ថ្នាក់​សិក្ខាសាលា
យ៉ូហាន ទី១–ទី៣; យូដាស


យ៉ូហាន ទី១–ទី៣; យូដាស

ទិដ្ឋភាពទូទៅ

សាវកយ៉ូហានបានសរសេរអំពីសេចក្តីស្រឡាញ់របស់ព្រះចំពោះពួកបរិសុទ្ធ និងរបៀបដែលសេចក្តីស្រឡាញ់នេះត្រូវបានបង្ហាញតាមរយៈបេសកកម្មសង្គ្រោះរបស់ព្រះយេស៊ូវគ្រីស្ទ ។ លោកបានបង្រៀនថា សេចក្តីស្រឡាញ់របស់យើងចំពោះព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ អាចជំរុញចិត្តយើងឲ្យកាន់តាមបទបញ្ញត្តិរបស់ពួកទ្រង់ ។ លោកក៏បានបង្រៀនដែរថា សេចក្តីស្រឡាញ់របស់ព្រះចំពោះយើង អាចជំរុញយើងឲ្យស្រឡាញ់អ្នកដទៃ ។

រៀបចំខ្លួនបង្រៀន

ព័ត៌មានខាងក្រោមនេះផ្តល់ជាគំនិតដល់គ្រូបង្រៀន អំពីអ្វីដែលអាចត្រូវរៀបចំទុកជាមុនសម្រាប់មេរៀននីមួយៗ ។

យ៉ូហាន ទី១ ១–៥

គោលបំណងមេរៀន ៖ មេរៀននេះមានគោលបំណងជួយសិស្សឲ្យទទួលអារម្មណ៍ពីសេចក្តីស្រឡាញ់របស់ព្រះចំពោះពួកគេ ។

  • ការរៀបចំសិស្ស ៖ សូមអញ្ជើញសិស្សឲ្យមករៀនដោយបានត្រៀមខ្លួនដើម្បីចែកចាយវិធីផ្សេងៗដែល ពួកគេអាចបំពេញបានយ៉ាងត្រឹមត្រូវនូវសេចក្តីថ្លែងការណ៍ខាងក្រោម ៖ « ព្រះគឺ … »

  • វីដេអូ ៖ « That I Might Draw All Men unto Me » ( ១៣:៣៩ សូមមើលចាប់ពីលេខកូដម៉ោង ៧:៣២ ដល់ ៩:១៤ )

  • យោបល់សម្រាប់ការបង្រៀនតាមសន្និសីទវីដេអូ ៖ សូមពិចារណាចាប់ផ្តើមមេរៀនដោយអញ្ជើញសិស្សឲ្យបំពេញ សេចក្តីថ្លែងការណ៍ « ព្រះគឺ… » តាមវិធីជាច្រើនតាមដែលពួកគេអាចធ្វើបាន ។ សិស្សអាចឆ្លើយដោយផ្ទាល់មាត់ឬសរសេរចម្លើយរបស់ពួកគេដោយប្រើប្រាស់មុខងារឈែត ឬមុខងារក្តារខៀន អាចត្រូវ បានប្រើដើម្បីបង្ហាញឃ្លា « ព្រះគឺ … » ហើយអាចឲ្យសិស្សចែកចាយការឆ្លើយតបរបស់ពួកគេ ។ កម្មវិធីការស្ទង់មតិតាមអនឡាញក៏អាចត្រូវបានប្រើដើម្បីទាញចម្លើយរបស់សិស្សផងដែរ ។

យ៉ូហាន ទី១ ២–៤; យ៉ូហាន ទី២

គោលបំណងមេរៀន ៖ មេរៀននេះមានគោលបំណងជួយសិស្សឲ្យយល់ពីរបៀបដែលពួកគេអាចបង្ហាញសេចក្ដីស្រឡាញ់ចំពោះព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ដោយការកាន់តាមបទបញ្ញត្តិ ។

  • ការរៀបចំសិស្ស ៖ សូមអញ្ជើញសិស្សឲ្យសញ្ជឹងគិតពីអារម្មណ៍របស់ពួកគេអំពីការកាន់តាមបទបញ្ញត្តិ ។ ពួកគេក៏អាចសួរមនុស្សដែលពួកគេស្គាល់ពីអ្វីដែលជំរុញពួកគេឲ្យកាន់តាមបទបញ្ញត្តិ ។

