ថ្នាក់​សិក្ខាសាលា
ពេត្រុស ទី២ ១


ពេត្រុស ទី២ ១

ការប្រែក្លាយដូចជាព្រះយេស៊ូវគ្រីស្ទ

Christ with little children.

ពេត្រុសបានសរសេរសំបុត្រទៅកាន់សិស្សរបស់ព្រះយេស៊ូវគ្រីស្ទ ដែលសេចក្ដីជំនឿរបស់ពួកគេរឹងមាំ ។ នៅពេលជិតដល់ទីបញ្ចប់នៃជីវិតរបស់លោក ពេត្រុសចង់ជួយពួកបរិសុទ្ធទាំងនេះឲ្យចងចាំនូវពរជ័យដ៏អស្ចារ្យដែលបានសន្យាចំពោះមនុស្សស្មោះត្រង់ ។ លោកបានលើកទឹកចិត្តដល់ពួកបរិសុទ្ធឲ្យអភិវឌ្ឍបុគ្គលិកលក្ខណៈរបស់ព្រះយេស៊ូវគ្រីស្ទ ។ មេរៀននេះមានគោលបំណងជួយអ្នកឲ្យបោះជំហានដើម្បីប្រែក្លាយជាមនុស្សកាន់តែដូចជាព្រះយេស៊ូវគ្រីស្ទ ។

ការជួយសិស្សឲ្យយល់អំពីគុណលក្ខណៈរបស់ព្រះអង្គសង្គ្រោះ ។ នៅពេលសិស្សរៀនអំពីព្រះអង្គសង្គ្រោះ សូមជួយពួកគេឲ្យរៀនបន្ថែមអំពីអ្វីដែលទ្រង់បានមានព្រះបន្ទូល និងបានធ្វើ ហើយរៀនថាទ្រង់ជានរណា ។ របៀបមួយដើម្បីធ្វើរឿងនេះគឺផ្ដោតលើគុណលក្ខណៈរបស់ទ្រង់ ។

ការរៀបចំសិស្ស ៖ សូមអញ្ជើញសិស្សឲ្យពិចារណាអំពីគុណលក្ខណៈមួយណាដែលពួកគេកោតសរសើរបំផុតអំពីព្រះយេស៊ូវគ្រីស្ទ និងមូលហេតុ ។

សកម្មភាពរៀនសូត្រដែលអាចមាន

ជោគជ័យមួយជំហានម្តងៗ

  • តើអ្វីជាគោលដៅដ៏មានន័យដែលអ្នកចង់សម្រេចជោគជ័យ ?

  • តើអ្នកនឹងធ្វើអ្វីខ្លះដើម្បីសម្រេចគោលដៅនេះបាន ?

អែលឌើរ ស្កត ឌី វិតធីង នៃពួកចិតសិបនាក់បានចែកចាយមេរៀនមួយ ដែលលោក និងភរិយារបស់លោកបានរៀនអំឡុងពេលបទពិសោធន៍មួយដែលពួកលោកមានពេលឡើងភ្នំហ្វូជី នៅប្រទេសជប៉ុន ។ មេរៀនដែលពួកគេបានរៀនអាចជួយអ្នកធ្វើកិច្ចការឆ្ពោះទៅរកគោលដៅរបស់អ្នក ។អ្នកអាចមើលវីដេអូ « Becoming like Him » ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org ចាប់ពីលេខកូដម៉ោង ២:៣៥ ដល់ ៣:០៩ ឬអានសេចក្តីថ្លែងការណ៍ដូចខាងក្រោមនេះ ៖

10:21
Mt. Fuji, in Japan, rises up majestically in the background on a late autumn evening. The last glimpses of sunlight can be seen on the west facade of the snow capped slopes. Lake Kawaguchi is in the foreground with the town of Fujikawaguchiko nestled in between the lake and mountain. Light snow has blanked the town and the nearby trees.
Official Portrait of Elder Scott D Whiting. Photographed in March 2017.

