ថ្នាក់​សិក្ខាសាលា
យ៉ាកុប ៣


យ៉ាកុប ៣

ពាក្យសម្តីដែលយើងនិយាយ

Three teenage young women smiling and laughing together.

ពាក្យសម្តីដែលយើងនិយាយមានអំណាច ។ តើអ្នកអាចគិតអំពីបទពិសោធន៍ក្នុងជីវិតរបស់អ្នកដែលអ្នកបានទទួលអារម្មណ៍ពីអំណាចនៃពាក្យសម្តីទាំងល្អ ឬអាក្រក់ដែរឬទេ ? នៅក្នុងសំបុត្ររបស់លោក យ៉ាកុបបានបង្រៀនពីសារៈសំខាន់នៃការគ្រប់គ្រងការនិយាយរបស់យើង ។ គោលបំណងនៃមេរៀននេះគឺដើម្បី ជួយអ្នកឲ្យវាយតម្លៃពាក្យសម្តីដែលអ្នកនិយាយ និងពីរបៀបដែលពាក្យសម្ដីរបស់អ្នកជះឥទ្ធិពលលើការខិតខំរបស់អ្នក ដើម្បីក្លាយកាន់តែដូចជាព្រះអង្គសង្គ្រោះ ។

ការអភិវឌ្ឍសមត្ថភាពក្នុងការពិភាក្សាអំពីជំនឿនៃដំណឹងល្អជាមួយអ្នកដទៃ ។ សូមផ្តល់ឱកាសឲ្យសិស្សពន្យល់ពីដំណឹងល្អជាសម្ដីរបស់ពួកគេផ្ទាល់ ហើយចែកចាយ និងធ្វើទីបន្ទាល់អំពីអ្វីដែលពួកគេដឹង និងទទួលអារម្មណ៍ ។ ការណ៍នេះនឹងជួយឲ្យដំណឹងល្អជ្រាបចូលជ្រៅទៅក្នុងចិត្តរបស់ពួកគេ ។

ការរៀបចំសិស្ស ៖ សូមអញ្ជើញសិស្សឲ្យកត់សម្គាល់ពីរបៀបដែលពាក្យសម្តីដែលយើងប្រើជះឥទ្ធិពលដល់យើង និងអ្នកដទៃ ។ សូមអញ្ជើញពួកគេឲ្យមករៀនដោយបានត្រៀមខ្លួនដើម្បីចែកចាយអ្វីដែលពួកគេបានកត់សម្គាល់ ។

សកម្មភាពរៀនសូត្រដែលអាចមាន

អំណាចនៃពាក្យសម្ដី

សូមមើលរូបភាពខាងក្រោម ហើយស្រមៃមើលការសន្ទនាដែលបុគ្គលនោះប្រហែលជាកំពុងមាន ។ សូមគិតអំពីឥទ្ធិពលដែលអាចមានអំពីពាក្យសម្តីដែលយើងស្តាប់ឮ និងប្រើ ។

សូមពិចារណាបង្ហាញរូបភាពពីរដែលបង្ហាញពីការសន្ទនាផ្សេងៗ ។ ឧទាហរណ៍ រូបភាពមួយអាចជារបស់មនុស្សពីរនាក់ឈ្លោះគ្នា ហើយរូបភាពមួយទៀតអាចជារូបភាពរបស់មនុស្សពីរនាក់ពង្រឹងគ្នាទៅវិញទៅមកដោយពាក្យសម្តីរបស់ពួកគេ ដូចជា ៖

A mother argues with her teenage son while they stand in their kitchen.
A young woman and her mother using a tablet and scriptures probably study and having a conversation.
  • តើអ្វីជារឿងចុងក្រោយដែលអ្នកអាចចាំបានថា មានបុគ្គលម្នាក់បាននិយាយអ្វីទៅកាន់អ្នកដែលបានជួយ ឬធ្វើឲ្យអ្នកឈឺចាប់ ?

  • តើអ្វីជារឿងចុងក្រោយដែលអ្នកបាននិយាយទៅកាន់នរណាម្នាក់ដែលបានពង្រឹង ឬលើកទឹកចិត្តពួកគេ ?

