ម៉ាថាយ ៨; ម៉ាកុស ២–៤; លូកា ៧
ទិដ្ឋភាពទូទៅ
ព្រះយេស៊ូវបានបង្ហាញពីព្រះចេស្ដា និងក្ដីអាណិតអាសូរដ៏មហិមាតាមរយៈអព្ភូតហេតុដែលទ្រង់បានសម្តែងឡើង រួមទាំងការប្រោសកូនប្រុសរបស់ស្ត្រីមេម៉ាយម្នាក់ពីការស្លាប់ និងការព្យាបាលមនុស្សខ្វិនម្នាក់ឲ្យជា ។ ទ្រង់ក៏បានធ្វើឲ្យខ្យល់ព្យុះស្ងប់នៅសមុទ្រកាលីឡេ ហើយបានអភ័យទោសឲ្យអំពើបាបរបស់ស្ត្រីម្នាក់ ដែលបង្ហាញអំណរគុណរបស់នាងដោយការលាង និងលាបប្រេងលើព្រះបាទាទ្រង់ ។
រៀបចំខ្លួនបង្រៀន
ព័ត៌មានខាងក្រោមនេះផ្តល់ជាគំនិតដល់គ្រូបង្រៀន អំពីអ្វីដែលអាចត្រូវការការរៀបចំទុកជាមុនសម្រាប់មេរៀននីមួយៗ ។
ម៉ាថាយ ៨; លូកា ៧:១១–១៧
គោលបំណងមេរៀន ៖ មេរៀននេះនឹងជួយសិស្សឲ្យពង្រឹងសេចក្ដីជំនឿរបស់ពួកគេទៅលើព្រះចេស្តារបស់ព្រះយេស៊ូវគ្រីស្ទ ដើម្បីធ្វើឲ្យមានអព្ភូតហេតុនៅក្នុងជំនាន់របស់យើង និងនៅក្នុងជីវិតរបស់ពួកគេ ។
-
ការរៀបចំរបស់សិស្ស ៖ សូមអញ្ជើញសិស្សឲ្យសួរសមាជិកគ្រួសារ ឬមិត្តភក្តិថាតើព្រឹត្តិការណ៍អ្វីនៅក្នុងជីវិតរបស់ពួកគេ និងនៅក្នុងសាសនាចក្រដែលពួកគេចាត់ទុកថាជាអព្ភូតហេតុ ។ សូមរំឭកសិស្សថា ខណៈពេលដែលអព្ភូតហេតុមួយចំនួនហាក់ដូចជាគួរឲ្យភ្ញាក់ផ្អើល នោះអព្ភូតហេតុមួយចំនួនទៀតហាក់ដូចជាស្ងប់ស្ងាត់ ។
-
វីដេអូ ៖ « Widow of Nain » ( ២:២២ )
-
យោបល់សម្រាប់ការបង្រៀនតាមសន្និសីទវីដេអូ ៖ សូមពិចារណាបំបែកសិស្សចេញពីជាក្រុម ដើម្បីផ្តល់ឱកាសឲ្យពួកគេចែករំលែកនូវអព្ភូតហេតុមួយចំនួនដែលពួកគេបានរៀបចំ ដើម្បីចែករំលែកនៅក្នុងសកម្មភាពរៀបចំរបស់សិស្សនេះ ។
ម៉ាកុស ២: ១–១២
គោលបំណងមេរៀន ៖ មេរៀននេះនឹងជួយសិស្សឲ្យបង្កើនការយល់ដឹងថា ព្រះអង្គសង្គ្រោះអាចប្រោសជំងឺគ្រប់ប្រភេទទាំងអស់ឲ្យជាបាន ។
-
ការរៀបចំរបស់សិស្ស ៖ សូមអញ្ជើញសិស្សឲ្យគិតអំពីបទពិសោធន៍មួយ នៅពេលនរណាម្នាក់ដែលពួកគេស្គាល់បានទទួលពរជ័យដែលត្រូវការពីព្រះអង្គសង្គ្រោះ ។ តើពរជ័យរបស់បុគ្គលនេះជះឥទ្ធិពលដល់មនុស្សដទៃទៀត ដូចជាមិត្តភក្តិ និងសមាជិកគ្រួសារយ៉ាងដូចម្តេច ? សូមឲ្យសិស្សពិចារណាពីអ្វីដែលពួកគេបានរៀន តាមរយៈការមើលឃើញនូវអ្វីដែលព្រះអង្គសង្គ្រោះបានធ្វើសម្រាប់បុគ្គលរូបនោះ ។
-
វីដេអូ ៖ « Jesus Forgives Sins and Heals a Man Stricken with Palsy » ( ២:៥៧ )