កាលពីពីរបីឆ្នាំមុន ភរិយាខ្ញុំ និងខ្ញុំបានឈរនៅដើមផ្លូវនៃភ្នំដ៏ខ្ពស់បំផុតរបស់ប្រទេសជប៉ុន គឺជាភ្នំហ្វូជី ។ ពេលយើងបានចាប់ផ្ដើមដំណើរឡើងភ្នំរបស់យើង យើងបានសម្លឹងមើលទៅលើកំពូលភ្នំដែលនៅឆ្ងាយនោះ ហើយឆ្ងល់ថាតើយើងអាចឡើងទៅដល់ទីនោះឬទេ ។

កាលដែលយើងបានធ្វើដំណើរទៅ យើងអស់កម្លាំង ឈឺសាច់ដុំ និងទទួលឥទ្ធិពលនៃសម្ពាធខ្ពស់នោះ ។ តាមចិត្ត វាសំខាន់ចំពោះយើងដើម្បីផ្ដោតតែទៅលើជំហានបន្ទាប់ទៀតប៉ុណ្ណោះ ។ យើងនិយាយថា « ខ្ញុំអាចនឹងមិនទៅដល់កំពូលឆាប់ៗទេ ប៉ុន្តែខ្ញុំអាចបោះជំហានបន្ទាប់នេះ នៅពេលឥឡូវនេះ » ។ យូរៗទៅ កិច្ចការដ៏លំបាកនោះបានក្លាយជាអ្វីដែលអាចសម្រេចបាននៅទីបំផុត—មួយជំហានម្ដងៗ ។

( ស្កត់ ឌី វីតធីង « ការប្រែក្លាយដូចជាទ្រង់ » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០២០ ទំព័រ ១២ )

  • ឧទាហរណ៍នេះអាចអនុវត្តចំពោះការសម្រេចបាននូវគោលដៅផ្សេងៗគ្នាជាច្រើន ។ តើវាអាចជួយយើងឲ្យយល់អំពីគោលដៅនៃការប្រែក្លាយដូចជាព្រះយេស៊ូវគ្រីស្ទអ្វីខ្លះ ?

សូមចំណាយពេលបន្តិចដើម្បីសញ្ជឹងគិតពីអ្វីដែលអ្នកបានធ្វើ ហើយកំពុងធ្វើដើម្បីប្រែក្លាយដូចជាព្រះយេស៊ូវគ្រីស្ទ ។

  • តើការព្យាយាមធ្វើឲ្យកាន់តែដូចជាព្រះយេស៊ូវគ្រីស្ទមានការលំបាកអ្វីខ្លះ ?

  • តើអ្វីបានជួយអ្នកឲ្យរីកចម្រើនដើម្បីប្រែក្លាយឲ្យកាន់តែដូចជាព្រះយេស៊ូវគ្រីស្ទ ?

សូមចងចាំថា វាជារឿងសំខាន់ក្នុងការមើលពីការរីកចម្រើនរបស់អ្នកក្នុងការក្លាយកាន់តែដូចជាព្រះយេស៊ូវគ្រីស្ទ ដែលជាដំណើរការមួយជំហានម្តងៗ ។ នៅពេលអ្នកសិក្សាមេរៀននេះ សូមរកមើលអ្វីដែលអ្នកអាចនឹងធ្វើជាមួយនឹងជំនួយរបស់ព្រះអង្គសង្គ្រោះដើម្បីឈានទៅជំហានបន្ទាប់ ។

និស្ស័យនៃព្រះ

នៅក្នុងសំបុត្រមួយទៅកាន់សមាជិកនៃសាសនាចក្រដែលមានសេចក្តីជំនឿទៅលើព្រះយេស៊ូវគ្រីស្ទរួចហើយនោះ សាវកពេត្រុសបានបង្ហាញពីបំណងប្រាថ្នារបស់លោកដើម្បីឲ្យពួកគេទទួលបានពរជ័យនៃការស្គាល់ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ និងនិស្ស័យនៃព្រះរបស់ទ្រង់ទាំងទ្វេ ។

