ថ្នាក់​សិក្ខាសាលា
យ៉ូហាន ទី១ ១–៥


យ៉ូហាន ទី១ ១–៥

« ព្រះទ្រង់ជាសេចក្តីស្រឡាញ់ »

A Hispanic man gives the Savior, Jesus Christ, a hug. Christ is wearing a white robe.

តើជីវិតរបស់អ្នកទទួលឥទ្ធិពលពីសេចក្តីស្រឡាញ់ដោយរបៀបណា ? ហេតុអ្វីបានជាយើងទាំងអស់គ្នាត្រូវការអារម្មណ៍នៃសេចក្តីស្រឡាញ់ ជាពិសេសសេចក្ដីស្រឡាញ់របស់ព្រះ ? សាវកយ៉ូហានបានសរសេរសំបុត្រទៅកាន់ពួកបរិសុទ្ធដែលត្រូវបានគេបំភាន់ដោយការបង្រៀនខុសឆ្គង ។ គាត់បានផ្ដោតលើសេចក្ដីស្រឡាញ់របស់ព្រះចំពោះពួកបរិសុទ្ធ និងរបៀបដែលសេចក្ដីស្រឡាញ់នេះត្រូវបានបើកសម្តែងតាមរយៈបេសកកម្មសង្គ្រោះរបស់ព្រះយេស៊ូវគ្រីស្ទ ។ មេរៀននេះមានគោលបំណងជួយអ្នកឲ្យទទួលអារម្មណ៍នៃសេចក្តីស្រឡាញ់របស់ព្រះចំពោះអ្នក ។

ការសង្កត់ធ្ងន់លើការរៀនសូត្រដំណឹងល្អដែលផ្តោតលើគេហដ្ឋាន ។ ការរៀនសូត្រដំណឹងល្អគឺជាសកម្មភាពដែលផ្តោតទៅលើគេហដ្ឋាន ។ សូមរកមើលឱកាសដើម្បីលើកទឹកចិត្តសិស្សឲ្យចែកចាយនៅក្នុងថ្នាក់នូវអ្វីដែលពួកគេកំពុងរៀននៅផ្ទះ ។ ហើយក៏សូមលើកទឹកចិត្តពួកគេឲ្យចែកចាយជាមួយក្រុមគ្រួសាររបស់ពួកគេនូវអ្វីដែលពួកគេកំពុងរៀន និងទទួលបទពិសោធន៍នៅក្នុងថ្នាក់សិក្ខាសាលា ។

ការរៀបចំសិស្ស ៖ សូមអញ្ជើញសិស្សឲ្យមករៀនដោយបានត្រៀមខ្លួនដើម្បីចែកចាយវិធីផ្សេងៗដែលពួកគេអាចបំពេញបានយ៉ាងត្រឹមត្រូវនូវសេចក្តីថ្លែងការណ៍ខាងក្រោម ៖ « ព្រះគឺ … »

សកម្មភាពរៀនសូត្រដែលអាចមាន

ព្រះគឺ …

សូមបង្ហាញឃ្លា « ព្រះគឺ … » សូមអញ្ជើញសិស្សឲ្យសញ្ជឹងគិតអំពីការរៀបចំរបស់ពួកគេសម្រាប់ថ្នាក់ នៅពេលពួកគេស្វែងរកវិធីជាច្រើនតាមដែលអាចធ្វើទៅបាន ដើម្បីបំពេញសេចក្ដីថ្លែងការណ៍នេះឲ្យបានត្រឹមត្រូវ ។ សិស្សអាចធ្វើការជាគូ ឬជាក្រុមតូចៗ ហើយអាចសរសេរនៅលើក្ដារខៀនពីរបៀបនានាដែលពួកគេនឹងបំពេញសេចក្ដីថ្លែងការណ៍ ។ សូមអញ្ជើញអ្នកស្ម័គ្រចិត្ដពីរបីនាក់ឲ្យចែកចាយអំពីមូលហេតុដែលពួកគេបានបញ្ចប់សេចក្ដីថ្លែងការណ៍តាមរបៀបដែលពួកគេបានធ្វើ ។

នៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក សូមសរសេរឃ្លា « ព្រះគឺ … » សូមសរសេរវិធី ជាច្រើន តាមដែល អ្នកអាចគិត ដើម្បីបំពេញសេចក្តីថ្លែងការណ៍នេះឲ្យបានត្រឹមត្រូវ ។ ជាឧទាហរណ៍ អ្នកអាចសរសេរថា « ព្រះញាណដឹងគ្រប់ការណ៍ » ឬ « ព្រះមានគ្រប់ព្រះចេស្តាទាំងអស់ » ។

សូមអាន យ៉ូហាន ទី១ ៤:៨, ១៦ ដោយស្វែងរកវិធីដែលយ៉ូហានបានពិពណ៌នាអំពីព្រះ ។

  • តើអ្នកបានរកឃើញអ្វីខ្លះ ?

  • ហេតុអ្វីបានជាអ្នកគិតថាព្រះអាចត្រូវបានពិពណ៌នាថាជាសេចក្តីស្រឡាញ់យ៉ាងដូចម្តេច ?

បុគ្គលិកលក្ខណៈជាក់លាក់មួយរបស់ព្រះគឺសេចក្តីស្រឡាញ់របស់ទ្រង់ចំពោះយើង ។ សូមគិតអំពីសំណួរខាងក្រោមនេះ ៖

  • តើអ្នកមានអារម្មណ៍ថា ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ស្រឡាញ់អ្នកដោយផ្ទាល់ឬទេ ? ហេតុអ្វីស្រឡាញ់ ឬហេតុអ្វីមិនស្រឡាញ់ ?

  • តើអ្នកជឿថាទ្រង់ទាំងទ្វេស្គាល់អ្នកនិងជ្រាបពីជោគជ័យផ្ទាល់ខ្លួននិងការតស៊ូរបស់អ្នកដែរឬទេ ? ហេតុអ្វីស្រឡាញ់ ឬហេតុអ្វីមិនស្រឡាញ់ ?

  • តើគេបានបង្ហាញឬក៏អាចបង្ហាញពីសេចក្តីស្រឡាញ់របស់ទ្រង់ទាំងទ្វេចំពោះអ្នកដោយរបៀបណា ?

នៅពេលអ្នកសិក្សាសំបុត្ររបស់យ៉ូហាន សូមស្វែងរកសេចក្ដីពិតដែលអាចជួយអ្នកឲ្យឆ្លើយសំណួរទាំងនេះ ។ សូមសញ្ជឹងគិតផងដែរអំពីរបៀបដែលការយល់ដឹង និងអារម្មណ៍នៃសេចក្តីស្រឡាញ់របស់ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទចំពោះអ្នក អាចធ្វើឲ្យមានការផ្លាស់ប្តូរនៅក្នុងជីវិតរបស់អ្នក ។

