វាយតម្លៃការរៀនសូត្ររបស់អ្នកទី ១១
ធីម៉ូថេ ទី១–យ៉ូហាន ទី១
មេរៀននេះមានគោលបំណងជួយអ្នកឲ្យវាយតម្លៃគោលដៅទាំងឡាយដែលអ្នកបានដាក់ និងការរីកចម្រើនផ្ទាល់ខ្លួនដែលអ្នកបានដកពិសោធន៍ក្នុងអំឡុងពេលការសិក្សាព្រះគម្ពីរសញ្ញាថ្មីរបស់អ្នក ។
សកម្មភាពរៀនសូត្រដែលអាចមាន
ការប្រែក្លាយកាន់តែដូចជាព្រះយេស៊ូវគ្រីស្ទ
នៅក្នុងមេរៀនមុន ការប្រែក្លាយដូចជាព្រះយេស៊ូវគ្រីស្ទ ត្រូវបានប្រៀបធៀបទៅនឹងការឡើងភ្នំមួយដ៍ខ្ពស់ ។
-
តើអ្នកដឹងអ្វីខ្លះអំពីការឡើងភ្នំដែលធ្វើឲ្យវា ក្លាយជាការប្រៀបប្រដូចដ៏ល្អ ?
-
តើអ្នកមានអារម្មណ៍ថាមានបញ្ហាអ្វីខ្លះក្នុងការប្រែក្លាយដូចជាព្រះយេស៊ូវគ្រីស្ទ ? ហេតុអ្វីបានជាបញ្ហាប្រឈមមានតម្លៃសម្រាប់អ្នក ?
ប្រសិនបើអ្នកបានឡើងភ្នំពីមុនមក សូមគិតអំពីអារម្មណ៍របស់អ្នកនៅពេលអ្នកឡើងដល់កំពូល ។ បើអ្នកមិនធ្លាប់ឡើងភ្នំពីមុនមកទេ សូមស្រមៃមើលថាតើវានឹងមានអារម្មណ៍យ៉ាងណា ។
-
តើការរក្សាគោលដៅចុងក្រោយក្នុងចិត្តអាចជំរុញចិត្តអ្នកក្នុងអំឡុងពេលឡើងភ្នំខាងវិញ្ញាណយ៉ាងដូចម្ដេច ?
ប្រសិនបើអ្នកបានបញ្ចប់មេរៀនមុននៅក្នុង ពេត្រុសទី២ ១ សូមក្រឡេកមើលគំនូរភ្នំដែលអ្នកបានគូសនៅក្នុងសៀវភៅសិក្សារបស់អ្នក ។ បើអ្នកមិនបានគូរដោយខ្លួនឯងទេ សូមមើលរូបគំនូរខាងក្រោម ៖
សូមចំណាយពេលខ្លះដើម្បីគិតអំពីគុណលក្ខណៈដ៏ទេវភាពដែលបានសរសេរនៅលើគំនូររបស់អ្នក ។
-
តើគុណលក្ខណៈមួយណាដែលអ្នកកំពុងធ្វើការដើម្បីអភិវឌ្ឍ ? តើអ្នកធ្វើបានដូចម្ដេចខ្លះហើយ ?
សូមសញ្ជឹងគិត អំពីសេចក្តីស្រឡាញ់របស់អ្នកចំពោះព្រះយេស៊ូវគ្រីស្ទ និងពីរបៀបដែលអ្នកកំពុងមកស្គាល់ទ្រង់កាន់តែច្បាស់ ។
-
តើអ្នកអាចធ្វើអ្វីខ្លះដើម្បីបន្ដប្រែក្លាយកាន់តែដូចជាព្រះគ្រីស្ទ ?
ការបង្រៀនដូចព្រះយេស៊ូវគ្រីស្ទ
-
តើស្ថានភាព និងទីកន្លែងមួយចំនួនដែលព្រះអង្គសង្គ្រោះបានបង្រៀននៅក្នុងនោះមានអ្វីខ្លះ ?