សូមអាន ពេត្រុសទី២ ១:២–៤ ដោយរកមើលពរជ័យដែលអាចមករកយើងតាមរយៈចំណេះដឹងនេះ ។

  • តើអ្នកគិតថាវាមានន័យយ៉ាងណាចំពោះ « អ្នករាល់គ្នាបានចំណែកជានិស្ស័យនៃព្រះ » ? ( ពេត្រុស ទី២ ១:៤ ) ។

យើងម្នាក់ៗមាននិស្ស័យដ៏ទេវភាព ដោយសារយើងម្នាក់ៗជា « បុត្រា ឬបុត្រីនៃវិញ្ញាណដ៏ជាទីស្រឡាញ់នៃមាតាបិតាសួគ៌ » ( « ក្រុមគ្រួសារ ៖ ការប្រកាសដល់ពិភពលោក » ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org ) ។ ព្រះយេស៊ូវគ្រីស្ទអាចជួយយើងអភិវឌ្ឍ និងកែលម្អគុណលក្ខណៈដូចជាព្រះគ្រីស្ទ នៅពេលយើងខិតខំធ្វើតាមគំរូដ៏ឥតខ្ចោះរបស់ទ្រង់ ហើយពឹងផ្អែកលើទ្រង់ដើម្បីជួយយើងផ្លាស់ប្តូរ ។

សូមពិចារណាគូរគ្រោងសាមញ្ញនៃភ្នំនៅលើក្ដារខៀន ។

នៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក សូមគូរគ្រោងដ៏សាមញ្ញមួយនៃភ្នំហ្វូជី ឬភ្នំផ្សេងទៀតដែលអ្នកជ្រើសរើស ។ នៅលើភ្នំរបស់អ្នក សូមសរសេរគុណលក្ខណៈពីរបីរបស់ព្រះយេស៊ូវគ្រីស្ទ ។

សូមពិចារណាអញ្ជើញសិស្សពីរបីនាក់ឲ្យសរសេរអំពីគុណលក្ខណៈដូចព្រះគ្រីស្ទនៅលើរូបគំនូរភ្នំនៅលើក្ដារខៀន ។ សិស្សអាចត្រូវបានអញ្ជើញឲ្យសញ្ជឹងគិតអំពីការរៀបចំរបស់ពួកគេសម្រាប់ថ្នាក់ នៅពេលពួកគេរកឃើញពីគុណលក្ខណៈរបស់ព្រះអង្គសង្គ្រោះ ។

  • តើគុណលក្ខណៈរបស់ព្រះយេស៊ូវគ្រីស្ទមួយណាដែលអ្នកកោតសរសើរបំផុត ? ហេតុអ្វី ?

សូមអាន ពេត្រុសទី២ ១:៥–៧ ដោយរកមើលគុណលក្ខណៈដូចព្រះគ្រីស្ទដែលពេត្រុសបានសរសេរ ។ បន្ថែមគុណលក្ខណៈទាំងនេះទៅនឹងអ្វីដែលអ្នកបានសរសេរនៅលើរូបភ្នំរបស់អ្នកនៅក្នុងសៀវភៅកំណត់ហេតុរបស់អ្នក ។

សូមចំណាយពេលមួយភ្លែតដើម្បីគិតអំពីអ្វីដែលពេត្រុសចង់មានន័យចំពោះឃ្លា « បន្ថែមឲ្យមានសេចក្តីឧស្សាហ៍ដែរ » ( ខទី ៥ ) ។

  • តើអ្នកអាចបង្ហាញវានៅក្នុងដ្យាក្រាមរបស់អ្នកដោយរបៀបណា ?

សូមពិចារណាបង្ហាញពីសារៈសំខាន់នៃសេចក្ដីឧស្សាហ៍នៅលើដ្យាក្រាមនៅលើក្ដារខៀន ដោយគូសព្រួញឡើងលើភ្នំ ភ្ជាប់ជាមួយនឹងពាក្យ សេចក្ដីឧស្សាហ៍ ( សូមមើលដ្យាក្រាមដែលបានបញ្ចប់នៅពេលក្រោយក្នុងមេរៀនសម្រាប់ឧទាហរណ៍អំពីរបៀបដែលអាចធ្វើវាបាន ) ។

សូមអាន ពេត្រុស ទី២ ១:៨–១១ ដោយរកមើលអ្វីដែលពេត្រុសបានប្រាប់ពួកបរិសុទ្ធថានឹងកើតឡើង ប្រសិនបើពួកគេអភិវឌ្ឍគុណលក្ខណៈទាំងនេះ ។

  • តើអ្វីទៅជាសេចក្ដីពិតដែលអ្នករៀនពីខគម្ពីរទាំងនេះ ?