  • រូបភាពដែលត្រូវបង្ហាញ ៖ រូបភាព របស់មនុស្សម្នាក់ឱបព្រះយេស៊ូវគ្រីស្ទ

  • យោបល់សម្រាប់ការបង្រៀនតាមសន្និសីទវីដេអូ ៖ នៅពេលសួរសំណួរដែលធ្វើតាមសេចក្តីថ្លែងការណ៍នៃគោលការណ៍នៅក្នុងមេរៀន សូមពិចារណាអញ្ជើញសិស្សឲ្យធ្វើការចុះផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយសង្គមជាមួយនឹងចម្លើយរបស់ពួកគេ ។ ពួកគេអាចវាយបញ្ចូលចម្លើយរបស់ពួកគេនៅលើគេហទំព័រប្រព័ន្ធផ្សព្វផ្សាយសង្គម និងចែកចាយអេក្រង់របស់ពួកគេជាមួយថ្នាក់ ។ ឬពួកគេអាចគូរពពុះ និងរូបតំណាងនៃកម្មវិធីប្រព័ន្ធផ្សព្វផ្សាយសង្គមនៅលើក្រដាសមួយ បំពេញចម្លើយរបស់ពួកគេ និងបង្ហាញក្រដាសរបស់ពួកគេដល់ថ្នាក់ ។

យ៉ូហាន ទី១ ២–៤

គោលបំណងមេរៀន ៖ មេរៀននេះអាចជួយសិស្សឲ្យយល់ និង អនុវត្តតាមបទបញ្ញត្តិឲ្យពួកគេស្រឡាញ់អ្នកដទៃ ដូចជាពួកគេស្រឡាញ់ព្រះដែរ ។

  • ការរៀបចំសិស្ស ៖ សូមអញ្ជើញសិស្សឲ្យមករៀនដោយបានត្រៀមខ្លួនដើម្បីចែកចាយបទពិសោធន៍ដែលពួកគេបានបង្ហាញសេចក្ដីស្រឡាញ់ដល់អ្នកដទៃ ឬមនុស្សផ្សេងទៀតបានបង្ហាញសេចក្ដីស្រឡាញ់ចំពោះពួកគេ និង ឥទ្ធិពលរបស់វា ។

  • យោបល់សម្រាប់ការបង្រៀនតាមសន្និសីទវីដេអូ ៖ ពិចារណាអញ្ជើញសិស្សម្នាក់ ឬពីរនាក់ឲ្យមកចូលរួមសន្និសីទវីដេអូជាមួយមិត្តភក្តិ ឬសមាជិកគ្រួសារដែលពួកគេមានអារម្មណ៍ថាជាគំរូដ៏ល្អនៃការស្រឡាញ់អ្នកដទៃ ។ បន្ទាប់ពីថ្នាក់រកឃើញសេចក្ដីពិតនៅក្នុង យ៉ូហាន ទី១ ៤:២១ សិស្សទាំងនេះអាចណែនាំភ្ញៀវរបស់ពួកគេ ហើយនិយាយអំពីរបៀបដែលភ្ញៀវបង្ហាញសេចក្ដីស្រឡាញ់ចំពោះអ្នកដទៃ ។

ការរំឭកចំណេះចំណានខាងគោលលទ្ធិ ២៣

គោលបំណងមេរៀន ៖ មេរៀននេះនឹងផ្តល់ឲ្យសិស្សនូវឱកាសមួយដើម្បីពង្រឹងការយល់ដឹងរបស់ពួកគេឲ្យកាន់តែស៊ីជម្រៅ និងពន្យល់ពីសេចក្តីពិតដែលមាននៅក្នុងវគ្គចំណេះចំណានខាងគោលលទ្ធិទាំង ១៣ ពីពាក់កណ្តាលទីពីរនៃព្រះគម្ពីរសញ្ញាថ្មី ។

