ចំណេះ ចំណាន ខាងគោលលទ្ធិ ៖ ពេត្រុស ទី១ ៤:៦
« ហេតុនោះ [ បានជា ] បានផ្សាយដំណឹងល្អ ទៅមនុស្សដែលស្លាប់ហើយដែរ »
នៅក្នុងការសិក្សា ពេត្រុស ទី១ ៤ របស់អ្នក អ្នកបានរៀនថាព្រះអង្គសង្គ្រោះបានបង្កើតកិច្ចការផ្សព្វផ្សាយសាសនានៅក្នុងពិភពវិញ្ញាណ ដូច្នេះទើបកូនចៅទាំងអស់របស់ព្រះវរបិតាសួគ៌អាចមានឱកាសទទួលបានសេចក្តីសង្គ្រោះ ។ មេរៀននេះអាចជួយអ្នកឲ្យទន្ទេញសេចក្ដីយោងចំណេះចំណានខាងគោលលទ្ធិ និងឃ្លាបទគម្ពីរគន្លឹះសម្រាប់ ពេត្រុស ទី១ ៤:៦ ។ វាក៏អាចជួយអ្នកឲ្យពន្យល់ពីគោលលទ្ធិដែលបានបង្រៀននៅក្នុងវគ្គបទគម្ពីរនោះផងដែរ ។ បន្ទាប់មក អ្នកនឹងមានឱកាសដើម្បីអនុវត្តគោលលទ្ធិនោះ និងគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណទៅនឹងសាច់រឿងជាក់ស្តែង ។
សកម្មភាពរៀនសូត្រដែលអាចមាន
ទន្ទេញ និងពន្យល់
-
កូនចៅទាំងអស់របស់ព្រះត្រូវបានបង្រៀនពីដំណឹងល្អនៅក្នុងជីវិតមុនជីវិតរមែងស្លាប់ ។ តើមានអ្វីកើតឡើងចំពោះអ្នកដែលទទួលយកដំណឹងល្អដោយជ្រើសរើសផែនការរបស់ព្រះ ? តើមានអ្វីកើតឡើងចំពោះអ្នកដែលបដិសេធដំណឹងល្អ ?
-
តើដំណឹងល្អត្រូវបានបង្រៀននៅលើផែនដីដោយរបៀបណា ?
-
តើមានអ្វីកើតឡើងចំពោះអ្នកដែលមិនមានឱកាសរៀនអំពីព្រះយេស៊ូវគ្រីស្ទ ឬទទួលពិធីបរិសុទ្ធបព្វជិតភាពដែលមានសិទ្ធិនៅក្នុងជីវិតនេះ ?
-
តើយើងអាចអានអំពីរឿងនេះនៅឯណានៅក្នុងព្រះគម្ពីរសញ្ញាថ្មី ?
រៀនអនុវត្ត
នៅក្នុងមេរៀនមុន អ្នកបានរៀនពីសេចក្តីពិតខាងក្រោមពី ពេត្រុស ទី១ ៤:៦ ៖ ដំណឹងល្អត្រូវបានផ្សព្វផ្សាយដល់មនុស្សស្លាប់ហើយ ដើម្បីឲ្យពួកគេអាចមានឱកាសដូចគ្នានឹងអ្នកដែលឮដំណឹងល្អនៅក្នុងជីវិតរមែងស្លាប់ដែរ ។
សូមប្រើសាច់រឿងខាងក្រោមដើម្បីរៀនអនុវត្តសេចក្ដីពិតនេះ និងគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណ ។
សាច់រឿង ៖ ផ្នែកទី ១
សូមស្រមៃថាអ្នកមានមិត្តម្នាក់ឈ្មោះ ជេសិន ដែលកំពុងជួបជាមួយអ្នកផ្សព្វផ្សាយសាសនា ។ ជេសិន សុំមកថ្នាក់សិក្ខាសាលាជាមួយអ្នក ដើម្បីស្វែងយល់បន្ថែមអំពីដំណឹងល្អ ។ នៅថ្ងៃដំបូងរបស់គាត់នៅក្នុងថ្នាក់សិក្ខាសាលា គ្រូរបស់អ្នកសុំឲ្យសិស្សក្នុងថ្នាក់រំឭកឡើងវិញជាមួយដៃគូអំពីគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណ ។ ជេសិន ងាកមកអ្នក ហើយសួរថា « តើអ្វីជាគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណ ? »
-
តើអ្នកនឹងណែនាំ ជេសិន អំពីគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណយ៉ាងដូចម្តេច ? ( សូមពិចារណាមើលកថាខណ្ឌទី ៥–១២ ឡើងវិញនៅក្នុងផ្នែក « ការទទួលបានចំណេះដឹងខាងវិញ្ញាណ » នៃ ឯកសារគោលនៃចំណេះចំណានខាងគោលលទ្ធិ ( ឆ្នាំ ២០២២ ) ប្រសិនបើអ្នកត្រូវការជំនួយដើម្បីឆ្លើយសំណួរនេះ ) ។
សាច់រឿង ៖ ផ្នែកទី ២
