ថ្នាក់​សិក្ខាសាលា
លូកា ៧:៣៦–៥០


លូកា ៧:៣៦–៥០

« ដ្បិត​នាង​មាន​សេចក្តី​ស្រឡាញ់​ជា​ច្រើន »

រូបភាព​រចនា​របស់​ស្រ្តី​ជូត​ព្រះបាទា​របស់​ព្រះ​យេស៊ូវ

ព្រះយេស៊ូវ​បាន​សោយ​អាហារ​នៅ​ផ្ទះ​របស់​សាសន៍​ផារិស៊ី​ម្នាក់ឈ្មោះ​ថា​ស៊ីម៉ូន ។ ស្ត្រីម្នាក់​ដែល​ស៊ីម៉ូន​យល់​ថាជា « មនុស្ស​មាន​បាប » បានចូល​មក ហើយ « ទៀប​ព្រះបាទ [ របស់​ព្រះអង្គសង្គ្រោះ ] ទាំង​យំ » បាន​យក​សក់ក្បាល​នាងជូត​ព្រះបាទា « ក៏​ថើប​ព្រះបាទ … ហើយ​យក​ប្រេង​ក្រអូប​លាប​ផង » ( លូកា ៧:៣៧–៣៩ ) ។ ជាការឆ្លើយតប​នឹង​គំនិត​របស់​ស៊ីម៉ូន ព្រះអង្គ​សង្គ្រោះ​បានចែកចាយ​រឿង​ប្រៀបប្រដូច​មួយ​អំពី​ការអត់ទោស និង​សេចក្តីស្រឡាញ់ ។ មេរៀន​នេះ​មាន​គោលបំណង​ជួយ​អ្នក​ឲ្យ​អនុវត្ត​សេចក្តីជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ ហើយ​ប្រែចិត្តពី​អំពើ​បាប​របស់អ្នក ។

ការសញ្ជឹងគិត ។ សូម​ឲ្យ​សិស្ស​សញ្ជឹងគិត​ពី​អ្វី​ដែល​ពួកគេ​កំពុង​រៀន ។ ការសញ្ជឹងគិត​មាន័យ​ថា ការ​គិត​ឲ្យ​ស៊ីជម្រៅ​ពី​អ្វី​មួយ ហើយ​អាចធ្វើ​ឲ្យ​ជ្រៅជ្រះ​ឡើង​តាម​រយៈ​ការ​អធិស្ឋាន ។ នៅ​ពេល​សិស្ស​ទាំងឡាយ​រៀនសញ្ជឹងគិត ជារឿយៗ​ព្រះវិញ្ញាណ​នឹង​បើក​សម្តែង​សេចក្តី​ពិត​ដល់​ពួក​គេ ហើយ​បង្រៀន​ពួកគេ​ពី​របៀប​ដែល​ពួកគេ​អាច​ប្រែក្លាយ​កាន់​តែ​ដូច​ព្រះយេស៊ូវ​គ្រីស្ទ ។

ការរៀបចំ​របស់​សិស្ស ៖ សូមអញ្ជើញ​សិស្ស​ឲ្យ​អាន លូកា ៧:៣៦–៥០ ហើយ​រៀបចំ​ខ្លួន​ដើម្បី​ចែកចាយ​ចម្លើយ​របស់​ពួកគេ​ចំពោះសំណួរ​ខាងក្រោម ដែល​មាន​នៅក្នុង ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គលម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ព្រះគម្ពីរ​សញ្ញាថ្មី ឆ្នាំ ២០២៣ ៖ « សូមសញ្ជឹងគិត​ថា អ្នក​ដូចជា​ស្ត្រី​ដែល​បានពិពណ៌នា​នៅក្នុង លូកា ៧:៣៦–៥០ យ៉ាង​ដូចម្ដេច ។ តើ​អ្នក​ធ្លាប់​ទទួល​បាន​ភាព​ទន់ភ្លន់ និង​សេចក្តី​មេត្តាករុណា ដែល​ព្រះអង្គសង្គ្រោះ​បាន​បង្ហាញ​ដល់​ស្ត្រី​នោះ​នៅពេល​ណា ? តើ​អ្នក​រៀន​អ្វី​ខ្លះពី​គំរូ​នៃ​សេចក្ដីជំនឿ សេចក្ដី​ស្រឡាញ់ និង​ការបន្ទាបខ្លួន​របស់នាង ? » ( « ថ្ងៃទី ២៧ ខែ កុម្ភៈ–ថ្ងៃ​ទី ៥ ខែ មីនា ។ ម៉ាថាយ ៨; ម៉ាកុស ២–៤; លូកា ៧ ៖ ‹ សេចក្តី​ជំនឿ​របស់​នាង​បាន​សង្គ្រោះ​នាង​ហើយ › » ) ។

