ថ្នាក់​សិក្ខាសាលា
ពេត្រុស ទី១–២


ពេត្រុស ទី១–២

ទិដ្ឋភាពទូទៅ

នៅក្នុងសំបុត្រទីមួយរបស់លោក ពេត្រុស ដែលជាសាវកច្បងបានផ្តោតទៅលើវិធីដែលពួកបរិសុទ្ធអាចត្រូវបានពង្រឹងតាមរយៈការសាកល្បងដ៏ធំដែលពួកគេកំពុងជួបប្រទះនៅក្នុងដៃរបស់ពួករ៉ូម ។ លោកបានលើកទឹកចិត្តពួកបរិសុទ្ធឲ្យត្រៀមខ្លួនជានិច្ចដើម្បីថ្លែងទីបន្ទាល់អំពីសេចក្ដីពិត ហើយរំឭកពួកគេអំពីមរតកដ៏ទេវភាពរបស់ពួកគេ ( សូមមើល ពេត្រុស ទី១ ២:៩; ៣:១៥ ) ។ លោកបានបង្រៀនថា ព្រះយេស៊ូវគ្រីស្ទបានផ្សាយដំណឹងល្អនៅក្នុងពិភពវិញ្ញាណបន្ទាប់ពីការសុគតរបស់ទ្រង់ ដោយធ្វើឲ្យពរជ័យនៃដំណឹងល្អមានដល់កូនចៅទាំងអស់របស់ព្រះវរបិតាសួគ៌ ។

រៀបចំខ្លួនបង្រៀន

ព័ត៌មានខាងក្រោមនេះផ្តល់ជាគំនិតដល់គ្រូបង្រៀន អំពីអ្វីដែលអាចត្រូវរៀបចំទុកជាមុនសម្រាប់មេរៀននីមួយៗ ។

ពេត្រុស ទី១ ១–៥

គោលបំណងមេរៀន ៖ មេរៀននេះអាចជួយសិស្សឲ្យយល់កាន់តែច្បាស់អំពីគោលបំណងរបស់ព្រះក្នុងការអនុញ្ញាតឲ្យពួកគេជួបប្រទះនឹងការសាកល្បង និងអាចពង្រឹងការតាំងចិត្តរបស់ពួកគេដើម្បីស៊ូទ្រាំនឹងការសាកល្បងដោយស្មោះត្រង់ ។

  • ការរៀបចំសិស្ស ៖ សូមអញ្ជើញសិស្សឲ្យពិចារណាពីរបៀបដែលពួកគេនឹងឆ្លើយតបចំពោះសំណួរខាងក្រោម ៖ ហេតុអ្វីបានជាយើងជួបប្រទះនឹងការសាកល្បង ការលំបាក និងភាពអយុត្តិធម៌ក្នុងជីវិត ?

  • រូបភាព ៖ រូបភាពនៃឈើឆ្កាង

  • វីដេអូ ៖ « The Refiner’s Fire » ( ៥:០១ )

  • យោបល់សម្រាប់ការបង្រៀនតាមសន្និសីទវីដេអូ ៖ បន្ទាប់ពីបង្ហាញរូបភាពនៃឈើឆ្កាងមួយហើយ សូមអញ្ជើញសិស្សម្នាក់ៗឲ្យគូររូបឈើឆ្កាងមួយ ហើយសរសេរការសាកល្បងផ្ទាល់ខ្លួននៅខាងក្នុងនោះ ។ បន្ទាប់មក សិស្សអាចសរសេរនៅខាងក្រោយនៃក្រដាសអំពីរបៀបដែលការសាកល្បងផ្ទាល់ខ្លួនរបស់ពួកគេកំពុងសាកល្បង និងពង្រឹងសេចក្ដីជំនឿរបស់ពួកគេទៅលើព្រះយេស៊ូវគ្រីស្ទ ។ សូមអញ្ជើញសិស្សដែលស្មគ្រចិត្តឲ្យកាន់រូបភាពរបស់ពួកគេមុខកាមេរ៉ា ហើយចែកចាយគំនិតរបស់ពួកគេជាមួយនឹងថ្នាក់ ។ ត្រូវប្រាកដថា ដាស់តឿនសិស្សកុំឲ្យចែកចាយអ្វីដែលផ្ទាល់ខ្លួនពេក ។

ពេត្រុសទី១ ២-៣

គោលបំណងមេរៀន ៖ មេរៀននេះអាចជួយសិស្សឲ្យយល់អំពីសារៈសំខាន់នៃការធ្វើជាគំរូដ៏ស្មោះត្រង់របស់ព្រះយេស៊ូវគ្រីស្ទ ហើយផ្តល់ឱកាសដើម្បីអនុវត្តការឆ្លើយតបទៅនឹងអ្នកដទៃអំពីសេចក្តីជំនឿរបស់ពួកគេ ។