សូមពិចារណាអញ្ជើញសិស្សម្នាក់ឲ្យអាន ឬសង្ខេបកថាខណ្ឌដូចខាងក្រោមនេះ ៖

ការបង្រៀនរបស់យ៉ូហានអំពីសេចក្តីស្រឡាញ់របស់ព្រះ

យ៉ូហានទំនងជាបានសរសេរសំបុត្ររបស់គាត់នៅចន្លោះ គ.ស.៨០ ដល់ គ.ស. ១០០ ពីក្រុងអេភេសូរ ។ សមាជិកសាសនាចក្រខ្លះបានទទួលយកជំនឿពីក្រុមមួយដែលហៅថា ណសស្ទីគ៍ ។ ក្រុមនេះបានបង្រៀនថា ព្រះយេស៊ូវមិនមានរូបកាយទេ ហើយសេចក្តីសង្គ្រោះបានមកតាមរយៈចំណេះដឹងពិសេស ជាជាងតាមរយៈសេចក្តីជំនឿទៅលើព្រះគ្រីស្ទ ។ យ៉ូហានបានបដិសេធគោលលទ្ធិមិនពិតទាំងនេះ ដោយការបង្រៀនប្រធានបទសំខាន់ៗមួយចំនួន រួមទាំងរបៀបដែលព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទបានបង្ហាញសេចក្តីស្រឡាញ់ដ៏ល្អឥតខ្ចោះរបស់ពួកគេតាមរយៈជីវិតរបស់ព្រះអង្គសង្គ្រោះ ដង្វាយធួន និងដំណើររស់ឡើងវិញ ( សូមមើល យ៉ូហានទី ១ ១:១–៣ ; ៣:១៦ ; ៤:៩–១០ ) ។

សូមពិចារណាគូររូបបេះដូងធំមួយនៅលើក្ដារខៀន ។ នៅពេលសិស្សធ្វើសកម្មភាពសិក្សាខាងក្រោម ហើយបំពេញដួងចិត្តរបស់ពួកគេនៅក្នុងសៀវភៅកំណត់ហេតុរបស់ពួកគេ នោះពួកគេអាចឡើងមកក្ដារខៀន ហើយសរសេរខគម្ពីរ និងឃ្លាដែលពួកគេចូលចិត្តនៅលើរូបបេះដូងរបស់ថ្នាក់ ។

សូមអាន យ៉ូហាន ទី១ ៤:១៩ ហើយពិចារណាគូសសម្គាល់មូលហេតុដែលយើងស្រឡាញ់ព្រះ ដោយយោងតាមយ៉ូហាន ។

នៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក សូមគូររូបបេះដូងធំមួយ ។ នៅកណ្តាលរូបបេះដូង សូមសរសេរថា « ខ្ញុំដឹងថាព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទស្រឡាញ់ខ្ញុំ ព្រោះ… » ទុកចន្លោះគ្រប់គ្រាន់ដើម្បីសរសេរសេចក្ដីយោង និងឃ្លាបទគម្ពីរ ។ សូមសញ្ជឹងគិតពីរបៀបដែលព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ « បានស្រឡាញ់យើងជាមុន » ។

សូមអានវគ្គបទគម្ពីរដូចខាងក្រោមនេះ ។ ដោយរកមើល ហើយគូសសម្គាល់ឃ្លាដែលបង្ហាញពីសេចក្តីស្រឡាញ់របស់ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទចំពោះអ្នក ។ សូមសរសេរឃ្លាទាំងនោះរួមជាមួយនឹងសេចក្ដីយោងបទគម្ពីរដែលទាក់ទងគ្នានៅខាងក្នុងរូបបេះដូង ។

សូមប្រាកដថាត្រូវបង្ហាញសេចក្ដីយោងបទគម្ពីរខាងក្រោមដែលសិស្សអាចមើលឃើញសេចក្ដីយោងទាំងនោះ ។

យ៉ូហាន ទី១ ២:១–២ ( កំណត់ចំណាំ ៖ អង្គដ៏ជាជំនួយគឺជាអ្នកដែលអង្វរករ លួងលោម និងគាំទ្រយើង ។ ទីសន្តោសប្រោស មានន័យថា ការពលិកម្មធួន ដែលបំពេញសេចក្តីយុត្តិធម៌នៃព្រះ ) ។

យ៉ូហាន ទី១ ៣:៥, ១៦, ២២

យ៉ូហាន ទី១ ៤:៩–១០, ១៣–១៩

យ៉ូហាន ទី១ ៥:១២–១៥, ២០

សូមរំឭកមើលឃ្លា និងសេចក្ដីយោងដែលអ្នកបានគូសសម្គាល់ និងសរសេរទុក ។ សូមជ្រើសរើសឃ្លាដែលមានអត្ថន័យបំផុតសម្រាប់អ្នក ហើយបំពេញឃ្លាពីរ ឬបីដូចខាងក្រោម ៖