សកម្មភាព​រៀនសូត្រ​ដែល​អាច​មាន

ទិសដៅ​ដែល​យើង​កំពុង​ឆ្ពោះ​ទៅមុខ

សូម​បង្ហាញ​គំនូរ​ពន្យល់​រឿង​ខាងក្រោម និង​សំណួរ​ដែល​អមមក​ជាមួយ ។

សូម​បង្ហាញ​រូប​មនុស្ស រូប​មួយ​ឆ្ពោះ​ទៅ​រក​ព្រះ​គ្រីស្ទ និង​មួយ​ទៀត​ចាកចេញ​ពី​ព្រះ​គ្រីស្ទ ។
  • តើ​អ្នក​កត់​សម្គាល់​ឃើញ​អ្វី​ខ្លះ អំពី​មនុស្ស​នៅក្នុង​ដ្យាក្រាម​នេះ ?

  • តើ​ចម្ងាយ​របស់​ពួកគេ​ពី​ព្រះអង្គ​សង្គ្រោះ និង​ទិសដៅ​ដែល​ពួកគេ​កំពុង​ទៅ អាច​បង្ហាញ​ពី​ទំនាក់ទំនង​របស់​ពួកគេ​ជាមួយ​ទ្រង់​យ៉ាង​ដូចម្តេច ?

សូម​គិត​មួយភ្លែត​អំពី​កន្លែង​ដែល​អ្នក​អាច​ដាក់​ខ្លួន​អ្នក​នៅ​លើដ្យាក្រាម​នេះ និង​ទិសដៅ​ដែល​អ្នក​នឹង​ត្រូវ​ទៅ ។អែលឌើរ លែរី អរ ឡ័ររ៉ែន ដែល​កាល​នោះ​ជាសមាជិក​ម្នាក់​ក្នុង​ពួកចិតសិបនាក់​បានពន្យល់ ៖

រូបភាព​ផ្លូវការ​ពាក់​កណ្តាល​ខ្លួន​របស់​អែលឌើរ លែរី អរ ឡ័ររ៉ែន ។ បាន​ថត​នៅ​ខែ មីនា ឆ្នាំ ២០១៧ ។

ព្រះវរបិតា​សួគ៌​ជ្រាបដឹង​ពី​សក្តានុពល​ដ៏ទេវភាព​របស់​យើង ។ ទ្រង់​សព្វ​ព្រះទ័យ​គ្រប់ពេល​ដែលយើង​រីកចម្រើន ។ ចំពោះ​ទ្រង់ ទិសដៅ​របស់​យើង​គឺ​មាន​សារៈសំខាន់​ជាងល្បឿន​របស់​យើង​ទៅទៀត ។

( លែរី អរ ឡ័ររ៉ែន « What Lack I Yet? » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១៥ ទំព័រ ៣៥ )

  • ហេតុអ្វី​អ្នក​គិតថា ទិសដៅ​ខាងវិញ្ញាណ​ដែល​យើង​កំពុង​ប្រឈមមុខ​​សំខាន់​ជាង​ល្បឿន​របស់យើង ?

ព្រះអម្ចាស់​មាន​ព្រះទ័យ​រីករាយ​ណាស់ ពេល​យើង​ខិតខំ​ប្រែចិត្ត ( សូមមើល លូកា ១៥:៧ ; គោលលទ្ធិ និង សេចក្តីសញ្ញា ១៨:១៣ ) ។ វិធីមួយ​ដើម្បី​ពិពណ៌នា​អំពី​ការប្រែចិត្ត​គឺ ការងាក​ចេញ​ពី​អំពើបាប និង​ឆ្ពោះ​ទៅ​រកព្រះ ( សូមមើល សេចក្ដី​ណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ « ប្រែចិត្ត, ការប្រែចិត្ត » នៅលើ​គេហទំព័រ scriptures.ChurchofJesusChrist.org ) ។ នៅពេល​អ្នក​សិក្សា សូម​យក​ចិត្តទុកដាក់​លើ​ការបំផុស​គំនិត​នៃ​ព្រះវិញ្ញាណ ដែល​អាច​ជួយ​អ្នក​ឲ្យ​ងាកចេញ​ពី​អំពើបាប និង​ឆ្ពោះទៅរក​ព្រះអង្គសង្រ្គោះ​បាន ។

