វិវរណៈ ១–៥
ទិដ្ឋភាពទូទៅ
តើគំនិតអ្វីខ្លះចូលមកក្នុងចិត្តអ្នក ពេលអ្នកគិតអំពីគម្ពីរវិវរណៈ ? សាវកយ៉ូហាន ដែលជាអ្នកសរសេរសៀវភៅនោះបានប្រកាសថា « មានពរហើយ អ្នកណាដែលមើល និងអស់អ្នកណាដែលស្ដាប់ ហើយយល់នូវពាក្យទាំងឡាយនៃការព្យាករណ៍នេះ » ( ការបកប្រែដោយយ៉ូសែប ស្ម៊ីធ វិវរណៈ ១:៣ [ នៅក្នុង Bible appendix ] ) ។ នៅក្នុងគម្ពីវិវរណៈ អ្នកនឹងឃើញនិមិត្តសញ្ញា និងរូបភាពដ៏សម្បូរបែប ដែលនឹងបង្រៀនអ្នកអំពីព្រះយេស៊ូវគ្រីស្ទ ផែនការរបស់ព្រះវរបិតាសួគ៌ និងការយាងមកជាលើកទីពីររបស់ព្រះអង្គសង្គ្រោះ ។ អ្នកក៏នឹងឃើញពីរបៀបដែលព្រះយេស៊ូវគ្រីស្ទ និងអ្នកដើរតាមទ្រង់បានរះឡើងជាមួយជ័យជម្នះលើអារក្សសាតាំង និងនគររបស់មនុស្សផងដែរ ។ ដោយសរសេរទៅកាន់ព្រះវិហារទាំងប្រាំពីរនៅក្នុងទ្វីបអាស៊ី ក្នុងអំឡុងពេលនៃការបៀតបៀនដ៏ធ្ងន់ធ្ងរ គម្ពីរវិវរណៈអាចជួយអ្នកឲ្យយកឈ្នះលើការលំបាកនៅថ្ងៃចុងក្រោយដោយស្មោះត្រង់ ហើយរៀបចំសម្រាប់ការយាងមករបស់ព្រះអង្គសង្គ្រោះបាន ។
រៀបចំខ្លួនបង្រៀន
ព័ត៌មានខាងក្រោមនេះផ្តល់ឲ្យគ្រូបង្រៀននូវគំនិតដែលពួកគេអាចត្រូវការដើម្បីរៀបចំមេរៀននីមួយៗទុកជាមុន ។
វិវរណៈ ១
គោលបំណងនៃមេរៀន ៖ មេរៀននេះមានគោលបំណងជួយសិស្សឲ្យយល់អំពីនិមិត្តសញ្ញាមួយចំនួននៅក្នុងគម្ពីរវិវរណៈ និងអ្វីដែលវាអាចបង្រៀនពួកគេអំពីព្រះយេស៊ូវគ្រីស្ទ ។
-
ការរៀបចំរបស់សិស្ស ៖ សូមឲ្យសិស្សអាន « វិវរណៈរបស់យ៉ូហាន » នៅក្នុងសេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ ដែលមាននៅលើគេហទំព័រ scriptures.ChurchofJesusChrist.org ហើយមករៀនដោយបានត្រៀមខ្លួនជាស្រេចដើម្បីចែកចាយនូវអ្វីដែលពួកគេចាប់អារម្មណ៍ចង់រៀន និងមូលហេតុដែលធ្វើឲ្យគេចាប់អារម្មណ៍ ។
-
មាតិតាដែលត្រូវបង្ហាញ ៖ រូបភាពព្រះយេស៊ូវក្នុងចំណោមទៀនជាច្រើន
-
សំណៅចែក ៖ សូមរៀបចំច្បាប់ចម្លងសំណៅចែកអំពី « និមិត្តសញ្ញានៅក្នុងកានិមិត្តរបស់យ៉ូហាន » ឲ្យបានគ្រប់គ្រាន់សម្រាប់សិស្ស ។
វិវរណៈ ២–៣ ផ្នែក ទី ១
គោលបំណងមេរៀន ៖ មេរៀននេះអាចលើកទឹកចិត្តសិស្សឲ្យស្ដាប់តាមព្រះសូរសៀងរបស់ព្រះអង្គសង្គ្រោះ ទទួលស្គាល់អំពើល្អរបស់ពួកគេ និងផ្តល់ឲ្យពួកគេនូវការកែតម្រូវដែលចាំបាច់ ។
-
ការរៀបចំរបស់សិស្ស ៖ សូមឲ្យសិស្សកំណត់ថាផ្នែកណាខ្លះក្នុងជីវិតពួកគេដែលពួកគេមានអារម្មណ៍ថា ព្រះអង្គសង្គ្រោះអាចនឹងសព្វព្រះទ័យ ។ ជាផ្នែកមួយនៃការអញ្ជើញនេះ សិស្សអាចអធិស្ឋាន និងទូលសូមព្រះវរបិតាសួគ៌ឲ្យជួយពួកគេឃើញពីអ្វីដែលពួកគេកំពុងធ្វើបានល្អ ។ ពួកគេក៏អាចសូមឪពុកម្តាយរបស់ពួកគេឲ្យជួយពួកគេផងដែរ ។
-
វត្ថុ ឬរូបភាពដែលត្រូវបង្ហាញ ៖ សូមរៀបចំដើម្បីបង្ហាញរូបភាពព្រះយេស៊ូវនៅមាត់ទ្វារ ( សៀវភៅរូបភាពដំណឹងល្អ [ ឆ្នាំ ២០០៩ ] លេខ ៦៥ ) និងផែនទីនៃព្រះវិហារទាំងប្រាំពីរ ។