សូមដាក់បង្ហាញការណែនាំខាងក្រោមនេះដើម្បីឲ្យសិស្សមើលឃើញកាលដែលពួកគេបំពេញសកម្មភាពនេះ ។

សូមពិចារណាផ្តល់ឧទាហរណ៍មួយសម្រាប់សិស្សអំពីរបៀបបំពេញផ្នែកខាងក្រោមទៅក្នុងសៀវភៅកំណត់ហេតុរបស់ពួកគេ ។

  1. សូមពន្យល់ពីរបៀបដែលឃ្លាដែលអ្នកបានជ្រើសរើសមានអត្ថន័យសម្រាប់អ្នក ។

  2. ប្រសិនបើអាចធ្វើបាន សូមពិពណ៌នាពីបទពិសោធន៍មួយដែលអ្នកមានអារម្មណ៍ថាមានសេចក្តីស្រឡាញ់របស់ព្រះវរបិតាសួគ៌ ឬព្រះយេស៊ូវគ្រីស្ទតាមរបៀបនោះ ។ អ្នកក៏អាចចែកចាយឧទាហរណ៍មួយពីបទគម្ពីរ វីដេអូសាសនាចក្រ ឬសុន្ទរកថាសន្និសីទទូទៅមួយផងដែរ ។ ( ដើម្បីមើលឧទាហរណ៍មួយ សូមពិចារណាមើលសុន្ទរកថា របស់អែលឌើរ ឌែល ជី រេនឡាន់ នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ « That I Might Draw All Men unto Me » ចាប់ពីលេខកូដម៉ោង ៧:៣២ ដល់ ៩:១៤ ) ។

13:39

//media.ldscdn.org/webvtt/general-conference/april-2016-general-conference/2016-04-1070-dale-g-renlund-eng.vtt

សូមពិពណ៌នាអំពីរបៀបដែលការចេះដឹងសេចក្ដីពិតនៃឃ្លានេះបានបង្កើត កំពុងបង្កើត ឬអាចធ្វើឲ្យមានការផ្លាស់ប្តូរនៅក្នុងជីវិតរបស់អ្នក ។ សូមពិចារណាបន្ថែមទីបន្ទាល់ផ្ទាល់ខ្លួនរបស់អ្នកអំពីសេចក្ដីស្រឡាញ់របស់ព្រះ ។

សូមផ្តល់ឲ្យសិស្សនូវពេលវេលាគ្រប់គ្រាន់ដើម្បីបំពេញកំណត់ហេតុរបស់ពួកគេ ។ សូមអញ្ជើញអ្នកស្ម័គ្រចិត្តបីបួននាក់ឲ្យចែកចាយដល់សិស្សក្នុងថ្នាក់នូវអ្វីដែលពួកគេបានសរសេរ ។

សូមពិចារណាអញ្ជើញសិស្សដែលអាចចែកចាយរូបថតនៃទំព័រកំណត់ហេតុរបស់ពួកគេនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមរួមជាមួយនឹងទីបន្ទាល់ផ្ទាល់ខ្លួនរបស់ពួកគេអំពីសេចក្តីស្រឡាញ់របស់ព្រះ ។

សូមពិចារណាចែកចាយកំណត់ហេតុប្រចាំថ្ងៃនេះជាមួយមិត្តភក្តិ និងក្រុមគ្រួសារ ឬទាំងនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមផងដែរ ។

សូមសញ្ជឹងគិតពីអ្វីដែលអ្នកបានរៀន នៅពេលអ្នកអានសេចក្ដីថ្លែងការណ៍ខាងក្រោមដោយអែលឌើរ រ៉ូប៊ើត ស៊ី ហ្គេ នៃពួកចិតសិបនាក់អំពីអំណាចនៃសេចក្ដីស្រឡាញ់របស់ព្រះ ៖

Former Official Portrait of Elder Robert C. Gay. Photographed in March 2017. Replaced February 2021.

