១៤ ដោយរកមើលរបៀបដែល យ៉ូសែប ស្ម៊ីធ បានអនុវត្តគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណក្នុងជីវិតរបស់លោក ។
-
រូបភាពដែលត្រូវបង្ហាញ ៖ រូបភាពនៃការនិមិត្តដំបូងរបស់ យ៉ូសែប ស្ម៊ីធ ។
-
យោបល់សម្រាប់ការបង្រៀនតាមសន្និសីទវីដេអូ ៖ ជំនួសឲ្យការអញ្ជើញសិស្សឲ្យអាន យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៨, ១១–១៧ សូមពិចារណាបង្ហាញវីដេអូ « The Restoration » ( ១៩:១២ សូមមើលចាប់ពីនាទីទី ២:៥៣ ដល់ ១៥:២៨ ) ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org ។ សូមផ្អាកវីដេអូឲ្យបានច្រើនដងតាមកន្លែងសមស្រប ដើម្បីអនុញ្ញាតឲ្យសិស្សចែកចាយនៅក្នុងមុខងារបំបែកក្រុមតូចៗ នូវអ្វីដែលពួកគេបានកត់សម្គាល់ឃើញថា យ៉ូសែប ស្ម៊ីធ បានធ្វើ ដើម្បីបង្ហាញពីគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណ ។ បន្ទាប់ពីមើលវីដេអូហើយនោះ សូមអញ្ជើញសិស្សចែកចាយការរកឃើញរបស់ពួកគេជាមួយនឹងសិស្សទាំងមូលក្នុងថ្នាក់ ។
យ៉ាកុប ២
គោលបំណងមេរៀន ៖ មេរៀននេះនឹងអនុញ្ញាតឲ្យសិស្ស ពិនិត្យមើលពីរបៀបដែលពួកគេអាចអនុវត្តសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទ បានកាន់តែពេញលេញតាមរយៈទង្វើសុចរិត ។
-
ការរៀបចំសិស្ស ៖ សូមអញ្ជើញសិស្សឲ្យគិតអំពីមនុស្សម្នាក់ដែលជិតស្និទ្ធនឹងពួកគេដែលមានសេចក្ដីជំនឿខ្លាំងទៅលើព្រះយេស៊ូវគ្រីស្ទ ។ ប្រសិនបើអាចធ្វើបាន សូមអញ្ជើញសិស្សឲ្យសួរសំណួរទៅកាន់បុគ្គលនេះដូចតទៅនេះ ៖ « តើសេចក្ដីជំនឿរបស់អ្នកលើព្រះយេស៊ូវគ្រីស្ទជះឥទ្ធិពលលើសកម្មភាព និងអាកប្បកិរិយារបស់អ្នកយ៉ាងដូចម្ដេច ? តើអ្នកនឹងធ្វើអ្វីផ្សេងដែរឬទេ ដោយសារសេចក្ដីជំនឿរបស់អ្នកលើព្រះយេស៊ូវគ្រីស្ទ ? សូមអញ្ជើញសិស្សឲ្យមករៀនដោយបានត្រៀមខ្លួន ដើម្បីចែកចាយឧទាហរណ៍នានា ។
-
រូបភាពដែលត្រូវបង្ហាញ ៖ សូមពិចារណាគូរ ឬបង្ហាញរូបភាពភ្លើងនៅលើក្តារ ។
-
យោបល់សម្រាប់ការបង្រៀនតាមសន្និសីទវីដេអូ ៖ សូមអញ្ជើញសិស្សឲ្យសរសេរចម្លើយរបស់ពួកគេ អំពីឧទាហរណ៍នៃសេចក្ដីជំនឿនៅលើក្រដាសពីរសន្លឹកដូចបានពិពណ៌នានៅក្នុងមេរៀននេះ ។ បន្ទាប់មក ជំនួសឲ្យការអញ្ជើញសិស្សឲ្យដើរពេញបន្ទប់ សូមដាក់ពួកគេនៅក្នុងមុខងារបំបែកក្រុមជាគូ ឬជាក្រុមតូចៗ ។ សូមណែនាំសិស្សឲ្យកាន់ក្រដាសមួយនៅក្នុងដៃម្ខាងៗ ។ នៅក្នុងមុខងារបំបែកក្រុមរបស់ពួកគេ សិស្សអាចជ្រើសរើសដៃស្តាំ ឬឆ្វេងរបស់សិស្សផ្សេងទៀត ដើម្បីស្តាប់ចម្លើយរបស់ពួកគេ ។ សិស្សអាចធ្វើសកម្មភាពនេះឡើងវិញក្នុងមុខងារបំបែកក្រុមផ្សេងទៀតជាមួយនឹងក្រុមសិស្សថ្មីៗ ។
ចំណេះចំណានខាងគោលលទ្ធិ ៖ យ៉ាកុប ២:១៧–១៨