  • ការរៀបចំសិស្ស ៖ សូមអញ្ជើញសិស្សឲ្យពិនិត្យមើលវគ្គចំណេះចំណានខាងគោលលទ្ធិទាំង ១៣ យ៉ាងខ្លីពីពាក់កណ្តាលទីពីរនៃព្រះគម្ពីរសញ្ញាថ្មី ហើយបន្ទាប់មកជ្រើសរើសវគ្គមួយដែលពួកគេចង់យល់កាន់តែប្រសើរជាងមុន ។

  • មាតិកាដែលត្រូវបង្ហាញ ៖ តារាងនៃវគ្គចំណេះចំណានខាងគោលលទ្ធិទាំង ១៣

  • សម្ភារសម្រាប់សិស្ស ៖ ក្រដាសសមួយសន្លឹក និងឧបករណ៍សម្រាប់សរសេរសម្រាប់សិស្សម្នាក់ៗ

  • យោបល់សម្រាប់ការបង្រៀនតាមសន្និសីទវីដេអូ ៖ សូមពិចារណាធ្វើគំរូសកម្មភាពនៅក្នុងមេរៀនដោយបង្ហាញខគម្ពីរចំណេះចំណានខាងគោលលទ្ធិមួយនៅលើអេក្រង់ ហើយអញ្ជើញសិស្សឲ្យប្រើឧបករណ៍កំណត់ចំណាំដើម្បីគូសរង្វង់ឃ្លាណាមួយដែលពួកគេមានចម្ងល់ ឬមិនយល់អំពីអ្វីមួយ ។ បន្ទាប់មក សូមឲ្យសិស្សចែកចាយកង្វល់ ឬសំណួរជាក់លាក់នានារបស់ពួកគេ ។ សិស្សក៏អាចសួរសំណួរទូទៅណាមួយអំពីខគម្ពីរ ឬខគម្ពីរនានាដោយប្រើមុខងារឈែតផងដែរ ។

វាយតម្លៃការរៀនសូត្ររបស់អ្នកទី ១១

គោលបំណងមេរៀន ៖ មេរៀននេះមានគោលបំណងជួយសិស្សឲ្យវាយតម្លៃគោលដៅទាំងឡាយ ដែលពួកគេបានដាក់ និងការរីកចម្រើនផ្ទាល់ខ្លួនដែលពួកគេបានដកពិសោធន៍ ក្នុងអំឡុងពេលការសិក្សាព្រះគម្ពីរសញ្ញាថ្មីរបស់ពួកគេ ។

  • ការរៀបចំសិស្ស ៖ សូមអញ្ជើញសិស្សឲ្យសញ្ជឹងគិតពីអ្វីដែលពួកគេបានរៀនអំពីព្រះយេស៊ូវគ្រីស្ទ និងរបៀបដែលពួកគេមានអារម្មណ៍ថាពួកគេកាន់តែដូចព្រះគ្រីស្ទ ។

  • រូបភាពដែលត្រូវបង្ហាញ ៖ រូបគំនូរភ្នំមួយ ( ពីដើមចេញមកពីមេរៀននៅក្នុង ពេត្រុសទី២ ១ ) រូបភាពជាច្រើននៃព្រះយេស៊ូវគ្រីស្ទបង្រៀននៅក្នុងទីកន្លែងផ្សេងគ្នា រូបភាពរបស់ យ៉ូសែប ស្ម៊ីធ កាលនៅយុវវ័យ

  • យោបល់សម្រាប់ការបង្រៀនតាមសន្និសីទវីដេអូ ៖ ក្នុងអំឡុងពេលសកម្មភាពក្រោមចំណងជើង « ការបង្រៀនដូចព្រះយេស៊ូវគ្រីស្ទ » សូមអញ្ជើញសិស្សឲ្យសរសេរនៅក្នុងមុខងារឈែតអំពីសំណួរជាក់ស្តែងដែលនរណាម្នាក់អាចមានអំពីគោលការណ៍មួយក្នុងចំណោមគោលការណ៍ទាំងបីនៃដំណឹងល្អ ( សូមមើលជំហាន នៅក្នុងសកម្មភាព ) ។ បន្ទាប់មក សូមអញ្ជើញសិស្សឲ្យអានសំណួរទាំងអស់ដែលបានសរសេរ ហើយជ្រើសរើសសំណួរមួយ ឬពីរដែលពួកគេចង់ពិភាក្សា ។