សិស្សអាចនិយាយអំពីសេចក្ដីពិតផ្សេងៗ រួមមានដូចតទៅនេះ ៖ នៅពេលខ្ញុំអភិវឌ្ឍនិស្ស័យនៃព្រះ នោះខ្ញុំអាចមកស្គាល់ព្រះយេស៊ូវគ្រីស្ទ ហើយទទួលបានការសន្យានៃជីវិតដ៏នៅអស់កល្បជានិច្ច

សូមគិតអំពីអ្វី ដែលអ្នកអាចបន្ថែមទៅក្នុង ដ្យាក្រាមរបស់អ្នក ដោយសារតែអ្វីដែលអ្នកកំពុងរៀន ។ អ្នកអាចនឹងចង់បន្ថែមចំណងជើងនៅពីលើភ្នំរបស់អ្នក ដែលសង្ខេបសេចក្តីពិតសំខាន់មួយដែលអ្នកកំពុងរៀនអំពីការមកស្គាល់ព្រះយេស៊ូវ គ្រីស្ទ ។

Divine Attributes Mountain Diagram
  • តើយើងអាចធ្វើអ្វីខ្លះដើម្បីអភិវឌ្ឍគុណលក្ខណៈដូចព្រះគ្រីស្ទ ?

  • តើអ្នកគិតថាការអភិវឌ្ឍគុណលក្ខណៈដ៏ទេវភាពជួយយើងឲ្យស្គាល់ព្រះយេស៊ូវគ្រីស្ទ ហើយប្រែក្លាយកាន់តែដូចទ្រង់យ៉ាងដូចម្ដេច ?

ការអភិវឌ្ឍគុណលក្ខណៈដូចព្រះគ្រីស្ទ

ដំណើរនៃការអភិវឌ្ឍគុណលក្ខណៈដូចព្រះគ្រីស្ទអាចចាប់ផ្ដើមដោយជំហានដំបូងដ៏សាមញ្ញនៃការជ្រើសរើសមួយ ហើយសិក្សាបន្ថែមអំពីវា ។ សូមចាប់ផ្ដើមដំណើរនេះនៅថ្ងៃនេះ ដោយជ្រើសរើសគុណលក្ខណៈមួយក្នុងចំណោមគុណលក្ខណៈដែលមាននៅក្នុង ពេត្រុស ទី២ ១:៥–៧ ហើយសរសេរនៅលើដ្យាក្រាមភ្នំរបស់អ្នក ។

វិធីមួយដែលអ្នកអាចស្វែងយល់បន្ថែម អំពីគុណលក្ខណៈ ដែលអ្នកបានជ្រើសរើសគឺដោយប្រើសេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ Topical Guide ឬ មុខងារស្វែងរកនៅក្នុងបណ្ណាល័យដំណឹងល្អ ដើម្បីស្វែងរកបទគម្ពីរ ឬ សេចក្តីថ្លែងការណ៍ដែលទាក់ទងនឹងគុណលក្ខណៈនោះ ។

សូមកំណត់ចំណាំនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ហើយពិចារណាលើការគូសចំណាំឃ្លាសំខាន់ៗនៅក្នុងព្រះគម្ពីរដែលអ្នកបានអាន ។

សូមទុកពេលឲ្យសិស្សគ្រប់គ្រាន់ដើម្បីបំពេញសកម្មភាពនេះ ។ សូមជួយឲ្យពួកគេទទួលបានធនធាន ដែលពួកគេចង់ប្រើ ជាឌីជីថល ឬផ្តល់ច្បាប់ចម្លងនៃសម្ភារ ។