ព្រះ​យេស៊ូវ​សោយ​អាហារ​នៅ​ក្នុង​ផ្ទះ​របស់​ស៊ីម៉ូន​ដែល​ជា​សាសន៍​ផារិស៊ី ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​គិត​អំពី​ចម្លើយ​របស់​ពួកគេ​ចំពោះ​សំណួរ ដែល​ពួកគេ​ត្រូវបាន​ស្នើ​ឲ្យ​សញ្ជឹងគិត ដែល​ជា​ផ្នែក​មួយ​នៃ​សកម្មភាព​រៀបចំ​សិស្ស ។

លូកា ៧ មាន​នូវ​ដំណើរ​រឿង​អំពី​ព្រះយេស៊ូវ ដែល​សោយ​អាហារ​នៅផ្ទះ​សាសន៍​ផារិស៊ី​ម្នាក់​ឈ្មោះ​ថា ស៊ីម៉ូន ។ នៅពេល​ដែល​ព្រះយេស៊ូវ​គង់​នៅជាមួយ​ស៊ីម៉ូន នោះ​មាន​ស្ដ្រី​ម្នាក់​បាន​ចូល​មកឯ​ទ្រង់ ជា​ស្ដ្រី​ដែល​មាន​ឈ្មោះ​ថា​ជា​មនុស្ស​មាន​បាបម្នាក់ ( សូមមើល លូកា ៧:៣៧, ៣៩ ) ។

សូម​អាន លូកា ៧:៣៦–៣៩ ដោយ​រកមើល​អ្វី​ដែល​បាន​កើត​ឡើង នៅពេល​ស្ត្រី​នោះ​បាន​មក​រក​ព្រះយេស៊ូវ​អំឡុង​ពេល​សោយ​អាហារ​នេះ ។

  • តើ​អ្នក​បាន​កត់សម្គាល់​ឃើញ​អ្វី​អំពី​ស៊ីម៉ូន ? អំពី​ស្ត្រី​នោះ ?

ព្រះយេស៊ូវ​ជ្រាប​ពី​គំនិត​របស់ ស៊ីម៉ូន ហើយ​បានប្រើ​រឿង​ប្រៀបប្រ​ដូច​មួយ ។ សូមអាន លូកា ៧:៤០–៤៣ ដោយ​រកមើល​អ្វី​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​បង្រៀន​ស៊ីម៉ូន តាមរយៈរឿងប្រៀប​ប្រដូចនេះ ។ វា​អាច​មាន​ប្រយោជន៍​ដែល​ដឹង​ថា មួយ​កាក់​គឺជា​ចំនួនប្រាក់ ដែល​កម្មករ​ម្នាក់​នឹង​រក​បានក្នុង​មួយថ្ងៃ ( សូមមើល ខ​ទី ៤១ លេខ​យោង ) ។

  • តើ​រឿង​ប្រៀបប្រដូច​នេះ​អាច​ជួយ​ស៊ីម៉ូន​ឲ្យ​យល់ពី​តម្រូវការ​នៃ​ការអត់​ទោស​សម្រាប់​ខ្លួន​គាត់​ផ្ទាល់​ដោយ​របៀបណា ?

នៅ​ជំនាន់​របស់​ព្រះអង្គសង្រ្គោះ វា​ជា​ទម្លាប់​សម្រាប់​ម្ចាស់​ផ្ទះ​ដែល​គោរព​ភ្ញៀវ​កិត្តិយស​របស់​ខ្លួន តាមរយៈ​ការប្រព្រឹត្ដ​ដោយ​សប្បុរស​ដូចជា ការថើប​ពួកគេ​ពេល​ទទួល​ស្វាគមន៍​ភ្ញៀវ ការផ្តល់ទឹក​ឲ្យ​ពួកគេ​លាងជើង​ និង​ការចាក់​ប្រេងលើ​ក្បាល​របស់​ពួកគេ ( សូមមើល ជេម អ៊ី ថាល់មេហ្គ Jesus the Christ[ ឆ្នាំ ១៩១៦ ] ទំព័រ ២៦១ ) ។ ដូច​បាន​កត់ត្រា​នៅក្នុង លូកា ៧:៤៤–៤៦ ព្រះអង្គ​សង្គ្រោះ​បាន​ចង្អុល​បង្ហាញ​ថា ស៊ីម៉ូន​មិន​បាន​ផ្តល់​ការគួរសម​ទាំងនេះ​ដល់​ព្រះយេស៊ូវ​ទេ ខណៈ​ដែល​ស្ត្រី​នោះ​បាន​បង្ហាញ​សេចក្តី​ស្រឡាញ់ និងការដឹងគុណ​ចំពោះ​ទ្រង់ ។