  • ការរៀបចំសិស្ស ៖ សូមអញ្ជើញសិស្សឲ្យពិភាក្សាជាមួយក្រុមគ្រួសាររបស់ពួកគេ នៅពេលពួកគេ ឬនរណាម្នាក់ដែលពួកគេស្គាល់ត្រូវបានសុំឲ្យពន្យល់អំពីជំនឿ និងសេចក្តីជំនឿរបស់ពួកគេទៅលើព្រះយេស៊ូវគ្រីស្ទ ។ សូមអញ្ជើញពួកគេឲ្យពិចារណាថាតើពួកគេបានឆ្លើយខុសគ្នាដែរឬទេ ហើយមករៀនដោយបានត្រៀមខ្លួនដើម្បីចែកចាយគំនិតរបស់ពួកគេ ។

  • យោបល់សម្រាប់ការបង្រៀនតាមសន្និសីទវីដេអូ ៖សូមបែងចែកសំណួរនៅចុងបញ្ចប់នៃមេរៀនក្នុងចំណោមសិស្ស ឬអញ្ជើញពួកគេឲ្យគិតអំពីសំណួរដែលពួកគេត្រូវបានគេសួរអំពីសាសនាចក្រ ឬសេចក្ដីជំនឿរបស់ពួកគេ ។ សូមទុកពេលឲ្យពួកគេគិតអំពីរបៀបដែលពួកគេនឹងឆ្លើយតប ហើយបន្ទាប់មកអនុញ្ញាតឲ្យពួកគេផ្លាស់ប្តូរវេនគ្នាចែកចាយចម្លើយ ។ ប្រសិនបើសិស្សមានការភ័យខ្លាចក្នុងការនិយាយនៅមុខកាមេរ៉ា ពួកគេអាចបញ្ជូនការឆ្លើយតបរបស់ពួកគេដោយប្រើមុខងារឈែត ។

ពេត្រុស ទី១ ៣:១៨–២២; ៤:១–៦

គោលបំណងមេរៀន ៖ មេរៀននេះនឹងជួយសិស្សឲ្យស្វែងរកវិធីដើម្បីជួយព្រះអង្គសង្គ្រោះនៅក្នុងកិច្ចការរបស់ទ្រង់ក្នុងការប្រោសលោះមនុស្សស្លាប់ ។

  • ការរៀបចំសិស្ស ៖ ដើម្បីចូលប្រើមុខងារជាក់លាក់នៅលើគេហទំព័រ FamilySearch.org ឬមែកធាងគ្រួសារកម្មវិធីស្រាវជ្រាវក្រុមគ្រួសាសិស្សនឹងត្រូវចូលដោយប្រើឈ្មោះអ្នកប្រើប្រាស់ និងពាក្យសម្ងាត់គណនីសាសនាចក្ររបស់ពួកគេ ដែលភ្ជាប់ទៅ លេខកំណត់ត្រាសមាជិកភាពរបស់ពួកគេ ។ ប្រសិនបើសិស្សមិនមាន ឬមិនស្គាល់ឈ្មោះអ្នកប្រើប្រាស់ និងពាក្យសម្ងាត់របស់ពួកគេ សូមអញ្ជើញពួកគេឲ្យបង្កើត ឬស្ដារឈ្មោះអ្នកប្រើប្រាស់និងពាក្យសម្ងាត់ នៅឯគេហទំព័រ account.ChurchofJesusChrist.org ឬដើម្បីបង្កើតគណនីនៅគេហទំព័រ FamilySearch.org ។ សូមសួរអ្នកជំនាញខាងពង្សប្រវត្តិនៃវួដ ឬសាខា ឬអ្នកសម្របសម្រួលថ្នាក់សិក្ខាសាលា និងថ្នាក់វិទ្យាស្ថានសាសនា ដើម្បីទទួលបានជំនួយប្រសិនបើចាំបាច់ ។

  • ធនធាន ៖ កុំព្យូទ័រ ឬឧបករណ៍ចល័តដែលមានអ៊ីនធើរណិត ដើម្បីឲ្យសិស្សដែលមិនមានឧបករណ៍អេឡិចត្រូនិកអាចចំណាយពេលខ្លះក្នុងថ្នាក់រៀនស្វែងរកគេហទំព័រ FamilySearch.org ឬកម្មវិធីស្រាវជ្រាវក្រុមគ្រួសារ ប្រសិនបើអាច

  • យោបល់សម្រាប់ការបង្រៀនតាមសន្និសីទវីដេអូ ៖ ប្រសិនបើសិស្សអាចប្រើមុខងារ ពិធីបរិសុទ្ធដែលត្រៀមរួច នៅលើគេហទំព័រ FamilySearch.org សូមអញ្ជើញពួកគេឲ្យប្រើវា ដើម្បីស្វែងរកសាច់ញាតិដែលពួកគេអាចធ្វើការងារព្រះវិហារបរិសុទ្ធបាន ។ សូមពិចារណាពីលទ្ធភាពនៃការកំណត់កាលបរិច្ឆេទនៅពេលដែលថ្នាក់អាចជួបក្រៅផ្លូវការនៅព្រះវិហារបរិសុទ្ធ ដើម្បីធ្វើពិធីជ្រមុជទឹកជំនួស និងការបញ្ជាក់សម្រាប់មនុស្សដែលឈ្មោះត្រូវបានរកឃើញ ។