សូមពិចារណាអញ្ជើញសិស្សឲ្យចែកចាយការឆ្លើយតបរបស់ពួកគេ ប្រសិនបើពួកគេចង់ ហើយប្រសិនបើវាសមរម្យសម្រាប់បរិយាកាសថ្នាក់រៀន ។

សូមពិចារណាថា តើអ្នកបាននិយាយអ្វីនាពេលថ្មីៗនេះដែលអាចជះឥទ្ធិពលអវិជ្ជមានលើនរណាម្នាក់ ។ នៅពេលអ្នកសិក្សាការបង្រៀនរបស់យ៉ាកុប សូមរកមើលសេចក្ដីពិតដែលអាចជួយអ្នកឲ្យយល់កាន់តែច្បាស់អំពីអំណាចនៃពាក្យសម្តី ។ សូមយកចិត្តទុកដាក់ចំពោះអារម្មណ៍ គំនិត និងចំណាប់អារម្មណ៍ដែលជំរុញអ្នកឲ្យនិយាយកាន់តែដូចព្រះអង្គសង្គ្រោះ ។

អណ្តាតគឺដូចជា …

យ៉ាកុបបានសង្កត់ធ្ងន់លើអំណាចនៃពាក្យសម្តីដែលយើងស្តាប់ឮ និងនិយាយ ហើយប្រៀបធៀបអណ្ដាតទៅនឹងអ្វីផ្សេងៗជាច្រើន ។ សូមអាន យ៉ាកុប ៣:២–១២ ដោយរកមើលអ្វីដែលយ៉ាកុបបានប្រៀបធៀបទៅនឹងពាក្យសម្តីរបស់យើង ។ សូមគូររូបភាពសាមញ្ញមួយ ឬពីរនៃការប្រៀបធៀបរបស់យ៉ាកុប នៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ដោយពិចារណាពីរបៀបដែលពាក្យសម្តីរបស់យើងអាចដូចអ្វីដែលអ្នកកំពុងគូរនោះ ។

សូមពិចារណាអញ្ជើញសិស្សឲ្យធ្វើការជាគូ ឬជាក្រុមតូចៗ នៅពេលពួកគេសិក្សាការប្រៀបធៀបរបស់យ៉ាកុប ។ ជាជម្រើសមួយ សូមផ្តល់ឲ្យសិស្សនូវបញ្ជីនៃការប្រៀបធៀបខាងក្រោម ហើយអញ្ជើញពួកគេឲ្យសិក្សាការប្រៀបធៀបពីរបី ដោយពិចារណាអំពីរបៀបដែលពាក្យសម្តីរបស់យើងអាចដូចអ្វីដែលបានរៀបរាប់នោះ ។

សូមអានបញ្ជីខាងក្រោមដើម្បីមើលថា តើអ្នកបានរកឃើញការប្រៀបធៀបដូចគ្នានេះដែរឬទេ ។

  • ដែកបង្ខាំ ។ យ៉ាកុប ៣:២–៣, ៥ ។ដែកបង្ខាំ ( សូមមើលខទី ៣ ) គឺជាបន្ទះដែកតូចមួយដាក់នៅត្រង់មាត់សេះដើម្បីភ្ជាប់វាទៅនឹងខ្សែបង្ហៀរ ដោយអនុញ្ញាតឲ្យអ្នកជិះបញ្ជាសេះនោះបាន ។

  • ចង្កូត ។ យ៉ាកុប ៣:៤–៥ ។ចង្កូត ( សូមមើល ខទី ៤ ) បញ្ជាចង្កូតរបស់សំពៅ ដែលកាច់ចង្កូត ឬបត់សំពៅ ។

  • ភ្លើង ។ យ៉ាកុប ៣:៥–៦ ។« ព្រៃ » សំដៅទៅលើព្រៃឈើ ( សូមមើល ខទី ៥ ) ។

  • សត្វដែលមិនទាន់ផ្សាំ ។ យ៉ាកុប ៣:៧–៨

  • ពិស ។ យ៉ាកុប ៣:៨

  • រន្ធទឹក និងដើមល្វា ។ យ៉ាកុប ៣:១០–១២

  • តើការប្រៀបធៀបទាំងនេះអាចជួយយើងឲ្យយល់កាន់តែច្បាស់ពីអំណាចនៃពាក្យសម្តីដែលយើងស្តាប់ឮ និងនិយាយដោយរបៀបណា ?