  • តើ​អ្នក​គិត​ថា ស្ត្រី​នេះ​បាន​យល់​អ្វី​ខ្លះ​អំពី​ព្រះយេស៊ូវ ដែល​ស៊ីម៉ូន​ប្រហែលជា​មិន​យល់ ?

  • តើ​មាន​ភស្ដុតាង​អ្វីខ្លះ​ដែល​អ្នក​ឃើញ​ថា ស្ត្រី​នោះ​បាន​ប្រែចិត្ត ឬ​ងាកចេញ​ពី​អំពើបាប​របស់​ខ្លួន និង​ឆ្ពោះទៅ​រក​ព្រះអង្គ​សង្រ្គោះ ?

សូម​អាន លូកា ៧:៤៧–៥០ ដោយ​រកមើល​មូលហេតុ​ដែល​ព្រះអម្ចាស់​បាន​អត់ទោស​ឲ្យ​ស្ត្រី​ម្នាក់​នេះ​ពី​អំពើបាប​របស់នាង ។

  • តើ​អ្នក​មាន​គំនិត ឬ​អារម្មណ៍​យ៉ាង​ណា​អំពី​ព្រះអង្គ​សង្គ្រោះ នៅពេល​អ្នក​បាន​សិក្សា​ពី​ដំណើររឿង​នេះ ?

  • តើ​អ្នក​បាន​រៀន​អ្វីខ្លះ​ពីដំណើរ​រឿង​នេះ ?

សិស្ស​អាច​រកឃើញ​សេចក្តីពិត​ផ្សេងៗ​គ្នា​ចេញពី​ដំណើររឿង​នេះ រួមមាន សេចក្ដី​ដូច​តទៅ​នេះ ៖ នៅពេល​យើង​ត្រូវបាន​អត់ទោស​ឲ្យ​ពី​អំពើបាប​របស់​យើង នោះ​សេចក្តី​ស្រឡាញ់​របស់​យើង​ចំពោះ​ព្រះអង្គសង្រ្គោះកាន់តែស៊ី​ជម្រៅ​ទៅៗ ។ នៅពេល​យើង​អនុវត្ត​សេចក្តី​ជំនឿ​ទៅ​លើ​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​ប្រែចិត្ត​ពី​អំពើបាប​របស់​យើង នោះ​យើង​នឹង​ទទួលបាន​ការអត់ទោស​ឲ្យពីទ្រង់ ។

អែលឌើរ ឌេល ជី រិនឡិន ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ បាន​ចែកចាយ​ការបង្រៀន​ដែល​ទាក់ទង​នឹង​ដំណើររឿង​នេះ ដែល​បានកត់ត្រា​នៅក្នុង លូកា ៧ ។ សូមមើល​វីដេអូ « That I Might Draw All Men unto Me » ( ១៣:៣៩ ) ចាប់​ពីនាទី​ទី ៤:២២ ដល់​នាទី​ទី ៥:០៣ ឬ​អាន​អត្ថបទ​ខាងក្រោម ។

13:39

//media.ldscdn.org/webvtt/general-conference/april-2016-general-conference/2016-04-1070-dale-g-renlund-eng.vtt

រូបថត​ផ្លវការ​ពាក់កណ្តាល​ខ្លួន​របស់​អែលឌើរ ឌេល ជី រេនឡាន់ ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ នា​ខែ មករា ឆ្នាំ ២០១៦ ។