សម្រាប់គំនិតបន្ថែមអំពីរបៀបជួយសិស្សឲ្យសិក្សា និងអភិវឌ្ឍគុណលក្ខណៈដូចព្រះគ្រីស្ទ សូមមើលផ្នែក « វិចារណកថា និង ព័ត៌មានសាច់រឿង » នៃមេរៀន ។

សូមពិចារណាប្រើសំណួរមួយចំនួន ឬទាំងអស់ខាងក្រោមដើម្បីផ្តល់ឱកាសឲ្យសិស្សចែកចាយនូវអ្វីដែលពួកគេកំពុងរៀន ។

  • តើគុណលក្ខណៈមួយណាដែលអ្នកជ្រើសរើសផ្តោតលើ ?

  • តើអ្នកបានរៀនអ្វីខ្លះអំពីព្រះយេស៊ូវគ្រីស្ទ និងគុណលក្ខណៈនេះចេញពីការសិក្សាទាំងឡាយរបស់អ្នក ?

  • តើជីវិតរបស់អ្នកអាចត្រូវបានកែលម្អដោយការអភិវឌ្ឍគុណលក្ខណៈដូចព្រះគ្រីស្ទនេះដោយរបៀបណា ?

  • តើមានការខិតខំអ្វីខ្លះដែលអ្នកមានឆន្ទៈធ្វើ ដើម្បីប្រែក្លាយកាន់តែដូចជាព្រះអង្គសង្គ្រោះ ដោយការអភិវឌ្ឍគុណលក្ខណៈនេះ ?

សូមពិចារណាថ្លែងទីបន្ទាល់អំពីបំណងប្រាថ្នា និងសមត្ថភាពរបស់ព្រះអង្គសង្គ្រោះក្នុងការជួយយើងឲ្យប្រែក្លាយដូចជាទ្រង់ ។ សិស្សអាចត្រូវបានផ្តល់ឱកាសនៅក្នុងមេរៀននាពេលអនាគតដើម្បីរាយការណ៍អំពីការរីកចម្រើនដែលពួកគេកំពុងធ្វើក្នុងការអភិវឌ្ឍន៍គុណលក្ខណៈដូចព្រះគ្រីស្ទដែលពួកគេបានជ្រើសរើសដើម្បីធ្វើតាមនោះ ។

វិចារណកថា និង ព័ត៌មានសាច់រឿង

តើវានឹងត្រូវការអ្វីអំពីខ្ញុំដើម្បីអភិវឌ្ឍគុណលក្ខណៈដូចព្រះគ្រីស្ទ ?

អែលឌើរ ស្កត់ ឌី វីតធីង នៃពួកចិតសិបនាក់បានពន្យល់ ៖

Official Portrait of Elder Scott D Whiting. Photographed in March 2017.

ដើម្បីមើលឃើញការរីកចម្រើនដ៏ពិត បងប្អូននឹងត្រូវតែខិតខំប្រឹងប្រែងឲ្យបានខ្ជាប់ខ្ជួន ។ ដូចគ្នានឹងការឡើងភ្នំដែលតម្រូវឲ្យមានការរៀបចំទុកជាមុន និងមានការតស៊ូ និងការអត់ធ្មត់អំឡុងពេលឡើង ដូច្នេះការធ្វើដំណើរនេះក៏នឹងតម្រូវឲ្យមានកិច្ចប្រឹងប្រែង និងការលះបង់ដ៏ពិតផងដែរ ។ ពួកគ្រីស្ទានដ៏ពិត ដែលយើងពុះពារដើម្បីក្លាយដូចជាលោកគ្រូរបស់យើង តែងតែតម្រូវឲ្យយើងធ្វើអស់ពីសមត្ថភាព ។…

ខ្ញុំដឹងថា ការប្រែក្លាយដូចជាទ្រង់ តាមរយៈជំនួយ និងកម្លាំងដ៏ទេវភាពរបស់ទ្រង់ គឺ អាចសម្រេចទៅបានមួយជំហានម្ដងៗ ។ បើមិនដូច្នោះទេ ទ្រង់នឹងមិនប្រទានដល់យើងនូវបទបញ្ញត្តិនេះទេ [ សូមមើល នីហ្វៃទី១ ៣:៧ ] ។

( ស្កត់ ឌី វីតធីង, « Becoming like Him » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០២០ ទំព័រ ១៤ )

តើមានអ្វីកើតឡើង នៅពេលដែលខ្ញុំព្យាយាមទទួលបានគុណលក្ខណៈដូចព្រះគ្រីស្ទ ?