  • តើមានការប្រៀបធៀបអ្វីផ្សេងទៀតដែលអ្នកអាចបន្ថែមដើម្បីពិពណ៌នាអំពីឥទ្ធិពលនៃពាក្យសម្តីដែលយើងនិយាយ ?

ដោយយោងទៅលើការបង្រៀនដ៏មានឥទ្ធិពលរបស់យ៉ាកុប អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានចែកចាយដូចតទៅ ៖

Official Portrait of Elder Jeffrey R. Holland. Photographed January 2018.

ពិតណាស់ យ៉ាកុបពុំមានចង់ន័យថា ពាក្យសម្តីរបស់យើងគឺ តែងតែង ទុច្ចរិត ឬថា អ្វីៗគ្រប់យ៉ាង ដែលយើងនិយាយនោះវា « ពេញដោយពិសដែលនាំឲ្យស្លាប់ » នោះទេ ។ ប៉ុន្តែលោកចង់បញ្ជាក់ថា យ៉ាងហោចណាស់ពាក្យសម្ដីមួយចំនួនដែលយើងនិយាយអាចក្លាយជាពាក្យសម្ដីបំផ្លិចបំផ្លាញ ព្រមទាំងមានពិសទៀតផង—ហើយនោះគឺជាការអះអាងមួយដ៏គួរឲ្យភ័យខ្លាចសម្រាប់ពួកបរិសុទ្ធថ្ងៃចុងក្រោយ ! សំឡេងដែលថ្លែងទីបន្ទាល់បានយ៉ាងល្អ ការអធិស្ឋានដ៏ក្លៀវក្លា និងការច្រៀងទំនុកតម្កើងនៃស៊ីយ៉ូន អាចជា សំឡេងតែមួយដែលស្ដីបន្ទោស ហើយរិះគន់ ធ្វើឲ្យអាម៉ាស់ ហើយបន្ទាបបន្ថោក ធ្វើឲ្យមានការឈឺចាប់ និងការបំផ្លិចបំផ្លាញវិញ្ញាណរបស់ខ្លួនឯង និងមនុស្សដទៃទៀតនៅក្នុងដំណើរការនេះ ។ …

…ចូរយើងព្យាយាមប្រែក្លាយជាបុរសស្រ្តីដ៏ « ឥតខ្ចោះ » យ៉ាងហោចណាស់ក្នុងរបៀបមួយដោយ—មិនប្រើពាក្យសម្ដីធ្វើឲ្យអាក់អន់ចិត្ត ឬប្រើពាក្យកាន់តែវិជ្ជមាន ដោយនិយាយភាសាថ្មី គឺភាសានៃពួកទេវតា ។ ដូចជាទង្វើរបស់យើងដែរ ពាក្យសម្តីរបស់យើង គួរតែពោរពេញដោយសេចក្តីជំនឿ និងសេចក្តីសង្ឃឹម និងសេចក្តីសប្បុរស … ដែលពិតជាត្រូវការចាំបាច់នៅក្នុងពិភពលោកសព្វថ្ងៃនេះ ។ ជាមួយនឹងពាក្យសម្ដីបែបនេះ ដែលនិយាយឡើងនៅក្រោមព្រះចេស្ដានៃព្រះវិញ្ញាណ វានឹងគ្មានការបង្ហូរទឹកភ្នែក តែវានាំមកនូវការព្យាបាលដួងចិត្ត ការលើកកម្ពស់ជីវិត ការមានសេចក្ដីសង្ឃឹមឡើងវិញ និងភាពជឿជាក់អាចយកជ័យបាន » ។

( ជែហ្វ្រី អ័រ ហូឡិន « The Tongue of Angels » EnsignLiahona ខែ ឧសភា ឆ្នាំ ២០០៧ ទំព័រ ១៦–១៨ )

  • តើអ្នកបានរៀនអ្វីខ្លះពីការប្រៀបធៀបរបស់ យ៉ាកុប និងការថ្លែងរបស់អែលឌើរ ហូឡិន ?