ចំណេះ ចំណាន ខាងគោលលទ្ធិ ៖ ពេត្រុស ទី១ ៤:៦

គោលបំណងមេរៀន ៖ មេរៀននេះអាចជួយសិស្សឲ្យទន្ទេញនូវសេចក្ដីយោងចំណេះចំណានខាងគោលលទ្ធិ និងឃ្លាបទគម្ពីរគន្លឹះសម្រាប់ ពេត្រុស ទី១ ៤:៦ ។ វាក៏នឹងផ្តល់ឲ្យពួកគេនូវឱកាសដើម្បីអនុវត្តគោលលទ្ធិដែលបានបង្រៀននៅក្នុងវគ្គនោះ និងគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណទៅនឹងសាច់រឿងជាក់ស្តែងមួយ ។

  • ការរៀបចំសិស្ស ៖ សូមអញ្ជើញសិស្សឲ្យសញ្ជឹងគិត ហើយរៀបចំចែកចាយនូវអ្វីដែលពួកគេទទួលអារម្មណ៍ នៅពេលពួកគេធ្វើពិធីបុណ្យជ្រមុជទឹក និងការបញ្ជាក់នៅក្នុងព្រះវិហារបរិសុទ្ធ ឬធ្វើកិច្ចការពង្សប្រវត្តិផ្សេងទៀតសម្រាប់បុព្វការីជនរបស់ពួកគេដែលបានចែកឋាន ។

  • សម្ភារ ៖ ក្រដាសមួយសន្លឹក និងឧបករណ៍សរសេរសម្រាប់សិស្សម្នាក់ៗ

  • យោបល់សម្រាប់ការបង្រៀនតាមសន្និសីទវីដេអូ ៖ សិស្សអាចត្រូវបានដាក់កិច្ចការឲ្យធ្វើនូវគោលការណ៍មួយនៃការទទួលបានចំណេះដឹងខាងវិញ្ញាណ និងធ្វើការជាគូ ឬជាក្រុមតូចៗនៅក្នុងមុខងារបំបែកបន្ទប់ ដើម្បីពិភាក្សាពីរបៀបដែលពួកគេអាចប្រើគោលការណ៍នោះដើម្បីជួយ ជេនសិន ។ នៅពេលពួកគេបញ្ចប់ការពិភាក្សាអំពីគោលការណ៍របស់ពួកគេ ពួកគេអាចរាយការណ៍ទៅកាន់ថ្នាក់ ។

ពេត្រុស ទី២ ១

គោលបំណងមេរៀន ៖ មេរៀននេះមានគោលបំណងជួយសិស្សឲ្យចាត់វិធានការដើម្បីប្រែក្លាយកាន់តែដូចជាព្រះយេស៊ូវគ្រីស្ទ ។

  • ការរៀបចំសិស្ស ៖ សូមអញ្ជើញសិស្សឲ្យពិចារណាអំពីគុណលក្ខណៈមួយណាដែលពួកគេកោតសរសើរបំផុតអំពីព្រះយេស៊ូវគ្រីស្ទ និងមូលហេតុ ។

  • វីដេអូ ៖ « Becoming like Him » ( ១០:២១; សូមមើលពីលេខកូដម៉ោង ២:៣៤ ដល់ ៣:០៩ )

  • ការគូរបន្ទាត់ ៖ ដ្យាក្រាមភ្នំដើម្បីសរសេរពាក្យនៅលើ ឬជុំវិញ ពេញមួយមេរៀន

  • យោបល់សម្រាប់ការបង្រៀនតាមសន្និសីទវីដេអូ ៖ សូមពិចារណាប្រើមុខងារក្តារខៀន ដើម្បីបង្កើតដ្យាក្រាមភ្នំ និងបញ្ជីគុណលក្ខណៈដូចព្រះគ្រីស្ទជាថ្នាក់ ។ សិស្សក៏អាចត្រូវបានអញ្ជើញឲ្យបង្កើតដ្យាក្រាម និងបញ្ជីផ្ទាល់ខ្លួនរបស់ពួកគេនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់ពួកគេ ហើយសិស្សពីរបីនាក់អាចត្រូវបានអញ្ជើញឲ្យបង្ហាញការងាររបស់ពួកគេ ។ ពេលវេលាដ៏មានប្រយោជន៍បំផុតដើម្បីអញ្ជើញការចែកចាយអាចជាពេលសួរសិស្សឲ្យពន្យល់ពីរបៀបដែលពួកគេបង្ហាញគោលគំនិតផ្ចិតផ្ចង់នៅលើដ្យាក្រាមរបស់ពួកគេ ។