ការបង្រៀនតាមរបៀបរបស់ព្រះអង្គសង្គ្រោះ ចង្អុលបង្ហាញ ៖
ការបង្រៀនភាគច្រើនបំផុតរបស់ព្រះអង្គសង្គ្រោះពុំកើតឡើងនៅក្នុងសាលាប្រជុំទេ ប៉ុន្តែនៅក្នុងទីតាំងមិនផ្លូវការ ជារៀងរាល់ថ្ងៃ—ខណៈពេលកំពុងទទួលទានអាហារជាមួយសិស្សរបស់ទ្រង់ ការដងទឹកពីអណ្ដូង ឬការដើរឆ្លងកាត់ដើមល្វា ។
( « ទាញយកប្រយោជន៍ពីឱកាសបង្រៀនដែលមិនបានព្រៀងទុក » ការបង្រៀនតាមរបៀបរបស់ព្រះអង្គសង្គ្រោះ [ ឆ្នាំ២០១៦ ] ទំព័រ ១៦ )
សូមគិតអំពីឱកាសដែលអ្នកអាចមានដើម្បីបង្រៀនគោលការណ៍នៃដំណឹងល្អ ឬពន្យល់ពីជំនឿដល់នរណាម្នាក់ ។
-
តើនៅពេលណា និងកន្លែងណាដែលអ្នកគិតថាអ្នកអាចចែកចាយអ្វីមួយដែលអ្នកបានរៀន ឬមានអារម្មណ៍នាពេលថ្មីៗអំពីព្រះអង្គសង្គ្រោះ ?
សាវកពេត្រុសបានបង្រៀនយើងពីរបៀបប្រែក្លាយដូចជាព្រះយេស៊ូវគ្រីស្ទ នៅពេលលោកសរសេរថា « ចូរប្រុងប្រៀបជានិច្ចដើម្បីនឹងតបឆ្លើយ … ពីហេតុនៃសេចក្តីសង្ឃឹមរបស់អ្នករាល់គ្នា ( ពេត្រុស ទី១ ៣:១៥ ) ។ នៅពេលយើងអនុវត្តការពន្យល់ពីអ្វីដែលយើងជឿ នោះយើងអាចត្រៀមខ្លួនបង្រៀន គ្រប់ពេល និងគ្រប់ទីកន្លែងនៅពេលដែលមានឱកាស ។
សូមជ្រើសរើសប្រធានបទមួយក្នុងចំណោមប្រធានបទខាងក្រោមដែលអ្នកបានសិក្សាក្នុងប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ហើយបំពេញជំហាននីមួយៗដែលមានបន្តបន្ទាប់ ។
ដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទ ( សូមមើល ហេព្រើរ ៩:១១–១៥, ២៤, ២៨ ; ១០:១០–១៧ )
សេចក្តីជំនឿទៅលើព្រះយេស៊ូវគ្រីស្ទ ( សូមមើល ហេព្រើរ ១១ ; យ៉ាកុប ២:១៧–១៨ )
ព្រះគឺជាបិតានៃវិញ្ញាណរបស់យើង ( សូមមើល ហេព្រើរ ១២:៩ សូមមើលផងដែរនូវ យ៉ូហាន ២០:១៧ ; កិច្ចការ ១៧:២៩ ; រ៉ូម ៨:១៦–១៧ )
ក.សូមសរសេរស្ថានភាពជាក់ស្តែងមួយ ដែលអ្នកអាច ដូចជាព្រះអង្គសង្គ្រោះ មានឱកាសបង្រៀននរណាម្នាក់ ឬឆ្លើយសំណួរអំពីប្រធានបទនេះ ។
ខ.សូមសរសេរសំណួរដែលនរណាម្នាក់អាចមាន ទាក់ទងនឹងប្រធានបទនេះ ។
គ. សូមរៀបចំផែនការអំពីរបៀបដែលអ្នកនឹងពន្យល់ប្រធានបទនេះ ហើយឆ្លើយសំណួរ ។ សូមប្រើយ៉ាងហោចណាស់បទគម្ពីរមួយនៅក្នុងការពន្យល់របស់អ្នក ។ ( ខគម្ពីរដែលបានសរសេរក្នុងវង់ក្រចកត្រូវបានផ្តល់ឲ្យដើម្បីរំឭកអ្នកអំពីអ្វីដែលអ្នកទំនងជាបានសិក្សារួចហើយ ) ។
ការខិតខំរបស់ខ្ញុំក្នុងការសិក្សាព្រះគម្ពីរ ហើយអធិស្ឋាន
-
តើអ្នកបានរៀនអ្វីខ្លះអំពីការសិក្សាព្រះគម្ពីរ និងការអធិស្ឋានពីការសិក្សាព្រះគម្ពីរសញ្ញាថ្មី ឬបទពិសោធន៍របស់យ៉ូសែប ស្ម៊ីធ ?