លូកា ៧: ៣៦–៥០
គោលបំណងមេរៀន ៖ មេរៀននេះនឹងជួយសិស្សឲ្យអនុវត្តសេចក្តីជំនឿទៅលើព្រះយេស៊ូវគ្រីស្ទ ហើយប្រែចិត្តពីអំពើបាបទាំងឡាយរបស់ពួកគេ ។
-
ការរៀបចំរបស់សិស្ស ៖ សូមអញ្ជើញសិស្សឲ្យអាន លូកា ៧:៣៦–៥០ ហើយគិតអំពីសំណួរទាំងនេះពីសៀវភៅ ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ៖ ព្រះគម្ពីរសញ្ញាថ្មី ឆ្នាំ ២០២៣ ៖« សូមសញ្ជឹងគិតពីរបៀបដែលអ្នកដូចជាស្ត្រី ដែលបានពិពណ៌នានៅក្នុង លូកា ៧:៣៦–៥០ ។ តើអ្នកធ្លាប់ទទួលបានភាពទន់ភ្លន់ និងសេចក្តីមេត្តាករុណា ដែលព្រះអង្គសង្គ្រោះបានបង្ហាញដល់ស្ត្រីនោះនៅពេលណា ? តើអ្នករៀនអ្វីខ្លះពីគំរូនៃសេចក្ដីជំនឿ សេចក្ដីស្រឡាញ់ និងការបន្ទាបខ្លួនរបស់នាង ? » ( « ថ្ងៃទី ២៧ ខែ កុម្ភៈ–ថ្ងៃទី ៥ ខែ មីនា ។ ម៉ាថាយ ៨; ម៉ាកុស ២–៤; លូកា ៧ ៖ ‹ សេចក្តីជំនឿរបស់នាងបានសង្គ្រោះនាងហើយ › » ) ។
-
រូបភាព ៖ សូមរៀបចំបង្ហាញរូបភាពដែលមាននៅដើមមេរៀននេះ ។
-
វីដេអូ ៖ « His Grace—Am I Beyond Saving ? » ( ៦:២៥ ) ។ សូមធានាឲ្យបានថា អ្នកបានមើលវីដេអូនេះជាមុនដើម្បីកំណត់ថា តើមាតិកា និងប្រធានបទដែលបានពិភាក្សានេះ នឹងសមរម្យសម្រាប់សិស្សនៅក្នុងថ្នាក់របស់អ្នកឬអត់ ។
-
យោបល់សម្រាប់ការបង្រៀនតាមសន្និសីទវីដេអូ ៖ ខណៈពេលកំពុងអាន ខគម្ពីរនៅក្នុង លូកា ៧ សូមកំណត់អេក្រង់របស់អ្នកទៅ « Gallery View » ដើម្បីអ្នកអាចមើលឃើញថ្នាក់ទាំងមូល ។ សូមអញ្ជើញសិស្សដែលអានខគម្ពីរមុនឲ្យចង្អុលទៅទិសដៅណាមួយក្រោយមក ។ សិស្សណាដែលត្រូវបានចង្អុលចំនៅលើអេក្រង់របស់អ្នកអាចស្នើសុំឲ្យអានខគម្ពីរបន្ទាប់នេះបាន ។
ម៉ាថាយ ៨:២៣–២៧; ម៉ាកុស ៤:៣៥–៤១
គោលបំណងមេរៀន ៖ មេរៀននេះនឹងជួយសិស្សឲ្យទទួលបានសេចក្ដីសុខ និងភាពស្ងប់ស្ងាត់របស់ព្រះអង្គសង្គ្រោះក្នុងអំឡុងពេលដែលពួកគេជួបការលំបាក ។
-
ការរៀបចំរបស់សិស្ស ៖ សូមអញ្ជើញសិស្សឲ្យបំពេញសកម្មភាពនៅក្នុង « ម៉ាថាយ ៨:២៣–២៧; ម៉ាកុស ៤:៣៥–៤១ ៖ ព្រះយេស៊ូវគ្រីស្ទមានព្រះចេស្តាដើម្បីនាំសេចក្ដីសុខសាន្ដមកក្នុងកណ្ដាលព្យុះភ្លៀងនៃជីវិត » ដែលមាននៅក្នុង ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ៖ ព្រះគម្ពីរសញ្ញាថ្មី ឆ្នាំ ២០២៣ ។ សូមអញ្ជើញសិស្សឲ្យមករៀនដោយបានត្រៀមខ្លួនដើម្បីចែករំលែកការយល់ដឹង ។ ពួកគេអាចសូមឲ្យសមាជិកគ្រួសារ ឬមិត្តភក្តិចូលរួមជាមួយពួកគេនៅក្នុងសកម្មភាពនេះបាន ។