សេចក្ដីពិតមួយដែលយើងអាចរៀនបាននោះគឺថា អ្នកដើរតាមព្រះព្យាយាមប្រើពាក្យសម្តីរបស់ពួកគេសម្រាប់គោលបំណងសុចរិតមិនមែនដើម្បីផ្សព្វផ្សាយអំពើអាក្រក់នោះទេ

សូមពិចារណាមួយភ្លែតអំពីរបៀបដែលអ្នកបានឃើញពាក្យសម្តីដែលបានប្រើសម្រាប់ទាំងសេចក្តីល្អ និងសេចក្តីអាក្រក់ក្នុងស្ថានភាពដូចខាងក្រោម ៖

  • ជាការផ្ញើសារ ឬប្រព័ន្ធផ្សព្វផ្សាយសង្គម

  • នៅព្រះវិហារនៅថ្ងៃអាទិត្យ

  • នៅសាលាជាមួយមិត្តភក្តិរបស់អ្នក

  • នៅក្នុងក្រុម ឬនៅក្នុងក្លឹប

  • នៅផ្ទះជាមួយគ្រួសាររបស់អ្នក

  • តើអ្នកមានបទពិសោធន៍អ្វីខ្លះដែលបង្ហាញពីឥទ្ធិពលដ៏ខ្លាំងរបស់ពាក្យសម្តីដែលអាចមានលើមនុស្ស សម្រាប់សេចក្តីល្អ ឬសេចក្តីអាក្រក់ ?

ព្រះយេស៊ូវគ្រីស្ទគឺជា « មនុស្សគ្រប់លក្ខណ៍ » ( យ៉ាកុប ៣:២ ) ហើយជាគំរូរបស់យើងក្នុងគ្រប់ការណ៍ទាំងអស់ រួមទាំងពាក្យដែលទ្រង់បានមានព្រះបន្ទូលផង ។ ដោយចងចាំនូវអ្វីដែលអ្នកដឹងអំពីទ្រង់ សូមស្រមៃមើលពីរបៀបដែលព្រះអង្គសង្គ្រោះអាចប្រើព្រះបន្ទូលរបស់ទ្រង់ ប្រសិនបើទ្រង់ស្ថិតនៅក្នុងស្ថានភាពដែលបានរៀបរាប់ពីមុន ។

  • តើមានភាពខុសគ្នាអ្វីខ្លះដែលអ្នកអាចសម្គាល់ឃើញអំពីរបៀបដែលព្រះអង្គសង្គ្រោះបានប្រើព្រះបន្ទូលរបស់ទ្រង់ និងអ្វីដែលអ្នកឃើញ និងស្តាប់ឮជាទូទៅនៅក្នុងមជ្ឈដ្ឋានបច្ចុប្បន្ននេះ ?

ពាក្យសម្តីដែលយើងស្តាប់ឮ និងប្រើ

តាមរយៈព្យាការីរបស់ទ្រង់ ព្រះអម្ចាស់បានបង្រៀនយើងអំពីអ្វីដែលយើងគួរ និងមិនគួរនិយាយ ។

Color Handouts Icon

ប្រសិនបើសិស្សនឹងទទួលបានអត្ថប្រយោជន៍ពីការវាយតម្លៃដោយខ្លួនឯងខាងក្រោម សូមផ្តល់ឲ្យពួកគេនូវសំណៅចែកខាងក្រោម ។ សិស្សអាចវាយតម្លៃពាក្យសម្តីរបស់ពួកគេជាទូទៅ ឬនៅកន្លែងជាក់លាក់នានាក្នុងជីវិតរបស់ពួកគេ ដូចជានៅផ្ទះ ព្រះវិហារ និងកន្លែងផ្សេងៗជាដើម ។

សូមសញ្ជឹងគិតលើការទំនាក់ទំនងរបស់អ្នក ( ក្នុងទម្រង់ណាមួយដូចជា ៖ ការផ្ញើសារ ប្រព័ន្ធផ្សព្វផ្សាយសង្គម ការនិយាយជាមួយអ្នកដទៃជាដើម ) នៅពេលអ្នកអានសេចក្ដីថ្លែងការណ៍ទាំង ១០ ខាងក្រោម ដែលកែសម្រួលពី ដើម្បីកម្លាំងនៃយុវជន ( [ កូនសៀវភៅ ឆ្នាំ ២០១១ ] ទំព័រ ២០–២១ ) ។ សូមវាយតម្លៃពាក្យសម្តីរបស់អ្នកដោយប្រើរង្វាស់ពីលេខ ១ ដល់លេខ ៥ ដែលលេខ ១ មានន័យថា « ខ្ញុំត្រូវការជំនួយច្រើន » និងលេខ ៥ មានន័យថា « ខ្ញុំកំពុងធ្វើបានល្អណាស់ » ។