សូមសរសេរនូវអ្វីដែលអ្នកកំពុងធ្វើ ព្យាយាមធ្វើ ឬចង់ធ្វើ ដើម្បីពង្រឹងការខិតខំរបស់អ្នកដើម្បីអធិស្ឋាន និងសិក្សាព្រះគម្ពីរ ។ វាអាចរួមបញ្ចូលទាំងគោលដៅកុមារ និងយុវវ័យដែលអ្នកដាក់សម្រាប់ខ្លួនអ្នកផ្ទាល់ ឬអ្វីមួយជាក់លាក់សម្រាប់ថ្នាក់សិក្ខាសាលា ។
ដើម្បីជួយអ្នកឲ្យស្រមៃមើលពីការរីកចម្រើនរបស់អ្នកលើគោលដៅនេះ សូមគូរដ្យាក្រាមខាងក្រោមនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ។ សូមបន្ថែមក្បាលទំព័រខាងក្រោមមួយពីលើផ្នែកទាំងបួននៃដ្យាក្រាមរបស់អ្នក ៖ មេរៀន ពរជ័យ ឧបសគ្គ ការរីកចម្រើននាពេលអនាគត ។ នៅក្រោមចំណងជើងដែលត្រឹមត្រូវ សូមសរសេរចម្លើយរបស់អ្នកចំពោះសំណួរខាងក្រោមនីមួយៗ ដើម្បីជួយអ្នកវាយតម្លៃការអភិវឌ្ឍនរបស់អ្នក និងបន្តកែលម្អ ។
-
តើមេរៀនអ្វីខ្លះដែលខ្ញុំបានរៀនតាមរយៈការអធិស្ឋាន និងការសិក្សាព្រះគម្ពីរ ?
-
តើពរជ័យ ឬចម្លើយអ្វីដែលខ្ញុំបានទទួលស្គាល់ ?
-
តើខ្ញុំប្រឈមមុខនឹងឧបសគ្គអ្វីខ្លះក្នុងការសម្រេចបាននូវគោលដៅសិក្សាព្រះគម្ពីររបស់ខ្ញុំ ? បើដូច្នេះ តើខ្ញុំអាចបែរទៅរកព្រះអម្ចាស់ដោយរបៀបណាដើម្បីយកឈ្នះឧបសគ្គទាំងនោះ ?
-
តើខ្ញុំចង់ឃើញការរីកចម្រើនអ្វីនាពេលអនាគតនៅក្នុងការអធិស្ឋាន និងការសិក្សាព្រះគម្ពីររបស់ខ្ញុំ ?
ប្រសិនបើអ្នកមិនទាន់មានគោលដៅនៅក្នុងផ្នែកនេះទេ អ្នកប្រហែលជាចង់បង្កើតវាឥឡូវនេះ ហើយវាយតម្លៃវាក្នុងរយៈពេលពីរបីសប្តាហ៍ និងពីរបីខែខាងមុខ ។ សូមស្វែងរកការណែនាំពីព្រះវិញ្ញាណបរិសុទ្ធដើម្បីដឹងពីរបៀបដែលការខិតខំប្រឹងប្រែងរបស់អ្នកក្នុងការអធិស្ឋាន និងសិក្សាព្រះគម្ពីរ ធ្វើឲ្យព្រះអម្ចាស់សព្វព្រះទ័យ ។ សូមស្វែងរកផងដែរដើម្បីដឹងពីការផ្លាស់ប្តូរណាមួយដែលអ្នកប្រហែលជាត្រូវធ្វើ ដើម្បីទទួលបានបទពិសោធន៍នៃពរជ័យ និងទទួលបានចម្លើយដែលព្រះអម្ចាស់ចង់ប្រទានឲ្យអ្នក ។