-
សម្ភារសម្រាប់សិស្ស ៖ សូមធានាឲ្យបានថា សិស្សមានប្រដាប់ប្រដាសម្រាប់សរសេរ និងសៀវភៅកំណត់ហេតុការសិក្សា ឬក្រដាសមួយសន្លឹកដើម្បីប្រើអំឡុងពេលសកម្មភាពមើលឃើញផ្ទាល់ភ្នែក ។
-
វីដេអូ ៖ « Peace in Christ » ( ៤:០៩ )
-
យោបល់សម្រាប់ការបង្រៀនតាមសន្និសីទវីដេអូ ៖ សូមអញ្ជើញសិស្សឲ្យលើករូបភាពដែលពួកគេបានគូរដាក់ឲ្យចំនឹងកាំមេរ៉ា ដើម្បីពួកគេអាចមើលឃើញគំរូរបស់គ្នាទៅវិញទៅមក ។ សូមអញ្ជើញសិស្សពីរបីនាក់ឲ្យពន្យល់ដល់សិស្សក្នុងថ្នាក់នូវអ្វីដែលពួកគេបានគូរ ។
ការរំឭកចំណេះចំណានខាងគោលលទ្ធិ ២
គោលបំណងមេរៀន ៖ មេរៀននេះនឹងជួយសិស្សឲ្យទន្ទេញសេចក្តីយោងបទគម្ពីរ និងឃ្លាបទគម្ពីរគន្លឹះសម្រាប់វគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិនៃព្រះគម្ពីរសញ្ញាថ្មី ។
កំណត់ចំណាំ ៖ មេរៀនវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ អាចនឹងត្រូវបង្រៀនជំនួសឲ្យមេរៀនរំឭកឡើងវិញនេះ ។ សូមមើលតារាងកាលវិភាគដែលនាយកប្រចាំតំបន់ ឬអ្នកសម្របសម្រួលប្រចាំភូមិភាគផ្តល់ឲ្យដើម្បីធានាថា មេរៀនវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិនីមួយៗនឹងត្រូវបានបង្រៀន អំឡុងពេលដែលថ្នាក់សិក្ខាសាលាកំពុងសិក្សា ។
-
ការរៀបចំរបស់សិស្ស ៖ សូមអញ្ជើញសិស្សឲ្យសញ្ជឹងគិតពីរបៀបដែលការចេះពីសេចក្ដីយោងបទគម្ពីរ និងអ្វីដែលវាបង្រៀន អាចជួយសិស្សក្នុងជីវិតរបស់ពួកគេបានយ៉ាងដូចម្ដេច ។
-
សំណៅចែក ៖ សូមរៀបចំបង្ហាញបញ្ជីវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ និងឃ្លាបទគម្ពីរគន្លឹះដែលទាក់ទង ឬផ្តល់ជាសំណៅចែកទៅដល់សិស្ស ។
-
សម្ភារសម្រាប់សិស្ស ៖ សូមធានាឲ្យបានថា សិស្សមានប្រដាប់ប្រដាសម្រាប់សរសេរ សៀវភៅកំណត់ហេតុការសិក្សា ឬក្រដាសមួយសន្លឹកដើម្បីប្រើក្នុងសកម្មភាពកាតជំនួយការចងចាំ ។
-
យោបល់សម្រាប់ការបង្រៀនតាមសន្និសីទវីដេអូ ៖សូមពិចារណាប្រើហ្គេមអនឡាញ ដែលអាចអនុញ្ញាតឲ្យសិស្សចូលរួមជុំគ្នា ។ ឧបករណ៍អនឡាញផ្សេងៗគ្នាជាច្រើនអាចត្រូវបានប្រើដើម្បីផ្គូផ្គងឃ្លាសំខាន់ៗជាមួយសេចក្តីយោងបទគម្ពីរ ឬសិស្សអាចធ្វើសកម្មភាពបំពេញចន្លោះទទេ ។