កាលណា​យើង​កាន់តែ​ជិតស្និទ្ធ​នឹង​ព្រះយេស៊ូវ​គ្រីស្ទ​នៅក្នុង​គំនិត និង​បំណង​នៃ​ដួងចិត្ត​របស់​យើង នោះ​យើង​កាន់តែ​កោត​សរសើរ​ដល់​ការរងទុក្ខ​ដ៏​គ្មានទោស​របស់​ទ្រង់ យើង​កាន់តែ​ដឹងគុណ​ចំពោះ​ព្រះគុណ និង​ការអត់​ទោសឲ្យ ហើយ​យើង​កាន់តែ​ចង់ប្រែចិត្ត ហើយ​ប្រែក្លាយ​ដូចជាទ្រង់ ។ ចម្ងាយ​ដ៏​ឆ្ងាយ​របស់​យើង​ពី​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​គឺ​សំខាន់ ប៉ុន្តែ​ទិសដៅ​ដែល​យើង​កំពុងតែ​ឆ្ពោះទៅ គឺ​សំខាន់​ជាងនេះ​ទៅទៀត ។ ព្រះសព្វ​ព្រះហឫទ័យ​នឹង​មនុស្ស​មាន​បាប​ដែល​ប្រែចិត្ដ ហើយ​ព្យាយាម​ចូល​ទៅជិត​ទ្រង់ ជាជាង​រាប់​ថា​ខ្លួន​ឯង​សុចរិត ដែល​ស្វែងរក​កំហុស​ពី​អ្នក​ដទៃ ដូចជា​ពួកផារិស៊ី និង​ពួក​អាចារ្យ​ពី​សម័យបុរាណ​ដែរ ដែល​មិនដឹងថា ពួកគេ​ត្រូវ​ប្រែចិត្ត​យ៉ាងម៉េចទាល់​តែ​សោះ ។

( ឌេល ជី រិនឡាន់ « That I Might Draw All Men unto Me,” EnsignLiahona ខែ ឧសភា ឆ្នាំ ២០១៦ ទំព័រ ៤០ )

  • តើ​ពាក្យ ឬ​ឃ្លា​អ្វីខ្លះ​នៅក្នុង​សេចក្តី​ថ្លែងការណ៍​នេះ ដែល​ជួយ​បង្កើន​ការយល់ដឹង​របស់​អ្នក​អំពីអ្វី ដែល​អ្នកទើប​តែបាន​សិក្សា​នៅក្នុង លូកា ៧ ?

  • តើ​បទពិសោធន៍​អ្វីខ្លះ ដែល​បាន​ជួយ​អ្នក​ឲ្យ​ទទួល​អារម្មណ៍​ស្រឡាញ់ និង​ដឹងគុណ​កាន់តែ​ខ្លាំង​ចំពោះ​ព្រះអង្គ​សង្គ្រោះ និង​សេចក្ដី​មេត្តាករុណា​ដែល​ទ្រង់​បានប្រទាន​មក ?

ដើម្បី​ផ្តល់​ឲ្យ​សិស្ស​នូវ​ឧទាហរណ៍​សម័យ​ទំនើប​នេះ អំពី​នរណា​ម្នាក់​ដែល​ធ្លាប់​មាន​បទពិសោធន៍​ជាមួយ​ព្រះអង្គ​សង្គ្រោះ ដែល​ស្រដៀង​នឹង​ស្ត្រី​នៅក្នុង លូកា ៧ ដែរ សូម​ពិចារណា​មើល​វីដេអូ « His Grace—Am I Beyond Saving ? » ( ៦:២៥ ) ដែល​មាន​នៅ​លើ​គេហទំព័រ ChurchofJesusChrist.org ។ សូម​ប្រាកដថា​បាន​មើល​វីដេអូ​នេះ​ជាមុន ដើម្បី​កំណត់​ថា តើ​មាតិកា និង​ប្រធានបទ​ដែល​បានពិភាក្សា​នៅក្នុង​វីដេអូ​នេះ​សមស្រប​សម្រាប់​សិស្ស​ឬ​អត់ ។

6:25

ដាក់​ផែន​ការ

សូម​ទុក​ពេលឲ្យ​សិស្ស​ឆ្លើយ​នឹង​សំណួរ​ដូច​ខាងក្រោម​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​ពួកគេ ។

សូម​ចងចាំ​ថា ការប្រែចិត្ត​មិនមែន​ជា​ព្រឹត្តិការណ៍​ម្តង ឬ​គ្រាន់តែ​សម្រាប់​អំពើ​បាបធ្ងន់ធ្ងរ​នោះទេ ។ ការប្រែចិត្ត​គឺជា​ដំណើរការ​មួយ ហើយ​យើង​កំពុង​ប្រែចិត្ត​គ្រប់ពេល​ដែល​យើង​ខិតខំ​ខិតទៅ​ជិត​ព្រះអម្ចាស់ ហើយ​ងាកចេញ​ពី​អំពើ​អាក្រក់ ។