-
វីដេអូ ៖ « Mrs. Patton—the Story Continues » ( ១៦:០៩; សូមមើលពីលេខកូដម៉ោង ១៥:០៨ ដល់ ១៥:៥៥ )
វិវរណៈ ២–៣ ផ្នែកទី ២
គោលបំណងមេរៀន ៖ មេរៀននេះអាចជួយសិស្សឲ្យមានអារម្មណ៍ថាមានបំណងប្រាថ្នាកាន់តែខ្លាំងឡើងដើម្បីយកឈ្នះលើឧបសគ្គនានា និងទទួលបានពរជ័យដែលព្រះអង្គសង្គ្រោះបានសន្យាថានឹងប្រទានឲ្យ ។
-
ការរៀបចំរបស់សិស្ស ៖ សូមអញ្ជើញសិស្សឲ្យសួរសមាជិកគ្រួសារ ឬមិត្តភក្ដិដែលទុកចិត្ដបានម្នាក់ ឲ្យចែកចាយជាមួយពួកគេនូវបទពិសោធន៍មួយ នៅពេលដែលពួកគេយកឈ្នះលើឧបសគ្គដោយមានជំនួយពីព្រះអង្គសង្គ្រោះ ។
-
វីដេអូ ៖ « You Can Gather Israel! » ( ១០:៥៣; សូមមើលពីលេខកូដម៉ោង ៤:៤៨ ដល់ ៥:២២ )
-
មាតិកាដែលត្រូវបង្ហាញ ៖ សូមពិចារណាបង្ហាញតារាងជាមួយនឹងសេចក្តីយោងបទគម្ពីរ និងនិយមន័យដែលបានរាយនៅក្រោមតារាងនេះ ។ វាក៏អាចមានប្រយោជន៍ផងដែរក្នុងការបង្ហាញជម្រើសដែលមាននៅក្នុងសកម្មភាពសិក្សាស្ដីពីការយកឈ្នះ ដើម្បីឲ្យសិស្សជ្រើសរើសផងដែរ ។
វិវរណៈ ៥
គោលបំណងមេរៀន ៖ មេរៀននេះមានគោលបំណងជួយសិស្សឲ្យបង្កើនបំណងប្រាថ្នារបស់ពួកគេក្នុងការថ្វាយបង្គំព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទដោយក្ដីស្រឡាញ់ និងភាពស្មោះត្រង់កាន់តែខ្លាំងឡើង ។
-
ការរៀបចំរបស់សិស្ស ៖ សូមឲ្យសិស្សនិយាយជាមួយសមាជិកគ្រួសារ ឬអ្នកដឹកនាំសាសនាចក្រអំពីអត្ថន័យនៃការថ្វាយបង្គំព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។
-
វីដេអូ ៖ « The Blessings of Worship » ( ១១:២៨; សូមមើលពីលេខកូដម៉ោង ៣:៣៤ ដល់ ៤:៤៥ និងពី ៨:៥៤ ដល់ ១១:១៤ )
-
មាតិកាដែលត្រូវបង្ហាញ ៖ សេចក្ដីថ្លែងការណ៍របស់ប៊ីស្សព ឌីន អិម ដេវីស ហើយមានសំណួរប្រាំនៅចុងបញ្ចប់នៃមេរៀននេះ ប្រសិនបើត្រូវការ ។
ការរំឭកចំណេះចំណានខាងគោលលទ្ធិទី ២៤
គោលបំណងមេរៀន ៖ មេរៀននេះនឹងផ្តល់ឱកាសឲ្យសិស្សរៀនអនុវត្តវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិមួយចំនួនទៅនឹងស្ថានភាពពិតៗជាច្រើន ។
-
ការរៀបចំរបស់សិស្ស ៖ សូមឲ្យសិស្សប្រើកម្មវិធីចំណេះចំណានខាងគោលលទ្ធិ ឬវិធីសាស្រ្តផ្សេងទៀត ដើម្បីរៀនទន្ទេញឲ្យចាំសេចក្ដីយោងនៃចំណេះចំណានខាងគោលលទ្ធិនៃព្រះគម្ពីរសញ្ញាថ្មី និងឃ្លាបទគម្ពីរគន្លឹះ ។ សូមឲ្យពួកគេមករៀនដោយបានត្រៀមខ្លួនជាស្រេចដើម្បីចែកចាយវគ្គមួយដែលពួកគេធ្លាប់បានអនុវត្ត ។
-
មាតិកាដែលត្រូវបង្ហាញ ៖ សំណៅចែកនោះមានចំណងជើងថា « ចំណេះចំណានខាងគោលលទ្ធិនៃព្រះគម្ពីរសញ្ញាថ្មី ៖ កូរិនថូស ទី១–វិវរណៈ »
-
វីដេអូ ៖ « Teachings of Thomas S. Monson: Rescuing Those in Need » ( ៥:០១; សូមមើលពីលេខកូដម៉ោង ០:៣០ ដល់ ៥:០១ )