នៅចុងសប្ដាហ៍នោះ ជេសិន និងពួកអ្នកផ្សព្វផ្សាយសាសនាជួបគ្នានៅផ្ទះរបស់អ្នក ។ អ្នកជួយពួកអ្នកផ្សព្វផ្សាយសាសនាបង្រៀនអំពីគោលការណ៍ និងពិធីបរិសុទ្ធដំបូងនៃដំណឹងល្អ រួមទាំងសេចក្តីជំនឿទៅលើព្រះយេស៊ូវគ្រីស្ទ និងពិធីបុណ្យជ្រមុជទឹកដោយការជ្រមុជទឹកសម្រាប់ការផ្ដាច់បាប ។ ពួកអ្នកផ្សព្វផ្សាយសាសនាប្រើ យ៉ូហាន ៣:៥ ដើម្បីបង្រៀនថា ពិធីបុណ្យជ្រមុជទឹកដោយសិទ្ធិអំណាចបព្វជិតភាពត្រឹមត្រូវ គឺចាំបាច់ដើម្បីត្រូវបានសង្គ្រោះនៅក្នុងនគរស្ថានសួគ៌ ។ ជេសិន គិតរឿងនោះមួយសន្ទុះ បន្ទាប់មកមើលទៅគាត់ហាក់ដូចជាក្រៀមក្រំបន្តិច ។ អ្នកផ្សព្វផ្សាយសាសនាម្នាក់សួរពីមូលហេតុដែលគាត់សោកសៅ ហើយជេសិន ឆ្លើយថា « ជីតារបស់ខ្ញុំមិនដែលបានទទួលបុណ្យជ្រមុជទឹកទេ ប៉ុន្តែគាត់ពិតជាមនុស្សល្អម្នាក់ ដែលតែងតែនិយាយថាគាត់ចង់រស់នៅក្នុងជីវិតល្អ ដើម្បីគាត់អាចបានទៅស្ថានសួគ៌ ។ តើគាត់អាចទៅស្ថានសួគ៌បានទេ ? អ្នកធ្វើការអធិស្ឋានស្ងាត់ៗ ដោយទូលសួរព្រះវរបិតាសួគ៌អំពីរបៀបដែលអ្នកអាចជួយ ជេសិន ។ គំនិតក្នុងការប្រើគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណ និងគោលលទ្ធិដែលបានបង្រៀននៅក្នុង ពេត្រុស ទី១ ៤:៦ មកក្នុងគំនិតរបស់អ្នក ។
សូមរៀបរាប់ពីរបៀបដែលអ្នកអាចប្រើគោលការណ៍បីនៃការទទួលបានចំណេះដឹងខាងវិញ្ញាណ និងគោលលទ្ធិដែលបានបង្រៀននៅក្នុង ពេត្រុស ទី១ ៤:៦ ដើម្បីជួយ ជេសុន ស្វែងរកចម្លើយចំពោះសំណួររបស់គាត់ ហើយទទួលអារម្មណ៍សុខសាន្តអំពីជីតារបស់គាត់ ។ បន្ទាប់ពីរៀបរាប់ហើយ សូមរៀបចំការឆ្លើយតបទៅកាន់ ជេសិន ។ សូមគិតអំពីសំណួរអ្វីដែលអ្នកនឹងសួរដើម្បីជួយគាត់ឲ្យរកឃើញ និងទទួលអារម្មណ៍ពីសេចក្ដីពិតនៃគោលលទ្ធិ ។ សូមប្រាកដថានឹងបញ្ចូលគោលការណ៍ទាំងបីនៃការទទួលបានចំណេះដឹងខាងវិញ្ញាណ និងគោលលទ្ធិដែលបានបង្រៀននៅក្នុង ពេត្រុស ទី១ ៤:៦ ក្នុងការឆ្លើយតបរបស់អ្នក ។
ប្រសិនបើចាំបាច់ អ្នកអាចប្រើសំណួរមួយចំនួន ឬទាំងអស់ខាងក្រោម ជាសេចក្តីណែនាំដល់អ្នក ។
-
តើអ្នកអាចជួយជេសិនឲ្យមានទស្សនៈដ៏នៅអស់កល្បជានិច្ចដោយរបៀបណា ? តើអ្នកនឹងប្រាប់ជេសិនអ្វីខ្លះអំពីព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ដែលអាចផ្តល់ឲ្យគាត់នូវសេចក្ដីសុខសាន្តអំពីជីតារបស់គាត់ ?
-
បន្ថែមពីលើ ពេត្រុស ទី១ ៤:៦ តើមានប្រភពដែលបានតែងតាំងដ៏ទេវភាពណាខ្លះទៀតដែលអ្នកអាចចែកចាយជាមួយនឹងជេសិន ដើម្បីជួយគាត់ឲ្យមានក្តីសង្ឃឹមតាមរយៈព្រះយេស៊ូវគ្រីស្ទ ? តើអ្នកនឹងប្រើវគ្គបទគម្ពីរទាំងនេះដោយរបៀបណាដើម្បីជួយជេសិនឲ្យរកឃើញសេចក្ដីពិត ?
-
តើការធ្វើសកម្មភាពដោយសេចក្ដីជំនឿអាចមើលទៅដូចម្ដេចក្នុងស្ថានភាពរបស់ ជេសិន ? តើអ្នកនឹងអញ្ជើញគាត់ឲ្យធ្វើអ្វីខ្លះ ?
-
តើបទពិសោធន៍អ្វីខ្លះដែលអ្នកបានធ្វើកិច្ចការព្រះវិហារបរិសុទ្ធ ឬពង្សប្រវត្តិសម្រាប់បុព្វការីជនរបស់អ្នក ដែលអ្នកអាចចែកចាយជាមួយជេសិន ?
-
តើអ្នកនឹងថ្លែងទីបន្ទាល់អំពីអ្វីដើម្បីជួយមិត្តរបស់អ្នក ?