សេចក្ដីស្រឡាញ់របស់ទ្រង់គឺធំជាងសេចក្តីខ្លាច របួស ការញៀន មន្ទិលសង្ស័យ ការល្បួង អំពើបាប គ្រួសារបែកបាក់ ការបាក់ទឹកចិត្ត និងការថប់បារម្ភរបស់យើង ជំងឺរាំរ៉ៃ ភាពក្រីក្រ ការរំលោភបំពាន អស់សង្ឃឹម និងភាពឯកោរបស់យើង ។ ទ្រង់សព្វព្រះទ័យឲ្យមនុស្សទាំងអស់ដឹងថា គ្មានអ្វី ហើយគ្មាននរណាម្នាក់ដែលទ្រង់ពុំអាចព្យាបាល និងរំដោះឲ្យទៅកាន់អំណរដ៏អស់កល្បជានិច្ចឡើយ ។

( រ៉ូប៊ើត ស៊ី ហ្គេ « Taking upon Ourselves the Name of Jesus Christ » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១៨ ទំព័រ ៩៩ )

  • តើអ្វីដែលសំខាន់បំផុតចំពោះអ្នកនៅក្នុងសេចក្ដីថ្លែងការណ៍នេះ ? ហេតុអ្វី ?

ការទទួលអារម្មណ៍នៃសេចក្តីស្រឡាញ់របស់ព្រះ

សូមស្រមៃថានរណាម្នាក់ដែលអ្នកស្គាល់មិនបានគិតថាពួកគេទទួលអារម្មណ៍នៃសេចក្ដីស្រឡាញ់របស់ព្រះ ឬមិនបានចាប់អារម្មណ៍អំពីរឿងនេះច្រើននោះទេ ។ សូមគិតអំពីអ្វីដែលអ្នកបានរៀននៅថ្ងៃនេះ ក៏ដូចជាបទពិសោធន៍ផ្ទាល់ខ្លួនរបស់អ្នក ។

  • តើអ្នកអាចចែកចាយអ្វីខ្លះជាមួយពួកគេ ដែលអាចជួយពួកគេឲ្យមានអារម្មណ៍ស្រឡាញ់ព្រះ ?

វាអាចមានប្រសិទ្ធភាពក្នុងការផ្តល់ពេលវេលាដល់សិស្សដើម្បីសញ្ជឹងគិតសំណួរមុនៗមុននឹងពួកគេឆ្លើយ ។ វាក៏អាចមានប្រយោជន៍ផងដែរក្នុងការឲ្យសិស្សចែកចាយគំនិតជាក្រុមតូចៗ មុនពេលពិភាក្សាសំណួរជាថ្នាក់ ។

នៅក្នុងមេរៀនបន្តបន្ទាប់ អ្នកនឹងសិក្សាការបង្រៀនបន្ថែមរបស់យ៉ូហានអំពីរបៀបដែលយើងបង្ហាញសេចក្ដីស្រឡាញ់របស់យើងចំពោះព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ រួមទាំងការកាន់តាមបទបញ្ញត្តិរបស់ទ្រង់ទាំងទ្វេ និងការស្រឡាញ់គ្នាទៅវិញទៅមកផងដែរ ។

សូមពិចារណាច្រៀងបទ « ខ្ញុំឆ្ងល់យ៉ាងអស្ចារ្យ » ( ទំនុកតម្កើង លេខ ១១៥ ) ជាថ្នាក់មួយ ឬការចែកចាយគំរូផ្ទាល់ខ្លួនអំពីឥទ្ធិពលនៃសេចក្ដីស្រឡាញ់របស់ព្រះ ។