គោលបំណងមេរៀន ៖ មេរៀននេះអាចជួយសិស្សឲ្យទន្ទេញសេចក្ដីយោងចំណេះចំណានខាងគោលលទ្ធិ និងឃ្លាបទគម្ពីរគន្លឹះសម្រាប់ យ៉ាកុប ២:១៧–១៨ ពន្យល់គោលលទ្ធិ និងអនុវត្តគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណនៅក្នុងស្ថានភាពជីវិតជាក់ស្តែង ។
-
ការរៀបចំសិស្ស ៖ សូមអញ្ជើញសិស្សឲ្យគិតអំពីគោលការណ៍នៃដំណឹងល្អដែលពួកគេជឿ ប៉ុន្តែអាចនឹងលំបាកធ្វើតាម ។ សូមឲ្យសិស្សសញ្ជឹងគិតអំពីអ្វីដែលអាចរារាំងពួកគេពីការធ្វើតាមគោលការណ៍នោះ ។
-
សម្ភារៈសម្រាប់សិស្ស ៖ ក្រដាស និងកន្ត្រៃ ។
-
យោបល់សម្រាប់ការបង្រៀនតាមសន្និសីទវីដេអូ ៖ សម្រាប់ផ្នែករៀនអនុវត្តនៃមេរៀន សូមពិចារណាអញ្ជើញសិស្សឲ្យជ្រើសរើសស្ថានភាពមួយដើម្បីពិភាក្សារួមគ្នា ។ សូមអញ្ជើញសិស្សម្នាក់ឲ្យចែកចាយពីរបៀបដែលពួកគេនឹងប្រើគោលការណ៍មួយក្នុងចំណោមគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណ ដើម្បីជួយបុគ្គលនៅក្នុងស្ថានភាពនោះ ។ សូមឲ្យសិស្សម្នាក់ទៀតចែកចាយគំនិតបន្ថែមអំពីគោលការណ៍នោះ ។ ប្រសិនបើសិស្សពិបាកអនុវត្តគោលការណ៍ណាមួយនៃការទទួលបានចំណេះដឹងខាងវិញ្ញាណ អ្នកអាចបង្ហោះសំណួរបន្ថែមមួយចំនួន ដែលមានរៀបរាប់នៅក្រោមចំណងជើងដែលមានបន្ទាប់ពីស្ថានភាពនោះ នៅជិតចុងបញ្ចប់នៃមេរៀនទៅក្នុងមុខងារឈែត ហើយអញ្ជើញសិស្សឲ្យចែកចាយគំនិតរបស់ពួកគេ ។
យ៉ាកុប ៣
គោលបំណងមេរៀន ៖ គោលបំណងនៃមេរៀននេះគឺដើម្បីជួយសិស្សឲ្យវាយតម្លៃពាក្យសម្តីដែលពួកគេនិយាយ និងរបៀបដែលពាក្យសម្ដីរបស់ពួកគេជះឥទ្ធិពលលើការខិតខំរបស់ពួកគេ ដើម្បីប្រែក្លាយដូចជាព្រះអង្គសង្គ្រោះកាន់តែច្រើន ។
-
ការរៀបចំសិស្ស ៖ សូមអញ្ជើញសិស្សឲ្យកត់សម្គាល់ពីរបៀបដែលយើងប្រើពាក្យសម្តីដែលជះឥទ្ធិពលដល់យើង និងអ្នកដទៃ ។ សូមឲ្យសិស្សមករៀនដោយបានត្រៀមខ្លួន ដើម្បីចែកចាយអ្វីដែលពួកគេបានកត់សម្គាល់ ។
-
រូបភាពដែលត្រូវបង្ហាញ ៖ សូមពិចារណាបង្ហាញរូបភាពនៃបុគ្គលដែលមានការសន្ទនាអំពីរឿងផ្សេងៗ ។
-
សំណៅចែក ៖ សូមរៀបចំច្បាប់ចម្លងសំណៅចែកឲ្យបានគ្រប់គ្រាន់សម្រាប់សិស្សទាំងអស់ ។
-
យោបល់សម្រាប់ការបង្រៀនតាមសន្និសីទវីដេអូ ៖ អាស្រ័យលើរបៀបដែលសិស្សនឹងស្រាវជ្រាវ យ៉ាកុប ៣:២–១២ សម្រាប់ការប្រៀបធៀបដែលយ៉ាកុបកំពុងបង្ហាញ នោះក្តារខៀនឌីជីថលអាចជួយសិស្សឲ្យចូលរួម និងបង្រៀនគ្នាទៅវិញទៅមកបាន ។ ឧទាហរណ៍ ប្រសិនបើសិស្សត្រូវបានសុំឲ្យស្វែងរកនិមិត្តរូបពី យ៉ាកុប ៣:២–១២ នោះពួកគេអាចសរសេរ ឬគូសវាសដោយសង្ខេបនៅលើក្ដារខៀនឌីជីថលនូវនិមិត្តរូបដែលយ៉ាកុបបានប្រើនៅពេលពួកគេរកឃើញ ។ ម៉្យាងទៀត ប្រសិនបើនិមិត្តរូបត្រូវបានចែកចាយជាមួយសិស្ស មុនពេលពួកគេសិក្សាខគម្ពីររបស់ពួកគេ នោះសិស្សអាចសរសេរនៅលើក្តារខៀនឌីជីថលនូវវិធីផ្សេងៗ ដែលអណ្តាតគឺដូចជាធាតុនីមួយៗនៅក្នុងការប្រៀបធៀបរបស់យ៉ាកុប ។