អែលឌើរ រ៉ូបឺត ឌី ហែល ( ឆ្នាំ ១៩៣២–២០១៧ ) ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានពន្យល់ ៖

11:7
Official portrait of Elder Robert D. Hales of the Quorum of the Twelve Apostles, 2003

គុណលក្ខណៈរបស់ព្រះអង្គសង្គ្រោះ កាលយើងយល់ឃើញពីវា គឺវាពុំមែនជាការសរសេរមួយដែលត្រូវធ្វើតាម ឬជាបញ្ជីមួយដើម្បីបំពេញនោះឡើយ ។ វាគឺជាគុណលក្ខណៈដ៏ចាំបាច់ បន្ថែមឲ្យគ្នាទៅវិញទៅមក ដែលអភិវឌ្ឍក្នុងខ្លួនយើងតាមវិធីអន្តរកម្ម ។ និយាយម្យ៉ាងទៀតគឺថា យើងពុំអាចទទួលបុគ្គលិកលក្ខណៈមួយដូចជាព្រះគ្រីស្ទដោយពុំទទួលយក ហើយជះឥទ្ធិលដល់មនុស្សដទៃបានឡើយ ។ កាលបុគ្គលិកលក្ខណៈមួយរឹងមាំ នោះបុគ្គលិកលក្ខណៈជាច្រើនទៀតក៏រឹងមាំដែរ ។

( រ៉ូបឺត ឌី ហែល « Becoming a Disciple of Our Lord Jesus Christ » EnsignLiahona ខែ ឧសភា ឆ្នាំ ២០១៧ ទំព័រ ៤៦ )

អែលឌើរ ដេវីឌ អេ បែដណា នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀន ៖

Elder David A. Bednar, Quorum of the Twelve Apostles official portrait. 2020.

ជំនួយមកពីព្រះអង្គសង្គ្រោះគឺមានសម្រាប់ដំណើរនៃជីវិតរមែងស្លាប់ទាំងស្រុង—ពីអាក្រក់ទៅជាល្អ ពីល្អ ទៅជាប្រសើរជាង និងដើម្បីផ្លាស់ប្តូរលក្ខណៈធម្មជាតិរបស់យើង ។

( ដេវីឌ អេ បែដណា « The Atonement and the Journey of Mortality » Ensign ខែ មេសា ឆ្នាំ ២០១២ ទំព័រ ៤២; Liahona ខែ មេសា ឆ្នាំ ២០១២ ទំព័រ ១៤ )

សកម្មភាពរៀនសូត្របន្ថែម

« គុណលក្ខណៈដូចព្រះគ្រីស្ទ »

ដើម្បីជួយសិស្សឲ្យសញ្ជឹងគិតអំពីគុណលក្ខណៈរបស់ព្រះយេស៊ូវគ្រីស្ទ សូមមើលវីដេអូ « Christlike Attributes » ( ២:៥៣ ) ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org ។ ពេលពួកគេមើល សូមអញ្ជើញសិស្សឲ្យគិតអំពីគុណលក្ខណៈរបស់ព្រះអង្គសង្គ្រោះមួយណាដែលពួកគេកោតសរសើរបំផុត ។ បន្ទាប់ពីវីដេអូនេះ សិស្សមួយចំនួនអាចត្រូវបានអញ្ជើញឲ្យចែកចាយការឆ្លើយតបរបស់ពួកគេ ។

2:54

//media.ldscdn.org/webvtt/youth/2014-youth-activity-resources/2014-01-001-christlike-attributes-eng.vtt