សូម​ក្រឡេក​មើល​រូបភាព​របស់​ព្រះអង្គ​សង្រ្គោះ និង​ដ្យាក្រាម​ដែល​មាន​រូប​មនុស្ស ហើយ​គិត​អំពី​ទំនាក់ទំនង​របស់អ្នក​ជាមួយ​ព្រះយេស៊ូវគ្រីស្ទ និង​ទិសដៅ​ដែល​អ្នក​កំពុង​តែ​ឆ្ពោះ​ទៅ ។ សូម​បង្កើត​ផែនការ​ដើម្បី​បង្កើន​សេចក្តី​ស្រឡាញ់​របស់​អ្នក​ចំពោះ​ព្រះអង្គ​សង្រ្គោះ តាមរយៈ​ការប្រែចិត្ត​ជារៀង​រាល់ថ្ងៃ ។ សូម​បំពេញ​លំហាត់​ខាងក្រោម​នៅលើ​សន្លឹក​ក្រដាស​ដាច់​ដោយឡែក​មួយ ដើម្បី​អ្នក​អាច​រក្សា​វាជា​ឯកជន​បាន ។ អ្នក​អាច​មាន​ឱកាស​តាមដាន​បទពិសោធន៍​នេះ​នៅក្នុង​មេរៀន​បន្ទាប់ ។

មេរៀន « វាយតម្លៃការរៀនសូត្ររបស់អ្នក » ដែលមានបន្ទាប់ពីមេរៀន​អំពី ម៉ាថាយ ៨–១៣; ម៉ាកុស ២–៥; និង លូកា ៧, ៩១១ សំដៅ​ទៅលើ​ផែនការ​នេះ ហើយ​សូម​អញ្ជើញសិស្ស​ឲ្យសញ្ជឹងគិត​ពី​ការរីកចម្រើន​របស់ពួកគេ ។

  • តើ​រឿង​មួយ​ដែល​អ្នក​ត្រូវ​ឈប់​ធ្វើ ដើម្បី​ខិត​កាន់​តែ​ជិត​ព្រះអង្គសង្គ្រោះ​គឺជា​អ្វី ? តើ​អ្នក​នឹង​បញ្ឈប់​ដោយ​របៀប​ណា ?

  • តើ​រឿង​មួយ​ដែល​អ្នក​ត្រូវ​ចាប់ផ្តើម​ធ្វើ ដើម្បី​ខិត​កាន់​តែជិត​ព្រះអង្គ​សង្រ្គោះ​គឺជា​អ្វី ? តើ​អ្នក​នឹងចាប់ផ្ដើម​ដោយ​របៀប​ណា ?

វិចារណកថា និង ព័ត៌មាន​សាច់រឿង

តើ​ខ្ញុំ​ដូចជា​នរណា​នៅក្នុង​ដំណើររឿង​នេះ ៖ ស៊ីម៉ូន ឬ​ស្រ្តី ?

ប្រធាន ឌៀថើរ អេហ្វ អុជដូហ្វ អតីត​គណៈប្រធាន​ទីមួយ​បាន​ប្រសាសន៍ ៖

19:13
រូប​ថត​ផ្លូវការ​ពាក់​កណ្តាល​ខ្លួន​របស់​អែលឌើរ ឌៀថើរ អេហ្វ អុជដូហ្វ ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​ឆ្នាំ ២០០៦ ។ ត្រូវបាន​ហៅ​បម្រើ​ជា​ទីប្រឹក្សា​ទីពីរ​ក្នុង​គណៈប្រធាន​ទីមួយ នៅ​ថ្ងៃ​ទី ៣ ខែ កុម្ភៈ ឆ្នាំ ២០០៨ ។ រូបថត​ផ្លូវការ​ពាក់កណ្តាល​ខ្លួន​នៅក្នុង​ឆ្នាំ ២០០៨ ជំនួស​រូបថត​ពាក់កណ្តាល​ខ្លួន​ដែល​បាន​ថត​នៅក្នុង​ឆ្នាំ ២០០៤ ។

តើ​យើង​មាន​លក្ខណៈ​ដូចជា​តួអង្គ​មួយ​ណា​ខ្លាំង​បំផុត​ក្នុងចំណោម​តួអង្គ​ទាំង​ពីរ​នេះ ?