សូមស្វែងរកជំនួយពីព្រះវរបិតាសួគ៌ ហើយស្តាប់ និងទទួលអារម្មណ៍បំផុសគំនិតពីទ្រង់តាមរយៈព្រះវិញ្ញាណបរិសុទ្ធ ។ សូមគិតអំពីវិធីដែលអ្នកអាចចូល ឬទទួលបានសេចក្ដីស្រឡាញ់របស់ព្រះ និងរបៀបដែលអ្នកអាចកត់សម្គាល់សេចក្ដីស្រឡាញ់របស់ទ្រង់ញឹកញាប់ជាងមុននៅក្នុងជីវិតរបស់អ្នក ។ សូមសញ្ជឹងគិតថាតើការធ្វើដូច្នេះជាប់លាប់អាចបង្កើនសេចក្តីអំណរដែលអ្នកមាននៅក្នុងជីវិតរបស់អ្នកយ៉ាងដូចម្ដេច ។

វិចារណកថា និង ព័ត៌មានសាច់រឿង

តើខ្ញុំអាចរៀនបន្ថែមទៀតអំពីសេចក្ដីស្រឡាញ់រប់សព្រះនៅឯណា ?

សូមពិចារណាសិក្សាអត្ថបទ Ensign ខែកុម្ភៈ ឆ្នាំ ២០០៣ របស់ប្រធាន រ័សុល អិម ណិលសុន ដែលមានចំណងជើងថា « Divine Love » ( ទំព័រ ២០–២៥ ) ដើម្បីស្វែងរកការយល់ដឹងអំពីសេចក្ដីស្រឡាញ់របស់ព្រះ ។

តើការដឹង និងទទួលអារម្មណ៍នៃសេចក្ដីស្រឡាញ់របស់ព្រះអាចមានឥទ្ធិពលលើជីវិតរបស់យើងយ៉ាងដូចម្ដេច ?

កាលកំពុងបម្រើជាសមាជិកមួយរូបនៃពួកចិតសិបនាក់ អែលឌើរ ចន អេច ហ្គូ្រប៊ើហ្គ បានពន្យល់ ៖

Former official portrait of Elder John H. Groberg of the Presidency of the Seventy, 1994. Released from the presidency effective August 15, 2005. Called as Idaho Falls Idaho Temple president effective November 1, 2005. Status changed to emeritus at October 2005 general conference.

នៅពេលដែលពោរពេញដោយសេចក្តីស្រឡាញ់របស់ព្រះ យើងអាចធ្វើ និងឃើញ ហើយយល់នូវអ្វីដែលយើងមិនអាចធ្វើ ឬមើលឃើញ ឬយល់បានមុនពេលយើងពោរពេញដោយសេចក្តីស្រឡាញ់របស់ព្រះ ។ ដោយពោរពេញដោយសេចក្តីស្រឡាញ់របស់ទ្រង់ យើងអាចស៊ូទ្រាំនឹងការឈឺចាប់ បំបាត់ការភ័យខ្លាច អត់ទោសដោយមិនគិតអ្វី ជៀសវាងការឈ្លោះប្រកែកគ្នា បង្កើតកម្លាំងឡើងវិញ និងប្រទានពរ និងជួយអ្នកដទៃតាមរបៀបដែលគួរឲ្យភ្ញាក់ផ្អើលសូម្បីតែចំពោះយើងក៏ដោយ ។

ព្រះយេស៊ូវគ្រីស្ទបានពោរពេញទៅដោយសេចក្តីស្រឡាញ់ដែលមិនអាចយល់ នៅពេលទ្រង់បានស៊ូទ្រាំនឹងការឈឺចាប់ ភាពឃោរឃៅ និងភាពអយុត្តិធម៌សម្រាប់យើង ។ តាមរយៈសេចក្តីស្រឡាញ់របស់ទ្រង់ចំពោះយើង ទ្រង់បានងើបចេញ ពីឧបសគ្គដែលពិបាកនឹងឆ្លងកាត់បាន ។ សេចក្ដីស្រឡាញ់របស់ទ្រង់គឺគ្មានឧបសគ្គអ្វីមកអាចរារាំងបានឡើយ ។ ទ្រង់អញ្ជើញយើងឲ្យដើរតាមទ្រង់ ហើយទទួលយកសេចក្តីស្រឡាញ់គ្មានដែនកំណត់របស់ទ្រង់ ដើម្បីយើងក៏អាចងើបចេញពីការឈឺចាប់ និងភាពឃោរឃៅ និងភាពអយុត្តិធម៌នៃពិភពលោកនេះ ហើយជួយ និងអត់ទោស និងប្រទានពរ ។