១. ខ្ញុំព្យាយាមប្រើពាក្យសម្តីពីរោះ និងឆ្លាតវៃ ។

២. ខ្ញុំប្រើពាក្យសម្តីលើកតម្កើង លើកទឹកចិត្ត និងការលើកសរសើរ ។

៣. ខ្ញុំនិយាយដោយចិត្តសប្បុរស និងវិជ្ជមានអំពីអ្នកដទៃ ។

៤. ខ្ញុំមិនធ្វើឲ្យអ្នកដទៃមានភាពអាម៉ាស ឬអាប់មុខ ទោះជាការនិយាយលេងក៏ដោយ ។

៥. ខ្ញុំចៀសវាងពីការនិយាយដើមគ្រប់រូបភាពទាំងអស់ និងចៀសវាងពីការនិយាយដោយកំហឹង ។

៦. ខ្ញុំមិននិយាយវាចេញមកនោះទេ នៅពេលដែលខ្ញុំត្រូវបានល្បួងឲ្យនិយាយពាក្យឃោរឃៅ ឬពាក្យដែលធ្វើឲ្យឈឺចាប់ ។

៧. ខ្ញុំប្រើព្រះនាមរបស់ព្រះ និងព្រះយេស៊ូវគ្រីស្ទដោយគារវភាព និងការគោរព ។

៨. ខ្ញុំទូលទៅកាន់ព្រះវរបិតាសួគ៌ដោយប្រើពាក្យសម្តីគារវភាព និងពោរពេញដោយការគោរព ។

៩. ខ្ញុំមិនប្រើពាក្យ ឬកាយវិការប្រមាថ ថោកទាប ឬបាតសង្គម កំប្លែងអំពីសកម្មភាពអសីលធម៌ឡើយ ។

១០. ខ្ញុំមិននិយាយរឿងកំប្លែង ឬរឿងរ៉ាវអំពីអំពើអសីលធម៌ទេ ។

New Testament Seminary Teacher Manaul - 2023

សូមគិតអំពីពាក្យសម្តីដែលអ្នកជ្រើសរើសប្រើ ហើយសញ្ជឹងគិតអំពីអ្វីដែលអ្នកអាចធ្វើបានប្រសើរជាងនេះ ។

  • តើមានរឿងអ្វីមួយ ឬពីរដែលអាចជួយអ្នកក្នុងការជ្រើសរើសពាក្យសម្តីដែលអ្នកនិយាយ និងស្តាប់ឮកាន់តែប្រយ័ត្នប្រយែងជាងមុន ?

  • ជាពិសេស តើអ្នកចង់កែលម្អវាក្នុងស្ថានភាពណាខ្លះ ?

  • តើយុទ្ធសាស្រ្តអ្វីដែលអាចជួយបាន ?

  • តើការខិតខំប្រឹងប្រែងរបស់អ្នកអាចជួយអ្នកឲ្យប្រែក្លាយកាន់តែដូចព្រះអង្គសង្គ្រោះយ៉ាងដូចម្ដេច ?

វិចារណកថា និងព័ត៌មានសាច់រឿង

តើពាក្យសម្ដីរបស់យើងឆ្លុះបញ្ចាំងថាយើងជាបុគ្គលបែបណាខ្លះ ?

អែលឌើរ រ៉ូបឺត អេស វូដ ក្នុងពួកចិតសិបនាក់បានបង្រៀនដូចខាងក្រោម ៖

Final official portrait of Elder Robert S. Wood of the Second Quorum of the Seventy, 1999. Called as president of the Boston Massachusetts Temple, 2009. Released from Second Quorum of the Seventy October 3, 2009 at general conference.