តើ​យើង​ដូច​ជា​ស៊ីម៉ូន​ឬ ? តើ​យើង​មាន​ទំនុក​ចិត្ត ហើយ​ស្កប់​ចិត្ត​នៅក្នុង​ទង្វើ​ល្អ​របស់​យើង ដោយ​ទុក​ចិត្ត​លើ​សេចក្ដី​សុចរិត​ផ្ទាល់​ខ្លួន​របស់​យើង​ឬ​ទេ ? តើ​យើង​អាច​នឹង​ខ្វះ​ការអត់ធ្មត់​ចំពោះ​អ្នក​ដែល​ពុំ​រស់​នៅ​តាម​បទដ្ឋាន​របស់​យើង​ដែរ​ឬ​ទេ ? តើ​យើង​បណ្ដោយ​ឲ្យ​ទង្វើ​នេះ​កើត​ឡើង បណ្ដោយ​ខ្លួន​ឲ្យ​ទៅ​តាម​អារម្មណ៍ ដោយ​ចូល​ទៅ​ក្នុង​ការប្រជុំ​ទាំង​មាន​អារម្មណ៍​ធុញ​ទ្រាន់​នឹង​ថ្នាក់​រៀន​គោលលទ្ធិ​ដំណឹងល្អ ហើយ​ប្រើ​ទូរសព្ទ​ដៃ​ក្នុង​អំឡុង​សាក្រាម៉ង់​ឬ​ទេ ?

ឬ​តើ​យើង​ដូចជា​ស្ត្រី​រូប​នេះ​ដែល​គិត​ថា ខ្លួនឯង​បាន​វង្វេង​ទាំង​ស្រុង និង​បាត់បង់​ក្ដីសង្ឃឹម​ដោយ​ព្រោះ​អំពើបាប​ខ្លួន ?

តើ​យើង ស្រឡាញ់​ច្រើន ឬ ?

តើ​យើង​យល់​ពីការ​ជំពាក់បំណុល​របស់យើង​នឹង​ព្រះវរបិតាសួគ៌ ហើយ​អង្វរ​ដោយ​អស់ពី​ព្រលឹង​យើង ដើម្បី​បាន​ព្រះគុណ​នៃ​ព្រះ​ដែរឬទេ ?

កាល​យើង​លុតជង្គង់​អធិស្ឋាន តើ​យើង​អួតអាង​ពី​ទង្វើ​ឆ្នើម​នៃ​សុចរិតភាព​របស់​យើង ឬ​ជា​ការសារភាព​កំហុស ដោយ​អង្វរ​សូម​ក្ដី​មេត្តា​ករុណា ហើយ​សម្រក់​ទឹកភ្នែក​ថ្លែង​អំណរគុណ​ចំពោះ​ផែនការ​នៃ​ការប្រោសលោះ​ដ៏​អស្ចារ្យ​ដែរ​ឬទេ ?

សេចក្តីសង្គ្រោះ​ពុំ​អាច​ទិញ​បាន​ដោយ​ប្រាក់​នៃ​ការគោរព​ប្រតិបត្តិ​ឡើយ តែ​អាច​ទិញ​បាន​ដោយ​ព្រះលោហិត​នៃ​បុត្រា​នៃ​ព្រះ [ សូម​មើល កិច្ចការ ២០:២៨ ] ។

( ឌៀថើរ អេហ្វ អុជដូហ្វ « The Gift of GraceEnsignLiahona ខែ ឧសភា ឆ្នាំ ២០១៥ ទំព័រ ១០៩ )

ហេតុអ្វី​វា​សំខាន់​ដែល​ត្រូវ​ប្រែចិត្ត​រាល់​ថ្ងៃ ?