ដោយប្រើលំនាំប្រាំបីជំហាន

គំរូខាងក្រោមអាចជួយសិស្សឲ្យស្គាល់ព្រះគ្រីស្ទ ហើយអភិវឌ្ឍគុណលក្ខណៈរបស់ទ្រង់ ។ សិស្សអាចត្រូវបានអញ្ជើញឲ្យអានវា ហើយគិតអំពីរបៀបដែលជំហាននីមួយៗអាចនឹងជួយពួកគេឲ្យក្លាយកាន់តែដូចជាព្រះយេស៊ូវគ្រីស្ទ ។

  1. សូមគិតអំពីគុណលក្ខណៈដូចព្រះគ្រីស្ទមួយដែលអ្នកចង់អភិវឌ្ឍ ។

  2. សូមសរសេរការពិពណ៌នាអំពីគុណលក្ខណៈនេះ ។

  3. សូមស្វែងរកវគ្គបទគម្ពីរមួយចំនួនដែលបង្រៀនអំពីគុណលក្ខណៈនេះ ហើយសិក្សាវាឲ្យបានហ្មត់ចត់ ។

  4. នៅពេលអ្នកសិក្សា សូមសរសេរសំណួរណាមួយដែលអ្នកចង់ទទួលបានចម្លើយ ។

  5. សូមសរសេរពីអារម្មណ៍ និងចំណាប់អារម្មណ៍របស់អ្នក ។

  6. សូមកំណត់គោលដៅដែលនឹងជួយអ្នកឲ្យអនុវត្តគុណលក្ខណៈនេះក្នុងជីវិតរបស់អ្នក ។

  7. សូមអធិស្ឋានសុំជំនួយពីព្រះអម្ចាស់ ។

  8. សូមវាយតម្លៃការរីកចម្រើនរបស់អ្នកជាប្រចាំ ។

សូមពិចារណាបង្ហាញគំរូនេះ ឬផ្តល់សំណៅចែកសម្រាប់សិស្សរក្សាទុក ។

ការត្បាញគុណលក្ខណៈដូចព្រះគ្រីស្ទចូលទៅក្នុងចរិតលក្ខណៈរបស់យើង ។

ប្រសិនបើសិស្សអាចទទួលបានអត្ថប្រយោជន៍ពីមេរៀនប្រើឧបករណ៍បង្រៀនអំពីលក្ខណៈដូចព្រះគ្រីស្ទ សូមពិចារណាប្រើផ្នែក « តាមរយៈព្រះចេស្ដានៃព្រះយេស៊ូវគ្រីស្ទ នោះខ្ញុំអាចអភិវឌ្ឍនិស្ស័យនៃព្រះរបស់ខ្ញុំ » នៅក្នុងគម្រោងមេរៀន ចូរមកតាមខ្ញុំ « ថ្ងៃទី ២០–២៦ ខែ វិច្ឆិកា ពេត្រុស ទី១ និង ទី២ ៖ ‹ ត្រេកអរសាទរក្នុងទ្រង់ ដោយសេចក្តីអំណរដ៏ប្រសើរ ដែលរកថ្លែងមិនបាន › » ( ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ៖ ព្រះគម្ពីរសញ្ញាថ្មី ឆ្នាំ ២០២៣ ) ។ ផ្ទាំងក្រណាត់ត្បាញ ឬកម្រាលព្រំ ( ឬរូបភាពដែលបានផ្តល់នៅក្នុងគម្រោង ) អាចត្រូវបានប្រើដើម្បីបង្ហាញថា គុណលក្ខណៈដូចព្រះគ្រីស្ទអាចត្រូវបានគេត្បាញចូលគ្នានៅក្នុងនិស្ស័យរបស់យើង ។

សូមពិចារណាផ្តល់ឱកាសដល់សិស្សដើម្បីសិក្សាផ្នែកនៃសុន្ទរកថា « Becoming a Disciple of Our Lord Jesus Christ » ដោយអែលឌើរ រ៉ូបឺត ឌី ហែល ( ឆ្នាំ១៩៣២–២០១៧ ) ( EnsignLiahona ខែ ឧសភា ឆ្នាំ ២០១៧ ទំព័រ ៤៦–៤៨ ) ។