ពាក្យសម្ដី និងការសម្ដែងចេញមកពីអាការៈខាងក្រៅរបស់យើងគឺខុសគ្នា ពីព្រោះវាឆ្លុះបញ្ចាំងថា យើងជាមនុស្សបែបណា ហើយរៀបចំយើងឲ្យក្លាយជាមនុស្សដែលយើងនឹងប្រែក្លាយ ។ …

ពាក្យពេចន៍ដែលយើងនិយាយ និងរបៀបដែលយើងបង្ហាញខ្លួនយើង វាពុំគ្រាន់តែបំផ្លាញព្រលឹងរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែវាក៏បំផ្លាញបុគ្គលនោះ មនុស្សជុំវិញខ្លួនយើង ហើយនៅទីបំផុតគឺសង្គមរបស់យើងទាំងមូល ។ រៀងរាល់ថ្ងៃយើងម្នាក់ៗពាក់ព័ន្ធនៅក្នុងការភាន់ច្រឡំអំពីពន្លឺ ឬនៅក្នុងការបណ្ដេញភាពងងឹតចេញ ។ យើងត្រូវបានហៅឲ្យអញ្ជើញពន្លឺនោះមក ហើយឲ្យធ្វើជាពន្លឺ ដើម្បីញែកខ្លួនយើងឲ្យបានបរិសុទ្ធ ហើយស្អាងមនុស្សដទៃ ។ …

នៅពេលយើងនិយាយ ហើយធ្វើសកម្មភាព យើងគួរសួរថា តើពាក្យសម្ដី និងការសម្ដែងទឹកមុខរបស់យើងមាននូវគោលបំណង ដើម្បីយាងអំណាចនៃស្ថានសួគ៌ឲ្យចូលមកក្នុងជីវិតយើង ហើយអញ្ជើញមនុស្សទាំងអស់ឲ្យមករកព្រះគ្រីស្ទដែរឬទេ ។ យើងត្រូវប្រព្រឹត្តចំពោះរឿងពិសិដ្ឋទាំងឡាយដោយគារវភាព ។ យើងត្រូវបំបាត់ចោលនូវវាចាអសីលធម៌ អាសគ្រាម ហឹង្សា គម្រាមកំហែង ជេរប្រមាថ ឬខុសឆ្គងចេញពីការសន្ទនារបស់យើង ។ ដូចជាសាវកពេត្រុសបានសរសេរថា « តែចូរឲ្យអ្នករាល់គ្នាបានបរិសុទ្ធក្នុងគ្រប់កិរិយាទាំងអស់ ដូចជាព្រះដែលហៅអ្នករាល់គ្នាទ្រង់បរិសុទ្ធដែរ » [ ពេត្រុស ទី១ ១:១៥ ] ។ ការសន្ទនាដោយការបញ្ចេញមតិ សំដៅនៅទីនេះគឺមិនត្រឹមតែការនិយាយប៉ុណ្ណោះទេ ប៉ុន្តែក៏សំដៅទៅលើកិរិយាមាយាទទាំងមូលរបស់យើងផងដែរ ។

( រ៉ូបឺត អេស វូដ « The Tongue of Angels » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៩៩ ទំព័រ ៨៣–៨៤ )

តើយើងអាចផ្លាស់ប្តូរពាក្យសម្តីដែលយើងប្រើ និងស្តាប់ឮឲ្យមានភាពវិជ្ជមានតាមរបៀបណា ?

វីដេអូ « No Cussing Club » ( ៤:៥៦ ) ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org បង្ហាញពីការខិតខំប្រឹងប្រែងរបស់យុវជនម្នាក់ក្នុងការជួយអ្នកដទៃឲ្យចៀសវាងពីពាក្យសម្តីអាក្រក់ ។

4:56

No Cussing Club

One boy’s crusade to encourage clean language has far-reaching effects.