( អែលឌើរ ចន អេច ហ្គូ្រប៊ើហ្គ « The Power of God’s Love » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០០៤ ទំព័រ ១១ )

សកម្មភាពរៀនសូត្របន្ថែម

សាក្សីនៃការមានព្រះជន្មរស់ឡើងវិញរបស់ព្រះអង្គសង្គ្រោះថ្លែងទីបន្ទាល់អំពីសេចក្ដីពិតរបស់ទ្រង់ ហើយជួយយើងឲ្យទទួលស្គាល់សេចក្ដីស្រឡាញ់ផ្ទាល់ខ្លួនរបស់ទ្រង់

ប្រសិនបើសិស្សនឹងទទួលបានអត្ថប្រយោជន៍ពីការពិភាក្សាអំពីលក្ខណៈផ្ទាល់ខ្លួននៃសេចក្ដីស្រឡាញ់របស់ព្រះអង្គសង្គ្រោះ សូមអញ្ជើញពួកគេឲ្យអាន យ៉ូហាន ទី១ ១:១–៣ និង នីហ្វៃ ទី៣ ១១:១៣–១៧ ។ វគ្គបទគម្ពីរទាំងនេះពិពណ៌នាអំពីបទពិសោធន៍ដែលទាំងយ៉ូហាន និងប្រជាជននៅទ្វីបអាមេរិកមានជាមួយព្រះអង្គសង្គ្រោះដែលបានមានព្រះជន្មរស់ឡើងវិញ ។

សូមអញ្ជើញសិស្សឲ្យចែកចាយអ្វីដែលបទពិសោធន៍ទាំងនេះបង្រៀនយើងអំពីព្រះយេស៊ូវគ្រីស្ទ និងសេចក្ដីស្រឡាញ់របស់ទ្រង់ ។

សូមថ្លែងទីបន្ទាល់ថា ទោះបីជាយើងប្រហែលជាមិនអាចប៉ះព្រះអង្គសង្គ្រោះដោយរូបកាយក៏ដោយ ក៏ទ្រង់អាចជួយយើងឲ្យស្គាល់ទ្រង់តាមរយៈវិធីផ្សេងទៀត ដូចជាព្រះគម្ពីរ និងព្រះវិញ្ញាណបរិសុទ្ធ ។ ទ្រង់នឹងបង្ហាញយើងនូវសេចក្ដីស្រឡាញ់របស់ទ្រង់តាមរយៈសេចក្ដីមេត្តាករុណាដ៏ទន់ភ្លន់ជាច្រើនដែលទ្រង់បានបង្ហាញដល់យើង ( សូមមើល នីហ្វៃ ទី១ ១:២០ ) ។ សូមអញ្ជើញសិស្សឲ្យចែកចាយគំរូផ្ទាល់ខ្លួនអំពីពេលដែលពួកគេបានជួបប្រទះនឹងសេចក្ដីស្រឡាញ់របស់ព្រះអង្គសង្គ្រោះចំពោះពួកគេ ។

យ៉ូហាន ទី១ ២:១ ។ « យើងមានអង្គដ៏ជាជំនួយ »