ប្រធាន រ័សុល អិម ណិលសុន បាន​ពន្យល់ ៖

រូបថត​ផ្លូវការ​ពាក់កណ្តាល​ខ្លួន​របស់​ប្រធាន​ប្រធាន រ័សុល អិម ណិលសុន ដែល​បានថត​នៅ​ខែ មករា ឆ្នាំ ២០១៨

គ្មាន​អ្វី​ដែល​មាន​សេរីភាព ប្រពៃ ឬ​សំខាន់​ចំពោះ​ការ​រីកចម្រើន​របស់​យើង​ម្នាក់ៗ​ជាង​ការ​ផ្ដោត​ទៅលើ​ការ​ប្រែចិត្ត​ជាទៀងទាត់ និង​ប្រចាំ​ថ្ងៃ​នោះទេ ។ កា​រប្រែ​ចិត្ត​មិន​មែន​ជា​ព្រឹត្តិការណ៍​ដែល​កើតមាន​តែ​ម្ដង​នោះ​ទេ វា​គឺ​ជា​ដំណើរការ​មួយ ។ វា​គឺ​ជា​គន្លឹះ​ឆ្ពោះ​ទៅ​កាន់​សុភមង្គល និង​ភាព​សុខសាន្ដ​នៅ​ក្នុង​គំនិត ។ នៅពេល​ផ្គួប​គ្នា​ជាមួយ​នឹង​សេចក្ដី​ជំនឿ នោះ​ការប្រែចិត្ត​បើក​ច្រក​ទ្វារ​ទៅកាន់​ព្រះចេស្ដា​នៃ​ដង្វាយធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។

( រ័សុល អិម ណិលសុន « We Can Do Better and Be Better » Ensignលីអាហូណា ខែ ឧសភា ឆ្នាំ ២០១៩ ទំព័រ ៦៧ ) ។

សកម្មភាព​រៀនសូត្រ​បន្ថែម

ការរៀបចំ​ផ្សេងទៀត​របស់​សិស្ស​ និង​ការចាប់​ផ្តើម​មេរៀន

មុនពេល​បង្រៀន​មេរៀន​នេះ សូម​ពិចារណា​អញ្ជើញ​សិស្ស​ឲ្យ​គិត​អំពី​ទង្វើ​ដ៏​ល្អបំផុត ដែល​នរណា​ម្នាក់​បាន​ធ្វើ​សម្រាប់​ពួកគេ ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​គិត​អំពី​អារម្មណ៍​ខ្លួន​ចំពោះ​បុគ្គល​នេះ និង​អ្វី​ដែល​ពួកគេ​បាន​ធ្វើ ដើម្បី​បង្ហាញ​ការដឹង​គុណ​របស់​ពួកគេ ។ ពួកគេ​អាច​ស្នើ​សុំ​សមាជិក​គ្រួសារ ឬ​មិត្តភក្តិ​ឲ្យ​ចែកចាយ​បទពិសោធន៍​ផងដែរ ។ សិស្ស​អាច​ចែកចាយ​បទពិសោធន៍​ទាំងនេះ​នៅ​ដើម​មេរៀន ដើម្បី​ជួយ​ពួកគេ​ឲ្យ​យល់ពី​សារៈសំខាន់​នៃ​សេចក្តីពិត​ដែល​ថា នៅពេល​យើង​ត្រូវបាន​អត់ទោស​ឲ្យ​ពី​អំពើបាប​របស់​យើង នោះ​សេចក្តីស្រឡាញ់​របស់​យើង​ចំពោះ​ព្រះអង្គ​សង្រ្គោះ​កាន់តែ​មាន​ភាព​ស៊ីជម្រៅ ។

បទគម្ពីរ​ដែល​ធ្វើ​ឲ្យ​ការយល់ដឹង​របស់​សិស្ស​កាន់តែ​ជ្រៅជ្រះ

ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​កាន់តែ​ច្បាស់​អំពី​សេចក្ដីពិត​ដែលថា នៅពេល​យើង​ត្រូវបាន​អត់ទោស​ពី​អំពើបាប​របស់​យើង នោះ​សេចក្តី​ស្រឡាញ់​របស់​យើង​ចំពោះ​ព្រះអង្គ​សង្រ្គោះ​កាន់តែ​មាន​ភាព​ស៊ីជម្រៅ ពួកគេ​អាច​ត្រូវបាន​ស្នើសុំ​ឲ្យ​សិក្សា​បទគម្ពីរ​មួយចំនួន ឬ​ទាំងអស់​នៃ​បទគម្ពីរ​ដូចតទៅ​នេះ ៖ រ៉ូម ២:៤ ; រ៉ូម ៥:៨ ; យ៉ូហាន​ទី​១ ៤:១៩ ; អេណុស ១:១–១១ និង ម៉ូសាយ ២៧:២៣–៣៧ ។