សកម្មភាពរៀនសូត្របន្ថែម

សេចក្ដីណែនាំមេរៀនជំនួស

សូមពិចារណាចែកចាយជាមួយសិស្សរបស់អ្នកអំពីគំរូរបស់ព្រះអង្គសង្គ្រោះមានបន្ទូលទៅកាន់អ្នកដទៃក្នុងស្ថានភាពជាច្រើនដូចជានៅក្នុង យ៉ូហាន ៨:១–១១ ; ម៉ាកុស ៩:១៤–២៧ ; និង លូកា ២៣:៣២–៣៤ ។ សូមកត់ចំណាំថា ការបកប្រែរបស់ យ៉ូសែប ស្ម៊ីធ លូកា ២៣:៣៤ ( នៅក្នុង លូកា ២៣:៣៤ ) បញ្ជាក់យ៉ាងច្បាស់ថា ព្រះយេស៊ូវគ្រីស្ទកំពុងសុំព្រះវរបិតាឲ្យអត់ទោសដល់អ្នកដែលបានឆ្កាងទ្រង់ ដែលមានន័យថាជាពួកទាហានរ៉ូម ។ សូមអញ្ជើញពួកគេឲ្យចែកចាយអ្វីដែលពួកគេចាប់អារម្មណ៍ អំពីអ្វីដែលព្រះអង្គសង្គ្រោះបានមានព្រះបន្ទូល ឬមិនបានមានព្រះបន្ទូលនៅក្នុងស្ថានភាពទាំងនេះ ។ បន្ទាប់មក សូមអញ្ជើញសិស្សឲ្យពិចារណាអំពីពាក្យសម្តីដែលពួកគេប្រើ និងស្តាប់ឮពីអ្នកដទៃ និងឥទ្ធិពលដែលវាមាន ។

ការអញ្ជើញដែលអាចមាន

អ្នកអាចនឹងជួយសិស្សឲ្យអនុវត្តគោលការណ៍នៃមេរៀននេះដោយជំរុញពួកគេមិនឲ្យនិយាយអ្វីអវិជ្ជមានក្នុងរយៈពេល ២៤ ម៉ោង ។ សូមលើកទឹកចិត្តពួកគេឲ្យកត់ត្រានៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់ពួកគេ អំពីឥទ្ធិពលនៃបញ្ហាប្រឈមនេះមកលើពួកគេ និងមនុស្សដែលពួកគេមានទំនាក់ទំនងជាមួយ ។

ការបង្រៀនបន្ថែមពីយ៉ាកុប

ដើម្បីជួយសិស្សឲ្យសិក្សាបន្ថែមទៀតអំពីការបង្រៀនរបស់យ៉ាកុប សូមពិចារណាបង្ហាញសេចក្ដីយោងបទគម្ពីរខាងក្រោម ( ដោយគ្មានការពន្យល់នៅក្នុងវង់ក្រចក ) ។ សូមអញ្ជើញសិស្សឲ្យស្វែងរកខគម្ពីរមួយចំនួននេះ ហើយរៀបចំដើម្បីចែកចាយអ្វីដែលពួកគេបានរៀន និងរបៀបដែលវាអនុវត្តនៅបច្ចុប្បន្ននេះ ។ បន្ទាប់មក សិស្សអាចជ្រើសរើសសេចក្ដីយោងបទគម្ពីរមួយដើម្បីសិក្សាលម្អិតបន្ថែម ហើយរៀបចំមេរៀន ឬការនិយាយរយៈពេលពី ៣ ទៅ ៥ នាទីអំពីប្រធានបទនោះ ។ ប្រសិនបើមានពេល អ្នកអាចអញ្ជើញសិស្សម្នាក់ ឬពីរនាក់ឲ្យចែកចាយជាមួយសិស្សក្នុងថ្នាក់នូវអ្វីដែលពួកគេបានរៀបចំ ។

យ៉ាកុប ១:១២–១៦ ( យើងមានពរសម្រាប់ការទប់ទល់នឹងការល្បួង ) ។

យ៉ាកុប ១:២៧ ( សាសនាដែលបរិសុទ្ធគឺខ្វល់ខ្វាយពីអ្នកដទៃ ហើយស្អាតស្អំខាងវិញ្ញាណ ) ។

យ៉ាកុប ២:៨–៩ ( ស្រឡាញ់អ្នកជិតខាងដូចខ្លួនឯង ) ។

យ៉ាកុប ៤:៦–១០ ( ចូរបន្ទាបខ្លួន ប្រឆាំងនឹងសាតាំង ហើយចូលទៅជិតព្រះ ) ។

យ៉ាកុប ៤:១៧ ( ប្រសិនបើយើងដឹងថា យើងត្រូវតែធ្វើការល្អ ប៉ុន្តែជ្រើសរើសពុំធ្វើវាវិញ នោះយើងធ្វើអំពើបាបហើយ ) ។

យ៉ាកុប ៥:១៤–១៥ ( អ្នកជំងឺអាចជាសះស្បើយតាមរយៈការអធិស្ឋាន ឬដោយការដាក់ដៃលើ និងការលាបប្រេងតាំងនៅក្នុងព្រះនាមនៃព្រះគ្រីស្ទ ) ។