ប្រសិនបើសិស្សនឹងទទួលបានអត្ថប្រយោជន៍ពីការយល់ដឹងកាន់តែច្បាស់អំពីតួនាទីរបស់ព្រះអង្គសង្គ្រោះក្នុងនាមជាអង្គដ៏ជាជំនួយរបស់យើងជាមួយនឹងព្រះវរបិតា សូមអញ្ជើញពួកគេឲ្យសិក្សា យ៉ូហាន ទី១ ២:១–២ ។ សូមចែកចាយថា អង្គដ៏ជាជំនួយ មានន័យថា អ្នកដែលអង្វរ លួងលោម និងគាំទ្រយើង ។ សូមអញ្ជើញសិស្សឲ្យសិក្សា គោលលទ្ធិ និង សេចក្ដីសញ្ញា ៤៥:៣–៥ ដោយរកមើលពីរបៀបដែលព្រះអម្ចាស់ជាអង្គគាំទ្ររបស់យើង ។ វាក៏អាចមានប្រយោជន៍សម្រាប់សិស្សក្នុងការអានសំបុត្ររបស់ ភីលេម៉ូន ដើម្បីមើលពីរបៀបដែលប៉ុលជាអ្នកគាំទ្រសម្រាប់ អូណេស៊ីម នៅពេលគាត់សុំសមាជិកសាសនាចក្រឲ្យទទួលយកអូណេស៊ីម ដោយសារតែប៉ុល ។ ឬពួកគេអាចអានដំណើររឿងរបស់អប៊ីកែល ណាបាល និងដាវីឌនៅក្នុង សាំយូអែល ទី១ ២៥:១–៣៥ ដើម្បីមើលពីរបៀបដែលអប៊ីកែលបានដើរតួជាអ្នកគាំទ្រ ដោយផ្តល់ការទទួលខុសត្រូវចំពោះកំហុសរបស់ណាបាល ដើម្បីកុំឲ្យគាត់ទទួលទណ្ឌកម្មដែលដាវីឌបានធ្វើ ។ សូមអញ្ជើញសិស្សឲ្យចែកចាយពីរបៀបដែលព្រះអង្គសង្គ្រោះបានគង់នៅ និងជាអង្គគាំទ្រសម្រាប់ពួកគេ ហើយហេតុអ្វីបានជាវាសំខាន់ដើម្បីយល់ ។

ព្រះគឺជាពន្លឺ និងជាសេចក្ដីស្រឡាញ់

ប្រសិនបើសិស្សនឹងទទួលបានអត្ថប្រយោជន៍ពីការផ្ដោតលើពន្លឺរបស់ព្រះបន្ថែមលើសេចក្ដីស្រឡាញ់របស់ព្រះ សូមពិចារណាអញ្ជើញពួកគេឲ្យសិក្សា យ៉ូហាន ទី១ ២:៨–១១ ; ៣:១៦, ២៣–២៤ ; ៤:៧–២១ ។ សូមអញ្ជើញពួកគេឲ្យសញ្ជឹងគិតអំពីបទពិសោធន៍ដែលយ៉ូហានមានជាមួយនឹងពន្លឺ និងសេចក្តីស្រឡាញ់របស់ព្រះអង្គសង្គ្រោះ ( ដូចជាឯកសារដែលបានកត់ត្រានៅក្នុង យ៉ូហាន ២:១–១១យ៉ូហាន ៥:១–៩ ) ។ ពួកគេអាចពិចារណាពីអ្វីដែលយ៉ូហានបានរៀនពីការបង្រៀនរបស់ព្រះយេស៊ូវនៅក្នុង យ៉ូហាន ៣:១៦–១៧ , ៨:១២ ; ១២:៣៥–៣៦, ៤៦ ; ១៥:៩–១៤ ; ១៩:២៥–២៧ ។ សូមអញ្ជើញសិស្សឲ្យចែកចាយភាពស្រដៀងគ្នា រវាងការបង្រៀនទាំងនេះ និងអ្វីដែលយ៉ូហាន ទី១ បង្រៀនអំពីពន្លឺ និងសេចក្ដីស្រឡាញ់របស់ព្រះ ? សូមអញ្ជើញសិស្សឲ្យចែកចាយបទពិសោធន៍ដែលបានបង្រៀនពួកគេថា ព្រះទ្រង់ជាពន្លឺ និងជាសេចក្តីស្រឡាញ់ ។